ជម្លោះរវាងអាមេរិក និងអារ៉ាប៊ីសាអូឌីត ធ្វើឱ្យចិនមានឱកាសពង្រីក ឥទ្ធិពលកាន់តែខ្លាំងនៅមជ្ឈិមបូព៌ា?

ដោយៈ សុខុម

ហុងកុង: ក្រុមអ្នកជំនាញលើកឡើងថា ជម្លោះរវាងសហរដ្ឋអាមេរិក និងប្រទេសអារ៉ាប៊ីសាអូឌីត ជុំវិញការផលិតប្រេង និងការធ្លាក់ចុះឥទ្ធិពលរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នៅតំបន់មជ្ឈិមបូព៌ា ធ្វើឱ្យមហាយក្សចិន មានឱកាសពង្រីកឥទ្ធិពលរបស់ខ្លួន កាន់តែខ្លាំងនៅក្នុងតំបន់នេះ។

ទំនាក់ទំនងរវាងមហាយក្សចិន និងបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ត្រូវបានពង្រឹង ដោយប្រធានាធិបតីចិន លោក ស៊ី ជីនភីង គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីត និងចូលរួមកិច្ចប្រជុំកំពូលជាមួយបណ្ដាមេដឹកនាំក្នុងតំបន់ បន្ទាប់ពីលោកជាប់ឆ្នោតអាណត្តិទី៣ ជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន។

ក្រុមអ្នកជំនាញមើលឃើញថា “នេះជាឱកាសដ៏ល្អកម្ររកបាន សម្រា​ប់មហាយក្សចិន ក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួន ប្រសិនបើសហរដ្ឋអាមេរិក ដកខ្លួនចេញពីតំបន់នេះ”។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី៣០ ខែតុលា។

គម្រោងដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនភីង ត្រូវបានប្រកាសដោយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត គឺព្រះអង្គម្ចាស់ Faisal bin Farhan បន្ទាប់ពីកិច្ចប្រជុំតាម Video Conference ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ប៉ុន្តែរដ្ឋាភិបាលក្រុងប៉េកាំង មិនទាន់បញ្ជាក់នៅឡើយទេ។

ការប្រកាសនេះ ធ្វើឡើងស្របពេលសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត កំពុងមានជម្លោះនឹងគ្នារឿងប្រេង បន្ទាប់ពីរដ្ឋាភិបាលក្រុងរីយ៉ាដ បានដឹកនាំសមាជិក នៃក្រុមប្រទេសផលិតប្រេងរបស់អង្គការOPec+ ធ្វើសេចក្ដីសម្រេចកាលពីខែមុន ដើម្បីកាត់បន្ថយការផលិតប្រេង រហូតដល់ទៅ២លានបារ៉ែលក្នុងមួយថ្ងៃ ឆ្លើយតបទៅនឹងតម្រូវការធ្លាក់ចុះ។

ការកាត់បន្ថយការផលិតនេះ បានធ្វើឱ្យប្រេងឥន្ធនៈ ហក់ឡើងថ្លៃខ្ពស់ និងបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ចអាមេរិក នៅមុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា នេះ។

រដ្ឋាភិបាលក្រុងរីយ៉ាដ គឺជាដៃគូសន្តិសុខយូរអង្វែងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ប៉ុន្តែទន្ទឹមនឹងនេះរដ្ឋាភិបាលក្រុងរីយ៉ាដ ក៏ចូលរួមជាផ្នែកមួយនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” របស់រដ្ឋាភិបាលក្រុងប៉េកាំងផងដែរ។

អ្នកសង្កេតការណ៍ជាច្រើនមើលឃើញថា ការសម្រេចចិត្តនេះ ជាការទះកំផ្លៀងសហរដ្ឋអាមេរិក ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងរីយ៉ាដ ជុំវិញបញ្ហាជាច្រើនរាប់ចាប់ពីបញ្ហាសិទ្ធិមនុស្ស រហូតដល់បញ្ហាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

អ្នកខ្លះលើកឡើងថា ទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺន ជាមួយអារ៉ាប៊ីសាអូឌីត អាចធ្វើឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បាត់បង់ឥទ្ធិពលនៅតំបន់មជ្ឈិមបូព៌ា ហើយអ្នកទទួលផលធំគឺមហាយក្សចិន៕ South China Morning Post៕

ឋានសួគ៌លំហែរផ្តល់ឲ្យអតិថិជននូវជម្រើសបង់ប្រាក់ត្រឹម៥០ដុល្លារប៉ុណ្ណោះក្នុងមួយខែ

ដោយៈគង់ សូរិយា

       ភ្នំពេញៈ ក្នុងគោលដៅលើកទឹកចិត្តអតិថិជន ទទួលបានដីលំហែរកំសាន្តចុងសប្តាហ៍ ក្រុមហ៊ុនYoungssia Real Estateបានផ្តល់កញ្ចប់បង់ប្រាក់លើសទឹកចិត្តដល់អតិថិជន ត្រឹម៥០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។

អគ្គនាយកក្រុមហ៊ុនYoungsia Real EstateលោកCololer Tanបានមានប្រ​សាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា គំរោងឋានសួគ៌លំហែរបាន និងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ឋជាច្រើន ដើម្បីបំពេញនូវទីតាំងមួយ ដែលមានភាពស័ក្តិសម ជាទីតាំងលំហែរកាយពិតប្រាកដ និងជាទីតាំងដែលអតិថិជន ទទួលអារម្មណ៍មានផាសុខភាព និងមនោរម្យសំរាប់ការសំរាក​បន្ទាប់ពីនឿយហត់ពីការងារ។

