សិក្សាពីវិធីសាស្រ្តបោកប្រាស់ និងដំណោះស្រាយសំខាន់ៗក្នុងវិស័យអចលនទ្រព្យ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ដោយសារវាជាវិស័យដែលមានប្រជាប្រិយភាព និងមានប្រាក់ច្រើន វិស័យអចលនទ្រព្យតែងតែមានហានិភ័យ ប៉ុន្តែយើងក៏បាននាំមកនូវដំណោះស្រាយផងដែរ។

តើបើសិនជាអ្នកជួបបញ្ហាខាងក្រោមនេះ គួរដោះស្រាយបញ្ហាយ៉ាងដូចម្តេច?
ប្លង់រឹងក្លែងក្លាយ
កាលពីដើមឆ្នាំ២០១៨កន្លងទៅ មានករណីឆបោកលក់ដី ដោយប្រើប្រាស់ប្លង់រឹងក្លែងក្លាយ នៅក្នុងរាជធានីភ្នំពេញ។​ ការឆបោកនេះបានធ្វើឡើងជាស៊ែរីហើយម្ចាស់ដីនីមួយៗ បានលក់ដីក្នុងតម្លៃក្រោមទីផ្សារទៅអោយម្ចាស់តែមួយ។

ករណីខាងលើនេះ អ្នកទិញបានពិនិត្យប្លង់ដី  និងផ្ទៀងផ្ទាត់អត្តសញ្ញា​ណម្ចាស់កម្មសិទ្ធិករ អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារឃើញមានភាពត្រឹមត្រូវទាំងអស់។ ប៉ុន្តែប៉ុន្មានខែក្រោយមក បន្ទាប់ពីដាក់ឯកសារផ្ទេរកម្មសិទ្ធិដីភូមិបាលខណ្ឌរកឃើញថាជាប្លង់ដីក្លែងក្លាយ។

ជាដំណោះស្រាយ
អ្នកទិញអចលនទ្រព្យ គួរធ្វើការផ្ទៀងផ្ទាត់ប្លង់ ជាមួយការិយាល័យសុរិយោដី ឬភូមិបាលសុ្រក/ ខណ្ឌអោយបានច្បាស់លាស់ ជាមុនសិនមុនសម្រេចចិត្តកក់លុយ។

ដីមានវិវាទ
អ្នកអាចក្លាយទៅជនរងគ្រោះដោយមិនដឹងខ្លួន ប្រសិនបើអ្នកទិញដីកំពុងមានវិវាទ ឬមានការហាមឃាត់តាមផ្លូវតុលាការ។ អ្នកប្រហែលជាមិនងាយដឹងទេថាដីមានជម្លោះ ឬអត់ប្រសិនបើអ្នកមិនរស់នៅតំបន់នោះ។

ដំណោះស្រាយ
ការនិយាយជាមួយអ្នកជិតខាងជាធម្មតា អាចជួយអ្នកក្នុងការប្រមូលរាល់ព័ត៌មានចាំបាច់។ អ្នកក៏គួរតែធ្វើការស្វែងរកជំនួយ ឬកម្មសិទ្ធិកាន់កាប់​តាមរយៈក្រុមប្រឹក្សាឃុំ/សង្កាត់ ឬមន្រ្តីក្រសួងដែនដីដើម្បីដឹងថាដីនោះពិតជាមានសុវត្ថិភាព។

ភ្នាក់ងារអចលនទ្រព្យ ដែលមានជំនាញវិជ្ជាជីវៈ ឬមេធាវីដែលមានបទពិសោធន៍អាចជួយធ្វើការនេះ ជំនួសអ្នកបានប្រសិនបើអ្នកត្រូវការ ។

ម្ចាស់ក្លែងក្លាយ
អ្នកប្រហែលធ្លាប់ឃើញដីទំនេរធំៗ ​ដាក់ប្រកាសលក់។ ការឆបោកនេះជាប់ពាក់ព័ន្ធនឹងនរណាម្នាក់ ដែលតាំងខ្លួនជាម្ចាស់កម្មសិទ្ធិលើដីណាមួយ។

