អ្នកឧកញ៉ាសុខ គង់ៈ ប្រសិនជាពុទ្ឋបរិស័ទចង់ចូលរួមកសាងពុទ្ឋបដិមាកំពស់១០៨ម៉ែត្រ ក្រុមហ៊ុនស្វាគមន៍

ដោយៈ ជេស៊ីកា

កំពតៈ អ្នកឧកញ៉ាសុខ គង់ប្រធានក្រុមហ៊ុនសុខាអូតែលបានបើកចំហ និងអនុញ្ញាត្តដល់ពុទ្ឋបរិស័ទខ្មែរក្នុង និងក្រៅប្រទេសចូលរួមវិភាគទានចាប់មគ្គផល ដើម្បីចូលរួមសាងសង់ ពុទ្ឋបដិមាខ្ពស់ជាងគេក្នុងពិភពលោក នៅលើភ្នំបូកគោ។

ការសាងសង់ពុទ្ឋបដិមានេះ នឹងធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាត្តឲ្យអ្នកឧកញ៉ាសុខ គង់សាងស់ពុទ្ឋបដិមាកំពស់១០៨ ម៉ែត្រ ដែលស្ថិតនៅចំណុវាលស្រែ៥០០នៅលើកំពូលភ្នំបបូកគោ។

អ្នកឧកញ៉ាសុខ គង់បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា គោលបំណងនៃការសាងសង់ រូបសំណាកព្រះពុទ្ឋបដិមាដ៏ធំនេះ ដើម្បីជាទីសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តម សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើង និងដើម្បីឧទ្ទិសសុំសេចក្តីសុខ សេចក្តីចម្រើនរុងរឿង និងសុខសន្តិភាពជានិច្ចនិរន្តរ៍ ដល់ប្រជាពលរដ្ឋយើងទាំងអស់នៅក្នុងតំបន់នេះ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូល។

អ្នកឧកញ៉ាបានបន្ថែមថា ម្យ៉ាងវិញទៀត ព្រះពុទ្ឋបដិមាដ៏ធំស្កឹមស្កៃនេះ ក៏ជាការជួយរួមចំណែកទ្រទ្រង់ ដល់វិស័យព្រះពុទ្ឋសាសនា និងការអភិវឌ្ឍទេសចរណ៍វប្បធម៌ ហើយជាពិសេសទៀតនោះ គឺជាការទាក់ទាញយ៉ាងធំធេងដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ក្នុងមួយឆ្នាំៗ ឱ្យមកកាន់តំបន់នេះយ៉ាងច្រើនកុះករ ហើយក៏ជាប្រភពចំណូលយ៉ាងធំ ដែលនឹងទទួលបានពីភ្ញៀវទេសចរទាំងនោះ។

អ្នកឧកញ៉ាសុខ គង់ បានឱ្យដឹងទៀតថា ក្រុមហ៊ុនបានរចនាពុទ្ឋបដិមានេះ តាមរចនបទខ្មែររួចហើយ ដោយបានសហការពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីធានាថារូបសំណាកព្រះពុទ្ធបដិមាដ៏ធំនេះ ត្រូវបានសាងសង់ត្រឹមត្រូវស្របទៅតាមរចនាបទរបស់ខ្មែរយើង។

គម្រោងដ៏ធំនេះ គ្រោងនឹងចំណាយថវិកាប្រមាណពី៣០ ទៅ៤០លានដុល្លារអាមេរិក។

អ្នកឧកញ៉ាសុខ គង់បានបន្តថា តាមរយៈកិច្ចពិភាក្សាក្នុងអង្គប្រជុំអន្តរក្រសួងកន្លងមក គណៈកម្មការអន្តរក្រសួងបានគាំទ្រ ចំពោះការសាងសង់ ពុទ្ឋបដិមាខ្ពស់ជាងគេលើពិភពនេះ។

ពុទ្ឋបរិស័ទក្នុង និងក្រៅប្រទេសជាតិ និងអន្តរជាតិអាចចូលរួមវិភាគទាន និងចាប់មគ្គផលសាងសង់ពុទ្ឋបដិមានេះ តាមរយៈលេខទូរស័ព្ទ  និងអាខោនធនាគារABA លេខ106 108 108(KHR) និងអាខោនABA លេខ107 108 108 (USD) និងធនាគារវីងតាមរយៈលេខ 9 108 108 108 (KHR) និងលេខ 8 108 108 108(USD) និងទំនាក់ទំនងលេខទូរស័ព្ទ 085 430 999, 097 430 9999៕

ការគាំទ្ររបស់រដ្ឋាភិបាលចិនលើការគាំទ្រក្រុមហ៊ុននានាស្វែងរកឱកាសវិនិយោគនៅបរទេស ក្តីសង្ឃឹមសម្រាប់កម្ពុជា

