លំនៅឋានប្រណីតនិងផ្ទះអាជីវកម្មកំពុងលេចរូបឡើងកាន់តែច្រើន តាមបណ្ដោយផ្លូវក្រវាត់ក្រុងទី២

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ផ្លូវក្រវ៉ាត់ក្រុងទី២ ដែលតភ្ជាប់ពីក្រុងតាខ្មៅ ខេត្តកណ្ដាលមកដល់តំបន់ទួលពង្របាន និងកំពុងក្លាយជាតំបន់សក្ដានុពល សម្រាប់ការអភិវឌ្ឍលំនៅឋាននិងតំបន់ពាណិជ្ជកម្ម។

តំបន់នៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី២ក៏ឃើញថា កំពុងមានការអភិវឌ្ឍលំនៅឋានប្រណីតៗ និងផ្ទះអាជីវកម្មជាបន្តបន្ទាប់ ដែលធ្វើឱ្យតំបន់នេះ សំបូរទៅដោយផ្ទះប្រណីតនិងផ្ទះអាជីវកម្មដ៏ទាក់ទាញ។

គម្រោងអភិវឌ្ឍន៍លំនៅឋានធំៗជាច្រើន គេឃើញថាបានបោះទីតាំងវិនិយោគ និងអភិវឌ្ឍន៍នៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី២ ដែលជំរុញឱ្យតំបន់នេះកាន់តែមានតម្លៃទៅលើដីធ្លី ។ គម្រោងទាំងនោះរួមមានគម្រោងរបស់ក្រុមហ៊ុនជីបម៉ុង ប៉េងហួត ភ្នំពេញថ្មីជាដើម  ។

អ្នកអភិវឌ្ឍន៍គម្រោងបុរីមួយចំនួន បានលើកឡើងពីទស្សនស្រដៀងគ្នាថា ពួកគេបានមើលឃើញពីនិន្នាការ នៃការអភិវឌ្ឍនៅតំបន់តាមប     ណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី២នេះ តាំងពីយូរមកហើយ ដោយសារផ្លូវនេះបានតភ្ជាប់ពីក្រុងតាខ្មៅ កាត់តាមផ្លូវ៦០ ដែលសុទ្ធតែជាតំបន់ដែលមានសក្ដានុពលដូចជា គម្រោងព្រលានយន្តហោះអន្តរជាតិតេជោ ផ្សារទំនើបអ៊ីអនមានជ័យជាដើម ។

អ្នកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុនPropNex Cambodia បានលើកឡើងថា តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ កំពុងទទួលបាននូវការទាក់ទាញ លើការអភិវឌ្ឍលំនៅឋានយ៉ាងច្រើន ដោយសារតែតំបន់នេះ មានការអភិវឌ្ឍទៅលើហេដ្ឋារចនាសម្ព័ន្ធច្រើន ដូចក្រវ៉ាត់ក្រុងទី២ និងទី៣ ។នៅពេលមានការអភិវឌ្ឍផ្លូវក្រវ៉ា់ត់ក្រុងថ្មីៗ ការអភិវឌ្ឍអចលនទ្រព្យនៅតា​មបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទាំងនោះ ក៏នឹងមានភាពទាក់ទាញខ្លាំងផងដែរ។

អ្នកស្រីបន្តថា “នៅប៉ែកខាងត្បូងភ្នំពេញ ក៏មានគម្រោងអភិវឌ្ឍន៍ធំៗរបស់ឯកជន ដែលជាការទាក់ទាញបន្ថែម នូវការអភិវឌ្ឍលំនៅឋានសម្រាប់ផ្គត់ផ្គង់ជូនអតិថិជនដែលកំពុងមានតម្រូវការ”។ លោកបន្តថា “អ្វីដែលពិសេសនោះ គម្រោងថ្មីៗទាំងលំនៅឋាន និងការអភិវឌ្ឍជាពាណិជ្ជកម្មដូចជាផ្សារទំនើប នៅតំបន់ប៉ែកខាងត្បូងនេះ ក៏កំពុងមានការទាក់ទាញជាបន្តបន្ទាប់ផងដែរ”។

ដោយមើលឃើញនិន្នាការនេះ បុរីបុស្បាបាននិងកំពុងពង្រីកល្បឿននៃ​ការសាងសង់ ខណៈគំរោងនេះកំពុងចាប់យកសក្តានុពល នៃការរីកចម្រើននៅក្នុងតំបន់ ពិសេសតំបន់នេះបាន និងកំពុងក្លាយជាតំបន់CBDបណ្តើរៗហើយ។

លោកឧកញ៉ាឈាង រ័ត្នអគ្គនាយកបុរីបុស្បាបានមានប្រសាសន៍ឲ្យដឹងថា នៅពេលអនាគតតំបន់នេះ នឹងក្លាយជាតំបន់ទួលគោកបច្ចុប្បន្ន ដោ​យសារតំបន់នេះកំពុងមានការរីកចម្រើនខ្លាំង ទាំងហេដ្ឋារចនាសម្ព័ន្ឋ មជ្ឈ​មណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋាន ដែលបាននិងកំពុងទាក់ទាញមនុស្សកាន់តែច្រើនចូលទៅរស់នៅតំបន់នេះ។

លោកបន្តថា “វត្តមានផ្សារទំនើបAEON Mall3, ព្រលានយន្តហោះភ្នំពេញថ្មី មជ្ឈមណ្ឌលពាណិជ្ជកម្មបែបមីនីម៉ាត ហាងកាហ្វេទំនើបៗកំពុងរីកស្គុសស្គាយនៅតំបន់នេះ”។លោកបន្តថា “អ្វីៗកំពុងរីកចម្រើន តាមទ  ស្ស​វិស័យរបស់រដ្ឋាភិបាល ហើយនេះជាមូលដ្ឋានគ្រឹះសម្រាប់យើងសម្រេច​ចិត្តមកវិនិយោគនៅទីនេះ”៕

   

 

ការសាងសង់ព្រលានយន្តហោះថ្មីខេត្តសៀមរាបមានការវិវត្តដ៏ល្អ ប៉ុន្តែជំរុញឲ្យក្រុមហ៊ុនខិតខំបន្ថែមទៀត

ដោយៈ សុផារី

សៀមរាបៈ​ ថ្នក់ដឹកនាំក្រុមហ៊ុនវិនិយោគ ព្រលានយន្តហោះសៀមរាបអង្គរ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ព្រលានយន្តហោះថ្មីខ្នាតធំនៅខេត្តសៀមរាបនេះ សម្រេចបានប្រមាណ៧៥ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់តាមផែនការ ដែលបានគ្រោងទុកនោះ។

លោក  ZOU YUHUI  ប្រធានក្រុមហ៊ុន YUNAN AIR INVESTMENT Co., Ltd បានថ្លែងនៅក្នុងដំណើរទស្សនកិច្ច ដើម្បីស្វែងយល់លក្ខណៈបច្ចេកទេសសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី១៣ ខែកុម្ភៈ ថា ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គិតត្រឹមថ្ងៃទី១៣ ខែកុម្ភៈនេះ បានរួចរាល់៧៥ភាគរយហើយ ហើយក្រុមការងារនឹងបញ្ច ប់ការសាងសង់របស់ខ្លួននៅខែមីនា ឆ្នាំ២០២៣ខាងមុខ ជាមួយនឹងការហោះហើរសាកល្បង តេស្តឧបករណ៍ផងដែរ។

ជាមួយគ្នានេះ លោក ជា អូន រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ចាត់ទុកថា នេះជាការវិវត្តដ៏ល្អមួយ ប៉ុន្តែទោះជាយ៉ាងណា លោកបានជំរុញឲ្យក្រុមហ៊ុនត្រូវខិតខំពន្លឿន ការសាងសង់បន្ថែមទៀត ដើម្បីឲ្យទាន់តាមការកំណត់នោះ គឺការបើកទទួលការចុះចត ដែលនឹងត្រូវធ្វើឡើងនៅខែតុលាឆ្នាំ២០២៣ ដ៏ខ្លីខាងមុខនេះហើយ។

