រដ្ឋាភិបាលកូរ៉េ ពង្រីកកម្មវិធីអន្តោប្រវេសន៍វិនិយោគអចលនទ្រព្យរយៈពេល៣ឆ្នាំ

ដោយ: គង់ លាងហួរ
សេអ៊ូល: រដ្ឋាភិបាលកូរ៉េបានពង្រីកប្រព័ន្ធអន្តោប្រវេសន៍វិនិយោគអចលនទ្រព្យរបស់ខ្លួនរយៈពេល៣ឆ្នាំ និងបានបង្កើនការតម្រូវឱ្យវិនិយោគអប្បបរមាទ្វេរដងនៃវិនិយោគិនបរទេសរហូតដល់១ពាន់លានវ៉ុន (ប្រហែល៧៤៥.៧០០ដុល្លារ) ឬច្រើនជាងនេះ ។

នៅក្រោមប្រព័ន្ធអន្តោប្រវេសន៍វិនិយោគអចលនទ្រព្យ ជនបរទេសដែលវិនិយោគ៥០០លានវ៉ុន ឬច្រើនជាងនេះនៅក្នុងខុនដូ ឬកន្លែងរមណីយដ្ឋានផ្សេងទៀតនៅក្នុងតំបន់ដែលបានកំណត់មួយចំនួនទូទាំងប្រទេសមានសិទ្ធិទទួលបានទិដ្ឋាការស្នាក់នៅ F-2 ។ ទិដ្ឋាការអាចត្រូវបានដំឡើងទៅជាទិដ្ឋាការស្នាក់នៅអចិន្ត្រៃយ៍ F-5 បន្ទាប់ពីរយៈពេលប្រាំឆ្នាំ។

រដ្ឋាភិបាលបានកូរ៉េបានដាក់ចេញកម្មវិធីនេះជាលើកដំបូងនៅលើកោះរមណីយដ្ឋានភាគខាងត្បូងនៃខេត្ត Jeju ក្នុងឆ្នាំ២០១០ ដើម្បីលើកកម្ពស់ការវិនិយោគក្នុងស្រុកនៃរដ្ឋធានីបរទេស និងធ្វើឱ្យសេដ្ឋកិច្ចក្នុងស្រុកមានភាពរស់រវើកឡើងវិញ។

ប៉ុន្តែ ទំហំវិនិយោគអប្បបរមានឹងត្រូវបានបង្កើនដល់១ពាន់លានវ៉ុន ឬច្រើនជាងនេះ ហើយឈ្មោះនៃកម្មវិធីនឹងត្រូវបានប្តូរទៅជា “ប្រព័ន្ធអន្តោប្រវេសន៍វិនិយោគលើកន្លែងកំសាន្ត និងទេសចរណ៍”។

ជាឧទាហរណ៍ នៅលើកោះ Jeju រដ្ឋាភិបាលខេត្តបានទាក់ទាញគម្រោងវិនិយោគបរទេសចំនួន១.៩០៩ដែលមានតម្លៃ១,២៦ពាន់ពាន់លានវ៉ុនក្រោមកម្មវិធីនេះចាប់ពីឆ្នាំ២០១០ដល់ឆ្នាំ២០២២។

តំបន់ប៉ែកខាងលិចរាជធានីកំពុងឆ្ពោះទៅរកការអភិវឌ្ឈបែបណា?

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ការអភិវឌ្ឍន៍នៅទិសទាំង៤នៃរាជធានីភ្នំពេញ បាននិងកំពុងមានល្បឿន និងនិ​ន្នាការខុសៗគ្នា។តំបន់ប៉ែកខាងលិចរាជធានីភ្នំពេញ កំពុងក្លាយជាតំបន់ឧស្សាហកម្ម និងពាណិជ្ជកម្ម ដ៏គួរឱ្យទាក់ទាញមួយក្រោយតំបន់នេះមានការអភិវឌ្ឍលំនៅឋានកាន់ច្រើន ដោយឃើញថាបុរីល្បីៗនៅក្នុងប្រទេសកម្ពុជាបានងាកទៅអភិវឌ្ឍន៍នៅតំបន់នោះ។

