China’s oil demand bounce may push producers to reconsider output: IEA

BENGALURU, India: Oil producers may have to reconsider their output policies following a demand recovery in China, the world’s second-largest oil consumer, the International Energy Agency’s Executive Director Fatih Birol said on Sunday (Feb 5).

China, the world’s largest crude importer and No 2 buyer of liquefied natural gas, has become the biggest uncertain factor in global oil and gas markets in 2023 as investors bet on the speed of its recovery after Beijing lifted COVID-19 restrictions in December.

We expect about half of the growth in global oil demand this year will come from China,” Birol told Reuters on the sidelines of the India Energy Week conference.

He added that China’s jet fuel demand is exploding, putting upward pressure on demand.

“If demand goes up very strongly, if the Chinese economy rebounds, then there will be a need, in my view, for the OPEC+ countries to look at their (output) policies,” Birol said.

Producer group OPEC+ angered the United States and other Western nations in October when it decided to cut output by 2 million barrels a day from November through 2023, instead of pumping more to cut fuel prices and help the global economy as the US advised.

Birol said he hoped such a situation does not repeat, and that OPEC+ – which includes members of the Organization of the Petroleum Exporting Countries and allies such as Russia – will return to a constructive role in the market as demand improves.

Source: Reuters

តំបន់ភ្នំស្វយ័តស៊ីនជាំងប្រទេសចិន គ្រោងសាងសង់អាកាសយានដ្ឋានថ្មីចំនួន៨បន្ថែមទៀតនៅ២០២៥

ដោយៈ សុខុម

ប៉េកាំង: ក្រុមហ៊ុនអាកាសយានដ្ឋានចិន Xinjiang Airport Group បានទម្លាយឱ្យដឹងថា តំបន់ភ្នំស្វយ័តស៊ីនជាំង (Xinjiang) នៃប្រទេសចិន មានគម្រោងសាងសង់ អាកាសយានដ្ឋានថ្មីៗចំនួន៨បន្ថែមទៀត នៅត្រឹមឆ្នាំ២០២៥។

អាកាសយានដ្ឋានថ្មីៗទាំងនេះ នឹងបន្ថែមចំនួនអាកាសយានដ្ឋានស៊ីវិលនៅក្នុងតំបន់ស្វយ័ត ដែលមានជនជាតិដើមភាគតិចវីហ្គួ រស់នៅនេះកើនឡើងដល់៣៣អាកាសយានដ្ឋាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Xinhua ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៦ ខែកុម្ភៈ។

នៅក្នុងឆ្នាំ២០២២ អាកាសយានដ្ឋានចំនួន៣ ដូចជា អាកាសយាន  ដ្ឋាន Zhaosu Tianma Airport អាកាសយានដ្ឋាន Alar Tarim Airport និងអាកាសយានដ្ឋាន Taxkorgan Kunjirap Airport បានបញ្ចប់ការសាងសង់ជាស្ថាពរ និងបានចាប់ផ្ដើមដំណើរការ ដែលធ្វើឱ្យតំបន់ស៊ីនជាំង មានអាកាសយានដ្ឋានច្រើន ជាងតំបន់ណាៗទាំងអស់នៅក្នុងប្រទេសចិន។

ផែនការសាងសង់អាកាសយានដ្ឋានទាំងនេះ មានគោលបំណងជួយសម្រួលដល់ការដឹកជញ្ជូន នៅក្នុងតំបន់ដ៏ធំល្វឹងល្វើយនេះ ដែលគ្របដណ្ដ​ប់ប្រមាណ១ ភាគ៦នៃផ្ទៃដីសរុបរបស់ប្រទេសចិន។

តំបន់ស៊ីនជាំង បាននិងកំពុងប្រឹងប្រែងយ៉ាងខ្លាំង នៅក្នុងការអភិវឌ្ឍខ្លួន ដើម្បីឱ្យក្លាយជាតំបន់ស្នូលនៃគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ” (Silk Road Economic Belt)៕ Xinhua៕

សង្កាត់ចំនួន៥នៅរាជធានីភ្នំពេញមានតម្លៃដីលើសពី១ម៉ឺនដុល្លារ អាមេរិកក្នុងមួយម៉ែត្រការ៉េ

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ តម្លៃដីធ្លីនៅក្នុងប្រទេសកម្ពុជា បានបន្តកើនឡើងជាបន្តបន្ទា​ប់ បើទោះបីជាស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ ក៏តម្លៃដីធ្លីមិនបានថមថយឬធ្លាក់ចុះនោះ ផ្ទុយទៅវិញមានតែបន្តកើនឡើង ហើយភ្នំពេញស្ថិតនៅជាតំប​ន់ដែលមានតម្លៃដីធ្លីខ្ពស់ជាងគេនៅកម្ពុជា។

ថ្ងៃនេះយើងបង្ហាញពីតំបន់មួយចំនួន នៅក្នុងរាជធានីភ្នំពេញ ដែលដីធ្លីមានតម្លៃ រហូតដល់លើ១ម៉ឺនដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

យោងតាមការសិក្សាស្រាវជ្រាវ របស់ក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកមួយបានបង្ហាញសង្កាត់ចំនួន៥ក្នុងខណ្ឌ ដូនពេញ ដីធ្លីមានតម្លៃរហូតដល់១២.២០០ទៅ១៣.៣០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ រួមមានសង្កា​ត់ផ្សារកណ្ដាលទី១ សង្កាត់ផ្សារកណ្ដាលទី២ សង្កាត់ផ្សារថ្មីទី១ សង្កាត់ផ្សារថ្មីទី២ និងសង្កាត់ផ្សារថ្មីទី៣ ។

