អភិបាលខេត្តព្រះសីហនុ លើកឡើងពីបច្ចុប្បន្នភាពសំណង់អគារផ្អាកទាំងស្រុងនៅខេត្តព្រះសីហនុ

   ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ បញ្ហាអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ មកដល់ពេលនេះ នៅតែជាកត្តាប្រឈមនិងកង្វល់មួយ ចំពោះរាជរដ្ឋាភិបាល ដោយក្នុងចំណោមអគារទាំងអស់ ក្នុងខេត្តសមុទ្រមួយនេះ អគារជាប់គាំងទាំងស្រុងមានចំនួនសរុប៣៥៩អគារ ។ នេះបើតាមលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ឋផលរយៈពេល៥ឆ្នាំរបស់ខេត្តនៅព្រឹកថ្ងៃទី១៥ កុម្ភៈ ២០២៣នេះ។

លោកបានមានប្រសាសន៍ឱ្យដឹងថា ខេត្តព្រះសីហនុ ជាខេត្តមួយដែ​លមានការចាប់អារម្មណ៍ ពីមហាជនជាច្រើនទៅលើអគារខ្ពស់ៗ ក្នុងរយៈពេលចុងក្រោយនេះ ។ ក្នុងចំណោមអគារជាង១០០០អគារ មកដល់ពេលនេះ អគារដែលបានផ្អាកការសាងសង់ទាំងស្រុង មានចំនួន៣៥៩អគារ ហើយបន្ទាប់ពីស្ថានភាពកូវីដ១៩បានរើបឡើងវិញ អគារដែលកំពុងដំណើរការសាងសង់ឡើងវិញមានចំនួន៨៩អគារ ។

លោកបន្តថា “អគារដែលបានសាងសង់រួចហើយ តែមិនដំណើរការមានចំនួន២៥៥អគារ និងអគារដែលសាងសង់រួច និងកំពុងដំណើរការនាពេលបច្ចុប្បន្នមានចំនួន៣០៣អគារ”។ លោកបន្តថា “អគារដែលសាងសង់រួច និងកំពុងដំណើរការនេះដែរបាន និងកំពុងផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា បម្រើការក្នុងអគារនោះជាច្រើននាក់ផងដែរ ។

លោកគួច ចំរើនបានបន្តទៀតថា សម្រាប់អគារដែលបានសាងសង់រួចហើយតែមិនដំណើរការ ក៏កំពុងត្រូវយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាល ដោយសម្ដេចតេជោបានប្រគល់តួនាទី ជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីរកវិធីធ្វើយ៉ាងណាដោះស្រាយ បញ្ហាអគារជាប់គាំងទាំងនេះ ដោយមកដលបច្ចុប្បន្ននេះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំក្រុមការងារគោលនយោបាយ ដើម្បីដោះស្រាយសំណង់ជាប់គាំង ដែលគោលនយោបាយនេះដែរ ក៏បាននិងកំពុងដំណើរការជាបន្តបន្ទាប់ដែរ ។

ក្រុមការងារមិនត្រឹមតែជំរុញឱ្យអគារសាងសង់រួច មិនដំណើរការបន្តដំណើរការនោះទេ តែក៏ដោះស្រាយរាល់សំណង់អគារ ជាប់គាំងទាំងឡាយក្នុងខេត្តព្រះសីហនុឱ្យបន្តដំណើរការដូចគ្នា ។

លោកជា កុកហុង ប្រធានលេខាធិការដ្ឋានសម្របសម្រួលរៀបចំផែនកា​រមេខេត្តព្រះសីហនុ បានមានប្រសាសន៍នៅក្នុងវេទិកាសាធារណមួយកាលពីពេលកន្លងទៅនេះឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុមការងារបាននិងកំពុងទាក់ទងវិនិយោគិនថ្មីៗ ដើម្បីឱ្យចូលទៅអភិវឌ្ឍន៍ នៅក្នុងខេត្តព្រះសីហនុដោយរាជរដ្ឋាភិបាល នឹងលើកទឹកចិត្តផ្នែកពន្ធដល់វិនិយោគិន ដែលចូលទៅបន្តអភិវឌ្ឍន៍អគារជាប់គាំងទាំងនោះ។

ជាមួយគ្នានេះ លោកឡុង ឌីម៉ង់អភិបាលរងខេត្តព្រះសីហនុបានមាន​ប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ក្រុមការងារដោះស្រាយបញ្ហាអគារជាប់គាំងនៅក្រុងព្រះសីហនុ នឹងរៀបចំបែងចែកហ្សូននិមួយៗ ដើម្បីឲ្យការងារនេះស្រួលរៀបចំដោះស្រាយ ដែលហ្សូនមួយចំនួននឹងរៀបចំជាតំបន់លំនៅដ្ឋានតម្លៃសមរម្យ ហ្សូនផ្សេងទៀតនឹងរៀបចំជាសណ្ឋាគារ ផ្ទះ សំណាក់ មន្ទីរពេទ្យ ជាដើម និងហ្សូនកណ្តាលទីក្រុងនឹងរៀប ចំតាមស្ថានភាពជាក់ស្តែង។