ជាការកត់សម្គាល់គេសង្កេតឃើញថា តំបន់ប៉ែកខាងលិចកាលពីប៉ុន្មានមុននេះ គឺជាតំបន់ដែលប្រសិទ្ធនាមថា តំបន់រោងចក្រ ប៉ុន្តែបច្ចុប្បន្នបន្ថែម ពីលើតំបន់រោងចក្រឧស្សាហកម្ម ទិសខាងលិចជាពិសេសនៅក្នុងខណ្ឌកំបូល ត្រូវបានគេមើលឃើញថា កំពុងតែទាក់ទាញ ខ្លាំងលើការអភិ​វ ឌ្ឍលំនៅឋាន និងកំពុងក្លាយជាតំបន់ពាណិជ្ជកម្មផងដែរ ។

គម្រោងដែលលេចធ្លោជាងគេ ក្នុងតំបន់ប៉ែកខាងលិចនោះ ជាគម្រោ​ងអភិវឌ្ឍន៍ លំនៅឋានរបស់អ្នកឧកញ៉ាហុង ពីវ ដែលជាម្ចាស់ក្រុមហ៊ុនពិភពថ្មីគ្រុប ដែលអ្នកអភិវឌ្ឍន៍រូបនេះ កំពុងបង្ហាញសាច់ដុំ និងកំពុងបន្តអភិវឌ្ឍន៍គម្រោងថ្មីៗបន្ថែមទៀត ខណៈបច្ចុប្បន្នគម្រោងលំនៅឋានរបស់អ្នកឧកញ៉ាហុង ពីវរាប់ល្វែងកំពុងធ្វើឱ្យតំបន់កំបូល ក្លាយជាតំបន់លំនៅឋានដ៏ទាក់ទាញ។អ្វីដែលពិសេសនោះ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានមួយនេះ ក៏កំពុងសាងសង់អគារមជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ នៅកំបូលដែលអាចធ្វើឱ្យតំបន់នេះ ក្លាយជាតំបន់ពាណិជ្ជកម្ម និងអ៊ូរអរបន្ថែមទៀត ។ក្រៅពីនេះក៏មានសាលារៀនអន្តរជាតិ គម្រោងផ្សារជិត១០ក៏កំពុងតែដំណើរការយ៉ាងរលូនផងដែរ។ ក៏មានគម្រោងផ្សេងទៀតក្រៅពីគម្រោងរប​ស់ក្រុមហ៊ុនពិភពថ្មីគ្រុប បង្ហាញវត្តមាននៅតំបន់ខាងលិចរាជធានីភ្នំពេញ ។

តាមការវាយតម្លៃនិងសិក្សារបស់ ក្រុមហ៊ុនអចលនទ្រព្យCBRE Cambodia បានឱ្យដឹងថា ខណ្ឌកំបូលជាខណ្ឌមួយ ដែលមានការទាក់ទាញលើការអភិវឌ្ឍលំនៅឋាន ជាពិសេសលំនៅឋានតម្លៃសមរម្យ ដើម្បីបំពេញតម្រូវការលើទីផ្សារ ។

តាមការអង្កេតជចាក់ស្តែងបានបង្ហាញឲ្យឃើញថា នៅតំបន់ក្បែរតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនោះផងដែរ ក៏មានគម្រោងខុនដូតម្លៃសមរម្យមួយ បានបើកដំណើរការសាងសង់ កាលពីប៉ុន្មានខែមុន ដែលគម្រោងនេះដែរក៏ជាការទាក់ទាញមនុស្ស ឱ្យទៅរស់នៅតំបន់ទិសខាងលិចបន្ថែមទៀតផងដែរ។

សហស្ថាបនិកនិងជាអគ្គនាយកគេហទំព័រPropertyarea.asia លោកយិន លាងគង់បានមានប្រសាសន៍ថា តំបន់ប៉ែកខាងលិចរាជធានីភ្នំពេញ ភាគច្រើនជាតំបន់រោងចក្រ សហគ្រាសទាំងនៅតាមផ្លូវជាតិលេខ៣ លេខ៤ និងផ្លូវមួយចំនូនទៀត។ មូលហេតុនេះ ទើបធ្វើឲ្យតំបន់នេះមានមនុស្សរស់នៅច្រើន និងទាក់ទាញការអភិវឌ្ឍគំរោងលំ​នៅដ្ឋាន ក៏ដូចជាមជ្ឈមណ្ឌលពាណិជ្ជកម្មកម្រិតមធ្យម។

លោកបន្តថា “ប៉ុន្តែតំបន់នេះមានសក្តានុពល លើការចាប់ផ្តើមអាជីវកម្ម ដែលមានលក្ខណៈSME និងលំ​នៅដ្ឋានដែលគួរមានលក្ខខ័ណ្ឌបង់ប្រាក់សមរម្យ”៕

