ក្រុមហ៊ុនធំៗកម្ពុជាជាង១០០នឹងចូលរួមពិព៌ណពាណិជ្ជកម្មលើកដំបូងនៅសហរដ្ឋអាមេរិក

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ជាដេំណឹងរីករាយមួយ ដែលកម្ពុជានឹងរៀបចំពិព៌ណពាណិជ្ជកម្មជាលើកដំបូងនៅសហរដ្ឋអាមេរិក និងរំពឹងថា ក្រុមហ៊ុនកម្ពុជាធំៗជាង១០០ ​នឹងចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។

កម្មវិធីពិព៌ណនេះរៀបំឡើង ដោយសភាពាណិជ្ជកម្ម​កម្ពុជា (CCC) សហការ​ជាមួយ​អគ្គ​កុងស៊ុល​កម្ពុជា ​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា សហរដ្ឋ​អាមេរិក។ ការតាំងពិព៌ណនេះ ធ្វើឡើងក្នុង​គោលបំណង​ពង្រីក​ផលិតផល​ផលិត ​ក្នុងស្រុក​ទៅកាន់​ទីផ្សារ​អាមេរិក ក៏ដូចជា​លើកកម្ពស់​ពាណិជ្ជកម្ម​ទ្វេភាគី និង​ទាក់ទាញ​ការ​វិនិយោគ​មកកាន់​កម្ពុ​ជា​។​

យោងតាម​សេចក្តីប្រកាស​របស់ អគ្គ​កុងស៊ុល​កម្ពុជា​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា នៅ​ថ្ងៃទី១ ខែមិថុនា “​ពិព័រណ៍​ធុរកិច្ច​​កម្ពុជា” ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ឡុង​ប៊ិច ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ ២០២៣​។ ព្រឹត្តិការណ៍​នេះ ​ត្រូវបាន​រៀបចំឡើង​ ដើម្បី​បង្ហាញ​អំពី​ទិដ្ឋភាព​ធុរកិច្ច​កម្ពុជា​ដ៏​សម្បូរបែប នឹង​ប្រារព្ធ​ឡើង​នៅ Holiday Inn Long Beach Airport, រដ្ឋ​កាលីហ្វ័រ​នីញ៉ា​។ ​ព្រឹត្តិការណ៍​នេះ ​នឹង​បើក​ជា​សា​ធា​​រណៈ​ចាប់ពី​ម៉ោង​ ១០:០០​ នាទី​ព្រឹក​ដល់​ម៉ោង ​៣:០០ នាទី​រសៀល និង​អាច​ចូលរួម​ដោយ​សេរី​។ មន្ត្រី​ក្រសួង ពាណិជ្ជកម្ម និង​ក្រសួងទេសចរណ៍​កម្ពុជា ​ត្រូវបាន​រំពឹងថា នឹង​ថ្លែង​ក្នុង​ព្រឹត្តិការណ៍​នេះ​។ ក្រុមហ៊ុន​ដែល​ចាប់អារម្មណ៍​ក្នុងការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ​ត្រូវបាន​លើកទឹកចិត្ត​ឱ្យចូល​ទៅកាន់​គេហ​ទំព័រ​របស់​សភាពាណិជ្ជកម្ម ដើម្បី​ចុះឈ្មោះ​។​

អគ្គ​កុងស៊ុល​កិត្តិយស​កម្ពុជា លោកគឹម ឆា​ហួត ប្រធានសភា​កម្ពុជា​ប្រចាំ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា ថ្លែង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ពិព័រ​ណ៍​នេះ ​នឹង​បម្រើ​ជា​វេទិកា​ផ្សព្វផ្សាយ​ ផលិតផល​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក ក៏ដូចជា​ ការកសាង​ទំនាក់ទំនង​ដោយផ្ទាល់​រវាង​វិនិយោគិន​កម្ពុជា និង​អាមេរិក​។

លោក​បាន​ថ្លែងថា “​ព្រឹត្តិការណ៍​នេះ​បង្ហាញ​ពី​វេទិកា ​ដ៏​អស្ចារ្យ​មួយ ដើម្បី​បង្ហាញ​ពី​ផលិតផល​ចម្រុះ​របស់​ប្រទេស​កម្ពុជា​។ អ្នកចូលរួម​នឹងមាន​ឱកាស​ស្វែងយល់ និង​បទពិសោធន៍​ផលិតផល ដូចជា​មុខម្ហូប​ខ្មែរ​ប្លែកៗ រួមមាន​អង្ករ ម្រេច គ្រាប់ស្វាយចន្ទី និង​ផលិតផល​ប្លែកៗ​ជាច្រើន​ទៀត”​។​

អគ្គ​កុងស៊ុល​រូបនេះ បានបញ្ជាក់​បន្ថែមថា សមាជិក​គណៈប្រតិភូ​ដែល​បានជ្រើសរើស ​គឺ​បើកចំហ​ក្នុងការ​ពិភាក្សា ​អំពី​ឱកាស​វិនិយោគ​ដែលមាន​សក្តានុពល​នៅក្នុង​ទីផ្សារ​អាមេរិក​។​

