ក្រុមហ៊ុនស៊ីឌីលែនចែកប័ណ្ណកម្មសិទ្ឋដីធ្លី និងពានរង្វាន់ដល់ បុគ្គលិកឆ្នើម

0

 ដោយៈគង់ សូរិយា

       ភ្នំពេញៈ ជាមួយនឹងឳកាសបើកសម្ភោធក្រុមហ៊ុន ដើម្បីពង្រឹងទំនុកចិត្តដល់អតិថិជន ក្រុមហ៊ុនស៊ីឌីលែន ឯ ក បានចែកប័ណ្ណកម្មសិទ្ឋស្របច្បាប់ដល់អតិថិជន និងអ្នកលក់ឆ្នើមរបស់ខ្លួនផងដែរ។

អគ្គនាយកក្រុមហ៊ុនស៊ីឌីលែន លោកជា ចំរើន ហៅThomas បានមានប្រសាសន៍ឲ្យដឹង ក្នុងពិធីសម្ភោធក្រុមហ៊ុនរបស់ខ្លួននាល្ងាចថ្ងៃទី២០ មិនាថា ការរីកចម្រើនសេដ្ឋកិច្ច និងការដាក់ឲ្យដំណើ​រការសកម្មភាពសេដ្ឋកិច្ចឡើងវិញ របស់ប្រមុខរដ្ឋាភិបាលសម្តេចតេជោ បន្ទាប់ពីបានស្រោចស្រពវ៉ាក់សាំងបានទូទាំងប្រទេស បានធ្វើឲ្យយើងអាចប្រារពកម្មវិធីថ្ងៃនេះ ឡើងបានដោយជោគជ័យ។

លោកបន្តថា “ទោះជាយ៉ាងណា យើងនៅតែអនុវត្តន៍តាមអនុ​សាសន៍របស់ក្រសួងសុខាភិបាល និងប្រមុខរដ្ឋាភិបាល តាមរយៈវិធានការណ៍៣កុំ និង៣ការពារ”។ លោកបន្តថា “ទីផ្សារដីឡូត៍នៅតែមានភាពរីកចម្រើន ដោយអ្នកវិនិយោគនៅតែមានផលចំណេញសំរាប់ពេលអនាគត”។

លោកជា ចំរើនបានបន្តថា ក្រុមហ៊ុនបាននិងកំពុងអភិវឌ្ឍន៍ដីឡូត៍ ដោយយកភាពស្មោះត្រង់ សច្ចះភាព គុណធ៌ម យកកិត្តិយស បេះដូង និងជីវិតមកដាក់ ដោយធ្វើយ៉ាងណាស្មោះត្រង់ជាមួយអតិថិជន និងផ្តល់ប័ណ្ណកម្មសិទ្ឋស្របច្បាប់ដល់អ្នកទិញ ដូចថ្ងៃនេះយើងឃើញជាសក្ខីភាពស្រាប់។

ជាមួយគ្នានេះ លោកឧកញ៉ាម៉ន សុខាប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា ដែលបានអញ្ជើញជាអធិតបី ក្នុងពិធីខាងលើបានមានប្រសាសន៍ ដោយបានសម្តែងការកោតសរសើរដល់ក្រុមហ៊ុនស៊ីឌីលែន ឯ ក ដែលបានសម្រេចវឌ្ឍនភាពដ៏ប្រសើរ ពិសេសបានចែកប័ណ្ណកម្មសិទ្ឋ ស្របច្បាប់ដល់អតិថិជន ដែលនេះបង្ហាញពីក្រុមហ៊ុនអភិវឌ្ឍន៍មានស្មារតី ទទួលខុសត្រូវផ្នែកសង្គម និងមានភាពច្បាស់លាស់ក្នុងគំរោងអភិវឌ្ឍន៍របស់ខ្លួន។

លោកឧកញ៉ាបានបន្តថា “ការរីកចម្រើនរបស់ទីផ្សារដីឡូត៍ នៅតែមានរយៈពេលវែងបន្តទៀត ដោយសារប្រជាពលរដ្ឋត្រូវការសាងសង់លំនៅដ្ឋាន និងការវិនិយោគនៅលើដីឡូត៍ នៅតែមានផលចំណេញខ្ពស់”។លោកបន្តថា “ការទិញដីឡួត៍ជាមួយក្រុមហ៊ុនច្បា​ស់លាស់ មានផែនការអភិវឌ្ឍន៍ត្រឹមត្រូវ និងផ្តល់ប័ណ្ណកម្មសិទ្ឋស្របច្បាប់ នឹងធ្វើឲ្យអ្នកទិញបញ្ចៀសបាននូវហានិភ័យ និងទទួលបានផលចំណេញនាពេលអនាគត។

លោកឧកញ៉ាម៉ន សុខាបានបន្តថា ទោះបីជាសេដ្ឋកិច្ចក្នុងអំឡុងវិបត្តិកូវីដ១៩មានបញ្ហាបន្តិចបន្តួចក្តី ប៉ុន្តែអ្នកអភិវឌ្ឍន៍នានានៅតែប្តេជ្ញាចិត្តឆ្ពោះទៅមុខ មិនចុះចាញ់ និងមិនរាថយ ដោយធ្វើយ៉ាងណា ជួយជំរុញការរីកចម្រើនសេដ្ឋកិច្ចជាតិ ស្របនឹងប្រសាស​ន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតដែលលោកធ្លាប់បានលើកឡើងថា សហគ្រិនជោគជ័យ គឺជាអ្នកស្នេហាជាតិ ដែលនេះជាការលើកឡើងដ៏ត្រឹមត្រូវ ព្រោះសហគ្រិនជោគជ័យបានរួមចំណែកផ្តល់ចំណូលពន្ឋដល់រដ្ឋាភិបាល ដើម្បីយកទៅកសាងហេ ដ្ឋារចនាសម្ព័ន្ឋនានា និងបានរួមចំណែកផ្តល់ការងារជាច្រើនដល់ប្រជាពលរដ្ឋ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here