លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង​បន្តបង្ហាញ​ផែន​ការ​អាជីវកម្មរយៈ​ពេល​៣០ឆ្នាំ ​ខណៈ​បុរីវិមានសំណាង​នឹង​ចូល​ផ្សារហ៊ុន​នៅ​ខែ​តុលា​នេះ

ដោយៈ ចំណាន

   ភ្នំពេញៈ ការបោះផ្សាយលក់IPO លើកដំបូងរបស់បុរីវិមាន សំណា​ង បានទទួលការបញ្ជាទិញពីអ្នកវិនិយោគ ជាង៥៥៥៥ដង ជាការបំបែកប្រវត្តិសាស្រ្តក្នុងផ្សារហ៊ុនកម្ពុជា។

បើតាមគំរោង ក្រុមហ៊ុន បុរី វិមានសំណាង នឹងចូលក្នុងផ្សារមូលបត្រកម្ពុជា ក្នុងខែតុលា ២០២៦ នេះតែម្តង ដោយពេលវេលាជាក់លាក់ នឹងត្រូវបានបង្ហាញដោយក្រុមហ៊ុនមូលបត្រកម្ពុជា។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកឧកញ៉ាបណ្ឌិតគីម ហ៊ាងស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាបុរីវិមានសំណាង ម ក។

លោកឧកញ៉ាបណ្ឌិតបានសរសេរលើបណ្តាញសង្គម កាលពីថ្ងៃទី១ តុលាថា ផែនការអាជីវកម្ម៣០ឆ្នាំ (2026-2056)របស់ពួកយើង នៅពេលបានឡើងផ្សារលោកឧកញ៉ាបណ្ឌិតគីម ហ៊ាង​មូលបត្រកម្ពុជា គឺពួកយើងនឹងធ្វើការសាងសង់ និងលក់អោយបាន១០០,០០០ផ្ទះ វីឡា ខុនដូ ព្រមទាំងធ្វើសាលារៀន មន្ទីរពេទ្យ ផ្សារ ធនាគារ រោងចក្រ មជ្ឍមណ្ឌលលំហែកម្សាន្ត និងកន្លែងលេងកីឡាចម្រុះគ្រប់ប្រភេទ នៅទូទាំងព្រះរាជាណាកម្ពុជា។

បុរីវិមានសំណាង បានសាងសង់លើទំហំផ្ទៃដី២៥ហិកតា ដែលផ្តោតលើវិឡាប្រណីតជាង៤០០ផ្ទះ ជាមួយហេដ្ឋារចនាសម្ព័ន្ធដ៏ប្រណី​ត មានដងព្រែកធម្មជាតិប្រវែង១០០០ម៉ែត្រ និងមានការរៀបចំសួនច្បារ កន្លែងហាត់ប្រាណ ហាងកាហ្វេ និងកន្លែងកម្សាន្តជាច្រើនទៀតសម្រាប់អ្នករស់នៅក្នុងបុរីនេះ៕

ព្រលានយន្តហោះ​អន្តរជាតិ​តេជោ​ស្វាគមន៍​យន្តហោះ​ខ្នាតយក្ស ​A350-900​ កាន់​តែ​ច្រើន​

ដោយៈ ម៉ាណា

   ភ្នំពេញៈ យន្តហោះលំដាប់យក្សA350-900 របស់ Singapore Airlines នឹងត្រលប់មកភ្នំពេញវិញហើយ។

បន្ទាប់ពីអវត្តមានរាប់ខែ នៅទីបំផុតSQ សម្រេចយកយន្តហោះទំនើបបំផុតខ្នាតធំA350XWB ត្រលប់មកភ្នំពេញវិញ ដោយហោះជើងល្ងាចចំថ្ងៃច័ន្ទ ថ្ងៃព្រហស្បតិ៍ និងថ្ងៃអាទិត្យ។

