ដោយៈគង់ សូរិយា
សៀមរាបៈ គំរោងបុរីអង្គរលែនម៉ាក្ស ដែលបច្ចុប្បន្នមានផ្ទៃដីស្ថិតនៅសភាពល្វឹងល្វើយនៅឡើយ កំពុងធ្វើការសហការជាមួយអ្នកវិនិយោគ ក្នុងស្រុក និងអន្តរជាតិ ដើម្បីពង្រីកសក្តានុពលរបស់ខ្លួន។
លោកសាស្រ្តាចារ្យទួស សាភឿនសហភាគហ៊ុនិកបុរីអង្គរលែនម៉ាក្សបានសរសេរលើបណ្តាញ ទំនាក់ទំនងសង្គមរបស់ខ្លួន កាលពីដើមសប្តាហ៍នេះថា រងចាំទទួលមិត្តភក្រ ជាសេដ្ឋីម្ចាស់គម្រោងសមុទ្រសិប្បន្និមិត្តដ៏ល្បី (Crystal Lagoon) មកពីម៉ាឡេស៉ី និងជួបប្អូនឧកញ៉ា ស្រី ចាន់ថន ពិភាក្សានៃការចូលរួមសហការវិនិយោគគម្រោងថ្មី បំរើអោយសេវាកម្មទេសចរណ៏ និងដើម្បីឲ្យគម្រោងបុរីអង្គរលែនម៉ាក្ស ក្លាយជាទីតាំង “គ្រាប់ពេជ្រដែលបានកែច្នៃរួច”។
លោកបានសរសេរបន្តថា ខេត្តសៀមរាប បន្ទាប់ពីមានផ្លូវ៣៨ខ្សែថ្មីស្រឡាង មានព្រលានយន្ថហោះដល់ទៅពីរ មានមហាបឹងទន្លេសាប មានប្រាង្គប្រាសាទរាប់រយ និងគម្រោងវិនិយោគធំៗនៅបុរីអង្គរលែនម៉ាក្ស ដែលនិងបំរើអោយវិស័យទេសចរណ៏ និងធ្វើអោយខេត្តនេះក្លាយជាខេត្ត “គុជ តារារះនៅភូមិភាគឧត្តរ ដ៏ពិតប្រាកដ” ក្នុងរយះពេលដ៏ខ្លីខាងមុខ៕