ក្រុមហ៊ុន AGENT21 GLOBAL និងក្រុមហ៊ុនGridworld Groupក្រុមហ៊ុន Bu Kwang ចុះអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិឌ្ឍន៍លើវិស័យសំណង់ និងស្ថាបត្យកម្ម

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមហ៊ុន  AGENT21 GLOBAL និង ភាគីខាងក្រុមហ៊ុនកូរ៉េ GRID WORLD GROUP ក្រុមហ៊ុន BU KWANG CONSTRUCTOIN បានចុះអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិឌ្ឍន៍លើវិស័យសំណង់ ស្ថាបត្យកម្ម និង SOLAR នៅកម្ពុជា ។
ក្នុងនោះក្រុមហ៊ុនបានលើកឡើងពីគោលបំណងដើម្បីផ្តល់ជូននូវស្តង់ដាសំណង់ដែលមានគុណភាពនិងតំលៃសមរម្យជូនប្រជាជនដែលមានចំណូលមធ្យម ដើម្បីចូលរួមអភិវឌ្ឍន៏ប្រទេសកម្ពុជាផងដែរ។

ការចុះអនុស្សារណៈនេះក្រុមហ៊ុននិងសហការជាមួយភាគីកូរ៉េដើម្បីបង្កើតម៉ូតផ្ទះបែបEco Friendly House ដែលបំពាក់ប្រពន្ធ័សឡា និង សំភារះប្រើប្រាស់ទំនើបនិងសន្សំសំចៃថាមពលប្រើប្រាស់នៅក្នុងលំនៅដ្ឋានដើម្បី ជួយកាត់បន្ថយការចំណាយនិងថែរក្សាបរិស្ថាន។លោកស្រី លី ច័ន្រ្ទលកក្ស្មី នាយិកា ​​ក្រុមហ៊ុនAGENT21 GLOBAL បាន​​ថ្លែងថា​​ ការចុះកិច្ចសហ​ប្រតិបត្តិការរវាងក្រុមហ៊ុន​ទាំងបីខាងលើ​នេះ គឺជាការទទួល​​ខុ​សត្រូវរបស់ពួក​យើង​​ សម្រាប់​ភាពជាដៃគូអាជីវ​កម្ម ដោយផ្អែកលើ​ការជឿទុកចិត្តគ្នា​ទៅវិញទៅមក ហើយ​ក្នុង​​​​គោ​ល​​​ដៅ​គម្រោងការចូលរួម ដើម្បី​​​អភិវឌ្ឍន៍​​វិស័យ​ស្ថាបត្យកម្ម​​និងសំណង់​កម្ពុជា​​។

លោកស្រី នាយិកា បានលើកឡើងថា« ឥឡូវនេះយើងខ្ញុំមានដៃគូរសហការថ្មីចំនួនពីរក្រុមហ៊ុន ទៀត គឺ ក្រុមហ៊ុន  Gridworld Group  និងក្រុមហ៊ុនBu Kwang ENC Co,ltd មកពីប្រទេសកូរ៉េ ដែលជាក្រុមហ៊ុនល្បីឈ្មោះនៅកូរ៉េមានបទពិសោធន៍ច្រើនឆ្នំា ទាក់ទងនឹងការសាងសង់លំនៅដ្ឋានស្ថាបត្យកម្មនិងព្រះអាទិត្យ ប្រព័ន្ធសន្សំសំចៃអគ្គិសនី ក៏ដូចជា សហការលើវិស័យផ្សេងៗទៀតផងដែរ។ លោកស្រី លី ច័ន្រ្ទលក្ស្មី បានបន្ថែមថា តាមពិតទៅ ការចុះ (MOU) នេះគឺ មានគោលបំណងធំ ដើម្បីសហការគ្នា រវាង ក្រុមហ៊ុន AGENT21 GLOBAL  ក្រុមហ៊ុន  Gridworld Group  និងក្រុមហ៊ុន Bu krang ENC Co,ltd សម្រាប់ការអភិវឌ្ឍន៍គម្រោងជាច្រើនទៀតនៅកម្ពុជា ។

លើសពីនេះ ក្រុមហ៊ុនខាងលើបានផ្តល់ជូនតម្លៃពិសេសជូនក្រុមហ៊ុន AGENT21 GLOBAL ដើម្បីផ្តល់ភាពងាយស្រួលក្នុងការកាត់បន្ថយការចំណាយរបស់ប្រជាជននៅតំបន់រុនតាឯកសម្រាប់សង់ផ្ទះជូនដល់ពួកគាត់នៅទីនោះទៀតផង។ 
សូមជំរាបជូនថា ក្រុមហ៊ុន AGENT21 GLOBAL បានទៅដល់ទីតាំង៣ កន្លែងហើយ ដែលក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានប្រគល់សិទ្ធិឲ្យសង់ផ្ទះគំរូជូនប្រជាជននៅតំបន់រុនតាឯក ខេត្តសៀមរាប។
ក្រុមហ៊ុន  Gridworld Group  និងក្រុមហ៊ុន Bu Kwang ENC Co,ltd បានប្តេជ្ញាថា នឹងផ្តល់ជូនតម្លៃពិសេសជូនក្រុមហ៊ុន AGENT21 GLOBAL ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការកាត់បន្ថយការចំណាយរបស់ប្រជាជននៅតំបន់រុនតាឯកសម្រាប់សង់ផ្ទះជូនដល់ពួកគាត់នៅទីនោះថែមទៀត។