លោកបានលើកឡើងទៀតថា ព្រលានយន្តហោះសៀមរាបអង្គរនេះ ជាហេដ្ឋារចនាសម្ព័ន្ធដ៏ថ្មីស្រឡាងមួយ ដែលជួយពន្លឿនចក្ខុវិស័យ និងទ ស្សនទានក្នុងការពង្រឹង និងពង្រីកសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ក៏ដូចជាបង្កការងាយស្រួល ដល់អ្នកទេសចរអន្តរជាតិ តាមរយៈការព្យាយាមធ្វើឲ្យបាន នូវការតភ្ជាប់ការហោះហើរក្នុងតំបន់ និងការហោះហើរត្រង់បន្ថែមទៀតទៅកាន់ទីផ្សារ  នៅតាមតំបន់នានាក្នុងពិភពលោកផងដែរ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd (AIAI) នៅលើផ្ទៃដី៧០០ហិកតា និងបានបើកការដ្ឋាន កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ចម្ងាយប្រមាណ៥១គីឡូមែត្រពីក្រុងសៀមរាប និងប្រហែលជា៤០គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត៕

រដ្ឋបាលរាជធានីភ្នំពេញគ្រោងសាងសង់ផ្លូវពីសាលាតិចណូ ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញតាមផ្លូវរថភ្លើង

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ នៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានី និងក្រសួងសាធារណៈការ និងដឹកជញ្ជូនគ្រោង​នឹង​បើក​ការ​សិក្សា​ក្នុង​ការ​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ តាម​បណ្ដោយ​ផ្លូវរថភ្លើង​ សំដៅ​ឆ្ពោះ​មក​ទីតាំង​ក្រោយ​សាលា​តិចណូ ដែល​មាន​មូលដ្ឋាន​នៅ​ខណ្ឌទួលគោក។

​អភិបាល​នៃគណៈអភិបាលរាជធានី​ភ្នំពេញ​ លោក​ ឃួង ស្រេង លោកឃួង ស្រេងបានមានប្រសាសន៍ឲ្យដឹងបែបនេះ កាលពីថ្ងៃច័ន្ទ ទី១៣ កុម្ភៈ កន្លងមកនេះ។

លោកអភិបាលបានលើកឡើងបែបនេះ ​នៅ​ពេល​ដែល​លោក​បាន​ជួប​ជាមួយ​លោក Cyril Girot នាយកប្រតិបត្តិ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ​នេះ។

លោក​បានរំលឹកថា តាមពិត​ទៅ​គម្រោង​មួយនេះ ​ធ្លាប់​ត្រូវ​បាន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ឯកភាព​រួច​ម្ដង​ហើយ កាល​ពី​ឆ្នាំ២០១៩ ប៉ុន្តែ​ត្រូវ​បាន​អាក់​ខាន​ដោយ​សារ​តែ​ជំងឺ​កូវីដ-១៩៕

Cash-strapped China Vanke seeks US$2.2 billion from private shares sale to keep property projects on track

Cash-strapped China Vanke intends to raise up to 15 billion yuan (US$2.2 billion) by issuing 1.1 billion shares to specific investors in the Shenzhen stock market to replenish its liquidity and fund real estate projects.

The proposal is still pending clearance by shareholders and China’s securities regulator.

The shares are intended for 35 specific investors including securities companies, institutional insurance investors, and foreign institutional investors, the developer said in a notice to the Hong Kong stock
exchange on Sunday.

Vanke is listed in Shenzhen and Hong Kong. Its shares traded 1.34 per cent higher in Hong Kong by midday on Monday.

The property giant, like many of its peers, has been hit hard by a slump in home sales (https://www.scmp.com/business/china-business/article/3209752/chinas-disgruntled-homeowners-drive-wave-early-repayment-mortgages-threatening-beijings-consumption?module=inline&pgtype=article) and Beijing’s clampdown on excessive debt which made borrowing harder for developers.

Early last year Vanke’s chairman, Yu Liang, told staff they faced a battle to survive (https://www.scmp.com/business/companies/article/3166975/vanke-says-golden-age-chinas-property-sector-over-bellwether?module=inline&pgtype=article) and declared “We are on our last legs”, according to an internal document seen by the Post.

Sunday’s announcement came after Vanke obtained quotas for three onshore medium-term notes totalling 33.7 billion yuan on February 2. It plans to issue an initial quantity of 9 billion yuan of onshore bonds and use the proceeds to repay debt and fund property projects.

Source: SCMP

រដ្ឋាភិបាលតួកគីស៊ើបអង្កេតលើបណ្ដាក្រុមហ៊ុនម៉ៅការសាងសង់ ខណៈអ្នកស្លាប់ដោយគ្រោះរញ្ជួនដីកើនលើស៣៣.០០០នាក់

ដោយៈ សុខុម

តួកគី: អាជ្ញាធរតួកគី កំពុងចាប់ផ្ដើមបើកការស៊ើបអង្កេត លើបណ្ដាក្រុមហ៊ុនម៉ៅការសាងសង់អគារ ដែលបានដួលរលំក្នុងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកាលពីថ្ងៃទី៦ ខែកុម្ភៈ ដែលបានផ្ដាច់ជីវិតមនុស្សអស់ជាង៣៣.០០០នាក់ ខណៈក្រុមអ្នកជួយសង្គ្រោះបានរកឃើញ អ្នកនៅរស់រានមានជីវិតបន្ថែ​មទៀត នៅក្នុងគំនរបាក់បែកកាលពីថ្ងៃអាទិត្យ កន្លងទៅ។

ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី កម្រិតចន្លោះពី៧.៥រ៉ិចទ័រ ទៅ៧.៨រ៉ិចទ័រ ដែលបានរញ្ជួយរយៈពេល៩ម៉ោង នៅផ្នែកខ្លះនៃប្រទេសតួកគី នាភាគអាគ្នេយ៍ និងប្រទេសស៊ីរី ភាគខាងជើង បានកើនឡើងដល់៣៣.១៨៥នាក់ ហើយប្រាកដណាស់ថា ចំនួននេះនឹងកើនឡើងនៅពេលក្រុមសង្គ្រោះរកឃើញសាកសពបន្ថែមទៀត។

ចំនួនអ្នកស្លាប់ ​បានកើនឡើងយ៉ាងខ្លាំងឥតឈប់ឈរ ខណៈការជួយសង្គ្រោះ ហាក់មានការយឺតយ៉ាវ ដែលធ្វើឱ្យជនរងគ្រោះស្លាប់ជាបន្តបន្ទាប់។ នេះបើយោងតាមសារព័ត៌មាន Korea Times ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៣ ខែកុម្ភៈ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌តួកគី លោក Bekir Bozdag បានអះអាងថា មនុស្សចំនួន១៣១នាក់ កំពុងស្ថិតក្រោមការស៊ើបអង្កេត ចំពោះការទទួលខុសត្រូវរបស់ពួកគេ ក្នុងការសាងសង់អគារ ដែលគ្មានសមត្ថភាពអាចទប់​ទល់នឹងគ្រោះរញ្ជួយដី។ ខណៈការរញ្ជួយដីទាំងនេះ មានកម្លាំងខ្លាំងក្លា មនុស្សជាច្រើន នៅក្នុងប្រទេសតួកគី បានស្តីបន្ទោសថា មកពីសំណង់គ្មានគុណភាពរឹងមាំគ្រប់គ្រាន់ ទើបបានជាដួលរលំងាយៗ និងបណ្ដាលឱ្យមានមនុស្សស្លាប់ច្រើនដល់ថ្នាក់នេះ។

ច្បាប់ស្ដីពីការសាងសង់នៅក្នុងប្រទេសតួកគី នាពេលបច្ចុប្បន្នតម្រូវ  ឱ្យការសាងសង់អគារនានា បំពេញបានតាមស្តង់ដារវិស្វកម្ម ដែលធន់ទ្រាំនឹងគ្រោះរញ្ជួយដី។

ទោះជាយ៉ាងណា វាមានតែនៅលើក្រដាសប៉ុណ្ណោះ ប៉ុន្តែកម្រនឹងត្រូវបានអនុវត្តន៍ណាស់។ ហើយមានការលើកឡើងថា ដោយសារតែហេតុនេះហើយបានជាគ្រោះរញ្ជួយដីនេះ បង្កឱ្យអគារយ៉ាងច្រើនដួលរលំសង្កត់លើមនុស្សស្លាប់អស់ច្រើនយ៉ាងនេះ។

ទីភ្នាក់ងារព័ត៌មានឯកជន DHA និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបានផ្សាយថា អ្នកម៉ៅការ២នាក់ដែលជាអ្នកទទួលខុសត្រូវ ចំពោះការបំផ្លិចបំផ្លា​ញអគារនៅ Adiyaman ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ កន្លងទៅនៅឯអាកាសយានដ្ឋានក្រុងអ៊ីស្ទែនប៊ុល ខណៈកំពុងព្យាយាមភៀសខ្លួនចេញពីប្រទេសនេះ។

