ខេត្តព្រះសីហនុពិភាក្សាអំពីជនអន្តោប្រវេសន៍ខណៈចំនួនជនបរទេសធ្វើការនិងវិនិយោគនៅខេត្តព្រះសីហនុកើនឡើង

0

ដោយៈ គង់ សួរិយា

ព្រះសីហនុៈ លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យប្រតិភូការងារនាយកដ្ឋាន ជនបរទេសអន្តោប្រវេសន៍ ជាអ្នកវិនិយោគឯកជន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចូលជួបពិភាក្សាការងារប្រតិភូ ក្រុមការងារនៅសាលាខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន៍ ជាអ្នកវិនិយោគឯកជន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ សហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលជិជ្ជាជីវ: ក្នុងការផ្សព្វផ្សាយសហការជាមួយថ្នាក់ដឹកនាំរាជធានីខេត្តក្នុងការចុះត្រួតពិនិត្យហត្ថពលកម្មបរទេស។

តាមទិន្នន័យដែលទទួលបានពីក្រសួងការងារឆ្នាំ២០២២ បានផ្តល់ប័ណ្ណការងារចំនួន៧៦,៩៣០នាក់ ដោយឡែកនៅឆ្នាំ ២០២៣ អ្នកដែលទទួលប័ណ្ណការងារមានចំនួន២២,៥៤៣នាក់។

ដោយឡែកនៅខេត្តព្រះសីហនុ ជនបរទេសធ្វើប័ណ្ណការងារមានចំនួន៦៥០១នាក់ ឆ្នាំ២០២២  និងអ្នកធ្វើប័ណ្ណការងារមានចំនួន១៥៧៩៧នាក់ឆ្នាំ២០២៣មានការកើនឡើង។ទន្ទឹមនឹងមានការគោរពច្បាប់កាន់តែច្រើនឡើងក៏នៅមានម្ចាស់និងពលករបរទេសមួយចំនួននៅតែលួចលាក់ប្រព្រឹត្តបទល្មើសផ្សេងៗនៅតាមគោលដៅអាជីវកម្មផ្ទុយនឹងច្បាប់បង្កការរំខានដល់ការងារវិនិយោគដែលតម្រូវឱ្យក្រុមការងាហត្ថពលករបរទេសត្រូវបន្តសកម្មភាពរបស់ខ្លួនយ៉ាងសកម្មភាពនិងម៉ឺងម៉ាត់មិនឱ្យប៉ះពាល់ដល់អ្នកវិនិយោគដែលកំពុងរស់នៅប្រកបរបនៅព្រះរាជាណាចក្រកម្ពុជា។

ការចុះធ្វើអធិការកិច្ចនៅឆ្នាំ២០២២ កន្លងមកទទួលបានលទ្ធផលផ្លែផ្គាគួរឱ្យកត់សម្គាល់ ក្នុងការពង្រឹងអនុវត្តច្បាប់ ហើយក្នុងឆ្នាំ២០២៣នេះ ក្រុមការងារអធិការកិច្ចអត្តពលកម្មបរទេស និងបន្តសកម្មភាពរបស់ខ្លួននៅតាមរាជធានី ខេត្ត។ ដូច្នេះសុំស្នើឱ្យរដ្ឋបាលខេត្តព្រះសីហនុ ចូលរួមសហការ ដើម្បីឱ្យក្រុមអធិការកិច្ចហត្ថពលករបរទេសទទួលបានលទ្ធផលល្អបន្ថែមទៀតតាមការគ្រោងទុក។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឯកភាពការលើកឡើងរបស់លោកឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ដែលបានលើកឡើងខាងលើ និងសុំឱ្យប្រមូលស្វ័យប្រកាសពាក់ព័ន្ធទីតាំង ក្រុមហ៊ុនដែលបោះទីតាំងនៅក្នុងខេត្តព្រះសីហនុ។ រដ្ឋបាលខេត្ត និងរង់ចាំសហការចុះប្រតិបត្តិការ ព្រមទាំងបានណែនាំឱ្យមន្ទីការងារ និងបណ្តុះបណ្តាលវិជ្ចាជីវ:ត្រៀមរៀបចំមន្ត្រី  ស្នងការដ្ឋាននគរបាលខេត្ត  និងកងរាជអាវុធហត្ថ ត្រៀមចូលរួមសហការក្នុងការចុះប្រតិបត្តិការតាមទីតាំងដែលត្រូវចុះត្រួតពិនិត្យ ឱ្យមានប្រសិទ្ធិភាព ដើម្បីជំរុញឱ្យមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ក្នុងការគ្រប់គ្រងឱ្យគ្រប់ជ្រុងជ្រោយ ទោះបីការចុះប្រតិបត្តិការវាមានការខ្វះខាត ក៏ប៉ុន្តែយើងត្រូវសហការគ្នាចុះធ្វើប្រតិបត្តិការ និងធ្វើអធិការកិច្ចហត្ថពលកម្មបរទេសនៅក្នុងខេត្ត។

លោកអភិបាលខេត្ត បានបញ្ចាក់ថា ជនបរទេសនៅខេត្តព្រះសីហនុ នាពេលបច្ចុប្បន្នមានប័ណ្ណការងារសឹងតែ១០០ភាគរយ ហើយការធ្វើសៀវភៅការងារនេះ គឺដើម្បីប្រមូលថវិកាចូលថវិកាជាតិ និងផ្តល់កិច្ចសហការពេញទំហឹង ដើម្បីឱ្យដំណើការប្រព្រឹត្តទៅបានល្អ ទន្ទឹមនោះស្នើសុំឱ្យធ្វើផែនការដោយការទទួលខុសត្រូវ និងមានតម្លាភាពឈានទៅការគ្រប់គ្រង ភ្ញៀវបរទេសស្នាក់នៅ ក្នុងការកាត់បន្ថយបទល្មើស ត្រៀមចុះពិនិត្យក្រុមហ៊ុន ដែលបានធ្វើស្វ័យប្រកាសរួចហើយក្នុងខេត្តព្រះសីហនុ។

ទន្ទឹមនោះ លោកអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវឱ្យម្ចាស់ក្រុមហ៊ុន សណ្ឋាគារ កាស៊ីណូ ដែលកំពុងធ្វើអាជីវកម្មនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ត្រូវធ្វើស្វ័យប្រកាសឱ្យបានត្រឹមត្រូវ មានតម្លាភាព ប្រសិនបើពេលក្រុមការងារ ចុះត្រួតពិនិត្យរកឃើញមានជនបរទេសស្នាក់នៅមិនមានប័ណ្ណការងារ និងតម្រូវឱ្យមានការផាកពិន័យតាមច្បាប់របស់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here