ដំណោះស្រាយ
អ្នកត្រូវសាកសួរអ្នកជិតខាង និងប្រធានភូមិអំពីអចលនទ្រព្យ និងប្រវត្តិរបស់ម្ចាស់ដីនោះ។ បន្ទាប់មកពិនិត្យថាតើអ្វីជាភាពខុសគ្នា រវាងព័ត៌មា​នដែលអ្នកទទួលបានពីមេភូមិ និងព័ត៌មានដែលអ្នកលក់បានអះអាង។  ការត្រួតពិនិត្យប្លង់កម្មសិទ្ធិគឺមានសារៈសំខាន់ ហើយប្រសិនបើម្ចាស់ដី មិនមានប្លង់កម្មសិទ្ធិ នោះគឺប្រាកដមានអ្វីមួយមិនប្រក្រតីជាមិនខាន។

ជារួមទៅជំនួយពីអាជ្ញាធរ ពាក់ព័ន្ធនឹងអាចបញ្ជាក់ថា នរណាជាម្ចាស់ពិតប្រាកដ។

ប្រយ័ត្នចំពោះប្រាក់កក់
អ្នកលក់ដីឡូតិ៍ខ្យល់ម្ចាស់ក្លែងក្លាយ ឬអ្នកលក់ក្លែងតែងតែចង់បានប្រាក់កក់មុនបំផុត។ អ្នកទិញត្រូវបានស្នើរឲ្យកក់ប្រាក់ ដើម្បីទទួលបានអចលនទ្រព្យមុនគេ។ បន្ទាប់ពីទទួលបានប្រាក់កក់ អ្នកលក់ក្លែងក្លាយបានគេចខ្លួនបាត់។

ដំណោះស្រាយ
អ្នកអាចជ្រើសយកជម្រើសនៃការផ្ញើប្រាក់កក់ តាមរយៈភាគីទីបីដែលអាចទុកចិត្តបាន ឬដាក់ក្នុងគណនីធនាគារអន្តរការី រង់ចាំរហូតដល់អ្វីគ្រប់យ៉ាងត្រូវបានដោះស្រាយ។  ធ្វើបែបនេះអាចការពារខ្លួនអ្នកពី​ការឆបោក។

អ្នកលក់ដីឡូតិ៍ខ្យល់
ពួកគេប្រើប្រាស់គម្រោងអ្នកដទៃ មកធ្វើទីផ្សារដោយប្រាប់ថា ជាដីរបស់ក្រុមហ៊ុន ឬគម្រោងរបស់ពួកគេ។  ពួកគេមិនមានក្រុមហ៊ុនច្បាស់លា​ស់តែមានក្រុមការងារច្រើន និងមានជាការិយាល័យបណ្តោះអាសន្ន។ អ្នកចាញ់បោកអ្នកលក់ដីឡូតិ៍ខ្យល់ អាចមកពីមិនបានធ្វើការស្វែងរយល់ស៊ីជម្រៅពីគម្រោង ពិសេសអ្នកធ្វើការនៅក្រៅប្រទេស (ដូចជាប្រទេសកូរ៉េជាដើម)។

ដំណោះស្រាយ
អ្នកទិញមិនត្រូវជឿដោយគ្រាន់តែឃើញ តាមរយ​ៈការផ្សព្វផ្សាយតាមហ្វេកប៊ុកនោះឡើយ។ អ្នកត្រូវដឹងពីប្រវត្តិក្រុមហ៊ុន និងភាពស្របច្បាប់របស់ក្រុមហ៊ុន​ និងកម្មសិទ្ធិស្របច្បាប់នៃអចលនទ្រព្យនោះ។

ករណីបើអ្នកមិនសូវយល់ដឹងពីទីផ្សារ អ្នកត្រូវស្វែងរកការប្រឹក្សាយោ​បល់ជាមួយភ្នាក់ងារ អចលនទ្រព្យ ឬអ្នកជំនាញមុននឹងសម្រេចចិត្តទិញ។

ការខូចខាតលាក់កំបាំង
មូលហេតុមួយដែលគេលក់ផ្ទះ ក្នុងតម្លៃទាបជាងទីផ្សារខ្លាំង គឺអាចដោយសារតែមានការខូចខាត ដែលអ្នកនឹងមិនអាចមើលឃើញ។ អ្នកលក់អាចប្រាប់ថា ប្រញាតប់លក់ក្នុងហេតុផលណាមួយ ហើយអ្នកទិញមិនអាចរកឃើញការខូចខាតទាំងនេះបានទេ ក្នុងពេលភ្លាមៗ ប៉ុន្តែនឹងដឹងនៅពេលទិញ និងចូលទៅស្នាក់នៅបានមួយរយៈពេល។

