ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានរៀបចំសិក្ខាសាលាមួយ ដើម្បីផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការកែសម្រួលអត្រាពន្ធ និងអាករ លើមុខទំនិញមួយចំនួន ខណៈអនុក្រឹត្យនេះ នឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ដោយក្នុងនោះអត្រាពន្ធអាករ លើទំនិញជាង១.៤០០ប្រភេទ នឹងត្រូវបានកែសម្រួល ដោយភាគច្រើនមានការបន្ធូបន្ថយអត្រាពន្ធអាករ និងភាគតិចដំឡើងអត្រាពន្ធអាករ។
លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានប្រសាសន៍ថា ការកែសម្រួលអត្រាពន្ធ និងអាករលើកនេះ គឺមានលក្ខណៈទូលំទូលាយ ដែលមានមុខទំនិញ១.៤៤៣ប្រភេទ បានធ្វើការកែសម្រួល។ ឯកឧត្តមបន្តថា ការកែសម្រួលនេះ គឺជាការគិតគូរ ពីសំណាក់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយអត្រាអតិផរណា ដែលកំពុងកើតមានក្នុងប្រទេសកម្ពុជា ដោយសារតែវិបត្តិសកលជំងឺកូវីដ-១៩ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
លោកបណ្ឌិត បានបញ្ជាក់ថា ការកែសម្រួលអត្រាពន្ធអាករនេះ នឹងមានផលប៉ះពាល់ដល់ចំណូលរបស់គយ និងរដ្ឋាករផងដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ តាមការព្យាករណ៍ ការកែសម្រួលនេះ នឹងជម្រុញឲ្យមានការនាំចូល និងការប្រើប្រាស់ ច្រើនជាងមុន។
លោក គុណ ញឹម ឲ្យដឹងដែរថា វិស័យយានយន្ត (រថយន្ត ម៉ូតូ គ្រឿងចក្រ ម៉ាស៊ីន) ជាវិស័យមួយធំ ដែលស្រូបយកពន្ធ ដោយបានគ្រប់ដណ្តប់រហូតដល់៥៣ភាគរយ នៃចំណូលសរុប។ វិស័យនេះ គឺមានការយកចិត្តទុកដាក់ ពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគយ និងរដ្ឋាករ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ឧកញ៉ា គួច ផេង ជឿជាក់ថា អត្រាពន្ធ ទាំងនាំចូលនិងនាំចេញ នឹងជួយសម្រួលច្រើន ដល់វិស័យឯកជន ជាអ្នកប្រកបអាជីវកម្ម និងជាពិសេសសម្រាប់អ្នកប្រើប្រាស់ចុងក្រោយ។
ឧកញ៉ាបន្ថែមថា ការកែសម្រួលនេះ នឹងលើកកម្ពស់វិស័យកសិកម្ម និងការចិញ្ចឹមសត្វ នៅកម្ពុជា កាន់តែប្រសើរ។ ជាមួយគ្នានោះ ចំពោះការបន្ធូរបន្ថយអត្រាពន្ធអាករ លើរថយន្តគ្រួសារ ប្រភេទ Hybrid នឹងចូលរួមចំណែក ក្នុងការធ្វើឲ្យកម្ពុជា ក្លាយទៅជាសង្គមប៉ៃតង ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលផងដែរ។
បើតាមប្រសាសន៍លោក គុណ ញឹម អតិផរណា នៅកម្ពុជា នាពេលបច្ចុប្បន្ន មានប្រមាណ២.៥ភាគរយ ដែលចំនួននេះ ជាអត្រាទាប មានភាពល្អប្រសើរ បើធៀបប្រទេសជិតខាង ខណៈឡាវ មានអតិផរណា ជាង៤០ភាគរយ និងវៀតណាម មានជាង៥ភាគរយ ខណៈថៃ មានអតិផរណា ប្រហាក់ប្រហែលកម្ពុជា។
សូមជម្រាបថា អនុក្រឹត្យស្តីពីការកែសម្រួលអត្រាពន្ធ និងអាករ លើមុខទំនិញមួយចំនួន មានការកែសម្រួលអត្រាពន្ធគយ ចំនួន៨ចំណុច, ការកែសម្រួលអត្រាអាករពិសេស ចំនួន២៣ចំណុច និងការកែសម្រួលអត្រាអាករនាំចេញ ចំនួន៩ចំណុច។ ក្នុងជំពូកទី៨៧ យានយន្ត មានការបញ្ចុះអត្រាអាករពិសេស ពី៥០ភាគរយ មកត្រឹម៤៥ភាគរយ សម្រាប់រថយន្តគ្រួសារប្រភេទ Hybrid (not plug-in) មានកម្លាំងលើស១០០០សេសេ និងបញ្ចុះ ពី៥០ភាគរយ មកត្រឹម៤០ភាគរយ សម្រាប់រថយន្តគ្រួសារ ប្រភេទ Hybrid (plug-ing) មានកម្លាំងលើស១០០០សេសេ៕





