ទីប្រឹក្សាផ្ទាល់សម្តេចតេជោៈ “ការគ្រប់គ្រងរដ្ឋបានយូរគឺអាស្រ័យដោយយកបេះដូងរាស្ត្របាន”

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព៌តមាន បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមថា “ការគ្រប់គ្រងរដ្ឋបានយូរ គឺអាស្រ័យដោយយកបេះដូងរាស្រ្តបាន”។

លោកបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមនាព្រឹកថ្ងៃទី២៧ កក្កដានេះថា ម្តេចតេជោហ៊ុនសែនគឺជាមេដឹកនាំខ្មែរមួយរូប ដែលត្រូវបានប្រវត្តិសាស្ត្រកត់ត្រា ពីការធ្វើពលិកម្មដោយមិនស្តាយស្រណោះ សូម្បីតែជីវិតខ្លួន។ ចាប់តាំងពីតរុណវ័យមក សម្តេចបានបូជាកាយ និងប្រាជ្ញាស្មារតីជូនជាតិ និងប្រជាជន ដោយមិនគិតពីសេចក្តីសុខរបស់ខ្លួន និងក្រុមគ្រួសារឡើយ ។

លោកបន្តថា “ភាពជោគជ័យលើវិថីនយោបាយ របស់សម្តេចតេជោហ៊ុន សែនគឺការឆក់យក “បេះដូងរាស្ត្របាននេះឯង”។

លោកជុំ កុសលបានបន្ថែមថា បទពិសោធន៍ប្រវត្តិសាស្ត្រជាតិបានបង្ហាញអោយយើងឃើញច្បាស់ថា អ្នកនយោបាយដែលយកបានតែអំណាចរដ្ឋមកគ្រប់គ្រង ដោយមិនបានយកបេះដូងរាស្ត្រ គឺគ្មានវាសនាដឹកនាំបានយូរឡើយ ។ ជាក់ស្តែងលោក លន់ ណុល ក្រោយពីធ្វើរដ្ឋប្រហាររំលាយរបបរាជានិយម សម្តេចព្រះនរោត្តមសីហនុឆ្នាំ១៩៧០ ប្រសិនបើលន់ ណុលត្រូវបានទទួលការគាំទ្រពេញទំហឹង ពីប្រជាពលរដ្ឋក៏គ្មានថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ដែរ។

ឯប៉ុលពតក៏ដូចគ្នា បើគេដឹកនាំដោយមានការគាំទ្រពីប្រជាពលរដ្ឋក៏គ្មានទីអវសានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ដែរ។

លោកជុំ កុសលបានបន្តថា “ចំពោះសម្តេចតេជោហ៊ុនសែន ការដឹកនាំរបស់លោកគឺកើតចេញពីការគោរព ស្រលាញ់ គាំទ្រពេញបេះដូងពីប្រជាពលរដ្ឋ ទើបអំណាចរបស់លោក មិនអាចមានគូប្រជែងនយោបាយណាមកគាស់រំលើងបានជាដាច់ខាត!”។ លោកបន្ថែមថា “សម្តេចតេជោហ៊ុន សែនគឺជាមេដឹកនាំដែលមិនអាចខ្វះបានរបស់កម្ពុជា”៕

រាជរដ្ឋាភិបាលកម្ពុជាបង្កើតក្រុមការងារតម្រង់ទិសដោះស្រាយបញ្ហាសំណង់ខុសច្បាប់និងដីធ្លីក្នុងតំបន់រមណីដ្ឋានអង្គរ

ដោយៈ សុផារី

ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានសម្រេចរៀបចំសមាសភាពក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លី ក្នុងតំបន់រមណីដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា។

យោងតាមសេចក្ដីសម្រេចរបស់ រាជរដ្ឋាភិបាល ចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ បានឱ្យដឹងថា សមាសភាពក្រុមការងារតម្រង់ទិសនេះ មានលោកជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ធ្វើជាប្រធាន ព្រមទាំងមានអនុប្រធាន និងសមាជិក មួយចំនួនទៀត ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លី ក្នុងតំបន់រមណីដ្ឋានអង្គរ និងតំបន់ដទៃទៀត៕

ទីផ្សារអចលនទ្រព្យអូស្ត្រាលីកំពុងក្រឡាប់ចាក់ក្នុងឆមាសទី២ដោយសារជម្លោះថយចុះនូវអ្នកវិនិយោគចិន

ដោយៈ សុខុម

ស៊ីដនី: ទីផ្សារអចលនទ្រព្យក្នុងប្រទេសអូស្ត្រាលី កំពុងតែស្ថិតក្នុងស្ថានភាពជ្រួលច្របល់ក្នុងឆមាសទី២ ចុងឆ្នាំ២០២២ នេះ ខណៈអ្នកទិញផ្ទះ និងវិនិយោគិនអចលនទ្រព្យ កំពុងមានការព្រួយបារម្ភចំពោះទីផ្សារ។ នេះបើយោងតាមសារព័ត៌មាន Property Update ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៥ ខែកក្កដា។

