ឥណ្ឌូនេស៊ី និងចិនអនុម័តថវិកាបន្ថែមចំនួន១,២ពាន់លានដុល្លារសម្រាប់គម្រោងផ្លូវដែកល្បឿនលឿន

ដោយ: គង់ លាងហួរ

ហ្សាការតា: ប្រទេសឥណ្ឌូនេស៊ី និងចិនបានព្រមព្រៀងគ្នាលើកញ្ចប់ថវិកាបន្ថែមចំនួន១៨ទ្រីលានរូពៀ (១,២ពាន់លានដុល្លារ) សម្រាប់សាងសង់រថភ្លើងល្បឿនលឿនហ្សាការតា-បានឌុង ដែលត្រូវបានគេកំណត់ថាជាការតភ្ជាប់ផ្លូវដែកល្បឿនលឿន ដំបូងគេនៅតំបន់អាស៊ីអាគ្នេយ៍។

ដើមឡើយ គម្រោងផ្លូវរថភ្លើងនេះត្រូវបានគេរំពឹងថា នឹងចំណាយថវិកាសាងសង់អស់ ប្រហែល៦៦,៧៦ទ្រីលានរូពៀ (៤,៤ពាន់លានដុល្លារ)ប៉ុណ្ណោះនៅពេលដែលគម្រោងនេះ បានចាប់ផ្តើមដំណើរការនៅឆ្នាំ២០១៥។

ទោះជាយ៉ាងនេះក្តី ក្រុមហ៊ុន PT KCIC ដែលជាសម្ព័ន្ធក្រុមហ៊ុនរដ្ឋរបស់ឥណ្ឌូនេស៊ី និងចិន ដែលសាងសង់ផ្លូវរថភ្លើងនេះបានអះអាងថា ចាប់តាំងពីពេលនោះមក ការចំណាយបានកើនឡើងរហូត ដល់១១៣ពាន់ពាន់លានរូពៀ(៧,៤៤ពាន់លានដុល្លារ)។

ថ្លែងក្នុងសភាកាលពីថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ អនុរដ្ឋមន្ត្រីនៃសហគ្រាសរដ្ឋ លោក Kartika Wirjoatmodjo បានមានប្រសាសន៍ថា ថវិកាដែលត្រូវបន្ថែមចំនួន១,២ពាន់លានដុល្លារ ត្រូវបានព្រមព្រៀងគ្នា ក្នុងអំឡុងកិច្ចប្រជុំនៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីមួយរយៈមុន ប៉ុន្តែលោក​មិន​បាន​បញ្ជាក់​ថា​ ការ​ប្រជុំ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ពេល​ណា​នោះ​ទេ។

លោក Wirjoatmodjo បានមាន​ប្រសាសន៍​ថា “យើងបានយល់ព្រមលើតួលេខចំណាយ លើសចំនួន១,២ពាន់លានដុល្លារអាមេរិក ហើយយើងនៅមានរឿងមួយ​ចំនួន​ទៀត​ ដែលកំពុង​ពិនិត្យ​ឡើង​វិញ​ ទាក់ទង​នឹង​ពន្ធជាដើម”។

បច្ចុប្បន្ននេះ យើងកំពុងស្ថិតក្នុងការចរចា លើលក្ខខណ្ឌនៃប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍ចិន (CDB) ដែលរំពឹងថា នឹងត្រូវដោះស្រាយក្នុងរយៈពេលមួយឬពីរសប្តាហ៍។ ដូច្នេះ​គម្រោង​រថភ្លើង​លឿន​នេះ អាច​បញ្ចប់​ទៅតាម​ពេលវេលា​កំណត់ គឺ​ខែមិថុនា ឬ​ខែកក្កដា ឆ្នាំ​២០២៣នេះ។

ដំបូងឡើយ គម្រោង​នេះ​ត្រូវ​បាន​គេ​កំណត់ថា ​នឹង​សាងសង់បញ្ចប់​នៅ​ឆ្នាំ២០១៩ ប៉ុន្តែ​វាត្រូវបានពន្យារពេល ដោយសារបញ្ហា​ទិញ​យក​ដី និង​ជំងឺ​រាតត្បាត​កូវីដ-១៩។

ខ្សែ​រថភ្លើង​ល្បឿនលឿនប្រវែង១៤២គីឡូម៉ែត្រ​នេះ ​នឹង​កាត់បន្ថយការធ្វើដំណើររវាងទីក្រុង​ហ្សាការតា​ និងទីក្រុងបានឌុង មកត្រឹមរយៈពេល​ប្រ​ហែល៤០នាទី​ប៉ុណ្ណោះ ខណៈបច្ចុប្បន្ន​ វា​ត្រូវ​ចំណាយ​ពេល​ប្រហែល​៣ម៉ោង​ក្នុង​ការ​ធ្វើ​ដំណើរ​លើ​រថភ្លើង​ធម្មតា៕

