China tourism rebounds to pre-COVID levels during May Day holiday

SHANGHAI: China’s tourism business during the May Day holiday rebounded to pre-COVID levels, as the number of domestic trips rose by 70.8 per cent from a year earlier, government data showed on Wednesday (May 3).

If sustained, a recovery in the service sector could ease worries that China’s post-pandemic economic recovery is loosing momentum as the property market remains soft, and exports face headwinds.

Travel-hungry Chinese made 274 million domestic trips during the five-day break that began on Saturday, a rise of 70.8 per cent from a year earlier, and 19 per cent more than during 2019, the Ministry of Culture and Tourism said on its website.

The figures from this year’s May Day holiday – the first travel season since the pandemic without restrictions – are being monitored as a gauge of China’s economic health.

Asset manager Vontobel said it believes China’s recovery should accelerate, benefiting companies that cater to domestic consumers across leisure and e-commerce, as well as travel-focused businesses in China and across Asia.

The China Tourism Academy estimates that about 4.55 billion domestic tourist trips will be made this year, up 73 per cent from 2022, Xinhua reported.

The Ministry of Culture and Tourism said on Wednesday that it had launched a month-long campaign during the holiday to promote domestic travel and leisure, and local governments are also making efforts to boost consumption.

Source: Reuters

ទំហំទឹកប្រាក់ពីការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកកើនឡើងដល់២,៥ពាន់លានដុល្លារក្នុងត្រីមាសទីមួយ

ដោយ: គង់ លាងហួរ
ភ្នំពេញ: ការិយាល័យជំរឿនសហរដ្ឋអាមេរិកបានរាយការណ៍កាលពីពេលម្សិលមិញនេះថា ប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃជិត២,៥ពាន់លានដុល្លារទៅកាន់សហរដ្ឋអាមេរិកក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ធ្លាក់ចុះ១១ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទន្ទឹមនឹងនោះ កម្ពុជាបាននាំចូលផលិតផលមានតម្លៃ៩០លានដុល្លារពីប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកមួយនេះ ធ្លាក់ចុះ១០,៩ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។នៅក្នុងខែមីនាតែមួយ ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកមានចំនួន៨៥៦លានដុល្លារ ខណៈការនាំចូលមានតម្លៃត្រឹមតែ២២លានដុល្លារប៉ុណ្ណោះ។

ប្រព័ន្ធអនុគ្រោះ GSP ដែលផ្តល់ជូនដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍តិចតួចដោយសហរដ្ឋអាមេរិកបានផុតកំណត់កាលពីខែធ្នូឆ្នាំមុន ហើយរដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងស្ថិតក្នុងដំណើរការរៀបចំឡើងវិញ។

ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកភាគច្រើនជាសម្លៀកបំពាក់ ហើយរួមបញ្ចូលទំនិញផ្សេងៗ ដូចជាស្បែកជើង កង់ និងគ្រឿងសង្ហារឹម ក្រោមការអនុគ្រោះពាណិជ្ជកម្ម  និងទំនិញធ្វើដំណើរត្រូវបាននាំចេញក្រោមប្រព័ន្ធអនុគ្រោះទូទៅពិសេស (GSP)។

ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប ដែលជាទីផ្សារនាំចេញដ៏សំខាន់សម្រាប់សម្លៀកបំពាក់កម្ពុជា អាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យនានានៅឆ្នាំនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា ស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នមិនសូវល្អនៅសហរដ្ឋអាមេរិក និងនៅអឺរ៉ុប ដោយសារសង្គ្រាមបន្តអូសបន្លាយក្នុងប្រទេសមួយចំនួន បណ្តាលឲ្យអតិផរណាពិភពលោកហក់ឡើងខ្ពស់ ធ្វើឱ្យប្រជាជនខាតបង់ប្រាក់យ៉ាងច្រើនសម្រាប់ការបញ្ជាទិញពីខាងក្រៅ រួមទាំងពីកម្ពុជាផងដែរ។

សម្តេចតេជោបញ្ជាក់ថា“វិបត្តិសេដ្ឋកិច្ចពិភពលោកបានចាប់ផ្តើមជាមួយនឹងវិបត្តិពីសហរដ្ឋអាមេរិកទៅដល់អឺរ៉ុប ហើយការបាត់បង់ប្រាក់ចំណូលនៅសហរដ្ឋអាមេរិក និងអឺរ៉ុបបានប៉ះពាល់យ៉ាងខ្លាំងដល់តំបន់ផលិតកម្មនៅក្នុងប្រទេសបង់ក្លាដែស កម្ពុជា វៀតណាម និងប្រទេសដទៃទៀត ហើយការបាត់បង់ការបញ្ជាទិញដោយសារតែប្រជាជនរបស់ពួកគេបាត់បង់ប្រាក់ចំណូល។