ដោយ: លាងហួរ

ប៉េកាំង: ក្តីសង្ឃឹម នៃការត្រលប់មកវិញរបស់អ្នកវិនិយោគចិន មកកាន់កម្ពុជា ទំនងជាមានសុទិដ្ឋិនិយមជាងមុន ខណៈរដ្ឋាភិបាលចិនបាននិងកំពុងលើកទឹកចិត្តដល់ក្រុមហ៊ុននានា ដែលមានបំណងស្វែងរកការវិនិយោគនៅបរទេស។

កាលពីសប្តាហ៍មុន ក្រុមប្រឹក្សាពាណិជ្ជកម្មរបស់ប្រទេសចិន បានរាយការណ៍ឱ្យថា ខ្លួនបានចាត់ចំណាត់ការ ដើម្បីស្ដារឡើងវិញនូវពិព័រណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្រៅប្រទេស ដើម្បីជួយដល់អ្នកធុរកិច្ចចិនក្នុងការស្វែងរកឱកាសវិនិយោគ នៅក្នុងបណ្តាប្រទេសផ្សេងទៀត។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា អ្នកវិនិយោគចិននឹងមកកាន់កម្ពុជាឡើងវិញ ខណៈបច្ចុប្បន្ននេះចំនួនអ្នកវិនិយោគចិន តិចតួចបានត្រលប់មកវិញបណ្តើរៗហើយ ប៉ុន្តែស្ថិតក្នុងសភាពមានកម្រិតនៅឡើយ។

លោកបានបង្ហាញសុទិដ្ឋិនិយមថា “អ្នកវិនិយោគចិនក្នុងចំនួនច្រើន

នឹងត្រលប់មកកម្ពុជាវិញ បន្ទាប់ពីរដ្ឋាភិបាលចិន បានកាត់បន្ថយការរឹតបន្តឹង និងគោលនយោបាយហ្សេរ៉ូកូវីដរបស់ខ្លួន”។

អំឡុងពេលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន កាលពីខែវិច្ឆិកា លោកលី ខឺឈាងនាយករដ្ឋមន្រ្តីចិន បានថ្លែងប្រាប់សម្តេចតេជោហ៊ុន សែននាយ​ករដ្ឋមន្រ្តីនៃកម្ពុជាថា ប្រទេសចិននឹងពន្លឿនការកសាងសហគមន៍ វាសនារួមជាមួយកម្ពុជា និងជម្រុញការវិនិយោគមកកាន់ប្រទេសនេះផងដែរ។

ជាមួយគ្នានេះ លោកChin Binតំណាងក្រុមហ៊ុនRoad &Sea China Consulting Co, Ltd ប្រចាំកម្ពុជា អ្នកវិនិយោគចិនមួយរូប និងជាសមាជិកនៃសម្ព័ន្ឋមួយ ដែលមានប្រធានាធិបតីចិន លោកហ្ស៊ី ជីនពីងជាប្រធានកិត្តិយសបានថ្លែងឲ្យដឹងថា អ្នកវិនិយោគចិន នឹងត្រលប់មកកាន់កម្ពុជាច្រើនឡើងវិញ ក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចិន នាពេលខាងមុខនេះ។

លោកបន្តថា “អ្នកវិនិយោគចិន នឹងចូលមកកាន់កម្ពុជាដោយពួកគេនឹងសម្លឹងមកកាន់ទីផ្សារនេះ ជាមួយនឹងគោលដៅវិនិយោគលើវិស័យថ្មីៗមួយចំនួនផងដែរ”។

ផ្អែកលើកត្តាភូមិសាស្រ្តនយោបាយ គោលនយោបាយខ្សែក្រវ៉ាត់ និងផ្លូវ និងទំនាក់ទំនងយ៉ាងរ៉ឹងមាំរវាងមេដឹកនាំប្រទេសទាំងពីរ ប្រទេសចិននឹង​បន្តគាំទ្រកម្ពុជាក្នុងដំណើរឆ្ពោះទៅមុខ ជាមួយនឹងការពង្រីកលំហូរអ្នកធុរកិច្ចមកកាន់កម្ពុជា និងការពង្រីកការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ឋនានា ដើម្បីជម្រុញសេដ្ឋកិច្ចរបស់ប្រទេសនេះ៕

រដ្ឋាភិបាលវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ឋធំៗច្រើន តើវានឹងជួយ ជម្រុញវិស័យអចលនទ្រព្យឬទេ?

ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងត្រៀមបញ្ចេញទឹកប្រាក់ប្រមាណ២០០០លានដុល្លារ ដើម្បីវិនិយោគលើគំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗ​ចំនួន៣ ដើម្បីជម្រុញការធ្វើសមាហរណកម្មប្រទេស និងជម្រុញការលើកកំពស់សេដ្ឋកិច្ចជាតិ។

ផ្លូវល្បឿនលឿនភ្នំពេញបាវិត ការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះ ការពង្រីកផ្លូវជាតិលេខ៧ ពីទីប្រជុំជនស្រុកជើងព្រៃ ទៅកាន់​ក្រុងកំពង់ចាម និងគំរោងសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់ នៅឆ្នាំ២០២៣ខាងមុខនេះ ប្រសិនជាមិនមានអ្វីប្រែប្រួលទេនោះ។

អ្នកនាងអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី២០ ធ្នូថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋជាផ្នែកមួយ នៃការរីកចម្រើនលើវិស័យអចលនទ្រព្យ ប៉ុន្តែវិស័យនេះទាមទារកត្តាពីរទៀត ដើម្បីជម្រុញការរីកចម្រើនលើវិស័យនេះ គឺលំហូរទុនវិនិយោគផ្ទាល់ពីបរទេស និងកំណើនប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋ។

តាមការព្យាករណ៍របស់ លោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ឋមុនីរ័ត្ន

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា ទំហំប្រាក់ចំណូលសម្រាប់មនុស្សម្នា ក់នៅឆ្នាំ២០២៣ខាងមុខ នឹងកើនដល់ជាង១៩០០ដុល្លារអាមេរិកមក្នុងមួយឆ្នាំ។

អ្នកស្រីអាន សុធីតាបានពន្យល់ថា ការកើនឡើងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ពិតជារឿងប្រសើរ ប៉ុន្តែនៅតែមិនអាចធៀបជាមួយប្រទេសជិតខាង ហេតុនេះអំណាចនៃការទិញរបស់យើងនៅមានកម្រិត។

ជាមួយគ្នានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ថា ការរីកចម្រើនសេដ្ឋកិច្ច​និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល បាននិងកំពុងដើរតួនាទីសំខាន់ក្នុងការជម្រុញវិស័យនេះ ព្រោះនៅពេលហេដ្ឋារចនាសម្ព័ន្ឋទៅដល់ទីណា ទៅនោះតែងតែមានការរីកចម្រើន និងជម្រុញកំនើនតម្លៃដីធ្លីផងដែរ។

លោកបន្តថា “ការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ យន្តការ និងគោលនយោ​បាយរបស់រដ្ឋាភិបាល ក្នុងការពង្រីកក្រុង និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋពិតជាបានជួយជម្រុញការរីកចម្រើន វិស័យអចលនទ្រព្យនៅកម្ពុជា”។

ជាក់ស្តែងតាមការអង្កេតជាក់ស្តែង របស់គេហទំព័រPropertyareaបានរកឃើញថា នៅពេលរដ្ឋាភិបាលប្រកាសសាងសង់ គំរោងថ្នាក់ជាតិអ្វីមួយ អចលនទ្រព្យនៅទីនោះតែងតែឡើងថ្លៃ និងធ្វើឲ្យតំបន់នោះមានការរីកចម្រើនខ្ពស់ ដូចជា ការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ការសាងសង់ព្រលាន​យន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ ការសាងសង់ព្រលានយន្តហោះថ្មី ខេត្តសៀមរាប និងគំរោងសាងសង់ព្រលានយន្តហោះ ក្នុងខេត្តមណ្ឌលគិរីជាដើម៕

ក្រុមហ៊ុនចិនធំៗចំនួនពីរចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មលើទំហំដីជាង៨០០ហិកតានៅក្រុងព្រះសីហនុ

  ដោយៈ ជេស៊ីកា

ព្រះសីហនុៈ ក្រុមហ៊ុន CANOPY SANDS DEVELOPMENT Co.,​LTD និងក្រុមហ៊ុនPrince Real Estate Group បានបើកដំណើរការ​សាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម លំនៅដ្ឋាន ទីតាំងលំហែរកម្រិតអន្តរជាតិ លើដីទំហំ៨៣៤ហិកតា នៅក្នុងតំបន់រាម។

គំរោងនេះ ត្រូវបានប្រសិទ្ឋនាមឈ្មោះថា BAY OF LIGHTS(អតីតៈគំរោងទីក្រុងរាម) មានទីតាំងស្ថិតនៅស្រុកឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

គម្រោង BAY OF LIGHTS ជាគម្រោងអភិវឌ្ឍលំដាប់ថ្នាក់ពិភពលោក ដែលបានបំផុសគំនិតទម្រង់ទីប្រជុំជនមួយ ប្រកបដោយនិរន្តរភាព សម្រាប់ស្រុកព្រៃនប់ ដែលគ្របដណ្ដប់លើផ្ទៃដី៨៣៤ហិកតា នៅតំបន់ឆ្នេររាម ផ្ដល់នូវភាពល្អឥតខ្ចោះទាំងទីតាំង ដើម្បីបង្កើនការងារជូនប្រជាពលរដ្ឋកម្ពុជា រាប់ម៉ឺននាក់នាពេលខាងមុខ។

លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុអញ្ជើ​​ញបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោង BAY OF LIGHTS GROUND BREAKING CEREMONYព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។