លោកបន្តថា “ការងារនេះពិតជាមានសភាពស្មុគ្រស្មាញណាស់ ហេតុនេះទើបយើងគោះទ្វាររដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហានេះ”។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកវង្សី វិស្សុតបានថ្លែងថា ការសាងសង់សំណង់ ដែលមិនបានសិក្សាពីផែនការ និងទីផ្សារម្ចាស់លាស់ បានធ្វើឲ្យមានការលំបាក និងបន្ទុកធ្លាក់លើរដ្ឋាភិបាលចូលរួមដោះស្រាយ ដែលនេះជាការងារទទួលខុសត្រូវរបស់យើងទាំងអស់គ្នា ព្រោះយើងយកលុយរដ្ឋទៅដោះស្រាយ គឺជាលុយបានពីការបង់ពន្ឋរបស់ប្រជាពលរដ្ឋ៕

ប្រធានាធិបតីអាល្លឺម៉ង់កោតសរសើរសម្តេចតេជោ ដែលកសាងប្រទេសពី បាតដៃទទេរហូតដល់រីកចម្រើនដល់សព្វថ្ងៃ

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ  លោកFrank-Walter Steinmeier ប្រធានាធិបតីនៃសា​ធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់បានលើកឡើងថា ពិតជាមានកិត្តិយសណាស់ ដែលបានក្លាយជាប្រធានាធិបតីអាល្លឺម៉ង់ទី១ ដែលមកបំពេញទស្ស​នកិច្ចនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពី​ប្រទេសទាំងពីរ បង្កើតទំនាក់ទំនងការទូត៥៦ឆ្នាំមកនេះ។

លោកFrank Walter Steinmeier បានលើកឡើងបែប​នេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គ្រាដែលលោកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា នៅក្នុងជំនួបនោះ លោកប្រធានាធិបតី បានថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងបានជម្រាបសម្តេចតេជោថា លោកពិតជាមានកិត្តិយសណាស់ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាពិសេសក្នុងនាមជាប្រធានា ធិបតីទី១ របស់អាល្លឺម៉ង់ ធ្វើទស្សនកិច្ចនៅកម្ពុជា។

លោកប្រធានាធិបតី បានជម្រាបសម្តេចតេជោ អំពីដំណើរទស្សនាប្រាង្គប្រាសាទនានានៅរមណីយដ្ឋានអង្គរ ដែលជាសម្បត្តិវប្បធម៌ដ៏ស្កឹមស្កៃ និងអស្ចារ្យ ហើយកំពុងត្រូវការការថែរក្សា។ លោកប្រធានាធិបតីអាល្លឺម៉ង់ បានសម្តែងក្តីរីករាយ និងពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ការថែរក្សាប្រាង្គប្រាសាទរយៈពេល២៥ឆ្នាំកន្លងមកនេះ។

លោកប្រធានាធិបតី បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ នឹងនៅតែបន្ត។

លោកប្រធានាធិបតី ក៏បានសម្តែងនូវការគោរពចំពោះសម្តេចតេជោ ដែលបានដឹកនាំប្រទេសពីបាតដៃទទេ កាត់បន្ថយភាពក្រីក្រី ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ បើកប្រទេសឡើងវិញ បើកសេដ្ឋកិច្ចឡើងវិញ។ ជាពិសេសការដឹកនាំ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានយ៉ាងជោគជ័យ ទោះបីស្ថិតនៅក្នុងស្ថានភាព ដែលពិភពលោកកំពុងប្រឈមនឹងជំងឺកូវីដ១៩ និងកំពុងប្រឈមការប្រែប្រួល ភូមិសាស្ត្រនយោបាយ។ ក៏ដូចជាការដឹកនាំកម្ពុជា ឱ្យក្លាយជាប្រទេសឈានមុខមួយនៅក្នុងតំបន់។

ជាកិច្ចឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណលោកប្រធានាធិបតីអាល្លឺម៉ង់ ចំពោះការវាយតម្លៃល្អពីកម្ពុជា។ សម្តេចតេ ជោ ក៏បានថ្លែងអំណរគុណលោកប្រធានាធិបតី រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលជួយកម្ពុជាលើការងារដោះមីន វិស័យវប្បធម៌ និងវិស័យដទៃទៀត។

ពាក់ព័ន្ធនឹងប្រាង្គប្រាសាទរបស់កម្ពុជាវិញ សម្តេចតេជោ បានមានប្រសាសន៍ថា កម្ពុជាមានប្រាង្គប្រាសាទជាច្រើន ដែលជាសម្បត្តិបេតិក ភណ្ឌពិភពលោក ដែលជាមោទនភាពណាស់។ ប៉ុន្តែក៏ជាបន្ទុកមួយសម្រាប់ការជួសជុល និងថែរក្សា។