អ្នកម៉ៅការម្នាក់ដែលត្រូវបានឃាត់ខ្លួនឈ្មោះ Yavuz Karakus បានប្រាប់ទីភ្នាក់ងារព័ត៌មាន DHA ថា “មនសិការរបស់ខ្ញុំ គឺច្បាស់លាស់ណាស់។ ខ្ញុំបានសាងសង់អគារចំនួន៤៤អគាររួចមកហើយ ក្នុងនោះមានតែអគារចំនួន៤ប៉ុណ្ណោះ ដែលត្រូវបានបំផ្លិចបំផ្លាញ។ ខ្ញុំបានធ្វើទៅតាមច្បាប់គ្រប់យ៉ាង”៕ Korea Times៕

ឆ្នាំ២០២៣ កម្ពុជាក្លាយជាប្រទេសមានឥទ្ឋិពលលំដាប់ទី២០នៅ ក្នុងតំបន់អាស៊ី

ដោយ: គង់ លាងហួរ

ភ្នំពេញ: យោងតាមសន្ទស្សន៍អំណាចអាស៊ីឆ្នាំ២០២៣ ដែលចេញផ្សាយលើកទី៥ បានឱ្យដឹងថា កម្ពុជាបានក្លាយទៅជាប្រទេសមានឥទ្ឋិពលលំដាប់ទី២០នៅក្នុងតំបន់អាស៊ី។

យោងតាមវិទ្យាស្ថាន Lowy ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី បានឱ្យដឹងថា “ជាមួយនឹងពិន្ទុសរុប៧,៨ ក្នុងចំណោម១០០ កម្ពុជាទទួលបាន០,៧ពិន្ទុ ដែលជាការប្រសើរឡើង១០ភាគរយនៃពិន្ទុសរុប ដើម្បីឡើងពីចំណាត់ថ្នាក់ទី២២ កាលពីឆ្នាំមុន”។

នៅឆ្នាំ២០២៣នេះ កម្ពុជាគឺជាប្រទេសតែមួយគត់ ដែលធ្វើឱ្យប្រសើរឡើងនូវចំណាត់ថ្នាក់អំណាចដ៏ទូលំទូលាយរបស់ខ្លួន ដែលក្នុងនោះបណ្តាប្រទេសសមាជិកអាស៊ាន ដូចជា ប្រ៊ុយណេកើនឡើង០,៤ភាគរយ និងឡាវ០,៣ភាគរយ។

លើសពីនេះទៀត កម្ពុជាបានវ៉ាដាច់ប្រទេសស្រីលង្កា និងមីយ៉ាន់ម៉ា ដើម្បីក្លាយជាប្រទេសមានឥទ្ឋិពលលំដាប់ទី២០ នៅក្នុងតំបន់នៅឆ្នាំ២០២២។

យោងតាមរបាយការណ៍នេះ ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោ​មប្រទេសចំនួនប្រាំមួយនៅក្នុងតំបន់ ដែលបានផ្លាស់ប្តូរនូវពិន្ទុសរុបរបស់ខ្លួន។

វិទ្យាស្ថាន Lowy បានអះអាងថា “នេះ​គឺ​ដោយ​សារ​ការ​កើន​ឡើង​យ៉ាង​ខ្លាំង នៃ​ពិន្ទុ​ឥទ្ធិពល​ការទូត​របស់​កម្ពុជា ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​វិជ្ជ​មាន​អំពី​ការ​ធ្វើ​ជា​ប្រធាន​ អាស៊ាន​របស់​កម្ពុជា​នៅ​ឆ្នាំ​២០២២”។

នៅឆ្នាំ២០២២ ប្រទេសកម្ពុជាបានមើលឃើញ ពីភាពប្រសើរឡើងដ៏ធំបំផុតរបស់ខ្លួននៅក្នុងឥទ្ធិពលការទូត ដែលប្រទេសនេះបានបង្កើនចំណា​ត់ថ្នាក់របស់ខ្លួនចំនួន៤។

កម្ពុជាក៏បានឡើង២ចំណាត់ថ្នាក់ផងដែរ សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ច ដែលភាគច្រើនជំរុញមកពីការចូលរួម ក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីមួយ ជាមួយប្រ​ទេសចិន។

ប្រទេស​កម្ពុជា ដែល​បាន​រាយការណ៍​ពី​កំណើន​សេដ្ឋកិច្ច ​ជាប់​ៗគ្នា​អស់​រយៈពេល​ជាង​២ទសវត្សរ៍​នេះ​ ព្រមទាំងបានដំណើរការ​យ៉ាងល្អ​បំផុត​ក្នុង​ទំនាក់ទំនង​សេដ្ឋកិច្ច​ និង​វិធានការ​ឥទ្ធិពល​ការទូត បានជំរុញឱ្យប្រទេស​នេះ​ជាប់​ចំណាត់​ថ្នាក់​ទី១៦។

ទោះបីជាយ៉ាងនេះក្តី របាយការណ៍របស់វិទ្យាស្ថាន Lowy ក៏បានបញ្ជាក់ថា ចំណាត់ថ្នាក់ដ៏ទាបបំផុតរបស់កម្ពុជា ស្ថិតនៅក្នុងរង្វាស់ភាពធន់ ដែលកម្ពុជាបានធ្លាក់មកនៅចំណាត់ថ្នាក់ទី២៥។

ចំណែកឯ ចំណាត់ថ្នាក់ផ្នែកឥទ្ធិពលវប្បធម៌ របស់ប្រទេសកម្ពុជាបានធ្លាក់ចុះចំនួន៤ មកនៅចំណាត់ថ្នាក់លេខ២១ ដោយសារតែផលប៉ះពាល់អវិជ្ជមាននៃជំងឺកូវីដ-១៩លើឧស្សាហកម្មទេសចរណ៍របស់ខ្លួន៕

Philippine investment board registers 7.55 bln USD in January

Investments registered with the Philippines’ Board of Investments (BOI) in January this year have reached 414 billion pesos (roughly 7.55 billion U.S. dollars), according to data from the Department of Trade and Industry.

“It means the government investment body already hit more than 40 percent of the 1 trillion pesos (roughly 18.2 billion dollars) target for 2023,” Trade Undersecretary Ceferino Rodolfo told a forum over the weekend.

He said that the BOI-registered investments have already reached close to 60 percent of the 2022 record, referring to the 729 billion pesos (roughly 13.29 billion dollars) investments approved by the BOI in 2022.

Rodolfo expressed optimism that the BOI could hit its 1 trillion pesos investment target this year.

Rodolfo said Philippine President Ferdinand Romualdez Marcos’ foreign visits have created a pipeline of solid interest from investors.

He added that the increase in investments shows that the government’s promotional visits are working, with investors from Southeast Asian countries, the United States, Belgium, and China showing interest in putting their money in the Philippines.

Source: Xinhua

ក្រុមហ៊ុនធំៗចំនួនពីរបង្កើតវិបុលភាពតម្លៃបន្ថែមនៃអចលទ្រព្យតាមរយៈការបោះផ្សាយលក់មូលបត្រ