លោកគួច ចំរើន បានមានប្រសា​សន៍ថា “ខ្ញុំពិតជាមានមោទនភាព និងកោតសរសើរក្រុមហ៊ុនព្រីន ដែលបានចាប់ដៃធ្វើការអភិវឌ្ឍនៅតំបន់នេះ ទៅបីថាមានការគំរាមកំហែងពីជំងឺកូវីដ”។ លោកបន្តថា “ប៉ុន្តែនៅទីនេះ ក្រុមហ៊ុនបានបន្តសកម្មភាពរបស់ខ្លួន ទោះបីលំបាក ដើរយឺត យើងបានឃើញហើយថា នៅទីនេះមានផ្ទៃទឹក ដោយសារតែមានសក្តានុពលធ្វើការអភិវឌ្ឍ”។

លោកអភិបាលខេត្តបានបញ្ជាក់ថា នេះគឺជាសក្ខីភាពដែលបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគ មកលើរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​​ សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា។ ស្របតាមចក្ខុវិស័យដល់ឆ្នាំ២០៣៨ នៃគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង និងជាតារារះនាទិសនារតី។

យោងតាមឯកសារគោលនយោបាយ ដែលបានរៀបចំដោយក្រុមការ​ងារកម្ពុជា ចិន ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ជាទីក្រុងពហុបំណងបានបង្ហាញថា គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ត្រូវបានគ្រប់គ្រងប្រើប្រាស់បែងចែក ការពារ និងអភិវឌ្ឍប្រកបដោយសមធម៌ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងចីរភាព ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ជាទីក្រុងបៃតងអាស៊ាន នៃប៉ូលអភិវឌ្ឍជាតិទំនើបប្រកបដោយចីរភាព ផាសុខភាព និងសុភមង្គលនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។

ផែនការនេះ ធ្វើឡើងតាមរយៈការជំរុញ សមាហរណកម្មការអភិវឌ្ឍទីក្រុងឆ្លាតវៃ ការអភិវឌ្ឍបៃតង រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើ​សកលលោក មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ មានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងមជ្ឈមណ្ឌលឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យាទំនើបមានសុខដុមនីយកម្ម ជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ។ ស្របពេលដែលរាជរដ្ឋាភិបាល បានដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ធ្វើឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិ មកកាន់ខេត្តព្រះសីហនុ មានការកើនឡើងជាគំហុក៕

 

 

អ្នកជំនាញអចលនទ្រព្យលើកឡើងនូវទស្សនវិស័យខុសគ្នា សម្រាប់ឆ្នាំ២០២៣

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យកម្ពុជា បានមើលឃើញលើមូល    ដ្ឋានខុសៗគ្នា ទាក់ទងនឹងស្ថានភាពអចលនទ្រព្យ នាឆ្នាំ២០២៣ខាងមុខនេះ។

អគ្គនាយិកាក្រុមហ៊ុនPropNex Cambodia អ្នកស្រីអាន សុធីតាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី២០ ធ្នូកន្លងមកថា វាពិតជាពិបាកក្នុងការលើកឡើងពីបញ្ហានេះថា ស្ថានភាពវាមានសភាពដូច ម្តេច ព្រោះស្ថានភាពជំងឺកូវីដ១៩ នៅមានបញ្ហានៅប្រទេសមួយចំនួន និងបញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន មិនមានភាពច្បាស់លាស់ថា នឹងមានបញ្ហាអ្វីកើតឡើងឬបញ្ចប់។

អ្នកស្រីបន្តថា “យើងពិបាកក្នុងការព្យាករណ៍ ទាក់ទងនឹងបញ្ហានេះ វាមានសភាពមិនច្បាស់លាស់ទាំងអស់គ្នា ហេតុនេះវាឆាប់ពេក ក្នុងការនិយា​យពីស្ថានភាពទីផ្សារជាក់លាក់”។

យ៉ាងណាអ្នកស្រីអាន សុធីតានៅតែមើលឃើញថា វិស័យមួយចំនួននឹងមានកំណើនល្អប្រសើរ ដូចជា ការវិនិយោគផ្នែកសណ្ឋាគារ បុរី ការវិនិយោគដីធ្លីជាដើម។

ជាមួយគ្នានេះ លោកឧកញ៉ា ឃាង ពុទ្ឋីប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានបដិសេធមិនអត្ថាធិប្បាយ ដោយគ្រាន់តែលើកឡើងស្ថានភាព ស្ថិតក្នុងសភាពផុយស្រួយ និងមិនទាន់ច្បាស់លាស់ផងដែរ។