ក្រុមហ៊ុន AGENT21 GLOBAL ធ្លាប់បាននាំយករចនាម៉ូដផ្ទះដ៏ស្រស់ស្អាត និងជាស្នាដៃលើកដំបូងរបស់ក្រុមហ៊ុន ជូនរាជរដ្ឋាភិបាល ដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍន៍តំបន់រុនតាឯកនេះឲ្យក្លាយជាតំបន់អភិវឌ្ឍន៍លើគ្រប់វិស័យ ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា។

ហេតុដូច្នោះហើយ គោលបំណងនៃការក្រុមហ៊ុនជំហ៊ានទី១ គឺ ដើម្បីរៀបចំភូមិធម្មជាតិរុនតាឯកឲ្យក្លាយជាភូមិដ្ឋាន មានបរិស្ថានល្អ និងមានកម្រិតតម្លៃសមរម្យសម្រាប់ប្រជាជនក្នុងតំបន់ជាមួយការរស់នៅមានផាសុខភាព លំនៅដ្ឋានមានរចនាបទជាខ្មែរ និងស្របតាមការរស់នៅរបស់ប្រជាជន ដែលអាចប្រែក្លាយតំបន់រុនតាឯកឲ្យក្លាយជាទីក្រុងគំរូសម្រាប់ការសិក្សាលើគម្រោងបន្តបន្ទាប់ទៀត។

TikTok to invest billions of dollars in Southeast Asia

TikTok’s investment plan comes amid global scrutiny over data security

JAKARTA: Short video app TikTok, owned by China’s ByteDance, said on Thursday it would invest billions of United States dollars in Southeast Asia over the next few years, as it doubles down on the region amid intensifying global scrutiny over its data security.

Southeast Asia, a region with a collective population of 630 million – half of them under 30 – is one of TikTok’s biggest markets in terms of user numbers, generating more than 325 million visitors to the app every month.But the platform has yet to translate the large user base into a major e-commerce revenue source in the region as it faces fierce competition from bigger rivals of Sea’s Shopee, Alibaba’s Lazada and GoTo’s Tokopedia.

“We’re going to invest billions
of dollars in Indonesia and Southeast Asia over the next few years,” TikTok CEO Shou Zi Chew said at a forum it organised in Jakarta to highlight the social and economic impact of the app in the region.

Chew said content on its
platform was becoming more diversified as it adds more users and expands beyond advertising into e-commerce, allowing consumers to purchase goods through links on the app during livestreaming.

TikTok has 8,000 employees in Southeast Asia, and 2 million small vendors selling their wares on its platform in Indonesia, the region’s biggest economy, he added.

E-commerce transactions across the region reached nearly US$100 billion last year, with Indonesia accounting for $52 billion, according to data from consultancy Momentum Works.

TikTok facilitated $4.4 billion of transactions across Southeast Asia last year, up from $600 million in 2021, but it still trailed far behind Shopee’s $48 billion of regional merchandise sales in 2022, Momentum Works said.

TikTok’s investment plan
comes as the Chinese-owned company faces scrutiny from some governments and regulators because of concerns that Beijing could use the app to harvest user data or advance its interests.

Source: Reuters

ICC-Angkor គាំទ្រការរៀបចំទីកន្លែងអភិវឌ្ឍន៍ថ្មីសម្រាប់ពលរដ្ឋ នៅតំបន់រុនតាឯក និងពាក់ស្នែង

ដោយៈ ហ្វីអូណា

        សៀមរាបៈ កិច្ចប្រជុំ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ ​(ICC-Angkor) ​សម្តែង​ការគាំទ្រ​ចំពោះ​វិធាន​ការ​ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការរៀបចំ​ទីកន្លែង​អភិវឌ្ឍន៍​ថ្មី​ចំនួន២​ទីតាំង គឺ​តំបន់​រុន​តា​ឯក និង​តំបន់​ពាក់​ស្នែង នៅ​ខេត្តសៀមរាប ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ដែល​មានបំណង​ស្ម័គ្រចិត្ត​ ចាក​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ ទៅ​រស់នៅនៅ​ទីតាំង​ទាំងនោះ​។​

ការគាំទ្រ​នេះ​ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣៧ ​នៃ​គណ​:​ក​ម្មា​ធិ​ការ​អន្តរជាតិ ​ដើម្បី​សម្រប​សម្រួល​កិច្ច​គាំពារ​ និង​អភិវឌ្ឍន៍​រមណីយ​​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​អង្គរ (ICC-Angkor) និង​សំបូរ​ព្រៃ​គុក​រយៈពេល​២ ​ថ្ងៃ ដែលបានចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី ​១៣ ខែមិថុនា​កន្លងមកនេះ។​

​លោកស្រីបណ្ឌិតភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ អាជ្ញាធរ​ជាតិ​អប្សរា លោក Tani-nai Ichitomo អនុប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក Pierre Vincent ទីប្រឹក្សា​កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការ​វប្បធម៌​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា និង​លោក Sardar Umar Alam ​តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា​។​

លោកឡុង កុសល អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរាថ្លែងថា នៅក្នុង​កិច្ចប្រជុំ​នេះ​ តំណាង​អង្គការ​យូណេស្កូ (UNESCO) ប្រចាំ​នៅ​ភ្នំ​​ពេញ យល់ឃើញថា អាយ​ស៊ី​ស៊ី​-​អង្គរ ជា​ឆ្អឹងខ្នង​មួយ​របស់​កម្ពុជា ​ក្នុង​រយៈពេល​៣០​ឆ្នាំ​កន្លងមកនេះ ក្នុង​កិច្ចការ​ថែរក្សា និង​អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​។​

