រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ

ដោយៈ ហ្វីអូណា

ភ្នំពេញៈ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានអញ្ជើញដឹកនាំបន្តសម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៩ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី អត្រា​នុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងសេចក្តីព្រាងច្បាប់ស្តីពី វិធានដើមកំណើតទំនិញ នាថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣។

សេចក្តីព្រាងច្បាប់ទំាងពីរ សុទ្ធសឹងតែមានសារសំខាន់នៅក្នុងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងសង្គមជាតិ លើកកម្ពស់សុខុភាពសាធារណៈ និងការធ្វើពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិ។សេចក្តីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ទៅនឹងការរស់នៅជាប្រចាំរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ជាពិសេសទាក់ទងនឹងការចុះបញ្ជីកំណើត មរណភាព និងអាពាហ៍ពិពាហ៍។

គោលបំណងសំខាន់នៃសេចក្តីព្រាងច្បាប់នេះ គឺធានាឱ្យមានវិធាន និងនីតិវិធីច្បាស់លាស់ទាក់ទង ទៅនឹងការចុះបញ្ជីអត្រានុកូ​លដ្ឋាន ការចុះបញ្ជីអត្តសញ្ញាណបុគ្គល ការចុះបញ្ជីស្នាក់នៅ ដើម្បីពង្រឹងបន្ថែមទៀត នូវកិច្ចការពារសិទ្ធិ និងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ ព្រមទាំងធានាឱ្យបុគ្គលគ្រប់រូប មានអត្តសញ្ញាណតាមផ្លូវច្បាប់ និងជាមូលដ្ឋានសម្រាប់ការរៀបចំ គ្រប់គ្រងស្ថិតិអត្រានុកូលដ្ឋាន និងបញ្ជីប្រជាជន ព្រមទាំងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍ផងដែរ។

ជាពិសេស សេចក្តីព្រាងច្បាប់នេះ បានបញ្ចូលនូវបទប្បញ្ញត្តិដែលទាក់ទងទៅនឹងសិទ្ធិ និងកាតព្វកិច្ចជាមូលដ្ឋានរបស់ប្រជាពល​រដ្ឋ ដើម្បីធានានូវ ភាពរឹងមាំដែលត្រូវបានការពារដោយច្បាប់។

សេចក្តីព្រាងច្បាប់នេះ មាន ១២ជំពូក និង ១៨២មាត្រា។

លោកកែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់។ ចំណែក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់។

ចំណែក សេចក្តីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ មានគោលបំណង កំណត់អំពីគោលការណ៍ និងវិធានដើមកំណើតនៃទំនិញនាំចេញនិងទំនិញនាំចូល ជំរុញនិងសម្រួលពាណិជ្ជកម្មដែលទទួលបានប្រយោជន៍ ពីការអនុគ្រោះពាណិជ្ជកម្ម និងការអនុវត្តក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ធានានូវដើមកំណើតទំនិញរបស់កម្ពុជា ក្នុងការលើកកម្ពស់ និងជំរុញការនាំចេញផលិតផលកម្ពុជា ព្រមទាំងចូលរួមទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ។

បន្ថែមពីនេះសេចក្តីព្រាងច្បាប់នេះ នឹងក្លាយជាចលករក្នុងការជំរុញលំហូរពាណិជ្ជកម្ម តាមរយៈការផ្តល់ជាមូលដ្ឋានច្បាប់ច្បាស់​លាស់ដល់អាជ្ញាធរមានសមត្ថកិច្ច ដែលទទួលបន្ទុកចេញវិញ្ញាបនប​ត្របញ្ជាក់ដើមកំណើតទំនិញ និងការទទួលសំអាងដើមកំណើតទំនិញ ជាដើម។

សេចក្តីព្រាងច្បាប់នេះ មាន ៩ជំពូក និង ៣៥មាត្រា។

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់។ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់។

បន្ទាប់ពីបានជជែកពិភាក្សាគ្នាទៅលើជំពូក និងមាត្រា នៃសេច​ក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញា​ណកម្ម ក៏ដូចជាការពិភាក្សាលើ សេចក្តីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញរួចមក អង្គសភាបានធ្វើការអនុម័ត ដោយមានសំឡេងគាំទ្រជាឯកច្ឆន្ទ ទៅលើសេចក្តីព្រាងច្បាប់ទាំងពីរនេះ៕

 

តើសម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យស្តីពីការកែសម្រួលអត្រាពន្ធគយ អត្រាអាករពិសេស និងអត្រានាំចេញ លើមុខទំនិញអ្វីខ្លះ?

