គណៈរដ្ឋមន្ត្រីថៃអនុម័តថវិកាជិត៣៩ពាន់លានដុល្លារសម្រាប់សាងសង់ទីក្រុងឆ្លាតវៃនិងមជ្ឈមណ្ឌលពាណិជ្ជកម្ម

ដោយ: លាងហួរ

បាងកក: អ្នកនាំពាក្យរដ្ឋាភិបាលលោកស្រីRatchada Thanadirek បានមានប្រសាសន៍ថា គណៈរដ្ឋមន្ត្រីថៃបានអនុម័ត ផែនការប្រតិបត្តិការសម្រាប់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងគម្រោងទីក្រុងឆ្លាតវៃ ដែលមានតម្លៃ១,៣៥ពាន់ពាន់លានបាត  (ប្រហែល៣៨,៨ពាន់លានដុល្លារ) នៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត(EEC) ។

យោងតាមផែនការរបស់រដ្ឋាភិបាលបានបង្ហាញថា ទីក្រុងនេះនឹងត្រូវបានសាងសង់នៅឆ្នាំ២០២៧  ហើយនិងត្រូវបានអភិវឌ្ឍ ទៅជាទីក្រុងឆ្លាតវៃមួយ ក្នុងចំណោមទីក្រុងឆ្លាតវៃកំពូលទាំង១០ របស់ពិភពលោកនៅឆ្នាំ២០៣៧។

លោក​ស្រី​បាន​បន្តថា “ទីក្រុង​នេះ​ក៏​នឹង​ធ្វើ​ជា​គំរូ​ សម្រាប់​ការ​អភិវឌ្ឍ​ទីក្រុង​ឆ្លាតវៃ​ផ្សេង​ទៀត​នៅ​ទូទាំង​ប្រទេស​ថៃផងដែរ”។

នេះគឺជាគម្រោងដ៏ធំទី៥ នៃហេដ្ឋារចនាសម្ព័ន្ធនៅក្នុងច្រករបៀង(EEC) បន្ទាប់ពីការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿន រវាងព្រលានយន្តហោះចំនួន៣ ការពង្រីកព្រលានយន្តហោះU-tapao កំពង់ផែឧស្សាហកម្ម Map Ta Phut ដំណាក់កាលទី៣ និងកំពង់ផែLaem Chabang ដំណាក់កាលទី៣។

ចំណែកគម្រោង​សាងសង់ទីក្រុង​ឆ្លាតវៃ ដែលមាន​រយៈពេល១០ឆ្នាំ​នេះ ​នឹង​ត្រូវ​បែង​ចែក​ជា៣ដំណាក់កាល។

នៅក្នុងដំណាក់កាលដំបូង ចាប់ពីឆ្នាំ២០២៣-២០២៧ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុ បូករួមទាំងអគាររដ្ឋាភិបាល និងលំនៅដ្ឋាននឹងត្រូវសាងសង់លើផ្ទៃដីទំហំ៥.៧៩៥រ៉ៃ ស្មើនឹង៤០ភាគរយនៃគម្រោងទាំងមូល។

នៅក្រោមដំណាក់កាលទីពីរ ចាប់ពីឆ្នាំ២០២៨-២០២៩ មជ្ឈមណ្ឌលពាណិជ្ជកម្មនឹងត្រូវបានពង្រីក ហើយមជ្ឈមណ្ឌលវេជ្ជសាស្ត្រត្រូវបានសាងសង់លើផ្ទៃដីទំហំ៤.២៥៤រ៉ៃ ស្មើនឹង២៩ភាគរយនៃគម្រោងទាំងមូល។

ដំណាក់កាលទី៣ចុងក្រោយ នឹងអនុវត្តន៍ចាប់ពីឆ្នាំ២០៣០-២០៣២ទំហំផ្ទៃដី ដែលនៅសល់ចំនួន៤.៥៧០រ៉ៃ នឹងត្រូវបានអភិវឌ្ឍជាអគារពាណិ​ជ្ជកម្ម និងលំនៅដ្ឋាន ដើម្បីសម្រួលដល់ចំនួនប្រជាជន ដែលកំពុងកើនឡើង។

រដ្ឋាភិបាលថៃបានព្យាករណ៍ថា ទីក្រុងឆ្លាតវៃនេះនឹងអាចផ្ទុកមនុស្សបានចំនួន៣៥ម៉ឺននាក់នៅឆ្នាំ២០៣២ និងបង្កើតការងារយ៉ាងហោចណាស់ចំនួន២០០.០០០ ដែលមានតម្លៃយ៉ាងហោចណាស់១,២ពាន់ពាន់លានបាត។

មជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីនេះត្រូវបានគេរំពឹងថា នឹងអាចទាក់ទាញក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម ចន្លោះពី១៥០ទៅ៣០០ក្រុមហ៊ុន ដែលបោះទុនវិនិយោគប្រហែល១,៣៥ពាន់ពាន់លានបាត នៅក្នុងច្រករបៀង(EEC) ។

គម្រោងនេះ នឹងជំរុញផលិតផលក្នុងស្រុកសរុបរបស់ ប្រទេសថៃប្រមាណ២ពាន់ពាន់លានបាត ក្នុងរយៈពេល១០ឆ្នាំខាងមុខ។

លោកស្រី Ratchada បានអះអាងថា ដី និងអចលនទ្រព្យ ដែលបានជួល នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម EEC និងទីក្រុងឆ្លាតវៃ នឹងត្រូវផ្ទេរទៅរដ្ឋាភិបាលវិញក្នុងរយៈពេល៥០ឆ្នាំ។

