យន្តហោះធំបំផុតក្នុងលោកដែលរុស្ស៊ីបាញ់កម្ទេចក្នុងសង្គ្រាមអ៊ុយក្រែនគ្រោងជួសជុលស្ដារឡើងវិញក្នុងតម្លៃមហាសាល

សុខុម

ក្រុងគៀវ: ការបាញ់កម្ទេចយន្តហោះដឹកទំនិញដ៏ធំបំផុតរបស់ពិភពលោកគឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយ នៅពេលសង្គ្រាមរុស្ស៊ី ចូលឈ្លានពានប្រទេសអ៊ុយក្រែន បានផ្ទុះឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំ២០២២។

យោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃពុធ ទី៩ ខែវិច្ឆិកា ឱ្យដឹងថា យន្តហោះធំបំផុតក្នុងលោកដែលមានឈ្មោះថា Antonov AN-225 នេះត្រូវបានកម្ទេចចោលដោយគ្រាប់កាំភ្លើងធំក្នុងទីក្រុង Hostomel ជិតរដ្ឋធានីគៀវ របស់អ៊ុយក្រែន ខណៈកំពុងចតចោល។

នៅពេលយន្តហោះនេះត្រូវបានបាញ់កម្ទេចគួរឱ្យសោកស្ដាយ ក្រុមហ៊ុនផលិតយន្តហោះនេះបានសរសេរបង្ហោះលើគណនីបណ្ដាញទំនាក់ទំនងសង្គម Twitter ថា “ក្ដីសុបិននឹងមិនចេះស្លាប់ឡើយ”។

ពេលនេះលទ្ធផលបង្ហាញថា ក្រុមហ៊ុននេះបានរក្សាពាក្យសន្យារបស់ខ្លួន ដោយប្រកាសថាគម្រោងជួសជុលស្ដារយន្តហោះនេះឡើងវិញកំពុងតែស្ថិតក្នុងដំណើរការ។

យន្តហោះ Antonov AN-225 ដែលមានរហស្សនាម “Mriya” ជាភាសាអ៊ុយក្រែន ដែលមានន័យថា “ក្ដីសុបិន” នេះត្រូវបានផលិតឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៨០ សម្រាប់ដឹកយានរ៉ុក្កែតរបស់សហភាពសូវៀត។ ដោយមានប្រវែងរហូតដល់ទៅ៨៤ម៉ែត្រ យន្តហោះនេះមានសមត្ថភាពផ្ទុកទ្វេដងបើធៀបនឹងយន្តហោះធុន Boeing 747។

ការកម្ទេចយន្តហោះនេះត្រូវបានប្រកាសនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ដោយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានសរសេរបង្ហោះលើគណនី Twitter ថា “ប្រទេសរុស្ស៊ី បានកម្ទេចយន្តហោះ Mriya របស់យើងហើយ ប៉ុន្តែពួកគេនឹងមិនអាចបំផ្លាញក្ដីសុបិនរបស់យើងដែលចង់ក្លាយជារដ្ឋមួយនៅអឺរ៉ុប ដែលមានសិទ្ធិសេរី និងប្រជាធិបតេយ្យដ៏រឹងមាំបាននោះឡើយ”។

ក្រុមហ៊ុន Antonov បាននិយាយនៅពេលនោះថា ខ្លួនមិនអាចបញ្ជាក់ពីស្ថានភាពនៃយន្តហោះនេះបានទេ ខណៈអ្នកកាសែត CNN លោក Vasco Cotovio និយាយថា ក្បាលយន្តហោះនេះបានត្រូវ “កាំភ្លើងធំបាញ់ចំ ហើយត្រូវបានកម្ទេចទាំងស្រុង” អំឡុងពេលគាត់ទៅទីនោះក្នុងខែមេសា។ ហើយដោយមើលឃើញការខូចខាតធ្ងន់ធ្ងរពេក គាត់ប៉ាន់ស្មានថា គ្មានផ្លូវដែលអាចជួសជុលស្ដារយន្តនេះឡើងវិញបានឡើយ។