ដំណោះស្រាយ
ជាការណែនាំ អ្នកគួរនាំអ្នកជំនាញមកជាមួយ ដើម្បីឲ្យជួយពិនិត្យមើលប្រព័ន្ធទឹក អគ្គិសនី និងភាពរឹងមាំនៃសំណង់នោះ មុនពេលអ្នកទិញលំនៅដ្ឋានណាមួយ។

តំបន់មានទឹកជំនន់
“គ្មានទឹកជំនន់” គឺជាចំណុចដ៏ពិសេសមួយ នៃអចលនទ្រព្យសម្រាប់លក់។ អ្នកលក់នឹងធ្វើការផ្សព្វ ផ្សាយថាតំបន់នោះគឺគ្មា​នទឹកជំនន់ទេ បើទោះបីជាក្នុងតំបន់នោះ មានទឹកជំនន់ក៏ដោយ។ អ្នកទិញអាចនឹងមានបញ្ហានៅពេលដែលមានភ្លៀងធ្លាក់ច្រើននៅក្នុងតំបន់។

ដំណោះស្រាយ
អ្នកអាចត្រួតពិនិត្យមើលថា តើតំបន់នេះមានទឹកជំនន់ ឬក៏អត់ ដោយធ្វើការសាកសួរអ្នកក្នុងតំបន់​ ឬអ្នកជិតខាងនៅកន្លែងនោះ ថាតើតំបន់នោះពិតជាមានទឹកជំនន់ ឬក៏អត់។

ការបង់ប្រាក់មុនគម្រោង
អ្នកអភិវឌ្ឍក្លែងក្លាយបានផ្សព្វផ្សាយថា ពួកគេមានគម្រោងថ្មី​ និងចាប់បើកលក់មុនគម្រោង។   ពួកគេបើកឲ្យមានការទិញ និងបង់ប្រាក់ ឬកក់ប្រាក់មុនគម្រោង ហើយបន្ទាប់ពីប្រមូលបានប្រាក់ច្រើនល្មម ពួកគេស្រាប់តែគេចខ្លួនបាត់។

ដំណោះស្រាយ
ដើម្បីជៀសវាងរាល់បញ្ហាទាំងនេះ អ្នកអាចធ្វើការពិនិត្យឲ្យបានម៉ត់ចត់ លើប្រវត្តិរបស់គម្រោងពីមុនៗរបស់អ្នកអភិវឌ្ឍន៍។ អ្នកអភិវឌ្ឍន៍ដែលទុកចិត្តបាន ជាធម្មតាបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្អ តាមរយៈគម្រោងកន្លងមក។ អ្នកអាចព្យាយាមរកមើលអត្ថបទព័ត៌មានល្អៗ ពីគេហទំព័រ ដែលអាចទុកចិត្តបាន​ ដែលផ្សព្វផ្សាយទាក់ទងនឹងគម្រោងអភិវឌ្ឍន៍នានា។

ប្រសិនបើជាក្រុមហ៊ុនស្របច្បាប់ ពួកគេមានអាជ្ញាប័ណ្ណក្រុមហ៊ុន អាជ្ញាប័ណ្ណសាងសង់ អាជ្ញាប័ណ្ណបុរី ផែនការមេ និងប្លង់រឹងជាដើម។ ប្រសិនបើអ្នកអភិវឌ្ឍន៍ មិនបង្ហាញនូវឯកសារទាំងនេះ ច្បាស់លាស់ទេ នេះជាសញ្ញាមិនល្អសម្រាប់អ្នកទិញ។

ប៉ុន្តែសូមចំណាំថា នេះមិនមែនមានន័យថា អ្នកអភិវឌ្ឍន៍ថ្មីគឺសុទ្ធតែជាអ្នកបោកប្រាស់ទាំងអស់នោះទេ។
ការឆបោករួមគ្នា

ការឆបោកបែបនេះ ត្រូវធ្វើឡើងដោយក្រុមហ៊ុនពីរ  ឬមនុស្សពីរនាក់ធ្វើការរួមគ្នា ដើម្បីបង្កើនតម្លៃអចលនទ្រព្យណាមួយ។ អ្នកទី១ទិញដីដែលមិនទាន់មានការអភិវឌ្ឍន៍។ ចំណែកអ្នកទី២បានប្រកាសថា នឹងមានគម្រោងអភិវឌ្ឍន៍នៅក្បែរនោះ។