លោកស្រី Ratchada បានបញ្ជាក់ថា ថវិកាសម្រាប់ផែនការទាំងនេះមានប្រភពពីរដ្ឋាភិបាលចំនួន២,៨ភាគរយ វិស័យឯកជនចំនួន៨៧,៥ភាគរយ និងសហគ្រាសរដ្ឋ ឬភាពជាដៃគូសាធារណៈ-ឯកជនចំនួន៩,៧ភាគរយ៕

អគារវេជ្ជសាស្រ្តអូឡាំព្យា និងមជ្ឈមណ្ឌលវេជ្ជសាស្រ្តInter Careសហការណ៍ជាមួយOCIC បង្កើតកម្មវិធីបរិច្ចាគឈាម

 ដោយៈ សហការី

ភ្នំពេញៈ សាលាអន្តរជាតិកាណាដាCIS ក្នុងទីក្រុងកោះពេជ្រ បានប្រា​រព្ធកម្មវិធីបរិច្ចាគឈាមធំមួយប្រចាំឆ្នាំ ក្រោមបានរៀបចំឡើងដោយអគារវេជ្ជសាស្រ្តអូឡាំព្យា និងមជ្ឈមណ្ឌលវេជ្ជសាស្រ្តInter Care សហការណ៍ជាមួ យក្រុមហ៊ុនOCIC និងក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងទៀត ដែលជាលទ្ធផលសម្រេចបានឈាមចំណុះ១៥,៥ ​លីត្រ។

លោក Jason Harrison ប្រធានគ្រប់គ្រងទូទៅ នៃមជ្ឈមណ្ឌលវេជ្ជសាស្រ្តInter Careបានបញ្ជាក់ថា កម្មវិធីបរិច្ចាគឈាមនេះ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់មន្ទីរពេទ្យជាច្រើននៅកម្ពុជា ស្របពេលកម្ពុជាមានតម្រូវការឈាម ដើម្បីជួយសង្គ្រោះទៅដល់អាយុជីវិតអ្នកជំងឺ តែត្រូវប្រឈមមុខនឹងកង្វះខាត កាលពីពេលកន្លងទៅ ដោយសារតែវិបត្តិជំងឺកូវីដ ១៩។

លោកបន្តថា “កង្វះខាតឈាម បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកជំងឺជាច្រើននៅតាមមន្ទីរពេទ្យលើផ្ទៃប្រទេស ដែលត្រូវការឈាមជាចាំ​បាច់ ដើម្បីបន្តរស់រានមានជីវីត”។

លោក Jason Harrison បន្ថែមទៀតថា តាមរយៈការខិតខំប្រឹងប្រែង រៀបចំកម្មវិធីបរិច្ចាគឈាមនេះឡើង ដែលមានកិច្ចសហការណ៍យ៉ាងជិតស្និតជាមួយ មហាគ្រួសារកាណាឌីយ៉ា និងរដ្ឋាភិបាលកម្ពុជា យើងមានក្ដីសង្ឃឹមយ៉ាងមុតម៉ាំថា ឆ្នាំនេះការរៀបចំកម្មវិធីបរិច្ចាគឈាមសម្រាប់បុណ្យណូអែល (Give Blood for Christmas) នឹងឆ្លើយតបទៅដល់សេចក្ដីត្រូវការបច្ចុប្បន្ន ប្រកបដោយនិរន្តរភាព និងសម្រាប់រយៈពេលជាច្រើនឆ្នាំទៅមុខ។ កម្មវិធីនេះ បានរួមចំណែកលើកទឹកចិត្ត បុគ្គលិកគ្រប់ជាន់ថ្នាក់ ឱ្យចូលរួមជួយដល់សង្គមកម្ពុជា ក៏ដូចជាបង្ហាញឱ្យប្រជាពលរដ្ឋខ្មែរ បានយល់ដឹង និងសម្រេចចិត្តបរិច្ចាគឈាមផងដែរ។

ទន្ទឹមគ្នានោះ លោកស្រី លឹម លីជិន នាយិការនៃក្រុមហ៊ុន OCIC និងក្រុមហ៊ុនមេហ្គាអាសិត មេនេចមេន បានបង្ហាញចំណាប់អារម្មណ៍ថា កម្មវិធីនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបរិច្ចាគឈាម ដើម្បីជួយទៅដល់សហគមន៍របស់យើង ដែលកំពុងត្រូវការឈាមក្នុងការសង្គ្រោះអាយុជីវិត។ លោកស្រីបន្ថែមថា យើងពិតជាមានមទោនភាព ដែលអគារវេជ្ជសាស្រ្តអូឡាំព្យា និងមជ្ឈមណ្ឌលវេជ្ជសាស្រ្ត អិនធើឃែរ សហការណ៍ជាមួយ ម​ជ្ឍមណ្ឌលជាតិផ្ដល់ឈាម​ ក្នុងការផ្ដួចផ្ដើមបង្កើតកម្មវិធីនេះឡើង ហើយក្រុមហ៊ុន OCIC និង Mega Asset Management ក៏ដូចជា ក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងទៀត នឹងបន្តជួយ និងគាំទ្រយ៉ាងពេញទំហឹង ដើម្បីជួយទៅដល់សង្គមកម្ពុជាបន្តទៀត តាមដែលអាចធ្វើទៅបាន។

OCIC​ គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំ និងឈានមុខគេនៅកម្ពុជា ដោយមានទំហំវិនិយោគ និងគម្រោងជាច្រើន។ OCIC មានជំនាញក្នុងការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ទីក្រុងរណប គ្រប់គ្រងអចលនទ្រព្យ និងផ្សេងៗទៀតជាច្រើន ដោយក្នុងនោះមានគម្រោងធំៗ ដែលមហាជនបានស្គាល់ រួមមាន គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី គម្រោងកោះពេជ្រ គម្រោងទីក្រុងរណបកោះនរា គម្រោងទីក្រុងរណបជ្រោយចង្វារ និងទីក្រុងអូឡាំព្យាជាដើម៕

 

 

ពិធីចុះហត្ថលេខាលើការរួមគ្នាសាងសង់មូលដ្ឋានឱសថបុរាណនៅអាងទន្លេមេគង្គ-ឡានឆាង និងវគ្គបណ្តុះបណ្តាលស្តីពីការការពារ និងការប្រើប្រាស់ធនធានឱសថប្រកបដោយនិរន្តរភាព បានប្រព្រឹត្តទៅដោយជោគជ័យនៅ Morgan Tower !