ជាមួយគ្នានេះ ឧកញ៉ាលឹម ហេង អនុប្រធាន​សភា​​ពាណិជ្ជកម្ម​កម្ពុជា​បាន​មានប្រសាសន៍ឲ្យដឹងផងដែរ​ថា សភាពាណិជ្ជកម្ម​កម្ពុជា​នឹង​សហការ​ជាមួយ​អគ្គ​កុងស៊ុល ​ក្នុង​ការរៀបចំ​ពិព័រណ៍​នេះ ​ដើម្បី​តាំង​បង្ហាញ​ផលិតផល​របស់​កម្ពុជា ​នៅក្នុង​ទីផ្សារ​សហរដ្ឋ​អាមេរិក ខណៈដែល​ទំនាក់ទំនង​ពា​ណិ​ជ្ជ​កម្ម ​រវាង​ប្រទេស​ទាំង​២​ កំពុង​រីក​ចម្រើន​

លោកបញ្ជាក់ថា “យើង​រំពឹងថា ពិព័រណ៍​នេះ​នឹង​បម្រើ​ជា​វេទិកា​មួយ​ សម្រាប់​ក្រុមហ៊ុន​ផលិត​ក្នុងស្រុក​របស់​ យើង​ដើម្បី​បង្ហាញ​ផលិតផល​របស់​ពួកគេ និង​ស្វែងរក​ដៃគូ​អាជីវកម្ម​នៅ​អាមេរិក យើង​មើលឃើញថា កម្ពុជា​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ ​ជាមួយ​អាមេរិក”។ លោកបន្ថែមថា “ដូច្នេះ​ពិព័រណ៍​នេះ ​នឹង​បង្កើត​ទំនុកចិត្ត​បន្ថែមទៀត​ក្នុងចំណោម​អតិ​ជិ​ជន​អាមេរិក​”។

លោកឧកញ៉ាលឹម ហេងបានបន្ត​ថា សភា​ពាណិជ្ជកម្ម​កម្ពុជា​នឹង​បើក​ស្ថាប័ន​តំណាង​របស់ខ្លួន​ នៅ​រដ្ឋ​ជាច្រើន​ក្នុង​សហរដ្ឋអាមេរិក​នាពេល​ឆាប់ៗ​នេះ​។ ​ពាណិជ្ជកម្ម​ទំនិញ​រវាង​កម្ពុជា និង​អាមេរិក​បាន​កើនឡើង​ដល់​១,១៦៩ ​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​២ខែ​ដំបូង នា​ឆ្នាំ ២០២៣ ធ្លាក់ចុះ ២០,៣៧ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោងតាម​ទិន្នន័យ​បណ្តោះអាសន្ន​របស់​ GDCE​។

ការ​នាំចូល​សំខាន់ៗ​របស់​សហរដ្ឋ​អាមេរិក ​ពី​កម្ពុជា​រួមមាន​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ ដែល​ផ្តល់​ការងារ​ដល់​ប្រជាជន​កម្ពុ​ជាជាង១​លាន​នាក់ ភាគច្រើន​ជា​ស្ត្រី ខណៈដែល​ការនាំចេញ​របស់​អាមេរិក​ មក​កម្ពុជា​រួមមាន​យានយន្ត ចំណី​សត្វ និង​សេវាកម្ម​ឌីជីថល​៕

 

លោកបណ្ឌិតគីម ហ៊ាងៈបុរីវិមានសំណាងជាបុរីដំបូងគេ ដែលមានព្រែកធម្មជាតិជាង១០០០ម៉ែត្រហូរកាត់

ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងម្ចាស់គំរោងបុរីវិមានសំណាងបានអះអាងថា បុរីវិមានសំណាងជាបុរីដំបូងគេ ដែលមានព្រែកធម្មជាតិជាង១០០០ម៉ែត្រហូរកាត់។

លោកបណ្ឌិតបានសរសេរ លើបណ្តាញតេឡេក្រាមរបស់ខ្លួនកាលពីថ្ងៃទី១៣ មិថុនាថា លើសពីនេះ និងជាអ្វីដែលកាន់តែពិសេសគឺក្រុមហ៊ុនបានសាងសង់ទីធ្លារនៅមាត់ព្រែក ដើម្បីអោយបងប្អូននៅក្នុងសហគមន៍ ធ្វើការហាត់ប្រាណ ជិះកង់ និងសម្រាកលំហែកាយនៅពេលព្រឹក និងពេលល្ងាច។បុរីវិមានសំណាងបាននិងកំពុងកសាងសហគមន៍ និងលំនៅដ្ឋានបែបស៊ីវិល័យមួយ ដោយផ្តោតលើធម្មជាតិ បរិស្ថានបៃតង និងផាសុខភាពសម្រាប់លំនៅដ្ឋាននិមួយៗ ដែលលំនៅដ្ឋានក្នុងបុរីនេះ​សាងសង់ឡើងដោយប្រើឥដ្ឋ២០ មានបង្អូចធំៗ ដែលផ្តល់ឲ្យល់ និងពន្លឺចេញចូលគ្រប់គ្រាន់ ជាអ្វីដែលជាទស្សនទាននៃការអភិវឌ្ឍន៍ថ្មីសស្របតាមនិន្នាការប្រែប្រួលអាកាសធាតុ។ លោកសាស្រ្តាចារ្យបណ្ឌិតទួស សាភឿនជាស្ថាបត្យករដ៏ល្បី និងជាអគ្គលេខាធិការរង នៃគណៈស្ថាបត្យករកម្ពុជាបានលើកឡើងថា ការសាងសង់លំនៅដ្ឋាន ដែលផ្តោតលើភាពស៊ីវិស័យ គឺផ្តោតលើបរិស្ថានបៃតង ជាមួយដើមឈើ ទឹក ដែលធ្វើឲ្យបរិយាកាសក្នុងលំនៅដ្ឋានមានភាពត្រជាក់ និងមានអ៊ុកស៊ីសែកគ្រប់គ្រាន់ ដោយវានឹងផ្តល់បរិយាកាស ក្នុងការរស់នៅប្រក​បដោយភាពស្រស់ស្រាយ និងផាសុខភាព៕