ទោះជាយ៉ាងណា កាលពីថ្ងៃច័ន្ទ ទី៧ ខែវិច្ឆិកា ក្រុមហ៊ុន Antonov ប្រកាសថា គម្រោងជួសជុលស្ដារយន្តហោះ Antonov AN-225 ឡើងវិញបានចាប់ផ្ដើមហើយ។ ក្រុមហ៊ុននេះបានប៉ាន់ប្រមាណថា ការជួសជុលយន្តហោះនេះឡើងវិញអាចនឹងចំណាយប្រាក់អស់រហូតដល់ទៅ៥០២លានដុល្លារអាមេរិក និងប្រើពេលយ៉ាងតិច៥ឆ្នាំ៕ CNN៕

Land prices continue to surge in Greater Bangkok suburbs

Land prices in the suburbs of Greater Bangkok are increasing due to the rising demand for housing development, the Real Estate Information Centre (REIC) said on Wednesday.

 

“Land prices in the suburbs of Greater Bangkok are not very high compared to the extremely high rates in the centre of Bangkok,” the centre said.

The top five areas where land prices increased in the third quarter of this year were:

 

Bang Phli, Bang Bo and Bang Sao Thong districts of Samut Prakan province – up 55.7% year on year.

Muang and Pak Kret districts of Nonthaburi province – up 42.8% year on year..

​Muang, Lat Lum Kaeo and Sam Khok districts of Pathum Thani province – up 28.1% year on year.

Rat Burana, Bang Khun Thian, Thung Khru, Bang Bon and Chomthong districts of Bangkok – up 26.4% year on year​.

Phra Khanong, Bangna, Suan Luang and Prawet districts of Bangkok –  up 11.6% year on year.

source: The Nations

តម្រូវការអភិវឌ្ឍន៍លំនៅដ្ឋានជំរុញតម្លៃដីធ្លីតំបន់ជាយក្រុងបាងកកនៅតែបន្តហក់ឡើងថ្លៃខ្ពស់

ដោយ៖ សុខុម

បាងកក: តម្លៃដីធ្លីនៅតំបន់ជាយក្រុងបាងកក ប្រទេសថៃ កំពុងបន្តហក់ឡើងថ្លៃ ដោយសារតម្រូវការអភិវឌ្ឍន៍លំនៅដ្ឋានកើនឡើងឥតឈប់ឈរ។ នេះបើយោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យថៃ (REIC) បានទម្លាយឱ្យដឹងកាលពីថ្ងៃពុធ ទី៩ ខែវិច្ឆិកា។

មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យថៃ លើកឡើងថា “តម្លៃដីនៅតំបន់ជាយក្រុងបាងកក គឺមិនហក់ឡើងខ្ពស់ខ្លាំងពេកទេ បើធៀបទៅនឹងដីនៅកណ្តាលទីក្រុងបាងកក ដែលហក់ឡើងថ្លៃខ្ពស់ខ្លាំង”។

តំបន់កំពូលទាំង៥ដែលតម្លៃដីធ្លីហក់ឡើងខ្ពស់ក្នុងត្រីមាសទី៣ ចុងឆ្នាំ២០២២ នេះរួមមាន៖

ទី១៖ ស្រុក Bang Phli ស្រុក Bang Bo និងស្រុក Bang Sao Thong នៃខេត្ត Samut Prakan – ឡើងថ្លៃ៥៥,៧%

ទី២៖ ស្រុក Muang និងស្រុក Pak Kret នៃខេត្ត Nonthaburi – ឡើងថ្លៃ៤២,៨%

ទី៣៖ ស្រុក Muang ស្រុក Lat Lum Kaeo និងស្រុក Sam Khok នៃខេត្ត Pathum Thani – ឡើងថ្លៃ២៨,១%