ជំនួបចុងក្រោយរវាងលោក សុី ជីនពីង និងលោក Bill Gates គឺនៅក្នុងឆ្នាំ២០១៥ នៅពេលលោកទាំង២បានជួបគ្នានៅខាងក្រៅវេទិកា Boao នៅក្នុងខេត្ត Hainan ។ កាលពីដើមឆ្នាំ២០២០ លោក សុី បានសរសេរសំបុត្រមួយច្បាប់ទៅកាន់លោក Bill Gates ដោយថ្លែងអំណរគុណដល់លោក និងមូលនិធិ Bill & Melinda Gates សម្រាប់ការសន្យាផ្តល់ជំនួយដល់ប្រទេសចិន រួមមានថវិកា៥លានដុល្លារសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
កិច្ចប្រជុំនេះនឹងក្លាយជាការបញ្ចប់នៃការផ្អាកដ៏យូររបស់លោក សុី ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ពីការជួបជាមួយសហគ្រិនឯកជន និងអ្នកដឹកនាំធុរកិច្ចបរទេស បន្ទាប់ពីប្រធានាធិបតីចិនរូបនេះបានផ្អាកការធ្វើដំណើរទៅក្រៅប្រទេសអស់រយៈពេលជិត៣ឆ្នាំ ខណៈប្រទេសចិនបានបិទព្រំដែនរបស់ខ្លួនយ៉ាងតឹងរុឹងក្នុងអំឡុងពេលនៃជំងឺរាតត្បាត៕
ការលើកឡើងខាងលើនេះ បានធ្វើឡើងក្នុងជំនួបរបស់លោក Yuji Kumamaru និងលោកថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍។

ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា នៅក្នុងរយៈពេលជាង៥ខែកន្លងមកនេះមន្ត្រីអគ្គនាយកដ្ឋាន ក.ប.បបានចុះត្រួតពិនិត្យគុណភាព និងរង្វាស់រង្វាល់នៅតាមស្ថានីយនិងដេប៉ូប្រេងឥន្ធនៈចំនួន៥៧៤ស្ថានីយ/ដេប៉ូ។ ក្នុងចំណោមស្ថានីយ/ដេប៉ូទាំងនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប.រកឃើញដេប៉ូចំនួន ១៣៤កន្លែងបានប្រកបអាជីវកម្មមិនស្មោះត្រង់តាមរយៈការលក់បន្លំគុណភាព និងបរិមាណ

របៀងពាណិជ្ជកម្មផ្លូវគោក -ផ្លូវសមុទ្រអន្តរជាតិ (ILSTC) ដែលជាគំនិតផ្តួចផ្តើម ផ្នែកដឹកជញ្ជូនអន្តរជាតិដ៏សំខាន់ ដែលរៀបចំដោយប្រទេសចិន និងដែលមានការចូលរួមពីដៃគូពាណិជ្ជកម្ម មកពីប្រមាណ៩០ បានកាត់បន្ថយពាក់កណ្តាល នូវពេលវេលាដឹកជញ្ជូនពីបណ្ដាខេត្តរបស់ប្រទេសចិន ទៅកាន់ប្រទេសម៉ាឡេស៊ី ព្រមទាំងកាត់បន្ថយថ្លៃដើមទៀតផង។



សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ កម្ពុជាមានផ្ទៃដីដាំដំណាំកៅស៊ូសរុបចំនួនជាង ៤០ម៉ឺនហិកតា។ ចំណែកឯទីផ្សារ សំខាន់ៗ ក្នុងការនាំចេញកៅស៊ូរបស់កម្ពុជា មានដូចជា ប្រទេសវៀតណាម ម៉ាឡេស៊ី ចិន សិង្ហបុរី ជប៉ុន កូរ៉េ និងសហគមអឺរ៉ុប ជាដើម។