លោកបន្តថា “ការសម្រេចដាក់ឈ្មោះគំរោងនេះ “ឋានសួគ៌លំហែរ” ព្រោះទីតាំងនេះ បណ្តុំទៅដោយរមណីយដ្ឋានទេសចរណ៍កែច្នៃ និងធម្មជាតិ ដោយជុំវិញទីនេះមានជួរភ្នំ មានទឹកធ្លាក់ពីលើភ្នំ និងទេសភាពដ៏ស្រស់ត្រ​កាល”។លោកបន្ថែមថា “យើងកំពុងអភិវឌ្ឍន៍តំបន់នេះ ជារមណីយដ្ឋានលំហែរ ដោយមានដាំផ្កាក្ងោក៤០០ដើម មានស្រះទឹកសម្រាប់កំសាន្ត មានសួនច្បារ និងទេសភាពជើងភ្នំ១៨០ដឺក្រេ ពិសេសយើងមានផ្តល់ជូនសេវាសន្តិសុខ២៤ម៉ោង”។

លោកCooler Tanជាអ្នកអភិវឌ្ឈន៍ និងជាម្ចាស់គំរោងបូកគោលែន១ បូកគោលែន២ និងបូកគោលែន៣ និងគំរោងឆ្នេរសមុទ្រកោងកាង ដែលសុទ្ឋជាគំរោងទទួលបានការគាំទ្រខ្ពស់ ដោយសារការអភិវឌ្ឍគំរោងនិមួយៗផ្តោតលើនិរន្តរភាពបរិស្ថាន និងមានទស្សនទានរៀបចំផែនការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

គំរោង “ឋានសួគ៌លំហែរ”ស្ថិតនៅកៀកនឹងផ្លូវជាតិលេខ៤១ ព្រំប្រទល់រវាងខេត្តតាកែវ និងខេត្តកំពត ពោលគឺស្ថិតនៅក្បែររមណីយដ្ឋានត្រីមាស រមណីយដ្ឋានកំពូលពេជ្រ រមណីយដ្ឋានពុទ្ឋគិរីជាដើម៕

 

សាធារណៈជនលើកសំណួរចំនួនបីដល់ក្រុមហ៊ុនCRBC ពីផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុដែលចាប់ផ្តើមយកលុយពីថ្ងៃនេះ

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ អ្នកបើកបរល់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុបានលើកជាសំណួរចំនួនបី ទាក់ទងនឹងផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុប្រវែងជាង១៨៧គីឡូម៉ែត្រ។

ផ្លូវល្បឿនលឿនជាប្រវត្តិសាស្រ្តនេះ ចាប់អនុវត្តន៍ការបង់ប្រាក់ពីថ្ងៃទី១ វិច្ឆិកានេះតទៅហើយ ខណៈមានការលើកឡើងពីតម្លៃ ធ្វើដំណើរខ្ពស់ ពិសេសរដ្ឋរថយន្តកុងទីណ័រ ប៉ុន្តែក្រោមការសម្របសម្រួល ពីក្រសួងសាធា​រណការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំក្រុមហ៊ុនកាលពីអំឡុងសប្តាហ៍មុន គឺក្រុមហ៊ុន នឹងបញ្ចុះតម្លៃថ្លៃធ្វើដំណើរឆ្លងកាត់លើផ្កូវនេះ។

លោកមករា វង្សដែលបានធ្វើដំណើរលើផ្លូវនេះ កាលពីសប្តាហ៍មុនបានលើកឡើងជាសំណួរថា ការធ្វើដំណើរលើផ្លូវនេះ ពិតជារឿងគួរឲ្យរំភើបមួយ ព្រោះវាជាប្រវត្តិសាស្រ្តសម្រាប់កម្ពុជា ដែលវានឹងផ្តល់ផលប្រយោជន៍ និងជម្រុញការរីកចម្រើនសេដ្ឋកិច្ចជាតិ ប៉ុន្តែលោកបានលើកជាសំណួរថា ចំនួនបី ទី១ ហេតុអ្វីផ្លូវនេះ មិនដាក់ភ្លើងបំភ្លឺផ្លួវនៅពេលរាត្រី ព្រោះបើតាមទំហំចំណាយ​២០០០លានដុល្លារ លើការសាងសង់ផ្លូវនេះ គឺជាការចំណា​យច្រើនណាស់ ហេតុអ្វីមិនមានភ្លើងបំភ្លឺនាពេលរាត្រី។ លោកបន្តថា ដើម្បីសុវត្ថិភាពអ្នកបើកបរ និងដើម្បីជាចំណងដៃល្អ និងសម្រាប់ការចងចាំដ៏ល្អរបស់ប្រជាជនកម្ពុជា ក្រុមហ៊ុនគួរតែបំពាក់ភ្លើងបំភ្លឺផ្លូវលើផ្លូវនេះ ព្រោះទំហំចំណាយវាមិនច្រើនពេកនោះទេ។

ទី២ ហេតុអ្វីក្រុមហ៊ុន មិនធ្វើរបងសងខាងផ្លូវឲ្យមានកំពស់ខ្ពស់ជាងនេះ ដើម្បីបង្ការសត្វគោ ក្របីឆ្លងកាត់បាន ព្រោះរបងបច្ចុប្ប​ន្នដែលមានកំពស់ប្រហែល៤០ទៅ៥០សង់ទីម៉ែត្រ គឺគោ ក្របីអាចរត់ឆ្លងកាត់បាន និងសំណួរទី៣ ហេតុអ្វីផ្លូវនេះសាងសង់ដោយគ្មានបច្ចេកទេស កៅស៊ូមិនម៉ដ្ឋ​រលោង និងមានស្នាមបំណះរួចទៅហើយ ខណៈផ្លូវនេះទើបបើកដំណើរការ​ទើបបាន១ខែប៉ុណ្ណោះ។

ជាមួយគ្នានេះ លោកស៊ីវ ម៉េងដែលបានធ្វើដំណើរលើផ្លូវនេះកាលពីសប្តាហ៍មុនផងដែរ ក៏បានលើកឡើងស្រដៀងគ្នាថា ការមានផ្លូវជាប្រវត្តិ​សាស្រ្តនេះ ពិតជាធ្វើឲ្យមនុស្សគ្រប់គ្នាសប្បាយចិត្ត ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ឋតែពេញចិត្តគុណភាពផ្លូវនេះនោះទេ ព្រោះភាពរពើតរពើងរបស់ផ្លូវនេះ និងបំណះលើផ្លូវបានកើតមានរួចទៅហើយ។

