អ្នកជំនាញចែករំលែកវិធីសាស្រ្តក្នុងការគ្រប់គ្រងភ្នាក់ងារអចលនទ្រព្យប្រកបដោយប្រសិទ្ធភាព

ដោយ៖ សុផារី

 

ភ្នំពេញ៖  ភ្នាក់ងារអចលនទ្រព្យ ជាបុគ្គលសំខាន់ ដែលនឹងជំរុញការលក់ និងរីកចម្រើនរបស់ក្រុមហ៊ុនមួយ។ ការស្វែងរកមនុស្សមកជាភ្នាក់ងារអចលនទ្រព្យ អាចជារឿងមួយងាយស្រួល ប៉ុន្តែការគ្រប់គ្រង និងរៀបចំភ្នាក់ងារទាំងនោះឱ្យធ្វើការប្រកបដោយប្រសិទ្ធភាពអាចមិនមែនជារឿងងាយស្រួលនោះទេ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century 21 Advance លោក ឡុង គីមសួគ៌ បានមានប្រសាសន៍នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ថា ដើម្បីគ្រប់គ្រងភ្នាក់ងារអចលនទ្រព្យ នៅក្នុងក្រុមហ៊ុនមួយឱ្យធ្វើការ ប្រកបដោយប្រសិទ្ធិភាព និងនៅធ្វើការជាមួយក្រុមហ៊ុនបានយូរ ថ្នាក់ដឹកនាំគួរគិតគូរចំណុចសំខាន់ៗចំនួន៥រួមមានៈ

ទី១ ត្រូវប្តូរពីការគ្រប់គ្រងមកជាការដឹកនាំ មានន័យថា យើងមិនអាចគ្រប់គ្រងមនុស្សដោយការបញ្ជាតាមរយៈការប្រើប្រាស់តំណែងធំជាងនោះទេ។ ជាធម្មតា ថ្នាក់ដឹកនាំគួរជាអ្នកបង្ហាញផ្លូវ ដល់ភ្នាក់ងារថាតើគួរដើរផ្លូវណា ធ្វើអ្វីខ្លះ មានផែនការយ៉ាងណា ហើយក៏គួរស្តាប់យោបល់របស់ភ្នាក់ងារផងដែរ។ អ្នកដឹកនាំគួរបើកចិត្តទូលាយ និងបើកឱកាស ដល់សមាជិកដើម្បីបង្ហាញមតិយោបល់ផ្ទាល់ខ្លួន។

លោកថា “ការគ្រប់គ្រងរបៀបនេះជាការដឹកនាំទៅរកផ្លូវល្អ សម្រាប់ក្រុមហ៊ុន និងភ្នាក់ងារក្រុមហ៊ុន។ កាលណាមនុស្សសប្បាយចិត្តនឹងធ្វើការ នោះគាត់នឹងធ្វើការមិនហត់ ធ្វើការចេញពីបេះដូង និងនៅជាមួយយើងយូរ”។

ទី២ ត្រូវមានស្មារតីរួបរួម ព្រោះការងារជាភ្នាក់ងារអចលនទ្រព្យ ជាការងារក្រុម ដែលត្រូវតែកំណត់គោលដៅរួមគ្នា ធ្វើយ៉ាងណាឱ្យមនុស្សធ្វើការរួមគ្នា និងធ្វើការជាក្រុម ដោយបែងចែកតាមផ្នែក តាមជំនាញរៀងៗខ្លួន។ កាលណាមានសមាជិកណាមួយមិនពេញចិត្តនឹងគោលដៅរួម នោះនឹងធ្វើឱ្យប៉ះពាល់ដល់ការងារទាំងមូល។

លោកបញ្ជាក់ថា ” អ្នកដឹកនាំត្រូវតែមើលឱ្យបានដិតដល់អំពីស្មារតីនៃក្រុម ថាតើក្រុមការងាររបស់យើងកំពុងបែកបាក់ឈ្លោះ ឬបែងចែកបក្សពួក? ប្រសិនបើមានបញ្ហាទាំងនេះ នោះការងារយើងនឹងមានបញ្ហា”។

