ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្នុងគោលដៅលើកទឹកចិត្តអតិថិជនបានទទួលដីសំរាប់សាងសង់លំនៅដ្ឋាន និងទិញផ្ទះលំហែរកាយនៅតំបន់ជាយក្រុង ក្រុមហ៊ុនUTRUST Investment Co, Ltdបានផ្តល់នូវលក្ខខ័ណ្ឌបង់ប្រាក់ពិសេសដល់អតិថិជន។

លោកឧកញ៉ាម៉ន សុខាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនUTRUST Investment Co, Ltdបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនកាលពីម្សិលម៉ិញនេះថា ក្រុមហ៊ុនកំពុងផ្តល់នូវសេវាកម្មពិសេស តាមរយៈលក្ខខ័ណ្ឌបង់ប្រាក់ងាយស្រួល ដោយអតិថិជនទិញដីឡូត៍ អាចបង់រំលស់ ១០០ដុល្លារក្នុងមួយខែ ដោយគ្មានប្រាក់កក់ និងគ្មានការប្រាក់ ពិសេសផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់៣០៩៩ដុល្លារអាមេរិក និងថែមជូនទូរស័ព្ទ Iphone13Proមួយគ្រឿងថែមទៀតផង។










