ការសាងសង់អគាររដ្ឋបាលច្រកទ្វារអន្តរជាតិស្ទឹងបត់ ណងអៀនសម្រេចបានជាង៨០ភាគរយ

ដោយៈ វឌ្ឍនៈ

បន្ទាយមានជ័យៈ អគាររដ្ឋបាលច្រកទ្វារអន្តរជាតិស្ទឹងបត់ បានណងអៀន នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយ ជាច្រកទ្វារថ្មីមួយសម្រាប់ការនាំចេញចូលរវាងកម្ពុជានិងថៃ ហើយមកដល់ខែមីនា ២០២៣នេះ គម្រោងសាងសង់បានសម្រេចប្រមាណ៨២ភាគរយ ។

នេះបើតាមប្រសាសន៍របស់លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាននៅក្នុងពេលចុះពិនិត្យវឌ្ឍនភាព ការងារសាងសង់អគាររដ្ឋបាល ច្រកទ្វារអន្តរជាតិស្ទឹងបត់ ណងអៀន នៅរសៀលថ្ងៃទី២០ មីនា ២០២៣លោកស៊ុន ចាន់ថុលបានមានប្រសាសន៍ថា គិតមកដល់ខែមីនា២០២៣នេះ ក្រុមហ៊ុនសាងសង់ សម្រេចបានការងារ៨២ភាគរយ។ ហើយបើតាមការគ្រោងទុក ក្រុមហ៊ុនថានឹងបញ្ចប់នៅខែឧសភា ២០២៣ខាងមុខនេះ ។ យ៉ាងណាក្ដីតាមរយៈការពិនិត្យផ្ទាល់ភ្នែក ការងារសាងសង់ប្រហែលជាមិនអាចបញ្ចប់បានទេ ។

លោកបន្តថា “ថ្វីត្បិតតែការរងារសាងសង់ សម្រេចបាន៨២ភាគរយក៏ពិតមែន តែលុយដែលគេបង់ជូន ទៅក្រុមហ៊ុនគឺបានតែជាង៤០ភាគរយប៉ុណ្ណោះ”។ លោកបន្តថា “ដូច្នេះក្រុមហ៊ុនក៏ខ្វះខាតថវិកាសម្រាប់ទិញសម្ភារៈ ។ ប៉ុន្តែបើសិនជាពេលនេះ ក្រុមហ៊ុនមានលុយគ្រប់គ្រាន់សម្រាប់ទិញសម្ភារៈ ក៏យើងមិនជឿថា នៅខែឧសភាការងារសាងសង់រួចរាល់ដែរ”។

ដូច្នេះហើយត្រូវមានការជជែកគ្នា ដើម្បីពន្យារពេលសាងសង់បន្តទៀតហើយ ខណៈពីមុនបានពន្យារពេលពីរ លើកមកហើយ ដោយលើកទី១ បានពន្យារជាង១៦០ថ្ងៃ លើកទី២ពន្យារ១០០ថ្ងៃបន្ថែមទៀត ហើយពេលនេះលឺថា ក្រុមហ៊ុនសុំពន្យារបីបួនខែបន្ថែមទៀតហើយ។

លោកស៊ុន ចាន់ថុលបានបន្ថែមថា យើងនឹងផ្ដល់ពេលវេលាសម្រាប់ក្រុមហ៊ុនពន្យារពេលបន្ថែមទៀត ប៉ុន្តែយើងរង់ចាំមើលដល់ខែឧសភាសិន ថាតើនៅខែឧសភា ក្រុមហ៊ុនធ្វើបានប៉ុន្មានភាគរយ ដើម្បីឱ្យក្រសួងឯកភាព គួរតែផ្ដល់ពេលប៉ុន្មានទៀត ដើម្បីផ្ដល់ជូនគាត់ ។

លោកបញ្ជាក់ថា ការសាងសង់ស្ពាន និងច្រកទ្វារស្ទឹងបត់បានណងអៀន ដើម្បីបញ្ចៀសការកកស្ទះ នៅច្រកប៉ោយប៉ែត សម្រាប់ការដឹកជញ្ជូន ដើម្បីទុកឱ្យច្រកទ្វារប៉ោយប៉ែត សម្រាប់ភ្ញៀវទេសចរចេញនិងចូលវិញ ។ ពេលនេះ ច្រកទ្វារស្ទឹងបត់បានណងអៀន ចាប់ផ្ដើមមានឡានចេញចូលបណ្ដើរៗហើយ ក្រោយពីមានការឆេះអគារសណ្ឋាគារ និងកាស៊ីនៅប៉ោយប៉ែត៕