សម្តេចតេជោ បានសម្តែងការពេញចិត្តចំពោះការជួយ របស់សហព័ន្ធអាល្លឺម៉ង់ ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ។

សម្តេចតេជោ ក៏សម្តែងនូវការរីករាយ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបម្រែបម្រួលអាកាសធាតុ ថាមពលោក ជាវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

 

ផែនការអាទិភាពអភិវឌ្ឍន៍ធំៗចំនួ​ន៨ត្រូវបានដាក់ចេញដោយ ក្រសួងសាធារណៈការ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ថ្លែងក្នុងពិធីបើកសន្និបាតនាឱកាសនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈមការ និងដឹកជញ្ជូនបានបានលើកឡើងពីសមិទ្ធផលនានា ដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២២ ក៏ដូចជាគម្រោងការងារកំពុងអនុវត្តនាពេលបច្ចុប្បន្ន។

លោកស៊ុន ចាន់ថុលក៏បានលើកឡើងពីការងារនាពេលខាងមុខធំៗ ជាច្រើនរួមមាន ទី១ ការងារសាធារណការ និងគ្រប់គ្រងបច្ចេកទេស ទី២ការងារដឹកជញ្ជូនផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ ទី៣ ការងារដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ទី៤ ការងារផ្លូវដែក និងការដឹកជញ្ជូនសាធារណៈ ទី៥ ការងារភ័ស្តុភារកម្ម ទី៦ ការងារគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ ទី៧ ការងារកំណែទម្រង់ និងការបណ្តុះបណ្តាល និងទី៨ ការងារភាពជាដៃគូក្នុងការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

លោកទេសរដ្ឋមន្ត្រី ក៏បានស្នើដល់អង្គសន្និបាតទាំងមូល ចូលរួមផ្ដល់យោបល់ឱ្យបានផុលផុស ក្នុងការពិនិត្យពិភាក្សាលើបញ្ហានានា ដើម្បីជាធាតុចូលក្នុងការអនុវត្តទិសដៅរបស់ក្រសួង ប្រកបដោយប្រសិទ្ធភាពការងា​រខ្ពស់ ស្របទៅតាមទិសស្លោកដែលបានដាក់ចេញ ដើម្បីធានាបាននូវផែនការដែលមានភាពប្រាកដប្រជា ព្រមទាំងអាចអនុវត្តបាន ប្រកបដោយជោគជ័យផ្លែផ្កាក្នុងឆ្នាំ២០២៣ និងទៅអនាគតបន្តទៀត។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តីក៏បានបន្តលើកឡើង ពីការបន្តលើកកម្ពស់គុណភាព នៃការកសាងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូន ប្រកបដោយ ប្រសិទ្ធភាព ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍធនធានមនុស្ស” ត្រូវបានលើកជាទិសស្លោក សម្រាប់សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន

អង្គសន្និបាតត្រូវបានប្រាព្ធឡើង ក្នុងគោលបំណងចម្បងដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើស្នាដៃ និងលទ្ធផលការងារ ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ ក្រោមឱវាទក្រសួង បានអនុវត្តរយៈពេលមួយឆ្នាំ២០២២ កន្លងទៅ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៣ នេះ ជាមួយនឹងទិសស្លោក “បន្តលើកកម្ពស់គុណភាព នៃការកសាងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូន ប្រកបដោយប្រសិទ្ធភាព ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍធនធានមនុស្ស”៕

លោកស៊ុន ចាន់ថុលបញ្ជាក់ពីពេលវេលាជាក់លាក់ហើយ ក្នុងការបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត

ដោយៈ សុផារី

ភ្នំពេញៈ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតកំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយបញ្ហាដីធ្លី ជាមួយប្រជាពលរដ្ឋ ហើយគ្រោងឈានទៅកាន់ការបើកការដ្ឋានសាងសង់ជាផ្លូវការ នៅក្នុងខែឧសភា ឆ្នាំ២០២៣។

នេះបើយោងតាមការបញ្ជាក់ របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ កុម្ភៈ ២០២៣។

លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា “បើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិតនៅក្នុងខែមិថុនា ឬអាចអស់មកត្រឹមខែ៥ ព្រោះយើងកំពុងដោះស្រាយបញ្ហាដីធ្លី”។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតនេះ មានចំងាយ១៣៨គីឡូម៉ែត្រ និងត្រូវធ្វើស្ពានឆ្លងទន្លេមេគង្គដ៏វែងមួយ ដែលគិតទាំងស្ពាន និងផ្លូវប្រហែ​លជា៥គីឡូម៉ែត្រ ហើយថវិកាដែលគ្រោងចំណាយ ថវិកាសរុប១.៦៣៨លានដុល្លារ  និងគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៧ ស្របគ្នានឹងគម្រោងសាងសង់ផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់ប្រទេសវៀតណាម ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅអំឡុងឆ្នាំ២០២៧៕