 ដោយៈ សហការី

ភ្នំពេញៈ កាលថ្ងៃសៅរ៍ ទី១១​ ខែកុម្ភៈ ឆ្នាំ២០២៣ នាថ្ងៃនេះ ក្រុមហ៊ុនខេវ៉ាយ ឌីវេឡុបមិន​​​ . (KY Development Co., Ltd.)បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ជាមួយក្រុមហ៊ុន​ Cambodia Securities Plc ដើម្បីបើកដំណើរការជាផ្លូវការ “នៃការចុះបញ្ជី និងចាប់ផ្តើមផែនការចេញមូលបត្របំណុលរបស់​ ក្រុមហ៊ុនខេវ៉ាយ ឌីវេឡុបមិន​​​ .”។        ក្នុងឱកាសនេះផងដែរ ក្រុមហ៊ុនធំពីរ KY, NHTជាទិសដៅសំខាន់ពីរនៃការអភិវឌ្ឍន៍អចលនទ្រព្យ នៅឆ្នាំ២០២៣នេះ ក្រុមហ៊ុនធំពីរនេះបានបញ្ចេញនៅគម្រោងថ្មី ដើម្បីបង្កើនតម្លៃអចលនវត្ថុក្នុងរយៈពេលវែង ហើយបង្កើតតម្លៃដ៏មានអត្ថប្រយោជន៍ ដែលគិតគូរដល់ការវិនិយោគ កម្មសិទ្ធិផ្ទះ លទ្ធភាពរស់នៅ។        KYចាប់ផ្តើមការចុះបញ្ជី អភិវឌ្ឍយ៉ាងសកម្ម និងចែករំលែកទីផ្សារពិសេស        នាថ្ងៃនេះ ក្រុមហ៊ុនខេវ៉ាយ ឌីវេឡុបមិន​​​ .(KY Development Co., Ltd.)  បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់។ ក្រុមហ៊ុនខេវ៉ាយ ឌីវេឡុបមិន​​​ .ក​​ ផែនការចុះបញ្ជីនៅផ្សារហ៊ុនកម្ពុជា ត្រូវបានចាប់ផ្តើមជាផ្លូវការ តាមរយៈការចុះបញ្ជី និងការចេញមូលបត្រ នឹងមានប្រតិ បត្តិការបន្ថែមទៀត ដើម្បីចូលរួមយ៉ាងសកម្ម នៅក្នុងទីផ្សារអចលនទ្រព្យ ដោយក្រុមហ៊ុន ផ្តល់នូវលំនៅដ្ឋានដែលមានគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការ ដែលកំពុងកើនឡើងរបស់ប្រទេសកម្ពុជា តម្រូវការកើនឡើងសម្រាប់លំនៅដ្ឋាន ពាណិជ្ជកម្ម និងលំហពាណិជ្ជកម្ម ក៏ដូចជាសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនាពេលអនាគតរបស់កម្ពុជា និងការចូលរួមវិនិយោគរបស់ប្រជាជននៅក្នុងទីផ្សារ ដើម្បីបង្កើត និងចែករំលែកលទ្ធផលកំណើនប្រាក់ចំណូលបន្ថែមទៀត។

KY iCenterការិយាល័យពាណិជ្ជកម្មឆ្លាតវៃដែលឈ្នះពានរង្វាន់        នៅពេលដែលជំងឺរាតត្បាតកូវីតថយចុះ ចិនបានបើកប្រទេសឡើងវិញ សេដ្ឋកិច្ចពិភពលោកបានងើបឡើងវិញ ចំណែកឯអាជីវកម្មនៅប្រទេសកម្ពុជាត្រូវបានគេរំពឹងថា នឹងបន្តភាពរីកចម្រើន គួបផ្សំនឹងការកើនឡើងនៃក្រុមហ៊ុនថ្មីៗ តម្រូវការការិយាល័យពាណិជ្ជកម្ម ក៏កើនឡើងផងដែរ។         KY iCenter​ ជាការិយាល័យអាចបំពេញតម្រូវការ ដែលរួមមបញ្ចូលគ្នានូវភាពវៃឆ្លាត សេវាកម្ម និងការចែករំលែក សម្រាប់បំពេញតម្រូវការនៅក្នុងភ្នំពេញ ដោយមានការិយាល័យ ពីខ្នាតតូចរហូតដល់ខ្នាតធំ។ នៅឆ្នាំ២០២២ ក្រុមហ៊ុនបានឈ្នះនៅពានរង្វាន់ អចលទ្រព្យអគារឆ្លាតវ៉ៃបំផុត ជាក់ស្តែង KY Development ជាគម្រោងដែលមានគុណភាព និងការយកចិត្តទុកដាក់ក្នុងការសាងសង់។         ឆ្នាំនេះនឹងដាក់បញ្ចេញនូវ KY iCenter 2 តាមការអភិវឌ្ឍន៍អាជីវកម្មរបស់ប្រទេសកម្ពុជា យើងនឹងបន្តបង្កើតគម្រោង ការិយាល័យពាណិជ្ជកម្មដែលសមស្របបំផុត និងបង្កើតទីតាំងការិយាល័យពាណិជ្ជកម្ម ជាបន្តបន្ទាប់ ជាមួយផ្តល់ការគាំទ្រអាជីវកម្មពេញលេញបំផុត សម្រាប់សហគ្រាសជាមួយនឹងសេវាកម្មអាជីវកម្មតភ្ជាប់នៃ 1+1 ធំជាង 2 និងជួយសហគ្រាសបង្កើនសមត្ថភាពប្រកួតប្រជែង និងពង្រីកឥទ្ធិពលរបស់ពួកគេ។

ផែនការប្លង់មេថ្មីក្នុងរាជធានីភ្នំពេញ សម្រាប់ការអភិវឌ្ឍន៍ទីក្រុង និងអច​ល​នទ្រព្យនាពេលអនាគត        យោងតាម​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​កម្ពុជាបានដាក់ចេញនូវផែនការប្រើប្រាស់ដី នៅរាជធានីភ្នំពេញឆ្នាំ២០៣៥ ផែន​ការសម្រាប់ការបែកចែកដីនៅរាជធានីភ្នំពេញ និងការប្រើប្រាស់ទម្រង់ពិនិត្យ និងកែសម្រួលអគារជារៀងរាល់៥ឆ្នាំម្តង ដើម្បីសម្រេចបាននូវឧត្តមគតិនៃការប្រើប្រាស់លំហ ទីក្រុងប្រកបដោយប្រសិទ្ធភាព និងជៀសវាងការអភិវឌ្ឍន៍ហួសកម្រិត។        តំបន់ក្រវ៉ាត់ទីបីដែលកំពុងសាងសង់ (ចាប់ពីផ្លូវជាតិលេខ៤ លាតសន្ធឹងដល់ផ្លូវជាតិលេខ១) វានឹងក្លាយជាទីតាំងថ្មី សម្រាប់ការផ្លាស់ទីលំនៅរបស់ប្រជាជន វណ្ណៈកណ្តាលមួយចំនួនធំ នៅក្នុងតំបន់ទីក្រុងនៃរាជធានីភ្នំពេញ ហើយតម្រូវការលំនៅដ្ឋាន នៅក្នុងតំបន់នេះកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។        កាលពីខែមិថុនា ឆ្នាំ២០២២ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបញ្ចប់ការវាយតម្លៃលទ្ធភាព នៃផ្លូវក្រវ៉ាត់ក្រុងទីបួន នឹងបន្តដល់ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវ៥១ ផ្លូវ៤១ និងផ្លូវជាច្រើនទៀត។ផ្លាស់ប្តូរទីតាំងរោងចក្រក្នុងរង្វង់30 គីឡូម៉ែត្រទៅខាងជើង ខាងលិច និងខាងត្បូងជាស្នូលរាជធានីភ្នំពេញ ទៅកាន់តំបន់រង្វង់មូលទី4 ដើម្បីបង្កើតជាមូលដ្ឋានថ្មី និងការរស់នៅសម្រាប់កែច្នៃ និងផលិត។ ឆ្ពោះទៅតំបន់នេះ ស្របតាមផែនការនេះ រដ្ឋាភិបាលនឹងអនុវត្តការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈមួយចំនួន រួមមានផ្លូវ លូ ការគ្រប់គ្រងបរិស្ថាន។ល។ និងជំរុញឱ្យមានការសាងសង់លំនៅឋាន ដើម្បីបំពេញតម្រូវការរស់នៅរបស់ប្រជាពលរដ្ឋ ដែលមានការងារធ្វើក្នុងមូលដ្ឋាន។         លោកតឹង័ ចិនយៀកប្រធានក្រុមហ៊ុន ក្រុមហ៊ុនខេវ៉ាយ ឌីវេឡុបមិន​​​ .(KY Development Co., Ltd.) បានធ្វើការលើកឡើងថាយើងអាចមើលឃើញពីអនាគត នៃអចលនទ្រព្យនៅកម្ពុជា តាមរយៈគោលនយោ​បាយ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ឧស្សាហកម្មនេះ បានបង្កើតការងារដល់ប្រជាជនយ៉ាងច្រើន ហើយទីតាំងនៃឧស្សាហកម្មនេះ នឹងជំរុញឱ្យមានការផ្លាស់ទីលំនៅនៃប្រជាជនឲ្យមានការងារធ្វើ។         លោកបញ្ជាក់ថា “ភ្នំពេញ និងខេត្តព្រះសីហនុក្រុងធំពីរនេះ ជាពិសេសផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ដោយសារភាពចាំបាច់នៃចរាចរ ការដឹកជញ្ជូន ក្លាយជាទីតាំងដែលពេញចិត្ត សម្រាប់រោងចក្រផលិត ហើយ​តំបន់​ជិត​ភ្នំពេញ​ជា​ជម្រើស​ដំបូង ផ្លូវលេខជាតិលេខ៤ ជាផ្លូវដែលនៅជិតច្រកចេញនៃផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ”។