​លោក​បន្តថា “ដោយសារតែ​តាមរយៈ​បទពិសោធន៍​នេះហើយ​ទើប​ឃើញថា រមណីយដ្ឋាន​របស់​ក​ម្ពុ​ជាមួយ​ចំនួន ​ត្រូវបាន​ចុះ​នៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​​លោក ​ដូចជា​ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក ហើយ​និង​ឆាប់ៗ​នេះ ​នឹងមាន​ការចុះបញ្ជី​ប្រាសាទ​កោះ​កេរ​ទៀត​។​​លោក​បន្តថា កិច្ចប្រជុំ​នេះ​ក៏​សង្កេត​​ឃើញថា ពី១​ឆ្នាំ ទៅ​១​ឆ្នាំ ​អ្នកជំនាញ​ជាតិ​របស់​កម្ពុជា ​កាន់តែ​បង្កើន​គុណភាព​នៃ​សមត្ថភាព​របស់ខ្លួន​ល្អ​ទៅៗ ហើយ​នេះ​ជា​ចំណុច​ដ៏​វិជ្ជមាន​បំផុត ​ក្នុង​រយៈ​ពេលដែល​គណៈកម្មាធិកា​រ​អាយ​ស៊ី​ស៊ី​-​អង្គរ បាន​បំពេញភារកិច្ច​រយៈពេល​ ៣០ឆ្នាំនេះ​។​

​កាលពី​ថ្ងៃទី ​៩ ខែមិថុនា អាជ្ញាធរ​ជាតិ​អប្សរា និង​ក្រសួងការបរទេស និង​ពា​​ណិ​ជ្ជ​កម្ម​ក្រៅប្រទេស​របស់​នូ​វែ​ល​សេ​ឡង់ ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​​យោគយល់​គ្នា ​(MoU) ​លើ​ភាពជា​ដៃគូ​អំពី​គម្រោង​គ្រប់គ្រង​ទឹក​ក្នុង​រមណីយ​ដ្ឋា​ន​អង្គរ​ដោយ​ប្រសិទ្ធភាព និង​ចីរភាព​ ដើម្បី​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាស​​ធាតុ និង​សង្គម​​សេដ្ឋកិច្ច ដែលមាន​​រយៈពេល​៥ឆ្នាំ​ ចាប់ពី​ឆ្នាំ ​២០២៣ ដល់​ឆ្នាំ ​២០២៨​។

អាជ្ញាធរ​ជាតិ​អប្សរាបាន​ចាត់ទុកថា គម្រោង​នេះ​ពិតជា​មាន​សារ​ប្រយោជន៍​យ៉ាងខ្លាំង ​សម្រាប់​ជួយ​ឱ្យ​ការ​​គ្រប់គ្រង​ប្រព័ន្ធធារាសាស្ត្រ​សម័យបុរាណ ​កាន់​តែមាន​ប្រសិទ្ធភាព​ ដើម្បី​បញ្ចៀស​ទឹកជំនន់​នៅក្នុង​តំបន់​សៀមរាប​-​អង្គរ ការ​ទាញ​អត្ថប្រយោជន៍​ពី​ធនធាន​ ធម្មជាតិ​ដើម្បី​អភិវឌ្ឍ​សហគមន៍ និង​ការកសាង​សមត្ថភាព​ធនធានមនុស្ស​ជាដើម​។​

កាលពី​ឆ្នាំ ​២០២២ បារាំង និង​ជប៉ុន ដែលជា​សហប្រធាន​គណៈ​ក​ម្មា​ធិ​ការ​អាយ​ស៊ី​ស៊ី​-​អង្គរ ​បានប្រកាស​ជួយ​គាំទ្រ​លើ​ការអភិរក្ស និង​អភិវឌ្ឍន៍​ដោយ​ចីរភាព​ រយៈពេល​១០​ឆ្នាំ​ទៀត​ លើ​ការ​​ងារ​បេតិក ភណ្ឌ និង​សហគមន៍ ដើម្បី​ធ្វើឱ្យ​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍ​តំបន់​រម ណីយដ្ឋាន​អង្គរ​កាន់តែ​ល្អប្រសើរ​។​

17.PR , Promotion Feb (W. 1280px x H.671px)

គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ ​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​ ១៩៩៣ ហើយនឹង​ត្រូវ​ចប់​អាណត្តិ​ទី​៣ របស់ខ្លួន​នៅ​ចុងឆ្នាំ២០២៣​។ តាមរយៈ​ការប្រកាស​ នៃ​សេចក្តីសម្រេចចិត្ត​នេះ គណៈ​ក​ម្មា​ធិ​ការ​អាយ​ស៊ី​ស៊ី​-​អង្គរ ​នឹង​បន្ត​អាណត្តិ​លើក​ទី​៤ រហូតដល់​ឆ្នាំ២០៣៣៕

BPH – All Shop Houses (Main and Sub)
BPH – All Shop Houses (Main and Sub)

រដ្ឋាភិបាលឡាវប្រឈមអាសន្នខកខានសងបំណុលបរទេស ខណៈកំពុងជួបវិបត្តិ

ដោយៈ សុខុម

វៀងចន្ទន៍: ប្រទេសឡាវពេលនេះ កំពុងតែប្រឈមហានិភ័យដ៏ធំបំផុត នោះគឺការខកខានសងបំណុលបរទេស ខណៈចលាចលសេដ្ឋកិច្ច កំពុងបន្តកើតមានពាសពេញផ្ទៃប្រទេសនេះ។នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា។