អាជ្ញាធរអគ្គិសនីធានាអះអាងពីការផ្ដល់ថាមពលជូនវិនិយោគិន ប៉ុន្តែអ្នកជំនាញថាគុណភាពថាមពលអគ្គិសនីនៅមានកម្រិត

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ កាលពីមុននេះ បញ្ហាមួយដែលធ្វើឱ្យវិនិយោគិនបរទេសរារែក ក្នុងការបណ្ដាក់ទុនវិនិយោគ ក្នុងប្រទេសកម្ពុជាគឺកង្វះខាតថាមពល ឬតម្លៃថាមពល ក្នុងប្រទេសកម្ពុជាខ្ពស់ជាងបណ្ដាប្រទេសជិតខាង។

ប៉ុន្តែដើម្បីបញ្ជាក់ពីទំនុកចិត្តវិនិយោគិនបរទេស ដែលគ្រោងនឹងចូលមកវិនិយោគនៅកម្ពុជា អាជ្ញាធរអគ្គិសនីកម្ពុជាបានធនាអះអាង ពីការផ្ដល់ថាមពលជូនវិនិយោគិន ខណៈកម្ពុជាមានប្រភពថាមពល កាន់តែច្រើនសម្រាប់ប្រើប្រាស់។

លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាបានថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី ១៥ កុម្ភៈ ២០២៣ ឱ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជាមានប្រភពថាមពលអគ្គិសនីច្រើន ដែលអាចផ្ដល់ជាថាមពលសម្រាប់ប្រើប្រាស់ ក្នុងតម្រូវការនាពេលបច្ចុប្បន្ននេះ ។

លោកបន្តថា “កាលពីមុនយើងមានការខ្វះខាតថាមពល ជាពិសេសនៅក្នុងអំឡុងឆ្នាំ ២០១៩ ដែលកាលនោះ សកម្មភាពឧស្សាហកម្ម សំណង់ រោងចក្រជាច្រើន បានកើនឡើងខ្ពស់ ធ្វើឱ្យតម្រូវការប្រើប្រាស់ថាមពលក៏ច្រើន”។ លោកបន្តថា “តាមរយៈបទពិសោធនេះ យើងបានសិក្សាពីវាហើយក៏បានស្វះស្វែងរកថាមពលបន្ថែម មកបំពេញតម្រូវការដែលធ្វើឱ្យយើងអាចមានថាមពល សម្រាប់ប្រើប្រាស់គ្រប់គ្រាន់ និងសេសសល់មួយចំនួនផងដែរ”។

លោកបន្តថា គិតនៅថ្ងៃទី១៤ កុម្ភៈ ២០២៣ ការប្រើប្រាស់ថាមពលប្រចាំថ្ងៃ នៅក្នុងប្រទេសកម្ពុជាសរុប មានជាង២២០០មេហ្គាវ៉ាត់ប៉ុណ្ណោះ ខណៈថាមពល ដែលយើងផលិតបានមានជាង៣៤០០មេហ្គាវ៉ាត់។ ដូច្នេះយើងមានថាមពលគ្រប់គ្រាន់ សម្រាប់ផ្ដល់ជូនការវិនិយោគនានា ពីខាងក្រៅប្រទេសឬក្នុងស្រុកថ្មីៗបន្តទៀត ។

លោកបញ្ជាក់ថា “យើងលែងខ្វះខាតថាមពល សម្រាប់ផ្ដល់ជូនអ្នកវិនិយោគទៀតហើយ។ អ្នកវិនិយោគដែលចង់មកបង្កើត រោងចក្រ ឧស្សា​​ហកម្ម រោងចក្រកែច្នៃផ្សេងៗ គឺលែងខ្វះខាតហើយ ជាពិសេសតម្លៃថាមពលអគ្គិសនីនៅក្នុងប្រទេសកម្ពុជា យើងក៏ឃើញថាចាប់ផ្ដើមមានតម្លៃទាបចុះជាបន្តបន្ទាប់”។

ក្នុងឆ្នាំ២០២៣នេះ កម្ពុជានឹងមិនដំឡើងថ្លៃថាមពលអគ្គិសនីនោះទេ ទោះបីជាប្រទេសជាច្រើនជុំវិញយើងនេះឡើងថ្លៃក្ដី។

បើតាមការសិក្សារបស់UNDP ប្រចាំកម្ពុជាបានបង្ហាញថា វិស័យឧស្សា​ហកម្មសំណង់ បានប្រើប្រាស់ថាមពលអគ្គិសនីច្រើនជាងគេ ក្នុងចំណោមវិស័យសំខាន់ៗអាទិភាព ក្នុងប្រទេសកម្ពុជា។ ជាក់ស្ដែងក្នុងអំឡុងឆ្នាំ ២០១៩ គ្រាដែលសកម្មភាពសាងសង់ ក្នុងប្រទេសកម្ពុជាផ្ទុះឡើងខ្លាំង ធ្វើឱ្យកម្ពុ ជាមានការខ្វះខាតថាមពលសម្រាប់ផ្គត់ផ្គង់ និងធ្វើឱ្យអាជ្ញាធរត្រូវសម្រេចផ្ដាច់ការផ្គត់ផ្គង់ ពីតំបន់មួយយកទៅបំពេញការខ្វះ នៅតំបន់មួយផ្សេងទៀត។