ដោយសារកំំណើននៃរោងចក្រ ធ្វើឲ្យបុគ្គលិកក៏មានការកើនឡើង ហើយវានឹងក្លាយទៅជាទីក្រុង រណបភ្នំពេញពិតប្រាកដ។ ចំណែកឯ​ ក្រុមហ៊ុនខេវ៉ាយ ឌីវេឡុបមិន​​​ .(KY Development Co., Ltd.) នឹងយកតម្រូវការរបស់ប្រជាជនកម្ពុជាមកពិចារណា មិនត្រឹមតែរៀបចំផែនការ និងអភិវឌ្ឍគម្រោងអចលនទ្រព្យ ដែលស័ក្តិសមបំផុតសម្រាប់ការរស់នៅ និងការងារប៉ុណ្ណោះទេ ថែមទាំងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនថែមទៀត។

NH TOWN, ទំហំ18ហិចតានៃទីក្រុង ដែលមានមុខងារពេញលេញដើម្បីបង្កើតទីក្រុងរណបភ្នំពេញ        ក្រុមហ៊ុនខេវ៉ាយ ឌីវេឡុបមិន​​​ .(KY Development Co., Ltd.) គម្រោងថ្មី “NH TOWN” នឹងត្រូវសាងសង់នៅចម្ងាយ32 គីឡូម៉ែត្រពីផ្លូវលេខ4 ជាប់ច្រកចេញទីមួយនៃផ្លូវល្បឿនលឿន និងផ្លូវប្រសព្វលេខ 51។ ក្នុងផ្ទៃដី១៨ហិចតារួមមាន ហាង ផ្សារ ផ្ទះល្វែង វីឡា និងសួនច្បារ ក្លឹបសម្រាប់ការសម្រាកលំហែ មជ្ឈមណ្ឌលផ្សារទំនើប សណ្ឋារគារ ការិយាល័​យអាជីវកម្ម សាលារៀន មន្ទីរពេទ្យដែលជាមុខងាររួមបញ្ចូលគ្នានៃទីក្រុង។        ដើម្បីបំពេញតម្រូវនៃការរស់នៅប្រកប ដោយភាពពេញលេញនៃលំនៅដ្ឋាន ការថែទាំវេជ្ជសាស្រ្ត ការអប់រំ។ល។ ដោយសហការជាមួយនឹងផែនការដីរួមរបស់រាជធានីភ្នំពេញ និងការព្យាករណ៍ពីចំនួនបុគ្គលិកជាច្រើននាពេលអនាគត ក្រុមហ៊ុន ក្រុមហ៊ុនខេវ៉ាយ ឌីវេឡុបមិន​​​ .(KY Development Co., Ltd.) នឹងអភិវឌ្ឍគម្រោងជាបន្តបន្ទាប់ នៅក្នុងតំបន់រង្វង់ទី 3 និងទី 4 ដើម្បីសាងសង់តំបន់នេះ ទៅជាទីក្រុងរណបដ៏ល្អបំផុតនៃរាជធានីភ្នំពេញ។ចំពោះការចុះបញ្ជីក្រុមហ៊ុន ក្រុមហ៊ុនខេវ៉ាយ ឌីវេឡុបមិន​​​ .(KY Development Co., Ltd.) និងការអភិវឌ្ឍន៍គម្រោងថ្មីៗ លោកតឹង័ ចិនយៀក​ ប្រធានក្រុមហ៊ុន ក្រុមហ៊ុនខេវ៉ាយ ឌីវេឡុបមិន​​​ .(KY Development Co., Ltd.)  បានធ្វើការលើកឡើងបន្ថែមទៀតថា[យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ម៉ាក​យីហោ​ធំៗ​ពីរ​ចំណុច និង​មួយ​បន្ទាត់]ក្រុមហ៊ុន KY Development នឹងប្រើប្រាស់ម៉ាកយីហោអចលនទ្រព្យធំៗពីររបស់ KY និង NHT ដើម្បីអភិវឌ្ឍក្នុងទិសដៅពីរនៃអគារទីក្រុង និងទីប្រជុំជនសហគមន៍រៀងៗខ្លួន។ និង [ពីរចំណុចមួយខ្សែ] យុទ្ធសាស្ត្រទីតាំង ដោយយកទីក្រុងភ្នំពេញ ព្រះសីហនុ និងផ្លូវល្បឿនលឿន តភ្ជាប់ទីក្រុងទាំងពីរ ជាជម្រើសទីតាំង​ សម្រាប់ការអភិវឌ្ឍន៍អចលនទ្រព្យ។         ក្រុមហ៊ុន ក្រុមហ៊ុនខេវ៉ាយ ឌីវេឡុបមិន​​​ .(KY Development Co., Ltd.) នឹង​អភិវឌ្ឍ​អគារ​ការិយាល័យ និង​លំនៅឋាន​ក្នុង​រាជធានី​ភ្នំពេញ ឬ​នៅ​ទីតាំង​ជិត​ទីក្រុង​ភ្នំពេញ។ NHT ប្រើប្រាស់មូលដ្ឋានធំមួយនៅជាយក្រុងភ្នំពេញ ដើម្បីអភិវឌ្ឍសហគមន៍ទីប្រជុំជន។

ក្រោមការជ្រើសរើសទីតាំង ដែលមានសក្តានុពលបន្ថែមតម្លៃពីរចំណុច និងមួយខ្សែ សហការជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសំណង់ដីនៅកម្ពុជា ចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍ទីផ្សារអចលនទ្រព្យ និងបង្កើតផលផ្លែ នៃការបញ្ចប់គម្រោងនាពេលអនាគត និងកំណើនការអនុវត្ត។ ចំពោះការបង្កើតតម្លៃសម្រាប់អតិថិជន យើងរំពឹងថាខ្លួនយើងតែងតែនាំមុខគេជានិច្ច។

គំនិតអាជីវកម្មសកម្ម ការគ្រប់គ្រងអចលនទ្រព្យដ៏ប្រណិតគម្រោង KY មិនត្រឹមតែបង្កើតថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនប្រាក់ចំណេញផងដែរ        ក្រុមហ៊ុនខេវ៉ាយ ឌីវេឡុបមិន​​​ .(KY Development Co., Ltd.) ជ្រើសរើសបុគ្គលិកជំនាញផ្នែកអចលនទ្រព្យ ទីផ្សារ វិស្វកម្ម ការគ្រប់គ្រងអចលនទ្រព្យ និងផ្នែកផ្សេងទៀត ហើយមានចំណុចខ្លាំងចំពោះសកម្មភាពអាជីវកម្ម និងនិន្នាការអភិវឌ្ឍន៍សេដ្ឋកិច្ច។        លោកស្រី Tung Jui Chin ជាប្រធាននាយកប្រតិបត្តិនៃ​ ក្រុមហ៊ុនខេវ៉ាយ ឌីវេឡុបមិន​​​ ឯ.ក (KY Development Co., Ltd.)បាននិយាយបន្ថែមទៀតថា យើងនាំយកការអនុវត្តប្រកប ដោយភាពច្នៃប្រឌិតអន្តរជាតិទៅក្នុងវិស័យអចលនទ្រព្យ ដើម្បីឱ្យគម្រោងនីមួយៗ មានការគិតគូរពីការអភិវឌ្ឍន៍ពាណិជ្ជកម្ម និងបង្កើតគម្រោង ដែលមានគុណសម្បត្តិពិសេស និងចំណុចសំខាន់ៗ ពីទស្សនៈរបស់អ្នកប្រើប្រាស់ ធ្វើជាគោលដៅនៃការច្នៃប្រឌិត។         លោកស្រីបន្តថា យើងក៏បានបង្កើតក្រុមហ៊ុន គ្រប់គ្រងអាគាផ្ទាល់ខ្លួនផងដែរ បន្ទាប់ពីប្រគល់អចលនទ្រព្យរួច យើងនឹងគ្រប់គ្រងប្រតិបត្តិការនេះ ដើម្បីធានាបាននូវការអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព នៃផែនការគម្រោង”។លោកបន្តថា  បន្ទាប់មកប្រើប្រាស់គ្រប់គ្រងអាគារ ដែលមានគុណភាពខ្ពស់ ដើម្បីជួយក្នុងការបង្កើនប្រសិទ្ធភាពអចលនទ្រព្យ។ ការថែរ​ទាំ​ និងផលប្រយោជន៍របស់ម្ចាស់ អនុញ្ញាតឱ្យអចលនទ្រព្យបន្តកើនឡើងតម្លៃ និងជំរុញប្រាក់ចំណូលនាពេលអនាគត។ វាក៏នឹងបើកឱ្យមានការអភិវឌ្ឍន៍ដ៏ល្អសម្រាប់វិស័យអចលនទ្រព្យកម្ពុជាផងដែរ”។