លោកបន្តថា “ទំហំចំណាយសាងសង់ផ្លូវនេះធំណាស់ ច្រើនណាស់ ហេតុអ្វីមិនធ្វើឲ្យល្អ និងស័ក្តិសមនឹងតម្លៃលុយដែលបានចំណាយលើវា”។​លោកបន្តថា “យើងសង្ឃឹមថាផ្លូវល្បឿនលឿនភ្នំពេញ បាវិតដែលគ្រោងបើកការដ្ឋានសាងសង់នាខែមិថុនា ឆ្នាំ២០២៣ខាងមុខ នឹងមានគុណភាពល្អជាងផ្លូវទី១នេះ”។

វិស្វករផ្នែកស្ពាន ថ្នល់មួយរូបដែលបានបញ្ចប់ការសិក្សានៅប្រទេសរុស្ស៊ីបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា តាមរយៈបទពិសោធន៍របស់លោក និងអ្វីដែលលោកបានមើលឃើញ បន្ទាប់ពីបានធ្វើដំណើរលើផ្លូវនេះកាលពីថ្ងៃច័ន្ទ លោកគិតថា ការចំណាយសាងសង់ផ្លូវនេះអស់ទឹកប្រាក់ចន្លោះពី១០០០ ទៅ១២០០លានដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែទំហំចំណាយប៉ោងធំបែបនេះ ដោយសារក្រុមហ៊ុនChina Road and Bridgeជារបស់រដ្ឋាភិបាលចិន ហេតុនេះរដ្ឋាភិបាលប្រទេសរបស់គេ តម្រូវឲ្យប្រើប្រាស់ក្រុមហ៊ុនមកពីប្រទេសចិន ដូច្នេះផលចំណេញពិតជារឿងធម្មតា សម្រា​ប់ទំនាក់ទំនងមួយ ដែលត្រូវការពឹងគ្នាទៅវិញទៅមក៕

ការសិក្សាថ្មីៈ វិស័យសំណង់ប្រើប្រាស់ថាមពលច្រើនជាងគេស្របពេលអ្នកជំនាញស្នើឲ្យអ្នកអភិវឌ្ឍន៍ផ្តោតលើអាគារបៃតង

  ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ យោងទៅលើការសិក្សាថ្មីមួយ របស់កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP) ប្រចាំកម្ពុជាឱ្យដឹងថា វិស័យសំណង់នៅក្នុងប្រទេសកម្ពុជា បានប្រើប្រាស់ថាមពលច្រើនជាងគេ បើធៀបនឹងវិស័យផ្សេងៗទៀត។

ការសិក្សានេះបានរកឃើញថា វិស័យសំណង់នៅប្រទេសកម្ពុជាបានប្រើប្រាស់ថាមពល ប្រមាណ៥០ភាគរយនៃថាមពល ដែលបានប្រើប្រាស់សរុបនៅក្នុងប្រទេស រាប់តាំងពីចាប់ផ្ដើមការសាងសង់សំណង់ដំបូង រហូតដល់សំណង់នោះ បានរួចរាល់និងដាក់ដំណើរការ។

យ៉ាងណាក្ដី អ្នកជំនាញនៃវិស័យសំណង់បៃតង បានជំរុញឱ្យអ្នកអភិ​វឌ្ឍន៍ក្រោយៗ គិតគូរពីការប្រើប្រាស់ថាមពល ដោយសំដៅលើការសាង​សង់អគារបៃតង។

ការកើនឡើងនៃវិស័យសំណង់នេះដែរ កម្ពុជាធ្លាប់ជួបនូវវិបត្តិថាមព​លម្ដងរួចមកហើយកាលពីឆ្នាំ២០១៩ ដោយកាលនោះអាជ្ញាធរអគ្គិសនីបានកាត់ផ្ដាច់អគ្គិសនី នៅតាមតំបន់មួយចំនួន ដើម្បីសន្សំថាមពលទៅប្រើប្រាស់នៅតំបន់ ដែលមានការចាំបាច់ ដូចជា តំបន់ឧស្សាហកម្ម តំបន់ពាណិ​ជ្ជកម្មជាដើម។

លោកហាក់ទ្រី ទេវាយុធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធុរៈកិច្ចនៃក្រុមហ៊ុនGolden Tree បានមានប្រសាសន៍ឱ្យដឹងថា កម្ពុជាគួរតែគិតគូរដល់ការសាងសង់អគារបៃតងចាប់ពីពេលតទៅ ពីព្រោះអគារបៃតងវាបានជួយសន្សំសំចៃថាមពល តាំងពីការសាងសង់រហូតដល់អគារដំណើរការ។

លោកបន្តថា “ការសាងសង់អគារបៃតង នឹងជួយកាត់បន្ថយនូវការប្រើប្រាស់ថាមពលអគ្គិសនី ឬក៏ទឹកនៅក្នុងអគារទាំងមូល ពីព្រោះថាអគារប្រភេទនេះ វានឹងទាកយកថាមពលកកើតឡើងវិញ មកប្រើប្រាស់ដូចជាខ្យល់ និងពន្លឺព្រះអាទិត្យជាដើម”។

លោកបន្តថា ជាការពិតណាស់ វិស័យសំណង់គឺជាវិស័យមួយដែលមានការបំពុលបរិស្ថាន ខ្ពស់ជាងវិស័យដទៃទៀត។ ដូច្នេះហើយយើងត្រូវការយកចិត្តទុកដាក់ដល់បញ្ហាបរិស្ថាន ជាក់ស្ដែងក្រុមហ៊ុនរបស់យើង Golden Tree ដែលជាក្រុមហ៊ុនគិតគូរ ដល់សំណង់អគារបៃតងបានចាប់ផ្ដើមអនុវត្តន៍និងជាគំរូ ដល់អ្នកអភិវឌ្ឍន៍អគារនៅក្នុងប្រទេសកម្ពុជា ។

