រដ្ឋាភិបាលគ្រោងរៀបចំផ្លូវច្រករបៀងសេដ្ឋកិច្ចពីខេត្តព្រះសីហនុ ទៅកាន់ស្រុកស្រែអំបិលក្នុងខេត្តកោះកុង

ដោយៈ និស្ស័យ

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានកិច្ចប្រជុំប្រកាសសមាសភាព អង្គភាពគ្រប់គ្រងគម្រោងផ្លូវរបៀងសេដ្ឋកិច្ចតាមបណ្តោយឆ្នេរសមុទ្រពីទំនប់រលក ខេត្តព្រះសីហនុ ភ្ជាប់ទៅកាន់ស្រែអំបិល ខេត្តកោះកុង។

កិច្ចប្រជុំនេះដឹកនាំដោយលោកសួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង អញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាព អង្គភាពគ្រប់គ្រងគម្រោងផ្លូវរបៀងសេដ្ឋកិច្ចតាមបណ្តោយឆ្នេរសមុទ្រ ពីទំនប់រលក ខេត្តព្រះសីហនុ ភ្ជាប់ទៅកាន់ស្រែអំបិល ខេត្តកោះកុង ដោយមានការចូលរួមពីឯកឧត្ដមអនុរដ្ឋលេខាធិការ ជាអនុគម្រោង លោក-លោកស្រី ជាសមាជិក-សមាជិកាគម្រោងផងដែរ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីប្រកាសសមាសភាពអង្គភាពគ្រប់គ្រងគម្រោង ផ្លូវរបៀងសេដ្ឋកិច្ចតាមបណ្តោយឆ្នេរសមុទ្រពីទំនប់រលក ខេត្តព្រះសីហនុ ភ្ជាប់ទៅកាន់ស្រែអំបិល ខេត្តកោះកុង ក្រោមក្របខ័ណ្ឌធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពីការអនុវត្តតួនាទី ភារកិច្ចទៅតាមបច្ចេកទេស ដែលបានប្រកាសក្នុងសេចក្ដីសម្រេច។

បន្ថែមពីនេះ លោកសួង ហេង បានមានមតិណែនាំដល់សមាជិ​ក-សមាជិការគម្រោងទាំងអស់ ត្រូវសហការគ្នាឱ្យបានល្អ និងចុះពិនិត្យ ការងារជាក់ស្ដែងឱ្យបានច្បាស់លាស់ ទៅតាមផែនការដែលបានគ្រោងទុក៕

កម្ពុជាតភ្ជាប់ផ្លូវតំបន់កណ្តាល ដែលភ្ជាប់ពីខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កណ្តាល និងរាជធានីភ្នំពេញ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដៃគូអភិវឌ្ឍន៍បានបើកកិច្ចប្រជុំប្រកាសសមាសភាព អង្គភាពគ្រប់គ្រងគម្រោងតភ្ជាប់ផ្លូវតំបន់កណ្តាល ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)សម្រាប់ផ្លូវរបៀងចំនួន២ខ្សែ តភ្ជាប់ពីខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ រាជធានីភ្នំពេញ និងខេត្តកណ្តាល។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោកយិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង អញ្ជើញដឹកនាំកិច្ចប្រជុំ ប្រកាសសមាសភាពអង្គភាពគ្រប់គ្រaងគម្រោងតភ្ជាប់ផ្លូវតំបន់កណ្តាល ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។

លោកយិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន
លោកយិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីប្រកាសសមាសភាពអង្គភាពគ្រប់គ្រងគម្រោង តភ្ជាប់ផ្លូវតំបន់កណ្តាល ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីធនាគារ វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) សម្រាប់ផ្លូវរបៀងចំនួន២ខ្សែ តភ្ជាប់ពីខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ រាជធានីភ្នំពេញ និងខេត្តកណ្តាល ពីការអនុវត្តតួនាទី ភារកិច្ចដែលបានរៀបចំនៅក្នុងប្រកាស។

បន្ថែមពីនេះ លោករដ្ឋលេខាធិការ បានណែនាំដល់សមាជិក-សមាជិការគម្រោងទាំងអស់ ត្រូវអនុវត្តការងារដោយប្រកបដោយស្មា​រតីទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាដើម្បីធានាឱ្យការអនុវត្តគម្រោងខាងលើទទួលបានជោគជ័យ ​ទៅតាមផែនការដែលបានគ្រោងទុក៕

លោកយិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន
លោកយិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន
គម្រោងតភ្ជាប់ផ្លូវតំបន់កណ្តាល ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)សម្រាប់ផ្លូវរបៀងចំនួន២ខ្សែ តភ្ជាប់ពីខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ រាជធានីភ្នំពេញ និងខេត្តកណ្តាល
គម្រោងតភ្ជាប់ផ្លូវតំបន់កណ្តាល ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)សម្រាប់ផ្លូវរបៀងចំនួន២ខ្សែ តភ្ជាប់ពីខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ រាជធានីភ្នំពេញ និងខេត្តកណ្តាល
គម្រោងតភ្ជាប់ផ្លូវតំបន់កណ្តាល ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)សម្រាប់ផ្លូវរបៀងចំនួន២ខ្សែ តភ្ជាប់ពីខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ រាជធានីភ្នំពេញ និងខេត្តកណ្តាល
គម្រោងតភ្ជាប់ផ្លូវតំបន់កណ្តាល ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)សម្រាប់ផ្លូវរបៀងចំនួន២ខ្សែ តភ្ជាប់ពីខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ រាជធានីភ្នំពេញ និងខេត្តកណ្តាល
គម្រោងតភ្ជាប់ផ្លូវតំបន់កណ្តាល ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)សម្រាប់ផ្លូវរបៀងចំនួន២ខ្សែ តភ្ជាប់ពីខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ រាជធានីភ្នំពេញ និងខេត្តកណ្តាល
គម្រោងតភ្ជាប់ផ្លូវតំបន់កណ្តាល ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)សម្រាប់ផ្លូវរបៀងចំនួន២ខ្សែ តភ្ជាប់ពីខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ រាជធានីភ្នំពេញ និងខេត្តកណ្តាល