 

សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យស្តីពីការកែសម្រួលអត្រាពន្ធគយ អត្រាអាករពិសេស និងអត្រានាំចេញ លើមុខទំនិញមួយចំនួន។ខាងក្រោមនេះ ជាអនុក្រឹត្យស្តីពីការកែសម្រួលអត្រាពន្ធគយ៖

វិស័យអចលនទ្រព្យរបស់ប្រទេសចិនប្រឈមមុខនឹងវិបត្តិបន្តបន្ទាប់អស់រយៈពេលជាច្រើនឆ្នាំ

ដោយ: គង់ លាងហួរ

ប៉េកាំងៈ ក្រុមអ្នកវិភាគក្រុមហ៊ុនGoldman Sachs បានលើកឡើងថា វិស័យអចលនទ្រព្យរបស់ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងប្រឈមមុខ នឹងភាពទន់ខ្សោយជាបន្តបន្ទាប់ អស់រយៈពេលជាច្រើនឆ្នាំ ដោយបន្ថែមថាបញ្ហារបស់វិស័យនេះ នឹងបន្តអូសទាញកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន។

វិស័យអចលនទ្រព្យរបស់ប្រទេសចិន ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ត្រូវបានរុញច្រានចូល ទៅក្នុងវិបត្តិបំណុលដ៏ធ្ងន់ធ្ងរ ដែលដំបូងឡើយ ត្រូវបានបង្កឡើងដោយចំណាត់ការ របស់រដ្ឋាភិបាលដើម្បីទប់ទល់ នឹងបំណុលដែលកំពុងតែកើនឡើង ដោយអ្នកអភិវឌ្ឍន៍ជាច្រើនបានខកខាន ក្នុងការបង់ប្រាក់ ខណៈដែលពួកគេពិបាកក្នុងការលក់អាផាតម៉ិន និងប្រមូលមូលនិធិ។
ទោះបីជារដ្ឋបាលក្នុងតំបន់ បានដាក់ចេញនូវវិធានការរាប់រយ ដើម្បីគាំទ្រវិស័យនេះ និងការលុបចោលវិធានការសូន្យកូវីដ នៅក្នុងខែធ្នូយ៉ាងណាក្តី ប៉ុន្តែអារម្មណ៍វិជ្ជមានរបស់វិនិយោគិន ចំពោះវិស័យនេះគឺមានរយៈពេលខ្លីប៉ុណ្ណោះ។

ក្រុមអ្នកវិភាគរបស់ក្រុមហ៊ុនGoldman Sachs បានអះអាងទៀតថា “ដូច្នេះយើងសន្មត់ថា ការងើបឡើងវិញនឹងមានរាងជាអក្សរ L នៅក្នុងវិស័យអចលនទ្រព្យចិន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ”។

ក្រុមហ៊ុន Goldman Sachs បានលើកឡើងថា ខ្លួនរំពឹងថា រដ្ឋាភិបាលចិននឹងចាត់វិធានការបន្ថែមទៀត ដើម្បីគាំទ្រដល់វិស័យនេះ ដូចជាការបន្ធូរបន្ថយបន្ថែមទៀត នៅក្នុងលក្ខខណ្ឌឥណទានសម្រាប់អ្នកទិញផ្ទះ ការកាត់បន្ថយបន្ថែមលើអត្រាប្រាក់កម្ចីទិញផ្ទះ និងអនុបាតការបង់រំលោះ ក៏ដូចជា ការបន្ធូរបន្ថយបន្ថែមលើការរឹតបន្តឹងលើការទិញផ្ទះ និងការលក់ចេញវិញបន្តនៅក្នុងទីក្រុងធំៗ។

កាលពីសប្តាហ៍មុន កាសែតរដ្ឋចិន Economic Daily បានជំរុញឱ្យមានការអត់ធ្មត់ ស្របពេលមានការរំពឹងទុកទីផ្សារ នៃវិធានការជំរុ​ញបន្ថែមទៀតសម្រាប់វិស័យនេះ ហើយវិធានការត្រូវការពេលវេលាខ្លះដើម្បីជះឥទ្ធិពលជាវិជ្ជមានឡើងវិញ៕

អ្នកវិនិយោគអន្តរជាតិរង់ចាំមើលការបោះឆ្នោត ប៉ុន្តែសេដ្ឋវិទូក្នុងស្រុកសម្តែងសុទិដ្ឋិនិយម

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ការបោះឆ្នោតជ្រើសរើសសភាតំណាងរាស្រ្ត នាថ្ងៃទី២៣ កក្កដា ខាងមុខ នៅតែជាពេលវេលាដែលអ្នកវិនិយោគជាតិ អន្តរជាតិទន្ទឹងរង់ចាំមើល។

