សម្តេចតេជោ៖ កម្ពុជាកំពុងសិក្សាផ្លូវដែកល្បឿនលឿនពីភ្នំពេញទៅព្រះសីហនុនិងពីក្រុងព្រះសីហនុ ទៅព្រំដែនថៃ

ដោយ៖ សុផារី

ព្រះសីហនុ៖ ក្រៅពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ខេត្តព្រះសីហនុនឹងមានការកសាងគម្រោងដ៏ធំមួយ គឺ ផ្លូវដែកល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ ដើម្បីជួយសម្រួលការដឹកជញ្ជូន និងអាចជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត។

នេះបើយោងតាមការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។

សម្តេចតេជោបានលើកឡើងថា ដោយសារផ្លូវដែកបច្ចុប្បន្ន គឺមិនទាន់អាចបម្រើនូវសេចក្តីត្រូវការផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាបានគ្រប់គ្រាន់នៅឡើយទេ ដែលត្រូវការការអភិវឌ្ឍបន្ថែមទៀត នៅថ្ងៃអនាគត ប្រទេសកម្ពុជានឹងរៀបចំឱ្យមានផ្លូវដែកល្បឿនលឿនពីភ្នំពេញមកខេត្តព្រះសីហនុ និងពីក្រុងព្រះសីហនុ ទៅកាន់ព្រំដែនថៃ។

សម្ដេចតេជោបន្ថែមថា ការធ្វើផ្លូវដែកល្បឿនលឿន មិនចំណាយពេលយូរនោះទេ ដោយសារតែកម្ពុជាមានផ្លូវដែកស្រាប់ នៅពេលបច្ចុប្បន្ន។ ប្រទេសកម្ពុជាត្រូវការការតភ្ជាប់ផ្ទៃក្នុង ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាជន កាត់បន្ថយភាពក្រីក្រ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជនកម្ពុជា។

សម្តេចតេជោក៏លើកឡើងថា ប្រសិនបើកម្ពុជាមិនធ្វើការកសាងគម្រោងនេះ នោះបញ្ហានៅតែមានដដែល ដែលដូច្នេះទាមទារឱ្យមានការកសាងការតភ្ជាប់ផ្ទៃក្នុង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចសង្គមជាតិ។

សម្ដេចតេជោថា ក្រៅពីនោះក៏អាចនឹងមានផ្លូវដែកល្បឿនលឿននៅកន្លែងដទៃទៀត ក្នុងប្រទេសផងដែរ៕

ការកែប្រែតម្លៃនិងលក្ខខណ្ឌបង់ប្រាក់ជំរុញឱ្យទីផ្សារលំនៅដ្ឋាន ប្រសើរឡើង

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ នៅក្នុងរយៈពេលប្រមាណជិត៣ឆ្នាំមកនេះ ទីផ្សារលំនៅឋានមិនថាផ្ទះជាប់ដី មានលក្ខណៈជាបុរី ឬក៏ខុនដូនោះទេ បានជួបប្រទះនឹងបញ្ហប្រឈម ហើយក្នុងឆ្នាំ២០២២នេះឃើញថា ទីផ្សារនេះក៏ចាប់ផ្ដើមមានការធ្វើពិពិធកម្ម ពីសំណាក់ម្ចាស់គម្រោង ដើម្បីជំរុញការលក់របស់ខ្លួនឡើងវិញ។

កត្តាមួយចំនួន ក៏បានធ្វើឱ្យប្រសិទ្ធភាព ក្នុងការជំរុញការលក់លំនៅឋាននិងខុនដូននៅកម្ពុជាផងដែរ។

លោកខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia បានមានប្រសាសន៍ថា នៅក្នុងពេលបច្ចុប្បន្ននេះ យើងបានឃើញថា ម្ចាស់គម្រោងជាច្រើន បានផ្លាស់ប្តូរយុទ្ធសាស្ត្រទីផ្សារ ដើម្បីជំរុញការលក់របស់ខ្លួននៅក្នុងពេលស្ថានភាពសេដ្ឋកិច្ចពិភពលោក នៅមិនទាន់ប្រាកដប្រជា ជាពិសេសនោះ ក្នុងពេលវិនិយោគិនបរទេស នៅតែមិនទាន់បានចូលមកកម្ពុជាច្រើននៅឡើយ ។

លោកបន្តថា “ក្នុងបរិបទដែលជនបរទេស មិនទាន់បានចូលមកម្ពុជាច្រើនដូចមុនស្ថានភាពកូវីដ១៩ ម្ចាស់គម្រោងអភិវឌ្ឍន៍ខុនដូ នៅកម្ពុជាបានកែប្រែលក្ខខណ្ឌ បង់ប្រាក់និងតម្លៃខុនដូ ដើម្បីទាក់ទាញអ្នកទិញ ដែលជាអ្នកក្នុងស្រុក”។លោកបន្តថា “ដូច្នេះហើយ ទើបមានគម្រោងខុនដូមួយចំនួន នៅតែទទួលបានការលក់ជាបន្តបន្ទាប់ ដោយភាគច្រើនគឺជាអតិថិជនក្នុងប្រទេស”។

លោកខន គង្គាបានបន្ថែមថា អ្នកវិនិយោគខុនដូនាពេលបច្ចុប្បន្ននេះ នឹងទទួលបានផលចំណេញខ្ពស់ នៅពេលអនាគត ជាពិសេសនៅពេលដែលមានការវិនិយោគ ពីបរទេសចូលមកកម្ពុជា និងក្នុងពេលជនបរទេសចូលមកកម្ពុជាច្រើន ដូចកាលស្ថានភាពមុនកូវីដ១៩ ។