ប្រជាជន​ទី​ក្រុង​សេអ៊ូល​កាន់​តែ​ច្រើន​កំពុង​ផ្លាស់​ទៅ​រស់​នៅ​ខេត្ត​ជាប់​រដ្ឋ​ធានី​​ ខណៈ​តម្លៃ​ផ្ទះ​នៅ​សេអ៊ូល​ហក់​ឡើង​

ដោយ: សហសេវិក
អន្តរជាតិ: ប្រជាជនទីក្រុងសេអ៊ូលកាន់តែច្រើនកំពុងផ្លាស់ទៅរស់នៅខេត្ត Gyeonggi ជាប់រដ្ឋធានី ខណៈតម្លៃលំនៅឋាននៅក្នុងរដ្ឋធានីរបស់ប្រទេសកូរ៉េខាងត្បូងនៅតែមានកម្រិតខ្ពស់។

យោងតាមទិន្នន័យចំណាកស្រុកក្នុងស្រុកដែលចេញផ្សាយដោយក្រសួងទិន្នន័យ និងស្ថិតិ បង្ហាញថា មានមនុស្សចំនួន ៨៣.៩៨៤ នាក់បានផ្លាស់ទីលំនៅចេញពីទីក្រុងសេអ៊ូលទៅខេត្ត Gyeonggi រវាងខែមករា និងខែមីនា។

តួលេខខាងលើបានកើនឡើង៣០,៩ភាគរយធៀបនឹងត្រីមាសទី៤ ឆ្នាំមុន និងកើនឡើង១១,៧ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាកម្រិតខ្ពស់បំផុតប្រចាំត្រីមាស រាប់ចាប់តាំងពីត្រីមាសទី៤ ឆ្នាំ២០២១។

ប្រជាជនភាគច្រើន ដែលចាកចេញពីទីក្រុងសេអ៊ូលបានផ្លាស់ទៅបណ្តាទីក្រុងធំៗនៅក្នុងខេត្ត Gyeonggi ដែលមានបណ្តាញផ្លូវដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធលំនៅឋានរឹងមាំ។

ក្នុងចំណោមបណ្តាទីក្រុងទាំងនោះ ទីក្រុងស៊ូវ៉ុន (Suwon) ដែលជាទីប្រជុំជនដ៏ធំបំផុតមួយរបស់ខេត្ត Gyeonggi បានស្រូបទាញប្រជាជនថ្មីចំនួន ១៣.៧១២នាក់ចន្លោះពីខែមករា ដល់ខែមីនា ឆ្នាំ២០២៦។

ទិន្នន័យបានបង្ហាញថា ប្រជាជនក្រុងសេអ៊ូលគ្របដណ្តប់ចំនួន១៥,៦៩ភាគរយនៃអ្នកទិញអាផាតមុិនសរុបនៅក្នុងខេត្ត Gyeonggi ក្នុងខែមីនា ឆ្នាំ២០២៦ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែមិថុនា ឆ្នាំ២០២២។

«តម្លៃលំនៅឋាននៅទីក្រុងសេអ៊ូលបានហក់ឡើងថ្លៃខ្លាំង ដែលជំរុញឱ្យអ្នករស់នៅបច្ចុប្បន្នផ្លាស់ទៅកាន់តំបន់ខាងក្រៅ»។ នេះបើយោងតាមសម្ដីរបស់លោក Seo Jin-hyung សាស្ត្រាចារ្យផ្នែកច្បាប់អចលនទ្រព្យនៅសាកលវិទ្យាល័យ Kwangwoon៕ប្រភព: The Korea Herald៕

ធនាគារពិភពលោកមើលឃើញប្រព័ន្ធច្បាប់នៅកម្ពុជាមានភាពប្រសើរឡើង ខណៈពេលវេលាចុះបញ្ជីរវិនិយោគត្រូវកាត់បន្ថយ

ដោយៈ ចំណាន

    ភ្នំពេញៈ ការសិក្សាបានបង្ហាញថា នីតិរដ្ឋរបស់ប្រទេសកម្ពុជាមានភាពប្រសើរឡើង សម្រាប់វិនិយោគិនបើប្រៀបធៀបទៅនឹង៥ ទៅ១០ឆ្នាំមុន ប៉ុន្តែនៅឆ្នាំ២០២៦ វានៅតែត្រូវបានចាត់ទុកថា “មធ្យមទៅខ្សោយ” បើប្រៀបធៀបជាមួយដៃគូប្រកួតប្រជែង ក្នុងតំបន់ ដូចជា ប្រទេសវៀតណាម ម៉ាឡេស៊ី ឬថៃ។

ទោះបីជាយ៉ាងណា ប្រទេសកម្ពុជា បានធ្វើកំណែទម្រង់ជាច្រើន ដើម្បីទាក់ទាញវិនិយោគិនបរទេស ដែលគេមើលឃើញតាមរយៈទិដ្ឋភាពមួយចំនួនដូចជា ទី១ ច្បាប់វិនិយោគឆ្នាំ២០២១ ផ្តល់ការធានាផ្នែកច្បាប់កាន់តែច្រើនដល់វិនិយោគិន។ ទី២ វិនិយោគិនបរទេសអាចកាន់កាប់អាជីវកម្មជាច្រើន១០០ភាគរយ។ ទី៣ ប្រាក់ចំណេញ និងរូបិយប័ណ្ណបរទេស អាចត្រូវបានបញ្ជូនត្រឡប់ទៅក្រៅប្រទេសវិញ។

ទី៤ ការអនុម័តការវិនិយោគលឿនជាងមុន តាមរយៈប្រព័ន្ធ “ច្រ​កចេញចូលតែមួយ” របស់ក្រុមប្រឹក្សាវិនិយោគកម្ពុជា ។ ទី៥ ប្រព័ន្ធឌីជីថល និងកំណែទម្រង់ពន្ធដារកាន់តែច្រើនកំពុងត្រូវបានណែនាំ។