ការទន្ទឹងរង់ចាំមើល មិនទាន់សម្រេចចិត្តនេះ ដោយសារកន្លងមកកម្ពុជា ធ្លាប់មានបញ្ហាចលាចលមួយចំនួន ពិសេសកាលពីឆ្នាំ២០១៣ និងបណ្តាអាណត្តិមុនៗ ប៉ុន្តែការបោះឆ្នោតឆ្នាំ២០១៨ និងឆ្នាំ២០២៣នេះ ត្រូវបានអ្នកវិភាគនយោបាយជាច្រើន បាននិងកំពុងមើលឃើញថា កម្ពុជាគ្មានហានិភ័យនៃវិបត្តិ ឬភាពវឹកវរខាងនយោ​បាយនោះទេ។

ការបោះឆ្នោតជ្រើសរើសសមាជិកសភា តំណាងរាស្រ្តនាថ្ងៃទី២៣ កក្កដាខាងមុខនេះ មានគណបក្សចំនួន១៨បានចុះឈ្មោះចូលរួមក្នុងគន្លងប្រជាធិបតេយ្យបែបរៀបរយមួយ។

អ្នកវិនិយោគអន្តរជាតិជាច្រើន ពិសេសអ្នកវិនិយោគជប៉ុនដែលបានឈានជើងចូលទីផ្សារកម្ពុជា ពួកគេសុទ្ឋតែមើលឃើញកត្តាសុខ​សន្តិភាព ស្ថេរភាពនយោបាយរយៈពេលវែង ដែលបាននិងកំពុងកើតមាននៅកម្ពុជា។

ប៉ុន្តែសុខភាពផ្លូវចិត្តនៅតែជាស្រមោល ដែលធ្លាប់លងបន្លាចនាអតីតកាល បាននិងកំពុងលងបន្លាចអ្នកវិនិយោគថ្មីៗ មួយចំនួននៅឡើយ។

សេដ្ឋវិទូជើងចាស់កម្ពុជា នៅតែមានសុទិដ្ឋិនិយមចំពោះកម្ពុជា ដែលនឹងរក្សាបាននូវសន្តិភាព និងស្ថេរភាពនយោបាយរយៈពេលវែងក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ នៃឧត្តមទីប្រឹក្សាសេដ្ឋកិច្ចជាតិបានមានប្រសាសន៍ឲ្យដឹងថា អ្នកវិនិយោគអន្តរជាតិ ពិសេសអ្នកជប៉ុន បានកសាងមូលដ្ឋាន សម្រាប់ការវិនិយោគរយៈពេលវែងនៅកម្ពុជារួចហើយ ដោយពួកគេបានសាងសង់មូលដ្ឋានសំរាប់សេចក្តីត្រូវការជាមូលដ្ឋានជាច្រើន ដូចជា សាលារៀន មន្ទីរពេទ្យ ខុនដូ អាផាតម៉ិន សណ្ឋាគារ បុរីលំនៅដ្ឋានជាដើម។

លោកបន្តថា “ធម្មតាអ្នកវិនិយោគជប៉ុន ពួកគេមានការស្ទាបស្ទង់ណាស់ ពួកគេកាន់បង្កាន់ដៃស្ពានហើយស្ទាប ហើយស្ទាបទៀតមុនពួកគេសម្រេចចិត្តដើរឆ្លង ទៅកាន់ប្រទេសណាមួយ”។

ទាក់ទងនឹងវិស័យអចលនវត្ថុ អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានលើកឡើងថា ការមិនទាន់សម្រេ​ចចិត្តរបស់វិនិយោគិនបរទេសនៅកម្ពុជា មួយផ្នែកដោយសារការបោះឆ្នោតនាពេលខាងមុខផងដែរ។

អ្នកជំនាញសេដ្ឋកិច្ចមួយរូបទៀត ដែលជាអគ្គនាយកធនាគារធំមួយបានមានប្រសាសន៍ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា រាជរដ្ឋាភិបាលបានដឹងពីបញ្ហា និងវិបត្តិមួយចំនួន ដែលក្រុមហ៊ុនអភិវឌ្ឈន៍អចលនវត្ថុជួបប្រទះ ប៉ុន្តែរដ្ឋាភិបាលនឹងមិនទុកបញ្ហានេះ ចោលនោះទេ អ្វីនឹងមានភាពល្អប្រសើរក្រោយការបោះឆ្នោតបញ្ចប់។

លោកបន្តថា “ក្រោយការរៀបចំរដ្ឋាភិបាលថ្មី រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោបាយ លើកទឹកចិត្តជាច្រើនទៀត ដើម្បីជម្រុញ​សេដ្ឋកិច្ច និងវិស័យអចលវត្ថុឲ្យរីកចម្រើនឡើងវិញ”។ លោកបន្តថា “អ្នកវិនិយោគអន្តរជាតិ បាននិងកំពុងត្រៀមចាប់ផ្តើមបោះទុនវិនិយោគនៅកម្ពុជា ហេតុនេះយើងរង់ចាំដល់ត្រីមាសទី៤ និងដើមឆ្នាំ២០២៤ អ្វីៗនឹងមានសភាពល្អប្រសើរឡើងវិញហើយ”៕