ទាំងអ្នកទិញផ្ទះ និងវិនិយោគិនអចលនទ្រព្យ កំពុងប្រឈមនឹងអត្រាការប្រាក់ កើនឡើងលឿនជាងការរំពឹងទុក ស្របពេលការកើនឡើងអតិផរណាកំពុងដាក់សម្ពាធកាន់តែខ្លាំង ទៅលើធនាគារកណ្ដាលអូស្ត្រាលី។

បច្ចុប្បន្នអត្រាការប្រាក់១,៣៥% របស់ធនាគារកណ្ដាលអូស្ត្រាលី (RBA) នៅតែមានលទ្ធភាពអាចជំរុញសេដ្ឋកិច្ច ឱ្យដំណើរការទៅមុខបាន ក្នុងគ្រាដែលអតិផរណាកើនឡើងខ្ពស់ ហើយទីផ្សារការងារតានតឹងខ្លាំង។

ទោះជាយ៉ាងណា ខណៈសេដ្ឋកិច្ចអូស្ត្រាលី កំពុងដំណើរការល្អ ទាំងអ្នកទិញ និងអ្នកលក់អចលនទ្រព្យ ហាក់បាត់បង់ទំនុកចិត្តខ្លាំង ដោយសារប្រព័ន្ធផ្សព្វផ្សាយផ្សាយព័ត៌មានបែបអវិជ្ជមាន។

ដូច្នេះហើយបានជាអ្នកទិញ និងអ្នកលក់ជាច្រើនមិនហ៊ានធ្វើសកម្ម​ភាពអ្វីទាំងអស់ ពោលគឺគ្រាន់តែសម្ងំរង់ចាំមើល និងស្ទាបស្ទង់ស្ថានភាពទីផ្សារ។

ជាលទ្ធផល ស្ថានភាពនេះបានធ្វើឱ្យតម្លៃអចលនទ្រព្យ ក្នុងទីក្រុងធំៗនៃប្រទេសអូស្ត្រាលី ធ្លាក់ចុះជាបន្តបន្ទាប់ដូចខាងក្រោម៖

តម្លៃអចលនទ្រព្យក្នុងទីក្រុងស៊ីដនី បានធ្លាក់ចុះ-០,៦%ពីសប្ដាហ៍មុន និងបានធ្លាក់ចុះ-១,៩% ក្នុងរយៈពេល២៨ថ្ងៃចុងក្រោយនេះ ក្រោយពីបានហក់ឡើង២,៥%ក្នុងរយៈពេល១២ចុងក្រោយនេះ។

ទន្ទឹមនេះតម្លៃអចលនទ្រព្យ ក្នុងទីក្រុងមែលប៊នបានធ្លាក់ចុះ-០,៣%ពីសប្ដាហ៍មុន និងបានធ្លាក់ចុះ-១,២%ក្នុងរយៈពេល២៨ថ្ងៃចុងក្រោយនេះ ក្រោយពីបានហក់ឡើង២៣% ក្នុងរយៈពេល១២ចុងក្រោយនេះ។

ចំណែកឯតម្លៃអលចនទ្រព្យ ក្នុងទីក្រុងប៊្រីសបេន (Brisbane) បានធ្លាក់ចុះ-០,៣%ពីសប្ដាហ៍មុន និងបានធ្លាក់ចុះ-០,៦%ក្នុងរយៈពេល២៨ថ្ងៃចុងក្រោយនេះ ក្រោយពីបានហក់ឡើង២៣,១%កាលពីឆ្នាំមុន៕  Property Update។

ភាពតានតឹងផ្នែកកាទូតជាមួយប្រទេសចិន ជុំវិញបញ្ហាជាច្រើនបានធ្វើឲ្យលំហូរទុនវិនិយោគពីប្រទេសចិន ចូលមកកាន់ប្រទេសអូស្រ្តាលីដាំក្បាលចុះយ៉ាងខ្លាំង ពិសេសវិស័យអចលនទ្រព្យ៕

ខេត្តចំនួនពីរទាក់ទាញទុនវិនិយោគចំនួនជាង១៤លានដុល្លារអាមេរិក

ដោយ៖ សុផារី

កណ្តាលៈ  ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ បានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន២បន្ថែមទៀត ដែលសរុបទុនវិនិយោគចំនួន១៤,៣លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនពាន់កន្លែង។

អ្នកជំនាញបានឱ្យដឹងថា តាមរយៈគម្រោងវិនិយោគទាំងនេះ នឹងនាំមកនូវលំហូរនៃទុនវិនិយោគ មកពីគ្រប់ជាតិសាសន៍ បានចាក់ចូលមកក្នុងសេដ្ឋកិច្ចកម្ពុជា និងជំរុញឱ្យកម្ពុជារីកចម្រើនបន្ថែមទៀត។