ការរួមបញ្ចូលការចុះបញ្ជីមូលបត្រនឹងការអភិវឌ្ឍន៍ ជំរុញភាពរីកចម្រើនបន្ថែមនៃតម្លៃអចលនទ្រព្យកម្ពុជា        ការចុះបញ្ជី និងការបោះផ្សាយមូលបត្ររបស់ ក្រុមហ៊ុនខេវ៉ាយ ឌីវេឡុបមិន​​​ .(KY Development Co., Ltd.) នឹងពង្រីកប្រតិបត្តិការ និងអភិវឌ្ឍ ក្រុមហ៊ុនខេវ៉ាយ ឌីវេឡុបមិន​​​ .(KY Development Co., Ltd.)និងបង្កើនការចូលរួមទីផ្សារ វាមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ ដល់ការផ្សព្វផ្សាយគម្រោងអភិវឌ្ឍន៍KY ប៉ុណ្ណោះទេ ថែមទាំងអាចឱ្យប្រជាជនកម្ពុជាចែករំលែកលទ្ធផលនៃការអភិវឌ្ឍន៍ និងសាងសង់អចលនទ្រព្យទាំងអស់ផងដែរ។ លទ្ធផលនឹងត្រូវបានវិនិយោគឡើងវិញក្នុងមូលដ្ឋាន ក្នុងការអភិវឌ្ឍន៍ និងការកសាងទីផ្សារ ការលើកកម្ពស់អចលនទ្រព្យទៅជារង្វង់ប្រកបដោយគុណធម៌ បង្កើតការចែករំលែក និងផលប្រយោជន៍ទៅវិញទៅមក។ ក្រុមហ៊ុនខេវ៉ាយ ឌីវេឡុបមិន​​​ .(KY Development Co., Ltd.) និងអនាគតរបស់កម្ពុជា មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ និងសម្រេចបាននូវវិបុលភាពលំនៅដ្ឋានកាន់តែប្រសើរ៕

 

 

ក្រុមហ៊ុនអចលនទ្រព្យចិនខ្នាតយក្ស Vanke គ្រោងប្រមូលប្រាក់ជាង២ពាន់លានដុល្លារពីការលក់ភាគហ៊ុន

ដោយ: គង់ លាងហួរ

ប៉េកាំង: ក្រុមហ៊ុនអចលនទ្រព្យចិនខ្នាតយក្ស Vanke គ្រោងប្រមូលប្រាក់បាន២,២ពាន់លានដុល្លារអាមេរិក តាមរយៈការចេញភាគហ៊ុន១,១ពាន់លានដល់វិនិយោគិនជាក់លាក់ នៅក្នុងផ្សារហ៊ុនShenzhen ដើម្បីបំពេញបន្ថែមសាច់ប្រាក់ងាយស្រួល និងផ្តល់មូលនិធិដល់គម្រោងអចលនទ្រព្យ។

សំណើខាងលើនេះ កំពុងរង់ចាំអនុម័តពីម្ចាស់ភាគហ៊ុន និងនិយតករមូលបត្ររបស់ប្រទេសចិន។

ក្រុមហ៊ុន Vanke  បានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងមួយទៅកាន់ផ្សារហ៊ុនហុងកុង កាលពីថ្ងៃអាទិត្យថា “ភាគហ៊ុននេះ ត្រូវបានបម្រុងទុកសម្រា​ប់វិនិយោគិនជាក់លាក់ចំនួន៣៥ រួមទាំងក្រុមហ៊ុនមូលបត្រ វិនិយោគិនធានារ៉ាប់រងស្ថាប័ន និងវិនិយោគិនស្ថាប័នបរទេស”។

ក្រុមហ៊ុន Vanke ត្រូវបានចុះបញ្ជីនៅក្រុង Shenzhen និងហុងកុង ហើយភាគហ៊ុន​របស់​ក្រុមហ៊ុននេះ បាន​ជួញ​ដូរ​ខ្ពស់​ជាងមុន១,៣៤ភាគរយ​នៅ​ទីក្រុង​ហុងកុង​ គិត​ត្រឹម​ពាក់កណ្តាល​ថ្ងៃ​ចន្ទនេះ។

ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សនេះ បានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារការធ្លាក់ចុះនៃការលក់ផ្ទះ និងការគៀបសង្កត់របស់ទីក្រុងប៉េកាំងលើបំណុលច្រើនហួសហេតុ ដែលធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ កាន់តែលំបាកលើការខ្ចីប្រាក់។

កាលពីដើមឆ្នាំ២០២២ ប្រធានក្រុមហ៊ុនVanke លោក Yu Liang ធ្លាប់បានបញ្ជាក់ប្រាប់បុគ្គលិកថា “ពួកគេប្រឈមមុខនឹងការប្រយុទ្ធ ដើម្បីរស់រានមានជីវិត”។

សេចក្តីប្រកាសកាលពីថ្ងៃអាទិត្យបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន Vanke ទទួលបានកូតាសម្រាប់ក្រដាសប្រាក់ រយៈពេលមធ្យមក្នុងស្រុកចំនួន៣ ដែលមានតម្លៃសរុប ចំនួន៣៣,៧ពាន់លានយ័ននៅថ្ងៃទី២ ខែកុម្ភៈ​។

ក្រុមហ៊ុន Vanke គ្រោងបោះផ្សាយមូលបត្របំណុល នៅក្នុងស្រុកចំនួន៩ពាន់លានយ័នដំបូង ហើយប្រើប្រាស់ប្រាក់ចំណូលនោះ ដើម្បីសងបំណុល និងផ្តល់មូលនិធិដល់គម្រោងអចលនទ្រព្យ៕

ក្រុមហ៊ុនអចលនទ្រព្យដ៏ធំមកពីទីក្រុងហុងកុងទីតានស្តូនរៀលអ៊ីស្តេតគ្រុបត្រៀមនឹងចាប់ផ្តើមចេញលក់មូលបត្របំណុល

 ដោយៈ សហការី

       ភ្នំពេញៈ កាលថ្ងៃសៅរ៍ ទី១១​ ខែកុម្ភៈ ឆ្នាំ២០២៣ នាថ្ងៃនេះ ក្រុមហ៊ុន ទីតានស្តូនរៀលអ៊ីស្តេតគ្រុប ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុនមេ ទីតានស្តូនហូលឌីង បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ ជាមួយក្រុមហ៊ុន​ Cambodia Securities Plc ដើម្បីបើកដំណើរការជាផ្លូវការ “នៃការចុះបញ្ជី និងផែនការចេញមូលបត្របំណុលរបស់ក្រុមហ៊ុន ទីតានស្តូនរៀលអ៊ីស្តេត”។

ក្រុមហ៊ុនមេទីតានស្តូនហូលឌីង ក៏បានប្រកាសស្ដីពីការបំបែកអាជីវកម្មរបស់ខ្លួនជាពីរអង្គភាពធំៗ គឺ ទីតានស្តូនរៀលអ៊ីស្តេតគ្រុប    និងទីតានស្តូនធានារ៉ាបរងគ្រុប

ការចុះបញ្ជី និងការចេញមូលបត្របំណុល នឹងត្រូវបានអនុវត្តក្នុងពេលដំណាលគ្នា និងចូលរួមយ៉ាងសកម្មក្នុងទីផ្សារអចលនទ្រព្យ។

ទីតានស្តូនរៀលអ៊ីស្តេតគ្រុប ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុនមេទីតានស្តូនហូលឌីង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ជាមួយក្រុមហ៊ុន​ Cambodia Securities នៅថ្ងៃនេះលើការចុះបញ្ជី និងការចេញមូលបត្របំណុលរបស់ក្រុមហ៊ុន ទីតានស្តូនរៀលអ៊ីស្តេត ព្រមទាំងបានដាក់ចេញនូវផែនការជាផ្លូវការ នៃការចុះបញ្ជីអចលនទ្រព្យ របស់ ទីតានស្តូនរៀលអ៊ីស្តេត និងការចេញមូលបត្រនៅ ផ្សារមូលបត្រកម្ពុជា Cambodia Securities Exchanges (CSX) ទៅតាម ពេលវេលាដែលបានកំណត់។