 

អ្នកវិនិយោគចិនងាកមកបណ្តាក់ទុនលើទីផ្សារអចលនទ្រព្យនៅ តំបន់អាស៊ីអាគ្នេយ៍

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីផ្សារអចលនទ្រព្យបែបពាណិជ្ជកម្ម នៅតំបន់អាស៊ីអាគ្នេយ៍ កាន់តែមានប្រជាប្រិយភាពសម្រាប់អ្នកវិនិយោគចិន ខណៈភាពប្រេះឆាផ្នែកនយោបាយ និងអត្រាការប្រាក់ខ្ពស់ ធ្វើឱ្យប៉ះពាល់ដល់ភាពទាក់ទាញនៃជម្រើសវិនិយោគ ដូចជានៅប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក។

យោង​តាម​ចំណាត់​ថ្នាក់​របស់​ក្រុមហ៊ុន ​បច្ចេក​វិទ្យា​អចលន​ទ្រព្យ Juwai IQI បានឱ្យដឹងថា ឥឡូវនេះ ឥណ្ឌូណេស៊ីគឺជាទិសដៅសំខាន់នៅក្រៅប្រទេស នៃជម្រើសសម្រាប់ការវិនិយោគ របស់វិនិយោគិនចិននៅក្នុងវិស័យអចលនទ្រព្យ ដោយប្រទេសម៉ាឡេស៊ីស្ថិតនៅលំដាប់ទី៣ និងប្រទេសថៃស្ថិតនៅលំដាប់ទី៥។កាលពីឆ្នាំ២០២២កន្លងទៅ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីស្ថិតនៅលំដាប់ទី៤ និងទី៥ រៀងៗគ្នា ខណៈដែលប្រទេសថៃមិនស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំងប្រាំនោះទេ។ ផ្ទុយទៅវិញ សហរដ្ឋអាមេរិក ដែលធ្លាប់ជាគោលដៅវិនិយោគដ៏ពេញនិយមកាលពីឆ្នាំមុន មិនបានជាប់ចំណាត់ថ្នាក់កំពូលទាំង៥ទាល់តែសោះនៅឆ្នាំនេះ ខណៈដែលអូស្ត្រាលីបានធ្លាក់ចុះមកនៅលេខរៀងទី៤ ពីចំណាត់ថ្នាក់លេខ២ក្នុងឆ្នាំ២០២២។

របាយ​ការណ៍​ដដែលបាន​បន្ត​ថា ​“វិនិយោគិន​ចាត់​ទុក​តំបន់​អាស៊ី​អាគ្នេយ៍​ជា​ទិសដៅ​ទាក់ទាញ​ ដោយ​សារ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​ និង​ប្រទេស​ទាំង​នេះ​កំពុង​កើន​ឡើង ខណៈទំនាក់ទំនង​ជាមួយអាមេរិកកំពុងធ្លាក់ចុះ”។

ក្រុមហ៊ុន Juwai IQI បានបញ្ជាក់ទៀតថា ទស្សនវិស័យកំណើនសេដ្ឋកិច្ចកាន់តែប្រសើរ របស់បណ្តាប្រទេសនៅតំបន់ អាស៊ីអាគ្នេយ៍ផ្តល់ឱ្យអ្នកវិនិយោគ នូវការលើកទឹកចិត្តបន្ថែមទៀត ក្នុងការដាក់ប្រាក់របស់ពួកគេនៅទីនោះ។

លើសពីនេះទៀត ការផ្លាស់ប្តូរចំណូលចិត្ត ឆ្ពោះទៅរកការវិនិ​យោ​គអចលនទ្រព្យបែបពាណិជ្ជកម្ម នៅតំបន់អាស៊ីអាគ្នេយ៍ទំនងជានឹងបន្ត បើទោះបីជាសហរដ្ឋអាមេរិក និងអូស្ត្រាលីដកថយការរឹតបន្តឹ​ងគោលនយោបាយរូបិយវត្ថុរបស់ពួកគេយ៉ាងណាក្តី៕

អ្នកជំនាញមើលឃើញឥរិយាបទរបស់វិនិយោគិនបរទេសក្នុងវិស័យអចលនវត្ថុយ៉ាងដូចម្តេច?

