ការព្យារកណ៍ថ្មីៈវិស័យសំណង់នឹងបន្តរក្សាកំណើនតែក្នុងកម្រិត ទាបនៅឆ្នាំ២០២៣

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ យោងតាមខ្លឹមសារសង្ខេប នៃសេចក្ដីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣របស់រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញថា សកម្មភាពនៃវិស័យសំណង់លំនៅឋាន នឹងបន្តរីកចម្រើនតិចតួចនៅ ឆ្នាំ ២០២​៣ខាងមុខ។

ក្នុងសេចក្ដីព្រាងច្បាប់ដដែលនេះបានឱ្យដឹងថា វិស័យឧស្សាហកម្មត្រូវបានព្យាករណ៍ថា នឹងបន្តនិន្នាការកើនឡើងក្នុអត្រា៩,២ភាគរយ ក្នុងឆ្នាំ ២០២៣ ប្រហាក់ប្រហែលនឹងកំណើនឆ្នាំ២០២២ ពោលគឺក្នុងអត្រា៩ភាគរយ  ដោយសារការរំពឹងទុកលើការបន្តកំណើនរឹងមាំ នៃអនុវិស័យកាត់ដេរនិងកម្មន្តសាលមិនមែនកាត់ដេរ ខណៈសំណង់ត្រូវបានព្យាករថា នឹងបន្តងើបឡើងវិញក្នុងអត្រាកំណើនទាបជាងនិន្នាការធម្មតា ។

ការព្យាករណ៍នេះ ដោយសារតែរំពឹងលើការងើបឡើងវិញយឺត នៃរំហូរទុនវិនិយោគពីបរតេស ជាពិសេសសម្រាប់សំណង់ថ្លៃខ្ពស់ ក៏ដូចជាសំណង់បម្រើឱ្យវិស័យទេសចរណ៍និងពាណិជ្ជកម្ម ។

អ្នកនាងជិន ច័ន្ទដាលុច្សប្រធានផ្នែកវាយតម្លៃ នៃក្រុមហ៊ុនCBRE Cambodia បានលើកឡើងផងថា សម្រាប់ទស្សនរបស់អ្នកនាងផ្ទាល់មិនអាចវាយតម្លៃបានទេ ពីស្ថានភាពអចលនទ្រព្យក្នុងពេលបច្ចុប្បន្ននេះ និងនៅពេលអនាគត ពីព្រោះយើងបានឃើញពីស្ថានភាព មិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ដែលវាមានពាក់ព័ន្ធនឹងការវិនិយោគផ្ទាល់ ពីបរទេសនៅក្នុងប្រទេសកម្ពុជាយើងផងដែរ។

អ្នកនាងបន្តថា តម្លៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក្នុងត្រីមាសទី៣កន្លងទៅនេះ ដែលរបាយការណ៍របស់ក្រុមហ៊ុនយើង បានចេញផ្សាយបានបង្ហាញផងដែរ ពីការបន្តធ្លាក់ចុះនៃតម្លៃ និងតម្រូវការនៅលើទីផ្សារស្របពេលដែលការផ្គត់ផ្គង់ នៅលើទីផ្សារក៏បន្តកើនឡើងជាបន្តបន្ទាប់”។អ្នកនាងបន្តថា “វិស័យសំណង់ និងអចលនទ្រព្យកម្ពុជាអាចនឹងប្រសើរឡើង លុះត្រាតែមានការបណ្ដាក់ទុនវិនិយោគផ្ទាល់ពីបរទេស ដូចកាលមុនកូវីដ១៩ ជាពិសេសពីប្រទេសចិន ខណៈបច្ចុប្បន្ននេះ ចិនដែលចូលមកវិនិយោគនៅកម្ពុជាមានការថមថយ និងបានជំនួសមកវិញនូវវិនិយោគិនមកពីបណ្ដាប្រទេសអាស៊ាន ។

អ្នកនាងបន្ថែមថា “ឆាប់ៗនេះក្នុងវិស័យអចលនទ្រព្យ យើងមិនទាន់អាចវាយតម្លៃបានថា អចលនទ្រព្យយើងរីកចម្រើន ឬមានសន្ទុះនោះទេ”។ អ្នកនាងបន្ថែមថា “វានឹងអាចមានសន្ទុះ ឡើងវិញលុះត្រាតែ មានវិនិយោគពីប្រទេសជិតខាង ឬពីប្រទេសមហាអំណាចធំៗដូចជាចិនជាដើម ប៉ុន្តែកក្នុងពេលបច្ចុប្បន្ននេះចិន ក៏មានបញ្ហាសេដ្ឋកិច្ចដែរ ដែលគេត្រូវការស្ដារសេដ្ឋកិច្ចរបស់គេ មុននឹងគេចេញទៅក្រៅប្រទេស ដើម្បីស្វែងរកការវិនិយោគ”៕

