វៀតណាម គ្រោងសាងសង់ខ្សែក្រវាត់បញ្ជូនទំនិញស្វ័យប្រវត្តិវែងបំផុតក្នុងពិភពលោកដើម្បីបញ្ជូនធ្យូងថ្មពីឡាវ

សុខុម

វៀងចន្ទន៍: ខេត្តក្វាងទ្រី (Quang Tri) ប្រទេសវៀតណាម ភាគកណ្តាល បានដាក់ចេញនូវផែនការសាងសង់ខ្សែក្រវាត់បញ្ជូនទំនិញស្វ័យប្រវត្តិ (Conveyor Belt) ប្រវែង១៦០គីឡូម៉ែត្រសម្រាប់ការបញ្ជូនធ្យូងថ្មពីប្រទេសឡាវ។

សារព័ត៌មានវៀតណាម Vn Express បានចុះផ្សាយថា តម្រូវការធ្យូងថ្មរបស់វៀតណាម កំពុងកើនឡើងជាលំដាប់ដែលនាំឱ្យមានការរាំងស្ទះ និងការបាត់បង់ឱកាសអាជីវកម្មនៅច្រកព្រំដែនឡាឡាយ (La Lay) ក្នុងស្រុកដាក្រុង (Dakrong) ប្រទេសវៀតណាម ដែលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនមិនអាចទប់ទល់នឹងតម្រូវការបាន។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយនៅថ្ងៃអង្គារ ទី១៣ ខែមិថុនានេះ។

ដើម្បីដោះស្រាយបញ្ហានេះ ខេត្តក្វាងទ្រី បានដាក់ចេញនូវផែនការសាងសង់ខ្សែក្រវាត់បញ្ជូនទំនិញស្វ័យប្រវត្តិដែលនឹងដឹកជញ្ជូនធ្យូងថ្មពីខេត្តសេកុង និងខេត្តសាឡាវ៉ាន់ (Salavanh) របស់ឡាវទៅកាន់ផែសមុទ្រ My Thuy ក្នុងស្រុកហៃឡាង (Hai Lang) ប្រទេសវៀតណាម។ខ្សែក្រវាត់បញ្ជូនទំនិញស្វ័យប្រវត្តិនេះ នឹងមានសមត្ថភាពបញ្ជូនធ្យូងថ្មពី១.៥០០ទៅ១.៦០០តោនក្នុងមួយម៉ោងដែលអនុញ្ញាតឱ្យវៀតណាម នាំចូលធ្យូងថ្មពី១៥ទៅ២០លានតោនក្នុងមួយឆ្នាំៗ។

នៅក្នុងប្រទេសឡាវ ខ្សែក្រវាត់បញ្ជូនទំនិញស្វ័យប្រវត្តិនេះនឹងលាតសន្ធឹងប្រវែង៨៥គីឡូម៉ែត្រពីអណ្តូងរ៉ែធ្យូងថ្មទៅកាន់ច្រកព្រំដែនឡាឡាយ ហើយ៧៥គីឡូម៉ែត្រទៀតនឹងត្រូវគ្របដណ្តប់ពីច្រកព្រំដែនទៅកាន់កំពង់ផែ My Thuy របស់វៀតណាម។តាមការប៉ាន់ប្រមាណ ការដំឡើងខ្សែក្រវាត់បញ្ជូនដឹកទំនិញស្វ័យប្រវត្តិខាងទឹកដីវៀតណាម គ្រោងចំណាយអស់ប្រមាណ៤៦០លានដុល្លារអាមេរិក។

នៅពេលដំណើរការ ខ្សែក្រវាត់បញ្ជូនទំនិញស្វ័យប្រវត្តិនេះនឹងវ៉ាឈ្នះខ្សែក្រវាត់បញ្ជូនទំនិញស្វ័យប្រវត្តិវែងបំផុតរបស់ពិភពលោកនាពេលបច្ចុប្បន្ន ដែលលាតសន្ធឹងប្រវែងជិត១០០គីឡូម៉ែត្រនៅវាលខ្សាច់ Western Sahara Desert តភ្ជាប់អណ្ដូងរ៉ែផូស្វាត Bou Craa ឆ្ពោះទៅកាន់ទីក្រុងឆ្នេរ El Marsa៕ Laotian Times៕