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ ក្រុមអ្នកជំនាញបាន និងកំពុងតាមដានឥរិយាបទរបស់អ្នកវិនិយោគបរទេស ដែលផ្តោតលើវិស័យអចលនវត្ថុ នៅកម្ពុជានាខណៈនេះ។

ស្របពេលនិន្នាការវិបត្តិសេដ្ឋកិច្ចសកល មិនទាន់មានសភាពប្រសើរនៅឡើយ ជានិយាយជារួម និងនិយាយដោយឡែកទីផ្សារកម្ពុជានៅតែស្ងប់ស្ងាត់ អ្នកវិនិយោគអន្តរជាតិបាន និងកំពុងរង់ចាំមើលទីផ្សារ ក្រោយការបោះឆ្នោតសកលនៅថ្ងៃទី២៣ កក្កដាខាងមុខផងដែរ។

អ្នកជំនាញអចលនទ្រព្យលំដាប់អន្តងរជាតិ អ្នកស្រីអាន សុធីតាបានមានប្រសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមថា ទីផ្សារសម្រាប់វិនិយោគិនបរទេស មិ​នទាន់មានសកម្មភាពជាដុំកំភួនទេ ប៉ុន្តែពួកគាត់មានចំណាប់អារម្មណ៍ចង់វិនិយោគឡើងវិញ។
អ្នកស្រីបន្តថា “ប៉ុន្តែចំណាប់អារម្មណ៍នេះ ត្រុវបានពន្យាពេលដោយសារកម្ពុជាជិតរៀបចំការបោះឆ្នោត ប៉ុន្តែពេលនេះជាឆឱកាសល្អសម្រាប់អ្នកទិញ ដោយសារមានអចលនវត្ថុជាច្រើន បានដាក់លក់​ប្រញាប់នៅលើទីផ្សារ”។

ជាមួយគ្នានេះ លោកខន គង្គាអគ្គនាយកក្រុមហ៊ុនលំដាប់អន្តរជាតិERA CAMBODIA បានមានប្រសាសន៍ឲ្យដឹងផងដែរថា ជនបរទេស ដែលចង់វិនិយោគនៅកម្ពុជាមានកំណើនផងដែរ ប៉ុន្តែអ្វីដែលយើងបានមើលឃើញ និងទទួលព៌តមានពីពួកគាត់ គឺពួកគាត់បាននិងកំពុងសិក្សាលើតម្លៃទីផ្សារ។        លោកបន្តថា “ឥឡូវនេះ ពួកគាត់មានចំណាប់អារម្មណ៍ ក្នុងការទិញ ប៉ុន្តែពួកគាត់ចង់ជាន់តម្លៃ ដើម្បីទិញឲ្យបានតម្លៃទាបបំផុតក្នុងទីផ្សារ”។

ចំណែកអ្នកវិនិយោគអន្តរជាតិ ដែលបានវិនិយោគគំរោងដ៏ធំនៅកម្ពុជា លោកបណ្ឌិតBen Liបានមានប្រសសាសន៍ថា បើធៀបជាមួយបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាជាប្រទេសមានសក្តានុពលក្នុងការវិនិយោគ ដោយសារសេដ្ឋកិ​ច្ចប្រទេសនេះបានងើបឡើងយ៉ាងលឿន ក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ី។      លោកបណ្ឌិតបានបន្តថា “លើសពីនេះកម្ពុជា ក៏មានអត្រាប្រជាជនវ័យក្មេងច្រើន ជាប្រទេសបើកចំហ ដែលអ្នកជំនួញអន្តរជាតិអាចបើកក្រុមហ៊ុន ដោយបោះទុនខ្លួនឯងបាន១០០ភាគរយ និងការលើកទឹកចិត្តជាច្រើនទៀតពីរដ្ឋាភិបាលកម្ពុជា”។ លោកបន្តថា “ចង់វិនិយោ​គអលនទ្រព្យ គឺអ្នកគួរសម្លឹងមកកាន់កម្ពុជា ដោយសារផលចំណេញពីការវិនិយោគនៅទីនេះ មានខ្ពស់ជាងបណ្តាប្រទេសជាច្រើនទៀតក្នុងតំបន់ ”៕

រដ្ឋាភិបាលចិនប្តេជ្ញាបន្ធូរបន្ថយលក្ខខណ្ឌចូលទៅកាន់ទីផ្សារបន្ថែមទៀតសម្រាប់ក្រុមអ្នកវិនិយោគបរទេស

ដោយ: គង់ លាងហួរ
ប៉េកាំង: យោងតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងកាលពីថ្ងៃចន្ទថា ប្រទេសចិននឹងបន្តជំរុញឱ្យមានការបន្ធូរបន្ថយក្នុងការចូលប្រើប្រាស់ទីផ្សារសម្រាប់អ្នកវិនិយោគបរទេស ដោយបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញមូលធនបរទេស និងពង្រីកការបើកចំហរសេដ្ឋកិច្ចកម្រិតខ្ពស់។