ការវិលត្រលប់មកវិញនៃយន្តហោះខ្នាតធំនេះ នឹងធ្វើអោយព្រលានរបស់យើងមានវត្តមានយន្តហោះ ខ្នាតធំច្រើនជាងមុនជាពិសេស ព្រលាននឹងមានវត្តមានយន្តហោះប្រភេទA350 ចំនួនគ្រឿងទីពីរ ដែលជាប្រវត្តសាស្ត្រថ្មីហើយ ទោះបីយន្តហោះទាំងនេះ គ្រាន់ជាជាយន្តហោះប្រទេសគេហោះមកយើងក៏ដោយ។

ដំបូងឡើយព្រលានយន្តហោះអន្តរជាតិតេជោ ដែលសាងសង់លើទំហំដី១៥០០០ហិកតា បានក្លាយជាព្រលានយន្តហោះលំដាប់ទី៩លើសកលលោក និងមានរចនាបទទាក់ទាញមួយនៅក្នុងតំបន់ ដែលបច្ចុប្បន្នព្រលានយន្តហោះនេះ អាចទទូលអ្នកដំណើរបាន១៣លាននាក់ ក្នុងមួយឆ្នាំ៕

វិស័យ​ចំនួន៤​មាន​សក្តានុពលវិនិយោគ​នៅ​កម្ពុជា​ក្រៅ​ពី​អចលនទ្រព្យ

ដោយៈ ចំណាន

   ភ្នំពេញៈ ស្របពេលទីផ្សារអចលនទ្រព្យនៅកម្ពុជា បន្តមានភាពតានតឹងនៅលើទីផ្សារ វិស័យសំខាន់ៗចំនួន៥ ត្រូវបានគេមើលឃើញថា មានឱកាសល្អ សម្រាប់ការវិនិយោគពីបច្ចុប្បន្ន ដល់ឆ្នាំ២០៣០។

វិស័យសំខាន់ៗ និងមានសក្តានុពលរួមមានដូចជា

ទី១. សេវាកម្មដឹកជញ្ជូន និងខ្សែសង្វាក់ផ្គត់ផ្គង់ត្រជាក់

ឱកាសអាជីវកម្មក្នុងវិស័យនេះ រួមមានសេវាកម្មឃ្លាំងស្តុកទំនិញ, ឃ្លាំងស្តុកត្រជាក់សម្រាប់អាហារ សេវាកម្មបំពេញការបញ្ជាទិញ និងការចែកចាយ។

មូលហេតុដែលគួរពិនិត្យមើល៖ កម្ពុជាកំពុងអភិវឌ្ឍបណ្តាញដឹកជញ្ជូន និងសមត្ថភាពផ្នែកដឹកជញ្ជូន។ គំនិតផ្តួចផ្តើមផ្នែកដឹកជញ្ជូនរបស់ធនាគារពិភពលោក (World Bank) កាលពីខែមេសា ឆ្នាំ២០២៦ បានកំណត់ជាក់លាក់ថា វិស័យដឹកជញ្ជូន អាជីវកម្មកសិកម្មសេវាកម្មដឹកជញ្ជូន និងទេសចរណ៍ គឺជាវិស័យដែលមានសក្តានុពលទទួលបានផលប្រយោជន៍។

ដើមទុន៖ មធ្យមទៅខ្ពស់សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ/ទីតាំងអាជីវកម្ម; ទាបជាងនេះសម្រាប់សេវាកម្មជាអន្តរការី និងការសម្របសម្រួល។

២. ថាមពលពន្លឺព្រះអាទិត្យ និងប្រសិទ្ធភាពថាមពលឱកាសអាជីវកម្ម

ការដំឡើងបន្ទះសូឡា លើដំបូលសម្រាប់អាជីវកម្ម ការត្រួតពិនិត្យប្រសិទ្ធភាពថាមពល (Energy audits) ការថែរទាំឧបករណ៍ និងការកែលម្អដើម្បីសន្សំសំចៃថាមពល។