រដ្ឋាភិបាលបើកដំណើរការមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំ ឌីជីថលជាផ្លូវការហើយ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ មជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំ ឌីជីថលនៅក្នុងបរិវេណនៃ វិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ត្រូវបានដាក់សម្ពោធដំណើរការជាផ្លូវការនៅព្រឹកថ្ងៃទី១ វិច្ឆិកា២០២២នេះ ដើម្បីជាដើរឱ្យទាន់នូវការជឿនលឿននៃបច្ចេកវិទ្យាពិភពលោក។

ថ្លែងនៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលនេះ នៅព្រឹកថ្ងៃទី១ វិច្ឆិកានេះ លោកអូន ព័ន្ធមុនីរ័ត្ន ឧប​នា​យករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា សេដ្ឋកិច្ចកម្ពុជាបានប្រឈម នឹងកំណើនអវិជ្ជមានជាលើកដំបូង បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៨-២០០៩ ដែលកាលនោះកំណើនបានធ្លាក់មក នៅកម្រិតលើសូន្យបន្តិចប៉ុណ្ណោះ។

លោកបន្តថា ជាមួយគ្នានេះដែរ ការអប់រំត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសាលារៀនត្រូវបង្ខំចិត្តបិទទ្វារ ហើយការរៀននិងបង្រៀនត្រូវបានផ្លាស់ប្តូរទាំងស្រុងពីការរៀន និងការបង្រៀននៅក្នុងថ្នាក់ផ្ទាល់ មកជាការរៀននិងការបង្រៀនពីចម្ងាយ ដែលត្រូវការបច្ចេកវិទ្យាឌីជីថលជាជំនួយដ៏ចាំបាច់ខានមិនបាន។

លោកអូន ព័ន្ឋមុនីរ័ត្នបានបន្តថា “ការអនុវត្តដោយជោគជ័យនូវយុទ្ធ​នាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលបានធ្វើឱ្យកម្ពុជាមានលទ្ធភាពបើកប្រទេស និងសង្គមសេដ្ឋកិច្ចពេញលេញឡើងវិញព្រមទាំងបានអនុញ្ញាតឱ្យប្រជាជនកម្ពុជាអាចធ្វើការ និងប្រកបអាជីវកម្មផ្សេងៗ លោកគ្រូអ្នកគ្រូអាចបង្រៀនដោយផ្ទាល់ ហើយសិស្សានុសិស្សក៏អាចវិលត្រលប់មកសាលារៀនបានជាធម្មតាឡើងវិញ”។

លោកបន្តថា នៅក្នុងស្ថានភាពដ៏ស្រួចស្រាល់ នៃការរាតត្បាតជំងឺកូវីដ១៩ ជាងពេលណាៗផ្សេងទៀត បច្ចេកវិទ្យាឌីជីថលបានដើរតួនាទីកាន់តែសំខាន់ក្នុងការបង្កើនផលិត ក៏ដូចជា ការជំរុញពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតការងារ សំដៅជំរុញវឌ្ឍនភាពសង្គមសេដ្ឋកិច្ច ឱ្យកាន់តែរីកចម្រើនថែមទៀត ព្រមទាំងបាននិងកំពុងផ្លាស់ប្តូរទម្លាប់រស់នៅ និងជីវិតប្រចាំថ្ងៃរបស់យើង។

លោកបន្តថា “បច្ចេកវិទ្យាទាំងនេះក៏បាន និងកំពុងបង្កើនប្រសិទ្ធភាពក្នុងដំណើរការរៀននិងបង្រៀន ការប្រាស្រ័យទាក់ទងគ្នា ការស្វែងរកការងារ និងការពង្រឹងប្រសិទ្ធភាពការងារ ព្រមទាំងបាននិងកំពុងជំរុញការបង្កើតនូវគំនិតច្នៃ ប្រឌិតបន្ថែមទៀតផងដែរ”។