ទី៣ ការងារផ្តល់ឲ្យនូវអ្វីដែលភ្នាក់ងារចង់បាន មានន័យថា  នៅពេលក្រុមហ៊ុនផ្តល់អ្វីដែលក្រុមការងារចង់បាន និងតាម លទ្ធភាពរបស់ក្រុមហ៊ុន នោះបុគ្គលិកនឹងមានភាពកក់ក្តៅ សប្បាយចិត្តហើយនឹងនៅធ្វើការជាមួយក្រមហ៊ុនរយៈពេលវែង។

ទី៤ ប្រព័ន្ធការងារច្បាស់លាស់។ នៅពេលស្ថាប័នការងារមួយមានការបែងចែកប្រព័ន្ធការងារមិនច្បាស់លាស់ នោះភ្នាក់ងារនឹងធ្វើការមិនស៊ីចង្វាក់គ្នា កើតមានបញ្ហាទាស់ទែង មិនមានតម្លាភាពក្នុងការងារ ហើយការងារនឹងមិនមានប្រសិទ្ធភាព។

លោកបន្តថា “ប្រព័ន្ធការងារក៏មានសារៈសំខាន់ណាស់ ដូច្នេះត្រូវយកចិត្តទុកដាក់ ថ្លឹងថ្លែង គិតគូរ ធ្វើយ៉ាងណាឲ្យមានប្រព័ន្ធការងារច្បាស់លាស់ លំហូរការងារច្បាស់លាស់”។

ទី៥ ចក្ខុវិស័យវែងឆ្ងាយរបស់អ្នកដឹកនាំ: ក្រុមហ៊ុនត្រូវតែមានទស្សនៈវិស័យវែងឆ្ងាយ ក្នុងការអភិវឌ្ឍក្រុមហ៊ុនឲ្យរីកចម្រើនរហូតបាន ដែលអាចផ្តល់ទំនុកចិត្តដល់ភ្នាក់ងារឲ្យនៅជាមួយក្រុមហ៊ុនបានយូរបាន៕

តើប្រទេសណាដែលមានល្បឿនអ៊ីនធើណិតលឿនបំផុតនៅក្នុងពិភពលោក?

ដោយ៖ សុធីតា

ពិភពលោក៖ បច្ចុប្បន្ន អ៊ីធើណិតមានសារៈសំខាន់ជាទីបំផុតសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើង។ វាបម្រើដល់ពួកយើងទាំងអស់គ្នាក្នុងផ្នែក ដូចជាកម្សាន្ត សិក្សាស្រាវជ្រាវ បំពេញការងារ និងធ្វើទំនាក់ទំនងគ្នាឆ្ងាយៗជាដើម។

គិតត្រឹមខែកក្កដា ឆ្នាំ២០២២ តើប្រទេសណាខ្លះដែលមានល្បឿនអ៊ីនធើណិតលឿនជាងគេបង្អស់?

យោងតាមរបាយការណ៍តារាងសន្ទស្សន៍ល្បឿនអ៊ីនធើណិតជាសកល Speedtest Global Index ដែលផ្តល់ចំណាត់ថ្នាក់ ដោយផ្អែកទៅលើល្បឿនមេដ្យាននៃការទាញយក (median download speed) ដើម្បីឆ្លុះបញ្ចាំងឱ្យបានត្រឹមត្រូវបំផុត តាមតែអាចទៅរួច នូវល្បឿនអ៊ីនធើណិតជាក់ស្តែង ដែលអ្នកប្រើប្រាស់ម្នាក់ៗទទួលបាននៅតាមប្រទេសនីមួយៗ។

ប្រទេសដែលមានល្បឿនអ៊ីនធើណិតលើទូរស័ព្ទដៃលឿនបំផុត៖

១. អេមីរ៉ាត់អារ៉ាប់រួម (មានល្បឿន120,35 Mbps)។

២. កាតា (មានល្បឿន117,34 Mbps)។

៣. កូរ៉េខាងត្បូង (មានល្បឿន109,65 Mbps)។

៤. ន័រវែស (មានល្បឿន106,91 Mbps)។

៥. កូវ៉ែត (មានល្បឿន106,67 Mbps)៕

រដ្ឋាភិបាល កំពុងពិនិត្យក្នុងការបង្កេីតសន្និធិប្រេងបម្រុងជាតិ បន្ថែមពីលេីយន្តការដែលកំពុងអនុវត្តបច្ចុប្បន្ន

ដោយ៖ សុផារី

 

