កម្ពុជាមានធនាគារចំនួន៦៩ ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ គ្រឹញស្ថានធនាគារកម្ពុជាមានធនាគារពាណិជ្ជ៦០ ធនាគារឯកទេស៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន៥ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើរចំនួន៨២។

ស្ថាប័នហិរញ្ញវត្ថុទាំងនេះបាន និងកំពុងរួមចំណែកយយ៉ាងសំខាន់ ក្នុងការរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា។ នេះនេះបើតាមការឱ្យដឹងរបស់លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជានៅក្នុងសន្និសីទសារពត៌មានស្តីពី “​​ស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិធានការបុរេសកម្មឆ្លើយតប ទៅនឹងការផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ” នាព្រឹកថ្ងៃទី៧ខែកុម្ភៈ។

លោករ័ត្ន សោភ័ណ  បានឱ្យដឹងថា នៅឆ្នាំ២០២២នេះ ប្រព័ន្ធធនាគារកម្ពុជាសម្រេចបានលទ្ធផលល្អ និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគាំទ្រកំណើនសេដ្ឋកិច្ច ដែលត្រូវបានប៉ានស្មានថាងើបឡើងវិញក្នុងអត្រា៥,១%។អត្រាប្តូរ​ប្រាក់រៀល ធៀបនឹងដុល្លារអាមេរិក ត្រូវបានរក្សាមានស្ថិរភាពក្នុងរង្វង់៤.១០២រៀល ក្នុង១ដុល្លារអាមេរិកហើយអត្រាអតិផរណា​ប្រចាំឆ្នាំ២០២២ មានកម្រិត ៥,៥%។

លោកបញ្ជាក់ថា ប្រព័ន្ធធនាគារហិរញ្ញវត្ថុ បានផ្តល់ឥណទានទៅកាន់វិស័យសេដ្ឋកិច្ច (Real Sector)  ជាមួយកំណើន២១% ប្រមាណ៥៦ ប៊ីលានដុល្លារអាមេរិក, ប្រាក់បញ្ញើអតិថិជនកើនជាង១១% ឬប្រមាណជាង ៤៤ប៊ីលានដុល្លារអាមេរិក។ ចំនួនគណនីប្រាក់បញ្ញើអតិថិជន កើនពី ១២,៧លាន ដល់១៤,៣លានគណនី និងគណនីឥណទាន​អតិថិជនពី ៣,៤លាន ដល់៣,៧លានគណនី។

ដោយឡែកបើសិនជាគិត តែគ្រឹះស្ថានធនាគារតែឯង ឥណទានទៅកាន់វិស័យសេដ្ឋកិច្ច មានកំណើន ១៩% ប្រមាណជា ៤៦ប៊ីលាន​ដុល្លារអាមេរិកនៅដំណាច់ឆ្នាំ២០២២, ប្រាក់បញ្ញើអតិថិជនកើនជិត១០% ឬប្រមា​ណ៣៨ប៊ីលានដុល្លារអាមេរិក៕

ឥណ្ឌាបើកដំណើរការរោងចក្រផលិតឧទ្ធម្ភាគចក្រដ៏ធំបំផុតដើម្បីជំរុញ វិស័យការពារជាតិថ្មី

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសឥណ្ឌាបានបើករោងចក្រ ផលិតឧទ្ធម្ភាគចក្រដ៏ធំបំផុតរបស់ខ្លួន ដែលអាចផលិតបានយន្តហោះ លើសពី១.០០០គ្រឿង ក្នុងមួយឆ្នាំ។

នេះជាផ្នែកមួយ នៃការជំរុញការពឹងផ្អែកលើខ្លួនឯង លើផ្នែកការពារជាតិ ដើម្បីប្រឆាំងនឹងឥទ្ធិពល ដែលកំពុងកើនឡើងរបស់ប្រទេសចិន។

ទីក្រុងញូវដែលី ក៏បានប្រកាសអំពីការកើនឡើងចំនួន២ខ្ទង់ នៅក្នុងថវិកាការពារជាតិប្រចាំឆ្នាំរបស់ខ្លួន កាលពីសប្តាហ៍មុន ជាមួយនឹងការសម្លឹងមើលគូប្រជែង ភូមិសាស្ត្រនយោបាយរបស់ខ្លួន ដែលជាប់ព្រំដែនភាគខាងជើង។