អគ្គនាយកគេហទំព័រ Property Area Asia និង Cambodia Financial Times ប្រកាសគាំទ្រទាំងស្រុងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»

(ភ្នំពេញ)៖ អគ្គនាយកគេហទំព័រ Property Area Asia និង Cambodia Financial Times លោកយិន លាងគង់ បានប្រកាសគាំទ្រទាំងស្រុងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត» ដោយចាត់ទុកថា ការកែទម្រង់នេះ គឺដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ដើម្បីឱ្យអនាគតអ្នកដឹកនាំ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ហើយការទទួលខុសត្រូវនេះ ត្រូវចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ដែលជាករណីកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិ នៅក្នុងសង្គមប្រជាធិបតេយ្យ។សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានស្នើឱ្យសិក្សាធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ដើម្បីដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត សម្រាប់ជនណាដែលមិនទៅបោះឆ្នោត។ «អ្នកដែលមានបំណងចង់ឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវមានការទទួលខុសត្រូវ ក្នុងនាមជាពលរដ្ឋល្អរបស់ជាតិ ក្នុងសង្គមប្រជាធិបតេយ្យ ដោយចាប់ផ្តើមពីការអនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ក្នុងន័យនេះអ្នកដែលមិនបានបោះឆ្នោត ដោយគ្មានមូលហេតុសមរម្យតាមផ្លូវច្បាប់ នឹងត្រូវចាត់ទុកថា បានបាត់បង់នូវលក្ខខណ្ឌក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត ប៉ុន្តែអ្នកទាំងនោះនៅតែមានសិទ្ធិទៅបោះឆ្នោតក្នុងនាមជាពលរដ្ឋដដែល ដោយមិនមានផលប៉ះពាល់អ្វីឡើយ»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ប្រសិនបើជននោះ មិនបានទៅបោះឆ្នោតលើកទី១ទេ រូបគេក៏មិនអាចទៅឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យដែរ ក្នុងនោះមានទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ ក្រុមប្រឹក្សាខេត្ត ទាំងសមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភា។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ការធ្វើវិសោធនកម្មច្បាប់នេះ គឺជារឿងចាំបាច់ ដើម្បីចៀសវាងការនិយាយចុះឡើង ប៉ុន្តែត្រូវតែនិយាយអំពីបញ្ហាផ្លូវច្បាប់។
សម្តេចបានបន្ថែមថា ការធ្វើវិសោធនកម្មនេះ នឹងធ្វើឱ្យស្របតាមមាត្រា៣៤ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា ហើយគ្មានអ្វីដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញនោះឡើយ។ សម្តេចបានបន្តថា ក៏អាចធ្វើដូចថៃពេលនេះ ប៉ុន្តែនឹងមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិប្រជាពលរដ្ឋទៅបោះឆ្នោត ឬមិនបោះឆ្នោតនោះទេ៕

រដ្ឋាភិបាលចិនចាប់ផ្ដើមសាងសង់គម្រោងបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ឆ្លងតំបន់ក្រោមទុនច្រើនពាន់លានដុល្លារ

ដោយៈ សុខុម

ប៉េកាំងៈ ប្រទេសចិន កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅបានចាប់ផ្តើមសាងសង់ ខ្សែបញ្ជូនចរន្តផ្ទាល់តង់ស្យុងខ្ពស់ ដែលតភ្ជាប់តំបន់ថ្នាក់ខេត្តចំនួន២។ នេះបើយោងតាមក្រុមហ៊ុនអគ្គិនសី The State Grid Corporation of China (SGCC)។