លោក Zhou Qiang ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ប្រព័ន្ធទីផ្សារនៃក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ប្រទេសចិននឹងកាត់បន្ថយបញ្ជីអវិជ្ជមានសម្រាប់ការវិនិយោគបរទេសយ៉ាងសមរម្យ ដើម្បីលុបចោល ឬបន្ធូរបន្ថយការរឹតបន្តឹងលើការចូលទៅកាន់ទីផ្សារ។វានឹងស្របតាមច្បាប់សេដ្ឋកិច្ច និង ពាណិជ្ជកម្មអន្តរជាតិ ដែលមានស្តង់ដារខ្ពស់ដើម្បីធ្វើកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យពាក់ព័ន្ធ និង ជំរុញការបើកចំហជាលំដាប់។

លោកបានថ្លែងប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា “ទីផ្សារដែលយើងកំពុងសាងសង់នឹងក្លាយជាទីផ្សារតម្រង់ទិសជាសកល និងបើកចំហពេញលេញ ដែលនឹងផ្តល់នូវបរិយាកាសល្អប្រសើរ និងជាវេទិកាធំជាងមុនសម្រាប់អង្គភាពទីផ្សារផ្សេងៗ រួមទាំងក្រុមហ៊ុនបរទេស”។

ចំណែកនៅក្នុងជំហានបន្ទាប់ លោកបានមានប្រសាសន៍បញ្ជាក់ថា ប្រទេសចិននឹងជំរុញយ៉ាងសកម្មការកសាងទីផ្សារជាតិបង្រួបបង្រួម(Unified national market) និងបង្កើនខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីទាក់ទាញ និងប្រើប្រាស់ទុនបរទេស។

ទន្ទឹមនឹងនេះ ការខិតខំប្រឹងប្រែងបន្ថែមទៀតក៏នឹងត្រូវបានធ្វើឡើងផងដែរ ដើម្បីបម្រើដល់ក្រុមហ៊ុនបរទេសឱ្យកាន់តែប្រសើរឡើង និងបង្កើតបរិយាកាសលំដាប់ពិភពលោកសម្រាប់ការវិនិយោគបរទេស។

លោកបានបន្ថែមថា វិស័យដែលគួរឱ្យចាប់អារម្មណ៍ចំពោះវិនិយោគិនបរទេសជាច្រើនដូចជា លទ្ធកម្មរបស់រដ្ឋាភិបាល ការដេញថ្លៃ និងការបង្កើតស្តង់ដារ នឹងក្លាយទៅជាចំណុចសំខាន់សម្រាប់ការកែលម្អឱ្យប្រសើរឡើង៕

អភិបាលខេត្តព្រះសីហនុ ជម្រុញការចុះបញ្ជីដីធ្លីទាំងដីរដ្ឋ និងឯកជន ដើម្បីបង្រាបការកាប់ទន្រ្ទានដីរដ្ធក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ

រសៀលថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ការកាប់ទន្ទ្រានដីរដ្ឋ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង ស្រុកទាំង៥ លោកប្រធាន មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងបើកកិច្ចប្រជុំថា រដ្ឋបាលខេត្តបានរៀបចំក្រុមការងារចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ការកាប់ទន្ទ្រានដីរដ្ឋ មួយករណីប្រកបដោយជោគជ័យ ហើយវិធានចំពោះមុខរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ ត្រូវបង្កើនការយកចិត្តទុកដាក់តាមដានត្រួតពិត្យ និងការគ្រប់គ្រងបទល្មើសធនធានធម្មជាតិ ការកាប់ទន្ទ្រានដីរដ្ឋនៅក្នុងភូមិសាស្រ្តរបស់ខ្លួនដោយការទទួលខុសត្រូវ ដោយផ្តោតសំខាន់លើការងារអប់រំតាមយន្តការគ្រប់គ្រងជាអចិន្ត្រៃយ៍ ហើយលទ្ធផលដែលល្អនោះ គឺការចុះបញ្ជីទ្រព្យសម្បត្តិរដ្ឋ ដើម្បីរួមគ្នាគ្រប់គ្រងឱ្យមានប្រសិទ្ធិភាព និងនិរន្តរភាពនៅពេលខាងមុខ។
ឯកឧត្តម អភិបាលខេត្តបានបន្តថា ជំរើសល្អ គីយើងរួមគ្នាជម្រុញការចុះបញ្ជីដីធ្លីទាំងដីរដ្ឋ ឯកជន និងប្រជាពលរដ្ឋ ដើម្បីមានតម្លាភាពក្នុងការគ្រប់គ្រងដីរដ្ឋឱ្យមានប្រសិទ្ធិភាព ប្រសិទ្ធិផល ហើយយុទ្ធនាការបង្កា ទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ ការកាប់ទន្ទ្រានដីរដ្ឋក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធបង្កើនការតាមដានតាមជំនាញរៀងៗខ្លួន ក្នុងការគ្រប់គ្រងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន មានដូចជា មន្ទីរកសិកម្ម មន្ទីរបរិស្ថាន មន្ទីរធនធានទឹក អាជ្ញាធរក្រុង ស្រុក ជម្រុញការចុះបញ្ជីដីរដ្ឋ បើយើងមិនបានចុះបញ្ជីឱ្យបានលឿននោះទេ វាអាចបង្កើតជាគោលដៅនៃការចូលកាន់កាប់ទន្ទ្រានដីរដ្ឋ