ឥណ្ឌាគឺជាប្រទេសនាំចូលអាវុធដ៏ធំបំផុតមួយ នៅក្នុងពិភពលោក ហើយទោះបី ជាមានការខិតខំនាពេលថ្មីៗនេះ ដើម្បីឆ្ពោះទៅរកការផលិតផ្នែកការពារក្នុងស្រុកក៏ដោយ ក៏ប្រទេសនេះនៅតែពឹងផ្អែកខ្លាំង លើផ្នែករឹងពីទីក្រុងមូស្គូ ដែលជាអ្នកផ្គត់ផ្គង់ផ្នែកយោធាដ៏ធំ និងចំណាស់ជាងគេរបស់ឥណ្ឌា។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានមានប្រសាសន៍ថា រោងចក្រឧទ្ធម្ភាគចក្រថ្មីនេះ បំពេញតាមការសន្យារបស់រដ្ឋាភិបាលរបស់យើង ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ឥណ្ឌាជាបណ្តើរៗ លើបរទេសសម្រាប់តម្រូវការការពារជាតិ។

លោកបន្តថា “ខ្ញុំសប្បាយចិត្ត ដែលអាវុធ និងប្រព័ន្ធការពាររាប់រយប្រភេទ ចាប់ពីកាំភ្លើងវាយប្រហារទំនើបរហូតដល់រថក្រោះ នាវាផ្ទុកយន្តហោះ ឧទ្ធម្ភាគចក្រ និងយន្តហោះដឹកជញ្ជូន ឥឡូវនេះកំពុងត្រូវបានផលិតនៅក្នុងប្រទេសឥណ្ឌា”។

រោងចក្រ​ឧទ្ធម្ភាគចក្រ​ដ៏ធំ​បំផុត នៅ​តំបន់អាស៊ី​នេះ នឹង​ផលិត​ឧទ្ធម្ភាគចក្រប្រភេទ Light Utility Helicopters ជាលើកដំបូង ដែល​រចនា​ឡើង​ដោយ​ឥណ្ឌា និង​ត្រូវពង្រីក​ខ្លួន​បន្ថែម ដើម្បី​បង្កើត​ឧទ្ធម្ភាគចក្រ​ពហុមុខងារ​ផ្សេង​ៗទៀត។

រោងចក្រនេះ ស្ថិតនៅភាគខាងត្បូងរដ្ឋ Karnataka និងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ តែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីទីក្រុងញូវដេលី បានបង្ហាញឧទ្ធម្ភាគចក្រវាយប្រហារ ដែលរចនាឡើងសម្រាប់ប្រើប្រាស់នៅក្នុងតំបន់ ដែលមានកម្ពស់ខ្ពស់ ដូចជាភ្នំហិម៉ាឡៃ៕

Government bonds to be issued through second platform

The government will issue its bonds in the primary market in the second quarter of this year through a second platform called the Government Securities Auction Platform (GSAP), in addition to the National Bank of Cambodia Auction Platform (NBCP).

Institutional investors will be able to enter the auctions of the government bonds through the new platform developed by the Cambodia Securities Exchange (CSX), said its CEO Hong Sok Hour.

The first auction of the government bonds through the GSAP is expected in the second quarter this year,” Sok Hour told Khmer Times yesterday.

Currently, government bonds are issued only through NBCP.

GSAP is a soon-to-be-launched platform developed by the Cambodia Securities Exchange (CSX) in addition to the NBCP, with both auction platforms putting emphasis on different maturity periods.

The two auction platforms will allow institutional investors including commercial banks, microfinance institutions, securities firms, insurance companies, the National Social Security Fund, other fund managers and custodians to enter the market directly in accordance with the government’s issuance plan.

Government bonds are known to have the lowest risk – almost zero, because they are backed by a country’s government with high liquidity, Sok Hour said.

In 2023, the government plans to raise $200 million from bonds, which can bring it direct revenues, and ensure investment efficiency and sustainability of debt management and the national budget, according to the Ministry of Economy and Finance.