នៅថ្ងៃទី 19 ខែធ្នូ “ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការសាងសង់មូលដ្ឋានឱសថបុរាណឡានឆាង-មេគង្គ និងវគ្គបណ្តុះបណ្តាលស្តីពីការការពារ និងការប្រើប្រាស់ធនធានឱសថប្រកបដោយនិរន្តរភាព” ត្រូវបានប្រារព្ធឡើងដោយជោគជ័យនៅ Morgan Tower ក្នុងរាជធានីភ្នំពេញ ។

លោក Zhao Haiyan ទីប្រឹក្សារដ្ឋមន្ត្រីនៃស្ថានទូតចិនប្រចាំកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការការពារ និងការប្រើប្រាស់ធនធានឱសថប្រកបដោយនិរន្តរភាពនៅក្នុងអាងទន្លេមេគង្គ-ឡានឆាង និងពិធីចុះហត្ថលេខាលើការរួមគ្នាសាងសង់មូលដ្ឋានដាំឱសថបុរាណនៅអាងទន្លេឡានឆាង-មេគង្គ។ លោក Song Ping ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រចិន លោក Hu Xin ប្រធានក្រុមហ៊ុនឱសថ Yunnan Yunhe និងលោក Pan Dongfeng ប្រធានសមាគមន៍ឧស្សាហកម្មកសិកម្មកម្ពុជានៃប្រទេសចិនបានចូលរួមកិច្ចប្រជុំនេះ។ សិក្ខាកាមជិត ២០០នាក់ មកពីប្រទេស ឡានឆាង-មេគង្គ នឹងទទួលបានការបណ្តុះបណ្តាល។

ទីប្រឹក្សារដ្ឋមន្ត្រី Zhao Haiyan មានប្រសាសន៍នៅក្នុងសុន្ទរកថារបស់លោកស្រីថា ប្រទេសទាំង6 ឡានឆាង-មេគង្គមានប្រវត្តិសាស្ត្រយូរអង្វែងនៃវប្បធម៌ឱសថបុរាណ និងបទពិសោធន៍ដ៏សម្បូរបែបក្នុងការអនុវត្តឱសថបុរាណ ហើយការរំពឹងទុកសម្រាប់កិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មឱសថបុរាណគឺទូលំទូលាយ។ ចាប់ពីឆ្នាំ 2020 តទៅ បណ្ឌិត្យសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រចិននឹងចាប់ផ្តើម និងអនុវត្តគម្រោង “Materia Medica ផ្តល់អត្ថប្រយោជន៍ដល់ទន្លេ ឡានឆាង-មេគង្គការសាងសង់មូលដ្ឋានឧស្សាហកម្មឱសថបុរាណនៃប្រទេសទាំង6 ឡានឆាង-មេគង្គ” ដែលគាំទ្រដោយកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ។ មូលនិធិ​ពិសេស​ផ្តោត​លើ​ការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ឱសថ​បុរាណ​នៃ​ប្រទេស​ទាំង​ប្រាំមួយ ឡានឆាង-មេគង្គ និង​សម្រេច​បាន​លទ្ធផល​គួរ​ឱ្យ​កត់​សម្គាល់។ ការចុះហត្ថលេខាលើវគ្គបណ្តុះបណ្តាល និងកិច្ចព្រមព្រៀងសហប្រតិបត្តិការឆ្លងព្រំដែននេះ នឹងជំរុញឱ្យមានការអភិវឌ្ឈន៍ឧស្សាហកម្មឱសថបុរាណប្រកបដោយប្រសិទ្ធភាពនៅក្នុង ទន្លេឡានឆាង-មេគង្គ និងបន្ថែមនូវចំណុចសំខាន់ៗថ្មីៗដល់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ បន្ទាប់ពីពិធីបើក លោកប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រចិន Chinese Medicine Resource Center, Yunnan Yunhe Pharmaceutical Co., Ltd. និង Cambodia Hesheng Investment Co., Ltd. បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាសាងសង់មូលដ្ឋានដាំឱសថបុរាណនៅតំបន់ អាងទន្លេឡានឆាង-មេគង្គ។

 

បច្ចុប្បន្ននេះ ឱសថបុរាណចិនត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយនៅក្នុងបណ្តាប្រទេសមេគង្គ-ឡានឆាង។ ក្នុងសន្និសីទនោះ អ្នកជំនាញ TCM របស់ចិនដែលឈរជើងក្នុងប្រទេសកម្ពុជាបានបើកគ្លីនិកដោយឥតគិតថ្លៃក្នុងពេលតែមួយនៅក្នុងបន្ទប់ប្រជុំនៃ Morgan Tower ដែលត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាពលរដ្ឋខ្មែរក្នុងស្រុក និងជនជាតិចិននៅក្រៅប្រទេសជាច្រើននាក់តម្រង់ជួរនៅមាត់ទ្វារដើម្បីជួបគ្រូពេទ្យ។ .អ្នកជំនាញ TCM បាន​ធ្វើ​រោគវិនិច្ឆ័យ​ជីពចរ​នៅនឹងកន្លែង និង​បាន​ចេញ​វេជ្ជបញ្ជា ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រទេស​ចិន​ជាមួយនឹង​ជំនាញ​វេជ្ជសាស្ត្រ​ដ៏​អស្ចារ្យ​របស់​ប្រជាជន​កម្ពុជា។