លោកស៊ីម បូវិសាល ទីប្រឹក្សានៃសមាគមទីប្រឹក្សាសមាគមអ្នកផ្ដល់ប្រឹក្សាសំណង់អគារបៃតងកម្ពុជាបានថ្លែងឱ្យដឹងថា កត្តាដែលអ្នកអភិវឌ្ឍន៍សំណង់អគារ នៅក្នុងប្រទេសកម្ពុជា មិនសូវគិតគូរទៅលើអគារបៃតងពីព្រោះតែការសាងសង់អគារបៃតង ត្រូវការចំណាយច្រើនជាងការសាងសង់អគារធម្មតាៗ។

លោកបន្តថា “ប៉ុន្តែអគារបៃតង នឹងធ្វើឱ្យម្ចាស់អគារចំណេញមកវិញនៅពេលសាងសង់រួច ដូចជាសន្សំសំចៃក្នុងការប្រើប្រាស់ថាមពល ក្នុងអគារ ជួយដល់ផាកសុខភាពអ្នកធ្វើការនៅក្នុងអគារ និងមិនបញ្ចេញជាតិពុលទៅក្នុងបរិយាកាស តាមរយៈការប្រើប្រាស់ម៉ាស៊ីនត្រជាក់ច្រើន ប្រើប្រា​ស់ថាមពលច្រើនជាដើម”។

លោកក៏បានជំរុញឱ្យអ្នកអភិវឌ្ឍន៍សំណង់អគារ គួរតែងាកមកគិតគូរពីបរិស្ថាន និងនាំគ្នាចាប់ផ្ដើមសាងសង់អគារបៃតង ខណៈនៅកម្ពុជាមានចំនួនអគារបៃតងតិចតួចបំផុត បើធៀបនឹងប្រទេសក្នុងតំបន់អាស៊ាន ជាពិសេសប្រទេសជិតខាងកម្ពុជា៕

អ្នកជំនាញបង្ហើបពីទីតាំងដីដែលមិនគួរវិនិយោគ ព្រោះហានិភ័យជាប់គាំង

 ដោយៈស៊ីវ ម៉េង

       ភ្នំពេញៈ ការវិនិយោគដីធ្លីនៅតែមានភាពចំណេញខ្ពស់ ធៀបនឹងការវិនិយោគផ្នែកផ្សេងៗទៀត ក្នុងវិស័យអចលនទ្រព្យ ប៉ុន្តែមិនប្រាកដថាអ្នកមានប្រាក់វិនិយោគ សុទ្ឋតែទទួលបានផលចំណេញនោះទេ។

លោក​ឧកញ៉ាកាង សុធី អគ្គ​នាយ​អគ្គនាយក​ក្រុមហ៊ុន Century21 Land Station Real Estate បាន​មានប្រសាសន៍ ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពីពេលថ្មីៗនេះ​ថា ការវិនិយោគ​ដីធ្លី អ្នកណា​ក៏​ចង់​លក់​ឆាប់​ដាច់ និង​ទទួលបាន​ផលចំណេញ​លឿន​ដែរ ប៉ុន្តែ​លក្ខ​ខ័​ណ្ឌ​ទីតាំង សណ្ឋាន​ដី​ពិតជា​កត្តា​សំខាន់ ដើម្បី​ឲ្យ​ដី​របស់ខ្លួន​លក់​ឆាប់​ដាច់ និង​ទទួលបាន​ផលចំណេញ​ខ្ពស់។

ទី១ ដី​មាន​ទីតាំងនៅ​ជុំវិញ​វត្ត​អា​រ៉ា​ម

លោក​ឧកញ៉ា​កាង សុធី បានមានប្រសាសន៍​ឲ្យ​ដឹងថា ទោះជា​ប្រជាជន​ខ្មែរ​និយម​ទៅធ្វើ​បុណ្យ​នៅ​វត្ត​អា​រ៉ា​ម​ក្តី តែ​ទីតាំង​ដី​ដែល​នៅក្បែរ​វត្ត​អា​រ៉ា​ម ទាំង​ខាងមុខ​ខាងក្រោយ និង​ជាប់​របង​វត្ត ពិតជា​ដី​មិន​ងាយ​លក់​ចេញ​នោះទេ ទោះជា​ដី​នោះ​មានតម្លៃ​ទាប​ជាង​ទីផ្សារ​ក៏ដោយ។

លោក​បន្តថា ដី​នៅតាម​ជុំវិញ​វត្ត​អា​រ៉ា​ម ពិតជា​មិន​ងាយ​ទាក់ទាញ​ការចាប់អារម្មណ៍​ច្រើន​នោះទេ និង​ប្រហែល​ពួកគេ​មិន​ចង់​មាន​សម្លេង​រំខាន នៅពេល​មានកម្ម​វិធី​បុណ្យទាន​នានា ក៏ដូចជាពាក់ព័ន្ឋនឹង​បញ្ហា​ហុងស៊ុយ​ផងដែរ។

ទី២ដី​មាន​ផ្នូរ​ឬ​ម៉ុង​ខ្មោច​នៅក្បែរ

ជាទូទៅ​មនុស្ស​ណា​ក៏​ស្លាប់​ដែរ តែ​ពេល​ស្លាប់​ពួកគេ​នឹង​ក្លាយជា​ខ្មោច ហេតុនេះ​ទីតាំង​ដី​ដែល​នៅក្បែរ​ផ្នូរខ្មោច ឬ​ចេតិយ មិនគួរ​ទិញ​នោះទេ ដោយ​សារ​មនុស្ស​មិន​ចូលចិត្ត​ផ្នូរ ឬ​ម៉ុង​ខ្មោច​នោះឡើយ។

