ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមធនាគារអភិវឌ្ឍនអាស៊ី (ADB) បានឱ្យដឹងថា តំបន់អាស៊ីនឹងត្រូវការវិនិយោគចំនួន១៣,៨ពាន់ពាន់លានដុល្លារ ឬប្រមាណ១,៧ពាន់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គិតចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០៣០។
ការអភិវឌ្ឍនេះ ជាកត្តាជំរុញដ៏សំខាន់ សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។
នេះបើយោងតាមរបាយការណ៍ ដែលមានឈ្មោះថា “ការជំរុញឡើងវិញនូវវិធីសាស្រ្តផ្តល់ហិរញ្ញប្បទាន សម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព និងភាពធន់ក្នុងតំបន់អាស៊ាន+៣” របស់ធនាគារADB ដែលបានចេញផ្សាយនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។
ចំណែក បណ្តាប្រទេសជាសមាជិកអាស៊ាន តម្រូវការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសរុប ត្រូវបានប៉ាន់ប្រមាណថា មានយ៉ាងហោចណាស់ចំនួន២,៨ពាន់ពាន់លានដុល្លារ សម្រាប់រយៈពេលដូចគ្នា ឬ១៨៤ពាន់លានដុល្លារក្នុងមួយឆ្នាំ។
របាយការណ៍ដដែលបញ្ជាក់ថា ការបង្រួមគម្លាតហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធ នឹងមានសារៈសំខាន់ សម្រាប់ប្រទេសនីមួយៗ ដើម្បីសម្រេចបានគោលដៅសេដ្ឋកិច្ច និងសង្គមរៀងៗខ្លួន ខណៈការចូលរួមពីវិស័យឯកជន គឺជាកត្តាដ៏សំខាន ហើយដែលបច្ចុប្បន្ននេះ ទុនឯកជន ជាង២០០ពាន់ពាន់លានដុល្លារ ត្រូវបានវិនិយោគនៅក្នុងទីផ្សារមូលធនពិភពលោក។
ជាពិសេស យន្តការហិរញ្ញប្បទាន ប្រកបដោយភាពច្នៃប្រឌិត គឺត្រូវការជាចាំបាច់ ដើម្បីជំរុញហិរញ្ញប្បទានឯកជន និងស្ថាប័នសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងពង្រីកវិសាលភាពរបស់វា ដើម្បីបំពេញតម្រូវការ ដែលកំពុងកើនឡើងក្នុងតំបន់ ខណៈដែលសេដ្ឋកិច្ចតំបន់អាស៊ាន+៣ ទើបតែងើបឡើងវិញពីជំងឺរាតត្បាតកូវីដ១៩។
ធនាគារអភិវឌ្ឍន៍អាស៊ី គឺជាធនាគារអភិវឌ្ឍន៍ក្នុងតំបន់មួយ ដែលត្រូវបានបង្កើតឡើង កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៦៦ និងមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសហ្វីលីពីន។ ធនាគារនេះក៏រក្សាបាននូវការិយាល័យចំនួន៣១កន្លែងផងដែរ នៅជុំវិញពិភពលោក ដើម្បីជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅតំបន់អាស៊ី៕