ទី៤៖ សង្កាត់ Rat Burana សង្កាត់ Bang Khun Thian សង្កាត់ Thung Khru សង្កាត់ Bang Bon និង សង្កាត់ Chomthong នៃទីក្រុងបាងកក – ឡើងថ្លៃ២៦,៤%

ទី៥៖ សង្កាត់ Phra Khanong សង្កាត់ Bangna សង្កាត់ Suan Luang និង សង្កាត់ Prawet នៃទីក្រុងបាងកក – ឡើងថ្លៃ១១,៦%៕ The Nation៕

China seeks upgrade of massive trade zone with Southeast Asian nations amid US hostility

China is expected to start talks with Southeast Asian nations about an upgrade to their giant free-trade zone in a potential boost to the stability of Beijing’s manufacturing supply chains amid mounting rivalry with the United States.

 

Officials in Beijing have told state-run media they will approach leaders in the Association of Southeast Asian Nations (Asean) bloc this week about accelerating negotiations for what they call the Asean-China Free Trade Area “Version 3.0”. Chinese Premier Li Keqiang is in Phnom Penh this week to meet with the bloc’s 10 members during a series of summits.

 

In September, the foreign ministry said establishment of Version 3.0 “is about to start”. China is looking to expand the trade zone to keep supply chains and markets open in a part of the world it considers crucial.

 

“Everything is becoming more strategic these days, and every trade announcement is becoming more tied to geopolitics than ever before rather than to direct flows,” said Jayant Menon, a visiting senior fellow with the ISEAS-Yusof Ishak Institute’s Regional Economic Studies Programme in Singapore.

 

Singapore, Brunei, Cambodia, Indonesia, Laos, Malaysia, Myanmar, the Philippines, Thailand and Vietnam comprise Asean, which has a combined population of 685 million and is a growing centre for manufactured goods that are sometimes sent to China for final assembly and re-export. China-Asean trade is valued at US$878.2 billion, the ministry said in September.

 

China is looking to upgrade its Asean trade ties as the US government squeezes it economically through tariffs and curbs on its hi-tech sector, while bypassing Chinese involvement in its own trade deals.

 

Washington set up a 14-nation Indo-Pacific Economic Framework (IPEF) in May to advance “fair” trade, supply chain “resilience” and improvements to infrastructure including clean energy. China is not a member.

 

“To outmanoeuvre is one thing, and to forestall is another,” said Thitinan Pongsudhirak, a political-science professor at Chulalongkorn University in Bangkok. “It is to prevent IPEF from outflanking China’s economic industries.”

 

Western sanctions against Russia over the war in Ukraine have further rattled global supply chains.

 

“After Ukraine and after the trade war with the United States, China has to think very hard about how to overcome the decoupling,” said Alexander Vuving, a professor at the Daniel K. Inouye Asia-Pacific Centre for Security Studies in Hawaii.

 

The 12-year-old Asean-China free trade area cuts tariffs on 90 per cent of goods shipped.

 

At the Asean-China Summit in October last year, the two sides released a statement saying they had agreed to a joint feasibility study on making the trade area more “comprehensive” and “responsive to contemporary global challenges”. It was most recently upgraded in 2019.

 

Future changes should address rules of origin and enhance “digital platforms” for tourism, last year’s Asean-China statement said.

 

A September trade exposition in the Chinese city Nanning was “themed around” upgrading the trade area, the government-run China Daily reported.

 

Southeast Asian nations will welcome an upgrade, Vuving said, as they depend on selling manufactured goods to China and many look to the world’s No 2 economy as a source of development.

Trade between China and several Southeast Asian nations grew by double-digit percentages in the first nine months of the year, Chinese customs data show. Exports to Singapore rose 41 per cent, for example, and 30 per cent to Malaysia.

 

A one-year-old China-funded railway line through Laos has taken US$1.7 billion worth of cargo through the impoverished country, state-run Xinhua News Agency reported on Wednesday.

