ការវិនិយោគផ្លូវដែករថភ្លើងរបស់ប្រទេសចិនកើនឡើង៦,៦ភាគរយ នៅក្នុងត្រីមាសទី១

0

ដោយ: គង់ លាងហួរ

ប៉េកាំង: យោងតាមទិន្នន័យពីក្រុមហ៊ុន China State Railway Group Co., Ltd. បានបង្ហាញថា ការវិនិយោគទ្រព្យសកម្មថេរ នៅក្នុងផ្លូវដែករបស់ប្រទេសចិន បានកើនឡើង៦,៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទីមួយ (Q1) នៃឆ្នាំ២០២៣នេះ។
ក្រុមហ៊ុនChina State Railway Groupនេះ បានអះអាងថា ទឹកប្រាក់សរុប ប្រហែល១៦,៤ពាន់លានដុល្លារអាមេរិក ត្រូវបានវិនិយោគលើផ្លូវដែករបស់ប្រទេសនេះ ដោយបន្ថែមថា កំណើននៃការវិនិយោគនេះគឺខ្ពស់ បើធៀបនឹងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ប្រាក់ចំណូលរបស់ក្រុមហ៊ុន បានកើនឡើង១៨,២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងអំឡុងពេលដូចគ្នានេះ រហូតដល់២៧១,៩ពាន់លានយ័ន។

នៅក្នុងរយៈពេលបីខែដំបូង ផ្លូវដែករបស់ប្រទេសចិនបានគ្រប់គ្រង អ្នកដំណើរចំនួន៧៥៣លាននាក់ ពោលគឺកើនឡើង៦៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ចំណែក បរិមាណដឹកជញ្ជូនតាមផ្លូវដែក របស់ប្រទេសចិន ដែលជាសូចនាករសំខាន់ នៃសកម្មភាពសេដ្ឋកិច្ច បានកើនឡើង២,៣ភាគរយពីមួយឆ្នាំ ទៅមួយឆ្នាំរហូតដល់៩៧០លានតោន ក្នុងរយៈពេលដូចគ្នានេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here