ដោយៈ គង់ សូរិយា
ភ្នំពេញៈ ជាដំណឹងរីករាយមួយ ដែលបុរីបុស្បាទើបបានសម្ភោធកាលពីពេលថ្មីៗនេះ បានលក់អស់ជាង៤០ភាគរយ និងកំពុងបានដំណើរការបុកគ្រឹះ និងសាងសង់យ៉ាងសកម្ម ដើម្បីឆ្លើយតបនឹងទំនុកចិត្តរបស់អតិថិជន។
កំណើនការលក់ និងវឌ្ឍនភាពដ៏ប្រសើរនៃការសាងសង់យ៉ាងលឿននេះ ដោយសារអ្នកអភិវឌ្ឍបានសិក្សាពីមូលដ្ឋានតម្រូវការ និងចំណង់ចំណូលចិត្តអតិថិជន ពិសេសលក្ខខ័ណ្ឌអាកាសធាតុ ត្រូវបានសិក្សាយ៉ាងម៉ត់ចត់ មុននឹងសហគ្រិនវ័័យក្មេងមួយក្រុម បានសម្រេចចិត្តវិនិយោគបុរីដ៏ប្រណីតនេះឡើង។
លោកអ៉ី ពិសិដ្ឋក្រុមប្រឹក្សាភិបាល និងជានាយកគ្រប់គ្រងការលក់បុរីបុស្បាបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី២១ មិនាថា ឆ្លើយតបនឹងតម្រូវការអតិថិជន ក្រុមហ៊ុនបាននិងកំពុងបង្កើនល្បឿនសាងសង់លំនៅដ្ឋានជាផ្ទះអាជីវកម្ម និងវីឡាចម្រុះដល់អតិថិជន ដែលបានទិញលំនៅដ្ឋានកន្លងមក។
លោកបន្តថា “ដោយសារយើងសិក្សាពីមូលដ្ឋាន នៃតម្រូវការអតិថិជនច្បាស់លាស់បានធ្វើឲ្យការលក់របស់យើង ទទួលបានជោគជ័យយ៉ាងខ្លាំង ដោយក្នុងរយៈពេលជាង២ខែប៉ុណ្ណោះ យើងលក់អស់ផ្ទះប្រមាណ៤០ភាគរយនៃគម្រោងទាំងមូល។
តាមរយៈការចុះសិក្សាដល់ទីតាំងផ្ទាល់ ក្រុមអ្នកសាងសង់ និងរថយន្តដឹកដីបាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម លើការចាក់ដី ការបុកគ្រឹះ និងឡើងសរសរ ដោយផ្ទះអាជីវកម្មនានា បានចាប់ផ្តើមឡើងសរសរគ្រឹះបណ្តើរៗហើយ ចំណែកលំនៅដ្ឋានប្រភេទវីឡាដទៃទៀត បាននិងកំពុងចាប់ផ្តើមសាងសង់យ៉ាងសកម្មផងដែរ ពិសេសការសាងសង់ផ្តោតលើគុណភាព ដែលការបុកគ្រឹះបានប្រើប្រាស់សសរគ្រឹះវែងៗ និងច្រើនដើមសំរាប់គ្រឹះនិមួយៗ ដើម្បីធានាថា លំនៅដ្ឋាននេះមានគុណភាព មិនប្រឈមនឹងការស្រុត ព្រោះទស្សនទាននៃការអភិវឌ្ឍបុុរីនេះ ផ្តោតលើគុណភាព សោភ័ណភាព សុវត្ថិភាព និងផ្សារភ្ជាប់ជីវិតជាមួយធម្មជាតិ។
បុរីបុស្បាបាននិងកំពុងសាងសង់ លើទំហំផ្ទៃដីជាង២០ហិកតា នោះគឺបុរីបុស្បា ដែលអ្នករចនាគំរោងនេះ បានទុកទំហំដីធំសំរាប់សួនសាធារណៈរៀបចំនូវការឌីសាញទ្វារបង្អួចធំៗ និងស្របតាមទទិសខ្យល់ ដែលអាចផ្តល់បរិយាកាសក្នុងលំនៅដ្ឋាន ពោរពេញដោយខ្យល់ត្រជាក់ និងអារម្មណ៍ស្រស់ស្រាយ។
លោកអ៉ី ពិសិដ្ឋបានបន្តថា បុរីបុស្បាបាននិងកំពុងទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជន ពិសេសម៉ូតផ្ទះវីឡា ផ្ទះអាជីវកម្ម និងផ្ទះជាច្រើនម៉ូតទៀត ដែលត្រូវបានឌីសាញឡើង ប្រកបដោយប្រណីតភាព ភាពស៊ីវិល័យ និងគគិតគូជាចម្បងដល់បរិស្ថាន នៃការររស់នៅតាមរសនិយមរបស់មនុស្សសម័យថ្មី។
លោកបន្តថា “មូលហេតុដែលយើងរើសទីតាំងនេះ ដោយសារតំបន់នេះមានមនុស្សរស់នៅច្រើន ជាអ្នកមានជីវភាពថ្នាក់កណ្តាល និងថ្នាក់ខ្ពស់ ហើយវាជាតំបន់មួយ ដែលមានភាពស៊ីវិល័យនាពេលអនាគត”។
បុរីនេះក្នុងសង្កាត់ព្រៃវែង ខ័ណ្ឌដង្កោរាជធានីភ្នំពេញ ជាតំបន់ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
ជាមួយនឹងការលើកទឹកចិត្តអតិថិជនជាពិសេស បុរីបុស្បាបានលក់ក្នុងតម្លៃទាបជាងទីផ្សារ៣០ភាគរយ ប៉ុន្តែយើងនីតែរក្សាបាននូវគុណភាព ប្រណីតភាព និងភាពស៊ីវិល័យ ព្រោះការវិនិយោគរបស់យើង មិនបញ្ចប់ត្រឹមគំរោងនេះទេ ប៉ុន្តែយើងនឹងវិនិយោគបុរីកាន់តែធំជាងនេះ នាពេលអនាគតឆាប់ៗខាងមុខនេះ។
បុរីបុស្បាមានទីតាំង ពោរពេញដោយភាពអំណោយផល ដោយសារតំបន់នេះងាយស្រួល ក្នុងការតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវ៦០ម៉ែត្រ ដែលសម្បូរដោយផ្សារទំនើប ពិសេសផ្សារទំនើបEAON Mall3 បាននិងកំពុងសាងសង់យ៉ាងសកម្ម។
អតិថិជនចាប់អារម្មណ៍សូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ០៨១ ២៣០ ៧៨៩, ០៨៧២៣០ ៧៨៩, ០៩៩ ២៣០ ៧៨៩៕