មូលហេតុដែលគួរពិនិត្យមើល៖ នៅខែមិថុនា ឆ្នាំ២០២៦ ធនាគា​រពិភពលោក បានប្រកាសពីគម្រោងផ្លាស់ប្តូរ ទៅរកថាមពលប្រកបដោយនិរន្តរភាព (Sustainable Energy Transition Project)ដែលមានទឹកប្រាក់ ១១០ លានដុល្លារ ដើម្បីពង្រឹងប្រព័ន្ធអគ្គិសនី និងប្រសិទ្ធភាពថាមពល ក្នុងវិស័យឧស្សាហកម្មរបស់កម្ពុជា។

ដើមទុន៖ ទាបទៅមធ្យមសម្រាប់អាជីវកម្មផ្តល់សេវាកម្ម ខ្ពស់សម្រាប់ការកាន់កាប់ទ្រព្យសកម្មផ្នែកថាមពល។


៣. សេវាកម្មឌីជីថល និងបច្ចេកវិទ្យា AI សម្រាប់អាជីវកម្ម

ឱកាសអាជីវកម្ម៖ ឧបករណ៍បម្រើអតិថិជនដោយប្រើAI ការធ្វើទីផ្សារឌីជីថល ការគ្រប់គ្រងការចុះបញ្ជីអចលនទ្រព្យ កម្មវិធីកុំព្យូទ័រសម្រាប់អាជីវកម្ម និងសេវាកម្មសុវត្ថិភាពតាមអ៊ីនធឺណិត (Cybersecurity)​។

មូលហេតុដែលគួរពិនិត្យមើល៖ ស្ថាប័នវិនិយោគរបស់កម្ពុជាបានកំណត់ថា ឧស្សាហកម្មឌីជីថល, សេវាកម្ម Cloud មជ្ឈមណ្ឌលទិន្នន័យ (Data centers) និងការអភិវឌ្ឍកម្មវិធីកុំព្យូទ័រ គឺជាឱកាសវិនិយោគ។
ដើមទុន៖ ទាបទៅមធ្យមសម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្ម; ខ្ពស់ជាងនេះច្រើនសម្រាប់មជ្ឈមណ្ឌលទិន្នន័យ។

៤. ការកែច្នៃផលិតផលកសិកម្ម និងការចែកចាយអាហារ

ឱកាសអាជីវកម្ម៖ ការកែច្នៃគ្រាប់ស្វាយចន្ទី, អាហារកម្ពុជាដែលវេចខ្ចប់រួច, ការត្រួតពិនិត្យគុណភាព ការស្តុកទុក និងការតភ្ជាប់ទៅកាន់ទីផ្សារនាំចេញ។

មូលហេតុដែលគួរពិនិត្យមើល៖ ការព្យាករណ៍របស់ធនាគារអភិវ​ឌ្ឍន៍អាស៊ី (ADB) កាលពីខែមេសា ឆ្នាំ២០២៦ បានគូសបញ្ជាក់ពីតម្រូវការនាំចេញអង្ករ និងគ្រាប់ស្វាយចន្ទី ខណៈដែលក្របខ័ណ្ឌវិនិយោគរបស់កម្ពុជា រួមបញ្ចូលវិស័យកសិកម្ម និងការកែច្នៃអាហារទៅក្នុងវិស័យដែលទទួលបានការលើកទឹកចិត្ត។

ដើមទុន៖ ទាបទៅមធ្យមសម្រាប់ការប្រមូលទិញ និងការចែកចាយ មូលហេតុដែលគួរពិចារណា៖ វិធីសាស្រ្តនេះអាចបង្កើតប្រាក់ចំណូលពីកម្រៃសេវាកម្មលើអចលនទ្រព្យដែលមានស្រាប់ ដោយមិនចាំបាច់ទិញដីឡូត៍ធំៗ ឬសាងសង់អគារថ្មីឡើយ៕

ក្រសួង​កំពុង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ពាណិជ្ជកម្ម​ដែលជាប់គាំង​

ដោយៈ ម៉ាណា

   ភ្នំពេញៈ លោកឈរ ស៊ុនហុង អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលារួមគ្នា ក្រោមប្រធានបទ “វិស័យសំណង់ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលា ការ៖ ការធ្វើឱ្យប្រសើរឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មដែលជាប់គាំង តាមរយៈការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ”។