 

“This is one of these FTAs that really does bite, so to speak,” Menon said.

 

An upgrade “will have real effects” and “from the Chinese side, it’s about saying ‘remember we are still here and we are actively engaged with you’,” he said.

Source: China Morning Post

ចិនពន្លឿនកិច្ចចរចាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិនកំណែទម្រង់ ៣.០ ដើម្បីទប់ទល់ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក

ដោយ: លាងហួរ

ភ្នំពេញ: ប្រទេសចិនត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមកិច្ចពិភាក្សា ជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ អំពីការធ្វើឱ្យប្រសើរឡើងនូវតំបន់ពាណិជ្ជកម្មសេរីដ៏ធំ ដើម្បីជំរុញសក្តានុពលស្ថិរភាពនៃសង្វាក់ផ្គត់ផ្គង់ផលិតកម្មរបស់ទីក្រុងប៉េកាំង ស្របពេលមានការប្រកួតប្រជែងកាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិក។

មន្ត្រីទីក្រុងប៉េកាំងបានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន អំពីគម្រោងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំអាស៊ាន នៅក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការពន្លឿនការចរចា សម្រាប់អ្វី ដែលពួកគេហៅថាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិនកំណែទម្រង់ ៣.០។

កាលពីខែកញ្ញាកន្លងទៅ ក្រសួងការបរទេសចិនបានប្រកាសថា ការបង្កើតកំណែ៣.០ នេះស្ទើរតែនឹងចាប់ផ្តើមហើយ ស្របពេលប្រទេសចិនកំពុងសម្លឹងរកមើលឱកាសពង្រីកតំបន់ពាណិជ្ជកម្ម ដើម្បីរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ និងទីផ្សារបើកចំហ នៅក្នុងផ្នែកមួយនៃពិភពលោក។

ប្រទេសចិនក៏កំពុងសម្លឹងរកមើលឱកាស ក្នុងការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងអាស៊ានរបស់ខ្លួន ខណៈដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានដាក់គំនាប លើសេដ្ឋកិច្ចចិនតាមរយៈពន្ធគយ និងការទប់ស្កាត់លើវិស័យបច្ចេកវិទ្យាជាន់ខ្ពស់របស់ខ្លួន។

ចំណែក ទីក្រុងវ៉ាស៊ីនតោនបានបង្កើតក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) ដែលមានសមាជិក១៤ប្រទេសចូលរួម កាលពីខែឧសភាកន្លងទៅ ដើម្បីជំរុញពាណិជ្ជកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់មានភាពធន់ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ រួមទាំង ថាមពលស្អាតផងដែរ ប៉ុន្តែគ្មានប្រទេសចិនជាសមាជិកនោះទេ៕

អ្នកជំនាញៈអចលនទ្រព្យតំបន់ផ្លូវក្រវាត់ក្រុងទី៤កំពុងរង់ចាំការអភិវឌ្ឍ ពីសំណាក់វិនិយោគិន

ដោយៈ សុផារី

ភ្នំពេញៈ ខណៈផ្លូវក្រវាត់ក្រុងទី៤ មិនទាន់មានភាពច្បាស់លាស់នៅឡើយ តែងតែមានចំងល់ពីសាធារណជនសួរថា តើស្ថានភាពតម្លៃដីធ្លីនៅតាមបណ្តោយផ្លូវនេះនឹងទៅជាយ៉ាងណា?។

