ទីបំផុតអគារខ្ពស់បំផុតទី២របស់ពិភពលោក គ្រោងបើកដំណើរការនៅឆ្នាំនេះ

0

ដោយៈ សុខុម

គូឡាឡាំពួ: នៅទីបំផុតអគារ Merdeka 118 Tower ដែលខ្ពស់បំផុតនៅក្នុងប្រទេសម៉ាឡេស៊ី និងខ្ពស់បំផុតទី២ របស់ពិភពលោកដែលមហាជនទន្ទឹងរង់ចាំយ៉ាងអន្ទះសា អស់រយ:ពេលជាយូរ គ្រោងបើកដំណើរការ នៅពាក់កណ្ដាលឆ្នាំ២០២៣ នេះហើយ។

បុគ្គលសំខាន់ៗ ដែលស្ថិតនៅពីក្រោយក្រុមហ៊ុនបណ្ដាក់ទុន PNB Merdeka Ventures Sbn. Berhad រួមទាំងនាយកប្រតិបត្តិក្រុមហ៊ុននេះ គឺលោកYM Tengko Dato’ Abdul Aziz bin Tengku Mahmud កាលពីពេលថ្មីៗនេះ បានទៅកាន់ទីស្នាក់ការកណ្ដាលនៃសមាគមអ្នកសាងសង់ម៉ាឡេស៊ី ដើម្បីផ្ដល់បច្ចុប្បន្នភាពអំពីវឌ្ឍនភាព និងផែនការបញ្ចប់ការសាងសង់អគារ Merdeka 118 Tower។

សមាគមអ្នកសាងសង់ម៉ាឡេស៊ី បានលើកឡើងតាមរយ:ផុសលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា “សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុម PND Merdeka Ventures Sdn. Berhad ជាពិសេសលោកនាយកប្រតិបត្តិ របស់ក្រុមហ៊ុមនេះ សម្រា​ប់ការធ្វើបទបង្ហាញយ៉ាងល្អ នូវគម្រោងអគារ Merdeka 118 Tower”។

យោងតាមសារព័ត៌មាន The Beat Asia ចុះផ្សាយកាលពីថ្ងៃទី១៩ ខែឧសភា ឱ្យដឹងថា អគារយក្សដែលនឹងក្លាយជាអគារខ្ពស់បំផុតទី២ របស់ពិភពលោកនេះ កំពុងតែពន្លឿនការសាងសង់ ដើម្បីឱ្យបញ្ច​ប់ជាស្ថាពរនៅពាក់កណ្ដាលឆ្នាំ២០២៣។

នៅពេលសាងសង់បញ្ចប់ជាស្ថាពរ អគារMerdeka 118 Tower នឹងក្លាយជាអគារខ្ពស់បំផុត នៅក្មុងប្រទេសម៉ាឡេស៊ី ជាមួយនឹងកម្ពស់៦៧៨,៩ម៉ែត្រ។

អគារនេះនឹងមានការិយាល័យកម្រិតA ហើយ១៧ជាន់នៃជាន់កំពូល នឹងកាន់កាប់ដោយសណ្ឋាគារប្រណីត Park Hyatt Hotel ដំបូងដែលមានតែមួយគត់នៅម៉ាឡេស៊ី៕ The Beat Asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here