ផ្ទះយន្តហោះពិតៗ! យន្តហោះ Boeing 737 ត្រូវបានប្រែក្លាយទៅជាវីឡាលម្ហែកាយដ៏ប្រណីតជួលក្នុងតម្លៃកប់ពពក

ដោយៈ សុខុម

កោះបាលី: ក្រោយពីចូលនិវត្តឈប់ហោះហើរលើអាកាស យន្តហោះជាធម្មតា ត្រូវគេដោះយកគ្រឿងបន្លាស់សំខាន់ៗ ទុកប្រើប្រាស់ឡើងវិញ ហើយតួរបស់វាត្រូវគេទុកចោល នៅវាលខ្មោចយន្តហោះ ខណៈតួខ្លះទៀតត្រូវគេប្រែក្លាយទៅជាភោជនីយដ្ឋាន សារៈមន្ទីរ ហាងកាហ្វេ និងសូម្បីធ្វើជាកន្លែងជប់លៀងជាដើម។

ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ និងគួរឱ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ គឺយន្តហោះចូលនិវត្តន៍មួយគ្រឿងនេះ ត្រូវបានប្រែក្លាយទៅជាផ្ទះវីឡាលម្ហែកាយដ៏ប្រណីត ដែលអាចជួលឱ្យភ្ញៀវស្នាក់នៅលម្ហែរកាយ បានក្នុងតម្លៃកប់ពពក។

យោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីចុងសប្ដាហ៍កន្លងទៅឱ្យដឹងថា យន្តហោះចូលនិវត្តន៍នេះ ត្រូវបានស្ទូចដាក់លើចំណោតថ្មភ្នំមួយកន្លែងជិតឆ្នេរខ្សាច់Nyang-Nyang  ក្នុងភូមិសាស្ត្រលើកោះបាលី ប្រទេសឥណ្ឌូនេស៊ី ហើយវាទំនងជាយន្តហោះ ដែលត្រូវបានស្រស់ស្អាតបំផុតមិនធ្លាប់មាន។

ដោយធ្លាប់ជាផ្នែកមួយនៃកងយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Mandala Airline ដែលពេលនេះលែងមានទៅហើយ យន្តហោះធុន Boeing 737 នេះត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍ Felix Demin ទិញយកក្នុងឆ្នាំ២០២១ ហើយដឹកមកកាន់ទីតាំងនេះ។

វីឡាលម្ហែរកាយដ៏ប្រណីតមានឈ្មោះថា Private Jet Villa by Hanging Garden ដែលស្ថិតនៅលើចំណោតថ្មភ្នំ កម្ពស់១៥០ម៉ែត្រពីកម្រិតទឹកសមុទ្រនេះ មានបន្ទប់គេងចំនួន២ និងអាងហែលទឹក១ ហើយភ្ញៀវជួលបានចាប់ពីខែមេសា ឆ្នាំ២០២៣ ខាងមុខតទៅជាមួយនឹងតម្លៃសស្នាក់នៅក្នុងមួយយប់រហូត ដល់ទៅប្រមាណ៧.០០០ដុល្លារឯណោះ។

លោក Demin ដែលក៏ជាម្ចាស់ម៉ាកយីហោសណ្ឋាគារ Bubble Hotel Bali ផងដែរនោះនិយាយថា ដំបូងឡើងគាត់គិតថាទិញយន្តហោះនេះ ទុកសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនប៉ុណ្ណោះ ប៉ុន្តែដោយមើលឃើញពីសក្ដានុពលរបស់វា គាត់ក៏បានប្រែក្លាយវាទៅជាផ្ទះលម្ហែរកាយ ដ៏ប្រណីតបែបនេះ សម្រាប់ជួលឱ្យភ្ញៀវស្នាក់នៅលម្ហែកាយ៕ CNN៕

សេដ្ឋវិទូ និងអ្នកជំនាញមើលឃើញសក្តានុពលអ្វីខ្លះពីខេត្តចំនួន៤ នាភូមិភាគពាយ័ព្យដែលក្លាយជាប៉ូលសេដ្ឋកិច្ចទី៤

ដោយៈ Property Area

ភ្នំពេញៈ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែនបានសម្រេ​ចបង្កើតប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា គ្របដណ្ដប់លើខេត្តពោធិ៍សាត់ ខេត្ត​បាត់ដំបង ខេត្តបន្ទាយមានជ័យ និងប៉ៃលិន ដើម្បីផ្តោតលើការផលិត និងកែច្នៃផលិតផលកសិកម្មឱ្យកាន់តែទំនើប និងមានប្រសិទ្ធភាព។

អ្នកជំនាញលើវិស័យនានាយល់ឃើញថា ការបង្កើតប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជាខាងលើនេះ នឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានភាពល្អប្រសើរដោយ​សារខេត្តទាំងបួន មានសក្តានុពលលើវិស័យជាច្រើន។