ការសិក្សាបានបង្ហាញថា សង្កាត់ផ្សារកណ្ដាលទី១និងទី២ តម្លៃដីនៅតាមបណ្ដោយផ្លូវធំ ឬផ្លូវសំខាន់មានតម្លៃចន្លោះពី៥.៦០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ដល់ ១២.២០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ខណៈនៅតាមបណ្ដោយផ្លូវតូចៗវិញ មានតម្លៃចន្លោះពី២.៩០០ដុល្លារអាមេរិកទៅ៤.៧០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។

ចំណែកសង្កាត់៣ទៀត រួមមាន សង្កាត់ផ្សារថ្មីទី១ ទី២ និងទី៣តម្លៃដីនៅតាមបណ្ដោយផ្លូវធំៗ មានចន្លោះពី៥.៦០០ដុល្លារអាមេរិកទៅ១៣.៣០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ និងតាមបណ្ដោយផ្លូវតូចៗវិញ ក៏មានតម្លៃចន្លោះពី២.៩០០ដុល្លារអាមេរិក ទៅ៤.៧០០ដុល្លារអាមេរិកផងដែរក្នុងមួយម៉ែត្រការ៉េ ។

ចំណែកសង្កាត់ដែលមានតម្លៃដីធ្លី ទាបជាងគេក្នុងខណ្ឌដូនពេញ គឺសង្កាត់ស្រះចក ដែលតម្លៃមានចន្លោះពី៣.៧០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ទៅ៥.៩០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ សម្រាប់តំបន់នៅតាមបណ្ដោយផ្លូវធំ និងតម្លៃចន្លោះពី២.២០០ដុល្លារអាមេរិក ទៅ៤១០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ សម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗឬហៅថា Sub-main Road ។

យ៉ាងណាក្ដីបើតាមការសិក្សារបស់ក្រុមហ៊ុន PropNex Cambodia កាលពីចុងឆ្នាំ២០២២ ក៏បានបង្ហាញផងដែរថា ជាមធ្យមតម្លៃដីធ្លីនៅក្នុងខណ្ឌដូនពេញ មានតម្លៃចន្លោះពី៣.០០០ដុល្លារអាមេរិក ទៅជាង៧០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃដីធ្លីនៅតំបន់បឹងកេងកង ជាមធ្យមមានតម្លៃខ្ពស់ជាងគេ ។

ការទិញដីធ្លីនៅតំបន់ទាំងនេះ មិនអាចទិញជាការវិនិយោគសម្រាប់ទុកចំណេញបន្តទៀតនោះទេ អ្នកដែលទិញដីធ្លីនៅតំបន់ទាំងនេះ ភាគច្រើនគឺជាអ្នកអភិវឌ្ឍន៍ ដែលទិញហើយគឺអភិវឌ្ឍន៍ សំណង់អគារនានា ជាពិសេសសំណង់អគារខ្ពស់ៗតែម្ដង៕

ដំណឹងល្អៈកម្ពុជាទទួលជ័យលាភីសរុប១៧ ពីការអនុវត្តស្តង់ដាទេសចរណ៍អាស៊ានឆ្នាំ២០២៣

ដោយៈ គង់ សូរិយា

ឥណ្ឌូនេស៊ីៈ កម្ពុជាទទួលជ័យលាភី និងពានរង្វាន់សរុបចំនួន១៧ ពីការអនុវត្តស្តង់ដា ទេសចរណ៍អាស៊ានឆ្នាំ២០២៣ ក្នុងនោះមានរង្វាន់ផ្ទះស្នាក់ស្តង់ដាអាស៊ានចំនួន៥ រង្វាន់សហគមន៍ទេសចរណ៍ស្តង់ដាអាស៊ាន ចំនួន៣ រង្វាន់បង្គន់អនាម័យសាធារណៈ ស្តង់ដាអាស៊ានចំនួន៥ និងរង្វាន់សេវាស្ប៉ាស្តង់ដាអាស៊ានចំនួន៤។

ក្នុងវេទិកាទេសចរណ៍អាស៊ាន២០២៣ ដែលប្រព្រឹត្តទៅនាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងយុក្យាការតា ប្រទេសឥណ្ឌូណេស៊ី អាស៊ានបានផ្តល់ពានរង្វាន់ស្តង់ដាទេសចរណ៍អាស៊ាន២០២៣ ចំនួន១៥៨ លើការអនុវត្តស្ដង់ដារួមមាន ១. ផ្ទះស្នាក់ស្តង់ដាអាស៊ាន ចំនួន៤៣២. សហគមន៍ទេសចរណ៍ស្តង់ដាអាស៊ាន ចំនួន២៩។ ៣. បង្គន់អនាម័យសាធារណៈស្តង់ដាអាស៊ានចំនួន៤៨៤. សេវាស្ប៉ាស្តង់ដាអាស៊ាន ចំនួន៣៨។

លោកថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិ​បត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា នាឱកាសនោះដែរ អាស៊ាន ក៏បានប្រគល់ជូនម្ចាស់ទីតាំងទេសចរណ៍នៅកម្ពុជា នូវជ័យលាភីចំនួន១៧ ដែលមានទីតាំងនៅក្នុងរាជធានី-ខេត្តចំនួន៨។

លោកបានបន្តថា តំណាងជ័យលាភីកម្ពុជា ដែលបានឡើងទទួលពានរង្វាន់នោះ រួមមាន តំណាងម្ចាស់សហគមន៍ ម្ចាស់គម្រោង មន្ត្រីមន្ទីរទេសចរណ៍ មន្ត្រីរាជធានី-ខេត្ត ក្រោមការដឹកនាំដោយលោកអភិបាលរងមកពីរាជធានីភ្នំពេញ ខេត្តកោះកុង ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ធំ។