អ្នកជំនាញបានបញ្ជាក់ថា រហូតមកទល់ពេលនេះ សកម្មភាពអភិវឌ្ឍតំបន់ក្រវាត់ក្រុងទី៤ នៅមានកម្រិតនៅឡើយ ហើយកំពុងរង់ចាំការអភិវឌ្ឍពីសំណាក់អ្នកវិនិយោគ ដោយសារតែភាពមិនច្បាស់លាស់ នៃវិស័យសេដ្ឋកិច្ចទាំងមូល។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអច​លនវត្ថុកម្ពុជា បានមានប្រសាសន៍ប្រាប់គេហទំព័រ Property Area Asia កាលពីដើមសប្តាហ៍នេះថា ដោយសារស្ថានភាពអចលនទ្រព្យមិនសូវជាល្អប្រសើរខ្លាំង សព្វថ្ងៃនេះដីធ្លីនៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៤នេះ នៅរង់ចាំតែការអភិវឌ្ឍតែប៉ុណ្ណោះ ដោយភាគច្រើនដីធ្លី ត្រូវបានទិញ លក់ច្រើនហើយពីអ្នកវិនិយោគក្នុងស្រុក។

លោកបន្តទៀតថា “ដោយសារផ្លូវក្រវាត់ក្រុងទី៤នេះ បម្រើឱ្យវិស័យឧស្សាហកម្មជាច្រើន ស្របពេលដែលស្ថានភាពឧស្សាហកម្ម មិនសូវល្អ ដែលនាំឱ្យមិនសូវជាមានការអភិវឌ្ឍ នៅតាមតំបន់ក្រវាត់ក្រុងទី៤នោះទេ”។ លោកបញ្ជាក់ថា “ស្ថានភាពការអភិវឌ្ឍនៅមានកម្រិត ដូច្នេះការរីកចម្រើនក៏នៅមានកម្រិតដែរ”។

អ្នកជំនាញរូបនេះលើកឡើងថា ក្នុងកំឡុងពេលនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់សំខាន់ លើការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ដែលនឹងត្រូវបានរៀបចំនៅក្នុងឆ្នាំ២០២៣ខាងមុខ និងការស្តារឡើងវិញនៃវិស័យទេ​សចរណ៍ និងការត្រលប់មកវិញនៃទេសចរបរទេស ក្រោយវិបត្តិជំងឺកូវីដ១៩។

ផ្លូវក្រវាត់ក្រុងទី៤ ត្រូវបានសិក្សាចប់សព្វគ្រប់ នៅក្នុងឆ្នាំ២០២០ បន្ទាប់ពីការសិក្សានេះ បានដំណើរអស់រយៈពេលប្រមាណ២ឆ្នាំ ពោលគឺបានចាប់ផ្ដើមតាំងពីឆ្នាំ២០១៨មកម្ល៉េះ។ តាមការសិក្សាគម្រោងផ្លូវក្រវាត់ក្រុងទី៤ សាងសង់ឆ្លងកាត់ខេត្ដចំនួន៤ រួមមាន កំពង់ស្ពីចំនួន៣ស្រុក ខេត្តតាកែវចំនួន១ស្រុក ខេត្តកណ្តាល៨ស្រុក និងខេត្តព្រៃវែង២ស្រុកផងដែរ។

ផ្លូវក្រវាត់ក្រុងទី៤នេះ ត្រូវបានមើលឃើញថា នឹងចូលរួមចំណែកកាត់បន្ថយការកក់ស្ទះចរាចរណ៍ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញទៅកាន់ផ្លូវជាតិផ្សេងៗ និងទៅកាន់ព្រំដែនប្រទេសវៀតណាម និងប្រទេសថៃ បានកាន់តែលឿន ចំណេញពេលវេលា កាត់បន្ថយការចំណាយបានមួយកំរិតទៀត៕

 

មជ្ឈមណ្ឌលភស្តុភារកម្មដំបូងបំផុតរបស់កម្ពុជាចាប់ផ្តើមបង្ហាញរូបភាពជាផ្លូវការហើយ

ដោយ៖ សុផារី

ភ្នំពេញ៖ ដើម្បីទាក់ទាញវិនិយោគិនបរទេសឱ្យបានកាន់តែច្រើន រាជរដ្ឋាភិបាលកំពុងតែខិតខំកសាងសង់ ពង្រីក និងលើកកម្ពស់គុណភាព និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទាំងផ្លូវគោក និងផ្លូវទឹក ដើម្បីជំរុញនិងលើកកម្ពស់វិស័យភស្តុភារកម្មកម្ពុជាឱ្យកាន់តែប្រសើរឡើង និងអាចប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់បានផងដែរ។