អង្គការអន្តរជាតិ និងអ្នកវិភាគផ្នែកច្បាប់និយាយថា ប្រទេសកម្ពុជាកំពុងព្យាយាមកែលម្អតម្លាភាព និងភាពប្រាកដប្រជានៃអាជីវកម្ម ពីព្រោះរដ្ឋាភិបាលចង់បាន លំហូរទុនវិនិយោគផ្ទាល់ពីបរទេស ដែលមានគុណភាពខ្ពស់ ជាពិសេសនៅក្នុងវិស័យដូចជា ផលិតកម្ម ភស្តុភារកម្ម បច្ចេកវិទ្យា ថាមពលកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ឧស្សាហកម្មកសិ-ឧស្សាហកម្ម។

ធនាគារពិភពលោកក៏បានកត់សម្គាល់ផងដែរថា លំហូរចូល FDI ចូលមកក្នុងប្រទេសកម្ពុជា បានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ២០២៥ ទោះបីជាមានសម្ពាធសេដ្ឋកិច្ចក៏ដោយ ដែលបង្ហាញថាវិនិយោគិននៅតែមើលឃើញឱកាសនៅក្នុងប្រទេស។

ប៉ុន្តែវិនិយោគិននៅតែព្រួយបារម្ភអំពីនីតិរដ្ឋ ដែលកត្តានេះជាកន្លែងដែលប្រទេសកម្ពុជា នៅតែប្រឈមមុខនឹងបញ្ហាប្រឈម។

វិនិយោគិនបរទេស និងក្រុមអាជីវកម្មអន្តរជាតិតែងតែលើកឡើងថា ការអនុវត្តច្បាប់នៅកម្ពុជា មិនស៊ីសង្វាក់គ្នា ហានិភ័យនៃអំពើពុករលួយ ជម្លោះដីធ្លី ដំណើរការតុលាការយឺត។ ការប្រព្រឹត្តមិនស្មើគ្នារវាងអាជីវកម្មដែលមានទំនាក់ទំនង និងមិនដែលមានទំនាក់ទំនង និងភាពមិនអាចទាយទុកជាមុនបាននៅក្នុងបទប្បញ្ញត្តិ។

ទោះជាយ៉ាងណាក្រុមហ៊ុនពហុជាតិធំៗ នៅតែអាចវិនិយោគបានដោយជោគជ័យ ពីព្រោះពួកគេធ្វើការជាមួយដៃគូក្នុងស្រុកដ៏រឹងមាំ ប្រើប្រាស់អាជ្ញាកណ្តាលអន្តរជាតិ ធ្វើប្រតិបត្តិការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កិច្ចព្រមព្រៀងរចនាសម្ព័ន្ធដោយប្រុងប្រយ័ត្ន តាមរយៈប្រទេសសិង្ហបុរី ឬយុត្តាធិការផ្សេងទៀត។

ដូច្នេះសម្រាប់គម្រោងFDIធំៗ ប្រទេសកម្ពុជានៅតែមានភាពទាក់ទាញដោយសារតែ ថ្លៃពលកម្មទាប ទីតាំងយុទ្ធសាស្ត្រអាស៊ាន ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការគាំទ្រពីរដ្ឋាភិបាល សេដ្ឋកិច្ចដុល្លារ និងការលើកទឹកចិត្ត និងការលើកលែងពន្ធ៕

បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យហ្វីលីពីនងាកមកការប្រុងប្រយ័ត្ន ខណៈវិបត្តិនៅមជ្ឈិមបូព៌ាគំរាមកំហែងដល់ទីផ្សារលំនៅឋាន និងលក់រាយ

ដោយ: សហសេវិក
អន្តរជាតិ: បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗមួយចំនួននៅទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីនកំពុងមានការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើង ដោយសារថ្លៃដើមសំណង់កំពុងកើនឡើង និងអត្រាការប្រាក់ខ្ពស់។

ជាមួយគ្នានេះ វិបត្តិនៅតំបន់មជ្ឈិមបូព៌ាបានធ្វើឱ្យអំណាចនៃការចំណាយរបស់អ្នកប្រើប្រាស់ថយចុះ និងធ្វើឱ្យស្ថានភាពផុយស្រួយរបស់ទីផ្សារមានការវិវត្តកាន់តែអាក្រក់ទៅៗ។

ទីផ្សារលំនៅឋាន និងលក់រាយនៅក្នុងរដ្ឋធានីម៉ានីលរបស់ហ្វីលីពីនបានបន្តជួបការលំបាក បន្ទាប់ពីជំងឺរាតត្បាត។ តម្រូវការបន្តធ្លាក់ចុះ ខណៈការផ្គត់ផ្គង់មានចំនួនច្រើនពេក ហើយប្រទេសនេះកំពុងប្រឈមមុខនឹងការលំបាកផ្នែកសេដ្ឋកិច្ចកាន់តែខ្លាំងឡើង។

ក្រុមអ្នកវិភាគបានវាយតម្លៃថា វិស័យអចលនទ្រព្យអាចប្រឈមមុខនឹងបញ្ហាកាន់តែច្រើន ព្រោះផលប៉ះពាល់ពេញលេញនៃវិបត្តិនៅមជ្ឈិមបូព៌ាអាចនឹងលេចចេញច្បាស់នៅក្នុងត្រីមាសទីពីរ ឆ្នាំនេះ។

ក្រុមហ៊ុន Ayala Land ដែលជាក្រុមហ៊ុនសាងសង់លំនៅឋានធំជាងគេរបស់ប្រទេសហ្វីលីពីន បានរាយការណ៍ថា ប្រាក់ចំណេញនៅត្រីមាសទីមួយបានដាំក្បាលចុះ២២,៧ភាគរយមកនៅត្រឹម៥,៣៧ពាន់លានប៉េសូ បើធៀបនឹង៦,៩៥ពាន់លានប៉េសូ កាលពីមួយឆ្នាំមុន។

ប្រទេសហ្វីលីពីនគឺជាប្រទេសមួយក្នុងចំណោមប្រទេសនៅតំបន់អាស៊ាន ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារការកើនឡើងនៃតម្លៃថាមពល និងអាហារ ខណៈការនាំចូលប្រេងភាគច្រើនរបស់ប្រទេសនេះមានប្រភពមកពីមជ្ឈិមបូព៌ា៕ប្រភព: The Business Times៕