យោងតាមការប្រកាសផ្លូវការ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគទាំងពីរនោះ ជាគម្រោងរោងចក្រឧស្សាហកម្ម និងកាត់ដេរសម្លៀកបំពាក់ មានទីតាំងនៅក្នុងខេត្តសក្តានុពលចំនួនពីរ គឺខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។

ក្រុមហ៊ុន ដែលទទួលវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ  មានដូចជា ទី១.ក្រុមហ៊ុន MILANNA LEATHERWARE M.F.Y (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតខ្សែក្រវាត់ និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ៩,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១.៤១៤កន្លែង។

២. ក្រុមហ៊ុន BEST BEAUTY COMPANY LIMITED គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន២.២៣៦កន្លែង។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអច​លនវត្ថុកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី២៥ កក្កដាកន្លងមកថា ប្រទេសកម្ពុជា ជាប្រទេសដែលបើកចំហរស្វាគមន៍ អ្នកវិនិយោគពីគ្រប់ជាតិសាសន៍ មិនត្រឹមតែជនជាតិចិន កូរ៉េ និងជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែទាក់ទាញការវិនិយោគពីគ្រប់ជាតិសាសន៍។

លោកបន្តថា “លំហូរនៃទុនវិនិយោគមកពីគ្រប់ ជាតិសាសន៍នេះហើយនឹងជំរុញឱ្យសេដ្ឋកិច្ចរបស់កម្ពុជា មានការរីកចម្រើនបន្ថែមមួយកម្រិតទៀត”។លោកឱ្យដឹងទៀតថា “ប្រសិនបើប្រទេសកម្ពុជា ទទួលបានវិនិយោគិនច្រើន ចូលមកប្រកបរបរនៅក្នុងប្រទេសយើង នោះគាត់នឹងនាំទុនវិនិយោគច្រើន ដែលនឹងធ្វើឱ្យប្រទេសយើងកាន់តែរីកចម្រើនឡើង។ គួបផ្សំនឹងនេះផងដែរ យើងក៏មានអ្នកវិនិយោគក្នុងប្រទេសយើង ដែលមានទុនគួរសមផងដែរ”៕

តើប្រធានបទសំខាន់អ្វីខ្លះ ដែលនឹងលើកយកមកជជែករវាងលោកចូ បៃដិនជាមួយលោកស៊ី ជីនពីង

ដោយ: លាងហួរ

អាមេរិក: មន្រ្តីសេតវិមានបានបង្ហើបឱ្យដឹង នៅថ្ងៃអង្គារម្សិលមិញនេះថា ភាពតានតឹងនៅដែនកោះតៃវ៉ាន់ ក៏ដូចជា សង្គ្រាមឈ្លានពានរបស់រុស្ស៊ីអាចជាប្រធានបទ ដែលត្រូវលើកយកមកសន្ទនា រវាងលោកចូ បៃដិនប្រធានាធិបតីអាមេរិក និងប្រធានាធិបតីចិនលោកស៊ី ជីនពីង។

អ្នកនាំពាក្យសន្តិសុខជាតិសេតវិមានលោក John Kirby បានប្រាប់អ្នកយកព័ត៌មានថា ការគ្រប់គ្រងការប្រកួតប្រជែងសេដ្ឋកិច្ច រវាងចិននិងអាមេរិក ក៏ត្រូវលើកយកមកពិភាក្សាគ្នាផងដែរ។

នេះជាការសន្ទនាគ្នាតាមទូរស័ព្ទលើកទី៥ហើយ រវាងប្រធានាធិបតីនៃប្រទេសទាំង២ ខណៈដែលប្រទេសចិន បានធ្វើការព្រមានយ៉ាងខ្លាំងដល់រដ្ឋបាលលោកចូ បៃដិន ជុំវិញដំណើរទស្សនកិច្ច របស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅកោះតៃវ៉ាន់។

លោកJohn Kirby បានបង្ហើបឱ្យដឹងអំពីប្រធានបទ ដែលត្រូវពិភាក្សាគ្នា រួមមាន ភាពតានតឹងលើកោះតៃវ៉ាន់ សង្រ្គាមនៅអ៊ុយក្រែន ព្រមទាំងវិធីគ្រប់គ្រង ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច រវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង ។

លោកបានមានប្រសាសន៍បន្តថា “នេះគឺជាការសន្ទនាមួយ ដែលបានគ្រោងទុកជាយូរយារណាស់មកហើយ និងមានរបៀបវារៈដ៏រឹងមាំមួយសម្រាប់មេដឹកនាំទាំងពីរពិភាក្សាគ្នា”។

