អ្នកជំនាញណែនាំឱ្យពិចារណាពីរចំណុចមុនសម្រេចចិត្តវិនិយោគ អចលនទ្រព្យកំឡុងពេលនេះ

ដោយៈ សុផារី

ភ្នំពេញៈ នៅក្នុងកំឡុងវិបត្តិ និងភាពមិនច្បាស់លាស់ នៃស្ថានភាពសេដ្ឋកិច្ច បានធ្វើឱ្យអ្នកវិនិយោគមានភាពរួញរា ក្នុងការសម្រេចចិត្តលើការវិនិយោគអចលនទ្រព្យ។

អ្នកជំនាញបានផ្តល់ជាយោបល់ថា មុនវិនិយោគអចលនទ្រព្យនៅក្នុងក្រុងភ្នំពេញ អ្នកវិនិយោគត្រូវពិចារណា លើផលចំណេញពីការវិនិយោគ និងស្ថានភាពចំណូលរបស់ខ្លួន។

លោកបណ្ឌិតBen Li ប្រធានក្រុមហ៊ុនUrban Hub ដែលបាននិងកំពុងវិនិយោគគំរោងUrban Village និងThe Factory Phnom Penh បានមានប្រសាសន៍ នៅក្នុងវេទិកាជជែកពិភាក្សា ដែលរៀបចំឡើងដោយAmCham Cambodia នៅសប្តាហ៍មុនថា ក្នុងកំឡុងពេលនេះ ប្រសិនបើសួរថាតើគួរតែសម្រេចចិត្តជួល ឬទិញអចលនទ្រព្យ យើងត្រូវពិចារណាលើផលចំណេញ ដែលបានមកពីការជួលអចលនទ្រព្យ។

លោកបានបញ្ជាក់ឱ្យដឹងថា នៅមុនពេលមានវិបត្តិកូវីដ១៩ ផលចំណេញបានពីការវិនិយោគអចលនទ្រព្យ នៅក្នុងទីក្រុងភ្នំពេញ បានកើនឡើងដល់អត្រា១៥ភាគរយនៅក្នុងមួយឆ្នាំ។

យ៉ាងណាក្តី ទោះនៅក្នុងឆ្នាំកន្លងទៅ ផលចំណេញពីការជួល នៅក្នុងទីក្រុងភ្នំពេញបានធ្លាក់ចុះពី៨% ទៅ៦%ក្តី ក៏វានៅតែស្ថិតនៅក្នុងអត្រាល្អប្រសើរមួយ បើប្រៀបធៀបនឹងទីក្រុងផ្សេងទៀត ក្នុងតំបន់។ លោក បេន លី បានបញ្ជាក់។

លោកបណ្ឌិតបានបញ្ជាក់ថា កម្ពុជានៅតែមានសក្តានុពល ក្នុងការវិនិយោគអចលនទ្រព្យ ដោយសារការរីកចម្រើនសេដ្ឋកិច្ច កំណើនប្រជាពលរដ្ឋមកពីបណ្តាខេត្តនានា ចូលមករស់នៅរាជធានីភ្នំពេញ មានប្រមាណ១៥០,០០០នាក់ជារៀងរាល់ឆ្នាំ ស្ថេរភាពនយោបាយ និងអ្វីកាន់តែពិសេសគឺប្រទេសនេះ បានប្រើប្រាស់ប្រាក់ដុល្លារយ៉ាងទូលំទូលាយក្នុងប្រទេស។

ជាមួយគ្នានេះ អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនCBRE Cambodia បានមានប្រសាសន៍នៅក្នុងវេទិកាដដែលថា សម្រាប់ប្រជាពលរដ្ឋកម្ពុជា ការសម្រេចចិត្តទិញអចលនទ្រព្យ ឬជួលវាអាស្រ័​យទៅលើហេតុផលរបស់បុគ្គលម្នាក់ៗ និងអាស្រ័យទៅលើប្រភពចំណូ​លរបស់ម្នាក់ៗ។

យ៉ាងណាក្តីអ្នកនាងយល់ថា ប្រសិនបើប្រជាពលរដ្ឋ កំពុងស្វែងអច​ល​នទ្រព្យ សម្រាប់ការស្នាក់នៅតែម្តង បច្ចុប្បន្ននេះគឺជាពេលវេលាដ៏ល្អប្រសើរ ក្នុងការពិចារណាលើការទិញ ដើម្បីវិនិយោគ។ សម្រាប់ករណី អ្នកវិនិយោគដែលស្វែងរកអចលនទ្រព្យ សម្រាប់ការវិនិយោគក្នុងពេលខាងមុខ វាក៏អាចផ្តល់ផលចំណេញខ្ពស់ផងដែរ៕

 