តើ​ខេត្ត​កំពត​មាន​សក្តានុពល​វិនិយោគ​ល្អ​លើ​វិស័យ​អ្វី​នា​ពេល​បច្ចុប្បន្ន​នេះ​រហូត​ដល់​ឆ្នាំ​២០៣០​ខាង​មុខ​?​

ដោយៈ ម៉ាលីនណា

    កំពតៈ អ្នកជំនាញបានទទួលស្គាល់ថា ខេត្តកំពតមិនមែនជាកន្លែងល្អបំផុត សម្រាប់ការរំពឹងទុកទិញខុនដូលឿន ដូចទីក្រុងភ្នំពេញនោះទេ។

ខេត្តនេះមានឱកាសដ៏ខ្លាំងក្លាជាងនេះ គឺនៅក្នុងដីដែលទាក់ទងនឹងទេសចរណ៍ អចលនទ្រព្យរបៀបរស់នៅតាមមាត់ទន្លេ រមណីយដ្ឋានអេកូឡូស៊ី និងដីឡូតិ៍/ភ្ជាប់កំពង់ផែ ពីព្រោះខេត្តនេះ កំពុងរីកចម្រើនយឺតៗ ប៉ុន្តែស្ថិរភាពពីវិស័យទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្មតាមឆ្នេរសមុទ្រ។

វិស័យគួរឱ្យចាប់អារម្មណ៍បំផុត នៅក្នុងខេត្តកំពត សម្រាប់ឆ្នាំ ២០២៦-២០៣០ ខាងមុខមានដូចជា

១. គម្រោងដីឡូតិ៍ និងរមណីយដ្ឋានបែបបូទិកមាត់ព្រែក

វិស័យដ៏រឹងមាំបំផុត នៅក្នុងខេត្តកំពតឥឡូវនេះ គឺទេសចរណ៍បែបបូទិក និងអចលនទ្រព្យរបៀបរស់នៅក្បែរទន្លេ និងតំបន់ធម្មជាតិ។

តំបន់ស្ថិតនៅជុំវិញខេត្តរួមមានដូចជា ព្រែកកំពត ទឹកឈូ ជើងភ្នំបូកគោជាដើម។

ខេត្តនេះកំពុងទាក់ទាញជនបរទេស អ្នកចូលនិវត្តន៍ អ្នកធ្វើដំណើរតាមអ៊ីនធឺណិត និងអ្នកទេសចរចុងសប្តាហ៍ពីទីក្រុងភ្នំពេញ។

ខេត្តកំពតកំពុងក្លាយជាគោលដៅ “របៀបរស់នៅបែបស្ងប់ស្ងាត់” ស្រដៀងគ្នា ទៅនឹងផ្នែកខ្លះនៃកោះបាលី ឬលួងព្រះបាង។

ឧទាហរណ៍នៃគម្រោងបែបទេសចរណ៍ជាច្រើនដូចជា  Amber Kampot Castle Bayview Resort & Spa Port Ville Resort Bamboo Bungalowជាដើម។

រមណីយដ្ឋានទាំងនេះ បានបង្ហាញពីទិសដៅទីផ្សារ នៃរមណីយដ្ឋានអេកូឡូស៊ី ការស្នាក់នៅមាត់ទន្លេ ទេសចរណ៍សម្រាកលំហែកាយ។

២. ដីនៅជិតកំពង់ផែ និងតំបន់ភស្តុភារកម្ម

នេះគឺជាឱកាសយុទ្ធសាស្ត្របំផុត ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម និងឆ្នេរសមុទ្ររបស់កម្ពុជាបន្តរីកចម្រើន។

ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ខេត្តនេះរួមមានដូចជា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត និងកំពង់ផែពហុបំណងខេត្តកំពត។

កម្ពុជាកំពុងពង្រីកសមត្ថភាពភស្តុភារកម្ម និងកំពង់ផែខេត្តកំពត រួមទាំងកំពង់ផែភស្តុភារកម្មថ្មីមួយ ដែលអាចផ្ទុកទំនិញបានរាប់លានតោនជារៀងរាល់ឆ្នាំ។

ដោយសារតែបញ្ហានេះ ដីសមស្របសម្រាប់ប្រភេទដីសម្រាប់អភិវឌ្ឍន៍មួយចំនួនដូចជា ឃ្លាំង លំនៅដ្ឋានកម្មករ ទីធ្លាភស្តុភារកម្ម

ផ្ទះអាជីវកម្ម និងអាជីវកម្មដឹកជញ្ជូន។

ការវិនិយោគបែបនេះ អាចទទួលនានផលចំណេញកើនឡើងក្នុងរយៈពេល៥ ទៅ១០ឆ្នាំខាងមុខ ប៉ុន្តែវិស័យនេះត្រូវការការអត់ធ្មត់ និងដើមទុនរឹងមាំ។

៣. ផ្ទះវិស្សមកាលតូចៗ / ការបែងចែកដី

នេះប្រហែលជាវិស័យជាក់ស្តែងបំផុត សម្រាប់វិនិយោគិនវណ្ណៈកណ្តាលកម្ពុជា។

ហេតុអ្វីបានវាមានសារសំខាន់? ចម្លើយមានដូចជា គ្រួសារនៅភ្នំពេញទិញផ្ទះទីពីរកាន់តែច្រើនឡើងៗ ដីនៅខេត្តកំពតនៅតែថោកជាងខេត្តកែប។ ទេសចរណ៍ចុងសប្តាហ៍បន្តកើនឡើង និងតម្រូវការរបៀបរស់នៅខ្លាំងជាងការរំពឹងទុក។

៤. អាជីវកម្មបដិសណ្ឋារកិច្ច

ផ្ទះសំណាក់ និងហាងកាហ្វេប្រឈមមុខ នឹងការប្រកួតប្រជែងរួចហើយ។ ការផ្គត់ផ្គង់Airbnb នៅខេត្តកំពត បានកើនឡើងយ៉ាងខ្លាំងនាពេលថ្មីៗនេះ។