ក្រោមគោលនយោបាយចិនតែមួយ សហរដ្ឋអាមេរិកមិនមានទំនាក់ទំនងការទូតជាផ្លូវការជាមួយតៃវ៉ាន់ទេ ប៉ុន្តែសហរដ្ឋអាមេរិកបានបង្កើតច្បាប់ការពាររបស់ខ្លួន ដើម្បីការពារដល់ដែនកោះមួយនេះ៕

តំបន់ប៉ែកខាងលិចនិងខាងត្បូងក្រុងភ្នំពេញ សំបូរទៅដោយការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យនៅកម្ពុជាបាន និងកំពុងមានសន្ទុះកើនឡើងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅក្នុងតំបន់ជុំវិញរាជធានីភ្នំពេញ។

ការអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យភាគច្រើន ស្ថិតនៅតំបន់ប៉ែកខាងលិច និងខាងត្បូងភ្នំពេញ។

ជាការកត់សម្គាល់តំបន់ខាងត្បូង និងខាងលិចរាជធានីភ្នំពេញ គេឃើញក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំៗ បានអភិវឌ្ឍន៍នូវផ្ទះដែលមានតម្លៃចន្លោះពី៣ម៉ឺន ដុល្លារទៅ៥ម៉ឺនដុល្លារអាមេរិកច្រើន ហើយក៏ផ្ដល់នូវសេវាកម្មបង់រំលស់ផ្ទះជូនអតិថិជន ដែលមិនមានលទ្ធភាព ក្នុងការបង់ផ្ដាច់ផងដែរ ដែលធ្វើឱ្យសកម្មភាព នៃការអភិវឌ្ឍលំនៅឋាននៅតំបន់ខាងលិចនិងខាងត្បូងកាន់តែមានភាពមមាញឹក ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia និងជាអ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជាមួយរូបបានលើកឡើងថា អ្នកអភិវឌ្ឍន៍លំនៅឋាន សម្រាប់លក់ក្រោមតម្លៃ១០ម៉ឺនដុល្លារអាមេរិក អាចងាកទៅផ្លូវជាតិលេខ៣ ឬលេខ៤ ហើយការអភិវឌ្ឍនៅតំបន់នោះ នឹងមិនធ្វើឱ្យវិនិយោគិនខាតបង់ថវិកាឡើយ តែថែមទាំងទទួលបានប្រាក់ចំណេញខ្ពស់ផងដែរ។

លោកបន្តថា “តម្លៃដីធ្លីនៅប៉ែកខាងហ្នឹង មានតម្លៃសមរម្យដែលអាចទិញហើយ អភិវឌ្ឍន៍លំនៅឋានក្រោម១០ម៉ឺនដុល្លារអាមេរិកបាន”។លោក​បន្ថែមទៀតថា “ម្យ៉ាងទៀតតំបន់ទាំងនោះ ជាតំបន់សំបូរទៅដោយឧស្សា​ហកម្ម ហើយភាគច្រើននៃអ្នករស់នៅទីនោះ ក៏ជាអ្នកមានចំណូលមធ្យម និងក្រោមមធ្យម ដូច្នេះហើយពួកគាត់អាចទិញផ្ទះតម្លៃសមរម្យ សម្រាប់ស្នាក់នៅបាន “។

លោកឧកញ៉ាគីម ហ៊ាងបានបន្តថា សម្រាប់តំបន់ផ្សេងដូចជាខាងជើងភ្នំពេញ ជាតំបន់ដែលមានសក្ដានុពលខ្ពស់លើការរស់នៅ និងជាតំបន់ដែលប្រមូលផ្ដុំទៅដោយអ្នកមានៗ ច្រើនដូច្នេះការអភិវឌ្ឍលំនៅឋានក៏សម្រាប់ផ្គត់ផ្គង់ សម្រាប់អ្នកមានចំណូលខ្ពស់ផងដែរ ។

លោកបន្ថែមថា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ច្រើនណាស់ដែលមិនទាន់មានផ្ទះជារបស់ផ្ទាល់ខ្លួន និងត្រូវជួលផ្ទះគេ ដើម្បីស្នាក់នៅនិងធ្វើការ ដូច្នេះហើយការអភិវឌ្ឍដីឡូត៏ និងផ្ទះតម្លៃសមរម្យនៅភ្នំពេញឬតំបន់ជិតៗភ្នំពេញ នៅតែមានសក្ដានុពលខ្ពស់ សម្រាប់ផ្គត់ផ្គង់បំពេញទៅតាមតម្រូវការ ។

បច្ចុប្បន្ននេះ ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យនេះដែរ ក៏បានងាកកាន់តែឆ្ងាយពីភ្នំពេញបន្តិច រហូតដល់ផ្លូវ៤២ ឬផ្លូវ៥១ ដោយសារតែមានការអភិវឌ្ឍលើឧស្សាហកម្មច្រើន ហើយក៏មានមនុស្សចាប់ផ្ដើមទៅរស់នៅទីនោះក៏កាន់តែច្រើនដែរពីមួយឆ្នាំទៅមួយឆ្នាំ ។

