Cambodian passport worth more then Thai passport, says Henley Passport Index

The Henley Passport Index ranks the passports of the world based on metrics such as how many countries one can travel to visa-free.

Once again a Thai passport is worth less than many comparable nations and ranks a long way behind other nations that share similar demographics and income.

There are not many surprises in the top ten, except perhaps that the top three nations are Asian, while the remaining seven are in Europe. The world’s most-welcome nations are Japan and Singapore.

The surprises begin at number 14 on the list with Malaysia, a country highly comparable with Thailand. Also in the top 20, we see powerhouses of global confidence – Romania, Bulgaria and Chile. All medium-sized, medium-income, medium-populations countries, with comparable GDPs, purchasing power, and share of the global trade.

Europe, the UK, and the US must be swarming with visitors from countries like Brazil, Bulgaria, and Cyprus. All are entitled to free travel to the Schengen Zone, the British Isles, and North America with little to no hassle or cost.

So, where does that leave Thailand?

That leaves Thailand in 65th place. A Thai passport is worth less than even a Chinese version. Papua New Guineans and Bolivian fly in visa-free compared to Thais. Immediately below the kingdom on the list is Namibia, and Lesotho. Unless you are a quiz show buff, there’s a pretty strong chance that you haven’t heard of either.

In ASEAN, the picture is even more revealing.

14. Malaysia
23. Brunei
54. Cambodia
65. Thailand
71. Indonesia
76. Philippines
87. Vietnam
92. Laos
95. Myanmar

The Thai Ministry of Foreign Affairs has already said their mission in life is not to make enemies but to be friends with everyone.

Almost all visa regulations have tit-for-tat aspects to them. It costs an absurdly large amount of money for foreigners to settle down in Thailand, for no reason other than it takes a similar amount for a Thai person to settle down “over there.”

With a Thai passport, worth less than many others, ideas like value for money don’t play much of a role.

Source: Thaiger

ផ្នែកមួយចំនួននៃអចលនទ្រព្យកម្ពុជាមួយចំនួននៅតែពេញនិយមក្នុងការ វិនិយោគក្នុងឆ្នាំ២០២៣

ដោយៈសុផារី

ភ្នំពេញៈ នៅពេលស្ថានការណ៍ការវិនិយោគ បានប្រែប្រួលក្នុងអំឡុងវិបត្តិ  វិនិយោគិនព្យាយាមសម្លឹងរកទ្រព្យទាំងឡាយណា ដែលអាចផ្តល់ផលចំណេញត្រលប់បានភ្លាមៗ។

ប្រភេទអចលនទ្រព្យ ដែលទិញវិនិយោគ ហើយអាចជួលបាន ដើម្បីទទួលបានចំណូលប្រចាំ ដូចជា លំនៅឋាន ឃ្លាំង ជាដើម នៅបន្តមានតម្រូវការខ្ពស់ នៅក្នុងឆ្នាំ២០២៣នេះ។

លោកសេង សុភ័ក្ត្រ អគ្គនាយកក្រុមហ៊ុន International Real Estate & Appraisal បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា នៅក្នុងឆ្នាំ២០២៣នេះ ប្រភេទអចលនទ្រព្យ ដែលនៅតែមានតម្រូវការខ្ពស់ ទោះបីស្ថិតនៅក្នុងស្ថានភាពវិបត្តិយ៉ាងណាក្តី នោះគឺប្រភេទអចលនទ្រព្យទាំង​ឡាយណា ដែលអាចទិញហើយ អាចជួលបានមិនថា ប្រភេទលំនៅឋាន ឃ្លាំង ។ល។

លោកបានបន្តថា “សម្រាប់ទីផ្សារបច្ចុប្បន្ន និងអនាគត ប្រភេទអច​ល​នទ្រព្យ Rental Property សំដៅលើអចលនទ្រព្យ ដែលទិញហើយអាចជួលបាន និងអាចប្រើប្រាស់សម្រាប់ប្រកបអាជីវកម្មបាន”។លោកបន្តថា “ ប្រភេទអចលនទ្រព្យបែបនេះ មិនងាយនឹងជួបបញ្ហាទេ ហើយនៅតែជាប្រភេទអចលនទ្រព្យ ដែលមានតម្រូវការខ្ពស់”។