បន្ទាប់ពីអនុបាតបំណុលបរទេសគ្មាននិរន្តរភាព និងការលំបាកក្នុងការទូទាត់បំណុលពេលអនាគត ក្រុមហ៊ុនធានារ៉ាប់រងឥណទានអឺរ៉ុប Credendo បានទម្លាក់ចំណាត់ថ្នាក់ប្រទេសឡាវ ពីកម្រិត៦/៧ មកកម្រិតខ្ពស់បំផុត៧/៧ សម្រាប់ការដាក់ចំណាត់ថ្នាក់ហានិភ័យនយោបាយរយៈពេលមធ្យម និងរយៈពេលវែង។ការទម្លាក់ចំណាត់ថ្នាក់នេះធ្វើឡើង បន្ទាប់ពីហិរញ្ញវត្ថុសាធារណៈរបស់ប្រទេសឡាវ កាន់តែធ្លាក់ដុនដាបទៅៗ ដោយសារផលប៉ះពាល់នៃកូវីដ-១៩ និងការផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

បំណុលសាធារណៈបានកើនឡើងពី៦៩% នៃផលទុនជាតិសរុប (GDP) ក្នុងឆ្នាំ២០២១ រហូតដល់១២៨,៥%នៃ GDP ក្នុងឆ្នាំ២០២២។ ជាលទ្ធផល ការបង់ការប្រាក់គឺស្មើនឹងជាង២៥%នៃប្រាក់ចំណូលរបស់រដ្ឋាភិបាលឡាវ បើធៀបទៅនឹងក្រោម១០%ក្នុងឆ្នាំ២០១៩។

ភាពដុនដាបទៅៗ នៃបំណុលសាធារណៈរបស់ឡាវ គឺភាគច្រើនដោយសារការធ្លាក់ខ្លាំង នូវតម្លៃរូបិយប័ណ្ណឡាក់ (Lak) របស់ឡាវ ដែលបានបាត់បង់តម្លៃរហូតដល់ទៅ៩០% ធៀបនឹងប្រាក់ដុល្លារអាមេរិក នៅចន្លោះខែកញ្ញា ឆ្នាំ២០២១ ដល់ខែឧសភា ឆ្នាំ២០២៣។

ទន្ទឹមនឹងនេះ ប្រាក់ចំណូលសាធារណៈមិនគ្រប់គ្រាន់ ក៏បានដើរតួនាទីយ៉ាងសំខាន់ផងដែរ ខណៈវាមានចំនួនជាមធ្យមត្រឹមតែ១២,៥%នៃ GDP ប៉ុណ្ណោះពីឆ្នាំ២០២០-២០២២។

ឥទ្ធិពលនៃវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ក៏បានបង្កផលប៉ះពាល់ដល់ម៉ាក្រូសេដ្ឋកិច្ច ក្នុងប្រទេសនេះផងដែរ។ កំណើន GDP គឺនៅថេរក្នុងឆ្នាំ២០២២ ក្នុងអត្រា២,៣% ចំណែកអតិផរណាបានកើនឡើងរហូតដល់៣៨,៨% ក្នុងខែឧសភា ឆ្នាំ២០២៣ ដោយសារតែការពឹងផ្អែកខ្លាំងលើការនាំចូល ជាពិសេសប្រេង។

ប្រទេសឡាវ ក៏ប្រឈមមុខនឹងថ្លៃជីវភាព កាន់តែខ្ពស់ឡើងៗ និងកង្វះទំនិញជាមូលដ្ឋានផងដែរ ដោយសារតែទំនិញនាំចូលមានតម្លៃថ្លៃចាប់តាំងពីឆ្នាំមុន។ លើសពីនេះទៀត ចាប់តាំងពីឆ្នាំ២០២១ ទុនបម្រុងអន្តរជាតិរបស់ឡាវ ក៏បានធ្លាក់ចុះខ្លាំងផងដែរ។ នេះបើយោងតាមទិន្នន័យផ្លូវការពីខែធ្នូ ឆ្នាំ២០២២។

យោងតាមហ៊ុនធានារ៉ាប់រងឥណទានអឺរ៉ុប Credendo ឱ្យដឹងថា សេដ្ឋកិច្ចឡាវ ក៏កំពុងជួបភាពចលាចលកាន់តែខ្លាំង ដោយសារការលំបាកក្នុងការសងបំណុល ដែលត្រូវបានព្យាករថា ស្មើនឹងមានចំនួនយ៉ាងហោចណាស់២ដង នៃចំនួនទុនបម្រុងអន្តរជាតិក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។

បើគ្មានការគាំទ្រពហុភាគីទេនោះ ប្រទេសឡាវ នឹងត្រូវពឹងផ្អែកទាំងស្រុងលើម្ចាស់បំណុល ដ៏សំខាន់បំផុតរបស់ខ្លួន នោះគឺប្រទេសចិន ដែលកាន់កាប់ពាក់កណ្ដាល នៃបំណុលសាធារណៈ ដើម្បីសងបំណុលរបស់ខ្លួន៕  Laotian Times៕

Dubai pips Hong Kong as the world’s top city for super luxury homes over US$10 million: Knight Frank

Dubai overtook Hong Kong as the world’s top market for ultra-luxury homes in the first quarter as wealthy individuals flock to the Gulf’s financial hub, according to a report from Knight Frank on Wednesday.

The United Arab Emirates’ largest city recorded 88 transactions totalling US$1.66 billion for homes worth more than US$10 million in the first three months of the year. Hong Kong followed in second place with 67 deals worth US$988 million, followed by New York on 58 transactions totalling US$942 million.

London, a perennial favourite, slipped four places to sixth with 36 transactions.

“The latest figures point to the rise of Dubai as a critical part of the global super-prime landscape, as well as the centrality of New York, Los Angeles, London, Singapore, and Hong Kong for the world’s wealthy,” said Liam Bailey, the global head of research at Knight Frank.

Dubai has grown as an attractive property destination for the wealthy since 2019. Its share of super-prime sales across 12 markets tracked by Knight Frank surged from 2 per cent in 2019 to 17 per cent in the 12 months to March.