ទោះបីជាការនាំចេញមានការធ្លាក់ចុះយ៉ាងណាក្តី ប៉ុន្តែទីផ្សារសហរដ្ឋអាមេរិកនៅតែជាទីផ្សារដ៏ធំបំផុតសម្រាប់ផលិតផលរបស់កម្ពុជា។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ទីផ្សារសហរដ្ឋអាមេរិកមានសក្តានុពលសម្រាប់ផលិតផលកម្ពុជា ភាគច្រើនជាស្បែកជើង សម្លៀកបំពាក់ និងទំនិញធ្វើដំណើរ។

រោងចក្រកាត់ដេរ គឺជាអ្នករកចំណូលបានពីបរទេសច្រើនជាងគេបំផុតសម្រាប់ប្រទេសកម្ពុជា ដែលបង្កើតការងាររាប់សែនកន្លែងសម្រាប់ប្រជាជនក្នុងស្រុក ដែលភាគច្រើនជាស្ត្រី។

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា កម្ពុជាបាននាំចេញផលិតផលកាត់ដេរមានតម្លៃ៩,០៣ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ស្មើនឹង៤០,១ភាគរយនៃការនាំចេញសរុបរបស់ចំនួន២២,៤៨ពាន់លានដុល្លារ៕

រដ្ឋមន្ដ្រីសម្របសម្រួលសន្ដិសុខជាតិសិង្ហបុរីសរសើការរៀបចំ បើកស៊ីហ្គេមនៅកម្ពុជា

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ធាវ ឈីហាន ( Teo Chee Hean ) ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីសម្របសម្រួលសន្ដិសុខជាតិសិង្ហបុរី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងជំនួបនេះ លោកធាវ ឈីហ៊ាន បានគោរពសម្ដែងនូវការ អបអរសាទរជូនដល់​សម្ដេចតេជោ ដែលបានរៀបចំនូវព្រឹត្តិការណ៍ស៊ីហ្គេមបានយ៉ាងរលូន ​បានយ៉ាង​អស្ចារ្យ និងជោគជ័យ។លោកបានប្រសាសន៍ថា “កីឡាករ កីឡាការិនី និងអ្នកដែលមកចូលរួមបានទទួលនូវការរីករាយ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ”។

លោកក៏បានគោរពសម្ដែង នូវការអបអរសាទរជូនចំពោះសម្ដេចតេជោផងដែរ នៅក្នុងការប្រយុទ្ធ​ប្រឆាំង ​នឹងជំងឺកូវីដ-១៩ បានជោគជ័យ និងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន ​និងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធបានយ៉ាងជោគជ័យ។

លោកធាវ ឈីហ៊ាន ក៏បានគោរពជម្រាបខ្លួន ​សម្ដេចតេជោថា ក្នុងដំណើរទស្សនកិច្ចរបស់លោក ​មកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ ដើម្បីជំរុញទំនាក់ទំនង រវាងប្រទេស​ទាំងពីរ​ឱ្យឈាន​ឡើងមួយជំហ៊ានទៀត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជន​សិង្ហបុរី ដែលបានបញ្ជូនកីឡាករ កីឡាការិនី ​មកចូលរួមប្រកួតស៊ីហ្គេមនៅកម្ពុជា ​ដែល​ញ៉ាំង​ឱ្យ​ព្រឹត្តិ​ការណ៍ស៊ីហ្គេមនៅកម្ពុជា ​កាន់​តែ​មានភាព​អធិកអធម។

សម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ​ជូនដល់រដ្ឋាភិបាលសិង្ហបុរី ដែលបានគាំទ្រកម្ពុជា ​ក្នុងឱកាសដែលកម្ពុជារៀបចំនិងដឹកនាំកិច្ចប្រជុំកំពូល ​និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធនៅព្រះរាជាណា​ចក្រ​កម្ពុជា​ហើយពាក់ព័ន្ធ នឹងការជំរុញទំនាក់ទំនង ​រវាងប្រទេសទាំងពីរ ដើម្បីឈានឡើងមួយជំហាន​ថែមទៀតនោះ។

សម្ដេចតេជោ បានវាយតម្លៃខ្ពស់ លើកិច្ចសហប្រតិបត្តិការ ដែល មាន​ស្រាប់​រវាង​ប្រទេសទាំងពីរ ​ទំនាក់ទំនងរវាងប្រទេសទាំងពីរ ​ហើយក៏បានលើកទឹកចិត្តឲ្យភាគីទាំង​ពីរ​ ពិនិត្យមើលការជំរុញការអនុវត្តតាមកិច្ចព្រមព្រៀង និងអនុស្សាណៈដែលបានចុះហត្ថលេខាហើយ ជាពិសេសលើវិស័យថាមពល និងវិស័យទីផ្សារកាបោន។

ជាមួយគ្នានោះដែរសម្ដេចតេជោ ក៏បានលើកទឹកចិត្តឱ្យមានការពិនិត្យមើលលទ្ធភាពក្នុងការធ្វើកិច្ច សហប្រតិបត្តិការលើវិស័យ​ដទៃទៅទៀត ដែលអាចធ្វើទៅបាន៕