ជ័យលាភីនិងពានរង្វាន់ ដែលម្ចាស់ទីតាំងនៅកម្ពុជាទទួលបាននោះ រួមមាន ទី១. រង្វាន់ផ្ទះស្នាក់ស្តង់ដាអាស៊ាន ចំនួន៥៖ ផ្ទះស្នាក់ Eagle ផ្ទះស្នាក់ Black Bear និងផ្ទះស្នាក់ Mien Mien ក្នុងខេត្តកោះកុង ផ្ទះស្នាក់ត្រពាំងសង្កែ ក្នុងខេត្តកំពត និងផ្ទះស្នាក់សំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ។ ទី២. រង្វាន់សហគមន៍ទេសចរណ៍ស្តង់ដាអាស៊ាន ចំនួន៣ សហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែ ក្នុងខេត្តកំពត សហគមន៍អេកូទេសចរណ៍កោះហាន ក្នុងខេត្តស្ទឹងត្រែង និងសហគមន៍អេកូទេសចរណ៍អន្លង់ធំ ក្នុងខេត្តសៀមរាប។

ទី៣. រង្វាន់បង្គន់អនាម័យសាធារណៈស្តង់ដាអាស៊ាន ចំនួន៥៖ បង្គន់អនាម័យសាធារណៈ Aeon Mall Phnom Penh ក្នុងរាជធានីភ្នំពេញ បង្គន់អនាម័យសាធារណៈលេខ៤ ក្នុងខេត្តព្រះសីហនុ បង្គន់អនាម័យសាធារណៈស្រះស្រង់ ក្នុងគ្រឹះស្ថានអង្គរ បង្គន់អនាម័យសាធារណៈ PTT ក្នុងខេត្តកោះកុង និងបង្គន់អនាម័យសាធារណៈស្តុបពេជ្រនិល ក្នុងខេត្តកំពង់ស្ពឺ។

ទី៤. រង្វាន់សេវាស្ប៉ាស្តង់ដាអាស៊ានចំនួន៤៖ សេវាស្ប៉ា SPA Temple ក្នុងសណ្ឋាគារកាំបូឌា រាជធានីភ្នំពេញ សេវាស្ប៉ា JIVAPITA SPA ក្នុងសណ្ឋាគារ Royal Residence ភ្នំពេញ សេវាស្ប៉ា SO SPA with LÓCCITANCE ក្នុងសណ្ឋាគារSofitel Angkor Phokeethra Golf & Spa Resort ខេត្តសៀមរាប និងសេវាស្ប៉ា SPA at Naga World ក្នុងសណ្ឋាគារ Naga World ភ្នំពេញ។

លោកអគ្គនាយកបានបន្តទៀតថា តាមរយៈការទទួលជ័យលាភីរង្វាន់ស្តង់ដាទេសចរណ៍អាស៊ាន២០២៣នេះ ក៏ដូចជា ការអភិវឌ្ឍហេដ្ឋារចសម្ព័​ន្ធជាច្រើន និងការរៀបចំព្រឹត្តិការណ៍ធំៗ ប្រកបដោយជោគជ័យខ្ពស់កន្លងមកនៅកម្ពុជា បានបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថា កម្ពុជាមានផលិតផល និងគោលដៅទេសចរណ៍ទាក់ទាញច្រើន សម្រាប់ទៅលេងកម្សាន្ត ប្រកប​ដោយភាពងាយស្រួល កក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង ស្របពេលជាមួយដែលកម្ពុជា កំពុងផ្សព្វផ្សាយពីឆ្នាំទស្សនាកម្ពុជា ឆ្នាំ២០២៣ Visit Cambodia 2023 និងកំពុងត្រៀមខ្លួនឆ្ពោះ ទៅការរៀបចំព្រឹត្តិការកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ ដែលជាព្រឹត្តិការណ៍កីឡាដ៏ធំនៅកម្ពុជា ខណៈចលនាទេសចរណ៍ ក្នុងស្រុកកំពុងបន្តងើបឡើង ដែលជាសញ្ញាណមួយផ្តល់នូវទំនុកចិត្ត និងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្សាន្តនៅកម្ពុជា បានកាន់តែច្រើនថែមទៀតនាពេលខាងមុខ។

ជ័យលាភីរង្វាន់ស្តង់ដាទេសចរណ៍អាស៊ាន ឆ្នាំ២០២៤ នឹងគ្រោងរៀប​ចំឡើងនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដែលជាប្រទេសម្ចាស់ផ្ទះបន្ទាប់ក្រោមប្រធានបទ “ទេសចរណ៍ប្រកបដោយគុណភាព និងការទទួលខុសត្រូវ – ចីរភាពអនាគតអាស៊ាន” (Quality and Responsible Tourism – Sustaining ASEAN Future)៕

 

 

 

 

 

 

 

 

 

+2

 

អ្នកជំនាញជាតិ អន្តរជាតិលើកឡើងអ្វីខ្លះពីសារៈសំខាន់នៃការបង្កើតតុលាការ​ពាណិជ្ជកម្ម​ដើម្បីទាក់ទាញវិនិយោគិន?