សន្និសីទនេះគឺជាសន្និសីទទូរគមនាគមន៍អន្តរជាតិរួមពហុប្រទេសទ្រង់ទ្រាយធំដំបូងគេដែលរៀបចំដោយ Morgan Tower បន្ទាប់ពីបញ្ចប់នៅឆ្នាំនេះ រួមទាំងការបកស្រាយដំណាលគ្នា និងការផ្សាយបន្តផ្ទាល់នៃប្រទេសចំនួនប្រាំមួយរួមមានប្រទេសចិន កម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ ដើម្បីធានាបាននូវការប្រព្រឹត្តិទៅដោយរលូននៃសន្និសិទនេះ Morgan Tower បានអនុវត្តការរៀបចំសេវាកម្មសន្និសិទយ៉ាងប្រុងប្រយ័ត្ន និងការបណ្តុះបណ្តាលបុគ្គលិកមុន និងក្រោយព្រឹត្តិការណ៍ ដោយខិតខំផ្តល់នូវបទពិសោធន៍សេវាកម្មពេញលេញសម្រាប់អ្នកចូលរួម ហើយប្រើប្រាស់វាជាមូលដ្ឋានសម្រាប់ ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃឱសថបុរាណ និងឱសថបុរាណចិននៅក្នុងតំបន់ឡានឆាង-មេគង្គសូមចូលរួមចំណែកច្រើនតាមតែអាចធ្វើទៅបានចំពោះការផ្លាស់ប្តូរស៊ីជម្រៅសំរាប់អន្តរជាតិ។

Morgan Tower ដែលមានទីតាំងនៅតំបន់ស្នូលនៃប្រទេសកម្ពុជា ត្រូវបានសាងសង់ដោយក្រុមហ៊ុន Morgan Group ជាមួយនឹងការវិនិយោគដ៏ធំ។វាជាអគារការិយាល័យលំដាប់ A ដំបូងគេក្នុងប្រទេសកម្ពុជា ដែលបានឈ្នះពានរង្វាន់អន្តរជាតិ LEED Gold Awards ពានរង្វាន់មាសចំនួនបីពី Property Guru Asia និងពានរង្វាន់មាសចំនួន3ពី CREA Cambodia Real Estate Awards។ អគារនេះបានបង្កើតមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ ដើម្បីបម្រើសេវាកម្មសន្និសីទអន្តរជាតិផ្សេងៗ។​ លើសពីនេះ ក៏មានមជ្ឈមណ្ឌលសេវាកម្មសហគ្រាសនៅក្នុងអគារផងដែរ ដែលផ្តល់សេវាកម្មប្រតិបត្តិការសហគ្រាសជាបន្តបន្ទាប់ ដូចជាការគ្រប់គ្រងសហគ្រាស ការប្រឹក្សាសារពើពន្ធ និងច្បាប់ពន្ធ ការកសាងម៉ាកយីហោ , និងធនធានមនុស្ស, និងផ្តល់សេវាធុរកិច្ចវិជ្ជាជីវៈអន្តរជាតិសម្រាប់សហគ្រាស។

ឥឡូវនេះមានសហគ្រាសល្បីៗដូចជា Cambodia-China Duty Free, Starbucks Cambodia, Dahua Technology , South Korea Blueye, Asia Cambodia Law Group ជាដើម។ សូមអញ្ជើញសហគ្រាសធំៗទាំងអស់ មកទស្សនា!

ផ្លូវពីរខ្សែក្នុងក្រុងព្រះសីហនុតម្លៃ៧៦លានដុល្លារនឹងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅព្រឹកស្អែក

ដោយ៖ សុផារី

ភ្នំពេញ៖ ផ្លូវចំនួនខ្សែតភ្ជាប់រវាងស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុមានប្រវែងសរុបជាង៤៣គីឡូម៉ែត្រ និងចំណាយថវិកាជាតិប្រមាណ៧៦លានដុល្លារអាមេរិក ត្រូវបានស្ថាបនានិងកែលំអរឡើងវិញរួចរាល់ជាស្ថាពរហើយ។

ផ្លូវមួយខ្សែនេះនឹងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ។

ផ្លូវដ៏សំខាន់នេះមានពីរខ្សែតភ្ជាប់គ្នា រួមមាន ផ្លូវលេខ១៤៦B ឬហៅថាវិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស ចាប់ពីចំណុចបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ទៅដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ។

មួយខ្សែទៀត គឺផ្លូវលេខ១៤៨ ឬហៅថា តីរវិថីសម្តេចតេជោ ហ៊ុន សែន (តីរវិថី គឺវិថីស្ថិតនៅបណ្តោយតាមឆ្នេរ) បន្តពីរង្វង់មូលស្ទឹងហាវ ដល់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ២២៥+៥៥០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

គម្រោងស្ថាបនាផ្លូវទាំងពីរខ្សែនេះ បានបើកការដ្ឋានសាងសង់កាលពីខែមេសា ឆ្នាំ២០២០ និងបញ្ចប់ជាស្ថាពរនៅអំឡុងខែសីហា ឆ្នាំ២០២២ ប្រើប្រាស់រយៈពេលសាងសង់ចំនួន២៨ខែ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងបានចំណាយថវិកាសាងសង់ជាង៧៦លានដុល្លារអាមេរិក ជាប្រភពថវិកាសន្សំរបស់រាជរដ្ឋាភិបាល។