វិស័យទេសចរណ៍ចិនស្ទុះងើបដល់កម្រិតមុនកូវីដ ក្នុងអំឡុងថ្ងៃបុណ្យឈប់សម្រាកខែឧសភានេះ

ដោយ: គង់ លាងហួរ

សៀងហៃ: អាជីវកម្មទេសចរណ៍របស់ប្រទេសចិន ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកខែឧសភា បានស្ទុះងើបឡើងវិញដល់កម្រិតមុនកូវីដ ខណៈចំនួននៃការធ្វើដំណើរកំសាន្ត ក្នុងស្រុកបានកើនឡើង៧០,៨%ធៀបនឹងឆ្នាំមុន។

ប្រសិនបើមាននិរន្តរភាព ការស្ទុះងើបឡើងវិញនៃវិស័យសេវាកម្មអាចបន្ធូរបន្ថយ ការព្រួយបារម្ភដែលថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចចិន ក្រោយជំងឺរាតត្បាតកំពុងបាត់បង់សន្ទុះ ដោយសារទីផ្សារអចលនទ្រព្យនៅតែទន់ខ្សោយ ហើយការនាំចេញប្រឈមមុខនឹងបញ្ហា។ក្នុងអំឡុងពេលនៃការធ្វើដំណើរទាំងនេះ ភ្ញៀវទេសចរចិនបានចំណាយប្រាក់សរុបចំនួន១៤៨ពាន់លានយ័ន (ប្រហែល២១,៤២ពាន់លានដុល្លារ) ពោលគឺកើនឡើង១២៨,៩ភាគរយ ធៀបនឹងឆ្នាំមុន ហើយស្មើនឹងកម្រិត២០១៩។

តួលេខពីថ្ងៃឈប់សម្រាកខែឧសភាឆ្នាំនេះ ដែលជារដូវកាលធ្វើដំណើរដំបូងចាប់តាំងពីជំងឺកូវីដ ដោយគ្មានការរឹតបន្តឹង កំពុងត្រូវបានត្រួតពិនិត្យជារង្វាស់ នៃសុខភាពសេដ្ឋកិច្ចរបស់ប្រទេសចិន។

ទីភ្នាក់ងារព័ត៌មាន Xinhua ផ្លូវការបានរាយការណ៍ថា ការរីកដុះដាលនៃការធ្វើដំណើរ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក ខែឧសភាអាចត្រូវបានគេមើលឃើញថា ជាចំណុចរបត់នៃវិស័យទេសចរណ៍របស់ប្រទេសចិន។

សារពត៌មានចិន Xinhua បានឱ្យដឹងទៀតថា បណ្ឌិត្យសភាទេសចរណ៍ចិនបានប៉ាន់ប្រមាណថា ការធ្វើដំណើរកំសាន្តទេសចរ ណ៍ ក្នុងស្រុកប្រហែល៤,៥៥ពាន់លាន នឹងត្រូវបានធ្វើឡើងនៅឆ្នាំនេះ ដែលនឹងកើនឡើង៧៣ភាគរយ ធៀបនឹងឆ្នាំ២០២២។

ក្រសួងវប្បធម៌ និងទេសចរណ៍បានអះអាងថា ខ្លួនបានចាប់ផ្តើមយុទ្ធនាការរយៈពេលមួយខែ ក្នុងអំឡុងពេលវិស្សមកាល ដើម្បីលើកកម្ពស់ការធ្វើដំណើរក្នុងស្រុក និងការកម្សាន្ត ហើយរដ្ឋបាលក្នុងតំបន់ក៏កំពុងខិតខំប្រឹងប្រែង ដើម្បីបង្កើនការប្រើប្រាស់ផងដែរ៕

អ្នកជំនាញអន្តរជាតិលើកឡើងយ៉ាងលំអិតពីឱកាសទីផ្សារនិងលំហូរFDI មកក្នុងវិស័យអចលនទ្រព្យកម្ពុជា

ដោយ: គង់ លាងហួរ

ភ្នំពេញ: នាយកប្រតិបត្តិក្រុមហ៊ុន Prince Real Estate លោក Edward Lee បានជួបពិភាក្សាជាមួយCIR Leader Talks ដោយលើកឡើងអំពីមហិច្ឆតារយៈពេលវែង របស់ក្រុមហ៊ុននៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា និន្នាការបច្ចុប្បន្ន និងអនាគតក្រោយកូវីដ និងពានរង្វាន់បុគ្គលិកលក្ខណៈឆ្នើម ប្រចាំឆ្នាំនៅក្នុងកម្មវិធី Cambodia Real Estate Awards 2023។

ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ល្អបំផុត និងអ្នកអភិវឌ្ឍន៍គម្រោង ប្រើប្រាស់ចម្រុះល្អបំផុតនៅក្នុងកម្មវិធី 7th PropertyGuru Cambodia Property Awards 2022។
លោកបានមានប្រសាសន៍ថា “ខ្ញុំមានកិត្តិយសណាស់ដែលបានទទួលពានរង្វាន់ Personality of the Year ប៉ុន្តែយើងក៏គួរតែអរគុណដល់តួអង្គអចលនទ្រព្យ ឱ្យកាន់តែទូលំទូលាយ សម្រាប់ការជួយទីផ្សារកម្ពុជាឱ្យបន្តរីកចម្រើនទៅមុខទៀត”។