ក្នុងនោះ គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មធំបង្អស់ និងដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា ជាគម្រោងធំមួយក្នុងចំណោមគម្រោងធំៗជាច្រើន នឹងត្រូវបានបើកបង្ហាញរូបភាពផ្លូវការនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

មជ្ឈមណ្ឌលភស្តុភារកម្មនេះត្រូវបានវិនិយោគក្រោមទុនវិនិយោគសរុបប្រមាណ២០០លានដុល្លារអាមេរិក ដោយមានការសហការពីរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសញ្ជាតិសិង្ហបុរី YCH Group និងក្រុមហ៊ុន Worldbridge ជាដៃគូរផ្នែកឯកជនកម្ពុជា។

កម្មវិធីនេះនឹងមានការចូលរួមពីសំណាក់លោក ​អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុកម្ពុជា លោក Vivian Balakrishnan រដ្ឋមន្ត្រីក្រសួង​ការបរទេសសិង្ហបុរី លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ចូន ព្រមទាំងអគ្គលេខាធិការអាស៊ានផងដែរ។

លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍នៅថ្ងៃទី១០ ខែវិច្ឆិកានេះថា គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះនឹងអាចជួយលើកស្ទួយវិស័យដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយចំណាយ និងចំណេញពេលវេលា តម្លៃ និងមានលក្ខណៈប្រកួតប្រជែង ជាមួយនឹងប្រទេសក្នុងតំបន់ និងសកលលោក ទាំងតម្លៃ និងសេវាកម្ម ជាមួយគ្នានោះនឹងអាចទាក់ទាញអ្នកវិនិយោគបរទេសបានកាន់តែច្រើនឡើងថែមទៀត។

លោកបន្តទៀតថា មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញក៏នឹងបម្រើឱ្យការដឹកទំនិញទៅកាន់ប្រទេសវៀតណាម ឬពីវៀតណាមមកកាន់ប្រទេសកម្ពុជាវិញ ជាពិសេសអាចកាត់បន្ថយតម្លៃនៃការដឹកជញ្ជូនបានច្រើន អាចប្រកួតប្រជែងជាមួយប្រទេសផ្សេងបាន៕

រដ្ឋាភិបាលកម្ពុជាថៃគ្រោងសាងសង់ច្រកព្រំដែនអន្តរជាតិថ្មីមួយ ក្នុងស្រុកថ្មដា ក្នុងខេត្តពោធិ៍សាត់

ដោយ៖ សុផារី

ភ្នំពេញ៖ ប្រទេសកម្ពុជា និងថៃពិភាក្សាគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន តាមខ្សែបន្ទាត់ព្រំដែន ដោយគ្រោងរៀបចំតភ្ជាប់ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវ ទៅកាន់ផ្លូវជាតិលេខ៥ ព្រមទាំងគ្រោងសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដា ក្នុងខេត្តពោធិ៍សាត់ផងដែរ។

ក្នុងជំនួបជាមួយលោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់ពីសារសំខាន់តួនាទីវិស័យហេដ្ឋារចនាសម្ព័ន្ធ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនៅតាមខ្សែបន្ទាត់ព្រំដែន និងច្រកទ្វារ ព្រំដែនទ្វេភាគី និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យមួយនេះឱ្យកាន់តែមានភាពល្អប្រសើរ និងរីកចម្រើន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងផងដែរ អំពីសកម្មភាពការងារសំខាន់ៗជាច្រើនទាក់ទងនឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសថៃនៅតាមព្រំដែន រួមមាន គម្រោងរៀបចំច្រកទ្វារ អន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ដែលបច្ចុប្បន្ននេះក្រុមហ៊ុនសាងសង់សម្រេចបានជិត ៧០%ហើយ គិតត្រឹមថ្ងៃទី៣១ តុលា ឆ្នាំ២០២២ និងកំពុងជំរុញការងារបន្ត។