សិក្ខាសាលានេះរៀបចំឡើងដោយ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) និង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)ដោយមានការចូលរួមពី លោកមជ្ឈត្តករ ហ៊ឹប ណារិទ្ធិ វេស៍ ប្រធាន ម.ជ.ម. និងសមាជិកក្រុមប្រឹក្សាប្រតិបត្តិ ម.ជ.ម. លោក Shakheel Ahmed អនុប្រធានតំណាងប្រចាំប្រទេស នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) វាគ្មិនកិត្តិយសជាតំណាងក្រសួង​-​ស្ថាប័ននានា អ្នកជំនាញមកពីប្រទេសម៉ាឡេស៊ី វៀតណាម និងសិង្ហបុរី, មជ្ឈត្តករ តំណាងស្ថានទូត សភាពាណិជ្ជកម្ម គណៈវិស្វករកម្ពុជា និងក្រុមហ៊ុនមេធាវី។

សិក្ខាសាលានេះ មានគោលបំណងផ្តល់វេទិកា សម្រាប់ការចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អៗ ពាក់ព័ន្ធនឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងវិស័យសំណង់ ដើម្បីរួមចំណែ​កជំរុញការដោះស្រាយវិវាទ ប្រកបដោយប្រសិទ្ធភាព និងការស្តារឡើងវិញនូវគម្រោង និងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម ដែលជាប់គាំង៕

គម្រោង​ទីក្រុង Victoria Parkland បាន​នឹង​កំពុង​ត្រៀម​ចាប់​ផ្តើម​សកម្មភាព​ថ្មី

ដោយៈ ចំណាន

   ភ្នំពេញៈ ការវិវត្តនៃគម្រោងទីក្រុងVictoria Parkland បាននិងកំពុងឆ្ពោះទៅមុខបណ្តើរៗ ប៉ុន្តែសកម្មភាពមួយចំនួនត្រូវបានយឺតយ៉ាងដោយសាររដូវភ្លៀង តែយ៉ាងណាសកម្មភាព និងគោលដៅគំរោងនេះកំពុងឆ្ពោះទៅតាមផែនការ។

លោកបណ្ឌិតតេង រិទ្ធី អគ្គនាយកក្រុមហ៊ុនVictoria Parklandបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញទំនាក់ទំនងសង្គម កាលពីថ្ងៃទី៣០ កញ្ញាថា ការរីកចម្រើនសេដ្ឋកិច្ច សង្គម និងកំណើនប្រជាសាស្រ្ត​នៅក្រុងតាខ្មៅ គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធងាយស្រួល ជាអ្វីដែលបាន និងកំពុងគាំទ្រគម្រោងយើងឲ្យឆ្ពោះទៅមុខ។

លោកបន្តថា “ការឈូសឆាយហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានពន្យាពេលតិចតួច ដោយសាររដូវភ្លៀង ប៉ុន្តែសកម្មភាពទិញ លក់បាននិងកំពុងដំណើរការ ដោយាមានអ្នកវិនិយោគជាច្រើន ចាប់ផ្តើមទិញគំរោងនេះ”។

គម្រោងទីក្រុងVictoria Park ស្ថិតនៅលើផ្ទៃដីទំហំ​៥០ហិកតា ក្នុងនោះ៣០ហិកតា នឹងពុះជាឡូត៍ខ្នាតធំ និងខ្នាតវីឡា ដែលមានទំហំ៦០០ម៉ែត្រការ៉េឡើង និងគម្រោងសាងសង់ខុនដូ ផ្សារទំនើប សាលារៀន អាគារការិយាល័យ សណ្ឋាគារជាដើម។

ទីក្រុងVictoria Parkland មានទីតាំងស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាតំបន់មានសន្តិសុខ និងសុវត្ថិភាពខ្ពស់បំផុត ដោយសារវាជាតំបន់លំនៅដ្ឋាន របស់ថ្នាក់ដឹកនាំជាតិ។