Source: SCMP

ទីក្រុងឌូបៃបានវ៉ាឈ្នះដាច់ទីក្រុងហុងកុងជាទីផ្សារកំពូលរបស់ពិភពលោកសម្រាប់ផ្ទះប្រណីតថ្លៃៗបំផុត

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីក្រុងឌូបៃ បានវ៉ាដាច់ហុងកុងជាទីផ្សារកំពូលរបស់ពិភពលោក សម្រាប់ផ្ទះប្រណីតបំផុតនៅក្នុងត្រីមាសទី១ ខណៈអ្នកមានទ្រព្យស្តុកស្តម្ភជាច្រើន បានសម្រុកហូរចូលប្រទេសអារ៉ាប់រួម។ នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុន Knight Frank ចេញផ្សាយកាលពីថ្ងៃពុធម្សិលមិញនេះ។

ទីក្រុងធំបំផុតរបស់ប្រទេសអារ៉ាប់រួមនេះ បានកត់ត្រាប្រតិបត្តិការចំនួន៨៨ តម្លៃសរុបចំនួន១,៦៦ពាន់លានដុល្លារ សម្រាប់ផ្ទះដែលមានតម្លៃជាង១០លានដុល្លារអាមេរិក ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំនេះ។

ខណៈទីក្រុងហុងកុង​ តាម​ពីក្រោយ​ដោយ​កិច្ចព្រមព្រៀង​ចំនួន៦៧ ដែល​មាន​តម្លៃសរុប៩៨៨លាន​ដុល្លារ​ និងតាម​ពីក្រោយ​ទៀតដោយ​ទីក្រុង​ញូវយ៉ក​ លើ​ប្រតិបត្តិការ​ចំនួន៥៨ ដែល​មាន​ទំហំទឹកប្រាក់​សរុប៩៤២លាន​ដុល្លារ។

ចំណែក ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដែលជាកន្លែងពេញនិយមបំផុត អស់រយៈកាលជាច្រើនឆ្នាំមកហើយនោះ បានធ្លាក់ចុះពីចំណាត់ថ្នាក់លេខ៤ មកឈរនៅលេខ៦ ជាមួយនឹងប្រតិបត្តិការចំនួន៣៦។

ទីក្រុងឌូបៃបានក្លាយទៅជាគោលដៅ អចលនទ្រព្យដ៏ទាក់ទាញសម្រាប់អ្នកមានចាប់តាំងពីឆ្នាំ២០១៩មក។ ចំណែកនៃការលក់ផ្ទះតម្លៃ super-prime របស់ទីក្រុងនេះ នៅទូទាំងទីផ្សារចំនួន១២ ដែលតាមដានដោយក្រុមហ៊ុន Knight Frank បានកើនឡើងពី២ភាគរយក្នុងឆ្នាំ២០១៩ រហូតដល់១៧ភាគរយ ក្នុងរយៈពេល១២ខែដល់ខែមីនា ឆ្នាំនេះ។

ក្រុមហ៊ុន Knight Frank បានឱ្យដឹងនៅក្នុងរបាយការណ៍មួយផ្សេងទៀតកាលពីខែមុនថា ខណៈដែលតម្លៃផ្ទះ នៅក្នុងតំបន់លំនៅដ្ឋានថ្លៃៗរបស់ទីក្រុងឌូបៃ បានកើនឡើង៤៤,២ភាគរយ នៅក្នុងរយៈពេល១២ខែដល់ខែមីនា ប៉ុន្តែតម្លៃផ្ទះនៅក្នុងតំបន់លំនៅដ្ឋានថ្លៃៗរបស់ទីក្រុងហុងកុងបានធ្លាក់ចុះ១,៣ភាគរយ៕

ក្រុមហ៊ុនខ្នាតយក្សចិន TikTok គ្រោងបោះទុនវិនិយោគរាប់ពាន់លានដុល្លារនៅតំបន់អាស៊ីអាគ្នេយ៍

ដោយ: គង់ លាងហួរ

ហ្សាការតា: ក្រុមហ៊ុនចិន ByteDance ដែលជាអ្នកផលិតកម្មវិធីបង្ហោះវីដេអូខ្លីៗ TikTok  បានប្រកាសឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងបណ្តាក់ទុនរាប់ពាន់លានដុល្លារអាមេរិក នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ស្របពេលមានការត្រួតពិនិត្យជាសកលលើសុវត្ថិភាពទិន្នន័យរបស់ខ្លួន។

តំបន់អាស៊ីអាគ្នេយ៍ ដែលជាតំបន់មានប្រជាជនសរុបចំនួន៦៣០លាននាក់ ខណៈពាក់កណ្តាលនៃប្រជាជនសរុប មានអាយុក្រោម៣០ឆ្នាំ គឺជាទីផ្សារដ៏ធំបំផុតមួយរបស់TikTok ទាក់ទងនឹងចំនួនអ្នកប្រើប្រាស់ ដែលបង្កើតឱ្យមានអ្នកចូលទស្សនាច្រើនជាង៣២៥លាននាក់ជារៀងរាល់ខែ។ប៉ុន្តែបណ្តាញទំនាក់ទំនងសង្គមនេះ មិនទាន់បានបកប្រែមូលដ្ឋានអ្នកប្រើប្រាស់ដ៏ធំនេះ ទៅជាប្រភពចំណូលពាណិជ្ជកម្មអេឡិចត្រូនិកដ៏សំខាន់មួយ នៅក្នុងតំបន់នៅឡើយទេ ដោយសារវាប្រឈមនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លា ពីគូប្រជែងធំៗដូចជា  Shopee របស់ក្រុមហ៊ុនSea Lazada របស់ក្រុមហ៊ុន Alibaba និង Tokopedia របស់ក្រុមហ៊ុន GoTo។

