ដោយៈ ជេស៊ីកា
ភ្នំពេញៈ សម្លេងទះដៃ ស្រែកជ័យឃោស នៅក្នុងពហុកីឡដ្ឋានមរតកតេជោ បានបន្លឺឡើងតាំងពីពេលរសៀល រហូតដល់ចប់កម្មវិធី ស្របពេលសម្លេងកាំជ្រួច បានបន្លឺកងរំពងប្រណាំងគ្នា នឹងសម្លេងហោរ និងស្នូទះដៃដ៏ក៏ក្រើកពហុកីឡដ្ឋាន។ក្រោមវត្តមានដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនប្រធានកាកបាតក្រហមកម្ពុជា ប្រធានាធិបតីឡាវ សម្តេចក្រឡាហោមស ខេង សម្តេចពិជ័យសេនាទៀ បាញ់ និងឥស្សរជនជាន់ខ្ពស់កម្ពុជា ជាច្រើនរូបទៀត។

ទស្សនីយភាព នៅក្នុងពិធីបើកព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បន្លឺភ្លើងព៌ណ ដោយប្រើប្រាស់បច្ចេកវិទ្យាដ៏អស្ចារ្យ និងចុងក្រោយបង្អស់នេះ បានញាំងឲ្យពហុកីឡដ្ឋានមរតកតេជោ ពោរពេញដោយទស្សនីយភាពដ៏ល្អឯក រសរវើក និងមិននឹកស្មានដល់។

ជាមួយការបន្លឺបទចម្រៀង “ពង្សសាវតាខ្មែរ” ទស្សនិកជនជាច្រើន ដែលបានចូលរួមទស្សនាពេញពហុកីឡដ្ឋាន ដែលមានរហូតដល់ប្រមាណ៥០០,០០០នាក់ (នៅក្នុង និងក្រៅពហុកីឡដ្ឋាន) មានអារម្មណ៍រំភើប និងអ្នកខ្លះបានស្រែកនូវពាក្យ “Cambodia, Cambodia . Cambodia ជាមួយសម្លេងអួលអាក់ និងស្រក់ទឹកភ្នែក។ទស្សនីយភាព ដែលបានចាប់ផ្តើមរៀបរាប់ ពីការកកើតទឹកដីខ្មែរ នគរគោកធ្លក ការជួបគ្នារវាងនាងនាគ និងព្រះថោង ការបង្ហាញនូវមោទកភាពជាតិ តាមរយៈមរតកបេតិកភ័ណ្ឌ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន គឺប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម ប្រាសាទបាយ័ន និងមរតកវប្បធ៌មអរូបិយ ដូចជារបាំអប្សរា ល្ខោនខោល ល្ខោនស្បែកធំ និងក្បាច់គុនល្បុកតោ ជាដើម សុទ្ឋតែបានបង្ហាញនូវភាពរំភើប លាយឡំនូវអារម្មណ៍មោទកភាពជាតិ។

អ្វីកាន់តែពិសេសប្រវត្តិសាស្រ្តមួយទៀត ដែលមានតម្លៃមិនអាចកាត់ថ្លៃបាននូវមរតកថ្ងៃ៧មករា និងការកសាងបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ របស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានលើកយកមកបង្ហាញផងដែរ។
លោកសេង មនោ អាយុជាង៦០ឆ្នាំ ដែលបានអង្គុយនៅផ្នែកខាងលើជាន់ទី៣ នៃពហុកីឡដ្ឋានមរតកតេជោ នៅចំណុចច្រកក្លោងទ្វារលេខ៣០៧ បានមានប្រសាសន៍លាយឡំ ដោយទឹកភ្នែករលីងរលោងថា “វាពិតជាអស្ចារ្យណាស់ ខ្ញុំមិនដែលបានជួប និងចូលទស្សនាព្រឹត្តិការណ៍ធំបែបនេះទេ”។

លោកបន្តថា ព្រឹត្តិការណ៍ធំបែបនេះ យើងមិនបានរៀបចំទេ តាំងពីសម័យសង្គមរាស្រ្តនិយម សម័យពុល ពត សម័យសាធារណៈរដ្ឋខ្មែរ និងសម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា។លោកមនោបានបន្តទៀតថា “អ្នកកសាងប្រវត្តិសាស្រ្តកំពុងឈរលើឆាក(សំដៅសម្តេចតេជោ) យើងពិតជាមានមោទកភាព ជាមួយគាត់ណាស់”។
ចំណែកអ្នកស្រីអ៊ុយ ហ៊ាងដែលបាននាំកូន ស្វាមី និងសាច់ញាតិជាច្រើនទៅទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ និងបានអង្គុយជិតលោកមនោ បានមានប្រសាសន៍ឲ្យដឹងផងដែរថា អ្នកស្រីបានមកទីនេះ ជាលើកដំបូង ព្រោះតាំងពីពហុកីឡដ្ឋាននេះសាងសង់រួច មិនដែលបានមកទេ ប៉ុន្តែការមកដល់ទីនេះថ្ងៃនេះ មិនធ្វើឲ្យអ្នកស្រីខកចិត្តទេ។