លោកបន្ថែមថា ដោយមើលឃើញពីសក្ដានុពលនេះ រាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តន៍ នូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ កាលពីឆ្នាំ២០២១ ដែលជាក្របខណ្ឌរួម និងផែនទីចង្អុលផ្លូវ ក្នុងគោលដៅជំរុញដំណើរការបរិវត្តកម្មឌីជីថល លើគ្រប់តួអង្គក្នុងសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជាទាំងមូល។

ក្របខណ្ឌគោលនយោបាយនេះ មានសរសរស្ដម្ភចំនួន៣ រួមមានទី១ ការកសាងរដ្ឋាភិបាលឌីជីថល ទី២ ការកសាងធុរកិច្ចឌីជីថល និងទី៣ ការកសាងពលរដ្ឋឌីជីថល៕

បុរីវិមានសំណាងផ្ដល់កាដូលើកទឹកចិត្តជាច្រើនដល់អតិថិជននៅក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក អកអំបុក និង សំពះព្រះខែនាពេលឆាប់ៗនេះ

ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូកប្រពៃណីជាតិ! 🍂 ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកប្រពៃណីជាតិខ្មែរខាងមុននេះ បុរី វិមានសំណាង នឹងមានការថែមជូនកាដូជាច្រើនដូចជា៖ ម៉ាស៊ីនត្រជាក់គ្រប់បន្ទប់ សាទែនទឹក 1500L ប្រព័ន្ធការពារសត្វកណ្តៀរ និងទទួលបានឆ្នោតចាប់រង្វាន់រថយន្ត Lexus Lx600 ចំនួនមួយគ្រឿង។ នៅចាំអីទៀត ឆាប់មកទទួលយកទីតាំងពិសេសៗមុនគេ។ កម្មវិធីនេះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី10 ខែវិច្ឆិកា ឆ្នាំ២០២២។

សំរាប់ពត៌មានលំអិតសូមទំនាក់ទំនងមកក្រុមការងារតាមរយះលេខ៖
☎️095 96 2000
☎️070 96 2000
☎️078 96 2000
☎️061 96 2000
☎️086 96 2000
ទីតាំងបុរី៖ https://bit.ly/3rBzGAQ
#BoreyVimeanSamnang #luxuryvillas #វីឡាបែបអភិជន #ស្ថិតនៅលើមហាវិថីឈ្នះៗ

មានសញ្ញាសុទិដ្ឋិនិយម និងមានភាពមិនច្បាស់លាស់កាន់តែខ្លាំងទាក់ទងនឹងកំណើនសេដ្ឋកិច្ចចិន

ដោយ: លាងហួរ

ប៉េកាំង: បណ្តាសកម្មភាពរោងចក្រ និងសេវាកម្មរបស់ប្រទេសចិនបានដាំក្បាលចុះកាលពីខែតុលាកន្លងទៅ ដែលជាសញ្ញាបង្ហាញថា អ្វីៗអាចនឹងកាន់តែអាក្រក់ឡើងៗ នៅក្នុងប៉ុន្មានខែខាងមុខនេះ ស្របពេលរដ្ឋាភិបាលចិន នៅតែបន្តប្រកាន់ខ្ជាប់នូវវិធានការកូវីដសូន្យដ៏តឹងរ៉ឹង។

សន្ទស្សន៍អ្នកគ្រប់គ្រងការទិញផ្លូវការ និងរង្វាស់មិនផលិត ដែលវាស់វែងសកម្មភាពសំណង់ និងសេវាកម្មបានធ្លាក់ចុះ មកត្រឹម៤៩,២និង៤៨,៧រៀងគ្នា ខុសពីការរំពឹងទុករបស់ក្រុមសេដ្ឋវិទូ។

លោក Raymond Yeung ប្រធានសេដ្ឋវិទូសម្រាប់តំបន់Greater China នៅក្រុមហ៊ុន Australia & New Zealand Banking Group Ltd. បានមានប្រសាសន៍ថា ទិន្នន័យនៅថ្ងៃនេះបានបង្ហាញថា វាហាក់ដូចជាលឿនពេក ក្នុងការភ្នាល់គ្នាលើការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេសចិន ទោះបីជាទិន្នន័យសេដ្ឋកិច្ចនៅត្រីមាសទី៣ថ្មីៗនេះ ដំណើរការល្អជាងការរំពឹងទុកក៏ដោយក្តី។