ជាមួយគ្នានេះ អ្នកនាងចន្ទី ទិវា នាយិកាក្រុមហ៊ុនអចលនទ្រព្យ Century 21 Advance Property បានឱ្យដឹងថា អតិថិជនខ្លះគាត់មិនទាន់ចង់ទិញគម្រោងលំនៅឋាន ឬក៏ខុនដូនោះទេ ប៉ុន្តែដោយសារតែក្រុមហ៊ុនអភិវឌ្ឍន៍ បានផ្ដល់នូវលក្ខខណ្ឌបង់ប្រាក់ងាយៗ  និងមានការរំលស់ផងនោះ ទើបគាត់សម្រេចចិត្តទិញ ដោយរំលស់ខ្លះ និងទុកលុយសម្រាប់ប្រកបរបរកស៊ីខ្លះ ។

អ្នកនាងបន្តថា “អ្នកវិនិយោគខ្លះ គាត់ចាប់ឱកាសសម្រាប់រកប្រាក់ចំណេញនៅពេលអនាគត ជាក់ស្ដែងអ្នកអភិវឌ្ឍន៍មួយចំនួន បានលក់ផ្ទះ ក្នុងតម្លៃទាបឬក៏បញ្ចុះតម្លៃច្រើន ទើបពួកគាត់ទិញដើម្បីទុកលក់វិញនៅពេលអនាគត ដែលកត្តាទាំងនេះហើយ បានជំរុញឱ្យមានការទិញលក់ជាបន្តបន្ទាប់”៕

ព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុនឹងមានសមត្ថភាពទទួលជើងហោះហើរអន្តរទ្វីបក្រោយការពង្រីករួច

ដោយ៖ សុផារី

ព្រះសីហនុ៖ ក្រុមហ៊ុន Cambodia Airports បានបញ្ជាក់ជាថ្មីពីផែនការមេពង្រីក ព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ ទៅជាគម្រោ​ង 4E Full នៅក្នុងឆ្នាំ២០២៣ ដែលនឹងក្លាយជាអាកាសយានដ្ឋានអន្តរជាតិធំមួយ អាចទាក់ទាញទេសចរពីបណ្តាតំបន់ធំៗ នៅក្នុងពិភពលោក។

លោក Nicolas Notebeart អគ្គនាយកក្រុមហ៊ុន Vinci Airports ដែលជាក្រុមហ៊ុនមេក្រុមហ៊ុន Cambodia Airports បានបញ្ជាក់នៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃទី១៣ ខែធ្នូកន្លងមកថា ក្រុមហ៊ុននឹងធ្វើការពង្រីក អាកាសយានដ្ឋានក្រុងព្រះសីហនុ នៅក្នុងទ្រង់ទ្រាយធំ នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ។

ជាមួយគ្នានេះ លោកCyril Girot នាយកប្រតិបត្តិ នៃក្រុមហ៊ុន Cambodia Airports មានប្រសាសន៍កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនគ្រោងនឹងអភិវឌ្ឍន៍ ព្រលានយន្តហោះខេត្តព្រះសីហនុ ឱ្យក្លាយជាព្រលានយន្តហោះអន្តរជាតិ ដែលមានលក្ខណៈទំនើបស៊ីវិល័យ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនបន្ថែមទៀត។

លោក Cyril Girot បានបន្តថា ក្រុមហ៊ុនទទួលបានសេចក្ដីប្រកាសអន្តរក្រសួងស្ដីពី ការអភិវឌ្ឍអាកាសយានដ្ឋាន អន្តរជាតិខេត្តព្រះសីហនុ។ ក្រុមហ៊ុននៅរង់ចាំសហការ ដើម្បីធ្វើការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ឱ្យកាន់តែមានភាពទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិអន្តរជាតិ ដោយសារខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើន ជាទស្សនវិស័យ នៃទីក្រុងឆ្លាតវៃនាពេលខាងមុខ ដែលជាចលនាលំហូរភ្ញៀវទេសចរចូលមកខេត្តព្រះសីហនុ ជាពិសេសអ្នកវិនិយោគចិន។

ជាមួយគ្នានេះ លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ក្រុមហ៊ុនព្រលានយន្តហោះ Vinci Airports ដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុន Cambodia Airports នឹងធ្វើការវិនិយោគលើព្រលានយន្តហោះអន្តរជាតិ ព្រះសីហនុទៅកម្រិត 4E Fullនៅក្នុងឆ្នាំ២០២៣ តាមផែនការមេ ដែលក្រុមហ៊ុនបានគ្រោងទុក និងបានកែសម្រួលជាបន្តបន្ទាប់ ដោយផ្អែកលើស្ថានភាពប្រែប្រួល ដោយបច្ចុប្បន្ន អាកាសយានដ្ឋាននេះ កំពុងដំណើរការនៅកម្រិត 4C ឬ 4D។

យោងតាមផែនការមេ នៃក្រុមហ៊ុននាពេលកន្លងមក ការប្តេជ្ញាចិត្តក្នុងការពង្រីកអាកាសយានដ្ឋាននេះ អាចនឹងទទួលអ្នកដំណើរបានរហូតដល់៦លាននាក់ មុនពេលកូវីដ១៩ ប៉ុន្តែក្រោយមកបានបង្ខំឱ្យក្រុមហ៊ុនផ្អាកការអនុវត្តផែនការមេ ដែលបានស្នើទៅរាជរដ្ឋាភិបាលកម្ពុជា។

ក្រុមហ៊ុនCambodia Airports បានបញ្ចប់ការពង្រីកផ្លូវរត់ប្រវែង៣.៣០០ម៉ែត្រ កាលពីខែតុលា ឆ្នាំ២០២០កន្លងមក ដែលអាចគ្រប់គ្រងយន្តហោះធុនធំCode E បាន ហើយនៅឆ្នាំ២០២១ ក្រុមហ៊ុនក៏បានដំឡើងស្ថានីយបណ្តោះអាសន្នថ្មី និងអគារVIPផងដែរ។