លោកបណ្ឌិតតេង រិទ្ធីបានបន្តថា ជាមួយសកម្មភាពទិញ លក់ ដែលមានស្រាប់ នាពេលឆាប់ៗនេះក្រុមហ៊ុន នឹងចាប់ផ្តើមសកម្មភាព និងយុទ្ធសាស្រ្តថ្មី ដើម្បីទាក់ទាញអ្នកវិនិយោគ ក៏ដូចពង្រីកសក្តានុពល និងបង្កើនគុណតម្លៃសម្រាប់គំរោងរបស់យើង។

លោកបញ្ជាក់ថា “យើងកំពុងផ្តោត និងកសាងគុណតម្លៃសម្រាប់ផែនការអនាគតតំបន់នេះ ដែលនឹងក្លាយជាតំបន់CBD នាពេលអនាគត”៕

អ្នកស្រីទត ស្លាមីយៈ ​ផ្តើម​ពី​អ្នក​គួក​ជេ​អចលនទ្រព្យ​តាម​ភូមិ​ក្លាយ​​ជាអ្នក​អាជីព​ក្នុង​ទីផ្សារ​

    ដោយៈ ម៉ាណា
    ភ្នំពេញៈ ជាមួយការតស៊ូក្នុងអាជីពការងារមូយ ដែលស្រលាញ់ និងគិតថា មានអនាគតកាន់តែប្រសើរ អ្នកស្រីទត ស្លាមីយៈ បានចាប់ផ្តើមការងារជាអ្នកគួកជេ អចលនទ្រព្យតាមភូមិ មកជាអ្នកបំពេញការងារពេញលេញក្នុងវិស័យនេះ ជាមួយក្រុមហ៊ុនអចលនទ្រព្យធំមូយនៅកម្ពុជា។
ជាអ្នកមានស្រុកកំណើតនៅឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ លោកស្រីទត អ៊ីស្លាមីយៈ បច្ចុប្បន្នមានតួនាទីជាអនុប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) បានអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់ ដោយចូលសិក្សានៅវគ្គបណ្តុះបណ្តាលជំនាញ អចលនទ្រព្យខ្លីៗ និងបាននិងកំពុងបំពេញការងារ ក្រៅម៉ោងជាមួយក្រុមហ៊ុនអចលនទ្រព្យINVA។
ការសិក្សា បង្កើនចំណេះ បានធ្វើឲ្យស្រ្តីរូបនេះ មើលឃើញឱកា​សកាន់តែធំក្នុងវិស័យនេះ ដែលអាចចូលរួមអភិវឌ្ឍន៍អាជីព និងបង្កើនចំណូលសម្រាប់ជីវភាពគ្រួសារ។
អ្នកស្រីបាននិយាយថា “ផ្លែផ្កាចេញពីវិស័យនេះ មានឱកាសធ្វើឲ្យគ្រួសារអ្នកស្រីមានជីវភាពប្រសើរ និងអាចចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យ ដែលត្រូវការលំហូរមូលធនដ៏ច្រើនសន្ធឹកសន្ធាប់។ អ្នកស្រីបន្ថែមថា “ខ្ញុំគិតថា អាជីពមួយនេះនឹងអាចបន្តបណ្តុះបណ្តាល និងចែករំលែក ដល់កូនចៅតជំនាន់ទៅមុខទៀតផងដែរ”។
អ្នកស្រីចង់ផ្សារភ្ជាប់ការងារជាមួយសហគមន៍ឥស្លាម កាន់តែទូលំទូលាយជាមួយពិភពជំនួញ និងអចលន្រព្យនៅកម្ពុជា ដោយសារបច្ចុប្បន្ននេះ ស្រ្តីអ៊ីស្លាមកាន់តែច្រើនបានប្រឡូក ក្នុងជំនួយនានា ពិសេសវិស័យអចលនទ្រព្យនៅកម្ពុជាផងដែរ៕

TUI Hotels & Resorts Launch in Phnom Penh

By MoT

      Phnom Penh. German company TUI Hotels & Resorts, in cooperation with OCIC, opens its third major hotel in Cambodia, TUI Suneo Olympia Phnom Penh, to meet the growing demand from tourists from Europe and around the world.