ដោយលាតសន្ធឹងប្រវែងសរុប១.៦៣៤គីឡូម៉ែត្រ គម្រោងបញ្ជូ​នអគ្គិសនីនេះ ចាប់ផ្តើមពីចំណុចតំបន់ស្វយ័ត Ningxia Hui ភាគពាយព្យនៃប្រទេសចិន និងបញ្ចប់នៅខេត្តហ៊ូណាន (Hunan) ភាគកណ្តាល។ គម្រោងនេះរត់ឆ្លងកាត់តំបន់ថ្នាក់ខេត្តចំនួន៦ នៅទូទាំងប្រទេសចិន។ក្រុមហ៊ុនខាងលើនិយាយថា គម្រោងនេះមានសមត្ថភាពបញ្ជូនចរន្តអគ្គសនី៨លានគីឡូវ៉ាត់ (KW) ជាមួយនឹងទំហំទុនវិនិយោគសរុបរហូតដល់ ប្រមាណ៣,៩៥ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុនបញ្ជាក់ថា នៅពេលការសាងសង់បញ្ចប់ជាស្ថាពរ ខ្សែបញ្ជូននេះ ត្រូវបានប៉ាន់ប្រមាណថា នឹងផ្គត់ផ្គង់ថាមពលអគ្គិសនីបានជាង៣៦ពាន់លានគីឡូវ៉ាត់ម៉ោង (kWh) ក្នុងមួយឆ្នាំដល់ខេត្តហ៊ូណាន ជាខេត្តមួយដែលមានតម្រូវការថាមពលខ្លាំង សម្រាប់ទ្រទ្រង់កំណើ​​នសេដ្ឋកិច្ចរបស់ខ្លួន។គម្រោងនេះគឺជាផ្នែកមួយ នៃផែនការជាតិដែលមហាយក្សចិន បានបង្ហាញកាលពីឆ្នាំមុន ដើម្បីអភិវឌ្ឍថាមពលស្អាត រួមទាំងថាមព​លខ្យល់ និងថាមពលសូឡាផងដែរនៅតំបន់វាលខ្សាច់ និងតំបន់ស្ងួតហែងនៃប្រទេសចិន ដែលភាគច្រើនមានទីតាំង នៅភាគពាយ័ព្យនៃប្រទេសនេះ។

ប្រទេសចិន បានប្រកាសថា ខ្លួននឹងឈានដល់ការបំភាយកាបូន ឌីអុកស៊ីតខ្ពស់បំផុតនៅឆ្នាំ២០៣០ និងសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៦០៕ Xinhua៕

China’s property sector set to be persistently weak for years: Goldman

BEIJING: China’s property sector is expected to grapple with “persistent weakness” for years, Goldman Sachs analysts said, adding that its problems would continue to drag on the country’s economic growth.

Weaknesses are particularly pronounced in lower-tier cities and private developer financing, they said in a client note, adding that policymakers, who have vowed not to use the sector as a short-term lever to spur growth, seem keen for there to be less economic and fiscal reliance on the industry.
“As such, we only assume an ‘L-shaped’ recovery in the property sector in coming years,” the note said.

China’s property sector has over the past two years been thrust into a severe debt crisis – initially triggered by government moves to rein in ballooning debt – with many developers defaulting on payments as they struggle to sell apartments and raise funds.

Goldman Sachs said it expected more measures to support the sector, including a further easing in credit conditions for homebuyers, additional cuts to mortgage rates and mortgage down-payment ratios, as well as a further relaxation of restrictions on home purchases and resales in large cities.

A state-run newspaper last week urged patience amid market speculation of more stimulus for the sector.

ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន ក្នុងគោលបំណងទាក់ទាញវិនិយោគបរទេស និងបង្កើនឪកាសការងារថ្មីៗនៅក្នុងប្រទេស

ព្រឹទ្ធសភាកម្ពុជាបានបន្តសម័យប្រជុំលើកទី១០ នីតិកាលទី៤ ក្រោមអធិប តី ភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។

ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា ឯកឧត្តម ម៉ម ប៊ុននាង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ និង សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន។