ទន្ទឹមនោះក្រុមការងារត្រូវបំពេញការងារឱ្យបានម៉ឺងម៉ាត់ ដោយមិនប្រើអំពើរហឹង្សា ប្រកបដោយស្មារតីទទួលខុសត្រូវតាមជំនាញនីមួយៗបង្កើនការគ្រប់គ្រង ផ្អែកតាមអនុសាសន៍ដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះប្រជាពលរដ្ឋយើងត្រូវខិតខំធ្វើយ៉ាងណាយកការអប់រំជាធំ ដោយប្រើប្រាស់តាមវិធានរដ្ឋបាល ព្រោះនៅខេត្តព្រះសីហនុ មិនមានការកាប់ព្រៃយកឈើនោះទេ គឺជាការកាប់ព្រៃយកដី ការទន្ទ្រានយកដីរដ្ឋដោយខុសច្បាប់។
ឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំឱ្យមន្ទីរ អង្គភាពត្រូវជម្រុញការចុះបញ្ជីទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរ អង្គភាពរបស់ខ្លួនឱ្យបានលឿន ដើម្បីកាត់បន្ថយការចូលទន្ទ្រានដីរដ្ឋនៅក្នុងភូមិសាស្ត្រក្រុង ស្រុករបស់ខ្លួន ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

ម៉ាឡេស៊ី និងវៀតណាម កំណត់គោលដៅពាណិជ្ជកម្មឱ្យឈានដល់១៨ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៥

សុខុម
ហូជីមិញ: វៀតណាម និងម៉ាឡេស៊ី ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់បានកំណត់គោលដៅពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់១៨ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២៥។

ថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃច័ន្ទ ទី១២ ខែមិថុនា លោក Tran Phu Lu អនុប្រធានមជ្ឈមណ្ឌលជំរុញការវិនិយោគ និងពាណិជ្ជកម្ម (ITPC) នៃក្រុងហូជីមិញ លើកឡើងថា ក្រុងហូជីមិញ នឹងបន្តកែលម្អបរិយាកាសធុរកិច្ចរបស់ខ្លួន និងសម្រួលកំណែទម្រង់រដ្ឋបាលរួមទាំងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនម៉ាឡេស៊ី ផងដែរ។

ពាណិជ្ជកម្មទ្វេភាគីបានឈានជិតល់១៤,៨ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន ដោយការនាំចេញរបស់វៀតណាម ទៅកាន់ប្រទេសម៉ាឡេស៊ី មានទំហំ៥,៥៧ពាន់លានដុល្លារអាមេរិក ហើយការនាំចូលបានឈានដល់៩,១ពាន់លានដុល្លារអាមេរិក។ការនាំចូល និងការនាំចេញសរុបរបស់ក្រុងហូជីមិញ ជាមួយប្រទេសម៉ាឡេស៊ី កាលពីឆ្នាំមុនត្រូវបានប៉ាន់ប្រមាណថាមានទំហំជាង៥,៤ពាន់លានដុល្លារអាមេរិក ដោយកើនឡើង៨%។

គិតត្រឹមដំណាច់ខែមីនា ដើមឆ្នាំនេះ ប្រទេសម៉ាឡេស៊ី បានវិនិយោគលើគម្រោងចំនួន៣២៩គម្រោងនៅក្នុងក្រុងហូជីមិញ ជាមួយនឹងទុនវិនិយោគសរុបជិត៤,៩ពាន់លានដុល្លារអាមេរិក ដោយជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងចំណោម១១៦ប្រទេស និងដែនដីដែលវិនិយោគនៅក្នុងទីក្រុងនេះ។

ម៉ាឡេស៊ី ស្ថិតក្នុងចំណោមដៃគូពាណិជ្ជកម្មធំបំផុតទាំង១០របស់វៀតណាម។ ប្រទេសទាំងពីរក៏ជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជំនាន់ថ្មីជាច្រើនដែលជួយជំរុញពាណិជ្ជកម្មទ្វេភាគីផងដែរ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនោះរួមមាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក គ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាព (CPTPP) កិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) និងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA)៕ Vietnam News៕

មន្រ្ដីជាន់ខ្ពស់ NBC: អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ មិនមែនជាវត្ថុមានតម្លៃសម្រាប់ដាក់ធានាបញ្ចាំនោះទេ ហាមដាច់ខាតមិនឲ្យទទួលយក ដើម្បីផ្ដល់ឥណទាន