ក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស៊ី ជីនពីង ប្រធានាធិបតីចិនកាលពីថ្ងៃទី១០ កុម្ភៈ​កន្លងមកនេះ លោកប្រធានាធិបតីចិន បានបង្ហាញនូវគំនិតផ្តួចផ្តើម ក្នុងការអភិវឌ្ឍកសិកម្ម និងវារីវប្បកម្ម នៅតំបន់ជុំវិញបឹងទន្លេសាប ដើម្បីបង្កើតរបៀងមច្ឆជាតិ និងអង្ករនៅភាគពាយព្យរបស់កម្ពុជា។

លោកប្រធានាធិបតីចិនបានគាំទ្រ ដល់ផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាលកម្ពុជា ពិសេសការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ សៀមរាប និងតភ្ជាប់ពីក្រុងសៀមរាប ទៅកាន់ក្រុងប៉ោយប៉ែត ខេត្ត​ប​ន្ទាយមានជ័យ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា កន្លងមកដ្ឋាភិបាលកម្ពុជា បានកំណត់ប៉ូលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាជា៣ រួមមាន ខេត្តព្រះសីហនុ ជាក្បាលនាគ រាជធានីភ្នំពេញជាខ្លួននាគ និងភូមិភាគឥសាន្តជាកន្ទុយនាគ។

លោកឧកញ៉ាបានបន្តថា “ការកំណត់តំបន់ប៉ូលសេដ្ឋកិច្ចថ្មីមួយ​ ដែលមានចំនួន៤ ខេត្តនៅភូមិភាគពាយ័ព្យនៃប្រទេស ជាគោលដៅនិងទិសដៅនៃថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រោយវិបត្តិកូវីដ១៩ ដែលបានចាត់ទុកវិស័យក​សិកម្ម ជាវិស័យស្នូល ក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងបរិបទ ដែលសង្គ្រាមអ៊ុយក្រែនរុស្ស៊ីនៅតែបន្ត”។

លោកញ៉ាលឹម ហេងបានលើកឡើងថា ការបង្កើតប៉ូលសេដ្ឋកិច្ចទី ៤ នេះគឺជាគោលដៅដ៏ត្រឹមត្រូវមួយ របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដោយ​សារប្រទេសកម្ពុជា​យើងពឹងផ្អែកទៅលើវិស័យកសិកម្ម និងឈានដល់វិស័យកសិកឧស្សាហកម្ម ដែលទាមទារឲ្យមានការកែច្នៃផលិតផលសម្រាប់ការនាំចេញ ដើម្បីបង្កើនចំណូលថវិកាជាតិបន្ថែមទៀត។

លោកឧកញ៉ាយល់ថា “ប្រសិនបើប្រទេសកម្ពុជា អាចទាក់ទាញវិនិយោគិនទាំងក្នុងស្រុក និងវិនិយោគិនបរទេស កាន់តែច្រើនចូលរួមវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យកសិកម្មនេះបាន”។

លោកលើកឡើងថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគួរពិចារណា​​ ក្នុងការលើកលែងពន្ធផ្សេងៗ ដូចជា ពន្ធកាត់ទុក VAT ពន្ធនាំចេញ ដើម្បីលើកទឹកចិត្ត និងទាក់ទាញការវិនិយោគលើវិស័យនេះបន្ថែម។

អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិតហុង វណ្ណៈ បានបញ្ជាក់ថា ប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ដែលគ្របដណ្តប់លើខេត្តចំនួន៤ ស្ថិតនៅទិសពាយ័ព្យប្រទេស ពិតជាមានប្រយោជន៍ច្រើន ចំពោះកម្ពុជា ព្រោះខេត្តជុំវិញបឹងទន្លេសាបនេះ ជាតំបន់អេកូដីសើម ដែលអាចធានាសន្តិសុខស្បៀងដ៏ធំធេង សម្រាប់ប្រទេសកម្ពុជានិងបណ្តាប្រទេ​សនានា។

លោកបណ្ឌិតមានប្រសាសន៍ថា “ប្រសិនបើអាចក្លាយជាការពិតដូចផែនការ នោះវានឹងក្លាយជាប៉ូលសេដ្ឋកិច្ច ដែលអាចធានាបាននូវកំណើន​​​​    រយៈពេលវែងបានផងដែរ”។

ចំណែក ខេត្តបាត់ដំបងបាន និងកំពុងតម្រង់ទិសការអភិវឌ្ឍឱ្យស្របតាមគោលគំនិតទីក្រុងវៃឆ្លាត ដោយបច្ចុប្បន្ន រដ្ឋបាលខេត្តដាក់ចេញនូវការកែលម្អហេដ្ឋារចនាសម្ព័ន្ធ គឺគោលដៅអាទិភាព ហើយរដ្ឋបាលខេត្ត បាននិងកំពុងធ្វើកិច្ចការជាច្រើន ដូចជា ការកសាងផ្លូវ ជួសជុលផ្លូវ ការពង្រីកផ្លូវ ការស្តារប្រព័ន្ធលូក្រោមដី ប្រព័ន្ធរំដោះទឹកក្នុងក្រុង ការកសាងទីលានចាក់សំរាមរបស់ក្រុងជាដើម។ នេះបើយោងតាមការបញ្ជាក់របស់លោកសុខ លូ អភិបាលខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ។