Source: Khmer Times

សមាគមជប៉ុន កម្ពុជាសន្យាកៀរគរនិងទាក់ទាញវិនិយោគិនជប៉ុន មកកម្ពុជាបន្ថែម

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ សមាគមជប៉ុន-កម្ពុជាហៅកាត់ថា (JCA) បានសន្យាថា នឹងទាក់ទាញអ្នកវិនិយោគទុនរបស់ខ្លួន ឱ្យបានច្រើនបន្ថែមទៀត សម្រាប់ចូលរួមជួយអភិវឌ្ឍន៍ វិស័យធនធានមនុស្សនៅកម្ពុជា ឱ្យកាន់តែមានសមត្ថភាព ទាំងចំណេះ ជំនាញ ដើម្បីដើរឱ្យទាន់តម្រូវការសង្គម-សេដ្ឋកិច្ច ដែលកំពុងមានការរីកចម្រើននាពេលបច្ចុប្បន្ន។

នេះបើតាមលោកតាកាហាហ្ស៊ិ ហ៊្វូមីអាគិ ប្រធានសមាគមថ្លែងក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅព្រឹកថ្ងៃតី ០៧ កុម្ភៈ ២០២៣ ។

លោកបណ្ឌិតអ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាត់ទុកលោកប្រធានសមាគម គឺជាមិត្តដ៏ល្អមួយរូបរបស់កម្ពុជា និងជាអ្នកការទូត ដ៏មានសមត្ថភាពរបស់ប្រទេសជប៉ុន ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរប្រកបដោយផ្លែផ្កា។

លោកបញ្ជាក់ថា “រដ្ឋាភិបាលប្រទេសទាំងពីរ បានបង្កើនកិច្ចសហប្រតិបត្តិការដល់កម្រិត ដៃគូរជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។ លោកបន្តថា “មួយវិញទៀតលំហូរ ពាណិជ្ជករជប៉ុន ចូលមកកម្ពុជាកាន់តែច្រើន វិនិយោគលើគ្រប់  វិស័យបានផ្តល់ឱកាសការងារជូនពលរដ្ឋកម្ពុជា បានយ៉ាងច្រើន នេះជាការបង្ហាញពីសក្តានុពល និងភាពទាក់ទងរបស់កម្ពុជា” ។

លោករដ្ឋមន្រ្តីបានបន្តថា ការវិនិយោគរបស់ជប៉ុន ពិតជានាំនូវបច្ចេកវិទ្យាទំនើបថ្មីៗ និងយន្តការគ្រប់គ្រងក្រុមហ៊ុន រោងចក្រឱ្យកាន់តែមានភាពងាយស្រួល។ លោកថា “សម្គាល់ឃើញថា ក្រុមហ៊ុនរបស់ជប៉ុនដែលមានវត្តមាននៅកម្ពុជា កម្រមានវិវាទការងារណាស់ ក្រុមហ៊ុនអនុវត្តទៅតាមច្បាប់បានល្អ រួមនឹងទំនាក់ទំនងរវាងនិយោជកជប៉ុន និងកម្មករនិយោជិតកម្ពុជាមានភាពសុខដុមរមនានឹងគ្នា”។

លោកបន្ថែមថា កម្ពុជាចង់ឃើញកម្មសិក្សាការីរបស់ខ្លួន បានទៅធ្វើការនៅប្រទេសជប៉ុនឱ្យបាន៥ម៉ឺននាក់ ខណៈបច្ចុប្បន្នកម្មសិក្សាការីកម្ពុជាទៅធ្វើការនៅជប៉ុន មានប្រមាណតែជាង២ម៉ឺននាក់ប៉ុណ្ណោះ។ លោកបានស្នើដល់ខាងភាគីជប៉ុន បណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ដើម្បីឈានទៅសម្រេចឱ្យបាននូវចំនួន៥ម៉ឺន នាក់នាពេលដ៏ខ្លីខាងមុខនេះ។