កម្ពុជា-វៀតណាមសិក្សាលទ្ឋភាពហោះហើរត្រង់រវាងកោះត្រល់និងខេត្តសៀមរាប និងតភ្ជាប់កំពង់ផែទេសចរណ៍

  ដោយៈ ហ្វីអូណា

ភ្នំពេញៈ កម្ពុជា-វៀតណាមបានចុះអនុស្សរណៈ នៃការយោគយល់គ្នា(MOU) ដើម្បីរួមគ្នាជំរុញទេសចរណ៍ ឆ្ពោះការអភិវឌ្ឍប្រកប ដោយចីរភាព បរិយាប័ន្ន និងមានភាពធន់កាន់តែប្រសើរក្រោយវិបត្តិកូវីដ១៩។

កិច្ចចុះអនុស្សរណៈនេះ ធ្វើឡើងនាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ ដែលត្រូវបានចុះហត្ថលេខា ដោយលោកថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងលោកង្វៀង វ៉ាន់ហុង រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម នៅសណ្ឋាគារសុខាភ្នំពេញ ស្របពេលនឹងការធ្វើការជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣។

ការចុះអនុស្សរណៈយោគយល់នេះ ស្របតាមស្មារតីនៃកិច្ចប្រជុំពិភាក្សារវាងលោកថោង ខុន និងលោក ង្វៀង វ៉ាន់ហុង រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីពិនិត្យនិងបច្ចុប្បន្នភាព អនុស្សរណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការទេសចរណ៍ ដែលត្រូវបានចុះហត្ថលេខារវាងកម្ពុជា-វៀតណាម កាលពីឆ្នាំ២០១៥កន្លងទៅ។

ក្នុងពិធីចុះហត្ថលេខានេះ លោករដ្ឋមន្ត្រីទេសចរណ៍ទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍រវាងកម្ពុជា និងវៀតណាម នៅពេលមុន និងអំឡុងវិបត្តិជំងឺកូវីដ-១៩ នៅក្នុងក្របខណ្ឌក្រុមការងារទេសចរណ៍ នៃប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការអនុតំបន់ និងកិច្ចសហប្រតិបត្តិការអាស៊ាន។ ភាគីទាំងសងខាងបានផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតសកលកូវីដ-១៩ និងការដោះស្រាយផលប៉ះពាល់ នៃជំងឺរាតត្បាតសកលនេះ មកលើវិស័យទេសចរណ៍។

ភាគីវៀតណាមបានអបអរសាទរ ដល់ភាគីកម្ពុជាចំពោះការធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ពីថ្ងៃ០៥-១៧ ខែឧសភា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ប្រកបដោយភាពរលូន និងភាពអស្ចារ្យ ជាពិសេសការរៀបចំភ្លើងនៅក្នុងពិធីបើក។

រដ្ឋមន្ត្រីទេសចរណ៍ទាំងពីរបានផ្តល់ការគាំទ្រ និងបន្តការខិតខំប្រឹងប្រែងជំរុញទេសចរណ៍ រវាងប្រទេសទាំងពីរស្របតាមស្មារតីនៃអនុស្សរណៈយោគយល់គ្នាខាងលើ ដែលផ្តោតសំខាន់លើខ្លឹមសារដូចជា

ទី១. រួមគ្នារៀបចំបង្កើតកញ្ចប់ទេសចរណ៍ សម្រាប់ប្រទេសទាំងពីរ ដោយមានការចូលរួមពីវិស័យឯកជន ដើម្បីរៀបចំបង្កើត និងផ្តល់ជូននូវកញ្ចប់ផលិតផលទេសចរណ៍រួម ក្រោមក្របខណ្ឌនៃការផ្សព្វផ្សាយ “ប្រទេសពីរ គោលដៅមួយ” សំដៅខិតខំប្រឹងប្រែងទាក់ទាញទេសចរពីប្រទេសទាំងពីរ ក៏ដូចជាទេសចរមកពីប្រទេសទីបីឲ្យមកទស្សនាប្រទេសទាំងពីរ ព្រមទាំងផ្ដោតសំខាន់លើការផ្លាស់ប្តូរព័ត៌មានទីផ្សារទេសចរណ៍ ការចែករំលែកនូវការអនុវត្តល្អៗ និងការផ្លាស់ប្ដូរទស្សនកិច្ចសិក្សារបស់មន្ត្រីទេសចរណ៍។