លោកបានមានប្រសាសន៍បន្តថា ប្រសិនបើក្រឡេកមើលកំណើនសេដ្ឋកិច្ចជារួមរបស់កម្ពុជា គឺស្ថិតនៅក្នុងស្ថានភាពល្អប្រសើរ ដែលមានន័យថា តម្រូវការទីផ្សារនៅក្នុងស្រុក និងនៅតែមានសម្រាប់អាជីវកម្ម ដែលនាំឱ្យទ្រព្យបម្រើឱ្យការរកស៊ី ឬអាជីវកម្ម នៅតែមានតម្រូវការខ្ពស់។

លោកបានបន្ថែមថា ម្យ៉ាងទៀត អ្នកវិនិយោគនាពេលបច្ចុប្បន្នមិនសូវនិយម ក្នុងការទិញអចលនទ្រព្យសម្រាប់ទុកចោល ហើយរង់ចាំផលចំណេ​ញនោះទេ តែពួកគាត់ត្រូវការទិញអចលនទ្រព្យទាំងឡាយណា ដែលអាចប្រើប្រាស់បានភ្លាមៗ ហើយទទួលបានចំណូល។

ជាមួយគ្នានេះ លោក គាម សៀកឡុង អគ្គនាយកក្រុមហ៊ុន Century 21 Dream Property បានមានប្រសាសន៍ថា  សូម្បីតែនៅក្នុងស្ថានភាពមានវិបត្តិ ក៏គេសង្កេតឃើញថា អ្នកវិនិយោគចាប់យកឱកាស ទិញយកអចលនទ្រព្យបម្រើឱ្យការប្រកបអាជីវកម្មបាន។

លោកបានបញ្ជាក់ថា “ឱកាសនៅក្នុងការទិញបានអចលនទ្រព្យនៅក្នុងតម្លៃល្អប្រសើរបែបនេះ មានតែនៅក្នុងឆ្នាំ២០២៣តែប៉ុណ្ណោះ ដោយនៅក្នុងឆ្នាំ២០២៤នឹងមិនមានទៀតនោះទេ”។

លោកបានលើកឧទាហរណ៍ ប្រភេទអចលនទ្រព្យទាំងនោះ រួមមាន ប្រភេទឃ្លាំងសម្រាប់ផ្ទុកទំនិញ ជាប្រភេទផ្ទះសម្រាប់រស់នៅ ផ្ទះអាជីវកម្ម ជាដើម។

បន្ថែមលើសនេះ លោកគាម សៀកឡុងបានបញ្ជាក់ថា ដីនៅក្នុងតំបន់ជាយក្រុង ក៏នៅតែអាចមានឱកាសចំណេញខ្ពស់ផងដែរ ដោយសារមួយរយៈពេលចុងក្រោយនេះ តម្លៃដែលម្ចាស់ដីធ្លាប់ឡើង កាលពីមុនមក មិនឡើងទៀតនោះទេ ហើយក៏មានអ្នកលក់ដីប្រញាប់ គាត់បន្ទាបតម្លៃបន្ថែមទៀត ដែលនេះជាពេលវេលាល្អសម្រាប់អ្នកមានលុយវិនិយោគ៕

តម្លៃលិខិតឆ្លងដែនកម្ពុជាជាប់ចំណាត់ថ្នាក់ល្អជាងលិខិតឆ្លងដែន របស់ប្រទេសថៃ

ដោយ: គង់ លាងហួរ

ភ្នំពេញ: សន្ទស្សន៍ Henley Passport Index ចាត់ចំណាត់ថ្នាក់លិខិតឆ្លងដែនរបស់ពិភពលោក ដោយផ្អែកលើមាត្រដ្ឋានដូចជា ចំនួនប្រទេ ស ដែលអាចធ្វើដំណើរទៅបានដោយគ្មានទិដ្ឋាការ។

ជា​ថ្មី​ម្តង​ទៀត លិខិតឆ្លងដែន​ថៃ​មាន​តម្លៃ​ទាប ​ជាង​បណ្តាប្រទេស​ ដែល​អាច​ប្រៀប​ធៀប​បាន ហើយ​ស្ថិត​នៅ​ឆ្ងាយ​ពី​ប្រទេស​ផ្សេង​ទៀត ​ដែល​មាន​ប្រជាសាស្ត្រ និង​ចំណូល​ស្រដៀង​គ្នា។