ឱកាសទីផ្សារពិសេសរបស់កម្ពុជា

លោក Edward ដែលធ្លាប់មានបទពិសោធន៍ ក្នុងទីផ្សារអចលនទ្រព្យក្នុងប្រទេសវៀតណាម ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក បានអះអាងថា ទីផ្សារប្រទេសកម្ពុជា មានលក្ខណៈពិសេស និងផ្តល់អត្ថប្រយោជន៍ ដូចជាទីផ្សារក្នុងស្រុក ដែលបើកចំហជាងមុន បទប្បញ្ញត្តិអំណោយផល សម្រាប់អ្នកទិញបរទេស និងទទួលបានផលចំណេញពីការជួលខ្លាំង(rental yields)សម្រាប់អចលនទ្រព្យវិនិយោគ។

លោកបានពន្យល់ថា “ទីផ្សារអចលនទ្រព្យកម្ពុជា មានភាពខុសប្លែកពីទីផ្សារ អចលនទ្រព្យនៃប្រទេសវៀតណាម និងម៉ាឡេស៊ី ភាគច្រើនដោយសារតែទីផ្សារ ក្នុងស្រុកបើកចំហ សម្រាប់អ្នកទិញអន្តរជាតិកាន់តែច្រើន”។ លោកបន្តថា “ប្រទេស​កម្ពុជា​មាន​ប្រជាជន​តិច​តួច​ចំនួន១៦លាន​នាក់ ប៉ុន្តែ​ជាមួយនឹង​បទប្បញ្ញត្តិ​ងាយស្រួល និង​បន្ធូរបន្ថយ​សម្រាប់​អ្នក​ទិញ​បរទេស ទីផ្សារ​គោលដៅ​បានកើនឡើង១០ដង​”។

លោកបានបន្ថែមថា ភាពខុសគ្នាដ៏ធំមួយទៀតគឺថា ប្រទេសកម្ពុជាមានទិន្នផលជួលដ៏ល្អ(rental yields)សម្រាប់ការវិនិយោគអច​ល​នទ្រព្យ ក៏ដូចជាសេដ្ឋកិច្ចប្រើប្រាស់ដុល្លារអាមេរិក ដូច្នេះការវិនិយោគអាចត្រូវបានការពារ ចំពោះការខាតបង់រូបិយប័ណ្ណបរទេស។យោងតាមទីប្រឹក្សាទីផ្សារ CBRE Cambodia បានឱ្យដឹងថា បច្ចុប្បន្នទីផ្សារអចលនទ្រព្យក្នុងស្រុក កំពុងជួបប្រទះនូវលក្ខខណ្ឌប្រកួតប្រជែង និងប្រឈមបំផុតដែលខ្លួនមិនធ្លាប់ជួបប្រទះ។  ហេតុដូច្នេះហើយ ពួកគេបានជំរុញឱ្យតួអង្គទាំងអស់ នៅក្នុងឧស្សាហកម្មអចលនទ្រព្យធ្វើការវាយតម្លៃឡើងវិញ និងធ្វើបច្ចុប្បន្នភាពយុទ្ធសា​ស្រ្តរបស់ពួកគេ ដើម្បីតម្រង់ឱ្យកាន់តែប្រសើរឡើង ជាមួយនឹងបរិបទតែមួយគត់នៃឆ្នាំ២០២៣នេះ។

ដោយពិភាក្សា​អំពី​បញ្ហា​ផ្គត់ផ្គង់ និង​តម្រូវការ​ជា​បន្ត​សម្រាប់​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា លោក Edward បាន​លើក​ឡើង​ថា ការ​ផ្គត់​ផ្គង់​កើនលើស​តម្រូវការ​ប្រហែល​៣ឆ្នាំ។

លោកជឿជាក់ថា “តម្រូវការនឹងកើនឡើងក្រោយកូវីដ  ជាមួយគម្រោងសំខាន់ៗជាច្រើនពីក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត ដូចជា Prince Happiness Plaza ជាដើម”។វិស័យលក់រាយរបស់កម្ពុជា

ចំពោះមជ្ឈមណ្ឌលលក់រាយ និងផ្សារទំនើបក្នុងប្រទេសកម្ពុជា លោក Edward បានពន្យល់ថា បច្ចុប្បន្នប្រទេសនេះ កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍ ដោយផ្តល់ឱកាសសម្រាប់ក្រុមអ្នក Mover ដំបូងៗដូចជា Prince ជាដើម។

