ដោយៈ វិវឌ្ឈន៍
ភ្នំពេញៈ សមិទ្ឋផលថ្មីមួយរបស់រាជធានីភ្នំពេញ ដែលកំពុងរួមចំណែកបង្កើនសោភ័ណភាពផង និងរំដោះចរាចរណ៍ផង បានបញ្ចប់ការសាងសង់រួចរាល់១០០ភាគរយ ដើម្បីត្រៀមស្វាគមន៍វត្តមានសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដាក់កាលវិភាគសម្ភោធបើកដំណើរការឲ្យប្រើប្រាស់នៅថ្ងៃទី៣១ មិនាខាងមុខនេះ។
កាលពីថ្ងៃ ទី ២៩ ខែមីនា ឆ្នាំ ២០២២នេះ លោកឃួង ស្រេង អភិបាល នៃ គណៈអភិបាល រាជធានី ភ្នំពេញ បានដឹកនាំ មន្ទីរ អង្គភាព ជំនាញ ពាក់ព័ន្ធ និង មន្ត្រី រដ្ឋបាល រាជធានី ភ្នំពេញ ចុះពិនិត្យ ការ ស្ថាបនា ស្ពាន អាកាស និង ផ្លូវ ក្រោម ដី រង្វង់ មូល ចោមចៅ ដែល សម្រេច បាន១០០%នៃ គម្រោង ទាំង មូល នឹងត្រៀម រៀបចំ ពិធី បើក ដំណើរ ការ ដាក់ឱ្យ ប្រើប្រាស់ ជា ផ្លូវ ការ នា ថ្ងៃ ទី ៣១ ខែមីនា ឆ្នាំ២០២២ ។
ពិធីសម្ភោធសម្ពានអាកាសដ៏ស្រស់ស្អាត និងទាក់ទាញនេះ នឹងធ្វើឡើងក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ របស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហម កម្ពុជា៕