នាយកប្រតិបត្តិ TikTok លោក Shou Zi Chew បានថ្លែងនៅក្នុងវេទិកាដែលខ្លួនរៀបចំ នៅទីក្រុងហ្សាការតាថា “យើងនឹងបោះទុនវិនិយោគរាប់ពាន់លានដុល្លារ នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងតំបន់អាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ” ។

TikTok មិនបានផ្តល់នូវការលម្អិត នៃផែនការចំណាយនោះទេ ប៉ុន្តែក្រុមហ៊ុនបានអះអាងថា ខ្លួននឹងវិនិយោគលើការបណ្តុះបណ្តាល ការផ្សាយពាណិជ្ជកម្ម និងការគាំទ្រដល់អ្នកលក់ខ្នាតតូចៗ ដែលកំពុងចូលរួម ក្នុងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច TikTok Shop របស់ខ្លួន។

BPH – All Shop Houses (Main and Sub)

លោក Chew បានបន្តថា ខ្លឹមសារនៅលើវេទិការបស់ខ្លួនកាន់​តែមានភាពចម្រុះ ដោយសារវាបន្ថែមអ្នកប្រើប្រាស់កាន់តែច្រើន និងពង្រីកលើសពីការផ្សាយពាណិជ្ជកម្ម ទៅក្នុងពាណិជ្ជកម្មអេឡិចត្រូនិក ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទិញទំនិញ តាមរយៈតំណភ្ជាប់នៅលើកម្មវិធីក្នុងអំឡុងពេលផ្សាយផ្ទាល់។

លោកបានបន្ថែមថា TikTok មានបុគ្គលិកចំនួន៨.០០០នាក់នៅតំបន់អាស៊ីអាគ្នេយ៍ ហើយអ្នកលក់ខ្នាតតូចៗចំនួន២លាននាក់បានលក់ទំនិញរបស់ពួកគេ នៅលើវេទិការបស់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចដ៏ធំបំផុតក្នុងតំបន់។

ផែនការវិនិយោគរបស់ TikTok កើតឡើង ស្របពេលដែលក្រុមហ៊ុនចិនមួយនេះ ប្រឈមមុខនឹងការត្រួតពិនិត្យពីរដ្ឋាភិបាល និងនិយ័តកររបស់ប្រទេសមួយចំនួន ដោយសារតែមានការព្រួយបារម្ភថា ទីក្រុងប៉េកាំង អាចប្រើប្រាស់កម្មវិធីនេះ ដើម្បីប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ ឬជំរុញផលប្រយោជន៍របស់ខ្លួន៕

រដ្ឋាភិបាលអនុម័តគំរោងចំនួន៦មានទំហំទឹកប្រាក់៤៥លាន ដុល្លារអាមរិក

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគំរោង​វិនិយោគចំនួន៦ ជាមួយទុនវិនិយោគសរុបចំនួន៤៥លានដុល្លារអាមេរិក។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ស្ថាប័ននេះបានឲ្យដឹងងា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោមទី១ ក្រុមហ៊ុន-“DRF-MART FA DAO JIA TRADING CO., LTD” គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន១៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២២៧កន្លែង។

ទី២ ក្រុមហ៊ុន-“ZHAO CHUNXIANG PROCESSING FACTORY CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃឈើដាំ (ពីដើមអាកាស្យា និងដើមប្រេងខ្យល់) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ៨,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៣កន្លែង។

ទី៣៣-ក្រុមហ៊ុន “GREAT ZHENXIN GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវបេតុង ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៦,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥៣៧កន្លែង។

ទី៤-ក្រុមហ៊ុន“NIUENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូប និងវ៉ាលីស ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគ ប្រមាណ៥,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.៥៣០កន្លែង។

ទី៥-ក្រុមហ៊ុន “LONG MARCH GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅផ្លូវជាតិលេខ២ ភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២.៧២៣កន្លែង។

ទី៦-ក្រុមហ៊ុន “TEAM INDUSTRIAL COMPANY LIMITED” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ (ថង់យួរ) និងដងវ៉ាលិស ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ A ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.០៧៦កន្លែង៕

 

វិភាគៈតើប្រទេសឥណ្ឌាងើបឡើងដូចម្តេច ដើម្បីក្លាយជាប្រទេសសេដ្ឋកិច្ចធំបំផុតទី៣របស់ពិភពលោកនាពេលខាងមុខ?

ដោយៈសុខុម

វិភាគ: ប្រទេសណ្ឌា បានងើបពីសុបិនដ៏ហយូរលង់របស់ខ្លួនយ៉ាងគួរឲ្យភ្ញាក់ផ្អើល ដោយវ៉ាដាច់ប្រទេសចិន ក្នុងនាមជាប្រទេសដែល ចំនួនប្រជាជនច្រើនបំផុតលើពិភពលោក និងកំពុងមានប្រៀបលើផ្នែកមួយចំនួនទៀតផងដែរ។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគគណៈរដ្ឋមន្ត្រីឥណ្ឌា លោក Piyush Goyal បានលើកឡើងគួរឱ្យភ្ញាក់ផ្អើលថា ប្រទេសឥណ្ឌា នឹងក្លាយជាមហាយក្សសេដ្ឋកិច្ចធំបំផុតទី៣ របស់ពិភពលោកនៅត្រឹមឆ្នាំ២០២៧។ នេះបើយោងតាមគេហទំព័រព័ត៌មាន Livemint ចុះផ្សាយកាលពីខែមេសា ឆ្នាំ២០២៣។ការអត្ថាធិប្បាយរបស់លោក បានធ្វើឡើងអំឡុងពេលថ្លែងទៅកាន់សហគមន៍ជនភៀសខ្លួនឥណ្ឌា នៅប្រទេសបារាំង ក្នុងដំណើរទស្សនកិច្ច ដើម្បីចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចឥណ្ឌា -បារាំង ក្នុងខួប២៥ឆ្នាំនៃមិត្តភាពឥណ្ឌា-បារាំង។