ក្រុមហ៊ុនបរទេសជាច្រើនក៏បាន និងកំពុងសម្លឹងឱកាសវិនិយោគលើគ្រប់វិស័យ មិនថា ទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនរបស់ជប៉ុនមួយ បានលើកឡើងពីគម្រោង ដែលក្រុមហ៊ុនគ្រោងបោះទុនវិនិយោគ លើការកែច្នៃផលិតផលកសិកម្ម នៅក្នុងខេត្តបាត់ដំបង។

លោក សុខ លូ លើកឡើងថា ខេត្តបាត់ដំបងមានផ្ទៃដីធំទូលាយ ដែលបង្កលក្ខណៈងាយស្រួល ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលអាចបង្កើតជារោងចក្រផ្សេងៗ ពិសេសរោងចក្រកែច្នៃផលិតផលកសិកម្ម ព្រោះជាខេត្តកសិកម្ម ហើយផលិតផលកសិកម្មជាច្រើន មិនទាន់មានរោងចក្រកែច្នៃ វេចខ្ចប់បានល្អច្រើននោះទេ។

ជាមួយគ្នានេះ លោក ហេង តុងហៃ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តប៉ៃលិន បានមានប្រសាសន៍ថា ការប្រកាសបង្កើតជាប៉ូលសេដ្ឋកិច្ច នៅក្នុងទិសពាយ័ព្យប្រទេស មិនត្រឹមតែជួយជំរុញ និងស្ដារឡើងវិញ នូវទីផ្សារអចលនទ្រព្យ នៅក្នុងខេត្តក្នុងតំបន់តែប៉ុណ្ណោះទេ តែក៏ជំរុញឲ្យមានការអភិវឌ្ឍលើវិស័យផ្សេងៗទៀត ដូចជា ពាណិជ្ជកម្មរវាងប្រទស កសិកម្ម និងទេសចរណ៍ជាដើម។

ជាមួយគ្នានេះ លោកស៊ា សុផល ទីប្រឹក្សាក្រុមហ៊ុនKW ប្រចាំខេត្តសៀមរាបបានមានប្រសាសន៍ថា ការប្រកាសអំពីគម្រោងបង្កើតប៉ូលសេដ្ឋកិច្ចទិសពាយ័ព្យ គឺជាចលករមួយដ៏ល្អ ដែលនឹងជំរុញទាក់ទាញទេសចរណ៍ និងអ្នកវិនិយោគិនមកកាន់ខេត្តសៀមរាប និងខេត្តជុំវិញ។ នៅពេលទីផ្សារទេសចរណ៍ និងអចលនទ្រព្យមានភាពល្អប្រសើរ នោះស្ថានភាពទីផ្សារផ្សេងៗទៀត នឹងមានភាពល្អប្រសើរតាមនោះដែរ។

លោកឧកញ៉ាលឹម ហេងបានបន្តថា ប៉ូលសេដ្ឋកិច្ចមិនសំដៅដល់តែការអភិវឌ្ឍវិស៧យកសិកម្មប៉ុណ្ណោះទេ​ តែជាការជម្រុញការរីកចម្រើនលើវិស័យជាច្រើនទៀតដូចជាទេសចរណ៍ សេវាកម្ម ឧស្សាហកម្ម ពាណិជ្ជកម្មនិងវិស័យជាច្រើនទៀត៕

ក្រសួងពាណិជ្ជកម្មពិនិត្យលទ្ធភាពទីផ្សារនាំចេញផលិតផលទៅកាន់ទីផ្សារអនឡាញរបស់ក្រុមហ៊ុនAlibabaរបស់លោកJack Ma

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈលោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី១៤ កុម្ភៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើកទី១ លើការពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន អាលីបាបា (Alibaba) ក្នុងការនាំចេញផលិតផលខ្មែរ ទៅកាន់ទីផ្សារអនឡាញបរទេស។

យោងតាមព៌តមានរបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងក្នុងបណ្តាញសង្គមថា នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសម្ដែងនូវសេចក្ដីសោ​មនស្សរីករាយ ក្នុងការដឹកនាំប្រជុំដោយផ្ទាល់ និងបានស្នើឱ្យក្រសួងពាក់ព័ន្ធចូលរួមពិភាក្សា និងផ្ដល់ធាតុចូលបន្ថែម លើការពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Alibaba។