ផ្លូវទាំងពីរខ្សែនេះ ត្រូវបានស្ថាបនាឡើងវិញទៅតាមលក្ខណៈបច្ចេកទេស និងបែងចែកជាពីរប្រភេទគឺ កំណាត់ផ្លូវប្រវែងជិត២១គីឡូម៉ែត្រ ត្រូវបានស្ថាបនាដោយក្រាលបេតុងកៅស៊ូAC កម្រាស់ ៩សង់ទីម៉ែត្រ មានទទឹងតួផ្លូវ១១ម៉ែត្រ និង កំណាត់ផ្លូវប្រវែងជាង២២គីឡូម៉ែត្រ ត្រូវបានស្ថាបនាដោយក្រាលបេតុងសរសៃដែក កម្រាស់២៦សង់ទីម៉ែត្រ ទទឹងតួផ្លូវ១១ម៉ែត្រ រួមទាំងការសាងសង់សំណង់សិល្បការ្យផ្សេងៗ រួមមាន សាងសង់ស្ពានថ្មី០១កន្លែង និងពង្រីកស្ពានចាស់១៧កន្លែង និងដាក់លូគ្រប់ប្រភេទចំនួន១៦១កន្លែង។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍នៅថ្ងៃទី២១ ខែធ្នូនេះថា ផ្លូវទាំងពីរខ្សែនេះ គឺជាខ្សែផ្លូវវាងក្រុងតភ្ជាប់គ្នា ដ៏មានសក្តានុពល ដោយតភ្ជាប់ពីទីប្រជុំជនទៅជាយក្រុង ទៅកាន់តំបន់ទេសចរណ៍ និងឆ្នេរធម្មជាតិ ព្រមទាំងតភ្ជាប់ជាមួយផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងផ្លូវទាំង៣៧ខ្សែនៅខេត្តព្រះសីហនុផងដែរ។

លោកបានបន្ថែមថា ផ្លូវទាំងពីរខ្សែនេះ បាននិងកំពុងជំរុញកំណើនការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ឆ្ពោះទៅតំបន់ឧស្សាហកម្ម រោងចក្រ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយពុំចាំបាច់ឆ្លងកាត់ទីប្រជុំជន ដែលអាចកាត់បន្ថយការកកស្ទះនៅក្នុងទីក្រុងបានមួយកម្រិតបន្ថែមទៀត។

ផ្លូវទាំងពីរខ្សែនេះ នឹងចូលរួមចំណែកក្នុងការលើកកម្ពស់ការតភ្ជាប់នៅក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែមានភាពប្រទាក់ក្រឡាគ្នា និងកាន់តែងាយស្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើរ សំដៅជំរុញឱ្យមានកំណើនសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍នៅក្នុងខេត្តភាគនិរតីនេះ៕

 

ប្រទេសកម្ពុជាទទួលបានទេសចរអន្តរជាតិជិត២លាននាក់កើនឡើង១០០០ភាគរយក្នុងរយៈពេល១១ខែនេះ

ដោយ៖ សុផារី

ភ្នំពេញ៖ យោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍ រយៈពេល១១ខែ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបចំនួន១.៩១៤.០៥៥នាក់ កើនឡើងជាង១ពាន់ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ថាចំនួនភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជាមានការកើនជាលំដាប់ ពីមួយខែទៅមួយខែ។ កំណើននេះឆ្លុះបញ្ចាំងឱ្យឃើញពីភាពជឿទុកចិត្តក្នុងចំណោមភ្ញៀវទេសចរ សន្តិសុខសុវត្ថិភាព និងភាពទាក់ទាញក្នុងវិស័យទេសចរណ៍ និងយកចិត្តទុកដាក់ដឹកនាំ គិតគូរត្រឹមត្រូវរបស់ក្រសួងទេសចរណ៍ និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់។

លោកបានថ្លែងថា “ក្នុងរយៈពេល១១ខែ ដើមឆ្នាំ២០២២នេះ ភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជាមានចំនួន១.៩១៤.០៥៥នាក់ ដែលមានកំណើនរហូតដល់ ១.០៧១,៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលនេះគឺជាការកើនឡើងគួរឱ្យកត់សម្គាល់មួយ”។

ក្នុងនោះ តាមផ្លូវអាកាសមានចំនួន៦៧៣.៦៦៩នាក់ ស្មើនឹង៣៥,២% តាមផ្លូវគោកមានចំនួន១.២២៦.១១៥នាក់ ស្មើនឹង៦៤,១% និងតាមផ្លូវទឹកមានចំនួន១៤.២៧១នាក់ ស្មើនឹង០,៧%។

ភ្ញៀវទេសចរនៃបណ្តាប្រទេសជិតខាងនៅតែមានចំនួនច្រើននាំមុខគេដដែល។ ក្នុងនោះ ភ្ញៀវទេសចរជនជាតិថៃ បាននាំមុខគេ ដែលមានចំនួន៧២០.២០៣នាក់ ភ្ញៀវទេសចរជនជាតិវៀតណាម ស្ថិតនៅក្នុងលំដាប់ទី២ ដែលមានចំនួន៤០១.១៩៣នាក់។ ដោយឡែក ភ្ញៀវទេសចរជនជាតិចិន ស្ថិតនៅក្នុងលំដាប់ទី៣ ដែលមានចំនួន៩០.៦៤៨នាក់។ ក្រៅពីនេះ មានភ្ញៀវទេសចរជនជាតិអាមេរិក ឡាវ ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង បារាំង ម៉ាឡេស៊ី អង់គ្លេសជាដើម៕

 

តម្លៃប្រេងសាំងធម្មតាចុះថ្លៃដល់៤០៥០រៀល ចំណែកម៉ាស៊ូតឡើងថ្លៃដល់៤.៥០០រៀល

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសថា តម្លៃប្រេងសាំងធម្មតាត្រូវលក់ក្នុងមួយលីត្រ៤.០៥០រៀល ដែលចុះថ្លៃចំនួន៥០រៀល ចំណែកប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ៤.៥០០រៀល ឡើងថ្លៃចំនួន៥០រៀល សម្រាប់ការអនុវត្តតម្លៃ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូនេះ បានឱ្យដឹងថា សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ តម្លៃប្រេងសាំងនៅក្នុងប្រទេសកម្ពុជានឹងត្រូវលក់នៅក្នុងតម្លៃ៤.០៥០រៀល ចំណែកប្រេងម៉ាស៊ូតនឹងត្រូវលក់ក្នុងតម្លៃ៤.៥០០រៀល។