សេចក្តីព្រាងក្រមនេះ តាក់តែងឡើងមានគោលបំណង ដើម្បីប្រមូលផ្តុំសំយោគបញ្ចូលគ្នានូវបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមានពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដោយធ្វើសមាហរណកម្ម សុខដុមនីយកម្ម និងទំនើបកម្មឱ្យមានភាពជាក់ស្តែង-និយម សង្គតិភាព វិសាលភាព ទូលំទូលាយគ្រប់ជ្រុងជ្រោយ និងភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ដើម្បីក្លាយជាបទប្បញ្ញត្តិគោល ដែលកំណត់ពីដែនសមត្ថកិច្ចនៃក្រសួង ស្ថាប័នពាក់ព័ន្ធ សំដៅសម្រួលដល់ការអនុវត្តមុខងារ និងតួនាទី ភារកិច្ចរៀងៗខ្លួន ក្នុងស្មារតីឯកភាពជាតិ ស្របទៅនឹងបរិបទរីកចម្រើននៃសង្គមកម្ពុជាថ្មី។
សេចក្តីព្រាងក្រមនេះមាន គុណប្រយោជន៍ ៖
– ជួយពង្រឹង និងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតលើការគ្រប់គ្រងបរិស្ថាន កិច្ចគាំពារ អភិរក្ស និងការស្តារឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះ មុខងារប្រព័ន្ធអេកូឡូស៊ី និងការរស់នៅប្រកបដោយចីរភាព
– កំណត់ទិសដៅរួមជាយុទ្ធសាស្ត្រ សម្រាប់កិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធាន-ធម្មជាតិដល់ក្រសួង ស្ថាប័ន និងអាជ្ញាធរដែលមានសមត្ថកិច្ចពាក់ព័ន្ធ
– ពង្រីកលទ្ធភាពយ៉ាងទូលំទូលាយដល់ក្រសួង ស្ថាប័ន និងមជ្ឈដ្ឋានទាំងអស់ក្នុងការចូលរួមកាន់តែប្រសើរជាងមុននៅក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រង និងការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះតាមរយៈការបង្កើត និងការគោរពនូវទំនាក់ទំនងនៃមុខងាររបស់ក្រសួង ស្ថាប័ន និងមជ្ឈដ្ឋានសង្គមទាំងអស់
– បង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តបេសកកម្មគ្រប់គ្រង ការពារ អភិរក្ស និងស្តារឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះ បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ សំដៅធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងការចូលរួមថែរក្សានូវភាពរុងរឿងសម្រាប់ពលរដ្ឋកម្ពុជាគ្រប់ជំនាន់
– ផ្តល់ជាយន្តការជំរុញ និងលើកកម្ពស់ការយល់ដឹង និងការស្រាវជ្រាវអំពីបរិស្ថានដល់គ្រប់មជ្ឈដ្ឋានសង្គមទាំងអស់តាមរយៈការអប់រំ ការផ្សព្វផ្សាយ និងការបណ្តុះ-បណ្តាលទាំងយន្តការក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ
– ដើរតួជាបទប្បញ្ញត្តិគោលមួយដ៏រឹងមាំសម្រាប់មន្រ្តីអនុវត្តច្បាប់ ជាពិសេសមន្រ្តីដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងការបង្រ្កាបបទល្មើសបរិស្ថាន និងធនធានធម្មជាតិ ព្រម-ទាំងមន្រ្តីអនុវត្តច្បាប់នៃក្រសួង ស្ថាប័ន ឬអង្គភាពពាក់ព័ន្ធទាំងអស់។
សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន១២គន្ថី និង ៨៦៥មាត្រា ត្រូវបានរដ្ឋសភា នៃ
ព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន៩៨សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ។
ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន០៥រូប បានឡើងមានយោបល់រួចមក ឯកឧត្តម សាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

រីឯ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន រៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖
– ពង្រឹងការតភ្ជាប់សេដ្ឋកិច្ច និងការផ្តល់កាលានុវត្តភាពកាន់តែប្រសើរឡើង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន
– បង្កើនការធ្វើពាណិជ្ជកម្ម និងការវិនិយោគលើវិស័យពាណិជ្ជកម្មសេវាកម្ម ដោយបង្កើតទីផ្សារ និងសេដ្ឋកិច្ចកាន់តែទូលំទូលាយ
– កាត់បន្ថយការរឹតត្បិតចំពោះពាណិជ្ជកម្មសេវាកម្ម និងបង្កើតបរិយាកាសពាណិជ្ជ-កម្មដែលអាចព្យាករណ៍បាន
– ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសជាសមាជិកទាំងអស់ តាមរយៈការលើកកម្ពស់ និងការសម្របសម្រួលដល់ការប្រើប្រាស់នូវកាលានុវត្តភាពកាន់តែប្រសើរ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងផ្នែកនិយ័តកម្ម ការបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស និងការបង្កើនការចូលរួមរបស់សហគ្រាសធុនមីក្រូតូច និងមធ្យម ក្នុងសកម្មភាពពាណិជ្ជកម្មសេវាកម្ម
– កាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងប្រទេសសមាជិកអាស៊ាន ដើម្បីសម្រេចបាននូវសមភាព តុល្យភាព និងនិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