ដូច្នេះស្តង់ដាសណ្ឋាគារធម្មតាអាចជួបការលំបាក ក្នុងការប្រកួតប្រជែង? ហេតុនេះគំនិតកាន់តែប្រសើរ គឺគួរវិនិយោគលើ កន្លែងសម្រាកលំហែកាយ កសិដ្ឋានអេកូឡូស៊ី ហាងកាហ្វេលំដាប់ខ្ពស់តាមដងព្រែក កន្លែងបោះតង់ រមណីយដ្ឋានសុខុមាលភាព/ស្ប៉ា និងកន្លែងសម្រាប់ការរស់នៅសម្រាប់ចូលនិវត្តន៍។

ទីផ្សារផ្តល់រង្វាន់ដល់ “ទេសចរណ៍ផ្អែកលើបទពិសោធន៍” មិនមែនទេសចរណ៍ទ្រង់ទ្រាយធំទេ៕

រដ្ឋមន្រ្តីសាធារណការៈ វិស័យដឹកជញ្ជូន និងភស្តុភារកម្ម កំពុងដើរឈានចូលដំណាក់កាល នៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស

ដោយៈ ម៉ាណា

    កណ្តាលៈ  រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា បានលើកឡើងថា វិស័យដឹកជញ្ជូន និងភស្តុភារកម្ម កំពុងដើរឈានចូលដំណាក់កាល នៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងការប្រកួតប្រជែងកាន់តែខ្លាំងឡើង។

លោកបានថ្លែងបែបនេះ ក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី១១ របស់កំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។

កំពង់ផែនានាក្នុងតំបន់ កំពុងធ្វើទំនើបកម្មយ៉ាងឆាប់រហ័ស ខណៈច្រករបៀងដឹកជញ្ជូន និងប្រព័ន្ធដឹកជញ្ជូនពហុ មធ្យោបាយថ្មីៗកំពុងបង្ហាញខ្លួននៅក្នុងតំបន់អាស៊ាន និងមហាអនុតំបន់មេគង្គ (GMS)។

ជាមួយគ្នានេះ ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ ការបង្អាក់ខ្សែច្រវាក់ផ្គត់ផ្គង់ និងហានិភ័យពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ នៅតែបន្តជាបញ្ហាប្រឈមដល់វិស័យពាណិជ្ជកម្ម និងដឹកជញ្ជូនសកល។ ក្នុងន័យនេះ លោករដ្ឋមន្ត្រី បានណែនាំឱ្យកំពង់ផែស្វយ័តភ្នំពេញ ត្រូវបន្តពង្រឹងភាពធន់ ភា​ព​អាចបត់បែនបាន និងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន ដើម្បីធានាកំណើនរយៈពេលវែង។

លោក ប៉េង ពោធិ៍នា បានផ្តល់អនុសាសន៍មួយចំនួនដួចជា ត្រូវបន្តពន្លឿនការធ្វើទំនើបកម្ម និងបរិវត្តកម្មឌីជីថល។ ភាពប្រកួតប្រជែងនាពេលអនាគត នឹងមិនពឹងផ្អែកត្រឹមតែលើការពង្រីក ហេដ្ឋារចនាសម្ព័ន្ធរូបវន្តប៉ុណ្ណោះទេ ប៉ុន្តែត្រូវរួមបញ្ចូលប្រសិទ្ធភាពប្រតិបត្តិការ បច្ចេកវិទ្យា និងប្រព័ន្ធភស្តុភារកម្មឆ្លាតវៃផងដែរ។

លោករដ្ឋមន្ត្រីក៏បានកោតសរសើរ ដល់កំពង់ផែស្វយ័តភ្នំពេញ ដែលបានបង្ហាញពីលទ្ធផល ប្រតិបត្តិការដ៏វិជ្ជមាន របស់កំពង់ផែស្វយ័តភ្នំពេញក្នុងឆ្នាំ២០២៥ ជាពិសេសកំណើននៃបរិមាណកុងតឺន័រ ទំនិញ ចំណូល និងប្រាក់ចំណេញ។ លទ្ធផលទាំងនេះបានបញ្ជាក់ ពីតួនាទីដ៏សំខាន់ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងនាមជាច្រកទ្វារភស្តុភារកម្មយុទ្ធសាស្ត្រតាមផ្លូវទឹក ដែលបានរួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ចជាតិ ការសម្រួលពាណិជ្ជកម្ម ការអភិវឌ្ឍឧស្សាហកម្ម និងការតភ្ជាប់ក្នុងតំបន់។

ជាមួយគ្នានេះ លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក នៃកំពង់ផែស្វយ័តភ្នំពេញ បានឱ្យដឹងថា បរិមាណកុងតឺន័រសរុបក្នុងឆ្នាំ២០២៥ មានចំនួន ជាង៦០ម៉ឺន TEU (៦០០ ០២៣) កើនឡើងចំនួន២៤.៩៥% ធៀបនឹងការអនុវត្តឆ្នាំ២០២៤ ជាង៤៨ម៉ឺន TEU (៤៨០ ២០០) សម្រាប់ឆ្នាំ២០២៥ នេះ ក.ស.ភ. សម្រេច បាន១១៥,២៨% ធៀបនឹងផែនការឆ្នាំ២០២៥ ចំនួន៥២ម៉ឺនTEU (៥២០ ០០០)។ ចំពោះប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ ២០២៥ សរុបមានចំនួនជាង១៩លានដុល្លារអាម៉េរិក (១៩ ៣៣៤ ៩៩៦) សម្រេចបាន១៤៣,១៩% នៃផែនការឆ្នាំ ២០២៤ ហើយធៀបនឹងឆ្នាំ២០២៤ កើនឡើងជាង៦លានដុល្លារអាម៉េ​រិក (៦ ៣៧៧ ៥៧៩) ឬស្មើនឹង៤៧,០២%។