ជាមួយគ្នានេះ លោកផូន សុអុនដែន ប្រធានទីផ្សារនៃក្រុមហ៊ុនLH Land បានលើកឡើងថា ដោយសារតែមានតម្រូវការលំនោឋាន ដែលមានតម្លៃសមរម្យនេះ ទើបក្រុមហ៊ុនបានអភិវឌ្ឍន៍ជាបន្តបន្ទាប់ ជាពិសេសនៅតំបន់ផ្លូវ៥១ និងតំបន់ជិតៗនោះ ប៉ែកខាងលិចនៃរាជធានីភ្នំពេញ៕

សមាគមមូលនិធិគ្រួសារខ្មែរបានប្រកាសបើកសម្ពោធជាផ្លូវការកម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ”

សមាគមមូលនិធិគ្រួសារខ្មែរបានប្រកាសបើកសម្ពោធជាផ្លូវការកម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ”

ដោយៈសហការី

ភ្នំពេញៈ សមាគមមូលនិធិគ្រួសារខ្មែរ បានប្រកាសបើកសម្ពោធជាផ្លូវការកម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​លោកនាយឧត្ដមសេនីយ៍គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងក្រសួងមហាផ្ទៃ។

ការអញ្ជើញចូលរួមនេះ ជាការឆ្លើយតបតាមការអញ្ជើញរបស់ លោកនូវ សុខភាព ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រាកាលពីសប្តាហ៍មុន។

នៅក្នុងពិធីដ៏មហោឡារិក និងអធិកអធមនេះផងដែរ លោកនូវ សុខភាព ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ និងនាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានផ្ដល់មតិស្វាគមន៍ និងថ្លែងសុន្ទរកថាបើកកម្មវិធី ព្រមទាំងផ្ដល់កិត្តិយសកាត់ខ្សែបូរ បើកសម្ពោធជាផ្លូវការកម្មវិធីកម្ពុជាផ្ទះទី២របស់ខ្ញុំ។

កម្មវិធីនេះ មានការចូលរួមពីមន្រ្តីពាក់ព័ន្ឋមកពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្ម ផងដែរ ។

លោកនូវ សុខភាព ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ បានថ្លែងនៅក្នុងពិធីសម្ពោធជាផ្លូវការកម្មវិធីកម្ពុជាផ្ទះទី២របស់ខ្ញុំថា កន្លងមក សមាគមមូលនិធិគ្រួសារខ្មែរ បានសិក្សាក្នុងការរៀបចំកែតម្រូវយុទ្ធសាស្ត្រទីផ្សារ និងបានរៀបចំពិធីសម្ពោធជាផ្លូវការ ក្នុងការដាក់ឲ្យប្រើប្រាស់នូវកម្មវិធីកម្ពុជាផ្ទះទី២របស់ខ្ញុំនាពេលនេះ ក្នុងគោលបំណងជម្រុញឲ្យមានការផ្សព្វផ្សាយអំពីទិសដៅ និងបេសកកម្មរបស់សមាគមឲ្យកាន់តែផុលផុស ព្រមទាំងបង្កើននូវសេចក្ដីជឿជាក់ និងទំនុកចិត្ត ដើម្បីទាក់ទាញវិនិយោគិន ដែលមានធនធានឲ្យចូលមកវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជាវិស័យអចលនទ្រព្យ ផ្ដោតសំខាន់លើលំនៅឋាន និងលំហែជាដើម។

លោកប្រធានសមាគមមូលនិធិគ្រួសារខ្មែរ បានសំណូមពរទៅកាន់ លោកនាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ សូមបន្តផ្ដល់នូវកិច្ចសហការ និងគាំទ្រដល់សមាគម និងកម្មវិធីកម្ពុជាផ្ទះទី២របស់ខ្ញុំ ឲ្យដំណើរការបានដោយរលូន។

នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានផ្ដល់កិត្តិយសថ្លែងសុន្ទរកថា និងមានប្រសាសន៍ផ្ដាំផ្ញើយ៉ាងដូច្នេះថា ដោយមើលឃើញពីកាលានុវត្តភាព និងសក្ដានុពលភាពនៃកម្មវិធីកម្ពុជាផ្ទះទី២របស់ខ្ញុំ ក្រសួងមហាផ្ទៃ បានទទួលស្វាគមន៍ និងលើកទឹកចិត្តដល់សមាគម ក្នុងការអនុវត្តគម្រោងនេះឲ្យលេចចេញជារូបរាង និងផ្លែផ្កាដោយសារក្រសួងមហាផ្ទៃ បានយល់ឃើញថាកម្មវិធីកម្ពុជាផ្ទះទី២របស់ខ្ញុំ អាចនឹងមានផលប្រយោជន៍ជាវិជ្ជមាន សម្រាប់ការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ព្រះរាជាណាចក្រកម្ពុជា ដោយជនបរទេសដែលជាគោលដៅអាទិភាពសម្រាប់កម្មវិធីនេះ ជាជនបរទេសដែលមានធនធានទ្រព្យសម្បត្តិ ជាវិនិយោគិន សហគ្រិន អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ ឬបញ្ញវ័ន្តដែលមានសមត្ថភាព ចំណេះដឹងខ្ពស់ ដែលជាចលករដ៏សំខាន់ក្នុងការជម្រុញ និងអភិវឌ្ឍប្រទេសជាតិ នៅក្នុងសម័យសកលភាវូបនីយកម្ម និងនវានុវត្តបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ។

នាយឧត្ដមសេនីយ៍គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានផ្ដល់ការឆ្លើយតបជាវិជ្ជមាន ទៅកាន់សំណូមពររបស់ លោកនូវ សុខភាព ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ អំពីជំហរគាំទ្រយ៉ាងពេញទំហឹងរបស់ក្រសួងមហាផ្ទៃ ចំពោះគម្រោងកម្ពុជាផ្ទះទី២របស់ខ្ញុំ ព្រមទាំងផ្ដាំផ្ញើ និងសំណូមពរទៅកាន់សមាគម ឲ្យបន្តរក្សាកិច្ចសហការ យ៉ាងជិតស្និទ្ធ ជាមួយក្រសួងស្ថាប័ននានាដែលពាក់ព័ន្ធ សិក្សាស្វែងយល់ទិដ្ឋភាពផ្លូវច្បាប់ ឲ្យបានទូលំទូលាយបន្ថែមទៀត ជាពិសេសគឺច្បាប់ និងបទបញ្ញត្តិដែលត្រូវអនុវត្ត សំដៅធានាបាននូវការសម្របសម្រួលឲ្យភ្ញៀវបរទេសទទួលបានកញ្ចប់សេវាកម្ម ប្រកបដោយការពេញចិត្ត ក្នុងរយៈពេលចេញ-ចូល និងស្នាក់អាស្រ័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

“កម្ពុជាផ្ទះទី២របស់ខ្ញុំ” គឺជាកម្មវិធីដែលបង្កើតឡើង ដោយសមាគមមូលនិធិគ្រួសារខ្មែរ និងជាកម្មវិធីផ្លូវការតែមួយគត់ ដែលត្រូវបានអនុម័ត ទទួលបានការគាំទ្រជាគោលការណ៍ និងទទួលស្គាល់ដោយក្រសួងមហា​ផ្ទៃ ដែលអនុញ្ញាតឲ្យជនបរទេស ដែលជាវិនិយោគិនផ្នែកលំនៅឋានលំហែនៅព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវកញ្ចប់ទិដ្ឋាការមាសរយៈពេល១០ឆ្នាំ និងអត្ថប្រយោជន៍ដ៏សម្បូរបែបជាច្រើនទៀត។

សមាជិកកម្ពុជាផ្ទះទី២របស់ខ្ញុំដំបូងគេ ចំនួន១៨នាក់ ត្រូវបានអញ្ជើញឲ្យទទួលកាដូរអនុស្សាវរីយ៍ដោយផ្ទាល់ពី លោកនូវ សុខភាពប្រធានសមាគ​មមូលនិធិគ្រួសារខ្មែរ។

សមាគមមូលនិធិគ្រួសារខ្មែរ ក៏បានធ្វើការសម្ពោធបើកការិយាល័យសម្រាប់គម្រោងកម្មវិធីកម្ពុជាផ្ទះទី២របស់ខ្ញុំ នៅក្នុងថ្ងៃជាមួយគ្នានោះផងដែរ ដែលមានទីតាំងស្ថិតនៅអាគារលេខ១៩៩ តាមបណ្ដោយមហាវិថីត្រសក់ផ្អែម កែងផ្លូវ ៣០៦ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងកម្មវិធីកម្ពុជាផ្ទះទី២របស់ខ្ញុំ៖

  • គេហទំព័រ៖ cm2h.com
  • លេខទូរស័ព្ទ/តេលេក្រាម៖ ០៦៦ ៥៩០ ១៦៨​, ០៦៩ ៥៩០ ១៦៨
  • គេហទំព័រហ្វេសប៊ុក៖​ facebook.com/CambodiaMySecondHome ៕

U.S. becomes top LNG exporter in first half of 2022 – EIA

HOUSTON, July 25 (Reuters) – The United States became the top liquefied natural gas (LNG) exporter in the first half of 2022, the Energy Information Administration (EIA) said, citing data from CEDIGAZ, as the country increased supply to Europe amid the Ukraine crisis.