គម្រោងលំនៅឋានវង្សប្រារពពិធីបើកសម្ភោធការលក់ជាផ្លូវការ នៅផ្សាទំនើបអ៉ីអន មានជ័យ

ដោយៈ សហការី

ភ្នំពេញៈ ស្របពេលដែលសេដ្ឋកិច្ចក្រោកផុត ពីភាពរាំងស្ទះខ្លាំងដោយសារបញ្ហាសកលលោក ព្រះរាជាណាចក្រកម្ពុជា ក៏ជាចំណែកមួយដែលកំពុងស្ថិត ក្នុងត្រីវិស័យល្អខ្លាំងក្នុងតំបន់អាស៊ី ដែលល្បឿននៃការអភិវឌ្ឍលើវិស័យអចលនទ្រព្យមានសន្ទុះ ផ្គួបនឹងតម្រូវការសម្រាប់ការរស់ក្នុងរាជធានីភ្នំពេញ នៅមានកំណើនកើនឡើងជាលំដាប់។

ព្រឹត្តិការណ៍ដ៍រំភើបរីករាយ កាលពីថ្ងៃទី ១០ ១១ និង១២ ខែកុម្ភះ ឆ្នាំ ២០២៣ ដែលប្រព្រឹត្តឡើងនៅ ផ្សារទំនើប អុីអន មានជ័យ ដែលនៅជិតនឹងគម្រោងត្រឹមតែ១៥នាទីប៉ុណ្ណោះ ក្រោមការៀបចំយ៉ាងប្រណិតនិងយកចិត្តទុកដាក់ដោយគម្រោង លំនៅឋានវង្ស ដើម្បីបើកកម្មវិធីលក់ជាផ្លូវការណ៍ ។

ក្រោមការដាក់តាំងបង្ហាញម៉ូតផ្ទះដ៏ទាក់ទាញ ការចាប់រង្វាន់និងកាដូ រួមទាំងកញ្ចប់បញ្ចុះតម្លៃពិសេស សម្រាប់ជូនដល់អតិថិជនដែលបានអញ្ជើញជាវនូវគ្រប់ប្រភេទផ្ទះ ដូចជាអគារពាណិជ្ជកម្ម អគារការិយាល័យ ផ្ទះប្រភេទអាជីកម្ម អេ និង ប៊ី និងពិសេសគឺវិឡាភ្លោះ ពីគម្រោងលំនៅឋានវង្ស ក្នុងថ្ងៃដ៏ពិសេសអស្ចារ្យត្រឹមរយៈពេល៣ថ្ងៃនេះ ដោយអតិថិជនគ្រប់រូបអាចមានជម្រើស ក្នុងការបង់ប្រាក់ស្រប ជាមួយលក្ខខណ្ឌងាយល្អៗ ដែលតម្រូវនិងសម្រួលជូនដល់អតិថិជន មិនថាសម្រាប់បង់ប្រចាំខែ ពិសេសសម្រាប់ការបង់ផ្តាច់ គឺអតិថិជនអាចទទួលបាននូវរថយន្តថ្មីស្រឡាងឆ្នាំ ២០២៣ Full option មួយគ្រឿង ទូរសព្ទ iPhone 14 Pro Max ដោយមិនចាំចាប់ឆ្នោតផ្សងសំណាង ហើយបន្ថែមរង្វាន់គ្រឿងបរិក្ខាអេឡិចត្រូនិច១មុខថែមផង។

ជាមួយនឹងការចាប់លុយហោះក្នុងទូ អតិថិជនក៏អាចប្រើប្រាស់លុ​យដែលចាប់បាននោះសម្រាប់ទូទាត់ នៅពេលដែលអតិថិជនជាវផ្ទះពីគម្រោង លំនៅឋានវង្សក៏បាន រួមនឹងរង្វាន់ជាច្រើនទៀត និងមានការបើកអោយភ្ញៀវគ្រប់រូប ដែលអញ្ជើញឆ្លងកាត់អាចលេងហ្គេម ដើម្បីឈ្នះរង្វាន់បានដោយសេរី។

វត្តមាន​ពិសេសគឺកញ្ញា នីគី នីគី ដែលជាទូតសុឆន្ទៈរបស់គម្រោង លំនៅឋានវង្ស បានមកអង្រួនឆាកនៃកម្មវិធី អោយបានតែសប្បាយរីករាយថែមទៀត ដោយមានអ្នកគាំទ្រ និងប្រិយមិត្តជាច្រើនបានមកទ  ស្សនានិងចូលរួម ដើម្បីថតរូបកំសាន្តទុកជាអនុស្សាវរីយ។

អ្វីដែលគួរអោយកត់សំគាល់ គឺកញ្ញាបានចែករំលែកនូវសុឆន្ទៈក្នុងការរួមគ្នា ដើម្បីបំពេញជូនលំនៅឋានវង្ស នូវបេសកកម្មឈានទៅរកភាពជោគជយរួមគ្នា ក្នុងន័យតែមួយនោះគឺ “សាងភាពសុខដុមរួមគ្នាតែមួយ” ឬ “Building One’s Harmony” ។