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បានពិនិត្យលក្ខខណ្ឌបច្ចេកទេស ក្នុងការបង្កើតសន្និធិប្រេងបម្រុងជាតិ (សន្និធិឥន្ធនៈបម្រុងយុទ្ធសាស្ត្ររបស់ជាតិ) ដើម្បីទប់ទល់នឹងបរិការណ៍សកលលោកបច្ចុប្បន្ន។ ការពិនិត្យនេះធ្វើឡើង នៅក្នុងកិច្ចប្រជុំចរចាថវិកាកម្រិតថ្នាក់ដឹកនាំឆ្នាំ២០២៣ កាលពីពេលថ្មីៗនេះ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក ស៊ុយ ឌីម៉ង់ ប្រធានប្រតិភូក្រសួងរ៉ែ និងថាមពល បានលើកឡើងនូវការងារអាទិភាពសំខាន់ៗចំនួន៣បន្ថែមលើការងារអាទិភាពផ្សេងៗ ដើម្បីធានាបាននូវការងារចរន្ត និងការងារចាំបាច់នានា ជាពិសេស ការងារជាយុទ្ធសាស្ត្រសម្រាប់បរិការណ៍សង្គម និងពិភពលោកនាពេលបច្ចុប្បន្ន និងការវិវត្តន៍នាពេលខាងមុខ។

ការងារជាអាទិភាពទាំងនោះរួមមាន ទី១. ការពិនិត្យលក្ខខណ្ឌបច្ចេកទេសក្នុងការបង្កើតសន្និធិប្រេងបម្រុងជាតិ (សន្និធិឥន្ធនៈបម្រុងយុទ្ធសាស្ត្ររបស់ជាតិ) ទប់ទល់នឹងបរិការណ៍សកលលោកបច្ចុប្បន្ន កម្ពុជាត្រូវពិនិត្យមើលកម្រិតនៃភាពធន់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ ជាការងារអាទិភាព ដែលក្រសួងរ៉ែ និងថាមពល ត្រូវធ្វើការសិក្សាទាំងឧត្តមានុវត្តន៍អន្តរជាតិ និងលិខិតបទដ្ឋានគតិយុត្ត។

ទី២. ប្រេងឥន្ធនៈ និងធ្យូងថ្មដែលជាផ្នែកមួយនៃ វត្ថុធាតុដើមសម្រាប់កម្ពុជាក្នុងផលិតថាមពលអគ្គិសនីមានការឡើងថ្លៃ។ ដូច្នេះក្រសួងត្រូវ ធ្វើការសិក្សាឱ្យច្បាស់លាស់ ក្នុងការត្រៀមខ្លួនទប់ទល់នឹងការកើនឡើងថ្លៃធាតុចូលផ្សេងៗ នាពេលខាងមុខតាមនិន្នាការពិភពលោក និង ទី៣. ការទប់ស្កាត់ និងកាត់បន្ថយការលេចធ្លាយ ចំណូលជាតិ ជាពិសេសលើអាជីវកម្មរ៉ែដែល សួយសារជាបន្ទុករបស់រដ្ឋ៕

ទីផ្សារសណ្ឋាគារនិងផ្ទះសំណាក់ចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមានជំរុញដោយការងើបឡើងវិញនៃទេសចរណ៍

ដោយ៖ សុធីតា

ភ្នំពេញ៖ គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២២ សណ្ឋាគារ និងផ្ទះសំណាក់ជាង៥០០ទីតាំងនៅកម្ពុជា បានបើកដំណើរជាធម្មតាវិញហើយ ខណៈជិត២០០ទីតាំងទៀត នៅបន្តផ្អាកអាជីវកម្ម និង២៩ទីតាំងបានបិទអាជីវកម្មតែម្តង ដោយសារការរងផលប៉ះពាល់ធ្ងន់ពីវិបត្តិកូវីដ១៩ ក្នុងរយៈពេលជាង២ឆ្នាំមកនេះ។

បើយោតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលចេញផ្សាយថ្មីៗនេះ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ សណ្ឋាគារ និងសេវាកម្មស្នាក់នៅ នៅកម្ពុជាមានសរុបមានចំនួន៧៣៩ទីតាំង ក្នុងនោះ៥២០ទីតាំងកំពុងបើកដំណើរការ១៩០ទីតាំងបានផ្អាកអាជីវកម្ម និង ២៩ ទីតាំងទៀតបានសម្រេចបិទអាជីវកម្មតែម្តង។