ក្រុមហ៊ុនChevron ជំរុញឱ្យកម្ពុជា និងថៃចរចាជុំវិញតំបន់ត្រួតស៊ីគ្នា ខណៈខ្លួនសម្លឹងពង្រីកប្រតិបត្តិការនៅតំបន់នេះ

ដោយៈ សុខុម

បាងកក: ក្រុមហ៊ុន Chevron Thailand Exploration and Production ចង់បង្កើនការផ្គត់ផ្គង់ឧស្ម័នក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែករបស់រដ្ឋាភិបាលថៃ លើការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ដែលមានតម្លៃថ្លៃ ដោយក្រុមហ៊ុននេះ បានបង្កើនការផលិតប្រេងនៅឈូងសមុទ្រថៃ។

ក្រុមហ៊ុនដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិកនេះ ទទួលបានអាជ្ញាប័ណ្ណរុករក និងផលិតប្រេងនៅប្លុក G2/65 ដែលគ្របដណ្តប់លើផ្ទៃដី១៥.០៣០គីឡូម៉ែត្រក្រឡា ក្នុងឈូងសមុទ្រថៃ ក្រោមកិច្ចសន្យាចែករំលែកផលិតកម្ម ដែលបានចុះហត្ថលេខាជាមួយនាយកដ្ឋានឥន្ធនៈរ៉ែ (Mineral Fuels) កាលពីថ្ងៃទី៣០ ខែឧសភា។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១២ ខែមិថុនា។នាយកដ្ឋាននេះ បានផ្តល់អាជ្ញាប័ណ្ណ២ផ្សេងទៀត សម្រាប់ប្លុក G1/65 និងប្លុកG3/65 ដែលលាតសន្ធឹងលើផ្ទៃដី២០.១៣៣គីឡូម៉ែត្រការ៉េដល់ក្រុមហ៊ុនPTT Exploration and Production Plc នៅក្នុងការដេញថ្លៃជុំទី២៤ ដែលបានធ្វើឡើងកាលពីឆ្នាំមុន។

លោក Chatit Huayhongtong ប្រធានក្រុមហ៊ុន Chevron Thailand ថ្លែងថា ក្រុមហ៊ុន Chevron រំពឹងថានឹងផលិតឧស្ម័នធម្មជាតិនៅប្លុកG2/65 ប៉ុន្តែក៏ជឿជាក់ដែរថា ខ្លួននឹងរកឃើញប្រេងឆៅមួយចំនួននៅតំបន់នេះ មានទីតាំងនៅជិតប្លុកឧស្ម័នPailin ដែលក្រុមហ៊ុន Chevron កំពុងដំណើរការ។ក្រុមហ៊ុនកំពុងរៀបចំធ្វើការស្ទង់មតិ ដើម្បីសិក្សាពីរចនាសម្ព័ន្ធភូមិសាស្ត្រដោយលម្អិត ដើម្បីកំណត់សមិទ្ធលទ្ធផល នៃការរកឃើញប្រេងឥន្ធនៈ។

ក្រុមហ៊ុននេះក៏គ្រោងនឹងខួងអណ្តូង រុករកចំនួន២ទៀតក្នុងរយៈពេល៦ឆ្នាំ។ ប្រសិនបើការរុករកបញ្ជាក់ថា អាចមានរ៉ែឥន្ធៈច្រើន នឹងមានការបោះទុនវិនិយោគបន្ថែមទៀត ដើម្បីអភិវឌ្ឍអណ្តូងទាំងនោះទៅជាអណ្តូងផលិតកម្ម។

លោក Chatit Huayhongtong លើកឡើងថា ប្រេងឥន្ធនៈពីប្លុកនេះ នឹងពង្រឹងសន្តិសុខថាមពលរបស់ប្រទេសថៃ នាពេលអនាគត។ ក្រុមហ៊ុន Chevron គ្រោងនឹងធ្វើការវិនិយោគបន្ថែម នៅក្នុងប្លុក Bailin ហើយកំពុងស្ថិតក្នុងដំណើរការស្នើសុំ ឱ្យអាជ្ញាធរបន្ថែមរយៈពេលផលិតប្រេង១០ឆ្នាំបន្ថែមទៀត។

ក្រុមហ៊ុន Chevron ក៏គាំទ្រឱ្យប្រទេសថៃ និងកម្ពុជា ធ្វើកិច្ចចរចាគ្នា ជុំវិញតំបន់អះអាងត្រួតស៊ីគ្នា (OCA) រវាងប្រទេសទាំងពីរផងដែរ ដើម្បីរួមគ្នាអភិវឌ្ឍទីតាំងប្រេងថ្មី នៅប៉ែកខាងលើនៃឈូងសមុទ្រថៃ។