ការទិញ​ដី​មាន​ទីតាំង​បែបនេះ ពិតជា​ពិបាក​លក់​ចេញ និង​មិន​ងាយ​បាន​ផលចំណេញ។

ទី៣ រាង​ឬ​សណ្ឋាន​ដី

រាង​ឬ​សណ្ឋាន​ដី​ក៏មាន​សារៈសំខាន់ ដើម្បី​ទាក់ទាញ​អ្នកទិញ​បន្ត ឬ​អ្នកវិនិយោគ​ផងដែរ ព្រោះ​បើ​រាង​ដី​មិន​សមស្រប និង​មាន​សណ្ឋាន​វៀច ពិតជា​មិន​ធ្វើ​ឲ្យ​ដី​នោះ​ងាយ​លក់​នោះទេ ហើយ​វា​ក៏​មិន​ឡើងថ្លៃ​លឿន​ដែរ។

លោក​ឧកញ៉ា​កាង សុធី​បាន​ឲ្យ​ដឹងថា ដើម្បី​ដឹង​ពី​រាង​ឬ​សណ្ឋាន​ដី​ណាមួយ សូមកុំ​មើល​នឹង​ភ្នែក​ទទេ តែ​ត្រូវសុំ​ប្លង់​ម្ចាស់​ដី​យកមក​មើល ទើប​យើង​អាច​ដឹងថា​រាង​ឬ​សណ្ឋាន​ដី​នោះ​មាន​លក្ខណៈ​ដូចម្តេច។

ទី៥ ដី​មាន​ប្រវត្តិ​មិន​ច្បាស់លាស់

ដី​មាន​ប្រវត្តិ​មិនសូវ​ច្បាស់លាស់ ច្រើន​ជា​ដី​នៅ​ខេត្ត​ទើប​មានការ​រីកចម្រើន និង​ទាក់ទាញ​ការវិនិយោគ ដែល​បច្ចុប្បន្ន​ដី​ប្រភេទ​នេះ​ច្រើន​មាននៅ​ខេត្តមណ្ឌលគិរី កំពង់ស្ពឺ​ជាដើម ដោយសារ​មាន​មន្ត្រី​ខិលខូច​មួយចំនួន បានចេញ​ប្លង់ដី​ត្រួត​លើ​គ្នា ដែល​ដី​ខ្លះ​មាន​ប្លង់​កាន់កាប់​រហូតដល់៤ ទៅ៥នាក់​ក៏មាន។

ដីដែលគ្មានផ្លូវច្បាស់លាស់

       ដីមានផ្លូវមិនច្បាស់លាស់ ឬគ្មានផ្លូវតែម្តង ហើយបើមានគឺមានតែក្នុងផែនទី មិនគួរវិនិយោគនោះទេ ព្រោះមិនដឹងថា ដីនោះនឹងឡើងនៅពេលណា និងផ្លូវសាងសង់ពេលណាច្បាស់លាស់ឡើយ ប៉ុន្តែក៏មានអ្នកវិនិយោគ​មួយចំនួនហ៊ានប្រឈមហានិភ័យ និងអាចមានឱកាសទទួលបានផលចំណេញខ្ពស់ផងដែរ។

ដីដែលមានផ្លូវទាល់ និងផ្លូវតូច

       ដីដែលមានទីតាំងស្ថិតនៅលើផ្លូវតូចៗ ដែលរថយន្តមិនអាចជៀសគ្នាបាន និងជាដីមានផ្លូវទាល់ វាជាប្រភេទដីមិនងាយឡើងថ្លៃឡើយ ព្រោះតំបន់ដែលមានផ្លូវតូចៗបែបនេះ អ្នកអភិវឌ្ឈន៍ធំៗពួកគាត់មិនងាយទៅអភិវឌ្ឍន៍ឡើយ ព្រោះវាពិបាកក្នុងការដោះស្រាយ បញ្ហាសំណងជូនប្រជាពលរដ្ឋ៕

 

កោះស្តេចឋានសួគ៌ធម្មជាតិនាអតីតៈទឹកដីអាណុងអណោច

 ដោយៈ គង់ សូរិយា

       កោះកុងៈ សំរាកលំហែរកាយលើឆ្នេរខ្សាច់ ចេញទូកស្ទូចត្រី អបអរសាទរជាមួយសម្លេងហ៊ោកញ្ចៀវពេលស្ទូចត្រីបានធំៗ និងហែលទឹកមើលផ្កាថ្ម ដ៏ស្រស់ស្អាតនៅក្នុងទឹកថ្លាឆ្វេង ព៌ណខៀវស្រងាត់ អ្នកពិតជាអាចរកឃើញទីតាំងទាំងនេះនៅទឹកដីកោះស្តេច ខេត្តកោះកុង។

ទស្សនាថ្ងៃរះពេលព្រឹកព្រលឹម ស្តាប់សម្លេងទឹករលក និងទូតនេសាទដូចធំជាជួរបើកឆ្លងកាត់ ហើយវិលវិញនៅពេលល្ងាច ក្រោមរស្មីព្រះអាទិត្យព៌ណមាសរៀបលិច ពិតជារ៉ូមែនទិកណាស់ សម្រាប់គូស្នេហ៍ទាំងឡាយ តែស្មេរអ្នកសរសេរក៏រំភើប និងចង់ទៅភ្លាមៗដែរ តែចាំបន្តិច ចាំចុងសប្តាហ៍សិន……………ហាហា…..។

នៅជុំវិញកោះស្តេច ប្រកបទៅដោយសម្រស់ទេសភាព ឆ្នេរខ្សាច់យ៉ាងសស្អាត និងប្រព័ន្ធជីវចម្រុះសមុទ្រដ៏ស្រស់បំព្រង ដែលជាទីមនោរម្យសម្រា​ប់ភ្ញៀវទេសចរជាតិ និង អន្តរជាតិនិយមទៅកម្សាន្តនៅទីនោះ ។