លោក Edward Lee បានមានប្រសាសន៍ថា ការផ្តោតអារម្មណ៍របស់ពួកគេ មិនត្រឹមតែទៅលើអ្នកលក់រាយ ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តោតលើការទាក់ទាញ ម៉ាកយីហោអន្តរជាតិ និងការទាក់ទាញសម្រាប់លក្ខណៈគ្រួសារផងដែរ ដើម្បីបង្កើនភាពប្លែកពិសេសនៃផ្សារទំនើបរបស់ពួកគេ។

ថ្មីៗនេះ ក្រុមហ៊ុនក៏បានប្រកាសផងដែរ នូវគំនិតផ្តួចផ្តើមដ៏សំខាន់មួយ គឺការជួលរយៈពេលមួយឆ្នាំ ដោយឥតគិតថ្លៃរបស់ព្រីនស៍ អ៊ិនធឺណេសិនណល ផ្លាហ្សា ដើម្បីគាំទ្រដល់ម្ចាស់អាជីវកម្មដែលអាចសម្រេចជោគជ័យនៅកម្ពុជា។

គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្ត ក្នុងការជំរុញសហគមន៍អាជីវកម្ម ដ៏រស់រវើកក្នុងរាជធានីភ្នំពេញ។  ហើយបុគ្គលដែលចាប់អារម្មណ៍ និងអាជីវកម្មអាចទាញ យកអត្ថប្រយោជន៍ពីឱកាសដ៏មិនគួរឲ្យជឿនេះផងដែរ។

ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសណ្ឋាគារលំដាប់ខ្ពស់

លោក Edward ក៏បានលើកឡើងអំពី ការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ និងគម្រោងវិនិយោគ Bay of Lights New Township តម្លៃ១៦ពាន់លានដុល្លារ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨។

គម្រោង​នេះ ​មាន​គោលបំណង​ប្រែក្លាយ​តំបន់​នេះ​ ទៅជា​ទីក្រុង​ឆ្នេរសមុទ្រ​បៃតង ​ដែល​ត្រូវបាន​រំពឹងថា ​នឹង​ជំរុញ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​រួមចំណែក​ ដល់​ការអភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ឡើងវិញ​។

លោក Edward បញ្ជាក់ថា “លោកបានទៅក្រុងព្រះសីហនុរៀងរាល់សប្តាហ៍ ដើម្បីពិនិត្យមើលគម្រោង ដែលយើងកំពុងអភិវឌ្ឍ ហើ​យទីក្រុងនេះ កំពុងចាប់ផ្តើមដំណើរការសកម្មឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ”។

លោកបានមានប្រសាសន៍ថា “រដ្ឋាភិបាលក៏កំពុងអនុវត្តន៍គំនិតផ្តួចផ្តើម ប្រតិបត្តិការអគារមិនទាន់សាងសង់បញ្ចប់ ដែលអាចផ្តល់អត្ថប្រយោជន៍ ដល់អ្នកអភិវឌ្ឍន៍ក្នុងស្រុក ឬអន្តរជាតិ ដែលអាចកាន់កាប់គម្រោងនេះ”។

លើប្រធានបទសណ្ឋាគារលំដាប់ខ្ពស់ លោក Edward បានលើកឡើងថា ការផ្គត់ផ្គង់សណ្ឋាគារប្រណិតៗ នៅកម្ពុជាមានមិនគ្រប់គ្រាន់ ជាពិសេសនៅខេត្តសៀមរាប និងក្រុងព្រះសីហនុ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ដែលនាំឱ្យម៉ាកយីហោល្បីៗជាច្រើនស្វែ​ង​រកឱកាសចូលទីផ្សារសណ្ឋាគារកម្ពុជា កាលពីមុនវិបត្តិកូវីដ-១៩។

លោកជឿជាក់ថា ស្របពេលដែលការហោះហើរ បានបើកដំណើ​រការឡើងវិញ ហើយតម្រូវការកន្លែងស្នាក់នៅ ប្រកបដោយគុណភាពកាន់តែកើនឡើង នោះវាគឺជាពេលវេលាដ៏ត្រឹមត្រូវ សម្រាប់សណ្ឋាគារលំដាប់ខ្ពស់ចូលមកទីផ្សារកម្ពុជា។

ជាក់ស្តែង ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត បានបង្កើតសណ្ឋាគារលំដាប់ខ្ពស់មួយចំនួនរួចមកហើយ ដូចជាសណ្ឋាគារ Prince Times ក្នុងខេត្តព្រះសីហនុ និងរមណីយដ្ឋានវីឡាមួយចំនួន។

លោក Edward បានកត់សម្គាល់ថា “ដោយសារតែតម្លៃដីបច្ចុប្បន្ន វិនិយោគិនត្រូវមើលឃើញផលចំណេញ ត្រឡប់មកវិញជាក់លាក់មួយ ដូច្នេះហើយអ្នកត្រូវការ ការដៅចំណុចតម្លៃជាក់លាក់សម្រាប់សណ្ឋាគារទាំងនោះ។  លើស​ពី​នេះ ការ​ជំរុញ​ទេសចរណ៍​លំដាប់​ខ្ពស់​នឹង​ត្រូវ​ការ​ផលិតផល​លំដាប់​ខ្ពស់​។