H.E. HUOT Hak, Minister of Tourism, attended as a presiding dignitary and delivered congratulatory remarks at the official grand opening ceremony of TUI Suneo Olympia Phnom Penh, marking the first launch of the TUI Suneo brand in Cambodia and further expanding the presence of German company TUI Hotels & Resorts in Cambodia, following the success of its projects in Sihanoukville and Siem Reap.

The ceremony was attended by H.E. Silke Röfer, Ambassador Extraordinary and Plenipotentiary of the Federal Republic of Germany to the Kingdom of Cambodia; Oknha Dr.Lim Lina, Vice President of OCIC; Mr. Artur Gerber, CEO of TUI Hotels & Resorts; Oknha Charles Vann, Managing Director of Cambodia Airports Investment Co., Ltd. (CAIC); as well as leaders of the Ministry of Tourism, private-sector representatives, and more than 100 national and international distinguished guests at TUI Suneo Olympia Phnom Penh.

 

On this occasion, H.E. the Minister highly commended and appreciated the significant investment decision made by one of the world’s major tourism companies in Cambodia and warmly congratulated TUI Hotels & Resorts on the grand opening of TUI Suneo Olympia Phnom Penh, the company’s third major hotel in Cambodia, following the opening of TUI Blue Sihanoukville in Sihanoukville Province and TUI Blue Angkor Grace in Siem Reap Province.

 

H.E. the Minister also highlighted that the expansion of TUI Hotels & Resorts’ presence in Cambodia makes an active contribution to the development of the tourism sector, particularly the accommodation (hotel) sector, while also providing direct employment opportunities for thousands of Cambodians across the company’s three locations. H.E. the Minister further emphasized that the decision to open this new hotel is a timely and appropriate one, as Cambodia will host the 20th Summit of Francophone Countries from 14 to 16 November 2026. The Ministry of Tourism has also been assigned to organize the accompanying “Francophonie Village” program from 13 to 17 November 2026 at Wat Botum Park. The summit will bring together Heads of State and Government, leaders of major international organizations, and participants from more than 90 countries across all continents, as well as thousands of private-sector companies.

 

At the same time, H.E. the Minister expressed his appreciation to H.E. Silke Röfer, Ambassador Extraordinary and Plenipotentiary of the Federal Republic of Germany to Cambodia, for attending and presiding over this important ceremony. Her presence demonstrates support and encouragement for major German companies investing in Cambodia, as well as for further strengthening and expanding cooperation across all sectors, particularly tourism cooperation between Cambodia and Germany.

 

Once again, H.E. the Minister expressed his gratitude to TUI Hotels & Resorts, OCIC, and all relevant stakeholders for contributing to strengthening public-private partnerships under the “Dynamic Single Stakeholder” approach, expanding business opportunities, and promoting the development of Cambodia’s tourism sector. He also highlighted their strong confidence in the Royal Government of Cambodia under the proper, wise, and forward-looking leadership of Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, as well as their recognition of Cambodia as a safe, welcoming, and attractive tourism destination.

ទីផ្សារអចលនទ្រព្យ​ប្រណីត​នៅ​ទីក្រុង​​ Miami ​របស់​សហរដ្ឋអាមេរិក​កំពុង​មាន​សន្ទុះខ្លាំង​

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យកម្រិតប្រណីតបំផុតនៅទីក្រុង Miami កំពុងមានសន្ទុះរីកចម្រើនយ៉ាងខ្លាំង ដោយអ្នកទិញដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភច្រើនតែទូទាត់បង់ជាប្រាក់សុទ្ធ។

ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៦ តំបន់ Miami-Dade បានកត់ត្រាការលក់ផ្ទះចំនួន ១៩៤ ខ្នង ដែលមានតម្លៃយ៉ាងហោចណាស់ ១០ លានដុល្លារ។ តួលេខនេះកើនឡើង ១៤,១% ធៀបនឹងការលក់លំនៅឋានចំនួន ១៧០ ខ្នងក្នុងពេញមួយឆ្នាំ ២០២៥។