លោកស៊ិន ចាន់សិរូវុត្ថាបានបញ្ជាក់ថា វិបត្តិជំងឺកូវីដ១៩បានពន្យាពេលគម្រោងពង្រីក ព្រលានយន្តហោះខេត្តព្រះសីហនុ ដែលមានក្នុងផែន​ការមេរបស់ក្រុមហ៊ុនស្រាប់ ព្រោះក្រុមហ៊ុនត្រូវពិចារណាឡើងវិញ ដោយ​សារតម្រូវការ នៃការប្រើប្រាស់អាកាសយានដ្ឋានធ្លាក់ចុះ គ្រប់ព្រលានទាំងអស់នៅលើពិភពលោក។

លោកបានលើកឡើងថា ដោយសារកិច្ចពិភាក្សា រវាងថ្នាក់ដឹកនាំកំពូ​ល ដូច្នេះលោកមិនទាន់បានទទួលព័ត៌មានលម្អិត ពីការពិភាក្សានេះនោះទេ ប៉ុន្តែលោកជឿជាក់ថា គ្របយ៉ាងនឹងមិនមានភាពប្រែប្រួលខ្លាំង ជាងផែនកា​រមេ ដែលក្រុមហ៊ុនបានកំណត់នាពេលកន្លងមកនោះទេ។ ដោយសារស្ថានភាពក្រោយវិបត្តិមានការប្រែប្រួល លោកជឿជាក់ថា ក្រុមហ៊ុននឹងធ្វើការប្តេជ្ញាចិត្ត ក្នុងការអនុវត្តផែនការមេមួយនេះឱ្យសម្រេចបាន។

លោកបានបន្ថែមថា “ការចំណាយលើការវិនិយោគបន្ថែម អាស្រ័យលើដំណាក់កាលជាក់ស្តែងនៃការអភិវឌ្ឍន៍ ប៉ុន្តែវានឹងត្រូវបានកែប្រែឡើងវិញ ដោយសារការចំណាយលើសម្ភារៈប្រែប្រួល ក្នុងរយៈពេលដែលបានកំណត់”។ លោកបន្ថែមថា “ក្រុមហ៊ុនអាចអភិវឌ្ឍន៍ បានតាមកម្រិតនៃការចំណាយ ប៉ុន្តែត្រូវអភិវឌ្ឍអាកាសយានដ្ឋានឱ្យដល់កម្រិត 4E តាមតម្រូវការស្តង់ដារ”។

តាមរយៈលទ្ធផលកិច្ចប្រជុំជាមួយសម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមក លោកបញ្ជាក់ថា ក្រុមហ៊ុននឹងចាប់ផ្តើមធ្វើការអនុវត្តផែនការមេឡើងវិញ ដោយបច្ចុប្បន្ននេះ គម្រោងព្រលានយន្តហោះក្រុងព្រះសីហនុនេះជាគម្រោងកម្រិតមិនទាន់4E Full ហើយនឹងត្រូវពង្រីកដល់កម្រិត4E Full ដែលមានលទ្ធភាព ទទួលប្រភេទយន្តហោះមកពីទិសដៅឆ្ងាយៗបាន៕

លោកCooler Tanអះអាងថា ទីផ្សារដីលំហែរនៅមានមនុស្សប្រមាណ១លាននាក់ទៀតត្រូវការ

 ដោយៈ ជេស៊ីកា

       ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានថ្លែងថា ទីផ្សារដីលំហែរ នៅតែមានតម្រូវការនិងទីផ្សារធំទូលាយនៅឡើយ ដោយមនុស្សប្រមាណ១លាននាក់កំពុងជាអតិថិជនគោលដៅ។

លោកCooler Tan បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ទីផ្សារដីលំ​ហែ​រនៅតែមានភាពល្អប្រសើរ ព្រោះប្រជាពលរដ្ឋមានជីវភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ពួកគេត្រូវការដីលំហែរ ដើម្បីលំហែរក្រោ​យពេលសំរាកហត់នឿយពីការងារ។

លោកពន្យល់ថា ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានចំនួនប្រមាណ៣លាននាក់ ប្រសិនជាយើងគិតថាក្នុងចំណោមនោះ មានប្រជាជន៣០ភាគរយមានលទ្ឋភាពទិញដីលំហែរ គឺមានន័យថាមានមនុស្ស៩០ម៉ឺននាក់រួចទៅហើយ ត្រូវការដីលំហែរ ដោយចំនួននេះមិនទាន់រាប់បញ្ចូល ប្រជាពលរដ្ឋមានជីវភាពធូរធារ នៅតាមបណ្តាខេត្តនានានៅឡើយ។

លោកCooler Tanបានបន្តថា ប្រជាពលរដ្ឋយើងពីមុន ពួកគេមានជីវភាពចខ្វះខាត ពួកគេត្រូវការតែរបស់ញាំ ប៉ុន្តែពេលនេះពួកគាត់មានជម្រកហើយ អញ្ចឹងពួកគាត់គិតដល់ការលំហែរ ព្រោះការរីកចម្រើននៃប ណ្តាញទំនាក់ទំនងសង្គម បានធ្វើឲ្យពួកគាត់មានចំណេះដឹង និងបត់បែនបែបផែនជីវិតរស់នៅកាន់តែទាន់សម័យ។