លោក Chatit Huayhongtong ថ្លែងថា រដ្ឋាភិបាលបន្ទាប់របស់ថៃ គួរតែជំរុញកិច្ចចរចាជុំវិញតំបន់អះអាងត្រួតស៊ីគ្នា (OCA) ព្រោះក្រុមហ៊ុន Chevron បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមការរុករកប្រេង ប្រសិនបើការចរចាទទួលបានជោគជ័យ៕ Bangkok Post៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

អំពើឆបោកពេញនិយមបំផុតដែលគេនិយមយកមកប្រើ ក្នុងវិស័យអចលនវត្ថុ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ហានិភ័យពិតជាកើតមាន នៅក្នុងគ្រប់់ផ្នែកនៃមុខជំនួញ ហេតុនេះប្រសិនបើលោកអ្នកកំពុងសម្លឹងមើល ឬចង់វិនិយោគលើវិស័យអចលនទ្រព្យ លោកអ្នកគួរយល់ដឹងពីការឆបោកមួយចំនួន ដែលលោក អ្នកគួរប្រុងប្រយ័ត្នខ្ពស់។

១. មានប្លង់កម្មសិទ្ធចំនួនពីរ
សិទ្ធក្នុងការកាន់កាប់អចលនទ្រព្យមានចំនួនពីរ ដែលពេញនិយមក្នុងការប្រើប្រាស់នៅកម្ពុជាយើង គឺប្លង់រឹង និងប្លង់ទន់ ដែលប្លង់រឹង គឺមានព័ត៌មានលម្អិត ត្រូវបានទទួលស្គាល់និងបញ្ជាក់ ក្នុងកម្រិតជាតិពី ការិយាល័យសុរិយោដី និង ក្រសួងរៀបចំដែនដី ហើយប្លង់ទន់ត្រូវបានផ្តល់ជូនដោយការិយាល័យសង្កាត់ ឬស្រុក និងមិនត្រូវបានចុះឈ្មោះនៅថ្នាក់ជាតិនោះទេ ប៉ុន្តែប្លង់ទន់ត្រូវបានគេចាត់ទុកជា ឯកសារម្ចាស់កម្មសិទ្ធិពេញសិទ្ធិ។ចំពោះករណីនេះ ម្ចាស់ដែលមានប្លង់រឹង អាចប្រើប្រាស់ប្លង់ទន់ដែលត្រូវបានច្បាប់និរាករ (លែងឲ្យប្រើតទៅទៀត) យកមកប្រើប្រា​ស់ ដើម្បីឆបោកដោយប្រគល់ប្លង់ទន់ ទៅអ្នកទិញម្នាក់ និងប្រគល់ប្លង់រឹងឲ្យអ្នកទិញម្នាក់ទៀត។ ដូច្នេះលោកអ្នកគួរស៊ើបអង្កេតជាមួយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ និងការិយាល័យសុរិយោដី ក្នុងតំបន់ផ្ទាល់។

ម្យ៉ាងទៀតលោក អ្នកអាចសាកសួរអ្នកជិតខាង ប្រសិនបើពួកគេមានប្លង់រឹង នោះមានន័យថា រដ្ឋាភិបាលបានចេញប្លង់រឹងឲ្យអ្នកនៅតំបន់នោះរួចហើយ។

២. ដីមានទំនាស់
ការបោកប្រាស់នេះ ពាក់ព័ន្ធទៅនឹងអចលនទ្រព្យ ដែលកំពុងមានវិវាទដី។ ដូច្នេះលោកអ្នកគួរសាកសួរអ្នកជិតខាង ឬធ្វើការស្វែងរកប្លង់កាន់កាប់ពី ក្រុមប្រឹក្សាឃុំសង្កាត់ ឬមន្ត្រីក្រសួងដែនដី ដោយគ្រាន់តែចង់ដឹងថា ដីនោះជាដីកំពុងមានទំនាស់ឬអត់។

៣. ជនក្លែងបន្លំជាម្ចាស់អចលនទ្រព្យ
ករណីនេះច្រើនកើតឡើងនៅលើដីទំនេរ ដូច្នេះលោកអ្នកគួរសាកសួរពីអ្នកជិតខាង ឬប្រធានភូមិ និងស៊ើបប្រវត្តិ របស់ម្ចាស់អចលនទ្រព្យ។ គួរពិនិត្យលើប្លង់កម្មសិទ្ធ ប្រសិនបើម្ចាស់មិនមានប្លង់កម្មសិទ្ធនោះ ឬមានអ្វីមួយមិនប្រក្រតី ត្រូវសួរអាជ្ញាធរពាក់ព័ន្ធ ដើម្បីដឹងថា ពួកគេជាម្ចាស់កម្មសិទ្ធពិតប្រាកដ ឬទេ។