ទី២ បង្កើនកម្មភាពផ្សព្វផ្សាយ និងទីផ្សាររួមគ្នាកាន់តែខ្លាំងឡើង និងប្រកបដោយប្រសិទ្ធភាព ដើម្បីឲ្យសកម្មភាពទេសចរណ៍រវាងប្រទេសទាំងពីរ ដំណើរការពេញលេញឡើងវិញ តាមរយៈការរៀបចំរួមគ្នានូវដំណើរទស្សនកិច្ចស្វែងយល់ពីគ្នា បង្កើនជំនួបធុរកិច្ចរវាងប្រតិបត្តិករទេសចរណ៍ នៃប្រទេសទាំងពីរឲ្យកាន់តែខ្លាំង និងចូលរួមពិព័រណ៍ទេសចរណ៍នៅប្រទេសទាំងពីរ និងនៅព្រឹត្តិការណ៍ទេសច​រណ៍អន្តរជាតិនានា ដែលអាចមានឱកាសរៀបចំបាន។

ទី៣ ជំរុញការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍បន្ថែមទៀត ដោយឈរលើសារៈសំខាន់ នៃការជំរុញការផ្លាស់ប្ដូរការអនុវត្តល្អៗក្នុងការបណ្តុះបណ្តាល និងអប់រំទេសចរណ៍ ដែលរួមមានការបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ និយាយភាសាវៀតណាម និងភាសាខ្មែរ ព័ត៌មានទីផ្សារទេសចរណ៍ និងកម្មវិធីផ្លាស់ប្តូរការសិក្សារបស់សិស្សនិស្សិត។

ទី៤. ជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍ ឲ្យកាន់តែប្រសើរឡើង តាមរយៈវេទិកាវិនិយោគ និងព្រឹត្តិការណ៍ផ្សេងៗការលើកកម្ពស់ការយល់ ដឹងអំពីកាលានុវត្តភាពវិនិយោគ និងការសម្រួលដល់ដំណើរការក្នុងការវិនិយោគ ស្របទៅតាមច្បាប់របស់ប្រទេសនីមួយៗ។

រដ្ឋមន្ត្រីទេសចរណ៍ទាំងពីរ បានបង្ហាញការតាំងចិត្តក្នុងការបង្កើនកិច្ចសហការ ឲ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ប្រកបដោយផ្លែផ្កា ក្រោមក្របខណ្ឌនៃកិច្ចសហការទ្វេភាគី និងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) ក៏ដូចជាក្របខណ្ឌតំបន់អាស៊ាន និងអនុតំបន់ផ្សេងៗទៀត។

លោករដ្ឋមន្ត្រីទាំងបានឯកភាពគ្នាសិក្សា ពីលទ្ធភាពក្នុងបើកហោះហើរត្រង់ រវាងគោលដីទេសចរណ៍កម្ពុជា-វៀតណាមជាពិសេសភូគុក (Phu Quoc) ទៅកាន់ខេត្តសៀមរាបអង្គរ ព្រមទាំងការតភ្ជាប់កំពង់ផែទេសចរណ៍កំពត ទៅកំពង់ផែទេសចរណ៍ ហ្វូគុកវៀតណាម ក្នុងគោលដៅបង្កើនទេសចរណ៍រវាងប្រទេសទាំងពីរ។

លោករដ្ឋមន្ត្រីទេសចរណ៍ទាំងពីរ ក៏បានប្រគល់ភារកិច្ចជូនមន្ត្រីបច្ចេកទេស ដើម្បីរៀបចំ និងអនុវត្តកម្មវិធីការងារ ដោយផ្អែកលើអនុស្សរណៈយោគយល់ថ្មីខាងលើនេះ៕

លោកឧកញ៉ា គីម ហ៊ាង និងភរិយា បានឧបត្ថម្ភថវិកាចំនួន ២០០០ដុល្លាអាមេរិក ជូនកាកបាទក្រហមកម្ពុជា

លោកឧកញ៉ា គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង បានឧបត្ថម្ភថវិកាចំនួន ២០០០ដុល្លាអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរខួបទី ១៦០ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣។

លោកឧកញ៉ា គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង អគ្គនាយក បុរី វិមានសំណាង បានឧបត្ថម្ភថវិកាចំនួន ២០០០ដុល្លាអាមេរិក ជូនកាកបាទក្រហមកម្ពុជា ដើម្បីអ​ប់អរសាទរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម៨ ឧសភា២០២៣ ក្រោមប្រធានបទ៖ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជាដើម្បីបរិយាបន្នសង្គម”។ កាកបាទក្រហមកម្ពុជានឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិនិងគ្រោះមហន្តរាយផ្សេងៗ។

China to enhance credit support to private investment projects

BEIJING : China’s state planner will step up credit support for projects with private investment, the state-run People’s Daily reported on Friday, reinforcing efforts to encourage more private capital investment in major projects.

