អ្នកជំនាញកម្ពុជា ជួបពិភាក្សាគ្នាជុំវិញបញ្ហាវិបត្តិសេដ្ឋកិច្ចពិភពលោក

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រុមអ្នកជំនាញរបស់កម្ពុជា បានជួបជជែកគ្នាជុំវិញបញ្ហាវិបត្តិសេដ្ឋកិច្ចពិភពលោក ស្របពេលដែលសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន កំពុងជួបប្រទះភាពផុយស្រួយបណ្តាល មកពីកត្តាជាច្រើន បូករួមទាំងវិបត្តិកូវីដ១៩ បញ្ហាជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនការប្រកួតប្រជែកប្លុកសេដ្ឋកិច្ចជាដើម។

កិច្ចពិភាក្សានេះរៀបចំ ដោយរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ កិច្ចពិភាក្សានេះមានមានវិគ្មិនជំនាញៗរួមមាន៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោកបណ្ឌិតគីសេរីវឌ្ឍន៍ប្រធានវិទ្យាស្ថានសិក្សាចិន។

កិច្ចពិភាក្សានេះ ស្ថិតក្រោមការសម្របសម្រួល ពីសំណាក់លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា។

លោកបណ្ឌិតផាន់ផល្លាបានថ្លែងថាសេដ្ឋកិច្ចសកលនឹងមិនត្រឡប់វិលទៅរកកំណើនខ្ពស់វិញទេគិតចាប់ពីឆ្នាំ២០២៣ដល់ឆ្នាំ២០២៨ឬឆ្នាំ២០២៩។ហើយសេដ្ឋកិច្ចសកលវានឹងនៅក្នុងកំណើនមួយដ៏ទាបនៅក្នុងរង្វង់ប្រមាណ៣ភាគរយ។

ខណៈពាណិជ្ជកម្មសកលក៏មានការថមថយផងដែរ ដោយធ្លាក់ពី៥ភាគរយ មកត្រឹម២ភាគរយ ប៉ុន្តែអាចនៅឆ្នាំក្រោយអាចនឹងកើនឡើង៣ភាគរយ។

មន្ត្រីជាន់ខ្ពស់រូបនេះ ក៏បានបង្ហាញការយល់ឃើញថា សម្រាប់សេដ្ឋកិច្ចសកលនាពេលបច្ចុប្បន្ននេះ មិនមែនជាវិបត្តិនោះទេ ប៉ុន្តែស្ថានភាពពិបាកក្នុងការប៉ាន់ស្មាន និងព្យាករណ៍ខ្លាំងណាស់។ ដូច្នេះ បណ្តាប្រទេសនានា នៅលើពិភពលោកត្រូវធ្វើយ៉ាងណា ដើរឱ្យត្រូវ ដើម្បីកុំវាក្លាយទៅជាវិបត្តិនាពេលខាងមុខ។

បន្ថែមពីនេះ លោកបណ្ឌិត បានបញ្ជាក់ថា សម្រាប់សេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន កំពុងតែបន្តជួបប្រទះនូវវិបត្តិដោយសារតែសង្គ្រាមរុស្ស៉ីអ៊ុយក្រែន, បញ្ហាអតិផរណា, អស្ថិរភាពហិរញ្ញវត្ថុ, ការបែងចែកប្លុកពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុជាដើម។

ចំណែកលោកប៉ែនសុវិជាតិបានថ្លែងថាវិបត្តិកូវីដ១៩ដែលក្លាយជាវិបត្តិសកលតាំងពីដើមឆ្នាំ២០២០និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែនដែលចាប់ផ្តើមតាំងពីខែកុម្ភៈឆ្នាំ២០២២មកដល់បច្ចុប្បន្នបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសាកលនិងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជាស្ទើរគ្រប់វិស័យ។

កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំប្រមាណ៧,% រវាងឆ្នាំ១៩៩៨២០១៩ បានធ្លាក់ចុះមកកំណើនអវិជ្ជមាន់ប្រមាណ,% នៅឆ្នាំ២០២០។