ប្រសិនបើនិន្នាការបច្ចុប្បន្ននៅតែបន្ត ទីក្រុង Miami អាចនឹងកត់ត្រាការលក់អចលនទ្រព្យកម្រិតប្រណីតបំផុត (ultra-luxury) ប្រហែល ២៩១ ខ្នងនៅឆ្នាំ ២០២៦ ដែលនឹងវ៉ាដាច់កំណត់ត្រាពីមុនចំនួន ២៣០ ខ្នងកាលពីឆ្នាំ ២០២១។

ទីក្រុង Miami មានចំនួនអ្នកទិញដែលបង់ប្រាក់សុទ្ធក្នុងកម្រិតខ្ពស់ខ្លាំង។ នៅឆ្នាំ ២០២៥ ចំនួនប្រហែល ៨២% នៃការលក់ខុនដូដែលមានតម្លៃចាប់ពី ១ លានដុល្លារឡើងទៅ ត្រូវបានបង់ប្រាក់សុទ្ធទាំងស្រុង។

ដោយសារអ្នកទិញដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភជាច្រើនមិនចាំបាច់ពឹងផ្អែកលើប្រាក់កម្ចីទិញផ្ទះ (mortgages) ទីផ្សារលំនៅឋានប្រណីតនៅទីក្រុង Miami មិនសូវរងផលប៉ះពាល់ពីអត្រាការប្រាក់ខ្ពស់ឡើយ។

ហេតុដូច្នេះហើយ ធនាគារ UBS បានបន្ថយចំណាត់ថ្នាក់ហានិភ័យនៃពពុះតម្លៃផ្ទះនៅទីក្រុង Miami ពីកម្រិត «ខ្ពស់បំផុត» កាលពីឆ្នាំមុន មកនៅត្រឹមកម្រិត «ខ្ពស់» នៅឆ្នាំនេះ។

តម្រូវការក៏ត្រូវបានជំរុញដោយជនជាតិអាមេរិកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ដែលបានផ្លាស់ទីលំនៅពីបណ្តារដ្ឋដែលមានអត្រាពន្ធខ្ពស់ និងមានតម្លៃនៃការរស់នៅថ្លៃជាង មកកាន់រដ្ឋ Florida៕

រដ្ឋាភិបាល​ចាប់​ផ្តើម​បង្កើត​បណ្តាញ ​និង​ការ​​ផ្គូរផ្គង​ធុរកិច្ច​ដើម្បី​ “រួម​គ្នា​បង្កើត” សេដ្ឋកិច្ច​លំហអាកាស​ កម្ពុជា-ជប៉ុន​

ដោយៈ ម៉ាណា

   ភ្នំពេញៈ លោកជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរ​គមនាគមន៍ បានអញ្ជើញថ្លែងសារគន្លឹះ​ ក្នុងសិក្ខាសាលាស្តីពីការបង្កើ​ត​បណ្តាញ និងការផ្គូរផ្គងធុរកិច្ចដើម្បី “រួមគ្នាបង្កើត” សេដ្ឋកិច្ចលំហ​អាកាស កម្ពុជា-ជប៉ុន។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកអ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងវិស័យឯកជនមកពីប្រទេសជប៉ុន​និងកម្ពុជា ដៃគូសហការជាតិនិងអន្តរជាតិ ព្រមទាំងមន្រ្តី និងថ្នាក់​ដឹក​នាំក្រសួងស្ថាប័នប្រមាណ១៥០នាក់ នៅរាជធានីភ្នំពេញ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បីតភ្ជាប់ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុននិងដៃគូសហការ​ រវាងប្រទេ​សជប៉ុននិងកម្ពុជា ជាពិសេសពាក់ព័ន្ធ ទៅនឹងវិស័យលំហអាកាស និងការស្រាវជ្រាវ សំដៅចូលរួមនៅ ក្នុងការជំរុញកំណើនបៃតង (Green Growth) ការពារបរិស្ថានធ្វើបរិវត្តកម្មឌីជីថល និងបង្កើ​ត​ឱកាសថ្មីៗសម្រាប់អាជីវកម្ម ក្នុងវិស័យលំហអាកាសជាតិនិងអន្តរ​ជាតិ។

