Washington Post: អាស៊ី និងអឺរ៉ុប មិនយល់ស្របជាមួយអាមេរិក ជុំវិញគោលនយោបាយពាណិជ្ជកម្មប្រឆាំងចិន

0
(kanha)

ដោយៈ សុខុម

ញូវយ៉ក: ក្រុមអ្នកនយោបាយទាំងនៅអាស៊ី និងអឺរ៉ុប បានបង្ហា​ញក្ដីព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះគោលនយោបាយរបស់អាមេរិក ប្រឆាំងមហាយក្សចិន និងជាពិសេសគោលនយោបាយសេដ្ឋកិច្ចអន្តរជាតិថ្មីរបស់ប្រធានាធិបតី ចូ បៃឌិន ដូចដែលទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan គូសបញ្ជាក់កាលពីពេលថ្មីៗនេះ។

អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Gordon Brown ត្រូវបានសារព័ត៌មានដ៏ល្បីល្បាញរបស់អាមេរិក Washington Post ដកស្រង់សម្ដីយកមកចុះផ្សាយកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា “អឺរ៉ុប ត្រូវការគោលនយោបាយឧស្សាហកម្ម ប៉ុន្តែអឺរ៉ុប មិនអាចធ្វើតាមរបបគាំពារនិយមរបស់រដ្ឋការលោកចូ បៃឌិន បានឡើយ”។ លោកបន្ថែមថា”សម្រាប់អឺរ៉ុប ពាណិជ្ជកម្មពិតជាមានសារៈសំខាន់ណាស់ ភាពរុងរឿងរបស់អឺរ៉ុប ពឹងផ្អែកលើពាណិជ្ជកម្មជាមួយពិភពលោកទាំងមូល រួមទាំងប្រទេសចិនផងដែរ តាមរបៀបដែលអាមេរិកគ្មាន”។

ខណៈទទួលស្គាល់ថា រដ្ឋការរបស់លោក ចូ បៃឌិន បានចាត់វិធានការពង្រីកទំនាក់ទំនងពាណិជ្ជកម្ម លោក Gordon Brown បានសម្តែងការព្រួយបារម្ភថា រាល់សកម្មភាពទាំងអស់ គឺជាកិច្ចខិតខំប្រឹងប្រែងទ្វេភាគី ឬ ថ្នាក់តំបន់ ដែលអាចធ្វើឱ្យពាណិជ្ជកម្មពិភពលោកចុះខ្សោយ”។

ជាមួយគ្នានេះ លោក Kishore Mahbubani អតីតអ្នកការទូតសិង្ហបុរី និងជាអ្នកនិពន្ធសៀវភៅដ៏ល្បីល្បាញ “The Asian 21st Century” (អាស៊ី ក្នុងសតវត្សរ៍ទី២១) បានចង្អុលបង្ហាញថា ការពិភាក្សា នៅលោកខាងលិចតែងតែភ្លេចថា ការរីកចម្រើនរបស់ពិភពលោកភាគច្រើនគឺចេញពីតំបន់អាស៊ី។

សារព័ត៌មានដដែលបានបន្តថា ទំនាក់ទំនងពាណិជ្ជកម្មដ៏ធំបំផុតក្នុងពិភពលោក គឺរវាងមហាយក្សចិន និងតំបន់អាស៊ាន ដែលមានទំហំជិត១ទ្រីលានដុល្លារអាមេរិក។ បណ្តាប្រទេសជាសមាជិកអាស៊ាន មិនអាចរីកចម្រើននោះឡើយ ប្រសិនបើគ្មានពាណិជ្ជកម្មបើកចំហ និងរស់រវើក ជាពិសេសជាមួយប្រទេសចិន។

សារព័ត៌មានដដែលបានគូសបញ្ជាក់ថា “វាគួរឱ្យចងចាំពីភាពខ្លាំង គួរឱ្យកត់សម្គាល់របស់ប្រទេសចិន និងកម្រិតដែលប្រទេសចិន ចូលរួមពាក់ព័ន្ធក្នុងសេដ្ឋកិច្ចពិភពលោក។ កាលពី១០ឆ្នាំមុន ប្រទេសចិន បាននាំចេញរថយន្តតែមួយចំនួនតូចប៉ុណ្ណោះ។ ប៉ុន្តែសព្វថ្ងៃ ប្រទេសចិន គឺជាអ្នកនាំចេញរថយន្តឈានមុខគេ របស់ពិភពលោក ដោយដោយវ៉ាឈ្នអប្រទេសជប៉ុនទៅទៀត។

ប្រទេសចិន ពិតជាខ្លាំងណាស់ផ្នែករថយន្តអគ្គិសនី។ រាល់រថយន្តអគ្គិសនី៣គ្រឿង ដែលផលិតក្នុងពិភពលោក គឺមាន២គ្រឿងហើយដែលត្រូវបានផលិតនៅប្រទេសចិន”៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here