គម្រោង លំនៅឋានវង្ស ដែលមានអគារពាណិជ្ជកម្ម អគារការិយា​ល័យ ផ្ទះអាជីវកម្ម និងវីឡា កំពុងលេចត្រដែត ជារូបរាងឡើងនៅលើផ្លូវ 20A ក្បែរផ្លូវក្រវ៉ាត់ក្រុងទី3 ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ជាគោលដៃនៃតំបន់សេដ្ឋកិច្ច និងការអភិវឌ្ឍន៍សឹងគ្រប់វិស្ស័យ មិនថាមជ្ឈមណ្ឌលពាណិជ្ជកម្មតូចធំ សាលារៀន មន្ទីពេទ្យ និងផ្សាទំនើបនានា ដែលទាំងនោះគឺជា សក្តានុពលរបស់ លំនៅឋានវង្ស ក្នុងការផ្តល់ជូនអតិថិជននូវគម្រោងលំនៅឋាន ដែលមានបរិបទថ្មី ស៊ីវីល័យ និងប្រកបដោយគុណភាពភាពពិតប្រាកដ៕

   

 

 

 

 

 

ក្រោយចិនបើកប្រទេស វិនិយោគិនកម្ពុជា និងចិនកាន់តែច្រើនកំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជាឡើងវិញ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ កម្ពុជា ចាប់ផ្ដើមទទួលបានអត្ថប្រយោជន៍ ជាបន្តបន្ទាប់ឡើងវិញហើយ ក្រោយពីប្រទេសចិនបានបើកសេដ្ឋកិច្ច បើកទូលាយដល់ការធ្វើដំណើររបស់ពលរដ្ឋខ្លួនកាលពីដើមខែមករា ឆ្នាំ២០២៣នេះ។

ជាក់ស្ដែងវិនិយោគិនចិន និងកម្ពុជាបាន និងកំពុងចាប់ដៃគ្នាក្នុងការស្វែងរកឱកាស និងដ៏ដូចជាសិក្សាសក្ដានុពលវិនិយោគ ក្នុងប្រទេសកម្ពុជា ។

យោងតាមសេក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនអចលនទ្រព្យមួយនៅកម្ពុជាបានឱ្យដឹងថា ដើម្បីរៀបចំឱ្យមានការទាក់ទាញ លើការវិនិយោគអចលនទ្រព្យឡើងវិញ ក្រុមហ៊ុនចិន និងកម្ពុជា បានសហការគ្រោងនឹងរៀប​ចំពិព័រណ៍មួយផ្ដោតលើការធ្វើពាណិជ្ជកម្ម ការផ្គូរផ្គងដៃគូវិនិយោគ សិក្សាពីសក្ដានុពល ដើម្បីពង្រីកទីផ្សារជូនអាជីវករកម្ពុជា និងចិន ព្រមទាំងបង្ហាញពីការឱកាស ក្នុងការវិនិយោគនៅកម្ពុជាឡើងវិញផងដែរ។

លោក He Pan ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុនអចលនទ្រព្យ Compass Real estate  បានថ្លែងនៅក្នុងសន្និសីទមួយកាលពីចុងសប្ដាហ៍កន្លងមកនេះឱ្យដឹងថា កម្មវិធីពិព័រណ៍នេះបែកចែកជា៣ ផ្នែកសំខាន់ៗ ដូចជា អចលនទ្រព្យ រថយន្ត និងសេវាកម្មរស់នៅ គ្រោងមានស្ដង់ក្រុមហ៊ុនចំនួន៦៧ក្រុមហ៊ុន។ លោកបន្តថា ក្នុងដំណាក់កាលកំពុងសិក្សាស្រាវជ្រាវ មានសហគ្រាសល្បីៗប្រមាណ៣០ មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើកម្មវិធីពិព័រណ៍នេះ។

កម្មវិធីពិព័រណ៍នេះ គ្រោងនឹងរៀបចំក្រោមប្រធានបទសម្បូរបែប និងទំនាក់ទំនង រួមបញ្ចូលការណែនាំដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍន៍ និងវប្បធម៌ នៃលំនៅដ្ឋានកម្ពុជា ព្រមនិងវេទិកាកំពូលអាជីវកម្ម ការសម្តែងសិល្បៈបែបប្រពៃណីចិន ល្បែងកម្សាន្តសំរាប់គ្រួសារជាដើម។ ទស្សនិកជននឹងអាចទទួលបានបទពិសោធន៍ និងឈ្វេងយល់ពីនិន្នាការ អភិវឌ្ឍន៍នៃអាជីវកម្មនានាដោយសេរី។