លោកប៉ាន សូរស័ក្តិបានរបន្តថា ក្រសួងពាណិជ្ជកម្មបានខិតខំធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រុមហ៊ុនAlibaba ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មការជាតិ ជំរុញចលនាភូមិមួយ ផលិតផលមួយ ហើយជាលទ្ធផលបឋម ក្រុមការងារបានចូលរួមប្រជុំចំនួនបីលើកជាមួយក្រុមហ៊ុនAlibaba រហូតដល់ឈានដល់ការសម្រេចនូវសេចក្ដីព្រាង អនុស្សរណៈនៃការយោគយល់គ្នានេះ។

ទន្ទឹមនឹងការត្រៀមចូល eWPT របស់ Alibaba ក្រសួងពាណិជ្ជកម្ម បានសហការជាមួយវិស័យឯកជន ដោយបាននាំចេញផ្លៃមៀន ទៅប្រទេសចិនដោយដាក់លក់ នៅលើថ្នាលបច្ចេកវិទ្យារបស់ក្រុមហ៊ុន Alibaba ដែលជាលទ្ធផល ត្រឹមតែរយៈពេលតែ៣ថ្ងៃប៉ុណ្ណោះ ផ្លែមៀនរបស់កម្ពុជាលក់បាន​រហូតដល់១៨តោន។

លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការផ្តល់មតិគាំទ្រ ក៏ដូចជាការផ្ដល់ធាតុចូលសំខាន់ៗបន្ថែម ពីគ្រប់ភាគីពាក់ព័ន្ធ និងបានផ្ដល់អនុសាសន៍ដល់ក្រុមការងារ ដើម្បីបន្តផ្ដល់នូវធាតុចូលបន្ថែម និងរៀបចំកិច្ចប្រជុំបន្តបន្ទាប់ ដើម្បីជម្រុញឱ្យការចូល eWPT បានឆាប់រហ័សស្របតាមយុគសម័យឌីជីថល៕

ក្រុមហ៊ុនKY Developmentនឹងសាងសង់គំរោងធំមួយនៅតំបន់ផ្លូវជាតិលេខ៥១

     

  ដោយៈ គង់ សូរិយា      

  ភ្នំពេញៈ ក្រុមហ៊ុន KY Development Co., Ltd នឹងសាងសង់គំរោងថ្មីមួយឈ្មោះNH TOWN លើផ្ទៃដីទំហំ18ហិចតានៃទីក្រុង ដែលមានមុខងារពេញលេញដើម្បីបង្កើតទីក្រុងរណបភ្នំពេញ។        ក្រុមហ៊ុនខេវ៉ាយ ឌីវេឡុបមិន​​​ .(KY Development Co., Ltd.) គម្រោងថ្មី “NH TOWN” នឹងត្រូវសាងសង់នៅចម្ងាយ32 គីឡូម៉ែត្រពីផ្លូវលេខ4 ជាប់ច្រកចេញទីមួយនៃផ្លូវល្បឿនលឿន និងផ្លូវប្រសព្វលេខ51។

ក្នុងផ្ទៃដី១៨ហិចតារួមមាន ហាង ផ្សារ ផ្ទះល្វែង វីឡា និងសួនច្បារ ក្លឹបសម្រាប់ការសម្រាកលំហែរ មជ្ឈមណ្ឌលផ្សារទំនើប សណ្ឋារគារ ការិយាល័​យអាជីវកម្ម សាលារៀន មន្ទីរពេទ្យដែលជាមុខងាររួមបញ្ចូលគ្នានៃទីក្រុង។        ដើម្បីបំពេញតម្រូវនៃការរស់នៅប្រកប ដោយភាពពេញលេញនៃលំនៅដ្ឋាន ការថែទាំវេជ្ជសាស្រ្ត ការអប់រំ។ល។

ដោយសហការជាមួយនឹងផែនការដីរួម របស់រាជធានីភ្នំពេញ និងការព្យាករណ៍ អំពីចំនួនបុគ្គលិកជាច្រើននាពេលអនាគត ក្រុមហ៊ុនក្រុមហ៊ុនខេវ៉ាយ ឌីវេឡុបមិន​​​ .(KY Development Co., Ltd.) នឹងអភិវឌ្ឍគម្រោងជាបន្តបន្ទាប់ នៅក្នុងតំបន់រង្វង់ទី3 និងទី4 ដើម្បីសាងសង់តំបន់នេះ ទៅជាទីក្រុងរណបដ៏ល្អបំផុតនៃរាជធានីភ្នំពេញ៕

 

កម្ពុជា ឡាវកាន់តែបង្កើនវិបុលភាពរួមតាមរយៈគំរោងហោះហើរឡើងវិញ និងគំរោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ដំណើរទស្សនកិច្ចកម្រិតខ្ពស់រវាងមេដឹកនាំទាំងពីរ បាននិងកំពុងធ្វើឲ្យឡាវ និងកម្ពុជា ខិតទៅកាន់តែកៀកគ្នា ក្នុងការសម្រេចវិបុលភាព​រួមសម្រាប់ប្រទេសជិតខាងទាំងពីរ។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិ​វឌ្ឍន៍កម្ពុជាលោក សុខ ចិន្តាសោភាបានថ្លែងកាលពីម្សិលម៉ិញ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសឡាវកាលពីថ្ងៃទី១៣ និង១៤កុម្ភៈថា ប្រមុខដឹកនាំកម្ពុជា និងឡាវ បានឯកភាព​គ្នានឹងចាប់យកឱកាស ពីការបើកឡើងវិញនៃប្រទេសចិន ក្នុងការទាក់ទាញភ្ញៀវទេសចរចិន មកកម្សាន្តនៅប្រទេសទាំងពីរ តាមរយៈកិច្ចសប្រតិបត្តិការតភ្ជាប់រវាងផ្លូវគោក និងអាកាស​។ ​