លោកបានបន្តថា ក្រោយការដាក់ចេញគោលនយោបាយគាំពារ និងទ្រទ្រង់ពាណិជ្ជកម្មវិនិយោគដែលងាយរងគ្រោះ ក្នុងវិបត្តិកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបានកំណើនវិជ្ជមានវិញប្រមាណ ៤% ក្នុងឆ្នាំ២០២១ ហើយបន្តរំពឹងថាកើនដល់ ៥,% ក្នុងឆ្នាំ២០២២។

ដោយសារវិបត្តិអ៊ុយក្រែនរុស្ស៉ី នាដើមឆ្នាំ២០២០ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចប្រមាណ៤,% ក្នុងឆ្នាំ២០២២ដែលទាបជាងការរំពឹងទុក។

កំណើនដែលរំពឹងទុកសម្រាប់ឆ្នាំ២០២៣ ប្រមាណជាង ៦% ក៏ត្រូវបានបន្ថយមកវិញនៅត្រឹមចន្លោះ៥,% ទៅ៥,% វិញ ដោយសារវិបត្តិពាណិជ្ជកម្មសកល កំពុងរងការរាំងស្ទះ ពិសេសកត្តាអតិផរណាសកលជិត៩% ការឡើងថ្លៃប្រេង គោលនយោបាយមិនច្បាស់លាស់របស់ចិន និងអាមេរិក ក៏ដូចជា ការត្រូវការពេលវេលាក្នុងការសើរើច្រវ៉ាក់ផលិតកម្មឡើងវិញ របស់ក្រុមហ៊ុនដែលបានដួលរំលំ ក្នុងវិបត្តិកូវីដ១៩ និងសង្គ្រាម។

លោកបានឱ្យដឹងថា របាយការណ៍អង្គការពាណិជ្ជកម្មពិភពលោក (WTO) ក៏បង្ហាញថា ទំហំពាណិជ្ជកម្មសកល ក្នុងឆ្នាំ២០២៣ អាចធ្លាក់មកកំណើនត្រឹម១,% ហើយការព្យាករណ៍ដែលថាកំណើនពាណិជ្ជកម្មសកលអាចកើនដល់ ៣,% ក្នុងឆ្នាំ២០២៤ ក៏មិនអាចយកជាការបានដែរ ដោយសារវិបត្តិសង្គ្រាមនៅបន្ត ភូមិសាស្ត្រនយោបាយនៅប្រែប្រួល វិបត្តិស្បៀងសកលនៅតែមានការរឹតត្បិតគោលនយោបាយរូបិយបណ្ណនៅតែខ្លាំង ហើយការរីកសាយភាពនៃវិបត្តិបំណុលនៃប្រទេសធំៗនៅតែបន្ត។

ចំណែកលោក គី សេរីវឌ្ឍន៍ បានយល់ឃើញថា ប្រសិនបើសេដ្ឋកិច្ចចិនដួល សេដ្ឋកិច្ចពិភពលោក ក៏នឹងរង់គ្រោះដូចគ្នា ជាក់ស្តែងការថមថយនៃការបញ្ជាទិញរបស់ចិន បានជះឥទ្ធិពលមកដល់សេដ្ឋកិច្ចសកលលោកផងដែរ។ ដូច្នេះ នៅក្នុងសកលលោក មិនអាចរុញឱ្យសេដ្ឋកិច្ចប្រទេសណាមួយដួលនោះទេ។

លោកបានបន្តថាការការពារនិយមដែលកើតចេញដោយសហរដ្ឋអាមេរិកនៅក្នុងអាណត្តិដឹកនាំប្រទេសរបស់លោកដូណាត្រាំដែលបង្កើតឱ្យមានសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិកបានរួមចំណែកធ្វើឱ្យពិភពលោកខ្ទីចខ្ទាំតាំងពីពេលនោះមក។

លោកបន្តាត្រង់ចំណុចនេះ គឺត្រូវតែរកវិធីដោះស្រាយ ប្រសិនបើមិនដោះស្រាយរបាំងសេដ្ឋកិច្ច សកលលោកនេះទេ គឺយើងមិនអាចជំរុញឱ្យសេដ្ឋកិច្ចយើង រស់ក្នុងភាពសុខសាន្តបានទេ អ៊ឹចឹងបានឈានទៅដល់ភាពតានតឹងនៃសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន

LEAVE A REPLY

Please enter your comment!
Please enter your name here