លោកបានឲ្យដឹងបន្តថា សម្រាប់ឆ្នាំ២០២៥ តម្លៃភាគហ៊ុនរបស់ ក.ស.ភ. នៅលើផ្សារមូលបត្រកម្ពុជា (CSX) មានស្ថិរភាពក្នុងតម្លៃប្រហែល១៣,៨០៥ រៀលក្នុងមួយភាគហ៊ុន ហើយបរិមាណជួញដូរជាមធ្យមមាន ប្រមាណ៦៩៦ភាគហ៊ុនក្នុងមួយថ្ងៃ។

សម្រាប់ឆ្នាំ២០២៦ គិតត្រឹមបច្ចុប្បន្ន តម្លៃភាគហ៊ុនរបស់ ក.ស.ភ. មានស្ថិរភាពក្នុងតម្លៃ ប្រហែល១៤,២៤៧រៀល ក្នុងមួយភាគហ៊ុន ហើយបរិមាណជួញដូរ ជាមធ្យមមានប្រមាណ៨២៩ភាគហ៊ុន ក្នុងមួយថ្ងៃ៕

ក្រុមហ៊ុនចំនួន២សហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស ស្របតាមស្តង់ដាអន្តរជាតិ

ដោយៈ ចំណាន

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងការងារ ពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន CFIPEC Cambodia និងIPEC ម៉ាឡេស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍធនធានមនុស្ស ស្របតាមស្តង់ដាអន្តរជាតិ។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកសេង សក្ដា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកឧកញ៉ាបណ្ឌិត ឆាយ សុធា អគ្គនាយក CFIPEC Cambodia និងលោកស្រីបណ្ឌិត Juliana Lim ស្ថាបនិកIPEC ម៉ាឡេស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស ការទទួលស្គាល់ជំនាញកម្រិតថ្នាក់ជាតិ និងអន្តរជាតិ តាមរយៈផ្តល់វិញ្ញាបនបត្រកម្រិតអន្តរជាតិIPEC។

នាឱកាសនោះ លោកឧកញ៉ាបណ្ឌិត ឆាយ សុធា អគ្គនាយក CFIPEC Cambodia និងលោកស្រីបណ្ឌិត Juliana Lim ស្ថាបនិក IPEC ម៉ាឡេស៊ី បានជម្រាបជូនអំពីបេសកកម្មរបស់ខ្លួន ក្នុងការនាំយកស្តង់ដា ISO/IEC 17024 មកអនុវត្តន៍នៅកម្ពុជា ដើម្បីបញ្ជាក់ពីសមត្ថភាពបុគ្គល និងលើកកម្ពស់គុណភាពធនធានមនុស្សឱ្យមានភាពជឿជាក់ និងអាចទទួលស្គាល់បាន ទាំងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ។

ជាមួយនឹងការគាំទ្រដល់ការអភិវឌ្ឍកម្លាំងពលកម្ម ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការលើកកម្ពស់ស្តង់ដាអន្តរជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ភាគីក្រុមហ៊ុនក៏បានធ្វើបទបង្ហាញយ៉ាងលម្អិតអំពីសាវតា រចនាសម្ព័ន្ធ តួនាទី ទសន្សវិស័យ បេសកកម្ម កម្មវិធី និងសេវាកម្មក្នុងការវាយតម្លៃសមត្ថភាព និងផ្តល់វិញ្ញាបនបត្ររបស់CFIPEC ដើម្បីក្លាយជាវេទិកាឈានមុខគេរបស់កម្ពុជាសម្រាប់វិញ្ញាបនបត្របញ្ជាក់សមត្ថភាព នវានុវត្តន៍កម្លាំងពលកម្ម និងឧត្តមភាពវិជ្ជាជីវៈដែលមានការទទួលស្គាល់ជាអន្តរជាតិ។

បន្ថែមពីនេះ អ្នកតំណាងCFIPEC ក៏បានបង្ហាញអំពីគោលបំណងក្នុងការសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើបរិវត្តកម្មកម្លាំងពលកម្ម ក្នុងប្រទេសកម្ពុជា តាមរយៈការពង្រឹងជំនាញ (Upskilling) ការរៀនជំនាញថ្មី (Reskilling) និងការបន្ថែមជំនាញថ្មីស្របជាមួយជំនាញចាស់ (Cross-skilling)ផងដែរ។

ជាការឆ្លើយតប លោករដ្ឋលេខាធិការបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះតំណាងក្រុមហ៊ុន និងសហការី ដោយឯកឧត្តមបានបង្ហាញពីចំណាប់អារម្មណ៍គាំទ្រ និងវាយតម្លៃខ្ពស់ចំពោះគោលបំណងរបស់ក្រុមហ៊ុន ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាពិសេសលើការផ្ទេរចំណេះដឹងដល់យុវជន ក៏ដូចជាពលករកម្ពុជា ស្របតាមស្តង់ដាអន្តរជាតិ តាមរយៈការពង្រឹងជំនាញ ការរៀនជំនាញថ្មី និងការបន្ថែមជំនាញថ្មីស្របជាមួយជំនាញចាស់។

មន្រ្តីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុននឹងបន្តពិភាក្សាគ្នាបន្ថែមទៀត ដោយសង្ឃឹមថា នឹងសម្រេចបាននូវការបង្កើតកិច្ចសហការ មួយប្រកបដោយផ្លែផ្កានាពេលឆាប់ៗខាងមុខនេះ៕

តើគំរោងព្រលានយន្តហោះខេត្តរតនគិរីគ្រោងចំណាយទឹកប្រាក់វិនិយោគប៉ុន្មានលានដុល្លារ?