ប៉ុន្តែការអភិវឌ្ឍន៍នេះ ជាធម្មតាមិនបានបញ្ជាក់ ពីទីតាំងជាក់លាក់ណាមួយទេ។ បន្ទាប់មកអ្នកទី១ ចាប់ផ្តើមលក់ដីដែលមិនទាន់មានការអភិវឌ្ឍនោះវិញក្នុងតម្លៃខ្ពស់។ បន្ទាប់មកពួកគេទាំងពីរនាក់ បានចែកប្រាក់ចំណេ​ញគ្នា ហើយទីបំផុតទៅដីនៅក្នុងតំ​បន់នោះ មិនមានគម្រោងសាងសង់ ឬការអភិវឌ្ឍណាមួយឡើយ។

ដំណោះស្រាយ
អ្នកអាចមើលដឹងថាវាជាការឆបោក ឬអត់ដោយសារគម្រោងអភិវឌ្ឍន៍ធំៗ ត្រូវទាមទារការឯកភាពពីក្រសួងពាក់ព័ន្ធជាច្រើន និងត្រូវអភិវឌ្ឍដោយក្រុមហ៊ុន ដែលមានបទពិសោធន៍ជោគជ័យ។ ជាធម្មតាជនបោកប្រាស់មិនមានការិយាល័យពិតប្រាកដឡើយ។ ដូចបានលើកឡើងខាងលើពួកគេចាំបាច់ ត្រូវតែមានបានអាជ្ញាប័ណ្ណក្រុមហ៊ុន អាជ្ញាប័ណ្ណសាងសង់ ប្លង់រឹងមេ និងប្លង់មេរបស់គម្រោងអភិវឌ្ឍ និងអាជ្ញាប័ណ្ណសាងសង់។
ប្រសិនបើការអភិវឌ្ឍនេះ មិនបង្ហាញនូវឯកសារទាំងនេះ ច្បាស់លាស់ទេវាជាសញ្ញាមិនល្អសម្រាប់អ្នកទិញនោះឡើយ៕

សភាពាណិជ្ជកម្មអឺរ៉ុបនឹងជួយដល់ផែនការរៀបចំទីក្រុងរបស់កម្ពុជា

ដោយៈគង់ សូរិយា

ភ្នំពេញៈ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា EURO CHAM Cambodia បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីជួយកម្ពុជាពង្រឹងស្ដង់ដាវិស័យសំណង់ និងផែនការរៀបចំក្រុង។

អនុស្សរណៈនេះ ត្រួវបានចុះហត្ថលេខ កាលពីសប្តាហ៍មុន ដែលធ្វើឡើងរវាងលោកឆាន សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនី​យកម្ម និងសំណង់ និ លោក Tassilo Brinzer ប្រធាន EuroCham Cambodia។

តាមរយៈអនុស្សរណៈនេះ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា នឹងជួយផ្ដល់យោបល់ដល់ក្រសួង ក្នុងដំណើរការរៀបចំច្បាប់ និងគោលនយោបាយថ្មីៗ ពិសេសលើផ្នែកនៃការគ្រប់គ្រងដីធ្លី ផែនការរៀបចំទីក្រុង សំណង់ លំនៅឋាន និងការអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជាជាដើម។

សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ក៏បានបង្ហាញការគាំទ្រឌីជីថលនីយកម្មនៃវិស័យអចលនទ្រព្យ និងសំណង់ ក៏ដូចជាលើកកម្ពស់ការយល់ដឹងអំពីក្របខ័ណ្ឌច្បាប់នៃវិស័យទាំង២នេះ ឱ្យបានច្រើនជាងមុនផងដែរ៕

ចំណេះដឹងថ្មី! អ្វីទៅជាពន្ធលើការជួលអចលនទ្រព្យផ្សេងៗ?

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ពន្ធលើការជួលអចលនទ្រព្យ គឺជាប្រភេទពន្ធដែលគិតលើថ្លៃឈ្នួលដែលបានមកពីការជួលដី អគារដែលសាងសង់លើដី ដូចជាអគារពាណិជ្ជកម្ម ឬឧស្សាហកម្ម និងលំនៅឋានលើទឹកជាដើម។

ពន្ធប្រភេទនេះ ត្រូវបានប្រមូលពីម្ចាស់ផ្ទះ ឬអ្នកជួលអចលនទ្រព្យដើម្បីជាប្រយោជន៍ដល់រដ្ឋបាលថ្នាក់មូលដ្ឋាន។

