ដោយ: គង់ លាងហួរ
ភ្នំពេញ: ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជាក្នុងខែឧសភានេះជាសញ្ញាមួយធ្វើឲ្យការធ្វើដំណើរតាមអាកាសមានការកើនឡើង ដោយមានអត្តពលិកជាង១០.០០០នាក់មកពីគ្រប់តំបន់បានធ្វើដំណើរមកចូលរួមការប្រកួតនេះក្នុងទឹកដីកម្ពុជា។អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលលោក ស៊ិន ចាន់សិរីវុត្ថា បានមានប្រសាសន៍ថា ការធ្វើដំណើរតាមផ្លូវអាកាសនៅក្នុងខែឧសភានេះមានការកើនឡើង១៥ភាគរយ បើប្រៀបធៀបនឹងខែមុន។
លោកបានមានប្រសាសន៍បន្តថា ការធ្វើដំណើរតាមផ្លូវអាកាសតាមរយៈអាកាសដ្ឋានអន្តរជាតិភ្នំពេញបានបង្ហាញពីការកើនឡើងគួរឲ្យកត់សម្គាល់។
លោកអះអាងថា “ជាធម្មតា ជើងហោះហើរកម្ពុជាបានកើនឡើងក្នុងអត្រាជាមធ្យមប្រហែល១០ភាគរយក្នុងមួយខែ។ ប៉ុន្តែក្នុងអំឡុងពេលព្រឹត្តិការណ៍ស៊ីហ្គេម អត្រាហោះហើរបានកើនឡើងជិត២៥ភាគរយ មានន័យថា វាកើនឡើង១៥ភាគរយបើប្រៀបធៀបនឹងខែមុន”។ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នឹងរៀបចំធ្វើឡើងនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី៥ដល់ទី១៧ ខែឧសភានេះ។ រាល់ការចំណាយ ក្នុងព្រឹត្តិការណ៍កីឡាគឺជាការចំណាយរបស់រដ្ឋាភិបាល រួមទាំងថ្លៃស្នាក់អាហាររបស់គណប្រតិភូ និងអត្តពលិកមកពីគ្រប់ប្រទេសចូលរួមការប្រកួត ក៏ដូចជាសំបុត្រចូលទស្សនាផងដែរ។
កម្ពុជា រំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៥០ម៉ឺននាក់ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។ នេះបើយោងតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិ CAMSOC បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។
លោកបានមានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ជាផលិតផលទេសចរណ៍មួយដ៏សំខាន់ ដែលអាស៊ានបានចាត់ទុកជាព្រឹត្តិការណ៍ទេសចររបស់អាស៊ាន មិនមែនត្រឹមតែជារបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចូលរួមរបស់អាស៊ាន និងអាស៊ីអាគ្នេយ៍ទាំងមូល។
លោកបានបញ្ជាក់ថា ឥទ្ធិពលនៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងកីឡាប៉ារ៉ាហ្គេម នឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ រហូតដល់ឆ្នាំ២០២៤-២០២៥ និងឆ្នាំ២០២៦ ជាបន្តបន្ទាប់ទៀត៕


លោកជំទាវក៏បានអបអរសាទរជូនចំពោះ លោកស្រីZöre ក្នុងឱកាសត្រូវបានតែងតាំង ជាទីប្រឹក្សាពាណិជ្ជកម្មដំបូងនៃស្ថានទូតតួកគីប្រចាំកម្ពុជា។
ជាកិច្ចឆ្លើយតប លោកជំទាវអគ្គរដ្ឋទូត បានសម្តែងនូវក្តីសោមនស្សរីករាយ ដែលទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម បានឈានដល់ចំណុចរបត់ថ្មីមួយពោពេញដោយថាមវ័ន្ត និងការសហការស្អិតរមួត។លោកជំទាវបន្តថា “ការណ៍នេះបានញ៉ាំងឱ្យតួកគី បញ្ជូនទីប្រឹក្សាពាណិជ្ជកម្មដំបូង និងបង្កើតការិយាល័យពាណិជ្ជកម្មប្រចាំកម្ពុជា ដែលនឹងចូលរួមចំណែកបន្ថែម ក្នុងកិច្ចសម្របសម្រួលការធ្វើធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវិស័យឯកជន នៃប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
លោកស្រីZore ទីប្រឹក្សាពាណិជ្ជកម្មបានប្តេជ្ញាចិត្ត ក្នុងការបន្តជំរុញកំណើនទំហំពាណិជ្ជកម្ម ការផ្សារភ្ជាប់ទំនាក់ទំនង រវាងវិស័យឯកជននៃប្រទេសទាំងពីរ និងការចែករំលែកចំណេះដឹង តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលពាក់ព័ន្ធជាដើម។

យោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃពុធ ទី៣ ខែឧសភា ឱ្យដឹងថា ព្រះវិហារនេះនឹងត្រូវសាងសង់ឡើង ពីបេតុងលាយ ដោយការសាងសង់គ្រោង នឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៣ ហើយរំពឹងថានឹងបញ្ចប់ជាស្ថាពរនៅត្រីមាសទី១ ដើមឆ្នាំ២០២៥។ការសាងសង់អាគារ ដោយប្រើបច្ចេកវិទ្យាព្រីន 3D ត្រូវការម៉ាស៊ីនព្រីនធំៗដែលត្រូវបានបញ្ចូលកម្មវិធី ជាមួយនឹងព័ត៌មានឌីហ្សាញ។ ម៉ាស៊ីនព្រីនទាំងនោះ ច្របាច់បេតុងលាយចេញ តាមក្បាលទុយោ ហើយបេតុងលាយ នឹងបាញ់គរលើគ្នាជាស្រទាប់ៗ ដើម្បីឱ្យចេញជារូបរាងអគារ។
ក្រុងឌូបៃ បានកំណត់គោលដៅក្លាយជារដ្ឋធានីព្រីន 3D របស់ពិភពលោក ហើយក្នុងឆ្នាំ២០១៨ ក្រុងឌូបៃ បានដាក់ចេញ “យុទ្ធសាស្រ្តព្រីន 3D” ដែល២៥%នៃសំណង់ថ្មីៗក្នុងក្រុងឌូបៃ គ្រោងសាងសង់ដោយព្រីន 3D នៅត្រឹមឆ្នាំ២០៣០៕ CNN៕


តាមរយៈការអញ្ជើញមក ស្ថានអគ្គកុងស៊ុលប្រចាំក្រុងហៃខូវ លោកអគ្គកុងស៊ុលកម្ពុជា ក៏បានស្នើរដ្ឋបាលខេត្តកោះកុង រៀបចំឯកសារស្នើសូម ដើម្បីចងសម្ព័ន្ធមេត្រីភាព រវាងខេត្តកោះកុង នៃប្រទេសកម្ពុជា និងខេត្តហៃណាំ នៃសាធារណៈរដ្ឋប្រជាមានិតចិន នាពេលឆាប់ៗខាងមុខនេះ៕


នៅក្រោមអនុស្សរណៈនៃយោគយល់គ្នានេះ ក្រុមហ៊ុនទាំង៣ នឹងសិក្សាជាបឋម អំពីលទ្ធភាពនៃការអភិវឌ្ឍដី ដែលមិនទាន់ប្រើប្រាស់តាមបណ្ដោយផ្លូវរថភ្លើង ពីក្រុងប៉ោយប៉ែត ទៅកាន់ខេត្តព្រះសីហនុ សម្រាប់ការដំឡើងសូឡាខ្នាតតូច ឧបករណ៍ប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជួល និងសកម្មភាពសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាពផ្សេងៗទៀត។
ក្រុមហ៊ុន Royal Group លើកឡើងថា គម្រោងនេះមានសក្តានុពលខ្លាំង លើវិស័យថាមពលកកើតឡើងវិញ និងកសិកម្ម ដែលវាជាឱកាសដ៏ល្អ ក្នុងការប្រើប្រាស់ដីនោះ សម្រាប់គម្រោងអភិវឌ្ឍន៍ដូចជាថាមពលកកើតឡើងវិញ និងកសិកម្ម។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីទទួលបានមតិយោបល់ ក៏ដូចជាធាតុចូលទាក់ទង នឹងបទដ្ឋានបច្ចេកទេសតាមផ្នែកនីមួយៗឱ្យបានលម្អិត និងគ្រប់ជ្រុងជ្រោយ ធ្វើយ៉ាងណាកែសម្រួល និងរៀបចំបទដ្ឋានបច្ចេកទេស ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងសមស្របតាមតម្រូវការស្ថានភាពបច្ចុប្បន្ន។
អង្គប្រជុំបានជជែកពិភាក្សាលម្អិត លើផ្នែកបច្ចេកទេសនីមួយៗ ដោយមានការកែសម្រួល និងបំពេញបន្ថែមនូវតម្រូវការចាំបាច់មួយចំនួន ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ដង់ដារបច្ចេកទេស និងសមស្របតាមស្ថានភាពបច្ចុប្បន្ន សម្រាប់ប្រើប្រាស់នៅកម្ពុជា។
លោករដ្ឋលេខាធិការយិន បុណ្ណា បានថ្លែងអំណរគុណដល់ការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងមន្រ្តីបច្ចេកទេសទាំងអស់ ដែលបានសហការយ៉ាងជិតស្និទ្ធ ជាមួយក្រុមការងារបច្ចេកទេស P4I & Austroads នៃប្រទេសអូស្រ្ដាលី សំដៅសម្រេចបាននូវការរៀបចំបទដ្ឋានបច្ចេកទេស សម្រាប់ប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឱ្យបានជោគជ័យ និងប្រកបដោយគុណភាព៕