លោកបន្តថា ជាក់ស្តែងគំរោងដីឡូត៍បូកគោលែនទី១ ទី២ និងទី៣លក់អស់ និងទទួលបានជោគជ័យ ខណៈគំរោងឆ្នេរសមុទ្រកោងកាងលក់អស់ជាង៥០ភាគរយហើយ។ ចំណែកគំរោងឋានសួគ៌លំហែរ គឺបាននិងកំពុងលក់បានច្រើន និងសម្រេចបានតាមផែនការរបស់ខ្លួន។

លោកCooler Tanបានបន្តថា “ប៉ុន្តែអ្វីសំខាន់នៅត្រង់ថា តើធ្វើម៉េចឲ្យដីលំហែររបស់ខ្លួនលក់បានជោគជ័យ គឺត្រូវការអ្នកអភិវឌ្ឍន៍មានទស្សនវិស័យ និងចក្ខុវិស័យច្បាស់លាស់ មានទុនគ្រប់គ្រាន់សម្រាប់អភិវឌ្ឍន៍គំរោង”។ លោកបន្តថា ជាក់ស្តែងគំរោងនិមួយៗរបស់យើង បានចំណាយទុនច្រើនណាស់ ដើម្បីអភិវឌ្ឍគំ​រោងឲ្យមានភាពស្រស់បំព្រម ទាក់ទាញការចាប់អារម្មណ៍ ជាពិសេសគំរោងឆ្នេរសមុទ្រកោងកាង បានចំណាយទុនរហូតដល់ជាង១លានដុល្លារ សំរាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋនានា។

លោកបន្តថា ជាមួយគ្នានេះ គំរោងឋានសួគ៌លំហែរ ក៏បាននិងកំពុង​សាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ចំណាយអស់រាប់ម៉ឺនដុល្លារ ហើយអ្វីពិសេសសំរាប់គំរោងនេះ គឺយើងនឹងដាផ្កាលឿងរាជប្រមាណ២០០០ដើម រៀបចំ​ហេ ​ដ្ឋារចនាសម្ព័ន្ឋនានា សួនច្បារ សួនទឹកជាដើម ដើម្បីជម្រុញឲ្យគំរោងនេះទទួលបានជោគជ័យ និងស័ក្តិសមជាដីលំហែរពិតប្រាកដ៕

សម្តេចតេជោនឹងអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រណាំងទូកម៉ាស៊ីននេសាទ នៅក្រុងកំពតនាឱកាសឆ្លងឆ្នាំសាកល

 ដោយៈ គង់ សិរីជេស៊ីកា

       ភ្នំពេញៈ ថ្នាក់ដឹកនាំ និងក្រុមមន្រ្តីនៃរដ្ឋបាលខេត្តកំពត បាននិងកំពុងត្រៀមស្វាគមន៍សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលនឹងអញ្ជើញជាអធិបតី ក្នុងពិធីប្រណាំងទូកកានូ នៅក្នុងឱកាសឆ្លងឆ្នាំសាកល​នាពេលខាងមុខនេះ។

លោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈកម្មការ អនុគណៈកម្មការត្រៀមទទួលបដិសណ្ឋារកិច្ចសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈកម្មការ អនុគណៈកម្មការខេត្ត រៀបចំការប្រណាំងទូកម៉ាស៊ីននេសាទ អបអរសាទរឆ្លងឆ្នាំសកលឆ្នាំ២០២២ នៅខេត្តកំពតកាលពីដើមសប្តាហ៍នេះ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត តំណាងព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្ត លោក លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្តកំពតផងដែរ៕

 

Indonesia considers $320 million in incentives to boost EV sales in 2023

JAKARTA : Indonesia may allocate 5 trillion rupiah ($320.41 million) from next year’s budget to incentivise electric vehicle (EV) purchases, though details of the scheme were still being finalised, a senior minister said on Wednesday.
Last week, Industry Minister Agus Gumiwang Kartasasmita said buyers could get a discount of 80 million rupiah for EVs made by firms with factories in the country, as well as other incentives for hybrid cars and electric motorcycles. The government plans to offer subsidies to sellers to cover the costs.


Airlangga Hartarto, Indonesia’s chief economics minister, said at a news conference on Wednesday that authorities are detailing how much they could provide per sale based on the budget allocation.
The government is also considering subsidising electric bus sales, he said.
President Joko Widodo told the same news conference: “We hope with these incentives, the electric motorcycle and electric car industry will grow”.
Indonesia targets 20 per cent of overall car sales in 2025 to be EVs, Airlangga said.
Companies that have invested or have announced planned investments in EV manufacturing in Indonesia include Toyota Motor Corp, Mitsubishi Motors Corp and Hyundai Motor Co.
SGMW Motor Indonesia, part of a joint venture of SAIC Motor Corp Ltd, General Motors Co and Wuling Motors Holdings, has an EV assembly facility in the Southeast Asian country.
Japanese brands currently dominate sales in the world’s fourth most populous nation, with Toyota as the market leader. More than 942,000 cars were sold in the country in January to November this year.
($1 = 15,605.0000 rupiah)
Source: Reuters

៧ចំណុចត្រូវពិនិត្យមើលមុនទិញផ្ទះថ្មី និងចៀសវាងការចាញ់បោក

ដោយ៖ សហការី

ភ្នំពេញ៖ អ្នកទិញផ្ទះត្រូវតែគិតឱ្យបានច្បាស់លាស់ជាមុន មុនពេលសំរេចចិត្តទិញផ្ទះពី​គម្រោង​លំនៅ​ដ្ឋាន​ណាមួយ ជៀសវាងបញ្ហានៅពេលខាងមុខ ចំណុចខាងក្រោមនេះគឺជាការណែនាំខ្លះៗក្នុងការទិញផ្ទះឱ្យបានត្រឹមត្រូវសម្រាប់លោកអ្នកដែលចង់ទិញផ្ទះដើម្បីស្នាក់នៅធម្មតា សម្រាប់ប្រកបអាជីវកម្ម ឬការវិនិយោគ (លក់យកចំណេញ) ៖