ផ្សារហ៊ុន​របស់ប្រទេសចិន​បាន​ហក់ឡើង​ថ្លៃ​ បន្ទាប់​ពី​មានការ​ខាត​បង់​កាល​ពី​ថ្ងៃ​ចន្ទម្សិលមិញនេះ ក្នុងនោះសន្ទស្សន៍ផ្សារហ៊ុន CSI 300 គោលបានហក់ឡើង០,២ភាគរយ គិតត្រឹមម៉ោង១១:១៥នាទីព្រឹក ម៉ោងក្នុងស្រុក។

អត្រាការប្រាក់នៅលើមូលបត្របំណុល រដ្ឋាភិបាលរយៈពេល១០ឆ្នាំរបស់ប្រទេសចិន បានធ្លាក់ចុះ២ពិន្ទុមូលដ្ឋាន មកត្រឹម២,៦៤ភាគរយ ស្របពេលតម្លៃប្រាក់យ័ន ក្នុងស្រុកធ្លាក់ចុះ០,២ភាគរយ មកនៅត្រឹម៧,២៦ក្នុងមួយដុល្លារ។

ទោះបីជាទិន្នន័យថ្មីៗនេះបានបង្ហាញ ពីកំណើនសេដ្ឋកិច្ចរបស់ប្រទេ​សចិនបានកើនឡើងដល់៣,៩ភាគរយ នៅក្នុងត្រីមាសទី៣ក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចចិន នៅតែមានសញ្ញានៃការធ្លាក់ចុះម្តងទៀត ខណៈការរីករាលដាលនៃជំងឺកូវីដកាន់តែខ្លាំងឡើង ដែលបង្កការរំខានដល់អាជីវកម្ម និងអ្នករស់នៅ៕

សម្ដេចតេជោសុំការយោគយល់ពីពលរដ្ឋនៅក្រុងភ្នំពេញដែលនឹង ជួបការលំបាកធ្វើដំណើរក្នុងកិច្ចប្រជុំអាស៊ាន

  ដោយៈ លក្ខីណា

ភ្នំពេញៈ នៅសប្ដាហ៍ក្រោយនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន ហើយមេដឹកនាំអាស៊ាន និងពិភពលោករួមទាំងគណៈប្រតិភូពីប្រទេសទាំងនោះ នឹងអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ។

នៅក្នុងកិច្ចប្រជុំនេះដែរ សម្ដេចសុំការយោគយល់ ដល់ប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញ ដែលនឹងជួបការលំបាកក្នុងការធ្វើដំណើរ ដោយអាជ្ញាធរនឹងត្រូវបិទផ្លូវមួយចំនួន ពេលប្រតិភូមកពីប្រទេសផ្សេងត្រូវឆ្លងកាត់។

សម្ដេចបានមានប្រសាសន៍ នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី១ វិច្ឆិកា២០២២ឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ប្រជាជននៅក្នុងរាជធានីភ្នំពេញ នឹងមានការជួបការលំបាកបន្តិច ពីព្រោះយើងត្រូវការរៀបចំផ្លូវ ដើម្បីជៀសវាងការកកស្ទះចរាចរណ៍។ ដូច្នេះក៏សូមអភ័យទោសទុកជាមុនសម្រាប់ប្រជាពលរដ្ឋរបស់យើង។

សម្តេចបន្តថា “យើងធានាសុវត្ថិភាពយ៉ាងណា ដើម្បីកុំឱ្យស្ទះចរាច​រណ៍ ឬរហូតបង្កឱ្យមានជាបញ្ហាជាមួយនឹងភ្ញៀវរបស់យើង។ ដូច្នេះផ្លូវមួយចំនួនច្បាស់ជាត្រូវបិទ ឬក៏បិទនៅពេលភ្ញៀវត្រូវចេញយើងត្រូវតែបិទ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវ”។

សម្ដេចមានប្រសាសន៍បន្តថា ដោយសារកិច្ចប្រជុំខាងមុខនេះចំថ្ងៃឈប់សម្រាកបុណ្យអុំទូក ដូច្នេះប្រជាពលរដ្ឋ ក៏អាចធ្វើដំណើរទៅលេងនៅតាមបណ្ដាខេត្ត ពីព្រោះថានៅក្នុងកិច្ចប្រជុំនោះ នឹងត្រូវមានការបិទផ្លូវច្រើន ហើយសូម្បីតែសម្ដេចផ្ទាល់ ក៏ប្រហែលជាត្រូវមកស្នាក់នៅ ក្នុងសណ្ឋាគារសុខាបណ្ដោះអាសន្ន ដើម្បីជៀសវាងការធ្វើដំណើរចុះឡើងទៅផ្ទះ ។