លោកបញ្ជាក់ថា “នេះ​ជា​ពេល​វេលា​ដ៏​ស័ក្តិសម​សម្រាប់​សណ្ឋា​គារ​លំដាប់​ខ្ពស់​ចូល​មក​កម្ពុជា ហើយ​នេះ​ក៏​ជា​ពេល​វេលា​ដ៏​ល្អ ​ក្នុង​ការ​ចាប់​ដៃគូ​ជាមួយ​ម៉ាក​យីហោ​នានាផង​ដែរ”។

លោក​ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា តម្លៃ​ក្នុង​មួយ​យប់​ក្នុង​សណ្ឋា​គារ​លំដាប់​ផ្កាយ​ប្រាំ ​ក្នុង​ប្រទេស​កម្ពុជា ​គឺ​ខ្ពស់​ជាង​ប្រទេស​ដូច​ជា​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម  ហើយវាចាំបាច់ណាស់ ដែលយើងត្រូវផ្តល់ជូននូវអត្រាសមរម្យ ដើម្បីទាក់ទាញទេសចរណ៍ និងបង្កើតប្រព័ន្ធអេកូឡូស៊ី ដែលមានសុខភាពល្អ ដើម្បីបន្តគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទាំងមូល។

សុទិដ្ឋិនិយមរយៈពេលវែងសម្រាប់ទីផ្សារកម្ពុជា

ដោយឆ្លុះបញ្ចាំងពីចក្ខុវិស័យរយៈពេលវែង លោក Edward មានសុទិដ្ឋិនិយមអំពីអនាគត នៃទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជា ដោយលើកឡើងពីការព្យាករណ៍កំណើន GDP លើសពី៥% និងការគ្រប់គ្រងបាន នូវកម្រិតអតិផរណារបស់កម្ពុជា។

លោកជឿជាក់ថា “វិស័យអចលនទ្រព្យ នឹងបន្តមានភាពរឹងមាំ ដែលជំរុញដោយបទប្បញ្ញត្តិ នៃការវិនិយោគងាយស្រួល និងគោលនយោបាយរបស់រដ្ឋាភិបាលដ៏អំណោយផល”។ លោកបន្តថា “ទោះ​ជាយ៉ាងណាក៏ដោយ លោកទទួលស្គាល់ថា វានឹងមានបញ្ហាប្រឈមនៅតាមផ្លូវ ប៉ុន្តែជាមួយនឹងការធ្វើផែនការ និងការអនុវត្តគោលនយោ​បាយត្រឹមត្រូវ កត្តាទាំងនេះអាចយកឈ្នះបាន”។

លោក Edward បានសន្និដ្ឋានថា “ឥឡូវនេះ ពិតណាស់វានឹងមានបញ្ហាប្រឈម ប៉ុន្តែវាអាចត្រូវបានយកឈ្នះ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលដ៏ល្អ ក្នុងរយៈពេល៥ទៅ១០ឆ្នាំខាងមុខ”។

លោកបានបន្ថែមថា ដរាបណាបរិយាកាសធុរកិច្ច ទូទៅនៅតែមានសុខភាពល្អ ដរាបណាអាជីវកម្មថ្មី បន្តចូលទៅកាន់ក្នុងទីផ្សារក្នុងស្រុក ហើយផលិតផលក្នុងស្រុកសរុបបន្តកើនឡើង ខ្ញុំជឿជាក់ថា ទោះបីជាមានការជំរុញខ្ពស់ជាងមុន ចំពោះរូបិយប័ណ្ណប្រាក់រៀលក្នុងស្រុកក៏ដោយ ប៉ុន្តែអ្វីៗទាំងអស់នឹងមិនអីនោះទេ”៕

អ្នកជំនាញៈ ផ្នែកមួយនៃវិស័យអចលនទ្រព្យកំពុងងើប ឡើងខ្ពស់ជាងគេ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អ្នកជំនាញជើងចាស់ ក្នុងវិស័យអចលនវត្ថុបានអះអាងថា ផ្នែកមួយនៃវិស័យអចលនទ្រព្យ កំពុងមានសញ្ញាងើបឡើងល្អប្រសើរក្នុងស្ថានភាពបច្ចុប្បន្ននេះ។

អគ្គនាយកនៃក្រុមហ៊ុនCentury21 Mekong និងជាអតីតប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក​ច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងថា ការងើបឡើងវិញនូវផ្នែកជួល ដោយសារកំណើននៃលំហូររបស់អ្នកវិនិយោគ និងប្រជាជនចិនបានឈានជើង​ចូលទីផ្សារកម្ពុជា។

លោកបន្តថា “ពិតជាមានសញ្ញាវិជ្ជមាន សម្រាប់ទីផ្សារជួល ប៉ុន្តែផ្នែកដទៃទៀត នៅបន្តរងផលប៉ះពាល់ និងមានសញ្ញាងើបឡើងយឺតនៅឡើយ”។