ដោយឡែក ភោជនីយដ្ឋាន ដែលបច្ចុប្បន្នមានចំនួនសរុប២.៥២៩ទីតាំង ក្នុងនោះជាង២ពាន់កន្លែងកំពុងបើកដំណើរការ និង៣៦៣ទីតាំងទៀតបានបន្តផ្អាក និងបិទអាជីវកម្ម។

លោក តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ក្នុងអំឡុងពេលនៃការរីករាលនៃជំងឺកូវីដ១៩ ខេត្តសៀមរាប ជាខេត្តដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដែលមូលដ្ឋានអាជីវកម្មនៅក្នុងខេត្តនេះប្រមាណ៩០%បានផ្អាក និងបិទអាជីវកម្ម ចំណែកខេត្តគោលដៅទេសចរណ៍ផ្សេងទៀត រងផលប៉ះពាល់តិចតួច។

លោកបានបញ្ជាក់ថា ក្រោយពេលដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចាប់ផ្តើមកើនឡើងជាបណ្តើរៗ មូលដ្ឋានអាជីវកម្មទេសចរណ៍ នៅក្នុងខេត្តសៀមរាប រួមមានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ប្រមាណ៤៦% ក្នុងចំណោមអាជីវកម្មដែលបានបិទទ្វារ ដោយសាររងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ បានបើកដំណើរការឡើងវិញជាបន្តបន្ទាប់។

លោកបន្ថែមថា មូលដ្ឋានអាជីវកម្មប្រមាណជាងពាក់កណ្តាលទៀត មិនទាន់អាចបើកដំណើរការនៅឡើយទេ ដោយសារតែចំនួនភ្ញៀវទេសចរណ៍ ទើបតែចាប់ផ្តើមដើរកម្សាន្ត និងមានចំនួនតិចតួចនៅឡើយ ដែលធ្វើឱ្យម្ចាស់អាជីវកម្មមួយចំនួននៅស្ទាក់ស្ទើរ មិនទាន់បើកដំណើរការ។

បើតាមអ្នកនាំពាក្យរូបនេះ នាពេលបច្ចុប្បន្ននៅទូទាំងប្រទេស មានភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរកម្សាន្តមកកម្ពុជាមាន ប្រមាណ៥០០០នាក់ ក្នុងនោះនៅខេត្តសៀមរាប មានប្រមាណពី៧០០នាក់ទៅ៨០០នាក់ នៅក្នុងមួយថ្ងៃ។

លោកបន្ថែមថា “នៅក្នុងរដូវកាលមានទេសចរណ៍ច្រើន ចាប់ពីខែតុលា វិច្ឆិកា ធ្នូ អាចថាដល់ពេលនោះ ចំនួនភ្ញៀវទេសចរអន្តរជាតិអាចនឹងឡើងច្រើន ដែលធ្វើឱ្យចំនួនមូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលបានបិទកន្លងទៅ ក៏គាត់អាចបើកបន្តថែមទៀតដែរ”៕

ខេត្តមណ្ឌលគីរីសាងសង់រូបសំណាកដំរីកម្ពស់ជិត៧ម៉ែត្រដើម្បីលើកកម្ពស់ទេសចរណ៍បន្ថែម

ដោយៈ សុផារី

មណ្ឌលគិរី៖ ខេត្តមណ្ឌលគីរី បានសាងសង់រង្វង់មូល និងរូបសំណាក “ដំរី” កម្ពស់ជិត៧ម៉ែត្រ នៅក្នុងក្រុង និងនៅតាមបណ្តោយផ្លូវជាតិលេខ៧៦A ដើម្បីប្រែមុខមាត់ខេត្តមណ្ឌលគិរី ឲ្យកាន់តែមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកទស្សនាកម្សាន្ត។