អ្នកស្រីបន្តថា “ខ្ញុំគិតថាកម្មវិធីនេះ ពិតជាល្អណាស់ ខ្ញុំមិនដែលឃើញការរៀបចំបែបនេះទេ វាជាអ្វីថ្មី ដែលមិនធ្លាប់ឃើញពីមុនមក ពិសេសការរៀបចំស្លាយ និងពន្លឺភ្លើងព៌ណដ៏អស្ចារ្យ ពិតជារំភើបណាស់”។ជាមួយគ្នានេះ អ្នកស្រីសុខ ចាន់ណាក់ ដែលបានអង្គុយទស្សនាព្រឹត្តិការណ៍នេះពីផ្ទះ ដោយសារមិនទទួលបានសំបុត្រ ទៅទស្សនាផ្ទាល់នៅពហុកីឡដ្ឋានមរតកតេជោ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរភាគច្រើន បងប្អូន អ្នកស្រី ដែលបានអង្គុយទស្សនាព្រឹត្តិការណ៍នេះ មានអារម្មណ៍មោទនភាពខ្លាំងណាស់ ចំពោះការប្រារពពិធីបើកព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។
អ្នកស្រីបន្តថា “ខ្ញុំរំភើបណាស់ ខ្ញុំស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន មិននឹកស្មានថា កម្ពុជាអាចរៀបចំពិធីដ៏អស្ចារ្យបានបែបនេះទេ”។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia លោកយិន លាងគង់ ដែលបានចូលរួមទស្សនា ព្រឹត្តិការណ៍បើកស៊ីហ្គេមផ្ទាល់នៅពហុកីឡដ្ឋាន មរតកតេជោបានលើកឡើងថា លោកមានអារម្មណ៍រំភើប និងរលីងរលោងទឹកភ្នែក តាំងពីលឺបទ “ពង្សសាវតាខ្មែរបន្លឺឡើង”។
លោកបន្តថា “អ្នកប្រវត្តិសាស្រ្តបាន និងកំពុងចារទុកពីរឿងនេះ ពីព្រឹត្តិការណ៍ដ៏អស្ចារ្យ និងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្រោមរជ្ជកាលរបស់សម្តេចតេជោ ដែលបានកសាងសន្តិភាព អភិវឌ្ឍន៍ប្រទេសពីបាតដៃទទេ រហូតកម្ពុជាមានមុខមាត់ស្មើភាព និងល្បីរន្ទឺលើឆាកអន្តរជាតិ”។

លោកយិន លាងគង់បន្តថា អំណាចនៃសន្តិភាព និងការរួបរួម មានតម្លៃជាព្រលឹងរបស់ជាតិ មានតម្លៃជាមោទកភាពជាតិ ដែលខ្ញុំក្នុងនាមជាពលរដ្ឋមួយរូប ពិតជាមានសំណាង និងមោទកភាពក្រៃលែង ដែលបានកើតក្នុងរជ្ជកាលនេះ”។ លោកបន្តថា “សម្តេចតេជោ ជាអ្នកក្រាលព្រំមាស សម្រាប់កម្ពុជាបច្ចុប្បន្ន និងអនាគត ដែលក្នុងប្រវត្តិសាស្រ្តជាតិ៥០០ឆ្នាំកន្លងមក មិនមានមេដឹកនាំណាបានក្រាលវិថីមាសសម្រាប់ជាតិ ជាមួយចក្ខុវិស័យដ៏មុតស្រួចបែបនេះទេ”៕






ទី១-គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ៣៤០ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៨៨៦កន្លែង។
គម្រោងនេះ នឹងផ្តោតទៅលើការកែលម្អផ្លូវជនបទ ពីផ្លូវល្បាយក្រួសក្រហម ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) និងផ្លូវបេតុង ប្រវែង៥២៩គីឡូម៉ែត្រ ក្នុងខេត្តគោលដៅខាងលើ។លោក Sanui Kazumasa បានថ្លែងអំណរគុណចំពោះបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ដែលបានអនុញ្ញាតឲ្យរូបលោក និងសហការី បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាពេលនេះ។
លោកបានបញ្ជាក់ថា បច្ចុប្បន្ន JICA កំពុងពិនិត្យលើឯកសារសំណើ សុំជ្រើសរើសទីប្រឹក្សាបច្ចេកទេស របស់គម្រោងនេះ ដើម្បីងាយស្រួលដល់កិច្ចសហប្រតិបត្តិការ វាងក្រសួងអភិវឌ្ឍន៍ជនបទ និងJICA កាន់តែប្រសើឡើង។
បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានជម្រាបជូនភ្ញៀវ អំពីយុទ្ធសាស្រ្ដសំខាន់ៗ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការលើកកម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋនៅទីជនបទ ឲ្យមានភាពប្រសើរឡើង តាមរយៈការអភិវឌ្ឍន៍ លើវិស័យហេដ្ឋារចនាសម្ព័ន្ធជនបទ សេវាសាធារណៈ ជាពិសេសផ្លូវជនបទ ដែលប្រៀបបានដូចជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ របស់ប្រជាកសិករ ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដែលយគម្រោងខាងលើនេះ នឹងរួមចំណែកក្នុងការសម្រេចឲ្យបាន គោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២១-២០២៣ របស់ក្រសួង៕