Despite better-than-expected economic growth in the first quarter, the recovery of the world’s second-largest economy has seen public investment outpacing sluggish private investment by a big margin.

Private sector fixed-asset investment only grew 0.6 per cent during January-March from a year earlier while state sector investment jumped 10.0 per cent, official data showed.

An official from the National Development and Reform Commission (NDRC) told the newspaper that as part of the bid to encourage private investment, private capital would be treated equally, without discrimination, when distributing government investment funds.

“In recent years, due to the impacts from the global economic situation and the pandemic, some private firms suffered declining profits, cash flow shortage and inability to reinvest,” the newspaper cited the NDRC official as saying.

“In addition, some private firms face financing difficulties and high financing costs,” which resulted in their inability to take part in big infrastructure projects – like “a small horse pulling a big cart”, the People’s Daily said.

The Politburo, a top
decision-making body of the ruling Communist Party, said last week that the government would reinforce business confidence and stimulate private investment.
($1 = 6.9139 Chinese yuan renminbi)

Source: Reuters

Asian equities receive biggest foreign inflows in three months

Foreigners turned net buyers of Asian stocks in April, bolstered by rising expectations the U.S. Federal Reserve will pause its aggressive tightening cycle, and by other factors such as a weaker dollar and strong first-quarter company earnings.

Data from stock exchanges in India, Indonesia, the Philippines, South Korea, Taiwan, Thailand, and Vietnam showed foreigners purchased a net $872 million of equities in April – the biggest monthly buying since January.

Bets on more tightening by the Fed have waned recently as the failure of three U.S. regional banks stoked concerns of a recession, while higher interest rates have increased borrowing costs for businesses and consumers.
Monthly foreign investment flows into Asian equities, https://www.reuters.com/graphics/ASIA-EQUITY/ASIA-EQUITY/klpygnjogpg/chart.png

The Fed raised interest rates by a quarter of a percentage point on Wednesday as expected and signalled it may pause further increases, giving officials time to assess the fallout from recent bank failures and inflation trends.

Chetan Seth, an equity strategist at Nomura, said any weakness in Asian stocks due to U.S. recession concerns will be an opportunity for investors to raise exposure to the region due to supportive factors such as China’s recovery, an expected bottoming out of the tech sector downturn and a strong 2024 earnings recovery.

According to Refinitiv data, Asian companies have beaten net income expectations by 3 per cent in the March quarter.

Indian equities received a net $1.42 billion worth of foreign inflows, the biggest since November 2022, thanks to a rally in local shares.

Indian shares were the best performers in the region last month, with Nifty 50 marching 4.1 per cent in its biggest monthly rise since November 2022.

Foreigners also purchased Indonesian, South Korean and Philippine equities of $830 million, $616 million and $34 million, respectively. Meanwhile, Taiwan saw $1.73 billion worth of net selling, and Thai equities saw outflows of $231 million.

Source: Reuters

វៀតណាម កំណត់គោលដៅបង្កើនសមត្ថភាពផលិតថាមពលអគ្គិសនីលើសទ្វេរដង

 

ដោយៈ សុខុម

ហាណូយ: វៀតណាម មានបំណងបង្កើនសមត្ថភាពផលិតថាម​ពលអគ្គិសនីរបស់ខ្លួនលើសទ្វេរដង នៅត្រឹមឆ្នាំ២០៣០ ប៉ុន្តែបានបន្ទាបវិញបន្តិច នូវគោលដៅរបស់ខ្លួន សម្រាប់ការផលិតអគ្គិសនីដើរដោយថាមពលខ្យល់លើសមុទ្រ (Offshore Wind) ហើយនឹងពឹងផ្អែកខ្លាំងលើធ្យូងថ្មរហូតដល់ដំណាច់ទសវត្សរ៍នេះ។