ការឈូសឆាយផ្លូវថ្មីពីទីក្រុងបូកគោមកកាន់ផ្លូវជាតិលេខ៤ ជិតបញ្ចប់ហើយ

 ដោយៈ គង់ សូរិយា

       កំពតៈ ការឈូសឆាយផ្លូវថ្មីមួយខ្សែ របស់ក្រុមហ៊ុនសុខាអូតែលបានប្រវែង៦១គីឡូម៉ែត្រ តភ្ជាប់ពីចំណុចចុងផ្លូវវាលស្រែ៥០០ នៃទីក្រុងបូកគោ មកកាន់ផ្លូវជាតិលេខ៤ សម្រេចបាន៥២គីឡូម៉ែត្រហើយ។

អ្នកឧកញ៉ាបណ្ឌិត សុខ គង់ ប្រធានក្រុមហ៊ុន និងក្រុមគ្រួសារ  កាលពីចុងសប្តាហ៍មុន បានអញ្ជើញចុះត្រួតពិនិត្យផ្លូវថ្មី១ខ្សែ តភ្ជាប់ឧទ្យានជាតិព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលមានប្រវែងសរុប៦១គីឡូម៉ែត្រ។

តាមរយៈផេកផ្លូវការ របស់ក្រុមហ៊ុនសុខារៀលអេស្ទេតបានបញ្ជាក់ឲ្យដឹងថា រហូតមកដល់ពេលនេះ សម្រេចបាន៥២គីឡូម៉ែត្រហើយ នៅសល់ត្រឹមតែ៩គីឡូម៉ែត្រទៀតប៉ុណ្ណោះ  នឹងបញ្ចប់ការឈូសឆាយក្នុងពេលឆាប់ៗខាងមុខនេះ។

អ្នកឧកញ៉ាបណ្ឌិតសុខ គង់បានមានប្រសាសន៍ឲ្យគេហទំព័រPropertyarea.asia ដឹងកាលពីពេលកន្លងមកថា ការស្ថាបនាផ្លូវថ្មីនេះ ត្រូវចំណាយថវិកាច្រើនណាស់ ដោយមានចំនួនលើសពីផ្លូវធម្មតាពី២ ទៅ៣ដង ដោយសារផ្លូវនេះជាផ្លូវថ្មី ជួបឧបសគ្គច្រើនណាស់ ព្រោះត្រូវឆ្លងកាត់ឿបសគ្គច្រើន និងត្រូវបំបែកថ្មភ្នំធំៗ ដើម្បីទម្រុះទៅកាន់គោលដៅ។

អ្នកឧកញ៉ាបានបន្តថា​ “រហូតមកទល់ពេលនេះ ក្រុមហ៊ុនបាន​ចំណាយថវិកាចន្លោះពី៤០០ ទៅ៥០០លានដុល្លារអាមេរិករួចហើយ ក្នុងការអភិវឌ្ឈន៍នៅទីក្រុងបូកគោ”។

ក្រុមហ៊ុនសុខាអូតែលបានទទួលសិទ្ឋ សម្បទានលើដីទំហំជាង​៣០,០០០ហិកតាពីរាជរដ្ឋាភិបាល ដើម្បីរៀបចំអភិវឌ្ឍន៍ជាទីក្រុងថ្មី ជាទីក្រុងឆ្លាតវៃមួយ នៅក្នុងខេត្តកំពត៕

   

ភ្នំពេញ និងខេត្តកណ្ដាល ទទួលបានគម្រោងវិនិយោគ៣បន្ថែមមានទឹកប្រាក់ជាង២០លានដុល្លារ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី ២០ មីនា ២០២៣ នេះបានបង្ហាញពីគម្រោងចំនួន៣បន្ថែមទៀត ដែលត្រូវបានអនុម័តចុះបញ្ជីវិនិយោគជាផ្លូវការនៅក្នុងខេត្តកណ្ដាលនិងរាជធានីភ្នំពេញ ដោយគម្រោងវិនិយោគទាំងនេះមានទឹកប្រាក់វិនិយោគសរុបប្រមាណ២០លានដុល្លារអាមេរិក ។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថាគម្រោងវិនិយោគទាំងបីនោះរួមមាន ៖