ដោយៈ និស្ស័យ

    រតនគិរីៈ  តាមការប៉ាន់ប្រមាណជាផ្លូវការបច្ចុប្បន្ន សម្រាប់គម្រោ​ងអាកាសយានដ្ឋានរតនគីរីថ្មី គ្រោងចំណាយប្រហែល៩៦ លានដុល្លារអាមេរិកសម្រាប់ដំណាក់កាលទី១។

គម្រោងព្រលានយន្តហោះខ្នាតមធ្យមនពរួមមាន ការសាងសង់ផ្លូវរត់ប្រវែង២៥០០ម៉ែត្រ អគារស្ថានីយអ្នកដំណើរ ផ្លូវរត់តាក់ស៊ី និងចំណតយន្តហោះ។

ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានជាមូលដ្ឋាន រួមមានប្រព័ន្ធគាំទ្រសម្រាប់ប្រតិបត្តិការយន្តហោះAirbus A320 និងBoeing 737។

ប៉ុន្តែអ្នកវិភាគជាច្រើនគិតថា ការវិនិយោគសរុបពិតប្រាកដអាចខ្ពស់ជាងនេះ ដែលអាចប្រហែល១២០ ទៅ១៨០លានដុល្លារអាមេរិកនៅដំណាក់កាលក្រោយៗទៀត។

ទំហំំចំណាយកើនឡើងនេះ ដោយសារមូលហេតុមួយចំនួនដូចជា ការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ផ្លូវថ្នល់ ប្រព័ន្ធអគ្គិសនី និងទឹក

តំបន់ភស្តុភារ កន្លែងទេសចរណ៍ សំណងដីធ្លី និងការចំណាយលើការពង្រីកនាពេលអនាគតជាធម្មតា ត្រូវបានបន្ថែមនៅពេលក្រោយ។

គម្រោងអាកាសយានដ្ឋានថ្មីៗរបស់កម្ពុជាបង្ហាញថា ការចំណាយច្រើនតែកើនឡើងតាមពេលវេលា។ អាកាសយានដ្ឋានអន្តរជាតិតេជោឈានដល់ជាង២០០០ពាន់លានដុល្លារអាមេរិក។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានតម្លៃប្រហែល ១,១ ពាន់លានដុល្លារអាមេរិក (មិនបានស្វែងរកនៅទីនេះទេ ប៉ុន្តែត្រូវបានដឹងជាសាធារណៈ)។

បើប្រៀបធៀបជាមួយអាកាសយានដ្ឋានធំៗទាំងនោះ អាកាសយានដ្ឋានរតនគីរីមានទំហំតូចជាង ផ្តោតលើតំបន់ ហើយត្រូវបានរចនាឡើងជាចម្បងដើម្បីគាំទ្រដល់ទេសចរណ៍ធម្មជាតិ ការនាំចេញកសិកម្ម

ពង្រីកជើងហោះហើរក្នុងស្រុក និងការតភ្ជាប់តំបន់នៅភាគឦសាននៃប្រទេសកម្ពុជា។

ប្រសិនបើអាកាសយានដ្ឋានទទួលបានជោគជ័យ អ្នកជំនាញរំពឹងថា ការវិនិយោគបន្ទាប់បន្សំ នៅជុំវិញតំបន់អាកាសយានដ្ឋានអាចមានទំហំធំជាងអាកាសយានដ្ឋានខ្លួនឯង រួមមានសណ្ឋាគារ ឧទ្យានដឹកជញ្ជូន ស្ថានីយប្រេងឥន្ធនៈ ឃ្លាំង រមណីយដ្ឋានទេសចរណ៍ និងការអភិវឌ្ឍដីធ្លីតាមបណ្តោយផ្លូវជាតិលេខ៧៦។

អ្នកសង្កេតការណ៍ក្នុងស្រុកមួយចំនួន ប្រៀបធៀបផលប៉ះពាល់ដែលអាចកើតមាន ទៅនឹងដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍ជុំវិញតំបន់អាកាសយានដ្ឋានក្រុងព្រះសីហនុ ឬតំបន់ជុំវិញអាកាសយានដ្ឋានថ្មីនៅប្រទេសវៀតណាម និងថៃ ដែលតម្លៃដីធ្លីបានកើនឡើងបន្ទាប់ពីការបញ្ជាក់ហេដ្ឋារចនាសម្ព័ន្ធ។

ទោះជាយ៉ាងណាក៏ដោយ រតនគីរីនៅតែ ស្ថិតក្នុងដំណាក់កាលដំបូង និងមានហានិភ័យខ្ពស់ជាង។

លោកស៊ីន ចាន់សិរីវុត្ថាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងកាលពីពេលថ្មីៗនេះថា គំរោងនេះ មិនទាន់កំណត់ពេលវេលាសាងសង់ជាក់លាក់នៅឡើយទេ ដោយសារវាស្ថិតនៅក្នុងដំណាក់កាលសិក្សា ពីផលប៉ះពាល់បរិស្ថាន និងសេដ្ឋកិច្ចសង្គម។

លោកបញ្ជាក់ថា “ផែនការចំណាយ លោកមិនទាន់ច្បាស់នៅឡើយទេ ដោយសារគំរោងនេះស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ”។

ជាមួយគ្នានេះ លោកសាស្រ្តាចារ្យទួស សាភឿនអគ្គលេខាធិការរងគណស្ថាបត្យករកម្ពុជា បានមានប្រសា​សន៍ឲ្យដឹងផងដែរថា ក្រុមហ៊ុនរបស់លោកបានដេញថ្លៃជាប់ លើការសិក្សាពីផលប៉ះពាល់សេដ្ឋកិច្ច សង្គម និងបរិស្ថាន ប៉ុន្តែរហូតមកទល់ពេលនេះ លោកមិនបានបញ្ជាក់ថា គំរោងនេះនឹងសិក្សាចប់នាពេលណានោះទេ៕

សម្លឹងទៅកាន់អនាគត !ទីក្រុងតាខ្មៅក្លាយជាតំបន់អភិវឌ្ឍន៍អចលនសម្រាប់រយៈពេលមធ្យមនិងរយៈពេលវែង

ដោយៈ ម៉ាណា

កណ្តាលៈ អ្នកជំនាញបាននិងកំពុងមើលឃើញថា ទីក្រុងតាខ្មៅកំពុងក្លាយជាតំបន់វិនិយោគជាយក្រុង ដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយនៅជិតទីក្រុងភ្នំពេញ ជាពិសេសសម្រាប់អ្នកវិនិយោគអចលនទ្រព្យ   រយៈពេលមធ្យម និងរយៈពេលវែង។

