ដោយៈជេស៊ីកា
ភ្នំពេញៈ គំរោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ បាវិតបានសិក្សាបញ្ចប់ហើយ ដោយគ្រោងចំណាយទឹកប្រាក់ រហូតដល់២៥០០លានដុល្លារអាមេរិក។
យោងតាមប្រភពពីថ្នាក់ដឹកនាំក្រុមហ៊ុន China Railway ប្រចាំកម្ពុជាបានឲ្យដឹងថា គំរោងស្ថាបនាផ្លូវល្បឿនលឿន ដ៏សំខាន់នេះ បានបញ្ចប់ ជាមួយផែនការចំណាយដូចបង្ហាញខាងលើ ដែលផ្លូួវនេះមានប្រវែងប្រមាណ១៣០គីឡូម៉ែត្រ ប៉ុន្តែការចំណាយខ្ពស់ដោយសារផ្លូវនេះ នឹងត្រូួវសាងសង់ស្ពានច្រើន ហើយមានប្រវែងវែង។
លោកបន្តថា “គំរោងនេះបានដាក់ឆ្លងមេដឹកនាំកម្ពុជារួចហើយ និងត្រូវបានបញ្ចួលសំណើរទៅកាន់រដ្ឋាភិបាលចិន ដើម្បីសិក្សាពីលទ្ឋភាពហិរញ្ញប្បទាន ដើម្បីសាងសង់ផ្លូួវនេះឬយ៉ាងណា”។
ប្រភពដដែលបានបង្ហើបឲ្យដឹងទៀតថា ផ្លូវល្បឿនលឿនភ្នំពេញ បាវិត អាចនឹងត្រូវការសិក្សារយៈពេលវែងផងដែរ ទៅលើកម្រិតនៃផលចំណេញ ផ្នែកសេដ្ឋកិច្ចរបស់ផ្លូវនេះ ខណៈបច្ចុប្បន្នផ្លូវជាតិលេខ១ ក៏បានដើរតួនាទីសំខាន់ផងដែរ ដើម្បីតភ្ជាប់រវាងកម្ពុជា វៀតណាម ពិសេសផែនការអភិវឌ្ឈន៍ត្បូង ត្បូងរបស់អាស៊ាន។
ទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ធ្លាប់បានបង្ហើបឲ្យដឹងកាលពីចុងឆ្នាំមុនថា គំរោងផ្លូវនេះនឹងសិក្សាបញ្ចប់នៅចុងឆ្នាំ២០២១ ដើម្បីដាក់ឆ្លងរដ្ឋាភិបាលពិចារណាថា តើផ្លូវនេះមានសារៈសំខាន់កម្រិតណា និងមានផលវិជ្ជមានកម្រិតណា ដល់សេដ្ឋកិច្ចកម្ពុជា។
ទោះជាយ៉ាងចាប់តាំងពីលើកឡើងកន្លងមក លោកទេសរដ្ឋមន្រ្តី មិនធ្លាប់បានបង្ហាញព៌តមានលំអិត ពីផ្លួវល្បឿនលឿនភ្នំពេញ បាវិតទៀតនោះទេ៕