ផលិតផលបន្ទះសូឡាពីប្រទេសទាំង៤ខាងលើ ជាទីឈរជើងរបស់បណ្ដាក្រុមហ៊ុនផលិតបន្ទះសូឡាចិន មានចំណែកគ្របដណ្ដប់រហូតដល់ទៅប្រមាណ៨០ភាគរយ នៃការផ្គត់ផ្គង់សរុបទូទាំងសហរដ្ឋអាមេរិក។


យោងតាមលទ្ធផលនៃការសិក្សា សមិទ្ធិលទ្ធភាពបន្ថែមរបស់ក្រុមហ៊ុនសំណង់សៀងហៃ គម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើតនេះ មានប្រវែងប្រមាណ៣៣,៤៦ គីឡូម៉ែត្រ សាងសង់ជាផ្លូវ៤គន្លង (ពីរគន្លងទៅ ពីរគន្លងមក) ចាប់ពីមហាវិថីឈ្នះឈ្នះ (ចំណុចប្រសព្វផ្លូវជាតិលេខ៦) រហូតដល់ចំណុចប្រសព្វផ្លូវលេខ៧០បេ។

លោកបានគូសបញ្ជាក់ថា “ប្រទេសកូរ៉េបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាម រយៈការជំរុញ នៃការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ”។
លោក PARK JUNG-WOOK បានគាំទ្រនូវអនុសាសន៍របស់លោករដ្ឋមន្ត្រី ក្នុងការទាញយកប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងកិច្ចព្រមព្រៀងនានា ដែលភាគីទាំង២ជាសមាជិក តាមរយៈការផ្សព្វផ្សាយ សិក្ខាសាលា ការកសាងសមត្ថភាពមន្ត្រីជំនាញពាក់ព័ន្ធនានាជាដើម។លោកនឹងប្តេជ្ញាជម្រុញបង្កើន ទំហំពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាការកៀរគររកវិនិយោគិនកូរ៉េ និងបរទេសមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកសុខ ចិន្តាសោភា បានលើកឡើងថា កាលពីចុងឆ្នាំ២០២២ កន្លងទៅ រដ្ឋាភិបាលនៃប្រទេសទាំង២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឥណទានសម្បទាន សម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា -សាធារណរដ្ឋកូរ៉េ នៅរាជធានីភ្នំពេញ និងក្រុងអរិយក្សត្រ ក្នុងទឹកប្រាក់ប្រមាណ២៤៦ លានដុល្លារ ដែលនឹងជួយពង្រឹងផ្នែកដឹកជញ្ជូន និងឡូជីស្ទិកនៅកម្ពុជាឱ្យកាន់តែប្រសើរ។
លោកបន្តថា “វិនិយោគិនកូរ៉េ គួរធ្វើការបណ្តាក់ទុននៅកម្ពុជាដោយចាប់យកនូវឧត្តមភាព ដែលកម្ពុជាទទួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-កូរ៉េ”។
សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!