ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំ ដោយរក្សាបានអត្រាមានការងារធ្វើខ្ពស់៩៩.៣% នៃកម្លាំងពលកម្មសរុបចំនួនប្រមាណ១០,៨លាននាក់។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានថ្លែងថា ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំ ដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ៩៩.៣% នៃកម្លាំងពលកម្មសរុប ចំនួនប្រមាណ១០,៨លាននាក់ និងបន្ថែមលើការរីកចម្រើន សេដ្ឋកិច្ចក្នុងប្រព័ន្ធ សេដ្ឋកិច្ចក្រៅប្រព័ន្ធក៏ជាកម្លាំងចលករដ៏សំខាន់មួយ ដែលបានដើរតួនាទីស្នូល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងមានភាពធន់ខ្ពស់ចំពោះផលប៉ះពាល់ ពីកត្តាខាងក្រៅមកលើសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋ។
នេះបើតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសទិវាជាតិអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជជីវៈ លើកទី៦ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។
ក្នុងសារលិខិតដដែលសម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹង បញ្ហាជំនាញ និងអនាគតនៃការងារ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការអនុវត្ត គោលនយោបាយសំខាន់ៗមួយចំនួនដូចជា គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្ដីពីការអប់រំ បណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមតន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣។គោលនយោបាយស្តីពីពលករទេសន្តរប្រវេសន៍ ឆ្នាំ២០១៩-២០២៣ ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ ផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក កម្ពុជា ផែនទីបរិវត្តកម្មឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរកម្ពុជាឆ្នាំ២០២៣-២០២៧ ព្រមទាំងផែនទី បង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥។
សម្ដេចតេជោគូសបញ្ជាក់ថា ដើម្បីផ្ដល់លទ្ធភាពទទួលបានការបណ្ដុះបណ្តាលប្រកបដោយសមធម៌ រាជរដ្ឋាភិបាលបានពង្រីកការផ្ដល់អាហារូបករណ៍កាន់តែច្រើនឡើង សម្រាប់យុវជនដែលបោះបង់ការសិក្សា ប្រជាពលរដ្ឋក្រីក្រ ស្ត្រី ជនពិការ ជនជាតិដើមភាគតិច ជនងាយ រងគ្រោះ និងកម្មករនិយោជិត។
សម្ដេចតេជោបានបន្ដថា ជាលទ្ធផលរយៈពេល៥ឆ្នាំ ចុងក្រោយនេះ មានសិក្ខាកាម សិស្ស និស្សិត និង កម្មករនិយោជិតប្រមាណ៣០ម៉ឺននាក់ បានទទួលការបណ្តុះបណ្ដាល និងបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងការទទួលបានជំនាញថ្មី និងលើកកម្ពស់ជំនាញរបស់ខ្លួន ដោយបានចាប់យកឱកាសការងារល្អៗ ក៏ដូចជាការបង្កើតមុខរបរដោយខ្លួនឯង ក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងជួយលើកស្ទួយសេដ្ឋកិច្ចជាតិបានយ៉ាងច្រើន។
ជាមួយគ្នានេះ ក្នុងអំឡុងពេលមានការរីករាលដាល នៃជំងឺកូវីដ-១៩ បានបង្កើតកម្មវិធីបណ្តុះបណ្តាល កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ពិសេសរយៈពេល៤ខែ ដល់កម្មករ និយោជិតនិងយុវជន ដើម្បីទទួលបានឱកាសការងារថ្មី និងបង្កើតមុខរបរដោយខ្លួនឯងបានចំនួន២១,៥០០នាក់ និងបណ្ដុះបណ្តាលជំនាញទន់ ដល់កម្មករនិយោជិតបានចំនួន៦៨,០០០នាក់។
បន្ថែមពីនេះ រាជរដ្ឋាភិបាល បានត្រៀមរៀបចំផែនការបណ្ដុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជននៅគ្រួសារក្រីក្រ និងងាយរងគ្រោះ ទូទាំងប្រទេសចំនួន ១,៥លាននាក់ ដោយរដ្ឋធានាផ្ដល់ប្រាក់ឧបត្ថម្ភ ចាប់ពីឆ្នាំ២០២៣នេះតទៅ ដើម្បីផ្ដល់ឱកាសឱ្យពួកគេទទួលបានជំនាញ សម្រាប់យកទៅធ្វើការងារ ឬបង្កើតមុខរបរដោយខ្លួនឯង និងបំពេញ តម្រូវការនៃកម្លាំងពលកម្មជំនាញសម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធ បន្តថែរក្សាសន្តិភាព និងស្ថិរភាពនៅកម្ពុជា ដែលជាលក្ខខណ្ឌចាំបាច់ក្នុងការបន្តការអភិវឌ្ឍ មូលធនមនុស្សពោរពេញដោយជំនាញ និងសមត្ថភាព ដើម្បីបង្កើនផលិតភាព ភាពប្រកួតប្រជែង កំណើន សេដ្ឋកិច្ចខ្ពស់ ការបង្កើតការងារថ្មីកាន់តែល្អ និងរក្សាការងារ ដែលមានស្រាប់សំដៅបន្តលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
ទន្ទឹមនេះបន្តគាំទ្រក្នុ ងការអនុវត្តគោលនយោបាយជាតិស្តីពី ការអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថការងារ សីលធម៌វិជ្ជាជីវៈ ផលិតភាពខ្ពស់ និងមាន លក្ខណៈប្រកួតប្រជែងសម្រាប់ការងារពេញមួយជីវិត។
សម្ដេចតេជោក៏បានជំរុញការអនុវត្តផែនទីបង្ហាញផ្លូវ លើការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ផែនទីបរិវត្តកម្ម ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរកម្ពុជាឆ្នាំ២០២៣-២០២៧ និងផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍ ជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥៕


ទទួលបានការលើកទឹកចិត្តៈ ពន្ឋអចលនទ្រព្យប្រចាំឆ្នាំ ជាបន្ទុករបស់រដ្ឋ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ សម្រួលលើការផ្តល់លិខិតអនុញ្ញាត្តសាងសង់ ឲ្យស្របតាមនិតិវិធីជាធរមាន៕
ផែនការអភិវឌ្ឍទីក្រុងប៉ោយប៉ែត រួមមាន
លើសពីនេះទៅទៀត រដ្ឋបាលក្រុងប៉ោយប៉ែត ក៏ទទួលបានគម្រោងថ្នាក់ជាតិមួយ គឺ “គម្រោងទីក្រុងគួរឲ្យចង់រស់នៅ” ហើយនៅក្នុងគម្រោងនេះដែរគឺមាន គោលដៅធំៗ៤ក្នុងការអភិវឌ្ឍក្រុងទី១គឺអភិវឌ្ឍន៍ប្រព័ន្ធលូ ទី២ គម្រោងធ្វើផ្លូវ,ទី៣ធ្វើទីលានចាក់ សំរាម និង ទី៤ គម្រោងចម្រោះទឹកកខ្វក់ ខណៈបច្ចុប្បន្ននេះគម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូត្រូវបានកសាងរួចរាល់ហើយ បានរំដោះជំនន់ទឹក ភ្លៀងមិនឲ្យក្រុងប៉ោយប៉ែតជន់លិចផងដែរ។
ទីក្រុងប៉ោយប៉ែត ជាទីក្រុងមួយដែលស្ថិតក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឿស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដែលរដ្ឋាភិបាលដាក់ចេញ និងមានគោលដៅប្រែក្លាយទីក្រុងនេះ ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្ម។

លោកបន្តថា ក្រសួងមានគម្រោងជួយ រៀបចំហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញអ៊ីនធឺណិតល្បឿនលឿន មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈនិងឯកជន ការផ្តល់អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ រាប់ពាក់កន្លែងជារៀងរាល់ឆ្នាំ សម្រាប់សិក្សាជំនាញឌីជីថល និងការបង្កើតកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលផងដែរ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានជម្រាបជូនបន្ថែមអំពីការប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយការចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីក៏បាន បង្ហាញពីការវិវឌ្ឍនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ក្នុងការធ្វើបរិវត្តកម្មឌីជីថល យន្តការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដែលដើរតួនាទីជាផែនទីបង្ហាញផ្លូវ សម្រាប់ការផ្ដល់សេវាសាធារណ: ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

លោកប៉ាន សូរស័ក្ដិបានបញ្ជាក់ថា ការដាក់ចេញនូវគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧នេះ នឹងដើរតួជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាព សម្រាប់ពង្រឹងផលិតភាពនៃផលិតកម្មដំណាំស្វាយចន្ទី និងលើកកម្ពស់ការប្រកួតប្រជែងទាំងទិន្នផល និងគុណភាព ការធ្វើពិពិធកម្ម ការកែច្នៃ ការនាំចេញ និងការបង្កើនតម្លៃបន្ថែម ដល់ភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃ សំដៅជួយគាំទ្រដល់តួអង្គ ដែលមានស្រាប់ និងទាក់ទាញវិនិយោគបន្ថែម ដោយរក្សាទីផ្សារចាស់ និងស្វែងរកទីផ្សារថ្មីប្រកបដោយចីរភាព។
លោកប៉ាន សូស័ក្តិបានបន្តថា ការរៀបចំ និងដាក់ចេញគោលនយោបាយជាតិស្តីពី ស្វាយចន្ទីឆ្នាំ២០២២- ២០២៧ ពិតជាមានសារៈសំខាន់ ទើបក្រសួងពាណិជ្ជកម្ម សហការជាមួយក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ បានផ្តួចផ្តើមរៀបចំសេចក្តីព្រាងគោលនយោបាយនេះតាំងពីឆ្នាំ២០១៩ ដោយបានឆ្លងកាត់ការរៀបចំកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ចំនួន៤០លើក ជាមួយក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនពាក់ព័ន្ធ រហូតទទួលបានការឯកភាពពីគណៈរដ្ឋមន្រ្តី ក្នុងសម័យប្រជុំពេញអង្គ នាពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ។


និន្នាការទី១ ក្នុងចំណោមអ្នកទិញ LGBTQIAN+ គឺផ្ទះ និងខុនដូដែលមានបរិយាកាសអំណោយផល សម្រាប់សត្វចិញ្ចឹមរស់នៅ ខណៈមនុស្សកាន់តែច្រើន នៅលីវរយៈពេលវែង ឬសម្រេចចិត្តមិនយកកូនក្រោយរៀបការ។DDproperty បានដកស្រង់ការស្ទង់មតិឆ្នាំ២០២៣ ដែលធ្វើឡើងដោយសកលវិទ្យាល័យ Mahidol University ស្ដីពីសត្វចិញ្ចឹមក្នុងប្រទេសថៃ។
Ddproperty និយាយថា និន្នាការអចលនទ្រព្យទី២ របស់សហគមន៍ LGBTQIAN+ ក៏បានជំរុញឱ្យតម្រូវការលំនៅឋាន កើនឡើងផងដែរ ខណៈពួកគេត្រូវការលំនៅឋាន ដែលមិនសម្រាប់តែរស់នៅ ប៉ុន្តែក៏ជាកន្លែងហាត់ប្រាណ និងថែទាំសុខភាពផងដែរ ហើយថាក្រុមនេះយកចិត្តទុកដាក់លើរាងកាយ និងចំណាយពេលហាត់ប្រាណច្រើន។