សម្ដេចបន្ថែមថា កម្មវិធីកិច្ចប្រជុំនេះ នឹងចាប់ផ្ដើមធ្វើឡើងនៅថ្ងៃទី៨ វិច្ឆិកា ដោយផ្ដើមដំបូងនូវដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីវៀតណាម ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិន។ តែយ៉ាងណាសម្ដេច ក៏មិនអាក់ខានក្នុងការដង្ហែព្រះមហាក្សត្រ ក្នុងការដុតទៀនជ័យនៅព្រឹកថ្ងៃទី៩វិច្ឆិកា២០២២នោះទេ ។

សម្ដេចបញ្ជាក់ថា “តាមរយៈកម្មវិធីដែលមានជាបន្តបន្ទាប់ បណ្ដាផ្លូវនានានៅទីក្រុងភ្នំពេញ នឹងត្រូវបិទបណ្ដោះអាសន្ន ដើម្បីទុកអាទិភាពជូនថ្នាក់ដឹកនាំ និងប្រតិភូអាស៊ានធ្វើដំណើរ”។សម្តេចបន្ថែមថា “ដូច្នេះពលរដ្ឋអាចនឹងពិបាកធ្វើដំណើរបន្តិច ប៉ុន្តែយ៉ាងណាវាជាកិត្តិយសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំអាស៊ាននិងពិភពលោក”៕

សម្តេចតេជោៈអាមេរិកបានដឹករថយន្តនិងសម្ភារៈសំរាប់ការពារប្រធានាធិបតីចូ បៃដិនមកដល់កម្ពុជាហើយ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានឱ្យដឹងថា សហរដ្ឋអាមេរិក បានដឹករថយន្តមកដល់ប្រទេសកម្ពុជាហើយ និងសម្ភារៈមួយចំនួន សម្រាប់ការពារប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលនឹងអញ្ជើញរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខែវិច្ឆិកា ឆ្នាំ២០២២នេះ។

សម្តេចតេជោហ៊ុន សែន បានបញ្ជាក់បែបនេះក្នុងពិធីចែកសញ្ញាបត្រ

ដល់ក្រុមនិស្សិតប្រមាណ៦០០០នា ក់នៃសកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចនាព្រឹកថ្ងៃទី១ វិច្ឆិកានេះ។

សម្តេចតេជោបានបន្តថា ការបញ្ជូនរថយន្ត និងសម្ភាការពារសន្តិសុខ របស់ប្រធានាធិបតីមកកាន់ប្រទេសណាមួយនោះ វាជាទម្លាប់របស់អាមេរិក មិនមែនសម្រាប់តែមកកម្ពុជាមួយនោះទេ។ សម្តេចតេជោបានថ្លែងថា ដោយឡែក សម្រាប់បណ្តាថ្នាក់ដឹកនាំប្រទេសដទៃទៀត គឺប្រើប្រាស់រថយន្តដែលរៀបចំដោយកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្រាប់ការមកជួបជុំគ្នានៅកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃប្រធានអាស៊ាន គឺមិនមែនជារឿងតូចតាចនោះទេ សម្រាប់ប្រទេសកម្ពុជា ដែលជាប្រទេសក្រីក្រមួយ។ ក៏ប៉ុន្តែយើងត្រូវដឹងឱ្យច្បាស់ខ្លួនឯងថា ដោយសារតែប្រទេសមានសន្តិភាព ទើបមិត្តភក្តិហ៊ានមក ដោយសារតែប្រទេសយើង មិនមានសកម្មភាពវាយប្រហារភេរវកម្ម ដែលយើងការពារបានសន្តិសុខ សណ្តាប់ធ្នាប់សង្គម ទើបមិត្តភក្តិរបស់យើងគាត់មកប្រជុំ សុទ្ធតែជាមហាអំណាច។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើបឱ្យដឹងថា ពិតមែនហើយមកដល់ម៉ោងនេះយើងអត់បានទទួលព័ត៌មានពីការឆ្លើយតបរបស់ពីប្រធានាធិបតីរុស្ស៉ី លោក ពូទីន នោះទេសម្រាប់ការមកចូលរួមប្រជុំរវាងអាស៊ានជាមួយរុស្ស៉ី និងការប្រជុំអាស៊ីបូព៌ា ក៏ប៉ុន្តែយ៉ាងណាយើងបានអញ្ជើញគាត់មកចូលរួមប្រជុំនៅទីនេះ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា សម្រាប់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាចនឹងខកខាន មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ព្រោះជាប់រវល់ជាមួយយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងបារម្ភបញ្ហាប្រឈមមួយចំនួន។

កាលពីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ យន្តហោះ U.S Air Force របស់អាមេរិកចំនួន២គ្រឿង បានដឹកនាំរថយន្តចំនួន២គ្រឿង និងសម្ភារសម្រាប់ប្រើប្រាស់ការពារសុវត្ថិភាពជូនលោក ចូ បៃដិន។

សេតវិមាន កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ បានប្រកាសថា ប្រ​ធា​នាធិបតីអាមេរិក លោកចូ បៃដិន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអេហ្ស៊ីប ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល UN ស្ដីពីការប្រែប្រួលអាកាសធាតុ COP27 នៅថ្ងៃទី១១ ខែវិច្ឆិកាខាងមុខនេះ មុននឹងបន្តបំពេញទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា និងឥណ្ឌូណេស៊ី។

លោក បៃដិន នឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ ក្រោយមកទៀត ទើបលោកប្រធានាធិបតីអាមេរិករូបនេះ នឹងបន្តដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។

បើតាមសេតវិមាន នៅក្នុងប្រទេសកម្ពុជា លោក ចូ បៃដិន នឹងធ្វើការអះអាងឡើងវិញ ពីការប្ដេជ្ញាចិត្តជាអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិក ចំពោះតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងគូសបញ្ជាក់ពីសារៈសំខាន់ នៃកិច្ចសហប្រតិ​បត្តិការរវាងសហរដ្ឋអាមេរិក និងអាស៊ានផងដែរ សំដៅធានារក្សាសន្តិសុខ ក៏ដូចជាវិបុលភាព នៅក្នុងតំបន់៕

ដំណឹងល្អៈរដ្ឋាភិបាលចេញសេចក្តីសម្រេចផ្តល់ការលើកទឹកចិត្តដល់ម្ចាស់អាគារ ឬគំរោងវិនិយោគជាប់គាំងនៅក្នុងខេត្តព្រះសីហនុ

 ដោយៈ ជេស៊ីកា

       ភ្នំពេញៈ រាជរដ្ឋាភិបាល តាមរយៈទីស្តីការគណៈរដ្ឋមន្រ្តីបានចេញសេចក្តីសម្រេចឲ្យអន្តរក្រសួង ត្រូវមានវិធានការណ៍លើកទឹកចិត្តដល់ម្ចាស់អាគារ ឬនិងគំរោងដែលជាប់គាំងនៅខេត្តព្រះសីហនុ។

យោងតាមលិខិតលេខ៨៧១ ស ជណ ហធ ចុះថ្ងៃទី១២ តុលា ចុះ​ហត្ថលេខាដោយបណ្ឌិតសភាចារ្យ លោកហ៊ីង ថូរ៉ាក់ស៊ី បានលើកឡើងក្នុងកម្មវត្ថុថា ករណីការស្នើសុំលើកទឹកចិត្ត និងដោះស្រាយបញ្ហា​ប្រឈមនៃគំរោងវិនិយោគរបស់វិស័យឯកជន ដែលជាប់គាំងនៅខេត្តព្រះសីហនុ។

លិខិតដដែលនេះបានលើកឡើងថា រាជរដ្ឋាភិបាលសម្រេចយល់ព្រម​ចំនួនពីរចំណុចដូចខាងក្រោម ដូចជា ត្រូវមានវិធានការណ៍គោលនយោ​បាយ​បន្ថែមរបស់រាជរដ្ឋាភិបាល ដោយផ្តល់ការលើកទឹកចិត្តដល់ម្ចាស់អាគា​រ ឬនិងគំរោងវិនិយោគ ដែលជាប់គាំងនៅខេត្តព្រះសីហនុ ដើម្បីជម្រុញវិនិយោគបង្កើតតម្រូវការ និងបង្កើនជំនឿទុកចិត្តសំដៅស្តារ និងអភិវឌ្ឍន៍សេដ្ឋ​កិច្ចពិសេស ក្នុងខណៈពេលដែលកម្ពុជា នៅបន្តទទួលរងផលប៉ះពាល់ពីការរីករាលដាលជំងឺកូវីដ១៩ សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន គោលនយោបា​យសូន្យកូវីដរបស់ចិន និងម្យ៉ាងស្ថានភាពជាប់គាំងមានរយៈពេល​ច្រើនឆ្នាំ ហើយខេត្តព្រះសីហនុ កំពុងស្ថិតក្នុងដំណាក់កាលមេ ប្រែក្លាយជាតំបន់សេដ្ឋកិច្ចពហុបំណង។