លោកជា វ៉ានដេតបានបន្តថា ក្រសួងប្រៃសណីយ៍និ​ងទូរគម​នា​គមន៍ (ក.ប.ទ.)​បាននិងកំពុងរៀបចំគោលនយោបាយជាតិ ស្ដីពី​លំហអាកាស និងកម្មវិធីលំហអាកាសរយៈពេល៥ឆ្នាំ ដើម្បីពង្រឹង​វិស័​យលំហអាកាស បង្កើតប្រព័ន្ធអេកូឡូស៉ីលំហអាកាសជាតិ និងជំរុញ​សេដ្ឋកិច្ចលំហអាកាសនៅកម្ពុជា ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ការពារបរិស្ថាន លើកកម្ពស់សេវាសាធារណៈ ពន្លឿនការធ្វើ​បរិវត្ត​កម្ម​ឌីជីថល ពង្រឹងសមត្ថភាពធនធានមនុស្ស និងបើកឱកាសអាជីវកម្មថ្មី​ៗ​។

បន្ថែមពីនេះ ក.ប.ទ. ក៏បានផ្ដល់អាហារូបករណ៍ថ្នាក់​បរិញ្ញា​បត្រ​ជាន់ខ្ពស់ និងបណ្ឌិតទៅកាន់និស្សិតកម្ពុជាចំនួន៤៨នាក់ ទៅសិ​ក្សា​នៅក្រៅប្រទេសលើជំនាញលំហអាកាសផងដែរ៕

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ គម្រោងដាក់ភ្លើងសឡាបំភ្លឺផ្លូវជាតិ លើខេត្ដចំនួន១៣ គ្រោងចំណាយថវិកាប្រមាណ៦លានដុល្លារ

(ពោធិ៍សាត់)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឲ្យដឹងថា គម្រោងដាក់ភ្លើងសឡាបំភ្លឺតាមផ្លូវជាតិ នឹងគ្របដណ្តប់លើខេត្តចំនួន១៣ ជាមួយចម្ងាយប្រមាណ១,២០០គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកាប្រមាណ ៦លានដុល្លារ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព សម្ពោធផ្លូវជាតិលេខ១០ តភ្ជាប់បាត់ដំបង-ពោធិ៍សាត់-កោះកុង នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦នេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានបញ្ជាក់ជាមួយឯកឧត្ដម កែវ រតនៈ គម្រោងដាក់ភ្លើងសឡាបំភ្លឺតាមផ្លូវជាតិនេះ មិនមែនតែ២-៣ខេត្ដនោះទេ ជំហានទី១ ឥលូវនេះ ពង្រីកដល់១៣ខេត្ដ ប្រវែង១,២០០គីឡូម៉ែត្រ ចំណាយថវិកា៦លានដុល្លារអាមេរិក»។

បើតាមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត, ខេត្ដទាំង១៣នោះ រួមមាន៖ រាជធានីភ្នំពេញ, ខេត្ដកណ្ដាល. ខេត្ដកំពង់ឆ្នាំង, ខេត្ដបាត់ដំបង, ខេត្ដបន្ទាយមានជ័យ, ខេត្ដសៀមរាប, ខេត្ដកំពង់ចាម, ខេត្ដកំពង់ស្ពឺ, ខេត្ដតាកែវ, ខេត្ដព្រះសីហនុ, ខេត្ដកោះកុង, ខេត្ដកំពត និងខេត្ដកែប។

ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសគាំទ្រការអនុវត្ដនេះ និងសូមឲ្យពង្រីកទៅថ្ងៃក្រោយ រហូតដល់២៥ រាជធានី-ខេត្ដ ជាពិសេសនៅលើផ្លូវជាតិធំៗផងដែរ៕