៤. អចលនទ្រព្យខូចខាត
វាអាចជាមូលហេតុ ដែលអចលនទ្រព្យមានតម្លៃថោក​​ ដោយ​សារមានការខូចខាត ដែលមិនអាចមើលឃើញ។ ដូច្នេះអ្នកគួរនាំអ្នកជំនាញ ត្រួតពិនិត្យប្រព័ន្ធទឹក អគ្គិសនី និងភាពរឹងមាំនៃសំណង់។

៥. ការបង់ប្រាក់មុនគម្រោង
មានគម្រោងអភិវឌ្ឍន៍ខ្លះ បានផ្សព្វផ្សាយគម្រោងថ្មីរបស់ខ្លួន និងប្រមូលប្រាក់កក់មុន ដោយសន្យាសាងសង់ ទៅតាមគម្រោង ហើយបន្ទាប់មកក៏គេចខ្លួនបាត់។

ករណីនេះលោកអ្នកគួរស៊ើបពីគម្រោង និងម្ចាស់គម្រោងជាមុន ធម្មតាម្ចាស់គម្រោងដែលល្អ មានកេរ្តិ៍ឈ្មោះល្អស្រេចទៅហើយ។ មួយទៀតលោក អ្នកអាចសាកសួរក្រសួងពាក់ព័ន្ធ ក្រសួងរៀបចំដែនដី តើមានការទទួលស្គាល់ និងលិខិតបញ្ជាក់សម្រាប់អ្នកអភិវឌ្ឍន៍៕សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

បរិក្ខារបង្ហូរទឹកសំណល់នុយក្លេអ៊ែរចូលក្នុងសមុទ្រនៅកោះFukushima ជប៉ុនចាប់ផ្តើមដំណើរការសាកល្បង

តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានជប៉ុននៅថ្ងៃទី១២ខែមិថុនាឱ្យដឹងថា នៅថ្ងៃដដែលនោះក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូដែលជាភាគីដំណើរការអាជីវកម្មនៃរោងចក្រអគ្គីសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima បានចាប់ដណើរការសាកល្បងនូវបរិក្ខារ បង្ហូរទឹកសំណល់នុយក្លេអ៊ែរចូលក្នុងសមុទ្រ តាមការប៉ាន់ប្រមាណការដំណើរការសាកល្បងនឹងបន្តរយៈពេលពីរសប្តាហ៍ ដើម្បីត្រួតពិនិត្យថាតើបរិក្ខាមានបញ្ហាដែរឬអត់។

អ្នកប្រកបមុខរបរនេសាទជប៉ុនបាននាំគ្នាសម្តែងការប្រឆាំងតវ៉ាចំពោះផែនការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរចូលសមុទ្រជាបន្តបន្ទាប់។
តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានដូចជាទីភ្នាក់ងារព័ត៌មាន kyodo និងសមាគម វិទ្យុនិងទូរទស្សន៍ជប៉ុនឱ្យដឹងថា ការដំណើរការសាកល្បងប្រើប្រាស់ទឹកសាបមិនមែនទឹកសំណល់នុយក្លេអ៊ែរឡើយ ដោយលាយទឹកសាបជាមួយទឹកសមុទ្រ រួចបង្ហូរតាមបំពង់បង្ហូរនៅរូងបាតសមុទ្រទៅលំហំសមុទ្រដែលមានចម្ងាយប្រហែល១គីឡូម៉ែត្រពីឆ្នេរ ក្នុងគោលបំណងត្រួតពិនិត្យដំណើរការនៃម៉ាស៊ីនបូម និងបញ្ជាក់ថាតើបរិក្ខារទប់ស្កាត់លំហូរទឹកអាចដំណើរការជាប្រក្រតីដែរឬទេក្រោមស្ថានការណ៍បន្ទាន់៕

ផ្លូវដែកចិន-ឡាវ ដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនបានជាង៤លានតោន និងមានទំនិញពីកម្ពុជាផងដែរ

ដោយ: គង់ លាងហួរ
វៀងចន្ទន៍ៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសឡាវបានឱ្យដឹងថា ផ្លូវដែកចិន-ឡាវ បានដឹកជញ្ជូនទំនិញជាង៤លានតោន ចាប់តាំងពីវាត្រូវបានបើកដាក់ឱ្យដំណើរការកាលពីឆ្នាំ២០២១។

ទីភ្នាក់ងារសារព័ត៌មានឡាវ (KPL) បានរាយការណ៍កាលពីពេលថ្មីៗនេះថា ចាប់តាំងពីផ្លូវរថភ្លើងបានបើកដំណើរការក្នុងខែធ្នូ ឆ្នាំ២០២១ រថភ្លើងដឹកទំនិញបានផ្ទុកទំនិញនាំចូល និងនាំចេញចំនួន៤.០៩៧.៣០០តោន។