ការសាងសង់រង្វង់មូលរូបសំណាកដំរី មានទំហំផ្ទៃរង្វង់មូលចំនួន១២,៦០ម៉ែត្រ កម្ពស់ដំរី៦,៦៣ម៉ែត្រ និងកម្ពស់រូបមេទ័ព៨តឹក។ ចំំណែក រូបសំណាកដំរីក្រុងសែនមនោរម្យសូមស្វាគមន៍ ខឿនមានបណ្តោយ៧ម៉ែត្រ ទទឹម៤ម៉ែត្រ កម្ពស់ដំរី៣,០៦ម៉ែត្រ និងផ្លាកទំហំ១,២៦ម៉ែត្រ និងប្រវែង៣,៦៩ម៉ែត្រ សាងសង់ដោយក្រុមសិក្សាប្លង់ និងសំណង់ ហង់ ឃីម ប្រើរយៈពេលចំនួន៤ខែ។

ពិធីបើកការដ្ឋាន និងបញ្ចុះបឋមសិលាសាងសង់រង្វង់មូល “រូបសំណាកដំរី ” នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្បែរវិមានឯករាជ្យ និងសាងសង់រូបសំណាកដំរី ក្រុងសែនមនោរម្យសូមស្វាគមន៍ ស្ថិតនៅក្រៅក្រុង លើកំណាត់ផ្លូវជាតិលេខ ៧៦A ត្រូវបានធ្វើឡើងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ នឹងលើកកម្ពស់សោភ័ណភាព ជាពិសេស ជាការរំលឹកពីប្រវត្តិសាស្ត្រ របស់បងប្អូនជនជាតិដើមភាគតិច។

លោក ថង សាវុន អភិបាលខេត្តមណ្ឌលគីរី បានឲ្យដឹងថា ការសាងសង់រង្វង់មូលរូបសំណាកដំរី និងរូបសំណាកដំរី ក្រុងសែនមនោរម្យ សូមស្វាគមន៍ នាពេលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួមបង្កើននូវសមិទ្ធផលបន្ថែម របស់ខេត្តមណ្ឌលគិរី ក្នុងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ បញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ធានាសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ជាពិសេស ដើម្បីលើកកម្ពស់សោភ័ណភាពខេត្តមណ្ឌលគិរីឲ្យមានការរីកចម្រើន។

លោកបញ្ជាក់ថា សមិទ្ធផល ដែលនឹងចេញជារូបរាងនាពេលខាងមុខ ពិតជាឆ្លុះបង្ហាញយ៉ាងច្បាស់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយរាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកខេត្តមណ្ឌលគិរី ជាតំបន់ប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីរាជធានីភ្នំពេញ តំបន់ឆ្នេរ និងតំបន់សៀបរាប ក្នុងចក្ខុវិស័យនៃផែនការមេសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី៕

គម្រោងស្ពានផ្លូវដែកខ្ពស់បំផុតរបស់ពិភពលោកគ្រោងនឹងបញ្ចប់ការ សាងសង់ក្នុងពេលដ៏ខ្លីខាងមុខ

ដោយៈ សុខុម

ប៉េកាំង: ការតភ្ជាប់កំណាត់ចុងក្រោយ នៃស្ពានផ្លូវដែកChenab Rail Bridge ដែលជាស្ពានផ្លូវដែកខ្ពស់បំផុតរបស់ពិភពលោក ត្រូវបានដំឡើងនៅថ្ងៃទី១៣ ខែសីហា កន្លងទៅថ្មីៗ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងពេលដ៏ខ្លីខាងមុខ។

ស្ពានផ្លូវដែកក្នុងតំបន់កាស្មៀ (Kashmir) ដែលគ្រប់គ្រងដោយប្រទេសឥណ្ឌា ខាងលើនេះខ្ពស់ជាងប៉មទួអ៊ីហ្វែល (Eiffel Tower) រហូតដល់ទៅ២៩ម៉ែត្រឯណោះ និងមានកម្ពស់៣៥៩ម៉ែត្រ​ពីចំណុចបាតស្ទឹង Chenab River។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៦ ខែសីហា។

តាមការរំពឹងទុក ស្ពានផ្លូវដែកនេះនឹងត្រៀមខ្លួនរួចរាល់​ក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីជួយបន្ធូរការតភ្ជាប់ផ្លូវដឹកជញ្ជូនក្នុងតំបន់កាស្មៀ។

គម្រោងស្ពាននេះ បានចាប់ផ្ដើមដំណើរការសាងសង់ ក្នុងឆ្នាំ២០២៤ ប៉ុន្តែក្រោយមកត្រូវបានពន្យារពេល។