នៅពេលលើកឡើងថា ស្ថានភាពនឹងដាច់បានឬយ៉ាងណា លោកឃាង ពុទ្ឋីបានដាក់ស្ទីកគ័រសើច។

លើសពីនេះប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ថា ទីផ្សារពិតជាមានសភាពលំបាកនៅចុងឆ្នាំនេះ និងអាចអូសបន្លាយដល់ដើមឆ្នាំ២០២៣ ប៉ុន្តែអ្វីៗនឹងមានសភាពប្រសើរឡើង សម្រាប់អនាគតឆាប់ៗខាងមុខ ព្រោះការលំបាកនេះ នឹងមានក្នុងរយៈពេលខ្លីប៉ុណ្ណោះ។

លោកបានលើកទឹកចិត្តអ្នកមានលុយ គួរវិនិយោគលើដីធ្លី បើទោះមានផលចំណេញទាប ប៉ុន្តែស្ថានភាពនឹងប្រសើរ និងផ្តល់ផលចំណេញខ្ពស់សម្រាប់រយៈពេលមធ្យមខាងមុខ។

ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ថា ស្ថានភាពអចលនទ្រព្យឆ្នាំ២០២៣​នឹងមានសភាពល្អប្រសើរឡើងវិញ ប៉ុន្តែទាមទារឲ្យអ្នកវិនិយោគសិក្សាពីទីផ្សារឲ្យបានច្បាស់លាស់ និងប្រុងប្រយ័ត្នជាងមុន។

លោកឧកញ៉ាបានបន្តថា “ក្នុងស្ថានភាពបច្ចុប្ប​ន្ន មានតែអ្នកខ្លាំងទេ ទើបអាចរស់ និងឈរជើងលើទីផ្សារបាន”៕

Taiwan seeks quick progress on long-stalled EU investment deal

TAIPEI : Taiwan wants progress to be accelerated on a long-stalled bilateral investment agreement with the European Union, the island’s President Tsai Ing-wen said on Tuesday.
The EU included Taiwan on its list of trade partners for a potential bilateral investment agreement in 2015, the year before Tsai became Taiwan’s president, but it has not held talks with Taiwan on the issue since.
While they are Taiwan’s largest source of foreign investment, the EU and its member states do not have formal diplomatic ties with the democratically ruled island due to objections from China, which considers Taiwan one of its provinces.


Meeting a delegation from the European Parliament’s Committee on International Trade, Tsai said Taiwan and the EU should build a “resilient democratic alliance”.
“Taiwan seeks to enhance bilateral economic and trade exchanges, strengthen supply chain security and accelerate progress on the Taiwan-EU bilateral investment agreement, which would instil confidence in businesses on both sides to expand investments,” she told the group, in comments carried live by the presidential office.
“The EU recognises that our partnership in trade and investment with Taiwan is a strategic relationship with geopolitical implications,” Asimakopoulou said.
“My colleagues and I in the European Parliament have called on the (European) Commission to launch without delay an impact assessment, a public consultation and a scoping exercise for the bilateral investment agreement between the EU and Taiwan,” she added.
TSMC, the world’s largest contract chipmaker and Asia’s most valuable listed company, flagged last year that it was in the early stages of reviewing a potential expansion into EU member Germany but there appears to have been no substantive progress since then.
Source: Reuters

អ្នកជំនាញ៖ ឆ្នាំ២០២៣ជារបត់វិជ្ជមានថ្មីនៃទីផ្សារអចលនទ្រព្យខេត្តសៀមរាប

ដោយ៖ សុផារី

សៀមរាប៖  ទោះបីទីផ្សារអចលនទ្រព្យទទួលរងព្យុះពីវិបត្តិជាបន្តបន្ទាប់នៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយ ក្តី តែទីផ្សារនៅក្នុងខេត្តសៀមរាបនៅបន្តឈរជើងបាន និងរក្សាស្ថានភាពលក់ដូរបានល្អប្រសើរច្រើន។ អ្នកជំនាញមូលដ្ឋានបានបង្ហាញសុទិដ្ឋនិយមចំពោះឆ្នាំ២០២៣ ដែលជារបត់ថ្មីមួយ ក្នុងការឈានជើងទៅកាន់ចំណុចកំពូលនៃទីផ្សារអចលនទ្រព្យឡើងវិញ។

លោក ស៊ា សុផល ទីប្រឹក្សាអចលនទ្រព្យជាន់ខ្ពស់ប្រចាំក្រុមហ៊ុន KW ប្រចាំខេត្តសៀមរាប បានមានប្រសាសន៍ប្រាប់ តាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះថា នៅក្នុងឆ្នាំ២០២៣ សម្រាប់អចលនទ្រព្យក្នុងខេត្តសៀមរាបគឺជាឆ្នាំដ៏ល្អប្រសើរបំផុត ដោយហេតុផលថាសៀមរាបបានឆ្លងកាត់ដំណាក់កាលដ៏លំបាកបំផុតរួចមកហើយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកមានប្រសាសន៍ថា ប្រសិនបើទីផ្សារណាមួយអាចបន្តដំណើរឆ្លងកាត់ឆ្នាំ២០២២ បាននោះឆ្នាំ២០២៣ ជាឆ្នាំដែលមានភាពងាយស្រួលហើយ។ លោកថា “ប្រសិនបើអាចបន្តដំណើរការបាន ក្នុងឆ្នាំ២០២២បាន នោះឆ្នាំ២០២៣ អចលនទ្រព្យក៏មិនមានការសង្ស័យទៀតដែរ”។