នៅក្នុងនោះមាន ទំនិញប្រមាណ ៣.៤៥០.០០០ តោនត្រូវបាននាំចេញពីប្រទេសឡាវ ទៅកាន់ចិន និង ៦៥០.៩០០ តោន ត្រូវបាននាំចេញពីចិនទៅកាន់ប្រទេសឡាវ។ ទន្ទឹមនឹងនេះ ប្រតិបត្តិករធុរកិច្ចនានានៅក្នុងប្រទេសឡាវ ថៃ វៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា ក៏កំពុងប្រើប្រាស់ផ្លូវដែកចិន-ឡាវនេះដើម្បីដឹកជញ្ជូនទំនិញទៅ និងមកពីប្រទេសចិន និងលើសពីនេះផងដែរ។

ប្រទេសថៃកំពុងដឹកជញ្ជូនទំនិញបន្ថែមទៅកាន់ប្រទេសចិន តាមរយៈផ្លូវដែកដែលទំនិញជាចម្បង គឺផលិតផលកសិកម្ម។ ពេលវេលាដែលត្រូវដឹកជញ្ជូនទំនិញតាមរយៈរថភ្លើងគឺមានរយៈពេល៣ថ្ងៃលឿនជាងផ្លូវដឹកជញ្ជូនមុនៗតាមផ្លូវថ្នល់។

ផ្លូវដែកចិន-ឡាវ ដែលជាគម្រោងដ៏សំខាន់ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវដ៏មានគុណភាពខ្ពស់ បានចាប់ផ្តើមដំណើរការក្នុងខែធ្នូ ឆ្នាំ២០២១។ ផ្លូវដែកឆ្លងកាត់ព្រំដែននេះមានប្រវែង១.០៣៥គីឡូម៉ែត្រតភ្ជាប់ទីក្រុងគុនមីងភាគនិរតីនៃប្រទេសចិនជាមួយរដ្ឋធានីវៀងចន្ទន៍របស់ប្រទេសឡាវ៕

Cambodia’s economy projected to grow by 5.6 pct this year: PM

Cambodian Prime Minister Samdech Techo Hun Sen said here Sunday that the country’s economy is expected to achieve a 5.6 percent growth rate in 2023, up from 5.2 percent in 2022.
Peace, together with the successful control of the COVID-19 pandemic, has laid a strong foundation for the Southeast Asian country to recover its economy from the pandemic, he said.“It’s essential for all of us to protect the peace, which is the most important prerequisite for national development.” Hun Sen said in a speech during a get-together with nearly 20,000 garment factory workers.

The World Bank said in its
May economic update that Cambodia’s economy remained robust, driven by pent-up consumer demand, agriculture, and the return of foreign tourists after China’s reopening earlier this year.

The lender said the Regional Comprehensive Economic Partnership (RCEP) agreement, the Cambodia-China Free Trade Agreement and the Cambodia-Republic of Korea Free Trade Agreement have also given a boost to the growth.

The country’s economy mainly relies on garment export, tourism, agriculture and real estate and construction.

The International Monetary Fund said in its recent World Economic Outlook that Cambodia is among the three most robust RCEP economies in 2023 alongside the Philippines and Vietnam.

Source: xinhua

ក្រសួងការបរទេសថៃ បញ្ជាក់ថា ថៃនៅតែបន្តជួលពលករបរទេស ដោយស្ថិតក្រោមអនុស្សរណៈកម្ពុជា-ឡាវ មានសិទ្ធទទួលសេវាកម្មសុខភាព និងសិទ្ធការពារការជួញដូរមនុស្ស

(ថៃ)៖ អ្នកស្រី កាញ្ចនា ផ័ត្រឆូក អគ្គនាយក នៃអគ្គនាយកដ្ឋានសារព័ត៌មាន និងអ្នកនាំពាក្យ នៃក្រសួងការបរទេសរបស់ថៃ បានលើកយកករណីមានការទទួលបានព័ត៌មានភាន់ច្រឡំពីការពិត នៅលើបណ្តាញសង្គមអនឡាញ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ដែលមានការលេចឮថា នឹងមិនមានការជួលពលករពីកម្ពុជា និងឡាវបន្តទៀតឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ khaosod។