លោកច្រឹក សុខនីមបានបន្តទៀតថា ស្ថានភាពជារួមនៅរាជធានីភ្នំពេញ មិនមានសញ្ញាទិញ លក់ច្រើននៅឡើយទេ ប៉ុន្តែនៅខេត្ត ព្រះសីហនុមានសញ្ញាវិជ្ជមាន ដោយសារអាគារមួយចំនួនបានចាប់ផ្តើមឡើងវិញ និងលំហូរនូវភ្ញៀវទេសចរណ៍ក្នុងស្រុកកើនឡើង បន្ទាប់ពីផ្លូវល្បឿនលឿនបានដាក់ឲ្យដំណើរការ កាលពីចខែតុលា ឆ្នាំមុន។តាមការព្យាករណ៍របស់ក្រសួងសេដ្ឋកិ​ច្ច និងហិរញ្ញវត្ថុបានឲ្យដឹងនាពេលកន្លងមកថា វិស័យសំណង់ និងអចលនទ្រព្យមានសញ្ញាងើបឡើងយឺត ដោយអត្រាកំណើនមា​នក្នុងរង្វង់៤ភាគរយប៉ុណ្ណោះ។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកវង្សី វិស្សុទ្ឋធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា វិស័យអចលនទ្រព្យជាសរសរស្តម្ភសំខាន់មួយ នៃសេដ្ឋកិច្ចជាតិ ដែលរដ្ឋាភិបាលនឹង    ជួយអន្តរាគមន៍ដល់វិស័យនេះ ខណៈវិស័យនេះកំពុងប្រឈមនឹងភាពជាប់គាំង ដោយអ្នកអភិវឌ្ឍន៍ប្រមាណ២០ភាគរយប៉ុណ្ណោះ អាចដំណើរការគំរោងរបស់ខ្លួនបាន។

លោកបន្តថា “យើងមិនអាចឲ្យវិស័យនេះ ដួលរលំឡើយ ព្រោះវាដើរតួសំខាន់មួយក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ”៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

មន្រ្តីជាន់ខ្ពស់បង្ហើបពីទីតាំងតភ្ជាប់ស្ពានវែងជាងគេនៅកម្ពុជា នៃចំណុចផ្លូវល្បឿនលឿនភ្នំពេញ បាវិត

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានបង្ហើបឲ្យដឹង ពីចំណុចតភ្ជាប់ នៃស្ពានវែងជាងគេនៅកម្ពុជា ដែលជាចំណុចចាប់ផ្តើម នៃផ្លូវល្បឿ​នលឿនភ្នំពេញ បាវិត។

លោកបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី៩ ឧសភាថា ស្ពានតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់ស្រុកល្វាឯម ដែលជាចំណុចចាប់ផ្តើមនៃផ្លូវល្បឿនលឿន មានប្រវែងជិត៤គីឡូម៉ែត្រ និងសាងសង់ចេញពីចុងផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀន​ស្វាយ ឆ្ពោះទៅកាន់ស្រុកល្វាឯម ខេត្តកណ្តាល។

លោកបន្តថា “វាជាស្ពានវែងជាងគេ បើគិតនាពេលបច្ចុប្បន្ននេះ ហើយស្ពាននេះកំពុងស្ថិតក្នុងការសិក្សារបស់ក្រុមមន្រ្កីថា តើនឹងសាងសង់ស្ពានខ្សែកាប ឬស្ពានធម្មតា”។ លោកបន្តថា “ផ្លូវល្បឿនលឿនភ្នំពេញ បាវិតនឹងបើការដ្ឋានសាងសង់ ដោយសម្តេចតេជោនាថ្ងៃទី៧ ខែ មិថុនាខាងមុខនេះ”។

លោកវ៉ាស៊ីម សូរិយាបានបន្តថា រហូតមកទល់ពេលនេះ មិនទាន់មានការកំណត់ថា ស្ពាននេះនឹងបើកការដ្ឋានសាងសង់ ដំណាលគ្នាជាមួយផ្លូវល្បឿនលឿន ឬយ៉ាងណានៅឡើយទេ។

លោកវ៉ាស៊ីម សូរិយាបានបន្តថា ការសាងសង់ស្ពាននេះ បើសិនជាសាងសង់ជាស្ពានខ្សែកាប ត្រូវចំណាយខ្ពស់ណាស់ និងត្រូវមានការថែរទាំផងដែរ ដែលប​ច្ចេកទេស នៃការថែរទាំអាចមានការលំបាក។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាធ្លាប់បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលនឹងចំណាយទឹកប្រាក់ជាង២០០លានដុល្លារ ដើម្បីសាងសង់ស្ពាននេះ ដោយខ្លួនឯង ដើម្បីឲ្យប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ដោយឥតគិតថ្លៃ ព្រោះបើសិនជាក្រុមហ៊ុនចិនចំណាយ ពួកគេនឹងយកថ្លៃឈ្នួលលើការធ្វើដំនើរឆ្លងកាត់ស្ពាននេះផង និងឆ្លងកាត់ផ្លូវល្បឿនលឿ​នផង៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