១- គម្រោងបង្កើតរោងចក្រផលិតឆ័ត្រ អាវភ្លៀង វាំងនន កន្សែងតុបាយ និងផ្សេងៗទៀត មានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៧៤១កន្លែង។

២-គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង មានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣១៨កន្លែង។

៣- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៩៥កន្លែង ។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញផងដែរថា ក្នុងឆ្នាំ ២០២៣នេះ មានគម្រោងវិនិយោគជាច្រើនហើយបានអនុម័តឱ្យចុះបញ្ជីវិនិយោគជាផ្លូវនៅតាមបណ្ដាខេត្ត និងរាជធានី ភ្នំពេញប៉ុន្តែក្នុងនោះឃើញថាខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគច្រើនជាងគេ ក្រៅពីនោះរួមមានខេត្តកណ្ដាល ស្វាយរៀង តាកែវ ព្រះសីហនុ និងខេត្តសក្ដានុពលមួយចំនួនទៀត ៕

‘Golden year’ for Phuket property as condos and luxury villas sell out

 

Phuket’s property market has returned to pre-pandemic levels and all finished condo units and villas with pools have been sold, most of them to foreign nationals, according to the Phuket Real Estate Association.

Phattanan Phisutvimol, its president, said the surge in sales of condominiums and luxury villas started after the Covid-19 pandemic receded last year.

Sales have surged to pre-pandemic levels and 823 real-estate projects, including hotels, were approved for construction last year, she said, adding:

“This year will be the golden year for Phuket’s property market. The boom will continue.”

A total of 4,163 condo units and houses in the island province were transferred to buyers last year, compared to 4,398 units in 2019, according to the association. The annual number fell to 2,767 and 3,143 units in 2020 and 2021, it said.

Phattanan attributed rebounding sales to Europeans, especially Russian and German tourists and investors. Many bought condos or houses in the name of a Thai spouse, she said, adding that demand for condos started to rise in May of last year.

About 28,000 condo units are registered in the island province and the number of transfers to buyers matches that number. Members of the association say villas with pools are also sold out, Phattanan said without providing a number.

She expects demand for real estate on the island to rise further as more Chinese buyers return. Chinese nationals had booked then cancelled about 5,000 units during the pandemic, and they will likely return, she explained.

Source: The Nation

មង្គលវីឡា ព្រៃវែងបុរីកំពុងលើកកំពស់បែបផែនជីវិតប្រជាជន ក្នុងតំបន់

ដោយៈ គង់ សូរិយា

       ព្រៃវែងៈ ទីរួមស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បាននិងកំពុងប្រៀបបាននឹងទីក្រុងមួយ ស្របពេលតំបន់នេះ បានទាក់ទាញមនុស្សចូលទៅរស់នៅកាន់តែច្រើន និងទាក់ទាញគំរោងអភិវឌ្ឍន៍ជាច្រើន។

តំបន់នេះ នឹងក្លាយជាទីក្រុងមួយនាពេលអនាគត ខណៈក្រសួងមហាផ្ទៃ បានដាក់ចេញផែនការ​បង្កើតទីក្រុង នៅតាមទីរួមស្រុកធំៗទាំងអស់ទូទាំងប្រទេសនាពេលអនាគត ស្របពេលទីក្រុងដែលមានឋានៈស្មើនឹងស្រុក ត្រូវបានរាជរដ្ឋាភិបាល កាលពីពេលថ្មីៗនេះបាន​សម្រេចបង្កើតទីក្រុងជាបន្តបន្ទាប់ ដូចជា ទីក្រុងអរិយក្សត្រ ទីក្រុងឧត្តុងម៉ែជ័យ និងទីក្រុងសំពៅពូន ស្ថិតនៅព្រំប្រទល់ប្រទេសវៀតណាម។

លោកឌិន សុមេធារិទ្ឋប្រធានគំរោងអភិវឌ្ឍន៍មង្គលវីឡា ព្រៃវែងបុរីបានមានប្រសាសន៍ឲ្យដឹងថា ការដែលលោកសម្រេចចិត្តវិនិយោគគំរោងទំហំជាង៥០ហិកតានេះឡើង ក្នុងគោលដៅពង្រីកការអភិវឌ្ឍ​នៅមូលដ្ឋាន ដែលជាស្រុកកំណើតរបស់លោកផង និងលោកចង់ឲ្យ​ប្រជាជននៅតំបន់ជនបទ ទទួលបានសេវាកម្មរស់នៅ បែបទីក្រុងស៊ីវិល័យមួយ ស្របពេលជីវភាពប្រជាពលរដ្ឋនៅតំបន់នេះ មានជីវភាពធូរធារច្រើន និងចង់រស់នៅក្នុងជីវិតកាន់តែស៊ីវិល័យ។