ទោះជាយ៉ាងណា អ្នកសាងសង់បានអះអាងថា ការងារសាងសង់ពេលនេះសម្រេចបាន៩៨%ហើយ ពោលគឺនៅសេសសល់តែ២%ទៀតប៉ុណ្ណោះ។

យោងតាមសារព័ត៌មានដដែលឱ្យដឹងថា ស្ពានផ្លូវដែកនេះ​ប្រវែង១.៣១៥ម៉ែត្រ ហើយវាស្ថិតក្នុងចំណោមស្ពានអាកាសចំនួន១៦ ដែលត្រូវបានសាងសង់ក្នុងតំបន់នេះ។ អ្នកសាងសង់អះអាងថា ស្ពានផ្លូវដែកនេះត្រូវបានរចនាឡើង ដើម្បីឱ្យវាធន់នឹងកម្លាំងខ្យល់ ដែលមានល្បឿនដល់ទៅ២៦៦គីឡូម៉ែត្រក្នុង១ម៉ោង។

ទោះជាយ៉ាងណា គ្មានការបញ្ជាក់ពីទំហំចំណាយ សម្រាប់ការសាងសង់ស្ពានផ្លូវដែកនេះទេ៕ South China Morning Post៕

China regulators tell banks to ramp up lending – sources

SHANGHAI/BEIJING : China’s central bank has stepped up pressure on lenders with new instructions to grow loans, six bankers with knowledge of the matter said, as the world’s second-biggest economy faces an economic downturn and a plunge in borrowers’ confidence.

The informal message, issued via phone calls over recent months to commercial, rural and even foreign banks, was to lend more money to productive businesses and put less of it in financial investments, the banking sources said.

The calls, which the sources said came from the People’s Bank of China (PBOC) and in one case the China Banking and Insurance Regulatory Commission (CBIRC), are the latest in a series of official efforts to encourage money out of a financial system awash with cash and into lending that can drive real growth.

ក្រុមប្រឹក្សាវិនិយោគរបស់ប្រទេសថៃ (BOI)អនុញ្ញាតសិទ្ធិដល់ក្រុមហ៊ុនបរទេសកាន់កាប់ដីធ្លី

ដោយ: លាងហួរ

បាងកក: ក្រុមប្រឹក្សាវិនិយោគរបស់ប្រទេសថៃ (BOI) បានចេញផ្សាយបទប្បញ្ញត្តិថ្មី កាលពីថ្ងៃព្រហស្បតិ៍ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនបរទេ សផ្តល់សិទ្ធិវិនិយោគ ក្នុងការទិញដីនៅក្នុងប្រទេសនេះ។ នេះបើយោងតាមសារពត៌មានThe Nations។

បទប្បញ្ញត្តិដែលបានចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី៨ខែសីហា មានប្រសិទ្ធភាពឡើងវិញចាប់តាំងពីថ្ងៃទី ១៣ខែមិថុនាក្រោមច្បាប់ជំរុញការវិនិយោគឆ្នាំ១៩៧៧។

ឥឡូវនេះ ក្រុមហ៊ុនបរទេសដែលមានដើមទុន ចុះបញ្ជីយ៉ាងតិច៥០លានបាត អាចកាន់កាប់ដីនៅក្នុងប្រទេសថៃ ក្រោមលក្ខណៈវិនិច្ឆ័យដូចខាងក្រោមៈ

  • អាចទិញបានរហូតដល់៥រ៉ៃ(៨ពាន់ម៉ែត្រការ៉េ) ដើម្បីសាងសង់ការិយាល័យ។
  • អាចទិញបានរហូតដល់១០រ៉ៃ (១៦០០០ម៉ែត្រការ៉េ) ដើម្បីសាងសង់លំនៅដ្ឋានសម្រាប់នាយកប្រតិបត្តិ ឬអ្នកជំនាញ។
  • អាចទិញបានរហូតដល់២០រ៉ៃ (៣២០០០ម៉ែត្រការ៉េ) ដើម្បីសាងសង់ផ្ទះសម្រាប់បុគ្គលិក។
  • ការិយាល័យ និងកន្លែងស្នាក់នៅរបស់និយោជិត មិនត្រូវស្ថិតនៅក្នុងបរិវេណតែមួយ ជាមួយកន្លែងអាជីវកម្ម ឬរោងចក្រនោះទេ។ បទប្បញ្ញត្តិតម្រូវឱ្យអាជីវកម្មលក់ ឬផ្ទេរដីក្នុងរយៈពេលមួយឆ្នាំ បន្ទាប់ពីស្ថានភាពដែលត្រូវបានអនុម័តដោយ BOI បានផុតកំណត់។