U.S. LNG exports rose 12% to average 11.2 billion cubic feet per day (bcfd) in the first half of the year compared with the second half of 2021, the EIA said. Increased LNG export capacity, higher prices, and demand, particularly from Europe, helped boost exports.

LNG exports have been growing dramatically over the last several years as countries worldwide seek to diversify away from dirtier coal plants. However, it takes several years to build new facilities; the United States is not expected to add substantial new capacity until at least 2024.

About 71% of U.S. LNG exports went to the European Union and Britain during the first five months of this year, EIA said.

Europe is struggling to sock away enough gas into storage prior to winter because Russia has severely curtailed gas shipments via pipeline to the continent after the United States and allies put sanctions on Moscow.

Installed U.S. LNG export capacity has expanded by about 1.9 bcfd since November 2021, including new trains at Cheniere Energy’s (LNG.A) Sabine Pass, Venture Global’s Calcasieu Pass, and higher LNG production capacity at Sabine Pass and Corpus Christi facilities.

The EIA estimated that liquefaction capacity averaged 11.4 bcfd, as of July, with a shorter-term peak capacity of 13.9 bcfd.

In June, the United States exported 11% less LNG than the 11.4 bcfd average exports during the first five months of 2022, after a fire caused an outage at the Freeport LNG export facility.

Freeport LNG estimates resumption of partial liquefaction operations by early October and a return to full production by year-end.

សហភាពអឺរុបឯកភាពគ្នាកាត់បន្ថយប្រើប្រាស់ឧស្ម័នដោយសារខ្លាចរុស្ស៊ី ផ្ដាច់ការផ្គត់ផ្គង់ក្នុងរដូវរងាខាងមុខ

ដោយៈ សុខុម

អន្តរជាតិ: ក្រុមរដ្ឋមន្ត្រីថាមពលនៃសហភាពអឺរ៉ុប បានឯកភាពគ្នាឱ្យបណ្ដាប្រទេសជាសមាជិក កាត់បន្ថយការប្រើប្រាស់ឧស្ម័នហ្គាស ដោយសា​របារម្ភខ្លាចប្រទេសរុស្ស៊ី កាត់ផ្ដាច់ការផ្គត់ផ្គង់ក្នុងរដូវរងាដ៏ខ្លីខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។

បន្ទាប់ពីកិច្ចពិភាក្សាកាលពីថ្ងៃអង្គារ ទី២៦ ខែកក្កដា បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប បានឈានដល់ការព្រមព្រៀងគ្នាថា ប្រទេសនានា គួរតែកាត់បន្ថយការប្រើប្រាស់ឧស្ម័ន ដោយស្ម័គ្រចិត្តចំនួន១៥%ចាប់ពីខែសីហា ឆ្នាំនេះដល់ខែមីនា ដើមឆ្នាំ២០២៣។

សាធារណរដ្ឋឆែក ដែលជាប្រធានប្ដូរវេននៃសហភាពអឺរ៉ុប បានលើកឡើងតាមបណ្ដាញទំនាក់ទំនងសង្គម Twitter អំពីកិច្ចព្រមព្រៀងកាត់បន្ថយការប្រើប្រាស់ឧស្ម័នហ្គាសនេះថា “នេះមិនមែនជាបេសកកម្ម ដែលមិនអាចទៅរួចនោះទេ!”។

ទោះជាយ៉ាងណា យោតាមឯកសារទទួលបាន ដោយសារព័ត៌មាន BBC បង្ហាញថា កិច្ចព្រមព្រៀងនេះ ត្រូវបានបន្ធូរបន្ថយច្រើនជាងមុន ដោយប្រទេសនានា អាចស្វះស្វែងស្នើសុំការលើកលែងបានក្នុងករណីពិសេស។

សហភាពអឺរ៉ុប និយាយថា “គោលបំណងនៃការកាត់បន្ថយតម្រូវការឧស្ម័នហ្គាសនេះ គឺដើម្បីសន្សំហ្គាសទុក មុនពេលរដូវរងាចូលមកដល់ ជាការត្រៀមលក្ខណៈទុកជាមុន ក្នុងករណីមានការកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នហ្គាសពីសំណាក់ប្រទេសរុស្ស៊ី ដែលបាននិងកំពុងបន្តប្រើប្រាស់ការផ្គត់ផ្គង់ថាមពលធ្វើជាអាវុធ”។

កិច្ចព្រមព្រៀងនេះកំណត់ថា ការកាត់បន្ថយតម្រូវការឧស្ម័នហ្គាសនេះនឹងក្លាយជាកាតព្វកិច្ចដែលត្រូវអនុវត្តជាកំហិត ប្រសិនបើការផ្គត់ផ្គង់ឈានដល់កម្រិតវិបត្តិ។