ក្រសួងបានបញ្ជាក់បន្ថែមថា ដើម្បីជួយសម្រួល់ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៦,៥សេនដុល្លារ ក្នុងមួយលីត្រ៕

WB អនុម័តហិរញ្ញប្បទាន២៧៤លានដុល្លារសម្រាប់ជួយស្តារសេដ្ឋកិច្ចនិងពង្រឹងភាពធន់របស់កម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) បានប្រកាសនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះថា WB ទើបអនុម័តនូវហិរញ្ញប្បទានចំនួន២៧៤លានដុល្លារអាមេរិកថែមទៀត សម្រាប់ជួយដល់កម្ពុជា ក្នុងស្តារកំណើនសេដ្ឋកិច្ច និងពង្រឹងភាពធន់ បន្ទាប់ពីរងការប៉ះទង្គិចពីវិបត្តិនានា។

នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ World Bank ដែល Property Area Asia បានទទួលនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សេដ្ឋកិច្ចរបស់កម្ពុជាបានរងការខូចខាតធ្ងន់ធ្ងរពីសំណាក់ជំងឺរាតត្បាតកូវីដ១៩ ដោយធ្វើឱ្យផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះដក៣,១ភាគរយ ក្នុងឆ្នាំ២០២០ ដែលជាការធ្លាក់ចុះដ៏ខ្លាំងលើកដំបូងក្នុង រយៈពេល៣០ឆ្នាំចុងក្រោយនេះ។

ការវិភាគទិន្នន័យបានបង្ហាញថា អត្រានៃភាពក្រីក្របានកើនឡើងចំនួន២,៨ភាគរយ ដោយរុញមនុស្សប្រហែល៤៦០.០០០នាក់ឱ្យធ្លាក់ក្នុងភាពក្រីក្រវិញ។ រដ្ឋាភិបាលបានឆ្លើយតបយ៉ាងរហ័ស និងប្រកបដោយប្រសិទ្ធភាពទៅនឹងជំងឺរាតត្បាត តាមរយៈអន្តរាគមន៍ជួយដល់អាជីវកម្ម និងគ្រួសារដែលងាយរងគ្រោះ ប៉ុន្តែដោយសារចំណាយពាក់ព័ន្ធមានការកើនឡើង រដ្ឋាភិបាលចាំបាច់ត្រូវពង្រឹងមូលដ្ឋានសារពើពន្ធឱ្យបានរឹងមាំ ចាប់ពីពេលនេះទៅមុខទៀត​។

ទោះជាសេដ្ឋកិច្ចបានងើបឡើងវិញ នៅឆ្នាំ២០២១ និង២០២២ មែនក្តី បរិយាកាសចុះខ្សោយនៅខាងក្រៅមានន័យថា លទ្ធភាពវិលទៅទទួលបានអត្រាកំណើនដ៏រឹងមាំដែលធ្លាប់មាន នៅមុនការផ្ទុះជំងឺរាតត្បាត ពិតជានឹងមិនងាយរកបានទេ។ សង្រ្គាមដែលនៅតែបន្តមានក្នុងប្រទេសអ៊ុយក្រែន ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា និងកំណើនយឺតនៅក្នុងប្រទេសចិន កត្តាទាំងអស់នេះ នឹងជះឥទ្ធិពលមិនល្អមកលើទស្សនវិស័យពាណិជ្ជកម្ម របស់កម្ពុជា។ ប្រទេសនេះក៏ងាយរងគ្រោះខ្លាំងពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុផងដែរ ដោយសារត្រូវប្រឈមនឹងទឹកជំនន់ និងគ្រោះរាំងស្ងួតញឹកញាប់។

ហិរញ្ញប្បទាននេះ ទ្រទ្រង់ដល់កំណែទម្រង់ដែលនឹងសម្រួលដំណើរការចុះបញ្ជីអាជីវកម្ម លើកកម្ពស់ការប្រកួតប្រជែង និងពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម។ កំណែទម្រង់ផ្សេងទៀតនឹងបង្កើនភាពធន់នៃសារពើពន្ធ រួមទាំងការកែលម្អការគ្រប់គ្រងភាពជាដៃគូ រវាងផ្នែកសាធារណៈ និងឯកជន និងការសម្រួលដល់ការលក់ប័ណ្ណបំណុល របស់រដ្ឋាភិបាលក្នុងទីផ្សារក្នុងស្រុក។ ប្រតិបត្តិការរបស់ហិរញ្ញប្បទាននេះ ក៏នឹងជួយសម្រួលដល់ការផ្តល់ជំនួយទាន់ពេលវេលា ដល់ក្រុមគ្រួសារដែលងាយរងគ្រោះ ក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ ឬវិបត្តិសេដ្ឋកិច្ច ណាមួយកើតឡើង។

លោកស្រី ម៉ារៀម សាលីម ប្រធានគ្រប់គ្រងរបស់ធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា ខណៈដែលយុទ្ធសាស្ត្រ “រស់ជាមួយកូវីដ-១៩” បានជួយស្តារសេដ្ឋកិច្ចឲ្យរើបឡើងវិញក៏ពិតមែន ប៉ុន្តែកម្ពុជានៅតែងាយរងគ្រោះដោយសារតែចរន្តធ្លាក់ចុះនូវតម្រូវការក្រៅប្រទេស និងការរអាក់រអួលនានា នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់សកល នៅឡើយ។ ប្រតិបត្តិការរបស់ហិរញ្ញប្បទាននេះ នឹងជួយកម្ពុជាក្នុងការជំរុញភាពប្រកួតប្រជែងរបស់ផ្នែកឯកជន ពង្រឹងស្ថានភាពសារពើពន្ធរបស់កម្ពុជា និងផ្តល់ជំនួយដល់ប្រជាជនងាយរងគ្រោះបំផុតរបស់ខ្លួន។