ទី១) ជ្រើសរើសទីតាំង ឬតំបន់ ជាទីតាំងដែលមានសក្តានុពលសេដ្ឋកិច្ច និងអចលនទ្រព្យ (ទីតាំង ឬតំបន់ដែលកំពុងអភិវឌ្ឍ ឬមាន​សញ្ញាណ​អភិវឌ្ឍល្អក្នុងពេលអនាគត) ។ ទីតាំងគម្រោង ឬតំបន់ដែលគម្រោងកំពុងអភិវឌ្ឍនេះគឺជា​រឿង​ទីមួយដែលលោកអ្នកត្រូវជ្រើសរើសមុនគេ មុនពេលសំរេចចិត្តទិញផ្ទះ ទោះក្នុង​គោលបំណង​ណាមួយ​ក៏ដោយ ។ លោកអ្នកត្រូវជ្រើសរើសទីតាំងណាមួយដែលកំពុងអភិវឌ្ឍខ្លាំង ឬមានគម្រោងអភិវឌ្ឍនាពេ​លអនាគ​ត​ដ៏ខ្លី​តំបន់​ដែលដីអាចឡើងថ្លៃ តំបន់ឧស្សាហកម្ម (រោងចក្រ) ឬតំបន់ពាណិជ្ជកម្ម ហើយទាក់ទាញ​ការ​អភិវឌ្ឍ​ខ្លាំងជាដើម ។

ទី២) ភាពស្របច្បាប់ ត្រូវស៊ើបសួររកច្បាប់ទំលាប់ពីម្ចាស់គម្រោង ឬអ្នក​លក់​ជាមុន​សិន ហើយបើមានមន្ទិលសង្ស័យលើគម្រោងនោះ លោកអ្នកត្រូវស្រាវជ្រាវ ឱ្យច្បាស់លាស់​ពី​គម្រោ​ង​នោះ​ដោយខ្លួនឯង ឬជួលអ្នកជំនាញផ្នែកស្រាវជ្រាវគម្រោង ឬអ្នកស្រាវ​ជ្រាវណាមួយ​ក៏ដោយ​ដែល​លោកអ្នកទុកចិត្តឱ្យសិក្សា និងស្រាវជ្រាវពីច្បាប់ទំលាប់នៃការអភិវឌ្ឍគម្រោងនោះមានដូចជា៖ តើគម្រោងនោះបានធ្វើការចុះបញ្ជីក្រុមហ៊ុនហើយឬនៅ? មានប័ណ្ណប៉ាតង់ត្រឹមត្រូវដែរឬទេ? មានអាជ្ញា​ប័ណ្ណ​​អភិវឌ្ឍលំនៅដ្ឋានទេ? មានច្បាប់សាងសង់ទេ? ជាគោលការណ៍ ជាគម្រោង​ស្រប​ច្បាប់​​គេតែងដាក់តាំង នៅក្នុងការិយាល័យលក់ នូវច្បាប់ទំលាប់​ទាំងអស់នោះ​ឱ្យអតិថិជន​មើល​ឃើញ​ជាសាធារណៈមានដូចជា វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម ប័ណ្ណប៉ាតង់ លិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ អាជ្ញាប័ណ្ណអភិវឌ្ឍអចលនទ្រព្យ និង​វិញ្ញា​បនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាដើម ។

ទី៣) ប័ណ្ណកម្មសិទ្ធិដីធ្លី រាល់ការ​អភិវឌ្ឍគម្រោង​លំនៅដ្ឋាន​ដែល​ស្រប​ច្បាប់ត្រូវតែធ្វើឡើងលើទីតាំងដីមួយកន្លែងដែលមានប្លង់រឹងជាដាច់ខាតដែលអាចជា (វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់អចលនទ្រព្យ ឬប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនទ្រព្យ) ។ ប្រសិនបើ​ដីទាំង​មូល​ដែល​យក​មកអភិវឌ្ឍជាគម្រោងនោះ មិនមានប្លង់រឹង គឺគេមិនអាចស្នើសុំច្បាប់សាងសង់​លំនៅដ្ឋានដើម្បីដាក់​លក់​ជូន​អតិថិជនបានទេ ។ លោកអ្នកគួរតែទិញផ្ទះពីគម្រោងលំនៅដ្ឋានណាមួយដែលមានប្លង់រឹង ហើយបាន​បំបែក​ក្បាលដី​រួចជា​ស្រេច សម្រាប់ទុកកាត់ឈ្មោះជូនអតិថិជន (អ្នកទិញ) នៅពេលដែលអតិថិជន​បង់លុយ​គ្រប់​លក្ខ​ខណ្ឌ ។ មូលហេតុសំខាន់មួយទៀត ប្រសិនបើដីរបស់គេមានប្លង់រឹង តែគេមិនកាត់ឈ្មោះប្លង់រឹងឱ្យអ្នក​ទិញ​គឺកាត់ឈ្មោះត្រឹម ឃុំ-សង្កាត់ ឬស្រុក-ខណ្ឌ លោក-អ្នកមិនគួរទិញផ្ទះពីគម្រោងនោះទេ ដោយហេតុ​ផលថា ដីរបស់គម្រោងទាំងមូលនោះ ប្រហែលជាត្រូវជាប់ធនាគារបាត់ទៅហើយ ឬជាប្លង់ក្លែងក្លាយ ជាដើម ។