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រោមអាណត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) កម្ពុជា ក៏ដូចជាបណ្តាប្រទេសហត្ថលេខីផ្សេងទៀត នៃសន្ធិសញ្ញានេះ មានកាតព្វកិច្ចបង្កើតតុលាការពាណិជ្ជកម្ម ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម។

រាជ​រដ្ឋាភិបាល​កម្ពុជា ​បាន​ដោះស្រាយ​បញ្ហា​នេះ ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ការ​បង្កើត​តុលាការ​ត្រូវ​បាន​ពន្យារ​ពេល ដោយបច្ចុប្បន្ននេះវិវាទពាណិ ជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា ត្រូវបានដោះស្រាយតាមរយៈការចរចាមជ្ឈ    ត្តកម្ម ឬតាមរយៈតុលាការស៊ីវិល។

ទោះបីជាយ៉ាងនេះក្តី ការពន្យារពេលនេះ មិនប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិននោះទេ ប៉ុន្តែក៏មានការយល់ស្របជាទូទៅដែលថា ការបង្កើតតុលាការពាណិជ្ជកម្ម អាចជំរុញជំហររបស់កម្ពុជា ក្នុងចំណោមវិនិយោគិនបរទេស។

នៅក្នុង​ពេល​ថ្លែង​សុន្ទរកថា​ ក្នុង​សន្និបាត​ច្បាប់ លោក លី តាយសេង ទីប្រឹក្សា​ក្រសួង​យុត្តិធម៌​កម្ពុជាបានឯកភាពថា “សេចក្តី​ព្រាង​ច្បាប់​ស្តីពី​តុលាការ​ពាណិជ្ជកម្ម​ ត្រូវ​បាន​រង់ចាំ​អស់​រយៈពេល​ជា​ច្រើន​ ឆ្នាំ​ចុង​ក្រោយ​នេះ”។

លោកបន្តថា “គោលបំណងរបស់រដ្ឋាភិបាល គឺបើកដំណើរការតុលា​ការពាណិជ្ជកម្ម ដែលមានភាពឯករាជ្យពេញលេញ ប្រកបដោយប្រសិទ្ធភាព និងស្របតាមច្បាប់អន្តរជាតិដ៏ល្អបំផុតផងដែរ”។

លោកបញ្ជាក់ថា “តុលាការគួរតែជំរុញទំនុកចិត្ត របស់វិនិយោគិនជាជាងវិធីផ្សេងទៀត ខណៈលោករំលឹកថា រដ្ឋាភិបាលនឹងត្រូវចំណាយប្រាក់រាប់លានដុល្លារ សម្រាប់ការបង្កើតតុលាការមួយនេះ ហើយខ្លួនមិនចង់ឱ្យវាក្លាយជាការចំណាយដោយឥតន័យនោះទេ”។

យោងតាមលោកលី តាយសេង បានឱ្យដឹងថា គណៈកម្មាធិការតុលា​ការពាណិជ្ជកម្ម (CCC) ដែលមានមន្ត្រីកំពូលៗ និងមេធាវីដ៏មានបទពិសោ​ធន៍ បានដាក់ឱ្យដំណើរការរួចហើយ ហើយគណៈកម្មការនេះត្រូវបានប្រគល់ភារកិច្ច ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ សម្រាប់ការបង្កើតតុលាការពាណិជ្ជកម្មកណ្តាលនៅក្នុងរាជធានីភ្នំពេញ។

ដោយមានការណែនាំ ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សភាពាណិជ្ជកម្ម​កម្ពុជា(CCC) កំពុងស្វែងរកជម្រើស ដើម្បីបង្កើតតុលាការពាណិជ្ជកម្មឯករាជ្យដាច់ដោយឡែក ពីប្រព័ន្ធតុលាការបច្ចុប្បន្ន ទាំងនៅដំណាក់កាលដំបូង និងកម្រិតបណ្តឹងឧទ្ធរណ៍។

លោក លី តាយសេង បានមានប្រសាសន៍ថា “ក្រុមការងារ CCC ក៏កំពុងរៀបចំ វិសោធនកម្មច្បាប់នៃអង្គការតុលាការ ដើម្បីអនុញ្ញាតឱ្យមានការបង្កើតតុលាការពាណិជ្ជកម្មឯករាជ្យ និងរៀបចំសេចក្តីព្រាងច្បាប់នីតិវិធីពាណិជ្ជកម្ម”។

ក្រុមការងារ CCC ក៏កំពុងធ្វើការពិគ្រោះយោបល់ ជាមួយស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា។

លោកបានបន្ថែមថា “យើងក៏គ្រោងនឹងធ្វើការពិគ្រោះយោបល់ កាន់​តែទូលំទូលាយ ជាមួយវិស័យឯកជន ដៃគូក្នុងស្រុក និងអន្តរជាតិ នៅពេលដែលសេចក្តីព្រាងច្បាប់របស់យើងរួចរាល់”។

តើតុលាការពាណិជ្ជកម្ម ពិតជាចាំបាច់សម្រាប់ការដោះស្រាយវិវាទមែនទេ?

លោក Ruwan S. Hulugalle ប្រធានគណៈកម្មាធិការច្បាប់នៃ AmCham បានយល់ឃើញថា “ទោះបីជាវាមិនសំខាន់ក្តី ក៏តុលាការពា​ណិ​ជ្ជកម្មអាចមានប្រយោជន៍ ក្នុងការដោះស្រាយវិវាទ ប្រកបដោយប្រសិទ្ធភាព និងយុត្តិធម៌ដោយផ្អែកលើចំណេះដឹងឯកទេសនៃសំណុំរឿង”។

លោកបន្តថា “នៅពេលដែលអាជីវកម្មកាន់តែមានជំនាញ តុលាការពាណិជ្ជកម្មមានប្រយោជន៍ជាពិសេស ក្នុងការដោះស្រាយវិវាទ”។

លោកបញ្ជាក់ថា “ចៅក្រម​តុលាការ​ពាណិជ្ជកម្ម ​អាច​ជា​អ្នក​ជំនាញ​ក្នុង​រឿង​ពាណិជ្ជកម្ម ​ដូច​ជា​កិច្ចសន្យា កម្មសិទ្ធិ​បញ្ញា ពាណិជ្ជកម្ម​អន្តរជាតិ ឬ​ហិរញ្ញវត្ថុ ​ដើម្បី​ផ្តល់​ការ​វិនិច្ឆ័យ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព”។