ហិរញ្ញប្បទាននេះ ឈរលើផែនការរបស់រដ្ឋាភិបាល សម្រាប់ស្តារសេដ្ឋកិច្ចឡើងវិញក្រោយសម័យជំងឺរាតត្បាត ដែលមានគោលបំណងទូលំទូលាយបី គឺការស្តារសេដ្ឋកិច្ច កំណែទម្រង់ និងការបង្កើនភាពធន់ និងបន្ថែមពីលើហិរញ្ញប្បទានចំនួន២០០លានដុល្លារអាមេរិក សម្រាប់ Cambodia Relief Recovery and Resilience Development Policy Financing ដែលត្រូវបានអនុម័តនៅក្នុងឆ្នាំ២០២១។

ហិរញ្ញប្បទាននេះនឹងជួយសម្រាលសម្ពាធផ្នែកសារពើពន្ធខ្លះ ដែលរដ្ឋាភិបាលកំពុងជួបប្រទះ ដោយសារតែមានឱនភាពក្រែលគួរសមដែរ នៅក្នុងប៉ុន្មានឆ្នាំនេះ។ ឥណទានចំនួន២៧៤លានដុល្លារអាមេរិកនេះ ត្រូវបានផ្តល់ដោយសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជាមូលនិធិរបស់ធនាគារពិភពលោក សម្រាប់ជួយដល់ប្រទេសក្រីក្រ៕

World Bank slashes China growth forecasts on COVID-19 woes, property crisis

BEIJING: The World Bank on Tuesday (Dec 20) slashed its China growth forecast for the year as the pandemic and weaknesses in the property sector hit the world’s second-largest economy.
In a statement, the institution slashed its forecast to 2.7 per cent from 4.3 per cent predicted in June. It also revised its forecast for next year from 8.1 per cent down to 4.3 per cent.
Both figures are well below Beijing’s GDP growth target of around 5.5 per cent for the year, a figure many analysts believe is now unattainable.
“Economic activity in China continues to track the ups and downs of the pandemic – outbreaks and growth slowdowns have been followed by uneven recoveries,” the World Bank said.
“Real GDP growth is projected to reach 2.7 per cent this year, before recovering to 4.3 per cent in 2023, amid a reopening of the economy.”
After years of sudden lockdowns, mass testing, long quarantines and travel restrictions, China this month abruptly abandoned its zero-COVID policy.
But disruption to businesses has continued as cases surge and some restrictions remain in place.
Health authorities have admitted that official figures no longer capture the full picture of domestic infections now that mass testing requirements have been dropped.
“Continued adaptation of China’s COVID-19 policy will be crucial, both to mitigate public health risks and to minimise further economic disruption,” Mara Warwick, World Bank Country Director for China, Mongolia and Korea, said.
Last week the IMF warned it too would likely downgrade its projections for China again, blaming a predicted continued rise in cases.
The fund cut its growth projection for China in October to 3.2 per cent this year – the lowest in decades – while expecting growth to rise to 4.4 per cent next year.
OTHER STRESSES
“Accelerated efforts on public health preparedness, including efforts to increase vaccinations, especially among high-risk groups, could enable a safer and less disruptive reopening,” Warwick said.
“Persistent stress” in the real estate sector – which accounts for about a quarter of annual GDP – could have wider macroeconomic and financial effects, the World Bank noted.


And it added that youth unemployment, the risks from extreme weather caused by climate change and the wider global slowdown also threatened growth.
The world economy is being battered by surging interest rates aimed at fighting runaway inflation that has been triggered by Russia’s war in Ukraine as well as global supply chain snarls.
Beijing has sought to mitigate low growth with a series of easing measures to provide support, slashing key interest rates and pumping cash into the banking system.
“Directing fiscal resources towards social spending and green investment would not only support short-term demand but also contribute to more inclusive and sustainable growth in the medium term,” said the World Bank’s Lead Economist for China Elitza Mileva.
Source: AFP/gs

ក្រុមហ៊ុនThai Airways International គ្រោងបង្កើនជើងហោះហើរ ទៅកាន់ប្រទេសជប៉ុន និងអឺរ៉ុប

ដោយ: លាងហួរ

បាងកក: ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International (THAI) គ្រោងបន្ថែមយន្តហោះយ៉ាងហោចណាស់៩គ្រឿង ទៅក្នុងប្រតិ​បត្តិការរបស់ខ្លួនក្នុងត្រីមាសទី១ ឆ្នាំ២០២៣។

លោកSuvadhana Sibunruang នាយកប្រតិបត្តិស្តីទីបានមានប្រសាសន៍ថា ក្រុមហ៊ុននេះ ក៏គ្រោងបង្កើនជើងហោះហើររបស់ខ្លួន ទៅកាន់អឺរ៉ុប និងជប៉ុន ដើម្បីបំពេញតម្រូវការកើនឡើង នៃវិស័យទេសចរណ៍ក្រោយជំងឺរាតត្បាតផងដែរ។

លោកបានបន្តថា ក្រុមហ៊ុន Thai Airways International (THAI) គ្រោងដាក់ឱ្យដំណើរការយន្តហោះ ប្រភេទA330-300ចំនួន៣គ្រឿង និងយន្តហោះB777-200ER ចំនួន២គ្រឿងរបស់ខ្លួនឡើងវិញ ដែលត្រូវបានផ្អាក ដោយសារតែមានផលប៉ះពាល់ លើឧស្សាហកម្មធ្វើដំណើរពីជំងឺរាតត្បាត។