គេមិនមានការភ្ញាក់ផ្អើលច្រើនទេ នៅក្នុងចំណាត់ថ្នាក់កំពូលទាំង១០ លើកលែងតែប្រទេសកំពូលចំនួន៣ក្នុងតំបន់អាស៊ី។ ចំណែកប្រទេសចំនួន៧ទៀតនៅតំបន់អឺរ៉ុប ហើយប្រទេសដែលទទួលបានភ្ញៀវទេសចរ ច្រើនជាងគេលើពិភពលោកគឺ ជប៉ុន និងសិង្ហបុរី។

ចំណែកឯ ប្រទេសម៉ាឡេស៊ីបានជាប់ចំណាត់ថ្នាក់លេខ១៤ នៅក្នុងបញ្ជី ដែលជាប្រទេសមានការប្រៀបធៀបខ្លាំង ធៀបជាមួយប្រទេសថៃ។

ចំណែក តំបន់អឺរ៉ុប ចក្រភព​អង់គ្លេស និង​អាមេរិក ទទួលបានភ្ញៀវទេសចរ​មក​ពី​បណ្តាប្រទេស​ដូច​ជា ប្រេស៊ីល ប៊ុលហ្គារី និង​ស៊ីប។ ភ្ញៀវទេសចរទាំងអស់ មានសិទ្ធិធ្វើដំណើរដោយសេរីទៅកាន់តំបន់ Schengen តំបន់កោះអង់គ្លេស និងអាមេរិកខាងជើង ដោយមិនមានការរំខាន ឬចំណាយតិច។

ប្រទេសថៃ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៦៥ ខណៈលិខិតឆ្លងដែនកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៥៤ ហើយលិខិតឆ្លងដែនរបស់ប្រទេសថៃ មានតម្លៃទាបជាងលិខិតឆ្លងដែនចិនទៅទៀត។ រីឯប្រជាជនប៉ាពួញូហ្គីណេ និងបូលីវី អាចហោះហើរបានដោយគ្មានទិដ្ឋាការ បើធៀបនឹងជនជាតិថៃ។

លើសពីនេះ លិខិតឆ្លងដែនកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ៥៤ វៀតណាមជាប់លេខ៨៧ ឡាវជាប់លេខ៩២ និងមីយ៉ាន់ម៉ាជាប់លេខ៩៥៕

បុរីបុស្បាផ្តល់ឲ្យអតិថិជននូវដំណើរកំសាន្តជិះកប៉ាល់ក្នុងទ្វីបអាស៊ី

  ដោយៈ វុទ្ឋី

       ភ្នំពេញៈ ជាមួយនឹងគោលដៅផ្តល់ឲ្យអតិថិជន មានភាពរំភើបមិនត្រឹមតែទទួលបានផ្ទះស្អាត និងតម្លៃពិសេសប៉ុណ្ណោះទេ ប៉ុន្តែបុរីបុស្បាបានផ្ដល់ប្រូម៉ូសិនមិនធ្លាប់មាន ទិញផ្ទះបានជិះកប៉ាល់ខ្នាតយក្សដើរលេងក្នុងទ្វីបអាស៊ីដល់ទៅ៣ប្រទេស។

បុរី បុស្បា ដែលកំពុងលេចរូបរាងយ៉ាងលឿន នៅតំបន់សក្ដានុពលនៃទីក្រុងភ្នំពេញ កំពុងផ្ដល់នូវប្រូម៉ូសិនពិសេសមិនធ្លាប់មានពីមុនមក អតិថិជនដែលទិញផ្ទះណាមួយក៏ដោយនៅក្នុង បុរី បុស្បា នឹងទទួលបានដំណើរកម្សាន្តលំដាប់ VIP  ជាមួយមនុស្សជាទីស្រលាញ់ លើកប៉ាលខ្នាតយក្សដ៏សែនរ៉ូមែនទិក នៅក្នុងប្រទេសចំនួនបីក្នុងទ្វីបអាស៊ី។

លើសពីនេះទៅទៀត អតិថិជននឹងមានឱកាសចំណេញកាន់តែច្រើន ជាមួយលក្ខខណ្ឌបង់ប្រាក់ថ្មី ងាយស្រួល និងការផ្តល់ជូនយ៉ាងពិសេសពី បុរី បុស្បាផងដែរ។