កិច្ចព្រមព្រៀងនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ព្រះរាជាណាចក្រកម្ពុជា មានជាអាទិ៍៖
– ពង្រីកបន្ថែម និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវសមាហរណកម្មពាណិជ្ជកម្មសេវាកម្ម ដើម្បីជំរុញសមាហរណកម្មពាណិជ្ជកម្មសេវាកម្មអាស៊ានទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងវិស័យសេវាកម្មរបស់ប្រទេសសមាជិក
– ទទួលបានលទ្ធភាព និងកាលានុវត្តភាពកាន់តែខ្លាំង ក្នុងការទាក់ទាញវិនិយោគបរទេសមកបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជាកាន់តែច្រើន ដែលជាកត្តាវិជ្ជមានក្នុងការបង្កើនឱកាសការងារថ្មីៗនៅក្នុងប្រទេស បង្កើនចំណូល ហើយក៏ជាកត្តារួមចំណែកមួយដ៏សំខាន់ ក្នុងការបង្កើនកំណើនផលិតផលជាតិសរុបផងដែរ
– បង្កើនថវិកាជាតិលើចំណូលសារពើពន្ធ តាមរយៈការប្រមូលពន្ធអាករលើវិស័យសេវា-កម្មកាន់តែច្រើនជាងមុន
– ទទួលបាននូវការចែករំលែកបទពិសោធន៍ និងទទួលបាននូវលទ្ធផលវិជ្ជមានពីការផ្ទេរចំណេះដឹង ជំនាញ បច្ចេកវិទ្យា និងបំណិនអាជីវកម្ម ក្នុងការពង្រឹងសក្តានុពលកម្លាំងពលកម្ម និងសហគ្រិនភាពក្នុងស្រុក
– ទទួលបាននូវជម្រើសជាច្រើនក្នុងការប្រើប្រាស់សេវាកម្ម ប្រកបដោយតម្លៃសមរម្យនិងភាពប្រកួតប្រជែងខ្ពស់។
សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ០២មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រ-កម្ពុជា អនុម័តយល់ព្រមចំនួន៩៨សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ។
ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន០២រូប បានឡើងមានយោបល់រួចមក ឯកឧត្តម ប៉ាន សូរស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន ៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕

មន្ត្រីជាន់ខ្ពស់អាមេរិក គ្រោងស្នើសុំសភាឱ្យផ្តល់ប្រាក់កម្ចីបន្ថែមទៀត ទៅដល់ប្រទេសកំពុងអភិវឌ្ឍ ដើម្បីទប់ឥទ្ធិពលចិន

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោកស្រី Janet Yellen គ្រោងស្នើសុំសភាឱ្យផ្តល់ប្រាក់កម្ចីបន្ថែមទៀតដល់ប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីទប់ទល់នឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ប្រទេសចិន។ នេះបើយោងតាមច្បាប់ចម្លងនៃសុន្ទរកថារបស់លោកស្រីដែលពិនិត្យដោយកាសែត CNN។