នៅក្នុងជំនួបនោះដែរ លោក Fumiaki រួមនឹងសមាជិកសមាគម បានប្តេជ្ញានឹងខិតខំប្រឹងប្រែង ធ្វើយ៉ាងណាជួយមកកម្ពុជា លើជំនាញចំាបាច់និងអាទិភាព ដែលកំពុងមានតម្រូវការសម្រាប់ ទៅធ្វើការនៅប្រទេសជប៉ុន។

ជាមួយនឹងនេះ ដោយសង្កេតឃើញថា រថយន្តដែលផលិតនៅប្រទេសជប៉ុន បានចរាចរណ៍នៅកម្ពុជា មានចំនួនកាន់តែច្រើន ដែលជាឱកាសមួយ សម្រាប់ឱ្យខាងជប៉ុនផ្តល់ការបណ្តុះបណ្តាល លើជំនាញថែទាំ និងជួសជុលរថយន្តនេះ ទៅដល់យុវជនកម្ពុជា ឱ្យកាន់តែមានសមត្ថភាព រួមនឹងផ្តល់ការបណ្តុះបណ្តាលជំនាញកែសម្ផស្ស ដែលជាជំនាញមួយកំពុងតែពេញនិយម ដែលអាចផ្តល់ចំណូលបានប្រសើរ បើយុវជន យុវតីរបស់កម្ពុជា ចាប់យកអាជីពខាងកែសម្ជស្សនេះបានស្ទាត់ជំនាញ ។

ក្រលេកមកមើលការវិនិយោគរបស់ជប៉ុន នៅកម្ពុជានាពេលបច្ចុប្បន្ននេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីប្រជាពលរដ្ឋកម្ពុជា ដូចជា គម្រោងវិនិយោគលំនៅឋាន ជាពិសេសផ្សារទំនើបអ៊ីអនម៉ល ដោយមកដល់បច្ចុប្បន្ននេះ ផ្សារទើបជប៉ុនមួយនេះ បានពង្រីកទីតាំង៣កន្លែងហើយ និងកំពុងទទួលបានការគាំទ្រច្រើនពីពលរដ្ឋកម្ពុជាផងដែរ ៕

ស្ពានអាកាសព្រះមុនីវង្សសម្រេចវឌ្ឍនភាពសាងសង់១១,៤១ ភាគរយហើយ

ដោយៈ សហការី

ភ្នំពេញៈ ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស កំពុងដំណើរការខួងគ្រឹះសសរចំនួនសរុប២១៩ដើម នៅលើផ្លូវ៦០ម៉ែត្រ និងផ្លូវព្រះមុនីវង្ស ដោយរហូតមកទល់ពេលនេះ សម្រេចបានការខួង និងចាក់បេតុងបានប្រមាណ២៥ដើម ស្មើនឹង ១១,៤១ភាគរយនៃគម្រោង។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋបានឲ្យដឹងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ការដ្ឋានសាងសង់ស្ពានអាកាស៦០ម៉ែត្រក្បាលថ្នល់ បច្ចុប្បន្នក្រុមការងារកំពុងតែធ្វើការខួងគ្រឹះស្ពានដែលទាំងអស់ មានចំនួន២១៩ដើម ដោយទើបនឹងបានបញ្ចប់ការខួង និងចាក់បេតុងប្រមាណ២៥ដើម ដែលស្មើនឹង១១,៤១%។

លោកបន្តថា “ក្នុងនោះ ផ្នែកខាងលើផ្លូវ៦០ម៉ែត្រ នៅតំបន់ N-1 យើងបានខួងគ្រឹះរួចរាល់ចំនួន២២ដើម។ នៅតំបន់ N-2 កំពុងរៀបចំការដ្ឋានដើម្បីធ្វើការខួងគ្រឹះបន្ត តែតំបន់នេះក៏ពិបាក ក្នុងការរៀបរបាំងការដ្ឋានផងដែរ ដោយសារប្រជាពលរដ្ឋមានការតវ៉ា”។