លោកបន្តថា “កម្មវិធីពិព័រណ៍នេះ នឹងធ្វើការពិភាក្សាស្រាវជ្រាវ ទៅលើបញ្ហាអាជីវកម្មពាក់ព័ន្ធនឹងអចលនទ្រព្យ រថយន្តនិងសេវាកម្ម ក្នុងការរស់នៅសម្រាប់ប្រជាជនកម្ពុជា ចិន តាមរយៈវេទិកានានា”។លោកបន្តថា “អ្នកជំនាញ នឹងធ្វើការចែករំលែកពត៌មាន អាជីវកម្មទៅកាន់មហាជនដើម្បីស្វែងរកនូវដំណោះស្រាយបញ្ហាប្រឈម និងស្វែងរកនូវកាលានុវត្តភាពថ្មីៗ”។

ដោយឡែកក្រុមហ៊ុនអចលនទ្រព្យចិន និងកម្ពុជាពីរផ្សេងទៀតក៏បានសហការ ក្នុងការបង្កើតនូវសិក្ខាសាលាស្ដីពី របៀបរកស៊ីក្នុងវិស័យអចលនទ្រព្យ ជាពិសេសការរកស៊ីជាមួយធុរជនជនជាតិចិន ដែលបានចូលមកកម្ពុជាឡើងវិញជាបន្តបន្ទាប់ ។

លោកឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គី បាននិយា​យថា ក្រុមហ៊ុនរបស់ខ្លួនបានសហការជាមួយ ក្រុមហ៊ុនរបស់ចិនមួយគ្រោងនឹងរៀបចំនូវការបង្ហាញពីឱកាសរកស៊ី ក្នុងវិស័យអចលនទ្រព្យ ដើម្បីទទួលបានប្រាក់ចំណេញ ជាពិសេសក្រោយពីប្រទេសចិន បានបើកប្រទេសឡើងវិញ ។

លោកបញ្ជាក់ថា “អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យកម្ពុជា នឹងទទួលបានឱកាស និងដឹងពីរបៀបរកស៊ី ក្នុងវិស័យអចលនទ្រព្យកាន់តែច្បាស់ និងស៊ីជម្រៅបន្ថែមពីអ្នកជំនាញកម្ពុជានិងចិន”៕

 

អ្នកជំនាញលើកឡើងពីឱកាសចំនួន៣នៃទីផ្សារអចលនទ្រព្យកម្ពុជា ក្នុងឆ្នាំ២០២៣

ដោយ: សុផារី

ភ្នំពេញ: ការអូសបន្លាយនៃវិបត្តិជំងឺ និងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានទាញទម្លាក់ឲ្យវិស័យអចលនទ្រព្យ នៅកម្ពុជាឲ្យមានការធ្លាក់ចុះ។ យ៉ាងណាក្តី ចំពោះទីផ្សារអចលនទ្រព្យរបស់កម្ពុជា អ្នកជំនាញនៅតែមើលឃើញពីឱកាសនៃការងើបឡើងនៃទីផ្សារមួយនេះ។

លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ទីផ្សារអចលនទ្រព្យកម្ពុជា នឹងត្រូវបានជំរុញដោយកត្តាសំខាន់ៗចំនួន៣ នៅក្នុងឆ្នាំនេះ។

លោកបានបញ្ជាក់ថា កត្តាជំរុញសំខាន់ទី១ គឺកំណើនល្អប្រសើរនៃសេដ្ឋកិច្ចជារួមរបស់កម្ពុជា ដែលត្រូវបានព្យាករណ៍ដោយ រាជរដ្ឋាភិបាល និងស្ថាប័នធំៗមួយចំនួន ថានឹងមានភាពល្អប្រសើរ ហើយក្នុងនោះទីផ្សារអចលនទ្រព្យ ក៏ជាផ្នែកមួយនៃសេដ្ឋកិច្ចកម្ពុជាផងដែរ។

កត្តាជំរុញសំខាន់ទី២ គឺការបើកសេដ្ឋកិច្ចឡើងវិញ នៃប្រទេសចិន ដែលនឹងជំរុញឲ្យមាននូវចរាចរណ៍ រវាងទេសចរណ៍ វិនិយោគិន និងអ្នករកស៊ីមកពីប្រទេសចិនឡើងវិញ។

លោកបានបញ្ជាក់ថា “នេះគឺជាឱកាសមួយ ដែលនាំឲ្យមានសញ្ញាល្អដល់សេដ្ឋកិច្ចកម្ពុជា សេដ្ឋកិច្ចតំបន់ និងពិភពលោកទាំងមូលផងដែរ”។

លើសពីនេះទៅទៀត ដំណើរទស្សកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន ដើម្បីពង្រឹងនូវទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ក៏ជាការទាក់ទាញលំហូរទេសចរ និងអ្នកវិនិយោគមកកាន់កម្ពុជាបន្ថែមផងដែរ។