បុរី បុស្បាមានផ្ទះរហូតដល់៧ប្រភេទ សម្រាប់អតិថិជនជ្រើសរើសដូចជា៖ វីឡាទោលហេរ៉ូ  វីឡាទោលអេនជែល​ វីឡាភ្លោះមានអាងទឹកនិង skybar ស៊ុបពើធ្វីន វីឡាភ្លោះម៉ូឌឺន ធ្វីន​ ផ្ទះអាជីវកម្មខ្នាតធំ Super Shophouse ផ្ទះអាជីវកម្មហ្សបហោស៍ A និងផ្ទះអាជីវកម្មហ្សបហោស៍ B ។

បុរីបុស្បា រស់នៅដោយមោទនភាព ឧត្តមភាព ផាសុកភាព ក្ដីរីករាយ សុភមង្គល ហើយរស់នៅតកូនតចៅ។

សម្រាប់សម្រាប់ព័ត៌មានលម្អិត និងអញ្ជើញមកទស្សនាផ្ទះគំរូ សូមទំនាក់ទំនងមកកាន់ភ្នាក់ងារជំនាញរបស់យើងខ្ញុំ ☎️លេខទូរស័ព្ទ៖ 081/099/067 230 789៕

អគារមាត់ឆ្នេរសមុទ្រដ៏ខ្ពស់បំផុតគ្រោងនឹងសាងសង់នៅ Miami រដ្ឋផ្លរីដា សហរដ្ឋអាមេរិក

ដោយៈ សុខុម

ញូវយ៉ក: នៅមាត់ឆ្នេរសមុទ្រ Sunny Isles Beach នៅ Miami ស្ថិតក្នុងរដ្ឋផ្លរីដា (Florida) នឹងកាន់តែលើកសម្រស់ទាក់ទាញបន្ថែមមួយកម្រិតទៀតនៅឆ្នាំ២០២៦ ជាពេលដែលអគារលំនៅដ្ឋានដំបូងបង្អស់ដ៏អស្ចារ្យ របស់ក្រុមហ៊ុនអង់គ្លេសBentley Motors នឹងផុសឡើងយ៉ាងត្រដែតលើជើងមេឃ ដែលពេញទៅដោយខុនដូ និងសណ្ឋាគារប្រណីត។

អ្នកនាំពាក្យគម្រោងខាងលើនេះ បានទម្លាយឱ្យដឹងថា ដោយមានកម្ពស់២២៨ម៉ែត្រ អគារលំនៅដ្ឋាន Bentley Residences នឹងក្លាយទៅជាអគារជាប់មាត់មហាសមុទ្រ ខ្ពស់បំផុតនៅសហរដ្ឋអាមេរិក។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃទី៣ ខែកុម្ភៈ។

រចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម Sieger Suarez Architects ដែលមានមូលដ្ឋាននៅ Miami អគារ៦៣ជាន់នេះ នឹងមាន២១៦យូនីតដែលសុទ្ធតែអាចគយគន់ទេសភាពមហាសមុទ្រ ហើយអ្វីដែលរឹតតែពិសេ​សអស្ចារ្យជាងនេះទៅទៀត គឺអគារនេះនឹងមានបំពាក់ជណ្ដើរយន្តដ៏ពិសេ​សមួយ ដែលអាចឱ្យអ្នកស្នាក់នៅ អាចយករថយន្តរបស់ខ្លួន ឡើងតាមជណ្ដើរយន្តនោះឡើង ទៅដល់មាត់បន្ទប់របស់ខ្លួនតែម្ដង។

លោក Charles Sieger ប្រធានក្រុមហ៊ុនស្ថាបត្យកម្មខាងលើនេះបានលើកឡើងតាមរយៈវីដេអូខលថា ជាធម្មតា អគារខ្ពស់ៗមិនអាចធ្វើបានទេ ក្នុងការយករថយន្តឡើងតាមជណ្ដើរយន្ត ហើយចតនៅខាងមុខបន្ទប់របស់អ្នកស្នាក់នៅ ដូចនេះពួកលោកកំពុងព្យាយាមធ្វើរឿងនេះឱ្យបាន។