លោកបន្តថា “យើងកំពុងរៀបចំផ្សារសហគមន៍ ដែលអនុញ្ញាត្តឲ្យប្រជាពលរដ្ឋ លក់ដូរដោយមិនគិតប្រាក់ កសាងរមណីយដ្ឋានមួយ ដែលសាធារណៈជនអាចចូលកំសាន្ត ញាំអាហារ អុំទូកកំសាន្ត ស្ទូចត្រីជាដើម”។ លោកបន្តថា “ក្រុមហ៊ុន ក៏បាននិងកំពុងរៀបចំផ្សារទំនើបបែបសហគមន៍(ស្រដៀងTK Avenue) នៅក្នុងគំរោងនេះ ដើម្បីឲ្យប្រជាពលរដ្ឋ ទិញផ្ទះអាជីវកម្មក្នុងគំរោងរបស់យើង អាចប្រក​បអាជីវកម្មបាន”។

មង្គលវីឡា ព្រៃវែងបុរី បាននិងកំពុងរៀបចំទស្សនទាននៃការអភិវឌ្ឍ ដោយផ្សារភ្ជាប់រវាងទឹក ដី និងដើមឈើ ដែលជាបរិបទនៃការរស់នៅថ្មី សមស្របនឹងនិន្នាការប្រែប្រួលអាកាសធាតុ។

លោកឌិន សុមេធារិទ្ឋ ដែលបានសិក្សាជំនាញអភិវឌ្ឍន៍ទីក្រុងបានមានប្រសាសន៍បន្តថា បែបផែននៃការអភិវឌ្ឍន៍របស់យើង គឺកសាងសហគមន៍ធម្មជាតិ ក៏ដូចជា សហគមន៍ជំនួញមួយ ដែលជាទីកន្លែងបង្កើតការកំសាន្ត ធ្វើអាជីវកម្ម និងផ្តល់ឲ្យអ្នករស់នៅក្នុងគំរោងនេះមានភាពត្រជាក់ត្រជុំ ដោយផ្សារភ្ជាប់ជីវិតនឹងធម្មជាតិ ផ្សារភ្ជាប់ជីវិតនឹងទិដ្ឋភាពស្រស់បំព្រង៕

 

default

default 

ក្រុមហ៊ុនសឹង្ហបុរីប្រកាសទិញភាគហ៊ុនរបស់ Camboticket ចំនួន១៨ភាគរយបន្ថែម

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រុមហ៊ុនវិនិយោគអន្តរជាតិឈានមុខគេ Haystack Global ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានប្រកាសទិញភាគហ៊ុន១៨ភាគរយបន្ថែមទៀត នៅក្នុងក្រុមហ៊ុនCamboticket ដែលជាវេទិកាកក់ការធ្វើដំណើរ តាមអ៊ីនធឺណិតដ៏លេចធ្លោមួយ នៅក្នុងប្រទេសកម្ពុជា។

ជាមួយនឹងការទិញភាគហ៊ុនថ្មីចុងក្រោយនេះ ក្រុមហ៊ុន Haystack Global ឥឡូវនេះកាន់កាប់ភាគហ៊ុន៧០ភាគរយ នៅក្នុងក្រុមហ៊ុនCamboticket ដោយគូសបញ្ជាក់បន្ថែម ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការពង្រីកវត្តមានរបស់ខ្លួន នៅក្នុងទីផ្សារតំបន់អាស៊ីអាគ្នេយ៍។

ភាគហ៊ុនចំនួន៣០ភាគរយ ដែលនៅសល់នៅក្នុងក្រុមហ៊ុន Camboticket ត្រូវបានកាន់កាប់ដោយក្រុមហ៊ុន Royal Group of Cambodia ដែលជាក្រុមហ៊ុនដ៏លេចធ្លោមួយនៅកម្ពុជា ដោយមានផលប្រយោជន៍ក្នុងវិស័យផ្សេងៗរួមមាន ធនាគារ ទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ អចលនទ្រព្យ និងបដិសណ្ឋារកិច្ច។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Haystack Global ។