ចំំណែកលោកឧកញ៉ា​តេង រិទ្ធិ អគ្គនាយកក្រុមហ៊ុន R Investment Group បានបញ្ជាក់ថា ក្តីសង្ឃឹមលំហូរទុនវិនិយោគពីចិន មកកាន់ប្រទេសកម្ពុជា ជាកត្តាជំរុញឱ្យទីផ្សារអចលនទ្រព្យ មានសញ្ញាវិជ្ជ​មាន នៅក្នុងឆ្នាំ២០២៣នេះ ដោយសារប្រទេសកម្ពុជារំពឹង និងពឹងផ្អែកច្រើនលើរំហូរទុនវិនិយោគ ពីសំណាក់អ្នកវិនិយោគចិន ដែលកន្លងមកបានចូលមកវិនិយោគច្រើននៅកម្ពុជា និងជំរុញឱ្យមានការរីកចម្រើនដល់សេដ្ឋកិច្ចកម្ពុជា។

អ្នកជំនាញសេដ្ឋកិច្ច និងអចលនទ្រព្យជាច្រើនរូប ក៏មើលឃើញដូចគ្នាដែរ ចំពោះសុទិដ្ឋិនិយមចំពោះការងើបឡើងវិញ នៃទីផ្សារចលនទ្រព្យរបស់កម្ពុជានៅក្នុងឆ្នាំ២០២៣ ដែលជំរុញដោយកត្តាសំខាន់ៗ រួមមាន សេដ្ឋកិច្ចកម្ពុជា និងការបើកត្រឡប់ឡើងវិញនៃប្រទេសចិន៕

អ្នកជំនាញអន្តរជាតិៈ និន្នាការថ្មីៗមួយចំនួនជាសញ្ញាល្អប្រសើរដល់ ទីផ្សារចលនទ្រព្យកម្ពុជា

ដោយៈ សុផារី

ភ្នំពេញ: អ្នកជំនាញអន្តរជាតិបានលើកឡើងថា ប្រឈមនឹងវិបត្តិនៅពេលកន្លងមក មាននិន្នាការថ្មីៗមួយចំនួនបានកើតមានឡើង ដែលត្រូវបានរកឃើញថាជាសញ្ញាល្អប្រសើរ ដល់ទីផ្សារចលនទ្រព្យនៃប្រទេសកម្ពុជា។

លោកបណ្ឌិតTrevor Sutor នាយកផ្នែកអភិវឌ្ឍន៍នៃក្រុមហ៊ុន Zillenium Group ប្រចាំកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី១៣ ខែកុម្ភៈថា ទោះបីនៅក្នុងឆ្នាំ២០២៣ ស្ថានភាពអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅមិនទាន់អាចវិលត្រឡប់ ទៅដូចមុនវិបត្តិក្តី ប៉ុន្តែនៅក្នុងឆ្នាំ២០២៤ វាអាចនឹងមានភាពល្អប្រសើរច្រើន ដែលជាលទ្ធផលនៃការបើកប្រទេសឡើងវិញនៃប្រទេសចិន។

ស្របពេលជាមួយគ្នានេះ ក៏មាននិន្នាការក្នុងការលើកទឹកចិត្ត វិនិយោគិ​នបរទេស ពីបណ្ដាប្រទេសផ្សេងទៀតផងដែរ។

អ្នកជំនាញលោកនេះមានប្រសាសន៍ថា “ជាការពិត ដែលយើងសង្កេ​តឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជា ភាគច្រើនបានមកពីប្រទេសចិន ប៉ុន្តែយើងក៏មានការវិនិយោគពីបណ្ដាប្រទេសផ្សេងផងដែរ”។លោកបញ្ជាក់ថា “កម្ពុជាមានគោ​លនយោបាយមួយចំនួន ដែលរដ្ឋាភិបាលបានដាក់ឲ្យដំណើរការ នៅពេលនេះ ដែលយើងកំពុងទាក់ទាញវិនិយោគឲ្យកាន់តែច្រើន”។

លោកបន្តថា និន្នាការមួយផ្សេងទៀតនោះគឺ សញ្ញាវិជ្ជមាននៃកំណើតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នៅក្នុងពេលឆាប់ៗនេះ ជួយជំរុញទីផ្សារចលនទ្រព្យបន្ថែម។

លោកបណ្ឌិតTrevor Sutorបានបន្តទៀតថា “យើងសង្កេតឃើញថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំង បើធៀបនឹងមុនពេលមានវិបត្តិកូវីដ១៩។ ប៉ុន្តែនៅត្រឹមឆ្នាំ២០២៣ និងឆ្នាំ២០២៤ កំណើនអាចនឹងកើនដល់ប្រមាណ៦,៥%ឡើងវិញ ដែលនេះជាដំណឹងល្អសម្រាប់អ្នក ដែលតាមដានសេដ្ឋកិច្ចរបស់កម្ពុជា”។