កោះស្តេចមានទីតាំងស្ថិតនៅក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បើចង់ទៅទីនោះ គឺត្រូវតែចំណាយពេលប្រហែលជាងពីរម៉ោងក្នុងការជិះទូកពីកំពង់ផែទេសចរណ៍ ខេត្តកោះកុង ទៅកាន់កោះស្តេច ដែលមានចម្ងាយជាង៨១គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ ឬក៏អាចធ្វើដំណើរចេញពីកំពង់ផែក្រុងព្រះសីហនុក៏បាន ។

អ្នកភូមិកោះស្តេច ដែលរស់នៅលើកោះស្តេចនេះ មានជីវភាពយ៉ាងសាមញ្ញបំផុត នឹងអាជីពជាអ្នកនេសាទ និងបម្រើសេវាកម្មទេសចរណ៍ដើម្បីចិញ្ចឹមជីវិត ។ កោះស្តេចជាកោះមួយនៅដាច់ស្រយាល ប៉ុន្តែមានទេសភាពរួមផ្សំ ជាមួយនឹងធនធានធម្មជាតិមានផ្កាថ្ម ត្រីសមុទ្រគ្រប់ប្រភេទគួរឱ្យគយគន់ បានធ្វើឱ្យទីនោះមិននៅឯកោទៀតឡើយ។

កោះស្តេចមានសម្រស់ស្រស់ស្អាត គ្រប់ដណ្តប់ដោយផ្ទៃដីប្រមាណជិត១០គីឡូម៉ែត្រការ៉េ៕

 

CRRC to build world longest subsea high-speed railway tunnel in E China’s Zhejiang Province

The construction and operation contract of high-speed railway linking Ningbo and Zhoushan in East China’s Zhejiang Province was finalized between China Railway Construction Corporation (CRRC) and local government of Zhejiang, CRRC announced on Sunday via its official WeChat account.

The settlement of the contract means that the world’s longest subsea high-speed railway will soon enter its construction phase.

The Ningbo-Zhoushan railway has total length of 76.396 kilometers, starting from Ningbo East station, eastwards to Jintang Island, Cezi island and ends at Zhoushan Island. Bridges and tunnels account for a combined 90 percent of the entire railway with 36 bridges and 17 tunnels.

The railway will cross the 100,000-ton-level of Jintang ship lane under the water via a 16.18-kilometer-subsea tunnel. CRRC will apply large shield tunneling machine to overcome the challenges including a high volume of water traffic and complex undersea conditions.

The Ningbo-Zhoushan railway will be an important component of local “1-hour-transport circle,” which will accelerate Zhoushan to join the Belt and Road Initiative and Yangtze River Economic Belt.

The contract covers 36 years of cooperation period which includes six years of construction period and 30 years operating the Ningbo-Zhoushan railway.

 

អ្នកជំនាញលើកឡើងពីផ្នែកចំនួន៣ នៃអចលនទ្រព្យកំពុងផ្លាស់ប្តូរនិន្នាការវិនិយោគ និងបែបផែនអភិវឌ្ឍន៍

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្នុងស្ថានភាពនៃសេដ្ឋកិច្ច ដែលមិនទាន់ប្រាកដប្រជា១០០ភាគរយ ការវិនិយោគលើវិស័យនានារួមទាំងអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជានៅតែមិនទាន់ច្បាស់លាស់នៅឡើយ។

យ៉ាងណាក្ដី ក៏មានអ្នកជំនាញអចលនទ្រព្យមួយចំនួន បានបង្ហាញពីទស្សនទាន ជាគន្លឹះមុននឹងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ នៅក្នុងស្ថានភាពដែលមិនទាន់ច្បាស់លាស់នេះ។

លោកង៉ែត ជូ ជាអ្នកជំនាញនៃវិស័យហិរញ្ញវត្ថុ និងអចលនទ្រព្យមួយរូបនៅក្នុងប្រទេសកម្ពុជា បានបង្ហាញពីទស្សនទានរបស់ខ្លួនផ្ទាល់ ដល់បណ្ដាកវិនិយោគិនថ្មីៗ ឬអ្នកដែលចង់ប្រឡូក ក្នុងវិស័យអចលនទ្រព្យនាពេលបច្ចុប្បន្ននេះ ។

នៅក្នុងវេទិកាមួយកាលពីពេលថ្មីៗកន្លងទៅនេះ លោកង៉ែត ជូបានមានប្រសាសន៍ឱ្យដឹងថា ការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាបានវិវត្តន៍ ទៅក្នុងទម្រង់ដែលមានទ្រង់ទ្រាយកាន់តែធំ។  នៅក្នុងការវិវត្ត នេះ ផ្នែកចម្បងចំនួនបី នៅក្នុងវិស័យអចលនទ្រព្យក៏ត្រូវវិត្តន៍ខ្លួនផងដែរ ។

ទី១ ដី សម្រាប់លក់រាយ និងពាណិជ្ជកម្ម ។ នៅពេលបច្ចុប្បន្ន និងទៅថ្ងៃខាងមុខ វិស័យលក់រាយ និងពាណិជ្ជកម្មនឹងត្រូវការដីទំហំយ៉ាងហោចណាស់២ពាន់ម៉ែត្រការេ សម្រាប់ហាងលក់រាយទំនើប។ វិស័យនេះវិវត្តន៍ចេញពីហាង ផ្ទះ និងដីឡូតិ៍ពាណិជ្ជកម្មតូចៗ។

លោកបន្តថា នាពេលបច្ចុប្បន្ន គេអាចសង្កេតឃើញទំនោរនៃការកើនឡើងវិស័យនេះ តាមរយៈការលេចឡើងនូវហាងកាន់តែច្រើន ដូចជាប្រេន Lucky Express 7Eleven Chip Mong Retail, Makro និង PTT Amozon ជាដើម។ នាពេលថ្មីៗនេះ ឆ្នាំ២០២២ ក្រុមហ៊ុន Big C ដែលជាប្រេនធំមួយរបស់ថៃ និងជាក្រុមហ៊ុនលក់រាយ បានទិញម៉ាត Kiwi ក្នុងចំនួន១៨ទីតាំង ហើយក៏មានផែនការដល់ឆ្នាំ២០២៦ ក្នុងការពង្រីកឱ្យបាន៣៥០ម៉ាតនៅកម្ពុជា។ ដូច្នេះ ទំនោរនៃតម្រូវការដីប្រភេទទីមួយនេះ នឹងកើនឡើងផងដែរ។