ទោះជាយ៉ាងណាអ្នកជំនាញបានលើកឡើងថា ថាមពលអគ្គិសនីនៅមានគុណភាពនៅមានកម្រិតនៅឡើយ ដែលធ្វើឲ្យអ្នកវិនិយោគមួយចំនួនមិនទាន់សម្រេចចិត្តវិនិយោគ។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា បញ្ហាគុណភាពថាមពលអគ្គិសនីនៅកម្ពុជា ជាបញ្ហាប្រឈ​មមួយផងដែរ ដោយសារគុណភាពយើងនៅមានកម្រិត។ ភាពមានកម្រិតនេះនៅត្រង់ថា ថាមពលអគ្គិសនីកម្ពុជា ឡើងចុះមិនទៀតទាត់ បញ្ហាដាច់ចរន្តអគ្គិសនីញឹកញាប់ និងបញ្ហារចនាសម្ព័ន្ឋ ខ្សែបណ្តាញអគ្គិសនីផងដែរ។

លោកបន្តថា “ការដាច់ចរន្តអគ្គិសនីញឹកញាប់ នឹងមិនធ្វើឲ្យរោងចក្រ ឧស្សាហកម្មធុនធ្ងន់ ជ្រើសរើសយកជាជម្រើសវិនិយោគទេ”។

លោកបានលើកជាឧទាហរណ៍ធាក់ស្តែងថា ឧទាហរណ៍រោងចក្រផលិតស៊ីម៉ងត៍ ការ៉ូ ឥដ្ឋជាដើម នៅពេលកំពុងដំណើរការសង្វាក់ផលិតកម្ម ប្រសិនជាដាច់ចរន្រអគ្គិសនី ចង្វាក់ផលិតកម្មនោះនឹងត្រូចខូចខាត និងខាតបង់ក្នុងទ្រង់ទ្រាយធំ”៕

 

វៀតណាមជំរុញគាំទ្រ និងដោះស្រាយបញ្ហាអ្នកធុរកិច្ចនិងវិនិយោគិន របស់ខ្លួននៅកម្ពុជា

ដោយ: គង់ លាងហួរ

ភ្នំពេញ: ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ បានរៀបចំកិច្ចប្រជុំ ជាមួយអ្នកធុរកិច្ចវៀតណាម ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដើម្បីពិភាក្សាអំពីវិធានការជួយដោះស្រាយឧបសគ្គ ចំពោះការវិនិ យោគ និងអាជីវកម្មរបស់ពួកគេ។

ថ្លែងនៅក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang បានមានប្រសាសន៍ថា “ទោះបីឆ្នាំ២០២២ ជួបបញ្ហាប្រឈមយ៉ាងណាក្តី ក៏អ្នកធុរកិច្ចវៀតណាម នៅបន្តឈរជើងយ៉ាងរឹងមាំ និងជំនះពុះពារលើបញ្ហាប្រឈមនានា ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាម និងកម្ពុជា”។

នៅក្នុងសន្និសីទនេះ អង្គភាពក្រោមការទូត និងក្លឹបធុរកិច្ចវៀតណាមប្រចាំនៅកម្ពុជា (VBCC) បានផ្តល់ព័ត៌មានចុងក្រោយបំផុតស្តីពី ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា គោលនយោបាយទាក់ទាញការវិនិយោគ កិច្ចសហប្រតិបត្តិការវៀតណាម-កម្ពុជា ព្រមទាំងគោលនយោបាយចុងក្រោយរបស់កម្ពុជាលើផ្នែកពន្ធ ក្រមការងារ និងគោលនយោបាយវិនិយោគសម្រាប់អាជី​វកម្មវៀតណាម។

តំណាងអ្នកធុរកិច្ចវៀតណាម បានលើកឡើងពីបញ្ហា ដែលពួកគេប្រឈមនៅពេលវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា ដោយអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ច នៃប្រទេសទាំង២ជួយដោះស្រាយបញ្ហាទាំងនោះ។

លោកឯកអគ្គរដ្ឋទូត Tang បានអះអាងថា ស្ថានទូតនឹងប្រមូលអនុសាសន៍ និងសំណើរបស់អង្គភាពអាជីវកម្ម ហើយដាក់ជូនកិច្ចប្រជុំគណៈកម្មាធិការចម្រុះវៀតណាម -កម្ពុជាលើកទី២០ និងសន្និសីទលើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ខេត្តព្រំដែន រវាងប្រទេសទាំងពីរនៅឆ្នាំ២០២៣ ដើម្បីពិចារណា និងដោះស្រាយ។

នៅឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេរភាគី រវាងវៀតណាម-កម្ពុជា បានកើនឡើងជិត១១ភាគរយ រហូតដល់១០,៥៨ពាន់លានដុល្លារអាមេរិក។

ទាក់ទិននឹងការវិនិយោគវិញ នៅក្នុងឆ្នាំ២០២២ ប្រទេសវៀតណាមបានអភិវឌ្ឍ គម្រោងវិនិយោគថ្មីចំនួន១២ នៅកម្ពុជា ដែលមានដើមទុនចុះបញ្ជីសរុប៧លានដុល្លារ ខណៈទុន២៣លានដុល្លារ ត្រូវបានបញ្ចូលទៅក្នុងគម្រោងដែលមានស្រាប់៕

ខេត្តព្រះសីហនុ សហការជាមួយកុងស៊ុលប្រទេសចំនួន២ផ្សព្វផ្សាយការប្រើប្រាស់ពលកម្មបរទេសដល់ម្ចាស់ក្រុមហ៊ុននានា

ដោយៈ គង់ ម៉ាលីនណា

       ព្រះសីហនុៈ លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយលិខិត បទដ្ឋានគតិយុត្តិពាក់ព័ន្ធការគ្រប់គ្រង និងប្រើប្រាស់ ហត្ថពលកម្មបរទេសដល់រោងចក្រ សហគ្រាស គ្រឹះស្ថាន សណ្ឋា​គារ កាស៊ីណូ ក្នុងខេត្តព្រះសីហនុចំនួន៣៣៥ ដោយមានការចូលរួមពីឯកឧត្តមអគ្គកុងស៊ុលវៀតណាម និងផ្នែកអគ្គកុងស៊ុលចិន ប្រចាំខេត្តព្រះសីហនុ។

លោកយ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈខេត្តព្រះសីហនុ បានធ្វើបទបង្ហាញជាច្រើនរួមមាន ទី១ ទិដ្ឋភាពច្បាប់ពាក់ព័ន្ធបទដ្ឋានគតិយុត្តនានា ទី២ បែបបទនិតិវិធីនៃការស្នើសុំប័ណ្ណការងារជនបរទេ​សប្រចាំឆ្នាំ ទី៣ ការចុះធ្វើអធិការកិច្ចចម្រុះហត្ថពលកម្មបរទេស ទី៤ ការផាកពិន័យ ៥.ការប្រើប្រាស់សេវាសាធារណរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:។

ទី៦ បញ្ហាប្រឈម ទី៧សំណូមពរ។ ការផ្សព្វផ្សាយនេះ វាមានសារសំខាន់ណាស់ ដើម្បីឱ្យម្ចាស់សណ្ឋាគារ កាស៊ីណូបោះទីតាំងក្នុងខេត្តព្រះសីហនុចូលរួមអនុវត្តច្បាប់កម្ពុជាឱ្យមានប្រសិទ្ធិភាព។

អភិបាលខេត្តព្រះសីហនុ លោកគួច ចំរើនបានមានប្រសាសន៍ថា នេះជាការផ្សព្វផ្សាយលើកទី២ ដល់ម្ចាស់រោងចក្រ សហគ្រាស សណ្ឋាគារ និងកាស៊ីណូ អ្វីដែលរដ្ឋបាលខេត្តចង់បាន គឺការចូលរួមគោរពច្បាប់ទាំងអស់គ្នាដែលមន្ទីរការងារ បានធ្វើការបកស្រាយពន្យល់ បង្ហាញលេខទូរសព្ទទំនាក់ទំនង ដើម្បីមានភាពងាយស្រួលធ្វើការទំនាក់ទំនង ជាមួយក្រុមការងាររបស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត។

លោកអភិបាលខេត្ត សង្ឃឹមថាបងប្អូនអាចយល់ដឹង កាន់តែច្បាស់ ដែលមន្ត្រីរបស់យើង ធ្វើការពន្យល់បកស្រាយតាមមាត្រា និងនីតិវិធីក្នុងការស្នើសុំសៀវភៅការងារ។ រដ្ឋបាលខេត្តនៅតែលើកទឹកចិត្ត សម្រាប់សហគ្រាស រោងចក្រ ដែលកំពុងដំណើរការ នៅក្នុងខេត្តព្រះសីហនុ យើងមិនចង់ធ្វើការផាកពិន័យ ចំពោះហត្ថពលកម្មបរទេស ដែលមកធ្វើការនៅខេត្តព្រះសីហនុ ប៉ុន្តែអស់លោក លោកស្រីត្រូវតែសុំសៀវភៅការងារឱ្យបានគ្រប់ៗ   គ្នា។