លោកបានបញ្ជាក់ថា ដើម្បីអាចធ្វើដំណើរបន្តទៅមុខបាន យើងត្រូវមានភាពច្នៃប្រឌិត (Innovation) និងអាចទប់ទល់នឹងភាពលំបាកបាន ហើយទាំងនេះគឺជានិន្នាការថ្មី ដែលកើតមានឡើងនៅក្នុងទីផ្សារប្រទេសកម្ពុជា៕

នាយករដ្ឋមន្រ្តីកម្ពុជា ឡាវឯកភាពតភ្ជាប់ផ្លូវដែករួមគ្នានិងកិច្ចសហប្រតិបត្តិការពហុវិស័យ

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញថ្លែងសន្និសីទសារព័ត៌មានរួមគ្នាជាមួយឯកឧត្តម សន សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បន្ទាប់ពីភាគីទាំងពីរបានបញ្ចប់កិច្ច ពិភាក្សាទ្វេភាគី គ្រាដែលសម្តេចតេជោ បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ច នៅប្រទេ​សឡាវ។

នៅក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី១៣ កុម្ភៈកន្លងមកនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា ប្រ​ទេសឡាវ គឺជាធុងអាគុយ នៃអគ្គិសនីតំបន់អាស៊ាន ហើយកម្ពុជាជាទីផ្សារមួយ ដែលមានតម្រូវការអគ្គិសនីពីប្រទេសឡាវ ដូច្នេះហើយយើងផ្តល់ការយកចិត្តទុកដាក់ សហការគ្នា ទៅលើបញ្ហាអគ្គិសនី និងបញ្ហាទាក់ទងនឹងធ្យូងថ្ម។

សម្តេចបានមានប្រសាសន៍ទៀតថា “យើងបានយល់ស្របជាមួយគ្នា ទាក់ទងនឹងការតភ្ជាប់ រវាងខេត្តចំប៉ាសាក់ ជាមួយខេត្តព្រះវិហារ និងរវាងខេត្តអាតាពើ ជាមួយខេត្តរតនគីរី ដែលជានេះជាការផ្តល់នូវអំណោយផលសម្រាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន”។ សម្តេចបន្តថា “យើងក៏បានពិភាក្សាគ្នា ទាក់ទិននឹងការតភ្ជាប់ផ្លូវដែករវាងកម្ពុជា និងឡាវ ក៏ដូចជាប្រទេសដទៃទៀតផងដែរ”។

សម្តេចបានមានប្រសាសន៍បន្ថែមទៀតថា ការពិភាក្សារបស់យើង ក៏គ្រប់ដណ្តប់ ទៅលើបញ្ហាវិស័យទេសចរណ៍ ដែលមានការតភ្ជាប់វិស័យទេស​ចរណ៍តាមផ្លូវគោក និងវិស័យទេសចរណ៍តាមផ្លូវអាកាស ដែលអាចតភ្ជាប់បណ្តា ទីក្រុងជាពិសេសហ្លួងព្រះបាទ ទៅសៀមរាប និងភ្នំពេញ ដែលផ្តល់ឱកាសសម្រាប់អ្នកទេសចរ បង្វែរគោលដៅពីកម្ពុជាមកឡាវ និងពីឡាវមកកម្ពុជាផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា កម្ពុជានឹងប្រគល់អ្នកទោសជនជាតិឡាវ និងថៃ ដែលជាប់ពន្ធនាគារនៅកម្ពុជា ទៅឱ្យប្រទេសទាំងពីរនេះវិញ នៅមុនបុណ្យចូលឆ្នាំថ្មី ខណៈដែលកម្ពុជា ឡាវ និងថៃ មានមហាសង្គ្រាន្តក្នុងពេលតែមួយរួមគ្នា។ សម្តេចក៏បានជំរុញឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការងារនេះ ដើម្បីបញ្ជូនអ្នកទោសជនជាតិថៃ និងឡាវ ឱ្យបានត្រឡប់ទៅប្រទេសថៃ និងឡាវវិញ នៅមុនបុណ្យចូលឆ្នាំខ្មែរផងដែរ។

សម្តេចបានអះអាងថា សម្តេចក៏បានប្រាប់ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលគ្រប់គ្រងពន្ធនាគារ សហការជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការងារនេះឱ្យបានឆាប់ផងដែរ៕

Asia stocks slip, dollar gains before US inflation test

SYDNEY : Asian shares slid and the dollar rose on Monday as investors hunkered down for U.S. inflation data that could jolt the outlook for interest rates globally, while accelerating o rreversing the recent spike in bond yields.

An air of geopolitical mystery
was added by news the U.S air force had shot down a flying object near the Canadian border, the fourth object downed this month.

Officials declined to say whether it resembled the large white Chinese balloon that was shot down earlier this month.

In any case, it provided an extra excuse for caution and MSCI’s broadest index of Asia-Pacific shares outside Japan shed 0.7 per cent, after losing 2.2 per cent last week.