ទី២ គឺផ្ទះឬលំនៅដ្ឋាន។ ផ្នែកនេះ នឹងវិវត្តន៍ទៅប្រើប្រាស់ដីយ៉ាងហោចណាស់បីហិចតា សម្រាប់ការសាងសង់បុរីលំនៅដ្ឋាន។ វាជាវិស័យដែលនៅពីអតីតកាល និងបច្ចុប្បន្ន មានទម្រង់ដីឡូតិ៍តូច ដីស្រែតូច និងដីភូមិតូចៗសម្រាប់លំនៅដ្ឋាន។

ផ្នែកទី៣ គឺ ដីសម្រាប់ឧស្សាហកម្ម ដែលនឹងវិវត្តន៍ទៅប្រើប្រាស់ទំហំដីយ៉ាងហោចណាស់៥ហិចតា (ឬបើល្អបំផុតជាង ៥០ហិចតា) សម្រាប់ការប្រមូលផ្ដុំក្រុមហ៊ុនតូច និងមធ្យម សួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស។ វិស័យនេះវិវត្តន៍ពីដីស្រែតូចៗ ដីស្រែចម្ការ ឬដីភូមិតូចៗសម្រាប់អចល​នទ្រព្យឧស្សាហកម្ម ។

លោកង៉ែត ជូបានបន្ថែមថា ទៅថ្ងៃខាងមុខ ការវិនិយោគលើវិស័យអចលនទ្រព្យនឹងបន្ដវិវត្តន៍ទៅមុខ ហើយនិងកាន់តែមាន “យុទ្ធសាស្ត្រ” ។ គេអាចសង្កេតទំនោរនៃការវិវត្តន៍ចំនួនប្រាំ ដូចជា ទី១ ការផ្លាស់ប្តូរពីការ “ដើរតាមហ្វូងមនុស្ស ទៅជាការវិនិយោគប្រកបដោយយុទ្ធសាស្រ្ត ភាពច្នៃប្រឌិត និងគោលដៅ”។ ទី២ ការផ្លាស់ប្តូរពីការវិនិយោគលើគម្រោងតូចៗ ទៅជាគម្រោងទាក់ទាញ ខ្នាតធំ និងគម្រោងប្រកួតប្រជែង។

ទី៣ ការបង្កើតប្រព័ន្ធគ្រប់គ្រងឌីជីថល។ ទី៤ ការផ្លាស់ប្តូរពីអាជីវកម្មក្រៅផ្លូវការទៅជាការចុះបញ្ជីជាផ្លូវការ និងការអនុលោមតាមច្បាប់ពេញលេញ (រួមទាំងការបង់ពន្ធ) និងទី៥ ដើម្បីអាចសម្រេចចំណុចខាងលើទាំងអស់ គេត្រូវត្រូវការចំណេះដឹងស៊ីជម្រៅ បណ្តាញសង្គមច្រើន និងក្រុមការ​ងារ​​ដែលមានសមត្ថភាព និងប្តេជ្ញាចិត្ត៕

 

លោកឧកញ៉ាគីម ហ៊ាងសាងសង់បុរីជាមួយទំនុកចិត្ត ទោះបីស្ថិតក្នុងវិបត្តិ

 ដោយៈស៊ីវ ម៉េង

       ភ្នំពេញៈ ជាមួយនឹងទំនុកចិត្ត ស្គាល់ទីផ្សារច្បាស់លាស់ និងមើលឃើញឱកាសក្នុងវិបត្តិ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានសាងសង់បុរីចំនួនពីរ ក្នុងអំឡុងពេលដែលអ្នកអភិវឌ្ឍន៍ជាច្រើន បានផ្អាកនិងពន្យាពេលគំរោងរបស់ខ្លួន។

បុរីទី១ គឺKS Residences ដែលមានទីតាំងនៅស្រុកកៀនស្វាយ ក្នុងខេត្តកណ្តាល ដែលបុរីនេះលក់បានជោគជ័យលើសការរំពឹងទុក ទោះស្ថិតក្នុងបរិបទនៃវិបត្តិកូវីដក្តី និងបុរីទី២ មានទំហំធំរហូតដល់២៥ហិកតា និងជាបុរីមួយ ដែលផ្តោតលើលំនៅដ្ឋានសម្រាប់ក្រុមអភិជន។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaនិងជាប្រធា​នក្រុមប្រឹក្សាភិបាលបុរីវិមានសំណាង បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា នៅក្នុងពេលមានវវិបត្តិ លោកមើលឃើញជាឱកាស ព្រោះ វាជាពេលដែលផ្តល់ឲ្យនូវប្រាក់ចំណេញច្រើន ដោយសារពេលមានវិបត្តិសម្ភារៈសំណង់ចុះថ្លៃ តម្លៃពលកម្មថោក ព្រោះមនុស្សភាគច្រើនមិនសូវហ៊ាន​ចាប់ឱកាសនៅពេលនេះទេ។

លោកឧកញ៉ាបានបន្តថា “នៅពេលមានវិបត្តិ ហើយយើងនៅតែ​សាងសង់ នៅតែវិនិយោគ វានឹងបញ្ជាក់ថា អ្នកណាខ្លាំងពិតប្រាកដ”។ លោកបន្ថែមថា “ដូច្នេះទើបខ្ញុំចាប់ឱកាសក្នុងវិបត្តិ និងមិនសូវចាប់ឱកាសនៅពេលដែលគ្រប់គ្នា មើលឃើញជាឱកាសនោះទេ ព្រោះពេលនោះ ជាពេលដែលមានផលចំណេញតិច”។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា បុរី វិមានសំណាង លើផ្ទៃដី ២៥ហត មានព្រែកធម្មជាតិហូរកាត់ប្រវែង១០០០ម៉ែត្រ ដែលយើងនឹងថែនាំអោយបានល្អ និងស្អាត ដើម្បីជាផលប្រយោជន៌រួមសម្រាប់បងប្អូន ពុកម៉ែ ពូមីង និងមិត្តភក្តិ ដែលរស់នៅក្នុងបុរី វិមានសំណាង។