ប្រព័ន្ធជណ្តើរយន្ត “Dezervator” ដែលមានប៉ាតង់បញ្ជាក់ទទួលស្គាល់ត្រឹមត្រូវ បានបង្ហាញវត្តមានជាលើកដំបូង នៅក្នុងអគារប៉ម Porsche Design Tower ដែលក៏ត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម Sieger Suarez Architects។

ទោះជាយ៉ាងណា គ្មានការបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់ នៃការចាប់ផ្ដើមដំណើរការសាងសង់ និងទំហំទុនវិនិយោគសម្រាប់អគារលំនៅ    ដ្ឋានជាប់មាត់ឆ្នេរសមុទ្រនេះឡើយ៕ CNN៕

Flights Between Cambodia and China from February with a projected increase of up to 40 percent

Cambodia and China anticipate that starting in early February 2023, flights between the two countries will resume at a rate of 30% to 40% of what they were prior to the COVID-19 outbreak in 2019.

The two countries have expectations after agreeing to resume normal flights in accordance with bilateral agreements, with no further limits or restrictions on flights.

Mao Havnall, Minister in Charge of the Secretariat of State for Civil Aviation, said that before the COVID-19 outbreak, there were a total of 415 air flights between the two countries per week.

At that time, there were 22 airlines, including 16 Chinese airlines and 6 Cambodian airlines, connecting 37 cities, of which 3 were on the Cambodian side and 34 on the Chinese side.

He stated that during the previous COVID-19 pandemic, there were only a few flights starting April 28, 2021, with only one flight per week starting June 21, 2021, and only two flights per week starting February 23, 2022.

Starting July 1, 2022, there were 6 flights per week; it was increased to 30 flights per week starting August 19, 2022, and it continued to increase to 60 flights per week by November 8, 2022.

Source: Khmer Times

លោកCooler Tanពន្យល់ពីហេតុផលសំខាន់ៗដែលគួរទិញដីលំហែរពីគំរោងអភិវឌ្ឍន៍ដែលមានការទទួលខុសត្រូវសង្គម

 ដោយៈ គង់ សូរិយា

       ខេត្តកែបៈ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការទទួលខុសត្រូវក្នុងសង្គម ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យគំរោងវិនិយោគមួយទទួល​បានជោគជ័យ។​

ជាក់ស្តែង“គំរោងឆ្នេរសមុទ្រកោងកាង” ដែលស្ថិតនៅខេត្តកែបបាននិងកំពុងដើរតួនាទីកាន់តែសំខាន់ ក្នុងការអភិវឌ្ឍន៍សហគមន៍ ដោយគំរោងនេះបាន​ផ្តល់គុណតម្លៃចំនួន៥ដល់អតិថិជន ដូចជា ទី១ គំរោងដែលមានទស្សនវិស័យ និងការអភិវឌ្ឍពិតប្រាកដ ទី២ គំរោងនេះ បានចូលរួមជាមួយរដ្ឋាភិបាល ក្នុងការលើកកំពស់កិត្យានុភាពខេត្តកែប ជាខេត្តដែលរាជរដ្ឋាភិបាលជ្រើសរើសជាតំបន់វិស្សមកាលកម្រិតខ្ពស់ ទី៣ ជាគំរោងដែលផ្តោតលើការលំហែរពិតប្រាកដ ដោយក្រុមហ៊ុនYoungsia Real Estateបាននិងកំពុងផ្តល់នូវការអភិវឌ្ឍពិតប្រាកដ។

ទី៤ គំរោងបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ ដូចជាស្ពានជាប់ឆ្នេរមានប្រវែង១០០០ម៉ែត្រ ដើមកោងកាងខៀវស្រងាត់ ការរៀបចំហេដ្ឋារចនាសម្ព័​ន្ឋ​ពិតប្រាកដ និងពោរពេញដោយភាពទាក់ទាញ​ ជាមួយនឹងដើមដូងរាប់រយដើម ដែលបាននិងកំពុងចាប់ផ្តើមដាំនៅតំបន់នេះ និងទី៥ ជាគំរោងមានការគាំទ្រពីអាជ្ញាធរខេត្ត ពិសេសការអភិវឌ្ឍន៍ត្រូវបានផ្សារភ្ជាប់នឹងបរិស្ថាន និងគុណភាពទឹក ដើម្បីឲ្យអ្នកទិញដីលំហែរទទួលបាន អារម្មណ៍ស្រស់ស្រា​យពិតប្រាកដ។​