ក្រុមហ៊ុន Deluxe Arte មានដើមកំណើតតាំងពីឆ្នាំ 1982 នៅទីក្រុង Milan ប្រទេសអ៉ីតាលី (Italy) ។ គ្រឿងសង្ហារិមដ៏ប្រណិត Deluxe Arte របស់ប្រទេសអ៉ីតាលី ត្រូវបានរចនាឡើងដោយដៃសុទ្ធសាធ ដោយវិចិត្រករតវង្សត្រកូលជនជាតិអ៉ីតាលី ពីឈើខ្លឹមដ៏កម្រខាងប៉ែកអឺរ៉ុប ដែលមានឈ្មោះថា Mahogany ដែលគេយកទៅលម្អក្នុងរថយន្តដ៏ប្រណិតម៉ាក Rolls-Royce ជាដើម។
គ្រឿងសង្ហារិមដ៏ប្រណិត ផលិតផលដើមរបស់ប្រទេសអុីតាលី ប្រែន Deluxe Arte ត្រូវបានអតិថិជនឱ្យតម្លៃខ្ពស់ និងគាំទ្រខ្លាំង ត្បិតគ្រឿងសង្ហារិមប្រភេទប្រណិតៗ ផលិតយ៉ាងសម្រិតសម្រាំងចេញពីប្រទេសដ៏ចំណាស់នេះ បានបង្កប់នូវគុណតម្លៃខ្ពស់ ជាពិសេសនាំមកនូវកិត្យានុភាព ពេលអតិថិជនទិញយកមកប្រើប្រាស់ក្នុងគេហដ្ឋាន។
ងាកមកប្រទេសកម្ពុជាយើងវិញ ក្រុមហ៊ុន Limperial Home Luxury ទទួលបានសិទ្ធិនាំចូល និងចែកចាយបន្តនូវគ្រឿងសង្ហារិម ម៉ាកយីហោល្បីល្បាញជាសកល ចេញពីរោងចក្រដើមនៅប្រទេសអុីតាលី និងអឺរ៉ុប កំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់អភិជននៅក្នុងស្រុក។ ក្នុងចំណោមប្រែនគ្រឿងសង្ហារិមល្បីៗជាច្រើនផលិតនៅប្រទេសអុីតាលី គេក៏ឃើញមានប្រែនគ្រឿងសង្ហារិមម៉ាក Deluxe Arte និងគ្រឿងសង្ហារិមល្បីៗជាច្រើនផ្សេងទៀត សុទ្ធតែមានវិញ្ញាបណ្ណប័ត្របញ្ជាក់ពីគុណភាព និងការធានា បិទជាប់មកជាមួយគ្រប់ផលិតផល ថាពិតជាផលិតចេញពីរោងចក្រដើមពិតៗ ឥតក្លែងបន្លំ។
អតិថិជនដែលជាម្ចាស់វីឡា ឬភូមិគ្រឹះស្កឹមស្កៃ លំដាប់អភិជន ក៏តែងតែនិយមស្វែងរកទិញនូវប្រភេទគ្រឿងសង្ហារិមប្រណីតៗ ម៉ាកយីហោល្បីៗមកពីជុំវិញពិភពលោក តែងតែបាញ់ឆ្ពោះមករកក្រុមហ៊ុន Limperial Home Luxury ដោយពួកគាត់ មិនចាំបាច់ចំណាយពេលត្រូវជិះយន្តហោះទៅពិនិត្យគុណភាពគ្រឿងសង្ហារិមនៅក្រៅប្រទេសទៀតឡើយ។









យោងតាមកិច្ចប្រជុំស្តីពី ការដាក់ឱ្យដំណើរការកំពង់ផែខាងលើ ដែលរៀបចំឡើងនាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង បានគាំទ្រដល់កិច្ចដំណើរការរបស់កំពង់ផែតារាសាគរកម្ពុជា។








ផែនការ PDP របស់កម្ពុជាឆ្នាំ២០២២-២០៤០ ដែលត្រូវបានបង្កើតឡើងដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បង្ហាញពីផែនការអភិវឌ្ឍន៍ការបញ្ជូន ដែលមានសុវត្ថិភាព និងអាចទុកចិត្តបាន និងផ្តល់នូវយុទ្ធសាស្ត្រសន្សំសំចៃសម្រាប់ការពង្រីកបណ្តាញ HV ដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការដែលបានព្យាករណ៍។
ធាតុផ្សំនៃផែនការ PDP នេះក៏បានកំណត់នូវយុទ្ធសាស្ត្រសំខាន់ៗក្នុងការផ្គត់ផ្គង់ថាមពលដល់តំបន់ដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ផងដែរ។ ជាក់ស្តែង បណ្តាញអគ្គិសនីដែលមានស្រាប់បានជួយឱ្យប្រទេសកម្ពុជាសម្រេចបាននូវអត្រាទទួលបានអគ្គិសនីប្រើប្រាស់នៅតាមភូមិចំនួន៩៨,២៧ភាគរយនៅឆ្នាំ២០២២។