លោកបានបន្ថែមទៀតថា “ពេលនេះ ប្រទេសឥណ្ឌា គឺជាសេដ្ឋកិច្ចធំបំផុតទី៥។ ហើយនៅឆ្នាំ២០២៧-២០២៨ ឥណ្ឌា នឹងក្លាយជាសេដ្ឋកិច្ចធំបំផុតទី៣ ក្នុងពិភពលោក”។ លោកបន្តថា “ឥណ្ឌា គឺជាប្រទេសដែលមានទំហំសេដ្ឋកិច្ច រហូតដល់ទៅ៣,៥ទ្រីលានដុល្លារ នាពេលបច្ចុប្បន្ន ហើយនឹងក្លាយជាសេដ្ឋកិច្ច ដែលមានទំហំចន្លោះពី៣០ ទៅ៣៥ទ្រីលានដុល្លារ នៅត្រឹមឆ្នាំ២០៤៧ ជាពេលដែលយើងប្រារព្ធខួបឯករាជ្យ១០០ឆ្នាំរបស់ឥណ្ឌា”។

ទន្ទឹមនេះ ប្រធានទីប្រឹក្សាសេដ្ឋកិច្ចនៃរដ្ឋាភិ​បាលឥណ្ឌា លោកAnantha Nageswaran បានគូសបញ្ជាក់ថា សេដ្ឋកិច្ចឥណ្ឌា ត្រូវបានរំពឹងថា នឹងសម្រេចបានកំណើនជាង៧% ក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន២០២៣-២០២៤។ នេះបើយោងតាមសារព័ត៌មាន The Economic Times ចុះផ្សាយកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។

ការព្យាករណ៍នេះ ត្រូវបានធ្វើឡើងដោយផ្អែកលើការវិនិយោគដ៏រឹងមាំ និងការបោះជំហានយ៉ាងលឿន នៅក្នុងការធ្វើឌីជីថលនីយកម្ម។

ជាមួយគ្នានេះ នាយកធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្រចាំប្រទេសឥណ្ឌា លោក Takeo Konishi បានលើកឡើងថា “ទោះបីជាសេដ្ឋកិច្ចពិភពលោកដាំក្បាលចុះយ៉ាងណាក្ដី ក៏អត្រាកំណើនសេដ្ឋកិច្ចរបស់ឥណ្ឌា នៅតែខ្លាំងជាងគេ ក្នុងចំណោមសេដ្ឋកិច្ចជាច្រើន ហើយនេះឆ្លុះបញ្ចាំង ពីតម្រូវការប្រើប្រាស់ក្នុងស្រុកដ៏រឹងមាំ និងការពឹងផ្អែកតិចជាងមុនលើតម្រូវការពិភពលោក”។

នេះបើយោងតាមគេហទំព័ររបស់ធនាគារ ADB ចុះផ្សាយកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។

លោកបានបន្ថែមទៀតថា “ការជំរុញវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំរបស់រដ្ឋាភិបាលឥណ្ឌា ក្រោមគំនិតផ្តួចផ្តើមGati Shakti (ផែនការមេថ្នាក់ជាតិសម្រាប់ការតភ្ជាប់ពហុផ្នែក) របស់នាយករដ្ឋមន្ត្រីឥណ្ឌា ការអភិវឌ្ឍភ័ស្តុភារកម្ម និងការអភិវឌ្ឍច្រករបៀងឧស្សាហកម្មនឹងរួមចំណែកយ៉ាងសំខាន់ នៅក្នុងការបង្កើនការប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងការជំរុញកំណើននាពេលអនាគត”។

*តើសេដ្ឋកិច្ចឥណ្ឌា ពឹងផ្អែកលើវិស័យអ្វីខ្លាំងជាងគេ?

វិស័យសេវាកម្មគ្របដណ្ដប់រហូតដល់ទៅជាង៥០% នៃផលទុនជាតិសរុប (GDP) ហើយនៅតែជាវិស័យ ដែលលូតលាស់លឿនបំផុត ខណៈវិស័យឧស្សាហកម្ម និងវិស័យកសិកម្មផ្ដល់ការងារភាគច្រើនបំផុត។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Wikipedia។

*តើប្រទេសណាខ្លះគ្រងតំណែងជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង៥ របស់ពិភពលោកគិតមកទល់នឹងឆ្នាំ២០២៣?

យោងតាមគេហទំព័រ Wisevoter បានបង្ហាញសេដ្ឋកិច្ចធំបំផុតទាំង៥ របស់ពិភពលោកដូចខាងក្រោម៖

សេដ្ឋកិច្ចធំបំផុតទី១ ៖ សហរដ្ឋអាមេរិក ជាមួយGDP ទំហំ២៣,៣ទ្រីលានដុល្លារ។

សេដ្ឋកិច្ចធំបំផុតទី២ ៖ មហាយក្សចិន ជាមួយ GDPទំហំ១៧,៧ទ្រីលានដុល្លារ។

សេដ្ឋកិច្ចធំបំផុតទី៣ ៖ ប្រទេសជប៉ុនជាមួយGDP ទំហំ៤,៩ទ្រីលានដុល្លារ ។

សេដ្ឋកិច្ចធំបំផុតទី៤ ៖ ប្រទេសអាល្លឺម៉ង់ ជាមួយGDPទំហំ៤,៣ទ្រីលានដុល្លារ។

សេដ្ឋកិច្ចធំបំផុតទី៥ ៖ ប្រទេសឥណ្ឌា ជាមួយGDPទំហំ៣,២ទ្រីលានដុល្លារ៕

ការចូលជាធរមានពេញលេញនៃកិច្ចព្រមព្រៀង RCEPនឹងផ្តល់ អត្ថប្រយោជន៍ដល់តំបន់អាស៊ីប៉ាស៊ីហ្វិក