ជាអ្នកចូលចិត្តចែករំលែក លើបណ្តាញទំនាក់ទំនងសង្គម ពីចំណេះដឹងទាក់ទងអចលនទ្រព្យ ចំណេះដឹងទាក់ទងនឹងអាជីវកម្ម និងការអភិវឌ្ឍខ្លួន លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia បានក្លាជាអ្នកមានយ៉ាងលឿន ដោយសារលោកបានវិនិយោគផ្នែកដីធ្លី ដែលលោកបានចាត់ទុកថា “អ្នកមាននៅកម្ពុជាប្រមាណ៧០ភាគរយ មានបានដោយសារដីធ្លី”។


តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ និងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ និងផ្សព្វផ្សាយគោលដៅទេសចរណ៍ កម្ពុជាជាគោលដៅ ទេសចរណ៍ផ្តល់ភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង ក្រោមពាក្យស្លោក “គ្រប់ថ្ងៃគឺជាអច្ឆរិយភាព”ដោយផ្ដោតសំខាន់ទៅលើកីឡា និងMICE ផ្សារភ្ជាប់ទំនាក់ទំនងជាមួយប្រជាជនខ្មែរដែលរស់នៅប្រទេសកូរ៉េ ដោយមានការចូលរួម ពីសំណាក់ប្រតិបត្តិករផ្នែកទេសចរណ៍កូរ៉េ អ្នកលក់ អ្នកទិញ អ្នកសារពត៌មានជាតិ និងអន្តរជាតិកូរ៉េ ប្រមាណ៥០០ក្រុមហ៊ុន មកពីបណ្តាប្រទេសក្នុងពិភពលោក។
កាលពីថ្ងៃទី៤ ខែឧសភាឆ្នាំ២០២៣ ក្រសួងទេសចរណ៍បានរៀបចំកម្មវិធី Cambodian Tourism Roadshow ដោយមានការចូលរួមពីប្រតិបត្តិករកម្ពុជាជាង១០ក្រុមហ៊ុន និងប្រតិបត្តិករទេសចរកូរ៉េជាង១០០ក្រុមហ៊ុន។ដោយឡែកនាព្រឹកថ្ងៃទី៤ខែឧសភា ឆ្នាំ២០២៣ លោកជំទាវ ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចូលរួមពិធីបើកក្នុងកម្មវិធីពិព័រណ៍អន្តរជាតិ Seoul International Travel Fair ។

ដោយឡែកត្រឹមរយៈពេល៣ខែ ដើមឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរកូរ៉េ៥២,៥៧៨នាក់ មានការកើនឡើង១១១៥.៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ នេះសបញ្ជាក់ថា ស្ថានភាពទេសចរណ៍កម្ពុជា កំពុងវិលទៅរកសភាពល្អប្រសើរឡើងវិញ ដោយកម្ពុជារំពឹងថា នឹងទទួលបានទេសចរកូរ៉េប្រមាណ៨ម៉ឺននាក់ សម្រាប់ឆ្នាំ២០២៣នេះ៕
ប្រាក់ចំណូលរបស់ក្រុមហ៊ុន បានកើនឡើង១៨,២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងអំឡុងពេលដូចគ្នានេះ រហូតដល់២៧១,៩ពាន់លានយ័ន។

លោកអះអាងថា “ជាធម្មតា ជើងហោះហើរកម្ពុជាបានកើនឡើងក្នុងអត្រាជាមធ្យមប្រហែល១០ភាគរយក្នុងមួយខែ។ ប៉ុន្តែក្នុងអំឡុងពេលព្រឹត្តិការណ៍ស៊ីហ្គេម អត្រាហោះហើរបានកើនឡើងជិត២៥ភាគរយ មានន័យថា វាកើនឡើង១៥ភាគរយបើប្រៀបធៀបនឹងខែមុន”។ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នឹងរៀបចំធ្វើឡើងនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី៥ដល់ទី១៧ ខែឧសភានេះ។ រាល់ការចំណាយ ក្នុងព្រឹត្តិការណ៍កីឡាគឺជាការចំណាយរបស់រដ្ឋាភិបាល រួមទាំងថ្លៃស្នាក់អាហាររបស់គណប្រតិភូ និងអត្តពលិកមកពីគ្រប់ប្រទេសចូលរួមការប្រកួត ក៏ដូចជាសំបុត្រចូលទស្សនាផងដែរ។
កម្ពុជា រំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៥០ម៉ឺននាក់ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។ នេះបើយោងតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិ CAMSOC បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។
លោកបានបញ្ជាក់ថា ឥទ្ធិពលនៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងកីឡាប៉ារ៉ាហ្គេម នឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ រហូតដល់ឆ្នាំ២០២៤-២០២៥ និងឆ្នាំ២០២៦ ជាបន្តបន្ទាប់ទៀត៕