ចំណែកលើផ្លូវព្រះមុនីវង្ស នៅតំបន់ N-3 យើងបានធ្វើការខួងគ្រឹះបានចំនួន 3ដើម និងរង់ចាំការដោះស្រាយផលប៉ះពាល់ ដើម្បីបន្តការងារទៀតចំណែកនៅលើផ្លូវ២៧១ ពុំទាន់បានចូលសាងសង់នៅឡើយ។ នេះបើយោ​ងតាមលោកប្រធានមន្ទីរ។

ស្ពានអាកាស៦០ម៉ែត្រក្បាលថ្នល់នេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី៣១ សីហា ឆ្នាំ២០២២។

គម្រោងសាងសង់ស្ពានអាកាសនេះ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា(OCIC) ដោយគ្រោងចំណាយថវិកាចំនួនជាង៣៦,៧លានដុល្លាអាមេរិក ប្រើប្រាស់រយៈពេលសាងសង់៣៦ខែ៕

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បង្ហាញសុទិដ្ឋិនិយមលើរំហូរទេសចរចិន មកកម្ពុជាចាប់ពីខែមីនា

ដោយៈ សុផារី

ភ្នំពេញៈ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុនបានបង្ហា​ញសុទិដ្ឋិនិយមថា ការធ្វើដំណើរទេសចរចិនមកកម្ពុជា នឹងកើនឡើងជាលំដាប់ចាប់ពីខែមីនា ឆ្នាំ២០២៣នេះ។

ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តជាតិ ប្រមាណ៤០ម៉ឺននាក់ ក្នុងនោះមានភ្ញៀវទេសចរចិនប្រមាណ២៥.០០០នាក់ ដែលបានកើនឡើងជាង៩០០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ប្រា​ប់សារព័ត៌មានក្នុងស្រុកនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា ក្នុងចំណោមទេសចរអន្តរជាតិទាំងអស់ មានទេសចរចិនមានការកើនឡើង៩០១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ប៉ុន្តែនៅថយចុះ៨៦,៣% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៩។

លោករដ្ឋមន្ត្រីបានបន្ថែមថា ចំពោះជើងហោះហើរពីប្រទេសចិន ក្រោ​យថ្ងៃបើកឱ្យទេសចរ ធ្វើដំណើរឡើងវិញចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ទើបមានជើងហោះហើរត្រង់ឡើងវិញ ប៉េកាំង-ភ្នំពេញ ចាប់ផ្តើមនៅព្រឹកថ្ងៃទី៧ ខែកុម្ភៈនេះជាលើកដំបូង ដែលប្រតិបត្តិការហោះហើរ ដោយក្រុមហ៊ុន Air China។

លោករដ្ឋមន្ត្រី ថោង ខុន មានសុទិដ្ឋិនិយមថា ការធ្វើដំណើរទេសចរចិនមកកម្ពុជា នឹងកើនឡើងជាលំដាប់ចាប់ពីខែមីនា ឆ្នាំ២០២៣នេះ។

លោកបានបន្ថែមទៀតថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក៏នឹងមានជើងហោះ លើកដំបូងពីគួនមីងមកសៀមរាប និងពីសៀងហៃមកសៀមរាប ដែលនឹងប្រតិបត្តិការដោយក្រុមហ៊ុន China Eastern (Charter Flights) ផងដែរ។

កម្ពុជាក៏បានរៀបចំពិធីស្វាគមន៍ ភ្ញៀវទេសចរចិនលើកដំបូង តាមជើងហោះហើរ AIR CHINA (CA745) នេះនឹងធ្វើនៅព្រឹកថ្ងៃទី ៧ ខែកុម្ភៈនេះផងដែរ ដោយមានការចូលរួមពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ កម្ពុជាក៏បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ក្រុមភ្ញៀវទេសចរចិនចំនួន៣២នាក់ ដែលជាតំណាងទីភ្នាក់ងារទេសចរណ៍ចិន និងអ្នកសារព័ត៌មានមួយចំនួន នៅខេត្តស៊ិនជិន តាមជើងហោះហើរ ZH9045 ដែលមកសិក្សាពីគោលដៅទេសចរណ៍កម្ពុជា។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់ប្រាប់ Property Area Asia ថា នៅក្នុងខែកុម្ភៈនេះ ចំនួននៃការកក់សំបុត្រយន្តហោះ ធ្វើដំណើរពីប្រទេសចិន មកកាន់ទិសដៅនានានៅក្នុងប្រទេសកម្ពុជា មានចំនួនកើនឡើងវិញហើយ មិនថាទិសដៅខេត្តសៀមរាប ទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុនោះទេ។