 

ដំណឹងល្អៈផ្លូវក្រវ៉ាត់ក្រុងទី៣សម្រេចបាន៨០ភាគរយហើយ

        ដោយៈគង់ សូរិយា

        ភ្នំពេញ/កណ្តាលៈ ការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ បានសម្រេចបានប្រមាណ៨០ភាគរយហើយ គិតរហូតមកទល់ពេលនេះ។នេះបើតាមការឲ្យដឹងពីលោកវ៉ាស៊ីម សូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន។

លោកបានមានប្រសាសន៍ ឲ្យគេហទំព័រPropertyarea.asiaដឹងកាលពីល្ងាចថ្ងៃទី៩ ឧសភាថា ការសាងសង់ផ្លូវនេះកំពុងសម្រេចបានវឌ្ឍនភាពល្អប្រសើរ ដោយរហូតមកទល់ពេលនេះ ការសាងសង់​សម្រេចបាន​ប្រមាណ៨០ភាគរយ។

កំណាត់ផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែងជាង៥០គីឡូម៉ែត្រ ដែលបាននិងកំពុងសាងសង់នាពេលបច្ចុប្បន្ននេះ បានចំណាយប្រាក់ជាង២០០លានដុល្លារអាមេរិក។

តាមការឲ្យដឹងពីមន្រ្តីក្រសួង សាធារណៈការបានឲ្យដឹងផងដែរថា ការសាងសង់ផ្លូវនេះ ធ្លាប់ត្រូ​វបានផ្អាកមួយរយៈខ្លី ដោយសាររដូវវស្សា និងបញ្ហាការដោះស្រាយគោលនយោបាយដីធ្លី របស់​ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារផ្លូវនេះមិនទាន់ពេលវេលា។

លោកវ៉ាស៊ីម សូរិយាបានបន្តទៀតថា ទាក់ទងនឹងផ្លូវក្រវ៉ាត់ក្រុងទី៣ ភាគខាងកើត មិនទាន់ដឹងពីពេលវេលាជាក់លាក់ថា នឹងចាប់ផ្តើមសាងសង់នាពេលណានៅឡើយទេ ខណៈក្រុមហ៊ុនចិន និងក្រុមមន្រ្តីក្រសួងសាធារណៈការ កំពុងសិក្សាពីនិតិវិធីលំអិត៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

Asia shares inch higher, US inflation test looms

SYDNEY : Asian shares crept higher on Monday as investors braced for a week where U.S. inflation data will test wagers the next move in interest rates will be down, while worries about a possible credit crunch weighed on the dollar.

Friday’s robust U.S. payrolls report has already delivered a setback to easing hopes and any upside surprise on consumer prices would challenge bets for a rate cut as soon as September.

Forecasts are for a rise of 0.4 per cent in April for both the headline and core CPI, with the annual pace of core inflation slowing just a tick to 5.5 per cent.

Later Monday, the Federal Reserve’s survey of loan officers will draw an unusual amount of attention as markets seek to gauge the impact of regional banking stress on lending.

“The survey should point to further broad-based tightening in bank lending standards,” said Bruce Kasman, head of economic research at JPMorgan.

“Continued stress in the banking system does, of course, increase concern that a disruptive financial market event is on the horizon,” he added. “Though our analysis suggests that the impact of a credit tightening against an otherwise healthy backdrop tends to be limited.”

Caution made for a slow start in markets and MSCI’s broadest index of Asia-Pacific shares outside Japan edged up 0.3 per cent, while Japan’s Nikkei eased 0.3 per cent.

S&P 500 futures and Nasdaq futures were both off 0.1 per cent, after jumping on Friday in the wake of Apple’s upbeat results.

Source: Reuters

New $1.4m condo completed in Naha’s Shuri Castle area

NAHA, Japan — Prices for newly built condominiums are rising in Okinawa prefecture, with the average surging 40% in the past decade — and one luxury unit priced at over 200 million yen ($1.4 million) appeared in the prefectural capital of Naha.

The sharp rise is due to growing demand from customers outside the southwestern prefecture as well as soaring construction costs, such as building materials and labor.

Meanwhile, growth in land prices has accelerated again after slowing due to the COVID-19 pandemic, with those in residential areas posting one of the biggest increases in Japan.

A luxury condominium complex was completed close to Shuri Castle in Naha, Okinawa’s leading tourist spot, in March. It is nestled on a hillside in an area with a quaint cobblestone road and is reminiscent of the castle, with red-tiled roofs.

The condos, built by Daiwa House Industry, have 67 units, 13 of which are priced at more than 100 million yen. The average price is 95 million yen, and the most expensive unit costs 218 million yen.

The complex has two- and three-bedroom units with floor areas of between 75 and 185 square meters. The condos are spacious, with most having roof balconies more than 5 meters deep.

Source: Nikkei Asia