ដោយ: គង់ លាងហួរ

អន្តរជាតិ: កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) បានចូលជាធរមានក្នុងប្រទេសហ្វីលីពីន កាលពីពេលថ្មីៗនេះ និងជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏ធំបំផុតរបស់ពិភពលោកនេះ បានចូលជាធរមានពេញលេញសម្រាប់ប្រទេសសមាជិកទាំង១៥។

លោក Joseph Matthews សាស្ត្រាចារ្យជាន់ខ្ពស់នៅសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិលើកឡើងថា កិច្ចព្រមព្រៀងRCEP គាំទ្រដល់ប្រព័ន្ធពាណិជ្ជកម្មបើកចំហ សេរី យុត្តិធម៌ បរិយាប័ន្ន និងពហុភាគី ហើយវាបានពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងតំបន់ និងលើកកម្ពស់ការចូលរួមពីសហគ្រាសធុនតូច និងមធ្យម នៅក្នុងខ្សែច្រវាក់តម្លៃក្នុងតំបន់។ចំណែកលោក Alfredo Pascual លេខាធិការពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន បានអះអាងថា “យើងមើលឃើញថា RCEP គឺជាគន្លឹះដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន មិនត្រឹមតែសម្រាប់ហ្វីលីពីនប៉ុណ្ណោះទេ ប៉ុន្តែក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ានផងដែរ”។

យោងតាមការសិក្សារបស់វិទ្យាស្ថានហ្វីលីពីន សម្រាប់ការសិ​ក្សា​អភិវឌ្ឍន៍បានឱ្យដឹងថា ក្រុមប្រទេសជាសមាជិកកិច្ចព្រមព្រៀង គឺមកពី​សមាគម​អាស៊ាន​ចំនួន១០  រួមទាំងចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង​នូវែលសេឡង់។ កិច្ចព្រមព្រៀងនេះ ត្រូវបានព្យាករណ៍ថា នឹងបង្កើនផលិតផលសរុប ក្នុងស្រុករបស់ហ្វីលីពីនចំនួន២,០២ភាគរយ បន្ទាប់ពីការចូលរួមរបស់ខ្លួន។

លោក Jomar Abdon វ័យ២៩ឆ្នាំដែលធ្វើការនៅក្នុងរោងចក្រកែច្នៃទុរេននៅទីក្រុង Davao ប្រទេសហ្វីលីពីន បានលើកឡើងថា ការចូលទៅកាន់ទីផ្សារប្រទេសចិន គឺជាទ្រព្យមហាសាល ហើយវានឹងនាំមកនូវការងារកាន់តែច្រើន ក៏ដូចជាប្រាក់ចំណូលបន្ថែមទៀតផងដែរ។

លោកបន្តថា នៅក្រោមកិច្ចព្រមព្រៀងRCEP ការនាំចេញផលិតផល ដូចជា ទុរេន មិនត្រឹមតែត្រូវបានសម្របសម្រួល ដោយការកាត់បន្ថយ និងការលុបបំបាត់ពន្ធបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានវិធានការសម្របសម្រួលពាណិជ្ជកម្ម ដើម្បីពន្លឿននីតិវិធីគយ ដែលផ្តល់អត្ថប្រយោជន៍ ជាពិសេសសម្រាប់ពាណិជ្ជកម្មផលិតផលដែលងាយនឹងឆាប់ខូច។

លោកAllan Gepty អ្នកចរចានហ្វីលីពីន សម្រាប់កិច្ចព្រមព្រៀ​ង RCEP បានមានប្រសាសន៍ថា ប្រទេសរបស់លោកនឹងទទួលបានអត្ថប្រយោជន៍ និងឱកាសក្នុងពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងការវិនិយោគតាមរយៈកិច្ចព្រមព្រៀងRCEP ។លោកបានបន្តថា “យើងអាចទទួលបានទីផ្សារ កាន់តែប្រសើរឡើង សម្រាប់ផលិតផលសំខាន់ៗនៅក្នុងប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុន។ លើសពីនេះ យើងមានទីផ្សារដែលអាចធានា បានផ្សេងទៀតសម្រាប់វិស័យសេវាកម្មរបស់ប្រជាជនហ្វីលីពីន” ។

ជាមួយគ្នានេះ លោកស្រី Auramon Supthaweethum អគ្គនាយិកានៃនាយកដ្ឋានចរចាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មថៃបានអះអាងថា ចាប់តាំងពីកិច្ចព្រមព្រៀង ចូលជាធរមានក្នុងខែមករា ឆ្នាំ២០២២ RCEP បានបង្កើនសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការសម្របសម្រួលការវិនិយោគ ព្រមទាំងពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសមាហរណកម្មសេដ្ឋកិច្ច។

លើសពីនេះទៅទៀត កិច្ចព្រមព្រៀងRCEP បានដាក់ចេញនូវខ្សែច្រវាក់តម្លៃ ក្នុងតំបន់ដែលផ្តល់ឱកាសកាន់តែច្រើន សម្រាប់ផលិ​តផល ដែលបានផលិតដើម្បីចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល៕