ក្រសូងទេសចរណ៍ បានបង្ហាញទិន្នន័យទេសចរនៅខែមករា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរ អន្តជាតិប្រមាណ៤០ម៉ឺននាក់ កើនឡើង៧៩៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ និងថយចុះ៣៨% បើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០១៩។

ប្រភពទីផ្សារសំខាន់ៗមានប្រទេសថៃ វៀតណាម ចិន កូរ៉េ សហរដ្ឋអាមេរិកជាដើម។ គិតជាមធ្យម មានទេសចរអន្តរជាតិចូលមកកម្ពុជា ទាំងតាមផ្លូវ ផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹកប្រមាណ១២.០០០នាក់ ទៅ១៣.០០០នាក់ ក្នុងមួយថ្ងៃ៕

កម្ពុជាអនុម័តគម្រោងថ្មីចំនួន១១គម្រោងមានទឹកប្រាក់សរុបជិត៦០លានដុល្លារអាមេរិក

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ កម្ពុជានៅតែបន្តអនុម័ត គម្រោងវិនិយោគថ្មីៗជាបន្តបន្ទាប់ ហើយគម្រោងភាគច្រើន ដែលអនុម័តចុងក្រោយនេះ គឺជាគម្រោងវិនិយោគរោងចក្រឧស្សាហកម្ម ដោយបានផ្ដល់ឱកាសការងារ ដល់ប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺនកន្លែង។

ជាក់ស្ដែងយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញ ផ្សាយនៅ ព្រឹកថ្ងៃទី៧ កុម្ភៈ ២០២៣នេះ គម្រោងវិនិយោគថ្មី១១ គម្រោងមានទឹកប្រាក់ជិត៦០លានដុល្លារ ត្រូវបានចេញវិញ្ញាបនបត្រចុះបញ្ជីវិនិយោគជាផ្លូវការ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញ គម្រោងទាំង១១ដែលបានអនុម័ត និងចេញផ្សាយនៅថ្ងៃនេះ ក្នុងរួមមាន ទី១. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌក្នុងផ្ទះ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្បាលដីលេខ១ ផ្លូវជាតិលេខ៤១ ភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ៦,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៣១កន្លែង។

ទី២ គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ៦,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤៧៨កន្លែង។

ទី៣. គម្រោងបង្កើតរោងចក្រផលិតកាបូប កាត់ដេរសម្លៀកបំពាក់ ខ្សែកាត ម៉ាស និងអៀម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១.២៦៣កន្លែង។

ទី៤. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ២២៤ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៦១០កន្លែង។

ទី៥. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.០៤៧កន្លែង ។

ទី៦. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំ​ងវិនិយោគស្ថិតនៅភូមិស្លែង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគ ប្រមាណ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.១៣៥កន្លែង។

ទី៧. គម្រោងបង្កើតរោងចក្រ ផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលធ្នង់ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៩៨កន្លែង។

ទី៨. គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គតាកូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៩៨កន្លែង។

ទី៩ គម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំ នៃគ្រឿងសង្ហារិមធ្វើពីលោហៈធាតុ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ៥០០កន្លែង។

ទី១០. គម្រោងបង្កើតរោងចក្រផលិត សម្ភារៈការិយាល័យ (ក្រូណូដាក់ឯកសារ) ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ៣៥០កន្លែង។

ទី១១.  គម្រោងបង្កើតរោងចក្រ ផលិតសម្ភារៈកីឡាធ្វើពីស្បែក និងក្រណាត់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញក្នុងទុនវិនិយោគប្រមាណ៦០០ពាន់ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ២០០កន្លែង ៕

Indonesian economic growth rises to 9-year high

Indonesia’s economic growth accelerated to a nine-year high in 2022 despite global uncertainty and a final-quarter slowdown, official data showed Monday, owing to soaring commodity prices and easing Covid-19 curbs.