(ភ្នំពេញ)៖ លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) ក្រើនរំលឹកជាថ្មីចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ មិនអនុញ្ញាតឲ្យយកអត្តសញ្ញណប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅនៅពីអតិថិជន ដើម្បីផ្ដល់ឥណទាននោះឡើយ ក៏ព្រោះថារបស់ទាំងនេះជាលិខិតមិនមែនជាវត្ថុមានតម្លៃ សម្រាប់ដាក់ធានាបញ្ចាំនោះទេ។

ការក្រើនរំលឹកជាថ្មី របស់លោក រ័ត្ន សុវណ្ណនរៈ ធ្វើឡើងក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ជូនអ្នកពាក់ពន្ធនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។លោក រ័ត្ន សុវណ្ណនរៈ បានសូមណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋាន ឲ្យចូលរួមអប់រំ និងជួយពន្យល់ប្រជាជន អ្នកប្រើប្រាស់ប្រាក់កម្ចីក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានយល់ពីផលប្រយោជន៍នៃការប្រើប្រាក់កម្ចី ពោលរាល់ប្រាក់កម្ចីត្រូវប្រើឲ្យចំគោលដៅ និងគោរពតាមកាតព្វកិច្ចសង។

ជាមួយនេះត្រូវអប់រំប្រជាជនកុំឲ្យលង់ តាមការឃោសនាមិនសមហេតុផល របស់ជនបោកប្រាស់ ឬអ្នកចងការប្រាក់ក្រៅច្បាប់ យរាល់ប្រាក់កម្ចីត្រូវប្រើឲ្យចំគោលដៅ និងគោរពតាមកាតព្វកិច្ចសង។ ការខ្ចីត្រូវធ្វើនៅតាមគ្រឹះស្ថានមីក្រូទទួលស្គាល់ដោយច្បាប់ ទើបចាកផុតពីបំណុលវន្ត័ករ និងទទួលបានការរីកចម្រើនសម្រាប់គ្រួសារ។លោក រ័ត្ន សុវណ្ណនរៈ បានបញ្ជាក់ថា «ធនាគារជាតិនៃកម្ពុជានៅតែហាមដាច់ខាត ចំពោះគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានហិរញ្ញទាំងអស់មិនឲ្យទទួលយកអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅច្បាប់ដើម សម្រាប់ការដាក់ប្រចាំ ឬដាក់បន្ទុក ដើម្បីផ្ដល់ឥណទានជាដាច់ខាត់ ព្រោះឯកសារទាំងនេះជាលិខិត មិនមែនជាវត្ថុមានតម្លៃ សម្រាប់ដាក់ធានាបញ្ចាំនោះទេ»។

តាមរយៈរបាយការណ៍ ចែករំលែកព័ត៌មានរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា គិតត្រីមាសទី១ឆ្នាំ២០២៣នេះប្រជាជនក្នុងស្រុកសន្ទុកប្រមាណ១៨ ០០០គ្រួសារ ទទួលបានសេវាឥណទាន ក្នុងទំហំឥណទានសរុបប្រមាណជា៦៩លានដុល្លារអាមេរិក ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន១៧ដែលកំពុងធ្វើប្រតិបត្តិការក្នុងស្រុក។លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបញ្ជាក់ឲ្យដឹង ក្នុងសាលាផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» រៀបចំធ្វើដោយធនាគារជាតិនៃកម្ពុជានៅទី១៣ ខែមិថុនា ឆ្នាំ២០២៣ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។

លោក សុខ វឿន បានឲ្យដឹងថា ជាមួយនឹងការផ្ដល់ឥណាទានជូនប្រជាជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង១៧ធ្វើប្រតិបត្តិការ ក្នុងស្រុកសន្ទុក ក៏ទទួលបានប្រាក់បញ្ញើរ ពីអតិថិជនប្រមាណ១៨ ៧០០នាក់ ដែលមានសមតុល្យប្រាក់បញ្ញើសរុប ចំនួន៣លានដុល្លារអាមេរិក។

ប្រធានសមាគមរូបនេះកត់សម្គាល់ឃើញថា បច្ចុប្បន្នវិស័យមីក្រូហិរញ្ញវត្ថុបាននិងកំពុង មានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ឆ្លុះបញ្ចាំងពីកំណើនបរិយាបន្នហិរញ្ញវត្ថុរួមមាន សមតុល្យឥណទាន ក៏ដូចជាការដាក់ប្រាក់បញ្ញើរបានកើនឡើជាបន្តបន្ទាប់ ព្រមទាំងមានកាន់តែភាពប្រសើរឡើង នូវចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាថែមទៀតផង៕

ទំហំការនាំចេញ-នាំចូលទំនិញរបស់កម្ពុជា សម្រេចបានទឹកប្រាក់ជាង១៩ពាន់លានដុល្លារ នៅ៥ខែដំបូងឆ្នាំ២០២៣

(ភ្នំពេញ)៖ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយអន្ដរជាតិ នៅរយៈពេល ៥ខែដើម ឆ្នាំ២០២៣នេះ សម្រេចបានចំនួន ១៩ ២៩២លានដុល្លារ ធ្លាក់ចុះ១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដែលមានទឹកប្រាក់ ២២ ៤៨៩លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