ក្រុមហ៊ុនគេហទំព័រCamboticket.com ដែលបង្កើតឡើងកាលពីប្រាំបីឆ្នាំមុន គឺជាតួអង្គដ៏សំខាន់មួយ នៅក្នុងឧស្សាហកម្មទេសចរ​ណ៍របស់កម្ពុជា។  កម្មវិធីនេះផ្តល់ជូនអតិថិជន នូវវេទិកាអនឡាញដែលងាយស្រួលប្រើ ដើម្បីកក់ឡានក្រុង ជិះកាណូត និងសេវាតាក់ស៊ីឯកជនទូទាំងប្រទេស។

ដោយផ្តោតលើការសម្រួលការធ្វើដំណើរ និងការលើកកម្ពស់ទេសចរណ៍ ប្រកបដោយនិរន្តរភាព Camboticket បានបង្កើតមូលដ្ឋានអតិថិជនដ៏ស្មោះត្រង់ ក្នុងរយៈពេល៨ឆ្នាំកន្លងមកនេះ ហើយបានមើលឃើញពីកំណើនជាបន្តបន្ទាប់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មី​ៗនេះ។

ការទិញយកភាគហ៊ុន ជាលក្ខណៈយុទ្ធសាស្ត្រនេះ ដោយក្រុមហ៊ុនHaystack Global មានគោលបំណងគាំទ្រ ដល់ការបន្តរីកចម្រើនរបស់Camboticket ទាញយកប្រយោជន៍ពីភាពជោគជ័យរបស់វេទិកានេះ និងបង្កើនការសហការគ្នារវាងក្រុមហ៊ុនទាំងពីរ។

ការបង្កើនការវិនិយោគនឹងអាចនាំឱ្យ Camboticket ពង្រីកសេវាកម្មរបស់ខ្លួន ពង្រឹងបច្ចេកវិទ្យា និងពង្រឹងទីតាំងទីផ្សាររបស់ខ្លួននៅក្នុងឧស្សាហកម្មទេសចរណ៍អនឡាញ ដែលមានការប្រកួតប្រជែង៕

សម្ដេចតេជោៈ កំណែទម្រង់សេដ្ឋកិច្ចកម្ពុជាបានចាប់ផ្ដើម ពីកែទម្រង់ដីធ្លី

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ថ្លែងនៅក្នុងពិធីប្រកាសដាក់កម្មឲ្កយអនុវត្តន៍ វិធីកែទម្រ​ង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤(២០២៣-២០២៧) សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា កំណែទម្រង់សេដ្ឋកិច្ចរបស់កម្ពុជា គឺបានចាប់ផ្ដើមពីកំណែទម្រង់ដីធ្លី។

សម្ដេចតេជោមានប្រសាសន៍ ក្នុងពិធីដែលបានប្រារពធ្វើនាព្រឹក​ថ្ងៃទី២០ មិនានេះថា វាមិនមែនជារឿងងាយស្រួលទេ ហើយសម្ដេចបានបញ្ជាក់ថា នៅក្នុងរបបប៉ុលពត ដីធ្លីទាំងអស់ត្រូវបានរឹបអូសដាក់ទៅជាសម្បត្តិរដ្ឋ ក្រោយរបបប្រល័យពូជសាសន៍ដួលរលំ យើងគ្មានជំរើសអ្វី ក្រៅពីអនុវត្តនូវកិច្ចការទាំងឡាយ ដើម្បីសង្គ្រោះជីវិតប្រជាជនឱ្យរស់សិន ហើយនៅពេលនោះ គ្រួសារខ្លះ២០គ្រួសារមានគោតែមួយនឹម ហើយតើយើងត្រូវធ្វើដូចម្ដេចដើម្បីរស់។

សម្ដេចបន្តថា “អ្នកទាំងអស់គ្នាបានឃើញ ទីក្រុងភ្នំពេញសព្វថ្ងៃនេះគឺពោរពេញទៅដោយរថយន្ត ក៏ប៉ុន្តែទីក្រុងភ្នំពេញ កាលពី៤៤ឆ្នាំមុនគឺគ្មានមនុស្សរស់នៅទេ”។ សម្តេចបន្តថា “ដូច្នេះកិច្ចការរបស់យើង ត្រូវធ្វើឯកជនូបនីយកម្ម ដោយជំរុញលើការងារនេះ ហើយតើមនុស្សប៉ុន្មាននាក់ទៅដែលយល់អំពីបញ្ហាសេដ្ឋកិច្ច”។