យោងតាមឯកសារមួយទទួលបាន ដោយទីភ្នាក់ព័ត៌មាន Reuters ដែលលម្អិតអំពីផែនការរបស់រដ្ឋាភិបាលវៀតណាម ដែលបានពិភាក្សាជាមួយក្រុមវិនិយោគិន និងអ្នកការទូតបរទេសកាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា បង្ហាញថា សមត្ថភាពផលិតថាមពលដែលបានដំឡើងសរុបក្នុងប្រទេសវៀតណាម ត្រូវបានព្យាករថានឹងឈានដល់១៥៨ជីហ្គាវ៉ាត់ (GW) នៅត្រឹមឆ្នាំ២០៣០ បើធៀបនឹងការប៉ាន់ប្រមាណមុនៗ និងកើនឡើងពី៦៩ជីហ្គាវ៉ាត់ (GW) ក្នុងឆ្នាំ២០២០។

ខ្លឹមសារមួយចំនួន រួមទាំងគោលដៅបង្កើនសមត្ថភាពផលិតថាមពលអគ្គិសនីទាំងមូល ត្រូវបានចុះផ្សាយលើគេហទំព័ររបស់រដ្ឋាភិបាលវៀតណាម។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃសុក្រ ទី៥ ខែឧសភាកន្លងមកនេះ។

ឯកសារដដែលបង្ហាញថា គោលដៅឆ្នាំ២០៣០ សម្រាប់សមត្ថភាពផលិតអគ្គិសនី ដើរដោយថាមពលខ្យល់លើសមុទ្រ (Offshore Wind) ដែលគេរំពឹងថានឹងទាក់ទាញការវិនិយោគ បរទេសរាប់ពាន់លានដុល្លារអាមេរិក នោះត្រូវបានកំណត់ក្នុងរង្វង់៦ជីហ្គាវ៉ាត់ (GW) ពីចំណុចសូន្យនៅពេលនេះ ពោលគឺទាបជាងបន្តិចបើធៀបនឹងគោលដៅ៧ជីហ្គាវ៉ាត់ (GW) ដែលត្រូវបានរាប់បញ្ចូល ក្នុងផែនការអភិវឌ្ឍន៍ថាមពលរបស់ប្រទេសនេះ។

មនុស្សពីរនាក់ដែលស្និទ្ធនឹងការពិភាក្សានេះ បានទម្លាយឱ្យដឹងថា ឯកសារនេះបានសង្ខេបឡើងវិញ នូវកំណែថ្មីនៃផែនការថាមពលដែលក្រសួងឧស្សាហកម្ម បានរៀបចំកាលពីសប្តាហ៍មុន ហើយរង់ចាំការអនុម័តពីរដ្ឋាភិបាល។ទោះជាយ៉ាងណា ភ្លាមៗក្រសួងនេះមិនអាចទាក់ទងសុំការបំភ្លឺបានទេ។

ផែនការនេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីឈានទៅទទួលបាន “មូលនិធិសម្រាប់ការផ្លាស់ប្ដូរ ទៅរកថាមពលបៃតង” (Green-Transition Fund) ចំនួន១៥,៥ពាន់លានដុល្លារអាមេរិក ដែលកាលពីខែធ្នូ ចុងឆ្នាំ២០២២ ក្រុមប្រទេស G7 និងប្រទេសអ្នកមានផ្សេងទៀតបានសន្យា ផ្ដល់ឱ្យប្រទេសវៀតណាម ប៉ុន្តែការអនុម័តផែនការនេះ ត្រូវបានពន្យារពេលជាច្រើនឆ្នាំ ស្របពេលមានជម្លោះផ្ទៃក្នុង និងកំណែទម្រង់ស្មុគស្មាញ៕ Reuters៕

ប្រទេសរ៉វ៉ាន់ដា ចាប់ផ្ដើមសាងសង់អាកាសយានដ្ឋាន តម្លៃ២០០០លានដុល្លារ

សុខុម

រវ៉ាន់ដា: ប្រទេសរវ៉ាន់ដា បានចាប់ផ្ដើមសាងសង់ហើយនូវអាកា​សយានដ្ឋាន តម្លៃ២ពាន់លានដុល្លារអាមេរិក ស្ថិតនៅចម្ងាយប្រមា​ណ៤០គីឡូម៉ែត្រនាភាគខាងត្បូង នៃរដ្ឋធានីគីហ្គាលី (Kigali) របស់រវ៉ាន់ដា។ ​បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍នេះ ចង់ឱ្យគម្រោងអាកាសយានដ្ឋាននេះក្លាយជាគ្រាប់ពេជ្រ លើកមុខមាត់ឧស្សាហកម្មអាកាសចរណ៍ប្រចាំទ្វីបអាហ្វ្រិក។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃសុក្រ ទី៥ ខែឧសភា។