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateដែលបានវិនិយោគគំរោងនេះ ជាមួយទុនប្រមាណ៧លានដុល្លារអាមេរិកបានមានប្រសាសន៍ថា យើងបាននិងកំពុងធ្វើការយ៉ាងសកម្ម ដើម្បីអភិវឌ្ឍ​ន៍គំរោងនេះ និងលើកស្ទួយផែនការអភិវឌ្ឍរបស់ខេត្ត ឲ្យកាន់តែមានភាពទាក់ទាញថែមទៀត។

លោកបន្តថា “ដោយសារយើងនិយាយពិត ធ្វើពិត បានធ្វើឲ្យគំរោងរបស់យើងនីមួយៗ ទទួលបានជោគជ័យ រាប់ចាប់តាំងពីបូកគោលែន១ ដល់ទី៣ និងគំរោងឆ្នេរសមុទ្រកោងកាង ដែលរហូតមកទល់ពេលនេះ យើងលក់អស់ជាង៦០ភាគរយហើយ”។

លោកបន្តថា “ការអភិវឌ្ឍរបស់យើងផ្តោតលើហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីឲ្យអ្នកទិញដីលំហែរ ទទួលបានដីលំហែរពិតប្រាកដ”៕

ការសិក្សាៈ ប្រជាជនកម្ពុជា៩០ភាគរយនៅតែជឿថាការវិនិយោគអចលនទ្រព្យនៅតែជាការវិនិយោគដ៏ល្អ

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ប្រជាជនកម្ពុជានៅតែមានសុទិដ្ឋិនិយមអំពីការវិនិយោគលើ​ឧស្សាហកម្មអចលនទ្រព្យ ដោយពួកគេចាត់ទុកថា ការវិនិយោគក្នុងវិស័យនេះនៅតែជាជម្រើសល្អបំផុត។

យោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Realestate.com.kh បានបង្ហាញថា ចំនួន៩០ភាគរយនៃអ្នកឆ្លើយតបគិតថា អចលនទ្រព្យគឺជាការវិនិយោគ​ដ៏ល្អនៅក្នុងប្រទេសកម្ពុជា ហើយខុនដូ និងអាផាតមិនគឺជាប្រភេទអចល​នទ្រព្យ ដែលពេញនិយមបំផុតទីពីរក្នុងការទិញ។

របាយការណ៍ក្រុមហ៊ុនដដែលឱ្យដឹងថា ខុនដូប្រភេទPrime មានតម្លៃ២.១៨៩ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ នៅចុងឆ្នាំ២០២២។

បើនិយាយពីការផ្គត់ផ្គង់ខុនដូ បានកើនឡើងដល់២៨.០០០យូនីត ក្នុងចំណោមអគារខុនដូទាំង៩៥ ក្នុងទីក្រុងភ្នំពេញ នៅចុងឆ្នាំ២០២២។ ការផ្គត់ផ្គង់ខុនដូត្រូវបានព្យាករណ៍ថា នឹងកើនឡើងជាង៥០.០០០យូនីត ហើយឈានដល់ចំនួន៨០.០០០នៅឆ្នាំ២០២៥៕

IMF calls on China to ease policies further as economy rebounds

China should shift government spending to benefit households, ease monetary policy further and take more actions to help the property sector in 2023, according to the International Monetary Fund (IMF).

Authorities need to prevent a premature policy tightening and also accelerate structural reforms such as levelling the playing field between state-owned and private enterprises to lift long-term growth prospects, the IMF said in a report released on Friday (Feb 3).

The IMF sees a “recovery for an economy that’s still operating below potential” in 2023, said Sonali Jain-Chandra, the mission chief for China, during a press briefing on Friday. “Additional monetary easing is needed,” and inflation pressure are muted, she said.

Services sector activities have rebounded quickly this year after the abrupt exit from Covid zero policy in December led to a swift peak in infections, although the recovery of the industrial sector has been muted due to the Lunar New Year holiday. The IMF projects the Chinese economy will expand 5.2% this year, up from 3% in 2022, driven by a rebound in private consumption.