សម្ដេចតេជោបន្ថែមថា នៅពេលដាក់ចេញកម្មវិធីកំណែទម្រង់ មានកំលាំងសង្កត់បីមកលើសម្ដេច គឺទី១ តើជាអ្វីដែលធ្វើឱ្យសម្ដេចលំបាក គឺផ្ទៃក្នុងខ្លួនឯងអត់យល់ពីអ្វី ដែលទៅជាកំណែទម្រង់នយោ​បាយ អ្វីទៅជាការចរចា អ្វីទៅជាសេដ្ឋកិច្ចឯកជន បើនៅក្នុងមនុស្សរបស់យើង គឺនិយាយតែពីរឿងច្បាំង។ នៅពេលនិយាយពីសេដ្ឋកិច្ចពួកគេស្អប់ ពីសេដ្ឋកិច្ចឯកជន។

កំលាំងសង្កត់ទី២ គឺកងទ័ពវៀតណាមនៅកម្ពុជា នៅពេលនោះ មិនតិចជាង១០ម៉ឺននាក់ទេ ក្នុងពេលដែលសម្ដេចចាប់ផ្ដើមធ្វើកំណែទម្រង់ ខណៈវៀតណាម មិនព្រមធ្វើកែទម្រង់អ្វីទាំងអស់ នៅក្នុងវៀតណាម ដោយធ្វើជាសហករ ធ្វើរួមចែកចាយផលគ្នា។

សម្តេចបន្តថា “ប៉ុន្តែជាភ័ព្ទសំណាង វៀតណាមចូលមកកម្ពុជាគឺមកត្រឹមតែជួយផ្ដួលរំលំរបបប៉ុលពតប៉ុណ្ណោះ   ដោយផ្ដល់ឱ្យកម្ពុជាធ្វើកិច្ចការដោយខ្លួនឯង ទាក់ទងនឹងសេដ្ឋកិច្ចនិងសង្គម”។

សម្ដេចបន្ថែមទៀតថា កំលាំងសង្កត់ទី៣ គឺនៅពេលនោះ កម្ពុជាទទួលទណ្ឌកម្មពីប្រទេសនានា លើកលែងតែសូវៀត និងក្រុមប្រទេ​សសង្គមនិយមខាងកើតប៉ុណ្ណោះ ដែលផ្ដល់ជំនួយដល់កម្ពុជា ជាមួយសាធារណរដ្ឋឥណ្ឌា ហើយប្រទេសទាំងនោះ ក៏បានយល់ព្រមឱ្យកម្ពុជាធ្វើកំណែទម្រង់រហូតមកដល់សព្វថ្ងៃនេះ៕

Taiwan to buy bullet trains from Hitachi-Toshiba duo in $930m deal

TAIPEI — Taiwan High Speed Rail will buy 12 train sets from a Japanese consortium consisting of Hitachi and Toshiba for 124 billion yen ($932 million), the company said Wednesday.

Taiwan was the first overseas market to adopt Japan’s shinkansen bullet train technology, and the high-speed rail service launched in 2007 with Japanese companies supplying the rolling stock, signal systems and other equipment.

Amid an increase in passengers, Taiwan High Speed Rail aims to improve service by introducing new cars. The 700T shinkansen used in Taiwan is a modified version of the 700 series that has been in use in Japan.

The rail operator has been working to buy new trains since 2019, but past rounds of bidding had not led to a deal due to disagreements over the price and other conditions.

It noted that it chose to buy from the Hitachi-Toshiba duo following the third round of bidding held in March 2022. The parties have yet to sign a formal agreement.

Source: Nikkei Asia

រោង​ចក្រផលិតសំបកកង់រថយន្តតម្លៃ៣០០លានដុល្លារបានបើកដំណើរការនៅខេត្តព្រះសីហនុហើយ

   ដោយៈ គង់ ម៉ាលីនណា

       ព្រះសីហនុៈ ជាដំណឹងរីករាយមួយ នៅថ្ងៃទី១៨ មិនាកន្លងមកនេះ រោងចក្រផលិតកង់រថយន្តធំមួយ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរបស់ខេត្តបានបើកដំណើរការជាផ្លូវការ។

រដ្ឋបាល​ខេត្ត​ព្រះសីហនុ នាថ្ងៃ​ទី១៨ ខែមីនា ដាក់ឱ្យ​ដំណើរការ​នៃការផលិត​ចេញ​សម្បក​កង់ ​រថយន្ត​លើកដំបូង​របស់​ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី (ខេមបូឌា) ឯ.ក ដែលមាន​សមត្ថភាព​ផលិត​សម្បក​កង់តូច៥លាន​គ្រឿង និង​សម្បក​កង់​ឡាន​ធំ៩០ម៉ឺន​គ្រឿង​ក្នុង ១ឆ្នាំ។

លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ បាន​អបអរ​សាទរ និង​ស្វាគមន៍​ការដាក់ឱ្យ​ដំណើរការ ការផលិត​ចេញ​សម្បក​កង់​រថយន្ត​លើកដំបូង​របស់​ក្រុមហ៊ុន​នេះ នៅក្នុង​ខេត្ត​ព្រះសីហនុ មាន​ទីតាំងស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ។

លោក​ថ្លែង​ថា  “សូមថ្លែង​អំណរគុណ​ក្រុមហ៊ុន ជេនេរ៉ល ថាយអឺ ថេណូឡូជី (ខេមបូឌា) ជ្រើសរើស​យក​ខេត្ត​ព្រះសីហនុ ដើម្បី​ដាក់ទុន​វិនិយោគ​អាជីវកម្ម ​ក្នុងការផលិត​សម្បក​កង់រថយន្ត ជាប្រភេទ​ផលិតផ​ល​ថ្មី​មួយទៀត ​សម្រាប់​ខេត្ត​ព្រះសីហនុ និង​ជួយ​សម្រួល​ដល់​វិនិយោគិន​ ដែលមក​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ ដោយ​លើក​ទឹកចិត្ត​ដល់​ការនាំ​សម្ភារៈ សាងសង់​ចូល​ដោយ​ឥត​បង់ពន្ធ តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ដល់​វិនិយោគិន​បរទេស​ទាំងអស់”។

​លោក Gu Cui ប្រធាន​ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា) ឯ.ក ថា ការផលិត​ចេញ​សម្បក​កង់​លើក​ដំបូង ​នាពេលនេះ បន្ទាប់ពី​ការសាងសង់​រោងចក្រ​ទី១​ នៅក្នុង​ប្រទេស​ថៃ​រយ:ពេល ៣ឆ្នាំ។

លោកបន្តថា“យើងបាន​សាងសង់​ក្រុមហ៊ុន​ទី២ នៅ​កម្ពុជា (ខេត្តព្រះសីហនុ)។ ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា) ឯ.ក ជាក្រុមហ៊ុន​សម្បក​កង់​ឈាន​មុខគេ​មួយ ​នៅ​ប្រទេស​ចិន”។

លោកGu Cuiបានបន្តថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ យើង​បន្ត​ពន្លឿន​ការធ្វើ​ឱ្យ​ប្រសើរ ​នូវ​ឧស្សាហកម្មអន្តរ​ជាតិ ឧស្សាហកម្ម​ឆ្លាតវៃ និង​ឧស្សាហកម្ម​បៃតង។ យើង​ជាក្រុមហ៊ុន​ដំបូងគេ​ ក្នុងខេត្ត​ជាំងស៊ូ ដែល​វិនិយោគ​ជាង១០០លាន​ដុល្លារ។

លោក Gu Cui ថ្លែង​ថា នៅ​កម្ពុជា ក្រុមហ៊ុន​បានដាក់​ទុន​វិនិយោគ៣០០លាន​ដុល្លារ ដែលគ្រប​ដណ្តប់​លើ​ផ្ទៃដី១៨ ម៉ឺន​ម៉ែត្រ​ការ៉េ មាន​សមត្ថភាព​ផលិត​ សម្បក​កង់​ក្នុង១​ឆ្នាំ គឺ​សម្បកកង់​តូច៥លាន​គ្រឿង និង​សម្បក​កង់​ឡាន​ធំ៩០ម៉ឺន​គ្រឿង នាំចេញ​ជាចម្បង​ទៅ​កាន់សហរដ្ឋ​អាមេរិក ទ្វីប​អឺរ៉ុប ប្រទេស​ប្រេស៊ីល និង​ប្រទេស​ផ្សេងទៀត។

រោងចក្រ​ផលិត​សម្បក​កង់​រថយន្ត​នេះ បាន​ចាប់ផ្តើម​សាងសង់​កាល​ពី​ខែកុម្ភៈ ឆ្នាំ២០២២ ដោយមាន​គោលដៅ​បង្កើត ​ក្រុមហ៊ុន​ឆ្លាតវៃ ស្វ័យ​ប្រវត្តិ និង​ព័ត៌មាន​ដោយ​ប្រើប្រាស់ឧបករណ៍ ​លំដាប់​ពិភព​លោក និង​បច្ចេក​វិទ្យា​ឈាន​មុខគេ​នៅ​កម្ពុជា៕