យន្តហោះ​ទាំង​៥គ្រឿង​នោះ កំពុង​ស្ថិត​ក្រោម​ការ​ជួសជុលថែរទាំ​ មុន​នឹង​ត្រឡប់​មក ​បម្រើ​សេវា​ពេញ​លេញ​ឡើងវិញនៅ​ឆ្នាំ​ក្រោយ។

លោក Suvadhana បានបន្ថែមថា ក្រុមហ៊ុន THAI នឹងជួលយន្តហោះ A350-900 ចំនួន៤គ្រឿងទៀត ជាមួយនឹងកិច្ចសន្យារយៈពេល១២ឆ្នាំ ក្នុងតម្លៃ៧៧០.០០០ដុល្លារអាមេរិកក្នុង១គ្រឿង។

លោកបានបញ្ជាក់ថា ការជួលនេះកំពុងត្រូវបានពិចារណា ដោយអាជ្ញាធរអាកាសចរណ៍ស៊ីវិល នៃប្រទេសថៃ (CAAT) និងក្រសួងដឹកជញ្ជូន ហើយយន្តហោះថ្មីដំបូងគេ នឹងត្រូវដឹកជញ្ជូនមកដល់ នៅខែមីនាឆ្នាំ២០២៣។

ទោះជាយ៉ាងណាក្តី ក្រុមហ៊ុនTHAI គ្រោងលក់យន្តហោះAirbus A380 ចំនួន៦គ្រឿងរបស់ខ្លួន ប៉ុន្តែមិនអាចស្វែងរកអ្នកទិញបានទេ។

គិតរហូតមកដល់ពេលនេះ ក្រុមហ៊ុន THAI បានលក់យន្តហោះចំនួន១៩គ្រឿង ដែលជាផ្នែកមួយនៃការស្តារបំណុល ហើយក្រុមហ៊ុននេះនឹងលក់យន្តហោះចំនួន២២គ្រឿងទៀត រួមទាំងយន្តហោះAirbus A380 ចំនួ​ន៦គ្រឿងផងដែរ៕

ស្ថានីយវារីអគ្គិសនីធំបំផុតទី២តម្លៃជាង២០ពាន់លានដុល្លារនៅប្រទេសចិនបានបញ្ចប់ការសាងសង់

ដោយៈ សុខុម

ហុងកុង: គម្រោងស្ថានីយវារីអគ្គិសនីធំបំផុតទី២ ក្នុងប្រទេសចិន ដែ​លស្ថិតនៅខ្សែទឹកខាងលើនៃទន្លេយ៉ាងសេ (Yangtze River) ត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ និងដាក់ឱ្យដំណើរការកាលពីថ្ងៃអង្គារ ទី២០ ខែធ្នូ បន្ទាប់ពីទួប៊ីនចុងក្រោយ ត្រូវបានតភ្ជាប់ទៅបណ្តាញបញ្ជូនអគ្គិសនី។

យោងតាមស្ថានីយទូរទស្សន៍រដ្ឋចិន CCTV បានឱ្យដឹងថា ស្ថានីយវារីអគ្គិសនី Baihetan Dam ត្រូវបានបំពាក់ដោយទួប៊ីនចំនួន១៦ ដែលមានអានុភាពផលិតថាមពលអគ្គិសនី បាន១ជីហ្គាវ៉ាត់(GW) ដែលធ្វើឱ្យវាក្លាយជាស្ថានីយវារីអគ្គិសនីធំបំផុតទី២ ក្នុងប្រទេសចិន និងពិភពលោក បន្ទាប់ពីស្ថានីយវារីអគ្គិសនី Three Gorges ដែលស្ថិតនៅលើទន្លេ Yangtze ដូចគ្នា។

ស្ថានីយវារីអគ្គិសនីនេះ មានអានុភាពផលិតអគ្គិសនី បានរហូតដល់ទៅប្រមាណ៦២,៤៤ពាន់លានគីឡូវ៉ាត់ម៉ោង (kWh) ជារៀងរាល់ឆ្នាំ ដែលអាចជួយសន្សំសំចៃធ្យូងថ្ម ប្រមាណ៩០,៤៥លានតោនក្នុងមួយឆ្នាំ និងកាត់បន្ថយការបំភាយឧស្ម័ន កាបូនឌីអុកស៊ីតប្រចាំឆ្នាំ បាន២៤៨,៤លានតោន។

ស្ថានីយវារីអគ្គិសនី Baihetan ស្ថិតក្នុងចំណោមស្ថានីយវារីអគ្គិសនីខ្នាតយក្សចំនួន៦ ដែលស្ថិតនៅតាមបណ្ដោយទន្លេ Yangtze ដែលជាទន្លេវែងជាងគេនៅក្នុងប្រទេសចិន។

ក្រុមហ៊ុន Three Gorges Corporation ដែលជាអ្នកអភិវឌ្ឍន៍គម្រោងនេះលើកឡើងថា ទំនប់វារីអគ្គិសនីប្រវែង២៨៩ម៉ែត្រនេះ ស្ថិតក្នុងចំណោមគម្រោងវិស្វកម្មធំៗបំផុត និងពិបាកបំផុតនៅក្នុងប្រទេសចិន។

គម្រោងស្ថានីយវារីអគ្គិសនី Baihetan បានចាប់ផ្ដើមដំណើរការសាងសង់ក្នុងឆ្នាំ២០១៧ ជាមួយនឹងទំហំទុនវិនិយោគ សរុបប្រមាណ២៤,៣៨ពាន់លានដុល្លារ ហើយវានឹងផ្គត់ផ្គង់អគ្គិសនី ទៅកាន់ទីក្រុងនានានៅភាគខាងកើតនៃប្រទេសនេះ៕ Reuters៕