យោងតាមសេចក្តីប្រកាសព៌តមានដដែលបានឲ្យដឹងថា យើងសង្ឃឹម​ថា​តាម​រយៈ​ការ​ចុះ​បញ្ជី និង​ការ​ចេញ​មូលបត្រ​បំណុល​របស់​ក្រុមហ៊ុន ទីតានស្តូនរៀលអ៊ីស្តេត នឹងមានប្រតិបការណ៍បន្ថែមទៀត ដើម្បីចូលរួមយ៉ាងសកម្មនៅក្នុងទីផ្សារអចលនទ្រព្យ ដោយក្រុមហ៊ុនផ្តល់នូវលំនៅដ្ឋាន ដែលមានគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការកើនឡើង ក្នុងការរស់នៅក្នុងប្រទេសកម្ពុជា។

សាធារណជន ក៏នឹងមានឱកាសចូលរួមក្នុងការរីកចម្រើន និងការអភិវឌ្ឍន៍ របស់ក្រុមហ៊ុន ទីតានស្តូនរៀលអ៊ីស្តេត ផងដែរ ដែលអាចចូលរួមនៅក្នុងទីផ្សារសាធារណៈ និងការចែករំលែកលទ្ធផលប្រាក់ចំណូលនាពេលអនាគត។

លំនៅដ្ឋាន ពីកាសូរ ដែលមានការទទួលស្គាល់ខ្ពស់ និងបំពេញតម្រូវការលំនៅដ្ឋានយ៉ាងសកម្ម។

យោងតាមទិន្នន័យពីកម្មវិធីអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិ United Nations Development Program (UNDP) ប្រទេសកម្ពុជានៅមានគម្លាត58% នៃតម្រូវការលំនៅដ្ឋាន។ បន្ទាប់ពីលំនៅដ្ឋានប្រណីត ពីកាសូរស៊ីធីហ្គាដិន ដែលជាលំនៅដ្ឋានប្រណីតទីមួយ នៅក្នុងទ្វីបអាស៊ី បានបង្កើតកេរ្តិ៍ឈ្មោះល្អនៅលើទីផ្សារ ក្រុមហ៊ុន​ទីតានស្តូនរៀលអ៊ីស្តេត បានបន្តធ្វើផែនការគម្រោងថ្មី នៃរចនាប័ទ្មសិល្បៈរបស់ ពីកាសូរ

បន្ថែមពីលើការបើកដំណើរការ គម្រោងថ្មីរបស់ ពីកាសូរ ដែលមានការទទួលស្គាល់ខ្ពស់សម្រាប់ “ការរស់នៅ” ក្នុងប្រទេសកម្ពុជា គម្រោង ពីកាសូរ ថោន នឹងត្រូវបានគ្រោងទុកក្នុងពេលតែមួយ។

ពីកាសូរ ថោន មិនត្រឹមតែផ្ដល់នូវ លំនៅដ្ឋានប្រកបដោយគុណភាព និងទាន់សម័យប៉ុណ្ណោះទេ ប៉ុន្ដែបានបង្កើតនូវ បរិយាកាសរស់នៅប្រក​បដោយផាសុកភាព សុវត្ថិភាព ភាពងាយស្រួល និងបរិស្ថានដ៏ទាក់ទាញ។ ជាមួយនឹងការប្តេជ្ញាចិត្ត ចំពោះអ្នករស់នៅក្នុងតំបន់ ក្រុមហ៊ុនទីតានស្តូនរៀលអ៊ីស្តេត ប្តេជ្ញាផ្តល់នូវបរិយាកាសរស់នៅ កាន់តែប្រសើរទៅដល់ប្រជាជនកម្ពុជា។

ការចុះបញ្ជើ និង ផែនការ SEZ នឹងជំរុញការអភិវឌ្ឍន៍ទីផ្សារមូលធន និងកំណើនសេដ្ឋកិច្ចជាតិ

ទីផ្សារមូលធនកម្ពុជា ស្ថិតក្នុងដំណាក់កាលដំបូងរបស់ខ្លួន ជាមួយនឹងសក្តានុពលដ៏ធំ និងឱកាសរីកចម្រើន។​

ដោយក្រុមហ៊ុន ទីតានស្តូនរៀលអ៊ីស្តេត បានចុះបញ្ជី និងការចេញមូលបត្របំណុលនៅផ្សារមូលបត្រកម្ពុជា។ ក្រុមហ៊ុន ទីតានស្តូនរៀលអ៊ីស្តេតគ្រុប មិនត្រឹមតែអាចពន្លឿនការសម្រេចបាន នូវចក្ខុវិស័យរបស់ក្រុមហ៊ុនតែប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ឱកាសដល់សាធារណជន ក្នុងការចែករំលែកសមិទ្ធផលរបស់ក្រុមហ៊ុន ក៏ជួយដល់ទំហំទីផ្សារភាគហ៊ុនកម្ពុជា និងក្លាយជាកម្លាំងជំរុញ ការអភិវឌ្ឍន៍ទីផ្សារមូលធនផងដែរ។

បន្ថែមពីលើការផ្តោតលើអចលនទ្រព្យ និងទីផ្សារមូលធន ក្រុមហ៊ុន ទីតានស្តូនរៀលអ៊ីស្តេតគ្រុប ក៏បន្តធ្វើការលើ ផែនការតំបន់សេដ្ឋកិច្ចពិសេស តំបន់សេដ្ធកិច្ចពិសេសទីតានស្តូន និងប្រើប្រាស់ធនធានអន្តរជាតិ នៃក្រុមមេគឺទីតានស្តូនហូលឌីង ដើម្បីទាក់ទាញក្រុមហ៊ុនឈានមុខគេល្បីៗ ទូទាំងពិភពលោក និងក្រុមហ៊ុនផលិតខ្សែសង្វាក់ ផ្គត់ផ្គង់ដ៏ពេញលេញ ដើម្បីបង្កើតឱកាសការងារ ក៏ដូចជាជួយការផ្ទេរ និងធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មរបស់ប្រទេស រួមទាំងកំណើនសេដ្ឋកិច្ចកម្ពុជា។

អាជីវកម្មឯកទេសរបស់ក្រុមហ៊ុនមេ ទីតានស្តូនហូលឌីង

រយៈពេលប៉ុន្មានឆ្នាំមកនេះ ទីតានស្តូនហូលឌីង បានរីកចម្រើនយ៉ាងឆាប់រហ័ស និងពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។​ ដើម្បី​បង្កើនភាពស៊ី​ជម្រៅ និង​ទំហំ​នៃ​ប្រតិបត្តិការ​អាជីវកម្ម ក៏ដូចជា​ធ្វើ​ឱ្យ​អាជីវកម្ម​កាន់តែ​មាន​ជំនាញ ក្រុមហ៊ុនមេ ទីតានស្តូនហូលឌីង បានប្រកាសនៅថ្ងៃនេះថា អង្គភាពអាជីវកម្មរបស់ខ្លួន នឹងត្រូវបែងចែកជាពីរក្រុមធំៗ គឺ ក្រុមហ៊ុន ទីតានស្តូនរៀលអ៊ីស្តេត និងក្រុមហ៊ុន ទីតានស្តូនធានារ៉ាបរង ក្នុង​លក្ខណៈ​ដែល​មាន​ប្រសិទ្ធភាពក្នុងការ​ចំណាយ​ និង​គ្រប់​គ្រង​ហានិភ័យ។

អាជីវកម្មទាំងអស់ក៏អាចមានជំនាញ និងឯករាជ្យ ហើយផ្តោតលើអាជី​វកម្មផ្ទាល់ខ្លួនរបស់ពួកគេកាន់តែច្រើន។ បន្ថែមពីលើការផ្តល់ផលិតផលដែលមានគុណភាពខ្ពស់ និងសេវាកម្មល្អប្រណិតដល់សាធារណជន   ការអភិវឌ្ឍន៍នាពេលអនាគត នៃអង្គភាពអាជីវកម្មផ្សេងៗ ក៏មានភាពបត់បែន និងកានត់តែទូលំទូលាយ។​

ប្រើប្រាស់ឯកទេស របស់ក្រុមហ៊ុនទាំងពីរ នឹងរួមគ្នាជាមួយប្រជាជនដើម្បីអភិវឌ្ឍន៍ប្រទេស

លោក Darren Teng ដែលជាប្រធាន ក្រុមហ៊ុន ទីតានស្តូនរៀលអ៊ីស្តេតគ្រុប បានមានប្រសាស៍ថា “តាមរយៈឯកទេស ក្រុមហ៊ុនមេ ទីតានស្តូនហូលឌីង រំពឹក​ថា​ក្រុម​ធំ​ពីរ​របស់​ខ្លួន ​នឹង​អាច​ផ្តោត​កាន់​តែ​ច្រើន​លើ​វិស័យ​ឬ​អាជីវកម្ម​រៀង​ខ្លួន។