ទោះជាយ៉ាងណា សហភាពអឺរ៉ុប បញ្ជាក់ថា ប្រទេសមួយចំនួនដែលមិនត្រូវបានតភ្ជាប់ ទៅបណ្តាញបំពង់ឧស្ម័នហ្គាស របស់រដ្ឋជាសមាជិកផ្សេងទៀត នឹងត្រូវបានលើកលែងពីការតម្រូវជាកំហិតនេះ ពីព្រោះតែប្រទេ​ស​ទាំងនោះ មិនអាចស្វែងរកប្រភពផ្គត់ផ្គង់ជំនួសបាន៕ BBC៕

ប្រធានCVEAលើកឡើងពីឥរិយាបទរបស់អ្នកវិនិយោគបរទេសពេលឈានជើងចូល និងចេញពីកម្ពុជា

ដោយៈ សុផារី

ក្រុងព្រះសីហនុៈ គម្រោងវិនិយោគបរទេសធំៗ នៅក្នុងប្រទេសកម្ពុជា បាននាំឱ្យមានការអភិវឌ្ឍថ្មីៗជាច្រើន រីកដុះដាលនៅក្នុងតំបន់ ដោយសារទំហំកំណើនតម្រូវការពីវិនិយោគិនក្នុងស្រុក និងអន្តរជាតិ។

ក្រុមវិនិយោគិនបរទេស ដែលចូលមកកាន់ប្រទេសកម្ពុជា ត្រូវបានសង្គេតឃើញថា មាន០២ប្រភេទសំខាន់ៗ ដែលមានទំនោរនៃការវិនិយោគខុសគ្នាៗ ទៅតាមរយៈពេល និងឥរិយាបទនៃការបោះទុនវិនិយោគ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍នៅថ្ងៃទី២៥ ខែកក្កដាកន្លងមកថា អ្នកវិនិយោគបរទេស ត្រូវបានបែងចែកចេញជា២ប្រភេទ រួមមាន ប្រភេទទី១ គឺវិនិយោគិនរយៈពេលខ្លី ដែលហ៊ានប្រឈមហានិភ័យខ្ពស់ មកទិញអចលនទ្រព្យនៅក្នុងប្រទេសកំពុងអភិវឌ្ឍ ហើយបន្តលក់ទៅឱ្យអ្នកវិនិយោគិនរយៈពេលមធ្យម ដែលប្រកបរបរអាជីវកម្មធុនតូចនិងមធ្យម។

លោកបន្តថា “ក្រុមអ្នកវិនិយោគរយៈពេលខ្លី ភាគច្រើនជាជនជាតិកូរ៉េ និងជនជាតិចិន”។

ចំណែកប្រភេទទី២ គឺអ្នកវិនិយោគិនរយៈពេលវែង។ អ្នកវិនិយោគក្រុមនេះមានទំនោរ ក្នុងការបន្តទិញអាគារមានស្រាប់ ហើយកែច្នៃអាគារទាំងនោះ សម្រាប់ការជួល និងប្រើប្រាស់រយៈពេលវែង។ ក្រុមអតិថិជនជប៉ុន ត្រូវបានចាត់ជាវិនិយោគិនរយៈពេលវែង។

លោកបានបញ្ជាក់ថា “ប្រភេទអ្នកវិនិយោគរយៈពេលខ្លី ហ៊ានប្រថុយភាគច្រើនជា ជនជាតិកូរ៉េ ឬចិន ដោយពួកគាត់បានមួយរយៈហើយ គាត់នឹងលក់ឱ្យអ្នកវិនិយោគជប៉ុន ព្រោះអ្នកវិនិយោគជប៉ុនគាត់មិនអាចទិញអចលនទ្រព្យនៅពេលដំបូងបានទេ ព្រោះទម្រង់បែបបទរបស់ពួកគាត់មានភាពវែងឆ្ងាយតាមគោលការណ៍របស់គាត់ អញ្ចឹងទិញមិនទាន់គេ ហើយត្រូវការពេលវេលា”។

នៅលើពិភពលោក គេបែងចែកអ្នកវិនិយោគជាផ្នែកសំខាន់ៗ ថាតើប្រទេសយើងជួបអ្នកវិនិយោគប្រភេទណា។
លោកលើកឡើងឧបករណ៍ថា “នៅក្នុងក្រុងព្រះសីហនុ ឬបណ្តាប្រទេ​សមួយចំនួន នៅមុនពេលកូវីដ១៩ ភាគច្រើនជាវិនិយោគិនហានិភ័យខ្ពស់ ហ៊ានទិញអចលនទ្រព្យ ហើយយើងត្រូវតែមានអ្នកវិនិយោគបន្ត ដែលមានអាជីវកម្មកម្រិតតូច និងមធ្យមចូលមកគ្រប់គ្រង នៅលើទីផ្សារមួយនេះផងដែរ”៕