លោកគូសបញ្ជាក់ថា ឆ្នាំ២០២៣ សកម្មភាពអាជីវកម្មនឹងត្រលប់មកមានសកម្មភាពជាធម្មតាវិញ។ លោកថា “ឆ្នាំ២០២៣ គឺជាឆ្នាំដ៏ល្អមួយ សម្រាប់ការចាប់ផ្តើមដំណើរការលើគ្រប់វិស័យទាំងអស់ នៅក្នុងខេត្តសៀមរាប ជាពិសេសគឺអចលនទ្រព្យតែម្តង”។

យោងតាមអ្នកជំនាញមូលដ្ឋានរូបនេះ ខេត្តទេសចរណ៍មួយនេះក៏គ្រោងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងវប្បធម៌ធំៗ ជាច្រើន ដូចជា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ដ៏អស្ចារ្យ បន្ទាប់ពីបានខកខានច្រើនឆ្នាំ។ បន្ថែមលើសនេះ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនត្រូវបានរៀបចំរួចរាល់ជាស្រេចសម្រាប់ការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគមកកាន់ខេត្តសៀមរាបឡើងវិញ។ រាល់ព្រឹត្តិការណ៍ទាំងនេះ និងគម្រោងអភិវឌ្ឍន៍ទាំងអស់នេះ នឹងជំរុញឱ្យសកម្មភាពអាជីវកម្មអចលនទ្រព្យផ្នែកសណ្ឋាគារ អូតែល ដំណើរការល្អប្រសើរឡើងវិញច្រើន។

លោកបន្តថា “សៀមរាបបានតែងខ្លួន និងត្រៀមខ្លួនរួចរាល់អស់ហើយ នៅរង់ចាំតែចេញដំណើរទៅមុខទេ មិនយឺតដូចមុនទៀតទេ។ ឆ្នាំ២០២៣ ជាឆ្នាំចុងក្រោយបំផុត ហើយក៏ជាឆ្នាំចាប់ផ្តើមចេញដំណើរឡើងវិញដែរ”៕

ស្ថានភាពអចលនទ្រព្យតាមខេត្តជាប់ព្រំដែនរំពឹងសញ្ញាវិជ្ជមានកាន់តែប្រសើរនៅឆ្នាំ២០២៣

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ប្រៀបធៀបទៅនឹងឆ្នាំ២០២០ និងឆ្នាំ២០២១កន្លងទៅ ឆ្នាំ២០២២នេះជាឆ្នាំមួយ ដែលចាត់ទុកថាប្រសើរសម្រាប់សេដ្ឋកិច្ច និងអចលនទ្រព្យរបស់កម្ពុជា។ នៅឆ្នាំ២០២៣ខាងមុខនេះបណ្ដាខេត្តតាមព្រំដែនកម្ពុជាក៏រំពឹងថា នឹងមានកាន់តែភាពល្អប្រសើរ។

លោក ថា ថេង ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តស្វាយរៀង ដែលជាខេត្តជាប់ព្រំដែនកម្ពុជាវៀតណាម បានមានប្រសាសន៍ថា តំបន់ជាប់ព្រំដែនកម្ពុជាវៀតណាម នៅក្នុងខេត្តស្វាយរៀង នារយៈពេលចុងឆ្នាំនេះ ហាក់មានសញ្ញានៃការងើបឡើងវិញច្រើន។ ជាពិសេស ក្រោយមានកិច្ចប្រជុំកំពូលអាស៊ានរួចមកហើយ ឃើញមានគម្រោងអភិវឌ្ឍន៍មួយចំនួន ដែលរដ្ឋាភិបាលបានចុះហត្ថលេខាជាមួយដៃគូវិនិយោគ ដែលធ្វើឱ្យវិនិយោគិនក្នុងស្រុក បានបង្ហាញពីការចាប់អារម្មណ៍លើការវិនិយោគ ជាពិសេសដីធ្លី។

លោកបន្តថា មួយរយៈចុងក្រោយនេះ ឃើញម្ចាស់គម្រោង ដែលបានត្រៀមខ្លួនក្នុងការវិនិយោគនៅក្នុងខេត្តស្វាយរៀង បានចុះមកមើលទីតាំងវិនិយោគរបស់ខ្លួន និងសិក្សាពីផែនការរបស់ខ្លួន ដើម្បីត្រៀមនឹងចាប់ផ្ដើមនៅឆ្នាំ២០២៣ខាងមុខនេះ។ អ្វីដែលពិសេសគម្រោងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិតក៏បានចុះហត្ថលេខារួចរាល់ ដែលជាសញ្ញាកាន់តែប្រសើរ សម្រាប់ការនាំយកវិនិយោគិន មកកាន់ទឹកដី នៃតំបន់ព្រំដែនកម្ពុជាវៀតណាម។