ក្រុមហ៊ុនមេ ទីតានស្តូនហូលឌីង ខ្លួនឯងក៏នឹងអាចប្រើប្រាស់ធនធានរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព និងស្វែងរកគោលដៅវិនិយោគ ដែលមានសក្តានុពលផងដែរ។ លើសពីនេះ ក្តីស្រមៃមួយនៃក្រុមហ៊ុន ទីតានស្តូនរៀលអ៊ីស្តេតគ្រុប គឺការសម្រេចបាននៅក្នុងប្រទេសកម្ពុជា ដោយការទទួលស្គាល់ និងការបង្កើតបរិយាកាសរស់នៅ ប្រកបដោយគុណភាពខ្ពស់ ដើម្បីចែករំលែកផលប្រយោជន៍ដល់ប្រជាជន និងជាកត្តាជំរុញដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទីផ្សារមូលធននៅកម្ពុជា។

ការចុះបញ្ជីអចលនទ្រព្យនៃ ក្រុមហ៊ុនទីតានស្តូនរៀលអ៊ីស្តេត​ គឺជាព្រួញដំបូង ក្នុងការសម្រេចក្តីសុបិនទាំងបីនេះ ក្នុងពេលតែមួយ ហើយយើងសង្ឃឹមថានឹងអភិវឌ្ឍន៍ប្រទេសកម្ពុជា និងបង្កើតអនាគតដ៏អស្ចារ្យរួមគ្នាជាមួយប្រជាជនកម្ពុជា។

ពីកាសូរ២ ដែលជាលំនៅដ្ឋានបែបប៊ូទិកកំពុងស្ថិតក្រោមការរៀបចំ

កញ្ញា Teoh Seok Ai ប្រធាន​ចាត់ការ​ទូទៅរបស់ក្រុមហ៊ុន ទីតានស្តូនរៀលអ៊ីស្តេតគ្រុបបានមានប្រសាស៍ថា​ “បន្ទាប់ពីភាពជោគជ័យនៃគម្រោ​ងលំនៅដ្ឋានប្រណីត ពីកាសូរស៊ីធីហ្គាដិន យើងមានទំនុកចិត្ត និងគំនិត ពង្រឹងបន្ថែម នៃការផ្តល់លំនៅដ្ឋានដ៏ល្អ សម្រាប់សាធារណជន។

 

ក្រុមហ៊ុន ទីតានស្តូនរៀលអ៊ីស្តេត បានធ្វើការលើការស្រាវជ្រាវរបស់ ពីកាសូរ ២  ដែលជាគម្រោងថ្មីទី២ របស់លំនៅដ្ឋានពីកាសូរ ។ គម្រោងនេះនឹងផ្តោតលើលំនៅដ្ឋានបែបប៊ូទិក និងផ្តល់ឱ្យមនុស្សកាន់តែច្រើននូវឱកាសដើម្បីរីករាយ ជាមួយនឹងស្តង់ដារខ្ពស់ នៃការរស់នៅនៅក្នុងលំនៅដ្ឋានសិ ល្បៈ ពីកាសូរ ។ ក្រុមហ៊ុនទីតានស្តូនរៀលអ៊ីស្តេត នឹងប្រកាសព័ត៌មានបន្ថែមអំពី ពីកាសូរ២  ក្នុងពេលឆាប់ៗនេះ ដូច្នេះសូមរង់ចាំ”។

ការបង្កើត​គោល​ដៅ​ថ្មី​ដើម្បី​សម្លឹង​ទៅ​មុខ​សម្រាប់ពេល​អនាគត

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ចំពោះការបោះផ្សាយលក់មូលបត្រ ជាសាធារណៈជាលើកដំបូង (IPO) និងផែនការចេញមូលបត្របំណុលរបស់ក្រុមហ៊ុន ទីតានស្តូនរៀលអ៊ីស្តេត គឺជាការចាប់ផ្តើមនៃព្រឹត្តិការណ៍បន្ទាប់។

ការចុះបញ្ជើរបស់ ក្រុមហ៊ុន ទីតានស្តូនរៀលអ៊ីស្តេត  សម្រាប់ ទីតានស្តូនរៀលអ៊ីស្តេតគ្រុប  តាមរយៈគម្រោងនេះ ទីតានស្តូនរៀលអ៊ីស្តេតគ្រុប សង្ឃឹមថា នឹងក្លាយជាកម្លាំងចលករ សម្រាប់ការអភិវឌ្ឍទីផ្សារមូលធននៅផ្សារមូលបត្រកម្ពុជា​ និងភ្ជាប់បន្ថែមទៀតទៅកាន់ទីផ្សារហិរញ្ញវត្ថុថ្មី។ នេះនឹងផ្តល់ឱកាសដល់សាធារណជន ក្នុងការចូលរួម និងចែករំលែកនៅក្នុងការរីកចម្រើន និងភាពជោគជ័យរបស់ក្រុមហ៊ុន និងបង្កើតទំនាក់ទំនង កាន់​តែជិតស្និទ្ធជាមួយប្រទេសកម្ពុជា។

សំខាន់ជាងនេះទៅទៀត អ្នកទាំងអស់គ្នាអាចធ្វើការរួមគ្នាដើម្បីកម្ពុជា និងទន្ទឹងរង់ចាំអនាគតដ៏ល្អប្រសើរជាមួយគ្នា។

 

អំពី ទីតានស្តូនហូលឌីង និង ទីតានស្តូនរៀលអ៊ីស្តេតគ្រុប

ជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុ ប្រកបដោយវិជ្ជាជីវៈ ទីតានស្តូនហូលឌីង ត្រូវបានបង្កើតក្នុងទីក្រុង Hong Kong ឆ្នាំ ២០០៣។ សេវាកម្មរបស់ក្រុមហ៊ុនរួមមានការវិនិយោគ វិស័យធនាគារឯកជន ការធានារ៉ាប់រង ក៏ដូចជាអចលនទ្រព្យនៅបរទេស ការធានារ៉ាប់រងអាយុជីវិត ការទិញភាគហ៊ុន ការគ្រប់គ្រងទ្រព្យសកម្ម និងផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន។ល។

ក្រុមហ៊ុនត្រូវបានបែងចែកទៅជា”ទីតានស្តូនរៀលអ៊ីស្តេតគ្រុប” និង “ទីតានស្តូនធានារ៉ាបរងគ្រុប” ដោយផ្អែកលើវិសាលភាពអាជីវកម្ម  ជាមួយនឹងប្រវត្តិហិរញ្ញវត្ថុដ៏រ៉ឹងមាំរយៈ១៩ឆ្នាំ និងបទពិសោធន៍ប្រតិបត្តិការវិនិយោគដ៏សម្បូរបែប។ ក្រុមហ៊ុន ទីតានស្តូនហូលឌីង ​ ផ្តល់ឱ្យសហគ្រាស និងអ្នកវិនិយោគនូវឱកាសវិនិយោគ ប្រកបដោយការយល់ដឹង និងឈានមុខគេបំផុត ជាមួយនឹងចក្ខុវិស័យតែមួយគត់ ដែលលើសពីការរំពឹងទុករបស់ទីផ្សារ ក្នុងការអភិវឌ្ឍន៍យ៉ាងសកម្មនៅអាស៊ី និងផ្តល់សេវាវិនិយោគដ៏ពេញលេញ ព្រមទាំងប្រកាន់ខ្ជាប់គោលនយោបាយឈ្នះ-ឈ្នះសម្រាប់ រដ្ឋាភិបាលនិង សាធារណៈជន ក្នុងតំបន់។

ក្រុមហ៊ុន ទីតានស្តូនរៀលអ៊ីស្តេតគ្រុប គឺជាក្រុមហ៊ុនមួយដែលស្ថិតក្រោម ក្រុមហ៊ុនមេ ទីតានស្តូនហូលឌីង និងជាក្រុមអចលនៈទ្រព្យអាជីពដែលមានឯកទេសក្នុងការរៀបចំផែនការ និងការអភិវឌ្ឍន៍អចលនទ្រព្យនៅប្រទេសកម្ពុជា។

ដើម្បីស្វែងយល់បន្ថែមអំពីក្រុមហ៊ុន ទីតានស្តូនគ្រុប និង ក្រុមហ៊ុន ទីតានស្តូនរៀលអ៊ីស្តេតគ្រុប សូមចូលអាន តាមគេហទំព័រ http://www.titanstonegroup.com