លោកគួច ចំរើនបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការសកម្មភាពបង្ការ ទប់ស្កាត់នូវរាល់បទល្មើស នៃការជួញដូរកម្លាំងពលកម្ម ជួញដូរមនុស្ស ជួញដូគ្រឿងញៀន ការប្រើប្រាស់អាវុធខុសច្បាប់ និងល្បែងភ្នាល់ខុសច្បាប់ផ្សេងទៀត ដើម្បីការពារគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណសង្គម ហើយបទល្មើសទាំងអស់នេះ វាបានផ្តើមចេញពីហត្ថពលកម្មបរទេស ដែលរស់នៅដោយខុស កើតជាអំពើឆបោក ការបង្ខិតបង្ខាំងទាប្រាក់ជាដើម។

លោកបន្តថា ថ្មីៗនេះរាជរដ្ឋាភិបាល បានដឹកនាំការបង្រ្កាបបទល្មើសទ្រង់ទ្រាយធំនៅទូទាំងប្រទេស ពិសេសនៅខេត្តព្រះសីហនុ ហើយបទល្មើសផ្តើមចេញពីអ្នកគេចវេស ហត្ថពលកម្មបរទេសខុសច្បាប់នេះ ដើម្បីឈានទៅការគ្រប់គ្រងសន្តិសុខ និងទប់ស្កាត់ការឆបោក គឺត្រូវចូលរួមមគោរពច្បាប់ការងារ របស់ព្រះរាជាណាចក្រកម្ពុជា។ ប្រសិនបើពលកម្មបរទេស ដែលមិនមានសៀវភៅការងារពួកគេ នឹងងាយរងគ្រោះ នៃការគំរាមកំហែង និងការអូសទាញឆបោក មានន័យថាបើពលករបរទេសរស់នៅស្របច្បាប់ មានសៀវភៅការងារ អំពើល្មើសនិងត្រូវកាត់បន្ថយ។ ស្របពេលការគម្រាមកំហែងដោយកូវីដ-១៩ ប្រទេសនៅលើពីភពលោកបានបើកសេដ្ឋកិច្ច និងបើកទេសចរឡើងវិញ ខេត្តព្រះសីហនុ ក៏ជាខេត្តទេសចរមួយផងដែរ។

តាមការរំពឹងទុកលំហូរភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុនៅពេលខាងមុខ ទន្ទឹមនោះយើងមានភារកិច្ចការពារសុខសុវត្ថិភាពជូនភ្ញៀវទេសចរ និងអ្នកវិនិយោគដែលមកបំពេញការងារ ប្រកបដោយសុវត្ថិភាព និងរកប្រាក់ចំណូលប្រកបដោយភាពសុខសាន្ត។ យើងបន្តលើកទឹកចិត្តឱ្យហត្ថពលកម្មរបរទេស ចូលរួមគោរពច្បាប់ព្រះរាជាណាចក្រកម្ពុជា យើងនឹងមានសុខដុមនីយកម្មទាំងអស់គ្នា ផ្តល់អត្ថប្រយោជន៍ដល់គ្នាទៅវិញទៅមក នេះជាពេលវេលានៃការផ្សព្វផ្សាយ ផ្តល់ឱ្យយើងមានការយល់ដឹងពីច្បាប់ការងារ។ ដូច្នេះលោក លោកស្រីត្រូវធ្វើការពន្យល់ដល់អ្នកគ្រប់គ្រងរោងចក្រ សហគ្រាស សណ្ឋាគារ កាស៊ីណូ។

លោកអភិបាលខេត្ត ក៏បានស្នើសុំឱ្យអគ្គកុងស៊ុលនៃប្រទេសទាំងពីរជួយបន្តការផ្សព្វផ្សាយ ដល់សហគ្រាសទាំងអស់ ចូលរួមគោរពច្បាប់ទាំងអស់គ្នា ចូលរួមកាត់បន្ថយបទល្មើស និងល្បែងភ្នាល់ខុសច្បាប់ ការជួញដូមនុស្ស ជួញដូរពលកម្មជាដើម ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមឱ្យល្អប្រសើរ៕

 

Indonesia, China agree to US$1.2 billion cost overrun for Southeast Asia’s first high-speed rail project

JAKARTA: Indonesia and China agreed to a budget overrun of 18 trillion rupiah (US$1.2 billion) for their Jakarta-Bandung fast trains, set to be the first high-speed rail link in Southeast Asia when it is completed in a few months’ time.
It was originally expected to cost about 66.76 trillion rupiah when the project began in 2015.

But PT KCIC, the consortium of Indonesian and Chinese state companies building the railway, said the cost has since ballooned to 113 trillion rupiah.

Speaking in Parliament on Monday (Feb 13), deputy minister of state-owned enterprises Kartika Wirjoatmodjo said that a budget overrun of US$1.2 billion was agreed upon during a meeting in Beijing, China, some time ago. He did not say when the meeting took place.

“We agreed on the cost overrun figure of US$1.2 billion. There are several items that we are still reviewing regarding taxes, frequency clearing fees, and so on,” said Mr Wirjoatmodjo.