Indonesia was badly affected by the coronavirus pandemic, with its exports and tourism-reliant economy taking a massive hit in 2020 as GDP shrunk by 2.07% — its first recession since the 1997 Asian financial crisis.

But Southeast Asia’s largest economy has bounced back since then, posting economic growth last year of 5.31%, Statistics Indonesia said Monday, the highest level since 2013.

“The figures show that Indonesia’s economy grew solidly in 2022,” statistics agency head Margo Yuwono said.

He said growth was propelled
by high export prices and the lifting of travel restrictions, with dropped quarantine requirements in March spurring business and spiking tourist arrivals.

The country welcomed more than 740,000 visitors in the first half of the year, an increase of more than 900% on-year.

The annual rise came despite slowing growth in the final quarter of the year after a strong July-September.
The economy expanded 5.01% on-year in October-December, down from 5.72% in the previous three months.

But it still maintained its annual rise from pandemic lows after expanding 3.69% in 2021 as coronavirus cases started to decline and export prices for key commodities like palm oil, coal and nickel rose significantly.

“Further weakness is likely as weak global demand, high inflation and elevated interest rates drag on activity,” said Gareth Leather, senior Asia economist at Capital Economics.

“We expect growth to slow further over the coming quarters.”

Source: AFP

ជនជាតិចិនសម្រុកទិញខុនដូនៅប្រទេសថៃ ស្របពេលមានក្តីបារម្ភពីបញ្ហាគោលនយោបាយ

ដោយ: គង់ លាងហួរ

បាងកក: ខុនដូនៅប្រទេសថៃ កំពុងទាក់ទាញអតិថិជនជនជាតិចិន ខណៈដែលពួកគេភាគច្រើនចង់ពន្លឿន ការផ្លាស់ប្តូរទីលំនៅទៅកាន់ប្រទេ​សនេះ ដោយសារតែការព្រួយបារម្ភអំពីអនាគត នៃគោលនយោបាយសូន្យកូវីដ របស់ទីក្រុងប៉េកាំង។

លោក Kashif Ansari សហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ Juwai IQI Group ដែលជាក្រុមហ៊ុនទីផ្សារអចលនទ្រព្យ និងជាម្ចាស់វិបផតថលអចលនទ្រព្យអន្តរជាតិ juwai.com នៅក្នុងប្រទេសចិនបានមានប្រសាសន៍ថា “អតិថិជនចិនបានប្រញាប់ប្រញាល់ទិញខុនដូនៅប្រទេសថៃ ដែលមិនធ្លាប់មានមុនពេលជំងឺរាតត្បាត”។

យោងតាមលោក Tritecha Tangmatitham នាយកគ្រប់គ្រងនៃក្រុមហ៊ុនអភិវឌ្ឍន៍ Supalai Plc ដែលបានចុះបញ្ជីផ្សារហ៊ុន SET បានឱ្យដឹងថាអតិថិជនចិន បានបន្តការទិញខុនដូនៅទីក្រុងបាងកក នៅដើមឆ្នាំ២០២២ ដោយសារមានការព្រួយបារម្ភ អំពីការបិទខ្ទប់នៅក្នុងប្រទេសរបស់ពួកគេ។

លោក Tritecha បាន​បន្តថា “ជនជាតិ​ចិន​បាន​ទិញ​យូនីត​ខុនដូខ្នាត​ធំ ហើយ​ចង់​ផ្ទេរ​កម្មសិទ្ធិភ្លាមៗ ព្រោះ​ពួកគេ​ចង់​ស្នាក់រស់នៅ​ឱ្យបានឆាប់”។

លោក Thongchai Busrapan សហនាយកប្រតិបត្តិនៃក្រុមហ៊ុនអភិវឌ្ឍន៍ Noble Development Plc ដែលបានចុះបញ្ជីក្នុងផ្សារហ៊ុន SET បានអះអាងថា “គោលបំណងនៃការទិញខុនដូ ក្នុងចំណោមជនជាតិចិនកាលពីឆ្នាំមុន បានបង្វែរទៅជាការទិញជាផ្ទះទី២ ពីគោលបំណងនៃការវិនិយោគ និងការរំពឹងទុកនៅក្នុងដំណាក់កាលមុនជំងឺរាតត្បាត”៕