ទី៤) គម្រោងខ្យល់ គម្រោងខ្យល់ នៅទីនេះមានច្រើនរូបភាពមានដូចជា គម្រោងខ្លះអត់មានទាំងរៀបចំ ឧបករណ៍ និងសម្ភារៈទីផ្សារ ប្លង់ស្ថាបត្យកម្មនៃសំណង់លំនៅដ្ឋានរបស់ខ្លួន ហើយចេះតែមកលក់មាន​តែដី​ទទេ និងធ្វើជាឈូសឆាយបន្តិចបន្តួច គម្រោងខ្លះក៏មានធ្វើជាបុកគ្រឹះចោលឱ្យគេមើលប៉ុណ្ណោះ អត់មាន​ទុន អត់មានផែនការ អត់មានយុទ្ធសាស្ត្រ (ទាំងយុទ្ធសាស្រ្តលក់ យុទ្ធសាស្រ្តគ្រប់គ្រង និងការដឹកនាំ) ជាដើម ។

គ្រាន់តែបោះពុម្ពក្រដាសផ្សព្វផ្សាយបន្តិចបន្តួចក្រុមលក់៤-៥នាក់ក៏តាំងផ្តើមលក់គម្រោង​លំនៅដ្ឋាន​របស់ខ្លួន​លក់១ឆ្នាំដាច់បាន៤-១០ផ្ទះដល់កាលបរិច្ឆេទកំណត់ត្រូវប្រគល់ផ្ទះឱ្យអតិថិជន តើត្រូវធ្វើ​ដូចម្តេច? លុយមិនគ្រប់គ្រាន់ក្នុងការអភិវឌ្ឍអាងលើការបញ្ជាទិញរបស់អតិថិជន ចុះបើលក់​មិនដាច់តាម​ការរំពឹងទុក តើវានឹងមានរឿងអ្វីកើតឡើង? បើមិនទុកចិត្តកុំទិញផ្ទះពីគម្រោង​ណាមួយ​ដែលមិន​ច្បាស់លាស់ ។

គម្រោងខ្លះអភិវឌ្ឍក្នុងរូបភាពចូលហ៊ុនគ្នា ដោយយកដីរបស់អ្នកផ្សេងយកមកអភិវឌ្ឍជាគម្រោង លំនៅដ្ឋាន (ធ្វើផ្ទះល្វែងលក់) ។ ប៉ុន្តែដល់ធ្វើមិនបានជោគជ័យគ្មានលុយបង្វិលជូនម្ចាស់ដី គម្រោង​ត្រូវជាប់​គាំងក្នុងករណីនេះ តើអតិថិជនដែលបានបញ្ជាទិញរួចហើយត្រូវគិតយ៉ាងម៉េច?

ទី៥)  តម្លៃផ្ទះ និងលក្ខខណ្ឌបង់ប្រាក់ តម្លៃផ្ទះ និងលក្ខខណ្ឌបង់ប្រាក់ក៏ជាប្រការសំខាន់ណាស់ដែរដែលអ្នកទិញគួរតែពិនិត្យ និងជ្រើស​រើស​ឱ្យបាន​ត្រឹមត្រូវ ។ គម្រោងមួយចំនួន តម្លៃផ្ទះក៏ថ្លៃ លក្ខខណ្ឌបង់ប្រាក់ក៏តឹង បូករួមនឹងការប្រាក់ថ្លៃទៀត មិន​សាក​សមនឹងទីតាំង ។ អ្វីដែលគួរឱ្យកត់សម្គាល់ជាងគេគឺករណីការប្រាក់សម្រាប់លោក​អ្នក​ទិញ​ផ្ទះ​ទុក​លក់យកចំណេញ មិនគួរទិញផ្ទះបង់រំលោះដោយមានជាប់ការប្រាក់នោះទេ ព្រោះបច្ចុប្បន្ននេះតម្លៃ​ផ្ទះ​ក្នុងមួយឆ្នាំៗឡើងបានតិចណាស់ចន្លោះពី ១០-២០% ប៉ុណ្ណោះ ហើយបើលោក​អ្នក​ទិញ​ផ្ទះបង់​រំលោះ​ដោយមានអត្រាការប្រាក់ ១% ក្នុងមួយខែ គឺលោក-អ្នកត្រូវចំណាយអស់ ១២% ក្នុងមួយ​ឆ្នាំទៅហើយ ។​

ទី៦) ព័ត៌មានបំប៉ោង ឬបោកប្រាស់ គម្រោងមួយចំនួនចូលចិត្តប្រើប្រាស់ព័ត៌មានបំប៉ោង ឬបោកប្រាស់អតថិជនតាមរយៈរូបភាព បង្កើត​ជា​គម្រោង​ផ្សារនៅក្នុងគម្រោងរបស់ខ្លួនមានកន្លែងកំសាន្ត មានរមនីយដ្ឋាន កន្លែងហាត់ប្រាណ សាលា​រៀន សួនលំហែកាយ ជាដើម ។ល។ ប៉ុន្តែធាតុពិតពួកគេដឹងច្បាស់ណាស់ថា មិនអាច​ដំណើរ​ការផ្សារ ឬគម្រោងនានាដែលបានអះអាងនោះបានដោយស្រួលឡើយ ។ ព្រោះគម្រោងរបស់គេ ជាគម្រោង​ខ្នាត​តូចមិនគ្រប់តម្រូវការនៃការអភិវឌ្ឍជាផ្សារ ឬរមនីយដ្ឋានដូចដែលពួកគេបានលើកឡើងនោះទេ ហើយណាមួយការដំណើរការផ្សារមួយ មិនមែនជារឿងងាយស្រួល ដូចការផ្សព្វផ្សាយនោះទេ ត្រូវមានធនធានលុយកាក់ មានអ្នកគ្រប់គ្រង និងដឹកនាំដំណើរការច្បាស់លាស់ ត្រូវមានផែនការ និងយុទ្ធសាស្ត្រ ដោយមានទាំងអ្នកលក់ក្នុងផ្សារ និងអ្នកទិញប្រសព្វគ្នា ទើបអាចដំណើរការទៅរួច។​