លោកបានមានប្រសាសន៍បន្តថា កម្ពុជា និងឡាវរំពឹងថានឹងអាចទាកទាញភ្ញៀវទេសចរចិន បន្ទាប់ពីប្រទេសចិន បានប្រកាសបន្ធូរបន្ថយវិធានការចេញចូលប្រទេសរបស់ខ្លួន ចាប់តាំងពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ​​ដោយសារឡាវ មានរថភ្លើងល្បឿនលឿនពីប្រទេសចិន មកដល់ទីក្រុងវៀងច័ន្ទន៍។

លោកសុខ ចិន្តាសោភាបានបញ្ជាក់ថា ការដែលសម្តេចស្នើឱ្យមានការបើកជើងហោះហើរឡើងវិញ រវាងវៀងច័ន្ទ-ភ្នំពេញដោយសារសព្វថ្ងៃនេះ ប្រទេសឡាវ មានខ្សែរថភ្លើងល្បឿនលឿនពីប្រទេសចិន ឆ្លងកាត់ហ្លួងប្រាបាង មកដល់​វៀងច័ន្ទន៍​​។លោកបន្តថា ខ្ញុំបានជិះរួចហើយកាលពីខែវិច្ឆិកា។ ដូច្នេះទេសចរ​ចិនអាចធ្វើដំណើរពីប្រទេសចិន តាមរយៈរថភ្លើងល្បឿនលឿន មកដល់វៀងច័ន្ទន៍​​ បន្តឡើងយន្តហោះមកដល់កម្ពុជា។ នេះហើយជាគំនិតរបស់សម្តេចតេជោ ដូច្នេះការពិភាក្សាទៅលើរឿងជាក់ស្តែងតែម្តង

កម្ពុជាសង្ឃឹមថា ប្រទេស​ទាំងពីរអាចទាក់ទាញ​ ភ្ញៀវទេសចរចិនបានច្រើន ​​ខណៈដែលកន្លងមកវិស័យទេសចរណ៍កម្ពុជា បានពឹងអាស្រ័យខ្លាំងលើភ្ញៀវទេសចរចិន៕

 

អាជ្ញាធរខេត្តកែបកែលំអរទីតាំងឆ្នេរលេងទឹកស្រីស ដើម្បីត្រៀមទទួលព្រឹត្តិការណ៍ធំៗចំនួន២

ដោយៈ ច្រាយ ចំណាន

ខេត្តកែបៈ ខេត្តកែប នឹងធ្វើជាម្ចាស់ផ្ទះលើមួយវិញ្ញាសារផងដែរ គឺទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡា ទ្រីយ៉ាត្លុង ដោយពេលនេះរដ្ឋបាលខេត្តកែប កំពុងពន្លឿនក្នុងការកែលំអរ ទីតាំងសំខាន់ៗដូចជា ដងវិថី ជាពិសេសឆ្នេរលេងទឹកស្រីសជាដើម។

អភិបាលនៃគណៈអភិបាលខេត្តកែប លោកសោម ពិសិដ្ឋបានមានប្រសាសន៍ឲ្យក្រុមអ្នកសារព៌តមានដឹងនាព្រឹកថ្ងៃទី១៤ កុម្ភៈថា ក្នុងឆ្នាំ២០២៣នេះ ខេត្តកែបនឹងទទួលនូវការរៀបចំ ព្រឹត្តិការណ៍សំខាន់ៗធំចំនួន២ គឺស៊ីហ្គេម និងបុណ្យសមុទ្រ។ ដើម្បីអោយការប្រព្រឹត្តិ ទៅមានភាពល្អប្រសើរ ហើយស័ក្តិសមជាខេត្តម្ចាស់ផ្ទះ យើងបានរៀបចំការកែលំអ ឆ្នេរលេងទឹករបស់យើង ដែលជាទីតាំងកម្មវិធី ដោយកែប្រែអោយមានភាពប្រសើរឡើង និងលុបបំបាត់នូវបញ្ហាអវិជ្ជមាន ដែលកើតឡើងជាយូរឆ្នាំមកហើយ។