កម្មសិទ្ធិដីធ្លីនីមួយៗ នឹងត្រូវបានពិចារណាលើករណីនីមួយៗ ដោយ BOI ៕

Kit Meng say The way of life and Happiness

 By Jessica

Phnom Penh. Have you heard the saying “Seize the Day”? This means, making the most of the present day. How many of us live by this saying? I am too guilty of sometimes forgetting to “seize the day”.

I get caught up with work that often I must pinch myself to stop… and to be present today. Happiness can be defined and valued differently, some people spend their lives trying to create the perfect conditions to live, without really living. I have read an article about happiness, and I believe it is a valuable piece to share.

Too many of us believe happiness is a future event. And before we arrive, we need more money first, have a successful career, find a partner, settle down. And only then we will arrive at the destination of happiness. But when we arrive, we will realize happiness isn’t there.

Happiness is not found at the finish line. There isn’t even a finish line. Life is not a race to be finished; it’s a dance to be danced. And only if we allow ourselves to enjoy the dance, can we let happiness in. Life should be filled with “joie de vivre” as the French say it. We never know what the future holds for us, so might as well embrace the moment that we have.

One day your life will flash before your eyes and you don’t want to see a slide show of all the things that turned out to be irrelevant in your life. Life is happening right now. We’ve got one shot. Taste the thrill of life. Have the full experience.

The point of living isn’t to arrive at the future; it’s to arise in the present.

 

ប្រទេសចិនបង្ហាញផែនការជំរុញការសាកថ្ម NEV នៅលើផ្លូវហាយវេ

ដោយ: លាងហួរ

ប៉េកាំង: អាជ្ញាធរជំនាញប្រទេសចិន បានចេញផ្សាយផែនការសកម្មភាពមួយកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជួយសម្រួលដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាកថ្ម តាមបណ្តោយផ្លូវហាយវេ ក្នុងគោលបំណងជំរុញការអភិវឌ្ឍន៍យានយន្តថាមពលថ្មី។

ផែនការនេះត្រូវបានដាក់ចេញរួមគ្នា ដោយក្រសួងដឹកជញ្ជូន រដ្ឋបាលថាមពលជាតិ សាជីវកម្មបណ្តាញអគ្គិសនីរដ្ឋនៃប្រទេសចិន និងបណ្តាញអគ្គិសនីចិនភាគខាងត្បូង។

ផែនការនេះបានបង្ហាញថា នៅចុងឆ្នាំ២០២២នេះ សេវាសាកថ្មជាមូលដ្ឋាន សម្រាប់យានជំនិះថាមពលថ្មី នឹងត្រូវបានផ្តល់ជូននៅតំបន់សេវាផ្លូវល្បឿនលឿនទូទាំងប្រទេស លើកលែងតែនៅតំបន់ភ្នំខ្ពស់ និងតំបន់ដែលមានកម្ពស់ខ្ពស់។

ផែនការនេះបានបន្ថែមថា នៅឆ្នាំ២០២៣សេវាសាកថ្មមូលដ្ឋាននឹងត្រូវបានផ្តល់ជូននៅក្នុងតំបន់សេវាកម្ម នៃផ្លូវហាយវេរបស់រដ្ឋ និងខេត្តក្នុងប្រទេសចិន។

សេចក្តីប្រកាសបានបន្តថា កិច្ចខិតខំប្រឹងប្រែងនឹងធ្វើឡើង ដើម្បីពន្លឿ​នការសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធសាកថ្ម លើដីដែលមានស្រាប់ និងចំណតរថយន្តនៅក្នុងតំបន់សេវាកម្ម នៃផ្លូវល្បឿនលឿន និងផ្លូវហាយវេរបស់រដ្ឋ និងខេត្ត។

រដ្ឋាភិបាលនឹងពង្រីកការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាកថ្ម ហើយសហគ្រាសបណ្តាញអគ្គិសនី នឹងបង្កើនការវិនិ​យោគ ដើម្បីធានាបាននូវសមត្ថភាពសាកថ្ម៕