ដោយៈគង់ សូរិយា
ភ្នំពេញៈ គំរោងសាងសង់កែលំអរ និងលើកកំពស់ផ្លូវជាតិសំខាន់ៗមួយចំនូនអាចត្រូវពន្យាពេល បន្ទាប់ពីសម្តេចតេជោប្រកាសព ន្យាពេលគំរោងមួយចំនួន ក្នុងគំរោងមួយចំនួនដែលមិនចាំបាច់។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយា បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញទំនាក់ទំនងសង្គម កាលពីសប្តាហ៍មុនថា គំរោងនានាត្រូវបានលើកឡើង ដោយឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការរូចហើយ។
លោកបន្តថា “រហូតមកទល់ពេលនេះ ខ្ញុំមិនទាន់ទទួលបានបច្ចុប្បន្នភាពណាមួយថ្មីនៅឡើយទេ ដូចជាស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះ គំរោងពង្រីកផ្លូវជាតិលេខ៧ពីស្គន់ទៅកាន់ក្រុងកំពង់ចាម គំរោងស្តារឡើងវិញនូវផ្លូវជាតិថ្នាក់ខេត្ត មួយចំនួនទៀត មិនទាន់មានព៌តមានថ្មីនៅឡើយទេ”។ លោកបន្តថា “ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ នៅតែជាទិសដៅអាទិភាពរបស់រដ្ឋាភិបាល ប៉ុន្តែគំរោងណាស្ថិតក្នុងអាទិភាព នឹងត្រូវសាងសង់មុន តាមកញ្ចប់ថវិកាដែលមាន”។
កាលពីពេលថ្មីៗនេះ ប្រមុខរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសពីការពន្យាពេលគំរោងហេ ដ្ឋារចនាសម្ព័ន្ឋមិនចាំបាច់មួយចំនួន ប្រសិនជាមិនចាំបាច់ គឺត្រូវបន្តឆ្លង ដ ឆ្លងសាឡាងសិន ដោយរដ្ឋាភិបាលនឹងលៃទុកថវិកា ដើម្បីប្រយុទ្ឋនឹងជំងឺកូវីដ និងស្តារសេដ្ឋកិច្ចឡើងវិញ៕