បន្ថែមពីលើការបង្កើនការផ្តល់ប្រាក់កម្ចីដល់កម្មវិធីមូលនិធិរូបិយវត្ថុអន្តរជាតិផ្សេងៗទៀត លោកស្រី Yellen គ្រោងនឹងថ្លែងប្រាប់ដល់ក្រុមសមាជិកសភាថា រដ្ឋបាលលោក ចូ បៃដិន ចង់ជំរុញការចូលរួមទៅក្នុងមូលនិធិវិនិយោគវិស័យឯកជនរបស់ក្រុមធនាគារអភិវឌ្ឍន៍អន្តរ-អាមេរិក និងមូលនិធិអភិវឌ្ឍន៍អាហ្វ្រិក។លោកស្រី Janet Yellen គ្រោងថ្លែងនៅក្នុងសក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការសេវាហិរញ្ញវត្ថុរបស់សភានៅថ្ងៃអង្គារនេះថា “ការវិនិយោគទាំងនេះនឹងជំរុញការចូលរួមរបស់យើងនៅក្នុងតំបន់ទាំងនេះ ស្របពេលមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ”។

លោកស្រីបន្តថា “ការផ្តល់ប្រាក់កម្ចីដល់អង្គការនានាដូចជាមូលនិធិ IMF ដើរតួជាអ្នកប្រឆាំងដ៏សំខាន់ចំពោះការផ្តល់ប្រាក់កម្ចីមិនមានតម្លាភាព និងគ្មាននិរន្តរភាពពីបណ្តាប្រទេសដទៃផ្សេងទៀតដូចជាប្រទេសចិនជាដើម”។

ចន្លោះរវាងពីឆ្នាំ២០០៨ និងឆ្នាំ២០២១ ប្រទេសចិនបានចំណាយប្រាក់ចំនួន២៤០ពាន់លានដុល្លារដល់ប្រទេសចំនួន២២ ដែលជាកូនបំណុលស្ទើរផ្តាច់មុខ នៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ Belt and Road ដូចជាប្រទេសអាហ្សង់ទីន ប៉ាគីស្ថាន កេនយ៉ា និងទួរគី។

ទោះបីជាយ៉ាងនេះក្តី ប្រទេសជាច្រើនដែលទទួលបានប្រាក់កម្ចីពីប្រទេសចិនកំពុងតស៊ូយ៉ាងលំបាកក្នុងការសងប្រាក់កម្ចី ដែលអាចធ្វើឱ្យពលរដ្ឋរបស់ពួកគេស្ថិតក្នុងកម្រិតនៃភាពក្រីក្រកាន់តែជ្រៅ។

លោកស្រី Yellen បានផ្តល់សក្ខីកម្មកាលពីដើមឆ្នាំនេះថា “លោកស្រីមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសកម្មភាពមួយចំនួនដែលប្រទេសចិនចូលរួមជាសកល និងការចូលរួមនៅក្នុងប្រទេសនានាតាមរបៀបដែលទុកឱ្យពួកគេជាប់នៅក្នុងអន្ទាក់បំណុល និងមិនលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច”៕

Saudi Arabia signs $5.6 billion deal with Chinese EV company – state media

DUBAI : Saudi Arabia’s Ministry of Investment has signed a $5.6 billion deal with Chinese electric car maker Human Horizons to collaborate on the development, manufacture and sale of vehicles, the Saudi state news agency said in a statement.

The agreement accounts for more than half of the more than $10 billion in investments signed on the first day of an Arab-China business conference in Riyadh on Sunday, in sectors spanning technology, renewable energy, agriculture, real estate, metals, tourism and healthcare among others.

While the relationship between Saudi Arabia, the world’s top oil exporter, and China remains anchored by energy ties, there has been a push to boost investments in non-oil sectors as part of the kingdom’s diversification agenda.

Human Horizons said in March it would launch its premium HiPhi brand in some European markets this year as it looks to expand overseas.

Source: Reuters

មិនធ្លាប់មាន! មានប្រាក់ត្រឹមតែ 5% ដំបូង អាចទិញហ្សបហោស៍បើកអាជីវកម្មបានភ្លាម!