ទី៧) ហេដ្ឋារចនាសម្ព័ន្ធគម្រោង មានគម្រោងមួយចំនួនបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមិនត្រឹមត្រូវតាមស្តង់ដារបុរី ឬគម្រោង​លំនៅ​ដ្ឋាន​ឡើយ ដោយធ្វើផ្លូវត្រឹមតែ៦ម៉ែត្រ ឬត្រឹម៨ម៉ែត្រ ប៉ុន្តែមិនទុកចំណីផ្លូវមុខផ្ទះឡើយ គឺមានតែតួរផ្លូវ ៨ម៉ែត្រ រីឯផ្ទះធ្វើដល់គែមផ្លូវតែម្តង ឬសល់ត្រឹម១ម៉ែត្រដល់គែមផ្លូវតែម្តង ។ ចំណែក​ការអភិ​វឌ្ឍ​ក្នុង​គម្រោង​វិញ យឺតយ៉ាវហួសពីការស្មាន ម្តងលើកទៅថ្ងៃនេះ ម្តងលើកទៅថ្ងៃនោះ ជាដើម។ មួយវិញទៀត​ ប្រព័ន្ធលូបង្ហូរទឹកក៏មិនបានរៀបចំត្រឹមត្រូវតាមស្តង់ដារ ។ នេះជាហេតុផលមួយ​ដែលអ្នក​ទិញគួរ​ពិនិត្យ ឱ្យ​បាន​ច្បាស់លាស់មុនពេលទិញផ្ទះពីគម្រោងនោះ ៕

អគ្គនាយកគេហទំព័រPropertyareaបដិសេធមិនមានផ្តល់សេវាកម្មរត់ការឬផ្តល់សេវាកម្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុណាមួយឡើយ

ដោយៈ សហការី

       ភ្នំពេញៈ សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea លោកយិន លាងគង់បានចេញមុខបដិសេធ ដោយស្ថាប័ននេះមិនមានបំរើសេវាកម្មផ្តល់ការរត់ការ ឬសេវាកម្មកម្ចីប្រាក់ពីស្ថាប័នណាមួយឡើយ។

លោកយិន លាងគង់បានមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី២១ ធ្នូនេះថា មានជនខិលខូចមួយចំនួន បានយកគេហទំព័រនេះ ទៅប្រើប្រាស់ ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ ដោយពួកគេអះអាងថា ខ្លួនបំរើការងារនៅស្ថាប័ននេះ ដោយសន្យាជួយរត់ការសេវាកម្មឥណទានដល់ពួកគាត់ ជាថ្នូរនឹងការបង់ប្រាក់កម្រៃជើងសារជាមុន។

លោកបន្ដដោយបញ្ជាក់ថា “ខ្ញុំសូមបដិសេធទាំងស្រុង នូវទង្វើបែបនេះ ព្រោះយើងខ្ញុំជាស្ថាប័នព៌តមាន មិនមានចំណេះដឹងផ្នែកនេះ និងមិនមានបុគ្គលិកណាម្នាក់ធ្វើទង្វើបែបនេះឡើយ”។ លោកបន្តថា “អាស្រ័យហេតុនេះ សូមសាធារណៈជនមេត្តាជ្រាប ហើយយើងខ្ញុំបដិសេធមិនទទួលខុសត្រូវឡើយ”។

លោកយិន លាងគង់បានបន្តថា កន្លងមក ក៏មានបុគ្គលខ្លះ បានយកឈ្មោះ និងរូបលោកទៅបង្កើតអាខោនតេឡេក្រាមជាញឹកញាប់ ដើម្បីបោកប្រាស់លុយពីប្រជាពលរដ្ឋផងដែរ។ លោកបានសំណូមពរ និងស្នើសមត្ថកិច្ចដែលធ្វើការលើករណីបែបនេះ ចាត់វិធានការណ៍តាមផ្លូវច្បាប់៕

រដ្ឋាភិបាលកូរ៉េផ្តល់ប្រព័ន្ឋផតថលព៌តមានភស្តុភារកម្មជាតិដល់កម្ពុជា

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ មន្រ្តីជំនាញកូរ៉េបានប្រារព ពិធីប្រគល់-ទទួល ប្រព័ន្ធផតថលព័ត៌មានភស្តុភារកម្មជាតិកម្ពុជា (Cambodia National Logistics Information Portal) ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េជូនកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន។

ពិធីនេះមានការចូលរួមជាអធិបតី ពីលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីលោកបណ្ឌិតKIM Jong-hak អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានKRIHS តំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃសាធារណរដ្ឋកូរ៉េ សមាគមភស្តុភារកម្មកម្ពុជា សមាគមដឹកជញ្ជូនទំនិញផ្លូវគោកនៃកម្ពុជា និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ មកពីគ្រប់អគ្គនាយកដ្ឋានក្រោមឱវាទក្រសួង។

ពិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីប្រគល់ជូនប្រព័ន្ធផតថលព័ត៌មានភស្តុភារកម្មជាតិកម្ពុជា ក្រោមគម្រោងសហប្រតិបត្តិការ “Cambodia Master Plan of Logistics System Modernization and Pilot Project of Logistics Computer System” ដែលជាជំនួយអភិវឌ្ឍន៍ផ្លូវការ នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ ជូនព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់គ្រប់គ្រង និងថែទាំបន្ត។