លោកបញ្ជាក់ថា តាមរយៈសកម្មភាពទាំងនេះ បានបញ្ជាក់ពីសញ្ញាកាន់តែវិជ្ជមាន សម្រាប់តំបន់ព្រំដែនកម្ពុជា ហើយក៏ជាឱកាស សម្រាប់វិនិយោគិន ក្នុងការចាប់យក ដើម្បីរកប្រាក់ចំណេញ នៅពេលអនាគតដ៏ខ្លីខាងមុខនេះ។

លោក ហេង តុងហៃ ប្រធានសាខានៃ Century 21 ប្រចាំខេត្តប៉ៃលិនក៏បានឱ្យដឹងថា សកម្មភាពទិញលក់ដីធ្ល នៅក្នុងខេត្តប៉ៃលិន។ ជាពិសេស នៅច្រកព្រំដែនកម្ពុជាថៃ ក្នុងរយៈពេលចុងឆ្នាំ បានបង្ហាញសញ្ញាល្អច្រើន និងជាសញ្ញា ដែលនឹងបង្ហាញពីការវិលទៅរកស្ថានភាពដូចមុនកូវីដ១៩បណ្ដើរៗ។ អ្វីដែលពិសេសតម្លៃដីធ្លី នៅតាមតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ ទោះបីក្នុងវិបត្តិកូវីដ១៩ក្ដីតែនៅរក្សាតម្លៃបានល្អ ដដែល គ្រាន់តែការទិញលក់មានសកម្មភាពថមថយ។

លោកបន្តថា បច្ចុប្បន្នឃើញមានការទិញលក់ក៏មានភាពប្រសើរបន្តិចតែមិនទាន់មានច្រើនទេ។ យ៉ាងណាក្ដី តាមរយៈសកម្មភាពនេះ ក៏អាចនឹងជំរុញឱ្យសកម្មភាពឆ្នាំក្រោយបានប្រសើរឡើងវិញដែរ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យ ប្រចាំប្រទេសកម្ពុជាមួយចំនួន ក៏បានបង្ហាញផងដែរ ពីសុទិដ្ឋិនិយមខ្ពស់ចំពោះស្ថានភាពអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០២៣ ដោយលើកឡើងពីសក្ដានុពលមួយចំនួន ក្នុងនោះផ្នែកមួយចំនួននៃវិស័យអចលនទ្រព្យរំពឹងថា នឹងមានសន្ទុះជាងមុនកូវីដទៅទៀត៕

IMF: សេដ្ឋកិច្ចកម្ពុជាកើនឡើងក្នុងអត្រា៥,៥ភាគរយនៅឆ្នាំ២០២៣ឆ្លុះបញ្ចាំងតាមរយៈសម្ពាធខាងក្រៅនិងវិស័យអចលនទ្រព្យនិងសំណង់

ដោយ៖ សុផារី

ភ្នំពេញ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)  បានព្យាករណ៍ក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា៥ភាគរយនៅឆ្នាំ២០២២ និងជិត៥,៥ភាគរយនៅឆ្នាំ២០២៣ ដែលឆ្លុះបញ្ចាំងពីសម្ពាធខាងក្រៅ និងពីវិស័យអចលនទ្រព្យ និងសំណង់។​

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានតាមរយៈរបាយការណ៍ចេញផ្សាយ នៅថ្ងៃទី១៩ ធ្នូ បានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) នឹងគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេលមធ្យម។

កំណើន GDP ពិតប្រាកដ​ត្រូវបាន​គេ​ព្យាករ​ថា នឹងមាន​ចំនួន៥​ភាគរយ​នៅ​ឆ្នាំ​២០២២ បន្ទាប់ពី​ប្រតិបត្តិ​ការនាំចេញ​ដ៏​រឹងមាំ​កាលពីដើមឆ្នាំ និង​ជិត៥,៣​ភាគរយ​ក្នុង​ឆ្នាំ២០២៣ ដែល​ត្រូវបាន​គាំទ្រ​ដោយ​ការបន្ត​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍ និង​ការ​គាំទ្រ​គោលនយោបាយ​ដែល​បន្ត ទោះបី​ត្រូវបាន​រារាំង​ដោយ​សម្ពាធ​ពី​ខាងក្រៅ និង​ផល​ប៉ះ​ពាល់​ដោយសារ​ការកើនឡើង​តម្លៃ​លើ​ប្រាក់ចំណូល​លើ​ការ​ចាយវាយ និង​ការ​សន្សំ​ក្តី​។​