លោកបានចង្អុលបង្ហាញថា “នៅបណ្តាប្រទេសជិតខាងកម្ពុជា ដូចជាប្រទេសថៃ ពួកគេបានបង្កើតឡើងនូវពន្ធ ពលកម្ម ការក្ស័យធន កម្មសិទ្ធិបញ្ញា និងតុលាការពាណិជ្ជកម្មអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាក្នុងប្រធានបទរៀងៗខ្លួន ជាជាងការពឹងផ្អែកលើតុលាការទូទៅ”។

ម្យ៉ាងវិញទៀត បណ្តាប្រទេសសេដ្ឋកិច្ចអភិវឌ្ឍន៍ជាច្រើន បន្តដំណើរការនីតិវិធីជម្លោះពាណិជ្ជកម្ម នៅក្នុងប្រព័ន្ធតុលាការទូទៅ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) បានមានប្រសាសន៍ថា “នាពេលថ្មីៗនេះ តុលាការពាណិជ្ជកម្មពិសេសនឹងជំរុញឱ្យមានការវិនិយោគកាន់តែច្រើន ខណៈដែលពាណិជ្ជករនឹងមានទំនុកចិត្តកាន់តែច្រើនលើប្រព័ន្ធយុត្តិធម៌របស់កម្ពុជា”។

ជាមួយគ្នានេះលោកឡោ វិចិត្រ ប្រធានសមាគមអចលនទ្រព្យសកល (GRA) ប្រចាំរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ដោយសារកម្ពុជាជាសមាជិកនៃភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងមានកិច្ចព្រមព្រៀង FTAs ​​ជាមួយប្រទេសចិន និងកូរ៉េខាងត្បូង ដូច្នេះកម្ពុជាចាំបាច់ ត្រូវពន្លឿនដំណើរការបង្កើតតុលាការពាណិជ្ជកម្មនេះ។

លោកបន្តថា “ប្រទេស​កម្ពុជា គួរ​តែមាន​ការ​អនុវត្ត​ច្បាប់អន្តរជាតិ​ដ៏​ល្អ​បំផុត​ដើម្បី​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម”។

លោកឡោ វិចិត្រ បញ្ជាក់ថា “វាជាកាតព្វកិច្ចរបស់កម្ពុជាក្នុងការបង្កើតតុលាការពាណិជ្ជកម្ម ក្រោមកិច្ចព្រមព្រៀងWTO ឆ្នាំ២០០៤ ហើយការ​ព  ន្យា​​​ពេល​យូរ​ពេកគឺ​មិន​ស័ក្តិសមនោះទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់កម្ពុជា”។

ទោះបីជាយ៉ាងនេះក្តី ប្រទេសកម្ពុជាក៏ត្រូវដោះស្រាយឧបសគ្គជាច្រើនរួមមានធនធានមនុស្ស ដូចជា មេធាវី ក្រឡាបញ្ជីតុលាការពាណិជ្ជកម្ម និងចៅក្រម ដែលត្រូវទទួលការបណ្តុះបណ្តាល ផ្នែកច្បាប់ធុរកិច្ចអន្តរជាតិ និងច្បាប់ទូទៅអន្តរជាតិ ដើម្បីឲ្យសាលក្រមរបស់តុលាការពាណិជ្ជកម្មស្របតាមស្តង់ដារធុរកិច្ចអន្តរជាតិ៕​

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះចាប់ផ្តើមដាំបង្គោល គ្រឹះសសរស្ពានហើយ

  ដោយៈ សុផារី

ក្រចេះ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ បាននិងកំពុងចាប់ផ្តើមដាំបង្គោលគ្រឹះសសរស្ពាន និងកំពុងដោះស្រាយនូវផលប៉ះពាល់ នៅក្នុងបរិវេណការដ្ឋានសាងសង់ជាមួយប្រជាជន។

ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃដំណើរការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ និងផ្លូវតភ្ជាប់មួយចំនួននៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ  តំណាងក្រុមហ៊ុនសាងសង់សៀង ហៃ បានបង្ហាញអំពីដំណើរការនៃការសាងសង់ ដោយឈរលើកុងត្រារយៈពេល៤២ខែ ទើបរួចរាល់ ហើយមកទល់ពេលនេះ គឺសម្រេចបាន១% ហើយ។

ក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងស្ពាននេះគឺជាផ្នែកមួយនៃផ្លូវជាតិលេខ៦០B តភ្ជាប់ជាមួយផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧១A ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៧៣។ ស្ពាននេះ ជាគម្រោងយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ សម្រាប់តភ្ជាប់ទំនាក់ទំនង និងក្តីសង្ឃឹម រវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋរស់នៅត្រើយខាងលិច រួមទាំង​តភ្ជាប់តំបន់ដាច់ស្រយាល នៅភូមិភាគឦសាន មកកាន់ទីប្រជុំជនផងដែរ។

លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ចូន បានជំរុញដល់ក្រុមការងារ ឱ្យដោះស្រាយផលប៉ះពាល់ ដោយសហការជាមួយក្រុមហ៊ុន ដោះស្រាយសម្របសម្រួល ផ្សព្វផ្សាយណែនាំ និងចុះពិនិត្យទីតាំងប៉ះពាល់ ដល់កិច្ចដំណើរការសាងសង់ស្ពាន និងផ្លូវតភ្ជាប់ជាក់ស្តែង ជាមួយម្ចាស់កម្មសិទ្ធិទ្រព្យ ដើម្បីគណនានូវប្រាក់សំណងឲ្យបានត្រឹមត្រូវ  ហើយត្រូវគោរពអនុវត្តន៍នូវក្រមសីលធម៌មន្រ្តីមានសមត្ថកិច្ច។

ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ ដែលមានប្រវែង១.៧៦១ម៉ែត្រ ក្រោមឥណទានសម្បទានពីប្រទេសចិន និងត្រូវបានប្រកាសបើកការដ្ឋានសាងសង់នាថ្ងៃទី២ ខែមករា ឆ្នាំ ២០២៣។ គម្រោងនេះនឹងត្រូវសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេ​កទេសដោយក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់៤២ខែ នឹងបញ្ចប់នៅឆ្នាំ២០២៦ ដែលគ្រោងចំណាយថវិកាប្រមាណ១១៤លានដុល្លារ៕

ព្យាករណ៍ៈសេដ្ឋកិច្ចកម្ពុជា ឡាវ វៀតណាម និងមីយ៉ាន់ម៉ានឹងសម្រេចបានកំណើនកាន់តែល្អប្រសើរក្នុងឆ្នាំ២០២៣

ដោយៈ សុខុម

បាងកក: មជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់ ផ្នែកសេដ្ឋកិច្ចនៃធនាគារថៃ Siam Commercial Bank បានព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជា ឡាវ វៀតណាម និងមីយ៉ាន់ម៉ា នឹងសម្រេចបកំណើនកាន់តែល្អប្រសើរ ក្នុងឆ្នាំ២០២៣ ទោះជាតិចជាងសក្តានុពល កំណើនរបស់ខ្លួននៅមុនវិបត្តិកូវីដ-១៩ យ៉ាងណាក្ដី។

ធនាគារដដែលឱ្យដឹងថា កំណើនសេដ្ឋកិច្ច នៅក្នុងប្រទេសទាំងនេះនឹងមានកម្រិតខុសៗគ្នា ដោយផ្អែកលើមូលដ្ឋានសេដ្ឋកិច្ច និងហានិភ័យជាក់លាក់ដែលប្រទេសនីមួយៗប្រឈម។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៦ ខែកុម្ភៈ។

របាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃទី១ ខែកុម្ភៈ នេះរំពឹងថា ក្នុងឆ្នាំ២០២៣ នេះ ប្រទេសវៀតណាម នឹងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតក្នុងរង្វង់៦,២% បន្ទាប់មកគឺកម្ពុជា ជាមួយនឹងកំណើន៥,៥% ចំណែ​កឯឡាវ និងមីយ៉ាន់ម៉ា នឹងសម្រេចបានកំណើនក្នុងរង្វង់៣%។

តម្រូវការក្នុងស្រុកផ្នែកទំនិញ និងសេវាកម្មរួមជាមួយនឹងទេសចរណ៍គឺជាកត្តាដ៏សំខាន់ ដែលនឹងជំរុញការស្ទុះងើបឡើង នៃសេដ្ឋកិច្ចសម្រាប់ប្រទេសទាំងនេះក្នុងឆ្នាំ២០២៣។

ស្ថានភាពល្អប្រសើរឡើងនៅក្នុងទីផ្សារការងារ ក៏នឹងជួយរួមចំណែកធ្វើឱ្យតម្រូវការក្នុងស្រុកកើនឡើងផងដែរ ហើយអត្រាការងារនៅវៀតណាម ក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២២ បានកើនឡើងខ្ពស់បំផុតមិនធ្លាប់មានរបស់ខ្លួនចាប់តាំងពីផ្ទុះវិបត្តិកូវីដ-១៩ មក។

ក្រោយប្រទេសចិន បើកព្រំដែនរបស់ខ្លួនឡើងវិញ កាលពីខែមុន វិស័យសេវាកម្ម ក៏នឹងសម្រេចបានកំណើនផងដែរ ដោយសារភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើន មកដើរលេងកម្សាន្តនៅប្រទេសទាំងនេះ។ ក្នុងឆ្នាំ២០១៩ ភ្ញៀវទេសចរចិន មានប្រមាណពី៣០% ទៅ៣៥%នៃចំនួនភ្ញៀវទេសចរបរទេសសរុប។

ដំណើរទេសចរណ៍ ជាក្រុមចេញក្រៅប្រទេសមកកាន់កម្ពុជា និងឡាវ នឹងបន្តឡើងវិញចាប់ពីថ្ងៃទី៦ ខែកុម្ភៈ ហើយនឹងបន្តមកកាន់ប្រទេសជាច្រើនទៀតក្នុងពេលដ៏ខ្លីខាងមុខនេះ។

របាយការណ៍ដដែលរំពឹងថា ប្រទេសកម្ពុជា និងវៀតណាម នឹងទទួលបានអត្ថប្រយោជន៍ច្រើនបំផុត ពីកំណើនភ្ញៀវទេសចរនេះ ខណៈឧស្សាហកម្មទេសចរណ៍របស់កម្ពុជា គ្របដណ្ដប់១៨,២%នៃGDPរបស់ខ្លួន។ ចំនែកឯឧស្សាហកម្មទេសចរណ៍វៀតណាម គ្របដណ្ដប់៩,៨%នៃ GDP របស់ខ្លួន៕

ប្រជាជនចំនួន១២០០គ្រួសារនៅអាគារបុរីកីឡាបានទទួលកាដូពិសេស ពីសម្តេចតេជោ

ដោយៈគង់ សូរិយា

       ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ប្រទានកម្មប័ណ្ណកម្មសិទ្ធិលើចំណែកឯកជន ចំនួន១.៣៩២បន្ទប់ នៃអគារបុរីកីឡាទាំង៨អគារ។

លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញកាលពី​ចុងសប្តាហ៍មុន បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលបងប្អូន ប្រជាពលរដ្ឋបុរីកីឡាទាំង៨អគារ ស្មើនឹង១.៣៩២បន្ទប់ ប្រមាណ១.២០០គ្រួសារ ដែលកំពុងរស់នៅក្នុងអគារបុរីកីឡា ដោយបាននាំយកដំណឹងដ៏សែនរីករាយ មកជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងអគារបុរីកីឡា ដោយពិនិត្យឃើញអំពីស្ថានភាពរបស់បងប្អូន នឹងជួយសម្រួលឱ្យបងប្អូនទទួលបានកម្មសិទ្ធិស្របច្បាប់ លើចំណែកឯកជន នៃអគារសហកម្មសិទិ្ធបុរីកីឡា ក៏ដូចសម្រួលបន្ទុកក្នុងការបង់ពន្ធ-អាករ និងសេវាសុរិយាដីនានា ក្នុងដំណើរការបំពេញនីតិវិធី កសាងប័ណ្ណកម្មសិទ្ធិលើចំណែកឯកជន៕

កំណើនទេសចរណ៍ជំរុញឱ្យអចលនទ្រព្យបម្រើវិស័យនេះមានសង្ឃឹមខ្ពស់

ដោយៈ សុផារី

ភ្នំពេញៈការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា និងបើកប្រទេសចិនឡើងវិញ ដោយអនុញ្ញាតិឱ្យប្រជាពលរដ្ឋ និងជនបរទេស អាចធ្វើដំណើរចេញចូលប្រទេស ដែលបានជំរុញឱ្យវិស័យទេសចរណ៍ ងើបឡើងវិញបណ្តើរៗ ហើយអចលនទ្រព្យ ដែលបម្រើឱ្យទីផ្សារមួយនេះក៏មានសង្ឃឹមផងដែរ។

លោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ថា ក្នុងឆ្នាំនេះ ជឿជាក់ថាកម្ពុជានឹងទាក់ទាញបានភ្ញៀវទេសចរជាច្រើន ជាពិសេសចំពេលប្រទេសចិនបើកឡើងវិញ ដែលអាចជួយឱ្យសណ្ឋាគារ និងបដិសណ្ឋាកិច្ច នឹងបន្តមានកំណើនក្នុងភាពវិជ្ជមានក្នុងឆ្នាំនេះ។

លោកស្រីបង្ហាញសុទិដ្ឋិនិយម ចំពោះទីផ្សារនេះ ដោយសារក្រសួងទេសចរណ៍បានប្រកាសយុទ្ធនាការ “ទស្សនាកម្ពុជាឆ្នាំ២០២៣” ហើយរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ក្នុងអំឡុងពេលស៊ីហ្គេមឆ្នាំ២០២៣។

បន្ថែមលើសនេះ ក្រុមហ៊ុនAirAsia បានបញ្ជាក់ថា ការបើកដំណើរការរបស់ខ្លួននៅកម្ពុជារំពឹងថា នឹងមានជើងហោះហើរកាន់តែច្រើនពីបរទេ​សមកកាន់កម្ពុជា និងមានជើងហោះហើរក្នុងស្រុក។

លើសពីនេះ លោកស្រីបញ្ជាក់ទៀតថា ខ្សែសង្វាក់សណ្ឋាគារអន្តរជាតិជាច្រើនទៀតត្រូវបានគេរំពឹងថា នឹងឈានចូលមកកាន់ទីផ្សារកម្ពុជា ដោយ​សារតែការស្ទុះងើបឡើងវិញនៃភ្ញៀវទេសចរ។

លោកស្រីថា “វិស័យទេសចរណ៍នៅក្នុងឆ្នាំ២០២២ ងើបឡើងក្នុងអត្រា១០ដង បើប្រៀបធៀបជាមួយឆ្នាំ២០២០ ហេតុនេះនឹងបន្តងើបឡើងបន្ថែមទៀត នៅក្នុងឆ្នាំ២០២៣នេះដូចគ្នា”។

លោកគាម សៀកឡុង អគ្គនាយកក្រុមហ៊ុន Century 21 Dream Property បានបញ្ជាក់កាលពីពេលថ្មីៗនេះថា ដោយសារតែស្ថានភាពវិស័យទេសចរណ៍ កំពុងងើបឡើងវិញយ៉ាងល្អប្រសើរ គួរឱ្យកត់សម្គាល់ អចល​នទ្រព្យទាំងឡាយណា ដែលបម្រើឲ្យទីផ្សារទេសចរណ៍ ក៏មានតម្រូវការខ្ពស់ផងដែរ ហើយការវិនិយោគដីធ្លីទាំងឡាយ នៅតំបន់ទីក្រុងក៏ជាជម្រើសមួយផងដែរ។

របាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងឆ្នាំ២០២២ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង២,២លាននាក់ ជាមួយនឹងជើងហោះហើរចូលក្នុងប្រទេសជិត៣ម៉ឺនជើង ក្នុងនោះមានទេសចរថៃចំនួ​ន៨៥៣.៣៧៦នាក់ វៀតណាម៤៦៣.៩៩៥នាក់ និងចិន១០៦.៨៧៥នាក់៕

អ្នកជំនាញៈឆ្នាំ២០២៣នៅតែផ្ដល់ក្ដីសង្ឃឹមដល់វិស័យអចលន ទ្រព្យកម្ពុជា

   ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ឆ្នាំ២០២៣ជាឆ្នាំមួយ ដែលអ្នកជំនាញអចលនទ្រព្យអ្នកវិនិយោគ ក៏ដូចជាធុរជនលើវិស័យអចលនទ្រព្យ នៅតែបង្ហាញក្ដីសង្ឃឹមជាថ្មីថានឹងធ្វើឱ្យវិស័យនេះ នឹងមានភាពប្រសើរឡើងជាងឆ្នាំមុនៗ បន្ទាប់ពីជួបវិបត្តិកូវីដ១៩ បើទោះបីជាបច្ចុប្បន្ននេះវិបត្តិ នៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែមិនទាន់បានបញ្ចប់។