លោកបន្តថា “នៅពេលទាំងអស់គ្នាពិបាកលក់ ខ្ញុំនៅតែលក់បានជាហូរហែរ បើទោះជាបុរីភាគច្រើនលក់មិនបានច្រើនក្តី”។លោកបន្តថា “យើង​សាងសង់ដោយផ្តោតលើគុណតម្លៃ និងផ្តល់នូវគុណតម្លៃដល់អតិថិជន ព្រោះយើងបានបំពេញតាមលក្ខខ័ណ្ឌអាកាសធាតុ ធម្មជាតិ និងបែបផែននៃ​ការរស់នៅសម័យថ្មីដល់អតិថិជន”។

បុរីវិមានសំណាងបាន និងកំពុងដំណើរការលក់យ៉ាងរលូន ដោយរហូត​មកទល់ពេលនេះ ការលក់បុរីនេះក្នុងដំណាក់កាលទី១ សម្រេចបានប្រមា​ណ​៣០ភាគរយហើយ។

បុរីវិមានសំណាងបាននិងកំពុងសាងសង់លើទីតាំង ដែលព័ទ្ឋជុំវិញដោយស្ថាប័នរដ្ឋ ផ្សារទំនើប ផ្សារសហគមន៍ ពហុកីឡាដ្ឋានមរតកតេជោ និងព្រែកធម្មជាតិ ដែលផ្តល់ឲ្យអ្នករស់នៅនូវអារម្មណ៍ស្រស់ស្រាយ និងមានភាពមនោរម្យ ពិសេសមានសួនច្បារ ហាងកាហ្វេ កន្លែងស្ទូចត្រីកំសាន្តផងដែរ៕

អ្នកជំនាញ:គម្រោងខ្សែក្រវាត់មួយផ្លូវមួយរបស់ប្រទេសចិនផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រទេសកម្ពុជា

ដោយ: លាងហួរ

ភ្នំពេញ: ក្រុមមន្ត្រី និងអ្នកជំនាញកម្ពុជាបាននិយាយថា គម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកម្ពុជា និងចិន។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោក កៅ គឹមហួន បានមានប្រសា​សន៍ថា BRI គឺជាក្របខ័ណ្ឌដ៏សំខាន់មួយ ដែលជួយដល់ប្រទេសកម្ពុជាក្នុងការទាក់ទាញការវិនិយោគ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

លោកបានប្រាប់សារពត៌មាន Xinhua នៅក្នុងបទសម្ភាសន៍ថ្មីៗនេះថា ក្នុងនាមកម្ពុជាជាប្រទេសមួយ ដែលបានរងទុក្ខវេទនាយ៉ាងខ្លាំងពីស   ង្គ្រាម និងជម្លោះ ដូច្នេះវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់យើង មិនមានគ្រប់គ្រាន់ទេ យើងត្រូវការការវិនិយោគដើម្បីអភិវឌ្ឍផ្លូវថ្នល់ ស្ពាន និងកំពង់ផែក្នុងចំណោមហេដ្ឋារចនាសម្ព័ន្ធដទៃទៀត។

លោក កៅ គីម ហួន ដែលនឹងចូលកាន់តំណែងជាអគ្គលេខាធិការអាស៊ានចាប់ពីខែមករា ឆ្នាំ២០២៣ បានមានប្រសាសន៍ថា គម្រោង BRI បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន មិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដល់ប្រទេសដែលចូលរួមទាំងអស់ផងដែរ។

លោកបានបន្តថា កម្ពុជាជាប្រទេសដែលផលិតស្រូវបានច្រើន ព្រមទាំងរួមចំណែកធានាសន្តិសុខស្បៀង ដូច្នេះយើងក៏ត្រូវការការវិនិយោគលើប្រព័ន្ធធារាសាស្ត្រ ហើយគម្រោងហេដ្ឋារចនាសម្ព័ន្ធបែបនេះ ត្រូវការដើមទុនច្រើន។ ដូច្នេះBRI គឺជាក្របខ័ណ្ឌដែលអាចជួយយើង ទាក់ទាញវិនិយោ​គិនបាន។

ជាមួយគ្នានេះ លោក វ៉ាស៊ីម សូរិយា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានមានប្រសាសន៍ថា គម្រោងធំ BRI នៅកម្ពុជា រួមមាន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រោងចក្រវារីអគ្គិសនី ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ពហុកីឡដ្ឋានជាតិមរតកតេជោ ផ្លូវថ្នល់ និងស្ពានដែលបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គ​មរបស់ប្រទេសកម្ពុជា។

លោកបានបន្តថា “គម្រោងទាំងនេះបានផ្តល់ ហើយនឹងបន្តផ្តល់អត្ថប្រយោជន៍ជាក់ស្តែងជាច្រើនដល់សេដ្ឋកិច្ច និងប្រជាជនកម្ពុជា”។

ជាមួយគ្នានេះ លោក នាគ ច័ន្ទដារិទ្ធ នាយកមជ្ឈមណ្ឌលស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ នៃប្រទេសកម្ពុជាបានមានប្រសាសន៍ថា គម្រោ​ងBRI នឹងក្លាយជាកត្តារួមចំណែកសំខាន់មួយ ដល់កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ក្នុងយុគសម័យ ក្រោយជំងឺរាតត្បាតកូវីដ១៩។

លោកបានប្រាប់សារពត៌មានចិនXinhua ថា “ខ្ញុំជឿជាក់ថាគម្រោង BRI នៅទីនេះនឹងជួយឱ្យកម្ពុជា សម្រេចបាននូវគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការក្លាយជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០ខាងមុខនេះ៕