“Currently, we are in the middle of negotiating the terms of the loan from China Development Bank (CDB), which is expected to be resolved in one or two weeks. So the rapid train project can finish according to the timeline, which is June or July 2023.”

The project was initially targeted to be completed in 2019 but issues with land acquisition and the COVID-19 pandemic have delayed it.

The 142-kilometre rail line will connect Jakarta with Bandung, the capital of neighbouring province West Java in just about 40 minutes.
It currently takes about three hours of travel time on a regular train.

Indonesia’s President Joko Widodo and his Chinese counterpart Xi Jinping witnessed the operational trial of the trains by watching a livestream of it at the end of the Group of 20 (G20) Leaders’ Summit in Bali in November last year.

The high-speed rail link is part of China’s Belt and Road Initiative (BRI) landmark project in Indonesia.

Source: CNA/ks(as)

ក្រុមហ៊ុនអចលនទ្រព្យថៃគ្រោងបោះទុនរាប់លានដុល្លារអភិវឌ្ឍខុនដូស្របពេលតម្រូវការរបស់អតិថិជនចិនកើនឡើង

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍ Ananda Development Plc គ្រោងបើកដំណើរការគម្រោងថ្មីចំនួន២ ដែលមានតម្លៃ៤៣១,៧៧លានដុល្លារ នៅក្នុងឆ្នាំ២០២៣នេះ ដើម្បីសាងសង់ខុនដូ ក្នុងតម្លៃសរុប៨៥៧,៧៣លានដុល្លារ។

លោក Chanond Ruangkritya ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Ananda បានមានប្រសាសន៍ថា ទីផ្សារអន្តរជាតិ នឹងក្លាយជាកត្តាជំរុញដ៏សំខាន់ សម្រាប់ដំណើរការរបស់ក្រុមហ៊ុន និងទីផ្សារខុនដូទាំងមូលនៅឆ្នាំនេះ ដោយសារមានអតិថិជនជាច្រើន កំពុងស្វែងរកទិញផ្ទះប្រភេទទី២នៅក្រៅប្រទេស។

លោក​បាន​បន្ត​ថា​ “រលក​ដ៏ធំនៃ​អ្នក​ទិញ​ពី​បរទេស​ កំពុង​មក​ដល់​ ហើ​យលំហូរនៃអ្នកជំនួញ និងអ្នកវិនិយោគមកពីប្រទេសចិន មានចំនួនច្រើនណាស់”។

កាលពីខែមុន ក្រុមហ៊ុនAnanda បានកត់ត្រាការលក់មុន(Presale​)សរុបចំនួន២,៤៧ពាន់លានបាត ដោយថវិកាចំនួនពីរភាគបី ឬស្មើនឹង១,៦៥ពាន់លានបាត បានមកពីអតិថិជនអន្តរជាតិ។

ក្រុមហ៊ុននេះ គ្រោងទទួលបានការ​ផ្ទេរ​ប្រាក់​ ពី​ទីផ្សារ​អន្តរជាតិ​ចំនួន៣,១ពាន់​លាន​បាត​នៅ​ចុង​ឆ្នាំ​២០២៣នេះ ដែលកើនឡើង២៩ភាគរយបើ​ធៀប​នឹង​ឆ្នាំ២០២២។

បច្ចុប្បន្ននេះ ក្រុមហ៊ុន Amanda មានខុនដូដែលមិនទាន់បានលក់ និងបានបញ្ចប់ ដែលមានតម្លៃសរុប២៩ពាន់លានបាត នៅក្នុង១៧គម្រោង និងលំនៅដ្ឋានទាបៗដែលមិនទាន់លក់ និងបានបញ្ចប់ការសាងសង់នៅក្នុងគម្រោងចំនួន១១៕

Apple faces obstacles in move to boost India manufacturing – FT

Apple Inc is facing challenges as it tries to increase production in India, the Financial Times reported on Tuesday, citing people familiar with the iPhone maker’s operations.
The Cupertino,

California-based company has been shifting production away from China after the country’s strict COVID-related restrictions dented supply chains across industries and as trade and geopolitical tensions between Beijing and Washington escalated.

At a casings factory in southern India run by conglomerate Tata Group, only about half of the components from the production line are in good enough shape to be sent to Apple’s supplier Foxconn, FT reported, citing a person familiar with the matter.

This 50 per cent ‘yield’ does not meet Apple’s goal for zero defects, FT reported, adding that the company’s process of expanding in India has been slow in part due to challenges in logistics, tariffs and infrastructure.

Apple and Tata Group did not immediately respond to a request for comment.

Apple has bet big on India since it began iPhone assembly in the country in 2017 through Wistron Corp and later Foxconn, in line with the Indian government’s push for local manufacturing.

Last month, India’s trade minister said that Apple wants India to account for up to 25 per cent of its production from about 5 – 7 per cent currently.

Source: Reuters