ដោយការសាងសង់គ្រោងនឹងបញ្ចប់ ជាស្ថាពរនៅឆ្នាំ២០២៦ អាកាសយានដ្ឋានថ្មីនេះ នឹងមានស្ថានីយចំណតធំមួយ នៅលើផ្ទៃដី១៣០.០០០ម៉ែត្រការ៉េ ដែលអាចទទួលអ្នកដំណើរបាន៨លាននាក់ក្នុងមួយឆ្នាំ ជាតួលេខមួយដែលគេរំពឹងថា នឹងកើនឡើងរហូតដល់ជាង១៤លាននាក់នៅក្នុងទសវត្សរ៍បន្ទាប់។

នៅជាប់គ្នានឹងស្ថានីយចំណតធំនេះ នឹងក្លាយជាចំណតដឹកទំនិញមួយ ដែលអាចទទួលទំនិញបាន១៥០.០០០តោន ក្នុងមួយឆ្នាំ។

គម្រោងអាកាសយានដ្ឋាននេះ ត្រូវបានសាងសង់លើអាកាសយានដ្ឋានចាស់ គឺអាកាសយានដ្ឋាន Kigali International Airport ដែលនឹងនៅតែដំណើរការ សម្រាប់ជើងហោះហើរពិសេស និងសម្រា​ប់សាលាបណ្តុះបណ្តាលអ្នកបើកយន្តហោះ។

នៅមុនពេលផ្ទុះវិបត្តិកូវីដ-១៩ អាកាសយានដ្ឋាននេះទទួលបានអ្នកដំណើរប្រមាណជិត១លាននាក់ក្នុងមួយឆ្នាំ ប៉ុន្តែដោយសារតែវាមានភូមិសាស្ត្រស្ថិត នៅក្នុងទីតាំងមិនអំណោយផល ចាំបាច់ត្រូវតែធ្វើការពង្រីកវាឱ្យកាន់តែធំទូលាយ និងនិងកាន់តែប្រសើរឡើង៕ CNN៕

រដ្ឋាភិបាលចិនគ្រោងបង្កើនការគាំទ្រឥណទានដល់គម្រោង វិនិយោគរបស់វិស័យឯកជន

ដោយ: គង់ លាងហួរ

ប៉េកាំង: សារព័ត៌មានរដ្ឋចិន People’s Daily បានរាយការណ៍ថា ក្រុមអ្នករៀបចំផែនការរដ្ឋរបស់ប្រទេសចិន គ្រោងនឹងបង្កើនការគាំទ្រផ្នែកឥណទាន សម្រាប់គម្រោងជាមួយ នឹងការវិនិយោគឯកជន ដើម្បីជំរុញការវិនិយោគទុន ឯកជនបន្ថែមទៀតនៅក្នុងគម្រោងធំៗ។ទោះបីជាកំណើនសេដ្ឋកិច្ចចិន មានភាពល្អប្រសើរជាងការរំពឹងទុកនៅក្នុងត្រីមាសទី១យ៉ាងណាក្តី ប៉ុន្តែការវិនិយោគសាធារណៈមានការកើនឡើង លើសពីការវិនិយោគឯកជន ដែលបានធ្លាក់ចុះយ៉ាងខ្លាំង។

ទិន្នន័យផ្លូវការបានបង្ហាញថា ការវិនិយោគលើទ្រព្យសកម្មថេររបស់វិស័យឯកជន បានកើនឡើងត្រឹមតែ០,៦ភាគរយ ក្នុងអំឡុងខែមករាដល់ខែមីនាធៀបនឹងឆ្នាំមុន ខណៈដែលការវិនិយោគលើវិស័យរដ្ឋបានកើនឡើង១០ភាគរយ។

យោងតាមមន្ត្រីមួយរូប មកពីគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ (NDRC) បានមានប្រសាសន៍ថា ជាផ្នែកមួយនៃគោលបំណងដើម្បីលើកទឹកចិត្ត ដល់ការវិនិយោគឯកជន ក្រុមហ៊ុនវិនិយោ​គឯកជន នឹងត្រូវបានប្រព្រឹត្តដោយស្មើភាពគ្នា និងគ្មានការរើសអើង នៅពេលចែកចាយមូលនិធិវិនិយោគរបស់រដ្ឋាភិបាល។