ទីក្រុងនេះ មានចំនួនប្រជាជនប៉ាន់ស្មាន នៃតាខ្មៅនៅឆ្នាំ 2025 មានប្រហែល80,000 ទៅ90,000នាក់ នៅក្នុងតំបន់ទីក្រុង ខណៈដែលតំបន់ទីក្រុងជុំវិញដ៏ធំទូលាយ ដែលភ្ជាប់ទៅភាគខាងត្បូងនៃទីក្រុងភ្នំពេញមានទំហំធំជាង ដោយសារតែអ្នកស្រុកជាច្រើនធ្វើដំណើរទៅទីក្រុងភ្នំពេញ ជារៀងរាល់ថ្ងៃសម្រាប់ការងារ។

ប្រភពប្រជាសាស្ត្រមួយបានប៉ាន់ប្រមាណថា មានអ្នកស្រុកប្រហែ​ល82,800 នាក់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយកំណើននៅតែបន្តឥតឈប់ឈរ និងបន្តកើនឡើងខ្លាំង បន្ទាប់ពីព្រលានយន្តហោះអន្តរជាតិតេជោបានបើកដំណើរការកាលពីឆ្នាំមុន។

ហេតុអ្វីបានជាអ្នកវិនិយោគជាច្រើន មើលឃើញសក្តានុពលនាពេលអនាគតនៅតាខ្មៅ?

១. នៅជិតទីក្រុងភ្នំពេញខ្លាំង

ទីក្រុងតាខ្មៅមានចម្ងាយត្រឹមតែប្រហែល១១ គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ដែលធ្វើឱ្យវាទាក់ទាញសម្រាប់អ្នកដែល ចង់បានលំនៅដ្ឋានដែលមានតម្លៃថោកជាង ខណៈពេលកំពុងធ្វើការនៅក្នុងរាជធានី។

២. ឥទ្ធិពលជាវិជ្ជមាននៃអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី

គម្រោងអាកាសយានដ្ឋានអន្តរជាតិថ្មី នៅក្នុងតំបន់កណ្តាល/តាខ្មៅ គឺជាហេតុផលមួយក្នុងចំណោមហេតុផលធំបំផុត ដែលអ្នកវិនិយោគកំពុងយកចិត្តទុកដាក់។ គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗជាធម្មតាបង្កើនតម្រូវការដីធ្លី ឃ្លាំង ផ្ទះជួល លក់រាយ និងសកម្មភាពពាណិជ្ជកម្មតាមពេលវេលា។

៣. ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ

ផ្លូវថ្នល់ ប្រព័ន្ធបង្ហូរទឹក ប្រព័ន្ធទឹកសំណល់ និងគម្រោងផែនការ

ទីក្រុងកំពុងពង្រីក។ នៅឆ្នាំ២០២៥ ប្រទេសកម្ពុជា និងកូរ៉េខាងត្បូងបានដាក់ឱ្យដំណើរការ គម្រោងប្រព្រឹត្តកម្មទឹកសំណល់ដ៏សំខាន់មួយសម្រាប់ក្រុងតាខ្មៅ ដែលមានតម្លៃប្រហែល៩០លានដុល្លារអាមេរិក។

ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ជាធម្មតាគាំទ្រដល់កំណើនតម្លៃអចលនទ្រព្យក្នុងរយៈពេលវែង។

៤. តម្លៃដីនៅតែមានតម្លៃថោកជាងកណ្តាលទីក្រុងភ្នំពេញ

បើប្រៀបធៀបជាមួយទីក្រុងភ្នំពេញ ដីឡូត៍ និងផ្ទះបុរីជាច្រើននៅក្រុងតាខ្មៅនៅតែមានតម្លៃសមរម្យជាង។ នេះទាក់ទាញគ្រួសារវណ្ណៈកណ្តាល និងអ្នកទិញលើកដំបូង។

៥. និន្នាការពង្រីកទីក្រុង

នគរូបនីយកម្មរបស់ប្រទេសកម្ពុជាកំពុងបន្ត ជាពិសេសនៅជុំវិញច្រករបៀងភាគខាងត្បូងនៃទីក្រុងភ្នំពេញ។ ក្រុងតាខ្មៅទទួលបានអត្ថប្រយោជន៍ធម្មជាតិពីការពង្រីកនេះ។

ប៉ុន្តែក៏មានហានិភ័យផងដែរ ដែលអ្នកវិនិយោគគួរមានការសិក្សាដោយប្រុងប្រយ័ត្ន ដូចជា ទី១ ទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជានៅតែងើបឡើងវិញយឺតៗ។ ទី២ គម្រោងបុរី និងខុនដូមួយចំនួនមានការផ្គត់ផ្គង់លើស។ ទី៣ ការផ្លាស់ប្តូររយៈពេលខ្លីប្រហែលជាមិនងាយស្រួលទេឥឡូវនេះ និងទី៤ ការជ្រើសរើសទីតាំងល្អគឺមានសារៈសំខាន់ខ្លាំងណាស់។

យ៉ាងណាទីក្រុងតាខ្មៅនៅតែមានឱកាសដ៏រឹងមាំជាធម្មតា ដោយសារកត្តាមួយចំនួនដូចជា

  • ដីនៅជិតហេដ្ឋារចនាសម្ព័ន្ធនាពេលអនាគត។
  • លំនៅដ្ឋានដែលមានតម្លៃសមរម្យ។
  • ផ្ទះអាជីវកម្មនៅលើផ្លូវដែលកំពុងរីកចម្រើន។
  • អចលនទ្រព្យសម្រាប់ជួលសម្រាប់កម្មករដែលទាក់ទងនឹងអាកាសយានដ្ឋាន និងអ្នកស្រុកដែលមានចំណូលមធ្យម។

ទីក្រុងតាខ្មៅមើលទៅរឹងមាំ ជាងតំបន់វិនិយោគដែលមានកំណើន ចន្លោះពី៥ ទៅ១០ឆ្នាំ ជាជាងទីផ្សារដែលមានការរំពឹងទុកលឿន។ កត្តាជំរុញដ៏ធំបំផុតគឺការពង្រីកទីក្រុងភ្នំពេញ អាកាសយានដ្ឋាន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ៕