ជាមួយគ្នានេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបន្តធ្វើការសិក្សាឲ្យបានច្បាស់លាស់អំពីវិធានការណ៍នេះ ដើម្បីគ្រប់គ្រងប្រសិទ្ឋភាពនៃការលើកតឹកចិត្ត ជៀសវាងផលរាលដាល និងឆ្លើយតបនឹងគោលបំណងរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើវិសាលភាពឬនិយមន័យអាគារ និង ឬគំរោងជាប់គាំង ក្របខ័ណ្ឌពេលវេលា លក្ខណៈវិនិច្ឆ័យ និងទំហំនៃការផ្តល់ការលើកទឹកចិត្ត និងយន្តការគ្រប់គ្រង តាមដានត្រួតពិនិត្យ។

លិខិតដដែលបានបន្តថា ត្រូវរៀបចំយន្តការអន្តរក្រសួង ស្ថាប័នមួយក្រោមចឆ័ត្រ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​មានការចូលរួមពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងទេ​សចរណ៍ ក្រសួងយុត្តិធ៌ម និងរដ្ឋបាលខេត្តព្រះសីហនុ ព្រមតាំងស្ថាប័នពាក់ព័ន្ឋផ្សេងទៀតតាមការចាំបាច់ ដែលមានភារកិច្ចសិក្សាលំអិត និងលើកអនុ​សាសន៍ស្តីពី វិធានការណ៍ជាកញ្ចប់របស់រាជរដ្ឋាភិបាល សម្រាប់ដោះស្រា​យបញ្ហាប្រឈមនេះ ព្រមទាំងដឹកនាំសម្របសម្រួល ជម្រុញការអនុវត្តន៍ ផ្សព្វផ្សាយ និងលើកកំពស់ការចូលរួមរបស់តួអង្គពាក់ព័ន្ឋ បន្ទាប់ពីរាជរដ្ឋាភិបាលដាក់ចេញវិធានការណ៍ខាងលើនេះ៕

Bokeo International Airport’s Construction to Wrap up by 2023

Currently, the construction of the international airport in Bokeo’s Tonphueng District is 85 percent finished. And that includes the completion of basic construction, water, and electricity supply. The airport is estimated to finish its construction in 2023.

The Director of the Bokeo International Airport Construction, Mr. Hongkham Oudomchit informed National Radio that the construction began in September 2020 and the initial plan was to finish it by 2022. However, due to the COVID-19 outbreak, the project faced multiple challenges along the way, resulting in delays.

Mr. Hongkham stated that construction is progressing as per plan now. Necessary equipment like aeronautical radio, passenger X-ray machines, boarding pass scanners, and other international-standard devices have been imported to start operations soon.

The director added that the total cost of the construction is USD 175 million, covering a 300-hectare area and the newly-constructed airport would be able to accommodate about 1,500,000-2,000,000 passengers every year. He said that the project’s completion would greatly help air travel from the province and facilitate tourism investment in the region.

 

អង្គការ OPEC លើក​ឡើង​ពី​តម្រូវ​ការ​ប្រេង​រយៈ​ពេល​វែង និងស្វែងរក ការ​វិនិយោគ

ដោយ: លាងហួរ

អន្តរជាតិ: អង្គការ OPEC បានបង្កើនការព្យាករណ៍របស់ខ្លួន សម្រាប់តម្រូវការប្រេងពិភពលោក ក្នុងរយៈពេលមធ្យម និងវែងនៅក្នុងទស្សនវិស័យប្រចាំឆ្នាំ ហើយអង្គការនេះ ត្រូវការទុននៃការវិនិយោគចំនួន១២,១ពាន់ពាន់លានដុល្លារ គឺចាំបាច់ដើម្បីបំពេញតម្រូវការនេះ។

ទស្សនៈពីអង្គការនៃប្រទេសនាំចេញប្រេងOPEC នៅក្នុងទស្សនវិស័យប្រេងពិភពលោកឆ្នាំ២០២២ មានសភាពផ្ទុយស្រឡះ ពីក្រុមអ្នកព្យាករ ណ៍ផ្សេងទៀតមើលឃើញថា តម្រូវការប្រេងឈានដល់កម្រិតទាប មុនឆ្នាំ២០៣០ ស្របពេលមានការកើនឡើង នៃថាមពលកកើតឡើងវិញ និងរថយន្តអគ្គិសនី។