អគ្គនាយិកានៃក្រុមហ៊ុនអចលនទ្រព្យCentury 21 Cambodia លោកស្រីGrace Rachny Foនងបានមានប្រសាសន៍ឲ្យដឹងកាលពីចុង​សប្តាហ៍មុនថា ទោះបីជាឆ្នាំ២០២៣នេះ វិបត្តិនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនមិនទាន់បានបញ្ចប់ក្ដី តែសម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងមានភាពប្រសើរឡើងវិញ និងប្រសើរជាងឆ្នាំ២០២២និងឆ្នាំ ២០២១កន្លងទៅ ។

លោកស្រីបន្តថា “ឆ្នាំនេះយើងមានក្ដីសង្ឃឹមច្រើន ជាក់ស្ដែងយើងឃើ​ញប្រទេសចិន បានចាប់ផ្ដើមបើកប្រទេសរបស់ខ្លួនឡើងវិញហើយ”។លោក​ស្រីបន្ថែមថា “អ្នកដំណើរទាំងភ្ញៀវទេសចរ និងវិនិយោគិនរបស់ចិននឹងចាប់ផ្ដើមចាកចេញ និងស្វែងរកឱកាសវិនិយោគ នៅតាមបណ្ដាប្រទេសនានាឡើងវិញ ក្នុងនោះកម្ពុជាក៏ជាគោលដៅមួយរបស់ចិនផងដែរ “។

ដូច្នេះហើយ ទើបអ្នកវិនិយោគក្នុងស្រុកជាច្រើន បានផ្ដល់ក្ដីសង្ឃឹមថាស្ថានភាពវិនិយោគកក្នុងឆ្នាំ២០២៣នេះ នឹងប្រសើរជាងឆ្នាំ២០២១និងឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ។

លោកស្រីGrace Rachny បានបន្តទៀថា កត្តាមួយចំនួនដែលយើងរំពឹងថាឆ្នាំនេះ ជាឆ្នាំប្រសើរសម្រាប់ការវិនិយោគ នៅក្នុងប្រទេសកម្ពុជា ដូចជារោងចក្រ ដំឡើងរថយន្តម៉ាកយីហោល្បីៗជាច្រើន បានដំណើរការនៅក្នុងប្រទេសកម្ពុជា ដែលជាការទាក់ទាញដល់បណ្ដា ក្រុមហ៊ុនធំៗជាច្រើនទៀតនៅលើពិភពលោក ចូលមកជាបន្តបន្ទាប់ ។ ក្រៅពីនេះម៉ាកយីហោនៃទំនិញល្បីៗជាច្រើនក៏បានចូលមកកម្ពុជាជាបន្តបន្ទាប់ផងដែរ ។

លោកស្រីបន្ថែមថា នាពេលបច្ចុប្នន្ននេះដែរ យើងក៏បានឃើញបណ្ដាធនាគារទាំងក្នុងស្រុក និងបរទេសបានចាប់ផ្ដើមពង្រឹងខ្លួន កាន់តែរឹងមាំបន្ថែមទៀត ដោយបានពង្រីកការិយាល័យ ក៏ដូចជា សាងសង់អគារការិយា​ល័យកណ្ដាលរបស់ខ្លួនកាន់តែធំ ហើយនៅពេលណាធនាគារមានភាពរឹងមាំហើយនោះ វិស័យអចលនទ្រព្យក៏នឹងរឹងមាំដែរ ពីព្រោះថាវិស័យនីមួយៗគឺត្រូវមានការផ្សារភ្ជាប់គ្នា។

លោកស្រីGrace Rachnyឱ្យដឹងថា បើតាមការវិភាគរបស់ក្រុមអ្នកវិភាគលើវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជាបានឱ្យដឹងថា ចាប់ពីឆ្នាំ២០២០ រហូតដល់ឆ្នាំ ២០២២កន្លងទៅ ថ្វីត្បិតតែយើងជួបបញ្ហាមែន តែបើសិនជាប្រៀបធៀបនឹងវិបត្តិក្នុងអំឡុងឆ្នាំ២០០៨ គឺឆ្នាំ ២០២០នៅល្អជាងឆ្នាំ២០០៨ឆ្ងាយណាស់ ប៉ុន្តែក្រោយពីឆ្នាំ ២០០៨ហើយ យើងនៅតែអាចស្ដារឱ្យវាងើបឡើងវិញបានលឿនរហ័ស ។

ជាមួយគ្នានេះ លោកឌឹត ចណ្ណាអគ្គនាយកក្រុមហ៊ុន Lucky Realty បានឱ្យដឹងផងដែរថា ចាប់ពេលនេះ តទៅក្រុមហ៊ុនក្នុងស្រុកជាច្រើនគួរត្រៀមខ្លួន ក្នុងការទទួលយកនូវការវិនិយោគពីខាងក្រៅបណ្ដើរៗ។ ជាក់ស្ដែងក្រុមរបស់លោក ក៏បាននិងកំពុងត្រៀមខ្លួន និងគ្រោងនឹងបង្ហាញដល់អ្នកវិនិយោគក្នុងស្រុក ពីការទទួលផលចំណេញ ក្នុងវិស័យអចលនទ្រព្យជាពិសេសពីរបៀបរកស៊ី ជាមួយធុរជនមកពីប្រទេសចិន ស្របនឹងប្រទេសចិនបានបើកទូលាយ ដល់ការធ្វើដំណើររបស់ទេសចរ និងវិនិយោគិនរបស់ខ្លួនផងដែរ៕