គម្រោងសាងសង់ស្ពាន ឆ្លងកាត់ព្រំដែនចំណុចស្ទឹងបត់-បានណងអៀន ត្រូវបានបញ្ចប់ការសាងសង់រួចរាល់ ប៉ុន្តែមិនទាន់មានការឯកភាពគ្នាលើការយកកម្រៃសេវាពីអ្នកប្រើប្រាស់ស្ពាននៅឡើយ។ ទាក់ទងនឹងបញ្ហានេះដែរ ភាគីថៃ នឹងស្នើសុំការឯកភាពពីថ្នាក់ដឹកនាំរបស់ខ្លួនដើម្បីពិនិត្យលើសំណើរបស់ភាគីកម្ពុជា ដែលមិនតម្រូវឱ្យយកកម្រៃសេវាពីអ្នកប្រើប្រាស់ស្ពាន ដែលសាងសង់ឡើងក្រោមជំនួយឥតសំណងនោះឡើយ។

គម្រោងសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដា (ច្រកស្ពានជ័យជំនះ) ស្ថិតក្នុងខេត្តពោធិ៍សាត់ បច្ចុប្បន្នការសិក្សាគំនូស ប្លង់នៃអគារឆ្លងកាត់ព្រំដែនអន្តរជាតិនេះ ត្រូវបានបញ្ចប់រួចរាល់ និងកំពុងពិនិត្យស្វែងរកលទ្ធភាពក្នុងការស្ថាបនា។

ជាមួយគ្នានេះដែរលោករដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ អតីតរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន ក៏បានបង្ហាញទស្សនៈ យល់ស្របចំពោះលោកទេសរដ្ឋមន្ត្រី ដែលបានលើកឡើងខាងលើ និងបានបញ្ជាក់ថា វិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន បានចូលរួមចំណែកក្នុងការរឹតបន្តឹងទំនាក់ទំនងល្អរវាងប្រទេសជិតខាង ជាក់ស្តែងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងថៃនេះស្រាប់។

លោកបានបន្ថែមទៀតថា ទោះបីជាស្ថិតក្នុងបរិបទដែលមានជំងឺកូវីដ-១៩ រាតត្បាតក៏ដោយ វិស័យដឹកជញ្ចូន ទំនិញរវាងប្រទេសទាំងពីរ ក៏មិនបានទទួលរងការប៉ះពាល់ខ្លាំងនោះទេ ដោយសារមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាព និងប្រសិទ្ធភាពការងារខ្ពស់៕

S.Korea to ease lending rules to bolster property market

South Korea will ease lending rules for first-time homebuyers and one-home owners to bolster the sluggish property market, the government said Thursday.

 

The loan-to-value (LTV) ratio will be lifted to 50 percent in speculative districts for first-time homebuyers and single-home owners who plan to move into a new house, allowing them to borrow up to half of the home prices in mortgage loans from Dec. 1.

 

The ceiling on mortgage loans for homes worth more than 1.5 billion won (1.1 million U.S. dollars) will be lifted in speculative districts, according to the Ministry of Economy and Finance, the Financial Services Commission and the Ministry of Land, Infrastructure and Transport.

The zero-percent LTV ratio for multiple homeowners will remain in speculative areas, while the 70 percent LTV ratio will continue to be applied to non-speculative regions.

 

The government lifted the designation of many areas in Gyeonggi province surrounding Seoul, as speculative and regulated areas.

 

Eased regulations came amid rising worries about the faltering real estate market, which has been on the decline this year due to rapid interest rate hikes.

 

The country’s central bank began to tighten its monetary policies in August last year, hiking its key rate in eight steps from a record low of 0.5 percent to 3.0 percent.