បណ្តាក្រុមហ៊ុនផលិតប្រេងអាចពិចារណាលើការបង្កើនផលិតកម្មឡើងវិញ ខណៈតម្រូវការប្រេងក្នុងប្រទេសចិនកំពុងហក់ឡើង

ដោយ: គង់ លាងហួរ

ប៉េកាំង: បណ្តាក្រុមហ៊ុនផលិតប្រេង ប្រហែលជាត្រូវពិចារណាឡើងវិញ នូវគោលនយោបាយទិន្នផលរបស់ពួកគេ បន្ទាប់ពីការងើបឡើងវិញនៃតម្រូវការនៅក្នុងប្រទេសចិន ដែលជាប្រទេសប្រើប្រាស់ប្រេងច្រើនជាងគេទី២លើពិភពលោក។

ប្រទេសចិន ដែលជាប្រទេសនាំចូលប្រេងឆៅ ដ៏ធំបំផុតរបស់ពិភពលោក និងជាអ្នកទិញឧស្ម័នធម្មជាតិរាវលេខ២ បានក្លាយជាកត្តាមិនប្រាក ដប្រជាដ៏ធំបំផុតនៅក្នុងទីផ្សារប្រេង និងឧស្ម័នពិភពលោកក្នុងឆ្នាំ២០២៣ បន្ទាប់ពីទីក្រុងប៉េកាំង បានលុបចោលនយោបាយសូន្យកូវីដ នៅក្នុងខែធ្នូ ឆ្នាំ២០២២។

នាយកប្រតិបត្តិនៃទីភ្នាក់ងារថាមពលអន្តរជាតិ លោក Fatih Birol បានមានប្រសាសន៍ថា “យើងរំពឹងថា ប្រទេសចិននឹងគ្របដណ្តប់ប្រហែលពាក់កណ្តាល នៃកំណើនតម្រូវការប្រេងពិភពលោកនៅឆ្នាំនេះ”។លោក​បាន​បន្ថែម​ថា “តម្រូវ​ការ​ប្រេង​ចាក់យន្ត​ហោះ​របស់​ប្រទេស​ចិន ​កំពុង​កើន​ឡើង​ដោយ​ដាក់​សម្ពាធ​លើ​តម្រូវ​ការ”។

លោកបានបញ្ជាក់ថា “ប្រសិនបើតម្រូវការកើនឡើងខ្លាំង ហើយបើសេដ្ឋកិច្ចចិនស្ទុះងើបឡើងវិញ នោះតាមទស្សនៈរបស់ខ្ញុំ បណ្តាប្រទេសអង្គការ OPEC+ នឹងត្រូវពិនិត្យមើលគោលនយោបាយទិន្នផល របស់ពួកគេឡើងវិញ”។

អង្គការផលិតប្រេង OPEC + បានខឹងសម្បារនឹងសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត នៅក្នុងខែតុលា នៅពេលដែលអង្គការនេះ សម្រេចចិត្តកាត់បន្ថយទិន្នផលប្រេង២លានបារ៉ែល ក្នុងមួយថ្ងៃចាប់ពីខែវិច្ឆិកា ដល់ឆ្នាំ២០២៣ ជំនួសឱ្យការបូមប្រេងបន្ថែមទៀត ដើម្បីកាត់បន្ថយតម្លៃប្រេងឥន្ធនៈ និងជួយដល់សេដ្ឋកិច្ចពិភពលោក ដូចដែលសហរដ្ឋអាមេរិកបានណែនាំ។

លោក Birol បញ្ជាក់ក្តីសង្ឃឹមថា “ស្ថានភាពបែបនេះ នឹងមិនកើតឡើងម្តងទៀតទេ ហើយអង្គការ OPEC + ដែលរួមមានសមាជិកនៃអង្គការប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តដូចជារុស្ស៊ី នឹងត្រលប់ទៅដើរតួនាទីស្ថាបនានៅក្នុងទីផ្សារ ខណៈតម្រូវការមានភាពប្រសើរឡើងវិញ”៕