កាសែត People’s Daily បានដកស្រង់សម្តីមន្ត្រីរូបនេះថា “ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារផលប៉ះពាល់ពីស្ថានភាពសេដ្ឋកិច្ចពិភពលោក និងជំងឺរាតត្បាត ក្រុមហ៊ុនឯកជនមួយចំនួនបានទទួលរងការធ្លាក់ចុះនៃប្រាក់ចំណេញ កង្វះលំហូរសាច់ប្រាក់ និងអសមត្ថភាពក្នុងការវិនិយោគឡើងវិញ”។

លើសពីនេះទៀត ក្រុមហ៊ុនឯកជនមួយចំនួន ប្រឈមនឹងការលំបាកផ្នែកហិរញ្ញវត្ថុ និងការចំណាយហិរញ្ញវត្ថុខ្ពស់ដែលបណ្តាលឱ្យពួកគេមិនមានលទ្ធភាពចូលរួម ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ៕

ក្រុមហ៊ុនដ៏ធំរបស់ចិន CHEC ទទួលបានកិច្ចសន្យាសាងសង់កំពង់ផែតម្លៃ១,៥ពាន់លានដុល្លារនៅកម្ពុជា

ដោយៈ សុខុម

ភ្នំពេញ: ក្រុមហ៊ុនចិន China Harbour Engineering Company Ltd. (CHEC) នៅថ្ងៃសុក្រ ទី៥ ខែឧសភា នេះទទួលបានកិច្ចសន្យាពីក្រុមហ៊ុនមួយរបស់កម្ពុជា ដើម្បីសាងសង់កំពង់ផែសមុទ្រពហុបំណង នៅខេត្តកំពត នាភាគនិរតីនៃប្រទេសកម្ពុជា។កិច្ចសន្យានេះ ត្រូវបានចុះហត្ថលេខានៅកម្ពុជា រវាងលោកស្រី Lan Qiuli នាយកគ្រប់គ្រងក្រុមហ៊ុន CHEC-Cambodia និងលោក មាស ធំ (Meas Thom) ប្រធានក្រុមហ៊ុន Kampot Logistics and Port Company ក្រោមវត្តមានរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្ដុភារកម្ម និងកំពង់ផែពហុបំណ​ងលើផ្ទៃដី៦០០ហិកតា នៅក្នុងខេត្តកំពត នេះបានចាប់ផ្តើមក្នុងខែឧសភា ឆ្នាំ២០២២ ដោយមានក្រុមហ៊ុន Shanghai Construction Group និងក្រុមហ៊ុន China Road and Bridge Corporation ដែលក៏ជាក្រុមហ៊ុនម៉ៅការផងដែរ។លោក ចាន់ថុល មានប្រសាសន៍ថា គម្រោងរយៈពេល១៥ឆ្នាំនេះ ត្រូវបានប៉ាន់ប្រមាណថា នឹងចំណាយអស់១,៥ពាន់លានដុល្លារ ហើយការសាងសង់ ត្រូវបានបែងចែកជា៣ដំណាក់កាល។

លោកបានបញ្ជាក់ថា ដំណាក់កាលទី១ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ត្រូវបានគេរំពឹងថានឹងចំណាយទុន វិនិយោគអស់២០០លានដុល្លារ។

កំពង់ផែទឹកជ្រៅជម្រៅ១៥ម៉ែត្រនេះ នឹងមានសមត្ថភាពផ្ទុកនាវា ដែលមានទម្ងន់រហូតដល់១០០.០០០តោន។

លោក ស៊ុន ចាន់ថុល មានប្រសាន៍ថា “គម្រោងដ៏ធំសម្បើមនេះរួមមានចំណតកុងតឺន័រ តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឈមណ្ឌលភ័ស្ដុភារកម្ម រោងចក្រចម្រាញ់ប្រេង និងចំណតសម្រាប់កប៉ាល់ទេសចរណ៍ព្រមទាំងអ្វីជាច្រើនទៀត”។

លោកបានគូសបញ្ជាក់ថា គម្រោងនេះនឹងក្លាយជាកំពង់ផែធំបំផុតទី៣នៅកម្ពុជា បន្ទាប់ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំព​ង់​ផែស្វយ័តក្រុងភ្នំពេញ៕ Xinhua៕