 

By Xinhua News Agency

ខេត្តជាប់តំបន់ឆ្នេរចំនួនពីរទទួលបានភ្ញៀវទេសចរសរុបជាង១លាននាក់ដើរកម្សាន្តរយៈពេល៣ថ្ងៃ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ភ្ញៀវទេសចរផ្ទៃក្នុងចាប់ផ្ដើមធ្វើដំណើរកម្សាន្ត កាន់តែច្រើននៅថ្ងៃចុងសប្ដាហ៍ និងថ្ងៃឈប់សម្រាក ជាក់ស្ដែងនៅក្នុងរយៈពេល៣ថ្ងៃនេះព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែនិងអកអំបុក ខេត្តនៃតំបន់សមុទ្រចំនួនពីរ គឺខេត្តព្រះសីហនុ និងខេត្តកំពត ទទួលបានភ្ញៀវសរុបជាង១លាននាក់ទៅហើយ។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពត បានបង្ហាញឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ខេត្តកំពតទទួលបានភ្ញៀវទេសចរជិត៦០ម៉ឺននាក់ ដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តកំពត ដែលធ្វើឱ្យអាជីវកម្មបម្រើក្នុងវិស័យទេសចរណ៍មានសកម្មភាពកម្រើកឡើងវិញ ។

មន្ទីរទេសចរណ៍ខេត្តកំពតឱ្យដឹងថា កំណើនភ្ញៀវទេសចរមកលេងខេត្តកំពត បានកើនឡើងខ្ពស់បែបនេះ ដោយសារតែឆ្នាំ២០២២នេះ រដ្ឋបាលខេត្តបានរៀបចំនូវពិធីប្រណាំងទូក ទើបធ្វើឱ្យភ្ញៀវទេសចរពីតំបន់ផ្សេងៗ មកទស្សនានិងកម្សាន្តរហូតដល់យប់ ។

ចំណែករបាយការណ៍ពីមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុឯណោះវិញក៏បានបង្ហាញ ពីតួលេខចំនួនភ្ញៀវទេសចរផ្ទៃក្នុង មកលេងកម្សាន្តក្នុងពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃនេះផងដែរ ដោយសរុបទាំងអស់មានចំនួនប្រមាណជិត៥០ម៉ឺននាក់ និងមានកំណើនរហូតដល់ជាង៣០០ភាគរយធៀបនឹងពិធីបុណ្យអុំទូកកាលពីឆ្នាំ២០២១កន្លងទៅ ។

ការកើនឡើងនៃភ្ញៀវទេសចរ នៅតាមតំបន់សមុទ្រគឺជាសញ្ញាវិជ្ជមាននៃការអភិវឌ្ឍសេវាកម្មស្នាក់នៅ និងកម្សាន្តនៅតាមតំបន់នោះ ហើយក៏រំពឹងថា អ្នកវិនិយោគក្នុង និងក្រៅប្រទេសសម្លឹងមើលឃើញ ពីការវិនិយោគលើតម្រូវការចាំបាច់របស់ភ្ញៀវទេសចរផងដែរ ។

លោកឌិន សុមេធារឹទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជាក៏បានលើកឡើងថាកំណើនភ្ញៀវទេសចរផ្ទៃក្នុងរបស់កម្ពុជា មិនទាន់អាចឱ្យការស្នាក់នៅពេញឬកង្វះសេវាស្នាក់នៅទេ។ សណ្ឋាគារជាច្រើននៅរង់ចាំភ្ញៀវទេស​ចរណ៍ ពីព្រោះភ្ញៀវក្នុងស្រុកគាត់ស្នាក់នៅសណ្ឋាគារសមរម្យ។ ចំណែកសណ្ឋាគារលំដាប់ផ្កាយ កំពុងរង់ចាំភ្ញៀវដែលជាភ្ញៀវបរទេស ខណៈក្នុងស្រុកមានតិចតួចស្នាក់នៅ៕