ទោះជាយ៉ាងណាក៏ដោយ ទំហំនៃការវិនិយោគមានទំហំតិចតួចទៅក្នុងឧស្សា​ហកម្មប្រេងពិភពលោក ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារការធ្លាក់ចុះនៃឧស្សាហកម្ម ការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដូចជាគោលនយោបាយផ្តោតលើការបញ្ចប់ការផ្តល់ហិរញ្ញប្បទាន នៅក្នុងគម្រោងឥន្ធនៈហ្វូស៊ីល គឺជាមូលហេតុចម្បងនៃការព្រួយបារម្ភ។

តម្រូវការប្រេងពិភពលោក នឹងកើនឡើងដល់១០៣លានបារ៉ែល ក្នុងមួយថ្ងៃក្នុងឆ្នាំ២០២៣ ពោលគឺកើនឡើង២,៧លានបារ៉ែល ក្នុងមួយថ្ងៃធៀបនឹងឆ្នាំ២០២២។

អង្គការOPEC ក៏បានបង្កើនការព្យាករណ៍ តម្រូវការរបស់ខ្លួនសម្រាប់រយៈពេលមធ្យមដល់ឆ្នាំ២០២៧ ដោយនិយាយថា តួលេខនេះគឺកើនឡើងជិត២លានបារ៉ែលក្នុងមួយថ្ងៃធៀបនឹងឆ្នាំមុន៕

អាកាសយានដ្ឋានអន្តរជាតិខេត្តបរកែវ របស់ឡាវ គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៣

ដោយៈ សុខុម

វៀងចន្ទន៍: អាកាសយានដ្ឋានអន្តរជាតិ ខេត្តបរកែវ (Bokeo International Airport) របស់ប្រទេសឡាវ ដែលបានចាប់ផ្ដើមដំណើរការសាងសង់ក្នុងឆ្នាំ២០២០ រំពឹងបញ្ចប់ជាស្ថាពរនៅឆ្នាំក្រោយ។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៣១ ខែតុលា។

បច្ចុប្បន្ន ការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិ ដែលស្ថិតនៅក្នុងស្រុក Tonphueng នៃខេត្តបកែវ នេះសម្រេចបាន៨៥%ហើយ ដោយ រួមមានទាំងការតប្រព័ន្ធទឹកស្អាត និងបណ្ដាញផ្គត់ផ្គង់អគ្គិសនីផងដែរ។

លោក Hongkham Oudomchit នាយកផ្នែកសាងសង់អាកាសយានដ្ឋានអន្តរជាតិខេត្តបកែវ បានថ្លែងប្រាប់វិទ្យុជាតិរបស់ឡាវថា អាកាសយានដ្ឋាននេះ បានចាប់ផ្ដើមការសាងសង់នៅខែកញ្ញា ឆ្នាំ២០២០ ហើយផែនការដំបូងគឺគ្រោង នឹងបញ្ចប់ជាស្ថាពរនៅត្រឹមឆ្នាំ២០២២។

ទោះជាយ៉ាងណា លោកលើកឡើងថា ដោយសារវិបត្តិកូវីដ-១៩ គម្រោងនេះ បានជួបប្រទះបញ្ហាប្រឈមជាច្រើន ដែលនាំឱ្យមានការពន្យារពេលសាងសង់ ទើបមិនអាចបញ្ចប់ការសាងសង់ ជាស្ថាពរតាមការគ្រោងទុក។

នាយករូបនេះបន្ថែមទៀតថា ថ្លៃចំណាយសរុបនៃការសាងសង់ អាកា​សយានដ្ឋានអន្តរជាតិ ដែលគ្របដណ្ដប់លើផ្ទៃដីប្រមាណ៣០០ហិតានេះគឺមានចំនួន១៧៥លានដុល្លារអាមេរិក ហើយមានសមត្ថភាពទទួលអ្នកដំណើ​រប្រមាណចន្លោះពី១,៥លាននាក់ ទៅ២លាននាក់ក្នុងមួយឆ្នាំៗ។

លោកគូសបញ្ជាក់បន្ថែមទៀតថា នៅពេលសាងសង់បញ្ចប់ជាស្ថាពរ គម្រោងអាកាសយានដ្ឋានអន្តរជាតិនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរតាមផ្លូវអាកាសពីខេត្តនេះបានច្រើន ហើយនឹងជួយជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍ក្នុងតំបន់នេះ៕ Laotian Times៕