Japan’s Nikkei fell 1.2 per cent, and South Korea 1.0 per cent. Chinese blue chips nudged up 0.1 per cent aided by strong data on bank lending.

EUROSTOXX 50 futures fell 0.1 per cent, as did FTSE futures. S&P 500 futures were off 0.4 per cent, while Nasdaq futures eased 0.5 per cent.

The near-term direction for assets could well be determined by U.S. data on consumer prices and retail sales this week, with much resting on whether inflation continued to slow in January.

Median forecasts are for headline and core consumer prices to rise 0.4 per cent for the month, with sales rebounding by 1.6 per cent.

Risks could be to the upside given a re-analysis of seasonal factors released last week saw upward revisions to CPI in December and November. That lifted core inflation on a three-month annualised basis to 4.3 per cent, from 3.1 per cent.

There were also changes to the weightings for shelter costs and used car prices which might bias the CPI higher.

Bruce Kasman, head of economic analysis at JPMorgan, expects core CPI to rise 0.5 per cent and sales to jump 2.2 per cent, underlining the message of resilience from the bumper January payrolls report.

“Developed market labor markets have tightened in recent months against our expectations of easing,” says Kasman.

Source: Reuters

Cambodia exports 36,900 tonnes milled rice in first month

In January, Cambodia exported some 36,900 tonnes of milled rice to international markets, generating $28.83 million, according to a report of Cambodia Rice Federation (CRF).

The Cambodian milled rice was shipped to 34 international destinations, adding that 20 countries in Europe purchased 17,795 tons or 48 percent of the total exported milled rice.

China (including Hong Kong and Macau) came in second by importing 15,045 tonnes of Cambodian milled rice or 41 percent.

Meanwhile, the source said, 1,871 tonnes were exported to two ASEAN countries – Malaysia and Singapore – while seven other destinations, including Gabon, the USA, Canada, Australia, New Zealand, Russia, and Saudi Arabia bought 2,189 tons.

For the rice varieties, Cambodia exported 22,810 tonnes of Premium Aromatic Rice (Malys Angkor), 9,359 tonnes of Sen Kra Ob, 1,721 tonnes of Premium White Rice, 1,867 tonnes of Parboiled Rice, and 1,144 tonnes of Organic Milled Rice.

Cambodia has also traded 252,714 tonnes of paddy rice with neighbouring countries, said CRF, underlining that the total value for exported milled rice and paddy rice for January 2023 generated a revenue of $92 million.

Source: Khmer Times

អង់គ្លេសចាប់អារម្មណ៍វិនិយោគលើគំរោងដឹកជញ្ជូនអ្នកដំណើរ ក្នុងទីក្រុង

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ ឯកអគ្គរដ្ឋទូតអង់គ្លេសលោក Dominic Williamsបានដឹកនាំអ្នកជំនាញ និងក្រុមហ៊ុនអង់គ្លេសពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងសាធារណៈការ និងដឹកជញ្ជូន ដើម្បីពិភាក្សាការងារស្តីអំពី “ការលើកផែនការ និងការស្វែងរកហិរញ្ញប្បទាន សម្រាប់គម្រោងរថភ្លើងដឹកជញ្ជូនអ្នកដំណើរក្នុងទីក្រុង (Mass Rapid Transit – MRT)” ។

ក្រោមការរៀបចំរបស់ស្ថានឯកអគ្គរាជ ទូតចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំនេះ ដឹកនាំដោយលោកតូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយមន្រ្តីពាក់ព័ន្ឋជាច្រើនទៀត។

ក្នុងកិច្ចប្រជុំកាលពីចុងសប្តាហ៍មុននេះ មានការអញ្ជើញចូលរួមពីសំណាក់ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានហិរញ្ញវត្ថុនានាពីប្រទេសអង់គ្លេស ក្រុមហ៊ុនវិនិយោគអន្តរជាតិនៃប្រទេសអង់គ្លេស អាជ្ញាធរហេដ្ឋារចនាសម្ព័ន្ធ និងគម្រោង នៃចក្រភពអង់គ្លេស នាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន ARUP Group ដែលមានដូចជា៖ លោក Tai Chong Chew អ្នកដឹកនាំគម្រោងផ្លូវដែកសកល(Global Rail Leader) លោក Andy Hudgson អ្នកដឹកនាំផ្នែកប្រឹក្សាយោបល់ និងយុទ្ធសាស្រ្ត (Technical and Strategy Advisory Leader) លោក Gaurav Ahuja អ្នកដឹកនាំផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ច ទីប្រឹក្សា និងអ្នកឯកទេសគម្រោងភាពជាដៃគូរវាងរដ្ឋ និងផ្នែកឯកជន (Finance & Economics Leader, Advisory and PPP Specialist) លោក Neil Harvey នាយក និងអ្នកដឹកនាំការិយាល័យក្រុមហ៊ុនARUP ប្រចាំទីក្រុងហូជីមិញ (Director and Ho Chi Minh City Office Leader) និង លោក Thomas Zazworka វិស្វករជាន់ខ្ពស់ និងជាប្រធានការិយាល័យក្រុមហ៊ុនARUP ប្រចាំរាជធានីភ្នំពេញ (Senior Engineer & Phnom Penh Office Leader)។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្តល់ឱកាស ឱ្យភាគីពាក់ព័ន្ធ បានពិភាក្សាផ្លាស់ប្តូរយោបល់ជុំវិញ ទម្រង់ហិរញ្ញប្បទាន (Financial Model) សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ អង្គប្រជុំ បានការផ្តោតការពិភាក្សាទៅលើការងារផែនការ និងការស្វែងរកហិរញ្ញប្បទាន សម្រាប់គម្រោងរថភ្លើងដឹកជញ្ចូនអ្នកដំណើរ ក្នុងទីក្រុងភ្នំពេញ(Planning and Funding an MRT for Phnom Penh)។