 

បើនិយាយពីផ្ទះក្នុងបុរី អ្វីដែលអតិថិជនគិតដល់មុនគេគឺត្រូវរង់ចាំរយៈពេលយូរទើបអាចចូលរស់នៅ ឬបើកអាជីវកម្មផ្ទាល់ខ្លួនបាន ដោយសារការដ្ឋានមិនទាន់ចប់រួចរាល់។ ម្យ៉ាងទៀត បើសំណង់ហើយរួចរាល់ គោលការណ៍បង់ប្រាក់ក៏មិនសូវមានភាពងាយស្រួលប៉ុន្មានដែរ ភាគច្រើនគឺបង់ផ្ដាច់តែម្ដង។

ប៉ុន្តែសម្រាប់ខែមិថុនា ឆ្នាំ 2023 នេះ បុរី ប៉េង ហួត​ បានផ្ដល់គោលការណ៍បង់ប្រាក់ថ្មីកាន់តែងាយស្រួលមិនធ្លាប់មានសម្រាប់អតិថិជនដែលកំពុងស្វែងរកផ្ទះប្រភេទហ្សបហោស៍ ដែលអាចបានទាំងរស់នៅផង និងប្រកបអាជីវកម្មបានផងក្នុងពេលតែមួយ។ ការផ្ដល់ជូននេះ គឺអតិថិជនមានប្រាក់ដំបូងត្រឹមតែ 5% ក៏អាចក្លាយជាម្ចាស់ហ្សបហោស៍ដែលរកចំណូលប្រចាំខែ​បានយ៉ាងច្រើនផងដែរ។

ហ្សបហោស៍របស់បុរី ប៉េង ហួត មានច្រើនជម្រើសដូចជា ហ្សបហោស៍ ឌី ហ្សបហោស៍ ស៊ី ហ្សបហោស៍ ក្លាសស៊ិក ហ្សបហោស៍ ម៉ូដឺន និងហ្សបហោស៍ ម៉ាជេស្ទីក ដែលមានទាំងកម្ពស់ 3 ជាន់ និង4 ជាន់ ស្ថិតក្នុងគម្រោងដែលពោរពេញដោយសក្ដានុពលពាណិជ្ជកម្មគ្រប់ប្រភេទ មិនថានៅតាមបណ្ដោយផ្លូវជាតិលេខ1 មហាវិថីសម្ដេច តេជោ (ផ្លូវ60ម៉ែត្រ) ផ្លូវក្រវាត់ក្រុងទី2 (ផ្លូវ50ម៉ែត្រ) ឬផ្លូវជាតិលេខ6 អា។ មិនតែប៉ុណ្ណោះ ការរចនាផ្នែកខាងក្នុងនៃហ្សបហោស៍នីមួយៗមានភាពបត់បែន ងាយស្រួលដល់ការដេគ័រទៅតាមគ្រប់អាជីវម្មរបស់អតិថិជន។ រីឯតម្លៃវិញគឺចាប់ពីជាងដប់ម៉ឺនដុល្លារឡើងទៅតែប៉ុណ្ណោះ។

លោកអ្នកអាចអញ្ជើញសាកសួរព័ត៌មានលម្អិតអំពីហ្សបហោស៍គ្រប់ប្រភេទរបស់បុរី ប៉េង ហួត នៅគ្រប់ការិយាល័យលក់ដែលនៅជិតលោកអ្នក ឬទាក់ទងតាមទូរសព្ទលេខ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬ ចូលរួម 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://t.me/boreypenghuoth ។

CLDAរៀបចំវេទិកាប្រឹក្សាយោបលើនិងផ្តល់ដំណោះស្រាយ អាជីវកម្មអចលនវត្ថុ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា(CLDA) បានរៀប​ចំវេទិកា ប្រឹក្សាយោបល់ និងផ្តល់ដំណោះស្រាយអាជីវកម្មអចលនវត្ថុ ក្រោមប្រធានបទ “នីតិវិធី និងគោលការណ៍នៃការវាយតម្លៃអចលនទ្រព្យ”។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីឧកញ៉ា ចេង ខេង ទីប្រឹក្សាកិត្តិយសសមាគម និងជាអគ្គនាយក ក្រុមហ៊ុនស៊ី ភី អែល (ខេបូឌា) ប្រផឹធី ឯ.ក ជាវាគ្មិនកិត្តិយស និងលោក ជា សំអាន។ អគ្គលេខាធិការសមាគម និងជាអគ្គនាយកក្រុមហ៊ុន ហ្គោល 7ឌីប្រផឹធី ជាអ្នកសម្របសម្រួល ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឧកញ៉ា ម៉ន សុខា ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា។សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងនាមជាអ្នកអភិវឌ្ឍ និងអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ ដើម្បីឲ្យសិក្ខាកាមចូលរួមយល់កាន់តែច្បាស់ពី