សម្តេចតេជោៈ កម្ពុជាបោះជំហ៊ានដោយភាពជឿជាក់ក្នុងការក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ជាមួយនឹងការបង្ហាញនូវសមិទ្ឋផលជាច្រើន លើការដាក់ឲ្យអនុវត្តន៍ កម្មវិធីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រយៈពេលជិត២០ឆ្នាំ សម្តេចតេជោលើកឡើងថា កម្ពុជាកំពុងបោះជំហ៊ានដោយភាពជឿជាក់ ក្នុងការឈានទៅកាន់ឋានៈ ជាប្រទេសមានប្រាក់ចំណូ​លមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ។

សម្តេចតេជោលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី២០ មិនានេះ ក្នុងកម្មវិធីប្រកាសដាក់ឲ្យអនុវត្តន៍ កម្មវិធីកែទម្រង់ហិរញ្ញវត្ថុដំណាក់កាលទី៤។

សម្តេចតេជោ ហ៊ុន សែនបានថ្លែងបញ្ជាក់ថា សូចនាករសម្មតិកម្មដ៏ល្អប្រសើរនេះ គឺជាខ្នោះសេដ្ឋកិច្ចដ៏សំខាន់ បំផុតមួយដែលធ្វើឱ្យកម្ពុជា ទទួលបានកំណើ​ន និងបន្តស្ថេរភាព នៃកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ រហូតសម្រេចបាននូវចំណាត់ថ្នាក់ ជាប្រទេសមានចំណូលមធ្យម កម្រិតទាបនៅឆ្នាំ២០១៥ និងកំពុងបោះជំហ៊ានដោយភាពជឿជាក់ ទៅកាន់ឋានៈប្រ​ទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូ​លកម្រិតខ្ពស់នៅឆ្នាំ២០៥០។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា តាមរយៈសម្មតិកម្មដ៏ល្អប្រសើរនេះ បានផ្តល់លទ្ធភាព បានកាន់តែខ្ពស់ជូនរាជរដ្ឋាភិបាល ក្នុងការលើកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាលើកកម្ពស់ជីវភាព និងគុណភាពរបស់មន្ត្រីរាជការ ពង្រឹងប្រសិទ្ធភាពស្ថាប័នសាធារណៈ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានកាន់តែល្អឡើង តាមរយៈអាទិភាពចំនួន៤ នៅក្នុងយុទ្ធសាស្ត្រចតុកោណគឺ មនុស្ស ផ្លូវ ទឹក និងភ្លើង។ ដែលសំដៅលើការកសាង និងអភិវឌ្ឍន៍ឥតឈប់ឈរ នូវហេដ្ឋារចនាសម្ព័ន្ធទាំងរូបវ័ន្ត និងមិនមែនរូបវ័ន្តលើគ្រប់វិស័យ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមថា “សមិទ្ធផលទាំងអស់នេះ គឺជាការរួមចំណែកដ៏ធំធេង ក្នុងការកាត់បន្ថយភាពក្រីក្រ នៅកម្ពុជា ដែលមានការធ្លាក់ចុះជាលំដាប់”។ សម្តេចបន្តថា “លើសពីនេះសុខភាពដ៏ល្អប្រសើរ នៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា បានធ្វើឱ្យរាជរដ្ឋាភិបាល មានថវិកាសន្សំគ្រប់គ្រាន់ សម្រាប់ដោះស្រាយបញ្ហាជាយថាហេតុទាំងឡាយនាគ្រាកន្លងទៅ”។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងបុព្វហេតុឯករាជ្យ និងអធិបតេយ្យជាតិ សម្មតិកម្មដ៏ល្អនៃការកម្មវិធីកំណែទម្រង់កា​រគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានពង្រឹងឱ្យកាន់តែមាំមួនឡើងនូវភាពជាម្ចាស់ និងតួនាទីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទទួលខុសត្រូវលើជោគវាសនារបស់ប្រទេសជាតិ ដែលបានកាត់បន្ថយការពឹងពាក់ការខ្ចីពីក្រៅប្រទេស ដែលបច្ចុប្បន្នការខ្ចីពីបរទេស មានទំហំមិនស្មើនឹង២០ភាគរយ នៃថវិកាជាតិសរុបនោះទេ៕