លើសពីនេះទៅទៀត វាគ្មិនជំនាញពាក់ព័ន្ធក៏បានចែករំលែកបទពិសោធន៍ ដែលធ្លាប់បានឆ្លងកាត់ទាំងនៅក្នុងប្រទេសអង់គ្លេស និងនៅក្នុងតំបន់អាស៊ាន លើការងាររៀបចំផែនការគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងវិធីសាស្រ្តក្នុងការស្វែងរកហិរញ្ញប្បទាន ពីប្រភពដែលមានសក្តានុពលផ្សេងៗ ដោយរួមបញ្ចូលការវិនិយោគក្នុងទម្រង់ ភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន (PPP) និងការវិនិយោគដោយផ្ទាល់ពីវិស័យឯកជនពីបរទេសផងដែរ៕

 

អ្នកអភិវឌ្ឍន៍គំរោងឆ្នេរសមុទ្រកោងកាងកំពុងពន្លឿនការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋឆ្លើយតបនឹងការគាំទ្រពីអតិថិជន

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ជាមួយនឹងទស្សនវិស័យរៀបចំផែនការអភិវឌ្ឍ ដើម្បីឆ្លើយតបនឹងចំណង់ចំណូលចិត្តអតិថិជ​ន អ្នកអភិវឌ្ឍន៍គំរោងឆ្នេរសមុទ្រកោងកាងបាន និងកំពុងពន្លឿនការរៀបចំ ហេដ្ឋារចនាសម្ព័ន្ឋនានា ដើម្បីបំពេញ​ចំណង់ចំណូលចិត្តរបស់អតិថិជន។

ការអភិវឌ្ឈ ជាមួយនឹងការបោះទុនយ៉ាងច្រើនរហូតដល់១លានដុល្លារ សម្រាប់ហេដ្ឋារចនាសម្ព័ន្ឋ បច្ចុប្បន្នក្រុមហ៊ុនYoungsia Real Estateបានរៀបចំបញ្ចប់ នូវហេដ្ឋារចនាសម្ព័ន្ឋមួយចំនួនដូចជា រូបសំណាកក្តាម ស្ពានឈើបប្រវែងមួយគីឡូម៉ែត្រ អមនឹងព្រៃកោងកាងខៀវស្រងាត់ ដែលអ្នកទិញដីក្នុងគំរោងនេះ អាចដើរកំសាន្ត និងទស្សនាថ្ងៃរះ ថ្ងៃលិច ជាមួយបរិយាកាសដ៏ស្រស់ស្រាយ នាទឹកដីឆ្នេរកែបដ៏ស្រស់ស្អាត។

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៣ កុម្ភៈនេះថា ដីលំហែរជាប់សមុទ្រក្រុងកែបនេះ បាននិងកំពុងអភិវឌ្ឍន៍អត់ឈប់ឈរ។ លោកបន្តថា យើងកំពុងធ្វើសកម្មភាពចាក់ដី បំពេញបន្ថែមក្នុងគម្រោង ដើម្បីពន្លឿនដល់ការអភិវឌ្ឍន៍ឲ្យកាន់តែឆាប់រហ័ស។

គំរោងឆ្នេរសមុទ្រកោងកាង ស្ថិតក្នុងភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ចម្ងាយប្រមាណ២គីឡូម៉ែត្រ ពីរង្វង់មូលសេះស។

លោកCooler Tanបានបញ្ជាក់ថា គំរោងឆ្នេរសមុទ្រកោងកាង ជាគំរោងដែលមានប្រណីតភាព និងជាគំរោងដែលបានចំណាយទុនវិនិយោគច្រើនជាងគេ ធៀបនឹងគំរោងមុនៗរបស់លោក ដោយសារការអភិវឌ្ឍន៍របស់​យើងធ្វើឡើង ដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយខេត្តកែប ជាតំបន់លំហែរកាយកម្រិតខ្ពស់៕