កំណើនត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ជាង៦ភាគរយនៅឆ្នាំ២០២៤ ហើយត្រឡប់ទៅរកអត្រាកំណើនប្រហែល៦,៥ភាគរយក្នុងរយៈពេលមធ្យម ដោយបន្ថែមថាអតិផរណាត្រូវបានគេរំពឹងថានឹងឈានដល់៥,៨ភាគរយនៅឆ្នាំនេះ មុនពេលធ្លាក់ចុះដល់៣,៥ភាគរយនៅឆ្នាំក្រោយ។

IMF បានបន្ថែមទៀតថា “ទោះបីជាវិបត្តិកូវីដ-១៩ នូវបន្តផ្តល់ផលប៉ះពាល់ខ្លះៗក៏ដោយ កំណែទម្រង់របស់រដ្ឋាភិបាល ច្បាប់វិនិយោគដែលបង្កើតជនបង្គោលទំនាក់ទំនងតែមួយសម្រាប់អ្នកវិនិយោគ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី (RCEP និង FTA ជាមួយប្រទេសចិន) នឹងគាំទ្រដល់កំណើនជាមធ្យម៕

រោងចក្រថ្មីមួយបង្ហាញវត្តមាននៅតំបន់ផ្លូវលេខ៥១

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ តំបន់ផ្លូវ៥១កំពុងទទួលបានចាប់អារម្មណ៍លើការបណ្ដាក់ទុនវិនិយោគពីសំណាក់វិនិយោគិនក្នុង និងក្រៅប្រទេស ជាពិសេសការវិនិយោគលើរោងចក្រឧស្សាហកម្មនៅតាមបណ្ដោយផ្លូវនេះ។ជាក់ស្ដែង រោងចក្រផលិតកេសកាតុង តម្លៃប្រមាណ៥,៤លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តឱ្យវិនិយោគជាផ្លូវការ នៅតាមបណ្ដោយផ្លូវជាតិលេខ៥១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ ឱ្យដឹងថា រោងចក្រផលិតកេសកាតុងនេះវិនិយោគ ដោយក្រុមហ៊ុន DAY SEN PACKAGE CO., LTD នឹងបង្កើតការងារបានប្រមាណ៧៨០នាក់។

អ្នកអភិវឌ្ឍន៍អចលនទ្រព្យ នៅតាមបណ្ដោយផ្លូវជាតិលេខ៥១ បានមើលឃើញថា មួយរយៈចុងក្រោយនេះ មានក្រុមហ៊ុនវិនិយោគតូចធំបានដាក់ទីតាំងវិនិយោគរបស់ខ្លួន នៅលើផ្លូវ៥១ ដែលធ្វើឱ្យតំបន់នៅតាមបណ្ដោយផ្លូវនេះកាន់ តែមានភាពទាក់ទាញ។

លោក ផូន សុអុនដែន ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន KH Land បានលើកឡើងថា “ក្នុងឆ្នាំ២០២២ យើងឃើញមានក្រុមហ៊ុនវិនិយោគិនធំៗ ដែលមានដីនៅតាមបណ្ដោយផ្លូវជាតិលេខ៥១ បានចាប់ផ្ដើមបញ្ចេញសកម្មភាព នៃការវិនិយោគលើរោងចក្រឧស្សាហកម្ម ដែលសកម្មភាពទាំងនេះបង្ហាញថាតំបន់ផ្លូវលេខ៥១ មានភាពទាក់ទាញខ្លាំងលើរោងចក្រឧស្សាហកម្ម”។

លោកបន្តថា “ទន្ទឹមនឹងមានការវិនិយោគលើរោងចក្រឧស្សាហកម្មនេះដែរ ក៏មានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានមួយចំនួនចូល ទៅកាន់តំបន់នោះអភិវឌ្ឍន៍ ផ្គត់ផ្គង់បំពេញតម្រូវការបច្ចុប្បន្ន និងនៅពេលអនាគត ហើយលោកជឿជាក់ថា នៅពេលឆាប់ៗនេះតំបន់ផ្លូវ៥១នឹងដូចផ្លូវកប់ស្រូវ នាពេលបច្ចុប្បន្ននេះអញ្ចឹងដែរ”។

លោក សន សៀប នាយកក្រុមហ៊ុន ឃី រៀលអ៊ីស្ទេត បានមានប្រសាសន៍ថា បើគេនិយាយពីការវិនិយោគរោងចក្រឧស្សាហកម្ម មួយចំនួនផ្ដោតលើតំបន់ប៉ែកខាងលិចរាជធានីភ្នំពេញ ដូចជា នៅតាមបណ្ដោយផ្លូវ៤២ ផ្លូវ៤១ និងផ្លូវ៥១ជាដើម ពីព្រោះតំបន់នេះជាតំបន់ ដែលងាយស្រួលក្នុងការដឹកជញ្ជូនទំនិញចេញ និងចូលទីតាំងផលិត៕