That expected recovery in Chinese demand after the reopening was one reason the fund raised the projection for global growth earlier in the week.

The impact on global inflation from China’s economic reopening and rebound will be “limited” as energy prices have been declining and will stay lower than projected, according to Thomas Helbling, the IMF’s deputy director for the Asia and Pacific department.

The increase in China’s imports will be stronger among services rather than goods, he said, and the recovery of outbound tourism will have a strong spillover impact on neighbouring Asian countries such as Thailand and the Philippines.

Source: Bloomberg

រដ្ឋមន្រ្តីការពារជាតិឥណ្ឌាសរសើរលោកបណ្ឌិតហ៊ុន ម៉ាណែតថាជាមេដឹកនាំប្រកបដោយថាមភាព

ដោយៈ ច្រាយ ចំណាន

ឥណ្ឌាៈ លោកRajnath Singh រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋឥណ្ឌា បានមានប្រសាសន៍ថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គឺជាថ្នាក់ដឹកនាំវ័យក្មេង ប្រកបដោយថាមភាពមួយរូប ដែលមានសារសំខាន់សម្រាប់អនាគតរបស់ប្រទេសកម្ពុជា។

ក្នុងជំនួបជាមួយ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីញូវដែលី សាធារណរដ្ឋឥណ្ឌា លោករចនា ស៊ីង រដ្ឋមន្ត្រីការពារជាតិឥណ្ឌា ក៏បានកត់សម្គាល់ផងដែរ អំពីកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់កម្ពុជា ព្រមជាមួយនឹងការកោតសរសើរ អំពីជោគជ័យរបស់កម្ពុជា ក្នុងយុទ្ធ​នាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ច របស់គណៈប្រតិភូកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទនាឱកាសនេះ ដែលពិតជាបានបង្ហាញអំពីចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ជាពិសេសស្របពេលដែលកម្ពុជា-ឥណ្ឌា បានប្រារព្ធខួបលើកទី៧០ នៃចំណងការទូតផ្លូវការ ដោយមានការប្តេជ្ញាចិត្តរួមក្នុងការជំរុញឱ្យទំនាក់ទំនងទ្វេរភាគី បានឈានឡើងដល់កម្រិតខ្ពស់ឡើងបន្ថែមទៀត ជាពិសេសនៅក្នុងវិស័យវប្បធម៌ ការអភិវឌ្ឍធនធានមនុស្ស ការតភ្ជាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងវិស័យយោធា។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូន លោករចនា ស៊ីង នូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមជាមួយនឹងការចូលរួមអបអរសាទរ ចំពោះការប្រារព្ធទិវាសាធារណរដ្ឋ ខួបលើកទី៧៤ (74th Republic Day) របស់សាធារណរដ្ឋឥណ្ឌា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នាពេលថ្មីៗនេះ។

លោកក៏បានជម្រាបជូន លោករដ្ឋមន្ត្រីការពារជាតិឥណ្ឌា អំពីលទ្ធផល និងទិសដៅសហប្រតិបត្តិការមួយចំនួន ដែលគ្រោងនឹងលើកឡើងពិភាក្សាជាមួយនឹងមេបញ្ជាការកងទ័ពជើងគោកឥណ្ឌា ជាពិសេសគម្រោងនៃការចុះហត្ថលេខា លើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ (TOR) រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដែលជាជំហានថ្មីមួយទៀតក្នុងការភ្ជាប់ទំនាក់ទំនងក្នុងកម្រិតកងទ័ពជើងគោក និងជាការបើកច្រកឱ្យមានកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងអង្គភាព និងអង្គភាពថ្នាក់យុទ្ធវិធី។

ពាក់ព័ន្ធនឹងការលើកឡើងនេះ លោករដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួម របស់កងទ័ពជើងគោកនៃប្រទេសទាំងពីរ ក្នុងបន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនង រហូតសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើនក្នុងរយៈកាលកន្លងមកនេះ ព្រមជាមួយនឹងការគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ប្រទេសឥណ្ឌា ក្នុងការបន្តជួយឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ ជាពិសេសលើការ បណ្តុះបណ្តាលធនធានមនុស្ស សំដៅធ្វើយ៉ាងណា លើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងឈានឡើងពីមួយដំណាក់កាលទៅមួយដំណាក់កាល៕