លោកបន្តថា ឆ្នាំ២០២៣នេះរដ្ឋបាលខេត្ត បានលើកឡើងនូវគម្រោងសំខាន់ជាច្រើន ក្នុងនោះតំបន់ឆ្នេរស្រីស និងមានការចាក់ពង្រីកឆ្នេរបន្ថែមចាប់ពីចំណុចស្រីស ដល់រូបសំណាក់ក្តាមសេះ ពង្រីកផ្លូវពយព្រះរាជដំណា​ក់ ហើយរូបសំណាកស្រីស ធ្វើការពង្រីកនិងរំកិលចូលសមុទ្របន្ថែម។

តាមរយៈការអនុវត្តន៍បានជាបន្តបន្ទាប់ នូវគម្រោងសំខាន់របស់ខេត្ត រាប់ទាំងការកែប្រែ តំបន់ឆ្នេរលេងទឹកនេះអភិបាលខេត្ត បានសម្តែងការអរគុណចំពោះមន្រ្តីរាជការ កងកម្លាំងគ្រប់ប្រភេទ ប្រជាពលរដ្ឋ ជាពិសេស បងប្អូនអាជីវករនៅតំបន់ឆ្នេរកែប ដែលសុខចិត្តអង្គុយជជែកគ្នា រហូតដល់ការព្រមព្រៀងប្រកបដោយទំនូលខុសត្រូវខ្ពស់។

យ៉ាងណាគេរំពឹងថា តាមរយៈការអភិវឌ្ឍន៍មិនឈប់ឈរ នូវហេដ្ឋារចនាសម្ព័ន្ធ ការកែលំអទីតាំងសំខាន់ៗ រួមទាំងការលើកឡើងនូវគម្រោងថ្មីបន្ថែមទៀត ក្នុងឆ្នាំ២០២៣នេះ ខេត្តកែបនឹងបើកទំព័រទេសចរណ៍ថ្មីរបស់ខ្លួន ក៏ដូចជា ត្រៀមស្វាគមន៍ព្រឹត្តិការណ៍ធំៗ រួមមាន ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម និងបុណ្យសមុទ្រលើកទី១០ ជុំទី៤ នាចុងឆ្នាំនេះ៕

 

អគ្គនាយកគេហទំព័រ Property area Asia និង Cambodia Financial Time ផ្ញើសារលិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ទទួលបានមេដាយថ្នាក់ខ្ពស់បំផុត គឺមេដាយ ផូសៃឡានសាង ពីប្រធានាធិបតី នៃប្រទេសឡាវ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលបានមេដាយថ្នាក់ខ្ពស់បំផុតគឺមេដាយ «ផូសៃឡានសាង» ពីលោក ថងលួន ស៊ីសូលីត ប្រធានាធិបតី សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ចំពោះគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ក្នុងការជួយដល់ប្រទេស និងប្រជាជនឡាវ ជាពិសេសក្នុងដំណាក់កាល នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ, អគ្គនាយកគេហទំព័រ Property area Asia និង Cambodia Financial Time លោក យិន លាងគង់ សូមសម្ដែងនូវសេចក្ដីសោមនស្សរីករាយឥតឧបមា និងការគោរពកោតសរសើរចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលនេះគឺជាកិត្តិយសដ៏ធំធេង របស់ព្រះរាជាណាចក្រកម្ពុជា និងជាសក្ខីភាពនៃស្នាដៃដ៏ពិសិដ្ឋរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាស្ថាបនិកសន្តិភាពនៅកម្ពុជា និងជាមេដឹកនាំដ៏បិនប្រសព្វ ឈ្លាសវៃ និងពោរពេញដោយឆន្ទៈមនសិការ ភក្តីភាពយ៉ាងមុតមាំចំពោះជាតិ និងប្រជាជន ហើយបានធ្វើពលីកម្មដោយមិនចេះនឿយហត់ ដើម្បីនាំមកនូវសុខសន្តិភាព ភាពក្សេមក្សាន្ត វឌ្ឍនភាព ភាពរីកចម្រើន និងវិបុលភាព សម្រាប់ជាតិ និងប្រជាជនកម្ពុជា។

យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន សម្ដេចតេជោ នាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា-បុត្រី និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Cambodia moves two notches up on power index

The Kingdom of Cambodia has emerged as the 20th-ranked power in the region, improving by two places from last year, according to the fifth edition of the Asia Power Index 2023. The position in the index, which measures a country’s resources and influence to rank the relative power of states, reflects the standing of Cambodia in the international community.

With an overall score of 7.8 out of 100, Cambodia gained 0.7 points, which is an improvement of 10 percent in the overall score, to come up from the 22nd place in the previous year, according to the Sydney-based Lowy Institute that prepares the index.

In 2023, Cambodia is the only country to improve its comprehensive power ranking, said the Australian research institute releasing the index on February 5. Among the ASEAN (Association of Southeast Asian Nations) member states, Brunei gained 0.4 percent and Laos 0.3 percent.

The Kingdom of Cambodia overtook Sri Lanka and Myanmar to become the region’s 20th-ranked power in 2022.