លោកស្រីបានបញ្ជាក់ថា នេះមិនមែនជារឿងពិតទេ ដោយអគ្គនាយកដ្ឋានស្វែងរកការងារ នៃក្រសួងការងាររបស់ថៃ បានចេញមកបកស្រាយហើយថា យើងគ្រាន់តែកែប្រែដំណាក់កាលជួលពលករខ្មែរ និងឡាវបែបស្របច្បាប់ ដែលចូលមកធ្វើការតាមរយៈអនុស្សរណៈប៉ុណ្ណោះ ដើម្បីឲ្យម្ចាស់សហគ្រាស ឬថៅកែ អាចដាក់សំណើតម្រូវការពលករបរទេសទៅកាន់មន្ទីរស្វែងរកការងារខេត្ត ឬមន្ទីស្វែងរកការងារទីក្រុងបាងកក តំបន់1-10 ដោយមិនចាំបាច់មកកាន់ទីស្នាក់ការកណ្តាល (អគ្គនាយកដ្ឋានស្វែងរកការងារ) ដើម្បីភាពងាយស្រួល និងឆាប់រហ័ស។ ប៉ុន្តែសម្រាប់ពលករពីប្រទេសមីយ៉ាន់ម៉ា តម្រូវឲ្យទាក់ទងតាមរយៈទីស្នាក់ការកណ្តាល (អគ្គនាយកដ្ឋានស្វែងរកការងារ) ដដែល។
អគ្គនាយក នៃអគ្គនាយកដ្ឋានសារព័ត៌មាន និងអ្នកនាំពាក្យ បានបន្ថែមអំពីរឿងផលប្រយោជន៍បន្ថែមផ្សេងៗ របស់ពលករបរទេសនៅក្នុងប្រទេសថៃថា ថៃថែមទាំងបានព្យាយាមអនុវត្តន៍វិធានការថែទាំពលករបរទេស ដោយមិនមានការរើសអើងផងដែរ នាពេលកន្លងមក។ ពលករបរទេសអាចប្រើប្រាស់សេវាកម្មសុខភាព នៅក្នុងប្រទេសថៃបាន ជាពិសេសពលករបរទេសស្របច្បាប់ នឹងមានសិទ្ធប្រើប្រាស់សេវាកម្មបេឡាសន្តិសុខសង្គម និងបេឡាសុខភាពថែមទៀតផង។

លើសពីនេះទៅទៀត ថៃថែមទាំងបានជួយសង្គ្រោះពលករបរទេស និងការពារពួកគេកុំឲ្យក្លាយជាជនរងគ្រោះ ដោយសារអំពើជួញដូរមនុស្ស ឬការបង្ខិតបង្ខំធ្វើពលកម្ម ឬការប្រើប្រាស់ពលកម្មកុមារទៀតផងដែរ តាមរយៈការបង្កើតមជ្ឈមណ្ឌលផ្តល់សេវាកម្មជួយសង្គ្រោះពលករបរទេស នៅតាមបណ្តាខេត្តផ្សេងៗ ព្រមទាំងមានការចុះធ្វើអធិការកិច្ចជាប្រចាំ។ លើសពីនេះទៅទៀត ក៏មានការធ្វើវសោធនកម្មច្បាប់ការពារពលករ ខាងវិស័យនេសាទ តាមសមុទ្រ ឆ្នាំ២០២២ ឲ្យស្របតាមស្តង់ដារអន្តរជាតិមួយកម្រិតទៀតផងដែរ។
សូម្បីតែក្នុងដំណាក់កាល នៃការរាតត្បាល នៃជំងឺកូវីដ១៩ កន្លងមក ថៃក៏បានជួយលើកទឹកចិត្តពលករបរទេស ឲ្យទទួលយកថ្នាំបង្ការ និងការត្រួតពិនិត្យប្រកបដោយសមភាពជាមួយជនជាតិថៃផងដែរ។

តាមរបាយការណ៍របស់ក្រសួងការងាររបស់ថៃ បានបញ្ជាក់ថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ មានពលករបរទេសនៅក្នុងប្រទេសថៃ ចំនួន២,៧៤៣,៦៧៣នាក់ ស្មើនឹង៦.៩២% នៃចំនួនពលករសរុបនៅក្នុងប្រទេសថៃ។ ពួកគេដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃ ជាពិសេសខាងវិស័យសំណង់ កសិកម្ម និងបសុសត្វ រួមទាំងអាជីវកម្មផ្តល់សេវាកម្មផ្សេងទៀតផងដែរ។
លោកស្រីអគ្គនាយកបានបញ្ជាក់ថា ថៃផ្តល់ការយកចិត្តទុកដាក់ទៅលើពលករបរទេស នៅក្នុងប្រទេសថៃ ជាពិសេសពលករដែលមកពីប្រទេសភូមិផងរបងជាមួយ ព្រោះពួកគេជាកម្លាំងចលករសំខាន់ ក្នុងការរួមចំណែកជំរុញ សេដ្ឋកិច្ចថៃ ជារៀងរហូតមក ដោយកន្លងមក ថៃតែងតែបានផ្តោតទៅលើការអភិវឌ្ឍស្តង់ដារ និងបទបញ្ញត្តិស្វែងរកការងារដើម្បីជួយសម្រួលភាពងាយស្រួលដល់ម្ចាស់សហគ្រាស ឬថៅកែរួមទាំងពលករជាបន្តបន្ទាប់ផងដែរ៕