ទី១. នីតិវិធី និងគោលការណ៍នៃការវាយតម្លៃអចលនវត្ថុ។

ទី២. ការកំណត់តម្លៃលក់ និងងាយស្រួលសម្រេចចិត្តទិញ។

ទី៣. ការបង្កើនទំនុកចិត្តរវាងអ្នកលក់ និងអ្នកទិញ។

ទី៤. របៀបក្នុងការកំណត់តម្លៃអចលនទ្រព្យឲ្យត្រូវនឹងតម្លៃទីផ្សារជាដើម៕

អារ៉ាប៊ីសាអូឌីត ចុះកិច្ចព្រមព្រៀងតម្លៃ៥,៦ពាន់លានដុល្លារជាមួយក្រុមហ៊ុនរថយន្តEVរបស់ប្រទេសចិន

ដោយ: គង់ លាងហួរ

ឌូបៃ: ទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រសួងវិនិយោគរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង តម្លៃ៥,៦ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន Human Horizons ដើម្បីសហការលើការអភិវឌ្ឍន៍ ផលិត និងលក់រថយន្ត។

ខណៈទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងកំពូលរបស់ពិភពលោក និងប្រទេសចិននៅតែមានស្អិតរមួត ប្រទេសទាំងពីរកំពុងជំរុញវិស័យមួយទៀត ដើម្បីជំរុញការវិនិយោគក្នុងវិស័យមិនមែនប្រេង ដែលជាផ្នែកមួយនៃការធ្វើពិពិធកម្មរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។កិច្ចព្រមព្រៀងនេះ គ្របដណ្តប់ជាងពាក់កណ្តាលនៃទុនវិនិយោគជាង១០ពាន់លានដុល្លារ ដែលបានចុះហត្ថលេខានៅថ្ងៃដំបូងនៃសន្និសីទធុរកិច្ចអារ៉ាប់ -ចិននៅទីក្រុងរីយ៉ាដ កាលពីថ្ងៃអាទិត្យក្នុងវិស័យនានា ដែលលាតសន្ធឹងលើបច្ចេកវិទ្យា ថាមពលកកើតឡើងវិញ កសិកម្ម អចលនទ្រព្យ លោហៈ ទេសចរណ៍ និងការថែទាំសុខភាព។

ផ្នែកមួយនៃផែនការរបស់អារ៉ាប៊ីសាអូឌីត គឺដើម្បីអភិវឌ្ឍឧស្សា​ហកម្មផលិតរថយន្តអគ្គិសនី (EV) នៅក្នុងស្រុក ខណៈដែលក្រុមហ៊ុន Human Horizons ផលិតរថយន្តអគ្គិសនីក្រោមម៉ាក HiPhi នៅក្នុងប្រទេសចិន។

យោងតាមសេចក្តីថ្លែងការណ៍ របស់អារ៉ាប៊ីសាអូឌីតបានឱ្យដឹងថា លំហូរវិនិយោគផ្ទាល់ពីបរទេសរបស់ចិន ហូរចូលទីផ្សារអារ៉ាប់មានទំហំទឹកប្រាក់ ចំនួន២៣ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ដែលក្នុងនោះមានទឹកប្រាក់៣,៥ពាន់លានដុល្លារ ហូរចូលក្នុងប្រទេសអារ៉ាប៊ីសាអូឌីត

ក្រុមហ៊ុន Human Horizons បានឱ្យដឹងកាលពីខែមីនាថា ខ្លួននឹងចាប់ផ្តើមលក់ម៉ាករថយន្តHiPhi លំដាប់ថ្នាក់ខ្ពស់នៅក្នុងទីផ្សារអឺរ៉ុបមួយចំនួន នៅឆ្នាំ២០២៣នេះ ខណៈក្រុមហ៊ុនគ្រោងពង្រីកខ្លួនទៅក្រៅប្រទេស៕