យោងតាមរបាយការណ៍បានបញ្ជាក់ថា «ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ ការនាំចេញ-នាំចូលទំនិញរបស់កម្ពុជា មានទឹកប្រាក់ ១៩ ២៩២លានដុល្លារ ក្នុងនោះកម្ពុជាបាននាំចេញទំនិញមានចំនួន ៩ ១៨៣លានដុល្លារ ធ្លាក់ចុះ២.៤ភាគរយ ចំណែកការនាំចូលវិញមានចំនួន ១០ ១០៩លានដុល្លារ ធ្លាក់ចុះ ២២.៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២»។

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម នាដើមសប្តាយ៍មុនបានថ្លែងឲ្យដឹងថា កម្ពុជាបាន និងកំពុងខិតខំប្រឹងប្រែងជាខ្លាំង ក្នុងការជំរុញការនាំចេញទំនិញ។
លោកបន្តថា ការនាំចេញរបស់កម្ពុជា ធ្លាក់ចុះក្នុងអំឡុងពេលដើមឆ្នាំនេះ ដោយសារសេដ្ឋកិច្ចពិភពលោករងផលប៉ះពាល់ ដែលបង្កមកពីបញ្ហាភូមិសាស្រ្តនយោបាយ ក៏ដូចជាជំងឺកូវីដ១៩។
យ៉ាងណាលោករដ្ឋមន្ត្រីសង្ឃឹមថា នៅចុងឆ្នាំ២០២៣នេះ ការនាំចេញអាចមានការប្រែប្រួល ឬមានការកើនឡើងវិញ៕

តើវិបត្តិសេដ្ឋកិច្ចនៅអឹរ៉ុប អាចជះផលប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិក និងពិភពលោកដែរទេ?

សុខុម

ញូវយ៉ក: ការធ្លាក់ចុះការចំណាយរបស់អ្នកប្រើប្រាស់ និងអតិផរណាខ្ពស់នៅតែកើតមាន បានបណ្ដាលឱ្យសេដ្ឋកិច្ចធ្លាក់ចុះ២ត្រីមាសជាប់ៗគ្នានៅក្នុងសហភាពអឺរ៉ុប។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៣ ខែមិថុនា។

នោះមានន័យថា តំបន់ចាយប្រាក់អឺរ៉ូ នេះបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចរួចទៅហើយ ហើយកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៣ នេះទំនងជាចុះខ្សោយ។

ទោះជាយ៉ាងណា ក្រុមអ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា វិបត្តិសេដ្ឋកិច្ចនេះមានលក្ខណៈស្រាល ហើយសេដ្ឋកិច្ចអឺរ៉ុប ភាគច្រើនអាចបញ្ចៀសការធ្លាក់ចុះធ្ងន់ធ្ងរបាន ប៉ុន្តែពួកគេក៏ផ្តោតលើផលប៉ះពាល់ទៅលើសហរដ្ឋអាមេរិក និងសេដ្ឋកិច្ចពិភពលោកផងដែរ។អ្នកជំនាញសេដ្ឋកិច្ចទាំងនោះបានចោទជាសំណួរបែបប្រៀបធៀបថា ប្រសិនបើអឺរ៉ុប កណ្ដាស់ តើសហរដ្ឋអាមេរិក អាចនឹងឆ្លងជំងឺផ្ដាសាយដែរឬទេ?

លោកស្រី Ozge Akinci និងលោក Paolo Pesenti ដែលជាអ្នកជំនាញសេដ្ឋកិច្ចមកពីធនាគារកណ្ដាលអាមេរិក បានឆ្លើយតបថា ចម្លើយគឺថា “នៅពេលអឺរ៉ុប ឆ្លងជំងឺផ្តាសាយ ពិភពលោកទាំងមូលអាចនឹងកណ្តាស់”។

ចម្លើយប្រៀបធៀបបែបនេះសរបង្ហាញឱ្យឃើញថា ជាការពិតណាស់ ប្រសិនបើតំបន់សហភាពអឺរ៉ុប ធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច វាពិតជាបង្កផលប៉ះពាល់ដល់សហរដ្ឋអាមេរិក និងពិភពលោក គ្រាន់តែមិនសូវធ្ងន់ធ្ងរប៉ុណ្ពោះ។

យោងតាមទិន្នន័យកាលពេលថ្មីៗនេះបង្ហាញថា ប្រទេសចំនួន២០ដែលប្រើប្រាស់ប្រាក់អឺរ៉ូ បានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចកម្រិតស្រាលរួចទៅហើយ នៅពេលអតិផរណាខ្ពស់បានបង្អាក់ការចាយវាយរបស់អ្នកប្រើប្រាស់ ហើយរដ្ឋាភិបាលក៏បានរឹតបន្តឹងការចាយវាយរបស់ខ្លួន។

នោះបានសេចក្ដីថា ទាំងតំបន់ចាយប្រាក់អឺរ៉ូ និងសហភាពអឺរ៉ុប ទាំងមូលនៅពេលនេះកំពុងធ្វើឱ្យសន្ទុះសេដ្ឋកិច្ចអាមេរិក ដើរយឺត៕ CNN៕