សម្តេចតេជោនឹងបើកសម្ពោធផ្លូវជាតិលេខ៥១ ក្រោមហិរញ្ញប្បទានសប្បទានរបស់ចិននៅសប្តាហ៍នេះ

0

ដោយ: ម៉ាលីស

ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសថា ផ្លូវជាតិលេខ៥១ គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២៥ មីនា ២០២២ ខាងមុខនេះ។

សម្តេចបានមានប្រសាសន៍បែបនេះ ក្នុងពេលអញ្ជើញជាអធិ​បតី សម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ នាថ្ងៃទី២១ មីនា។

ផ្លូវជាតិលេខ៥១ ប្រវែងជិត៣៨គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកឧដុង្គ (ផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង (ផ្លូវជាតិលេខ៤) ត្រូវបានបើកការដ្ឋានសាងសង់ កាលពីឆ្នាំ២០១៧។

ផ្លូវនេះ នឹងក្លាយជាផ្លូវតភ្ជាប់សំខាន់ និងជាផ្លូវក្រវ៉ាត់ក្រុងភ្នំពេ​ញផ្នែកខាងក្រៅ តភ្ជាប់ពីផ្លូវជាតិលខ ៥ ទៅផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ផ្លូវលេខ៥១នេះ នឹងជួយសម្រួលដល់ការ ធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយកាត់បន្ថយចំណាយពេលវេលាដឹកជញ្ជូន និងពន្លឿនការដឹកជញ្ជូនភស្តុភារផងដែរ។

បច្ចុប្បន្នបុរីជាច្រើនដូចជា បុរី TLL គំរោងដីឡូត៍ផ្ទះលំហែរកាយ និងរោងចក្រ សហគ្រាសជាច្រើន បានបង្ហាញវត្តមាននៅតំបន់នេះ ដោយសារ ផ្លូវដ៏សំខាន់នេះ ក្លាយជាសសៃឈាមដ៏សំខាន់ ក្នុងការតភ្ជាប់មកបណ្តាញផ្លូវនានាក្នុងរាជធានីភ្នំពេញ និងតភ្ជាប់ទៅកាន់ផ្លូវជាតិសំខាន់ៗជាច្រើនដូចជាផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here