ប្រព័ន្ធនេះត្រូវបានដំឡើងរួចរាល់ នៅក្នុងមជ្ឈមណ្ឌលទិន្នន័យ (Data Center) រួមរបស់ក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន ដោយបានឆ្លងកាត់ការត្រួតពិនិត្យ និងប្រជុំពិភាក្សាជាច្រើនលើកច្រើនសារ ជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ដើម្បីធានាឱ្យបាននូវកម្រិតស្តង់ដារ និងនិរន្តរភាពការងារ។

ការប្រគល់ជូននូវប្រព័ន្ធផតថលព័ត៌មាន ភស្តុភារកម្មជាតិកម្ពុជានេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញឱ្យសម្រេចបាននូវគោលបំណងធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធភស្តុភារកម្មជាតិកម្ពុជា ដែលបានផ្តោតលើគោលដៅសំខាន់ៗចំនួន៣ ដូចជា ទី១ ការបង្កើតផែនការមេប្រព័ន្ធគ្រប់គ្រងព័ត៌មានភស្តុភារកម្មជាតិ ទី២ ការអនុវត្តសាកល្បងនៃប្រព័ន្ធព័ត៌​មានភស្តុភារកម្ម និងទី៣ ការបង្កើនសមត្ថភាពរបស់មន្រ្តីរាជការ តាមរយៈការបណ្តុះបណ្តាលក្នុងប្រទេស និងនៅប្រទេសកូរ៉េផងដែរ៕

កម្ពុជាគ្រោងបំបែកឯកត្តកម្មពិភពលោកចំនួន២បន្ថែមទៀតក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣

ដោយៈ សុផារី

ភ្នំពេញៈ ក្រោយខកខានចំនួន៤ឆ្នាំ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តត្រូវបានរាជរដ្ឋាភិបាលប្រកាសឱ្យធ្វើឡើងវិញនៅឆ្នាំ២០២៣។

សហភាពសហព័ត្ឋយុវជនកម្ពុជា បានអះអាងថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំក្រោ យនេះនឹងធ្វើធំជាងមុន ពោលនឹងមានកម្មវិធីកម្សាន្តសប្បាយៗជាច្រើនចំនួន៤៤កម្មវិធី នៅតាមទីតាំងចំនួន៦។

ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នឹងធ្វើឡើងនៅថ្ងៃទី១៤- ១៦ ខែមេសា ឆ្នាំ២០២៣ ប៉ុន្តែមុនព្រឹត្តិការណ៍អង្គរសង្រា្កន្តមកដល់ គឺនៅថ្ងៃទី០៨-០៩ ខែមេសា កម្ពុជានឹងរៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុង កម្មវិធីជិះកង់កម្សាន្ត មានការប្រគំតន្ត្រីនៅតាមឧទ្យាន្តអង្គរ និងមានការអុំទូកនៅតាមដងស្ទឹងសៀមរាប។

លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ មិនត្រឹមត្រឹមតែជាព្រឹត្តិការណ៍អបអរសាទរ ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ប៉ុណ្ណោះទេ តែក៏ផ្សារភ្ជាប់ព្រឹត្តការណ៍ ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះផងដែរ។

ជាមួយគ្នានេះ លោក សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ កម្ពុជាគ្រោងនឹងបំបែកឯកត្តកម្ម ពិភពលោកចំនួន២បន្ថែមទៀត។ យ៉ាងណាក្តី លោកមិនលម្អិតថា តើនឹងបំបែកឯកត្តកម្មពិភពលោកអ្វីនោះទេ ដោយនឹងព័ត៌មានលម្អិតនៅពេលក្រោយ។

លោកបញ្ជាក់ថា ក្នុងព្រឹតិ្តការណ៍អង្គរសង្រា្កន្តឆ្នាំ២០២៣ នឹងមានអ្វីពិសេសជាងមុន ពោលនឹងមានវត្តមាននំអន្សមយក្ស និងវត្ថុយក្សជាច្រើនទៀត ដែលធ្លាប់មានវត្តមាននៅក្នុងព្រឹត្តិការណ៍អង្គរសង្រា្កន្ត នៅបណ្តាឆ្នាំមុនៗ សាជាថ្មីក្នុងព្រឹតិ្តការណ៍អង្គរសង្រា្កន្តឆ្នាំ២០២៣។

លោកបានគូសបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍អង្គរសង្កា្រន្តកាលពីឆ្នាំ២០១៨កន្លងមក ខេត្តសៀមរាបរកចំណូលបានជាង១លានដុល្លារ ពីភ្ញៀវទេសចរចំនួន១,៨លាននាក់ ចូលក្នុងចរន្តសេដ្ឋកិច្ចកម្ពុជា។

កន្លងមក នៅក្នុងព្រឹត្តិការណ៍អង្គរសង្រា្កន្តឆ្នាំ២០១៥ កម្ពុជាបានបំបែកឯកត្តកម្មពិភពលោក Guiness World Records រាំម៉ាឌីហ្សូនដែលមានអ្នករាំសរុបជាង២០១៥នាក់ និងនំអន្សមយក្សដែលមានទម្ងន់៤តោន។ នៅក្នុងឆ្នាំ២០១៧ កម្ពុជាក៏បានបំបែកកំណត់ត្រាពិភពលោក លើចាប៉ីដងវែងយក្សដែលមានប្រវែង៧,៧០ម៉ែត្រ ហើយនៅឆ្នាំ២០១៨ កម្ពុជាក៏បានបំបែកកំណត់ត្រាពិភពលោកចំនួន២ទៀត ក្នុងនោះគឺទូកងវែងជាងគេលើពិភពលោក ដែលមានប្រវែង៨៧,៣ម៉ែត្រ និងក្រមាយក្សវែងជាងគេដែលមានប្រវែង១,៤៤៩ម៉ែត្រ៕