According to the report, Cambodia is one of just six countries in the region to register an upward change in the overall score. “This was due to a large increase in its diplomatic influence score, reflecting positive views about Cambodia’s ASEAN chairmanship in 2022,” it said.

The Southeast nation, which has reported consistent economic growth for over two decades, performs best in the economic relationships and diplomatic influence measures, for which it ranks 16th. Its lowest ranking is in the resilience measure, coming in at 25th place, says the Lowy Institute.

Cambodia also went up two places for economic relationships, largely because of its participation in the Regional Comprehensive Economic Partnership and a new free-trade agreement with China.

In 2022, Cambodia witnessed its greatest improvement in diplomatic influence, where the country increased its ranking by four places.

However, the cultural influence ranking of the country came down by four places to 21st due to the negative impacts of the Covid-19 pandemic on its tourism industry.
For the first time, Cambodia exerts more influence in the region than expected given its available resources, as indicated by the country’s positive power gap score.

Source: Khmer Times

យុវជនឆ្នើមកម្ពុជាទី១មានឱកាសចូលរៀននៅរាជបណ្ឌិត្យសភាយោធា ដ៏ល្បីល្បាញនៅចក្រភពអង់គ្លេស

ដោយ: គង់ លាងហួរ

ភ្នំពេញ: យុវជន​ម្នាក់​មកពី​ស្រុក​ត្រាំកក់ ខេត្តតាកែវ លោក ណាល់ ដារិទ្ធ បាន​ក្លាយជា​ជនជាតិ​ខ្មែរ​ដំបូង​គេ​ ដែល​បាន​ទទួល​ចូល​រៀន​នៅ​រាជ​បណ្ឌិត្យសភា​យោធា Sandhurst (RMAS) ដ៏​ល្បីល្បាញ​នៅ​ចក្រភព​អង់គ្លេស។

ដំបូង​ឡើយ លោកបាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​អន្តរជាតិ ICAN ហើយ​បន្ទាប់​មក​លោកបាន​ចូល​រៀន នៅសាលា​អន្តរជាតិISPP ហើយ​បាន​ប្រឡង​ជាប់​ពិន្ទុ​ល្អ។

ដោយ​សារ​តែ​លោកមាន​ចំណង់​ចំណូល​ចិត្ត​ខាង​យោធា និង​ការ​គាំទ្រ​ពី​ឪពុក​ម្តាយ និង​ក្រុម​គ្រួសារ លោកក៏បាន​ចូល​បម្រើ​ជាកងទ័ព។

នៅឆ្នាំ២០២១ លោក ណាល់ ដារិទ្ធ បានដាក់ពាក្យសុំអាហារូបករណ៍ពីគម្រោងអាហារូបករណ៍ Queen Elizabeth II ដែលអាចឱ្យលោកសិក្សានៅរាជបណ្ឌិត្យសភាយោធា RMAS ។

មុនពេលទទួលបានអាហារូបករណ៍ទៅសិក្សានៅ RMAS លោក ណាល់ ដារិទ្ធ ត្រូវឆ្លងកាត់ការសម្ភាសន៍ដ៏ស៊ីជម្រៅជាច្រើន ការប្រឡងយ៉ាងលំ​​បាកជាមួយនឹងមុខវិជ្ជាដ៏លំបាក ជាមួយមន្ត្រីយោធាមកពីចក្រភពអង់គ្លេសដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីស្ថានទូតអង់គ្លេសប្រចាំកម្ពុជា។

អតីត​ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា ​បាន​គាំទ្រ​រូប​លោក​រួម​ជាមួយ​មន្ត្រី​ការទូត​ជាច្រើន​នាក់​ទៀត​នៅ​ស្ថានទូត។

ទីបំផុត ដោយមានការណែនាំ លោក ណាល់ ដារិទ្ធ បានប្រឡងជាប់ និងទទួលបានអាហារូបករណ៍ ដែលជាកិត្តិយសដ៏ធំធេងសម្រាប់ក្រុមគ្រួសារ និងសាច់ញាតិរបស់លោកក្នុងខេត្តតាកែវ។

លោក ណាល់ ដារិទ្ធ បានមានប្រសាសន៍ថា “ដោយសារសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី រួមជាមួយនឹងការជួយជ្រោមជ្រែង ពីលោកគ្រូ អ្នកគ្រូ ក្រុមគ្រួសារ និងអតីតឯកអគ្គរាជទូត និងសហការីរបស់ចក្រភពអង់គ្លេស ទើបខ្ញុំមានឱកាសទៅសិក្សានៅសាលាយោធា ដ៏មានកិត្យានុភាពនៅចក្រភពអង់គ្លេស”។

បន្ទាប់ពីបញ្ចប់ការសិក្សា លោក ណាល់ដារិទ្ធ បានសន្យាថា នឹងប្រើប្រាស់ចំណេះដឹង ដែលលោកទទួលបាន ដើម្បីបម្រើដល់យោធាកម្ពុជា និងរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងការពារសន្តិភាព៕