ពន្ធលើការជួលអចលនទ្រព្យ ត្រូវបានប្រកាសជារៀងរាល់ខែ ចាប់ពីថ្ងៃ ដែលកិច្ចព្រមព្រៀងជួល ត្រូវបានចុះហត្ថលេខា រវាងម្ចាស់ផ្ទះ និងអ្នកជួល។ ម្ចាស់ផ្ទះត្រូវតែប្រកាសពន្ធ លើការជួលអចលនទ្រព្យ ក្នុងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃចុះកិច្ចព្រមព្រៀងជួល ឬការផ្លាស់ប្តូរកាលបរិច្ឆេទនៃកិច្ចព្រមព្រៀងជួល ទៅនាយកដ្ឋានពន្ធដារ ដែលអចលនទ្រព្យនោះស្ថិតនៅ រួមជាមួយនឹងឯកសារកិច្ចព្រមព្រៀងជួលចម្លងមួយច្បាប់។

ក្នុងករណីដែលកិច្ចព្រមព្រៀងជួល ត្រូវបានបញ្ចប់ក្នុងរយៈពេលប្រ​ហែ​ល១៥ថ្ងៃ ម្ចាស់ផ្ទះត្រូវតែប្រកាសជាលាយលក្ខណ៍អក្សរ ទៅកាន់នាយកដ្ឋានពន្ធដារជាមុន។ ប្រសិនបើម្ចាស់ផ្ទះ បដិសេធមិនបង់ពន្ធ អ្នកជួល (ក្រុមហ៊ុន) ត្រូវដកថ្លៃជួលអចលនទ្រព្យពីម្ចាស់ផ្ទះ ដើម្បីបង់ពន្ធនេះ ហើយរាល់វិញ្ញាបនបត្រប្រកាសពន្ធ ត្រូវបញ្ចូលកាលបរិច្ឆេទ និងហត្ថលេខាឱ្យបានត្រឹមត្រូវ។

ពន្ធលើការជួលអចលនទ្រព្យ ត្រូវបានគិតក្នុងអត្រា១០ភាគរយ នៃថ្លៃជួលសរុបនៃអចលនទ្រព្យនោះ។ ថ្លៃឈ្នួលអចលនទ្រព្យសរុប សំដៅលើតម្លៃដែលបានព្រមព្រៀងគ្នា ក្នុងកិច្ចសន្យាជួលរវាងម្ចាស់ផ្ទះ និងអ្នកជួល។ ដូច្នេះ ពន្ធលើការជួលអចលនទ្រព្យដែលត្រូវបង់ = ថ្លៃជួលអចលនទ្រព្យសរុប x១០% ។

ទោះជាយ៉ាងណាក៏ដោយ ពន្ធនេះមិនរាប់បញ្ចូលប្រាក់កក់ ឬអចលនទ្រព្យ ដែលមានតម្លៃជួលក្រោម ៥០០.០០០រៀលនោះទេ។

ឧទាហរណ៍ៈ លោក ក ជួលផ្ទះមួយឲ្យលោក ខ ក្នុងតម្លៃ ៥០០ដុល្លារក្នុងមួយខែ។ លោក ខ ដាក់ប្រាក់កក់ចំនួន ១.៥០០ដុល្លារសម្រាប់ការជួសជុលផ្ទះ (ប្រសិនបើមានការខូចខាតណាមួយ) បន្ទាប់ពីកិច្ចសន្យាផុតកំណត់។ ទាំងលោក ក និងលោក ខ គឺជាបុគ្គល។ ដូច្នេះ ពន្ធលើការជួលអចលនទ្រព្យ = ៥០០ដុល្លារ x ១០% = ៥០ដុល្លារ។ លោក ក នឹងបង់ប្រាក់ចំនួន៥០ដុល្លារដល់នាយកដ្ឋានពន្ធដារ ដែលអចលនទ្រព្យនោះស្ថិតនៅ។

យ៉ាងណាម៉ិញ ប្រសិនបើលោក ខ គឺជាក្រុមហ៊ុនដែលជួលផ្ទះពីលោក ក លោក ខ នឹងទទួលខុសត្រូវលើការបង់ពន្ធ ដោយកាត់ទុកថ្លៃជួលពីលោក ក។

ក្នុងករណីលើកលែងមួយចំនួន ប្រសិនបើអចលនទ្រព្យរបស់អ្នកបង់ពន្ធរងការខូចខាត ឬអ្នកបង់ពន្ធស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ គំរាមកំហែងដល់អាយុជីវិត ការបង់ពន្ធនេះអាចត្រូវបានពន្យារពេល ឬចំនួនប្រាក់ដែលត្រូវបង់នឹងត្រូវបានកាត់បន្ថយ ឬលុបចោលទាំងស្រុង៕

Siam Makro splashes B11bn on expansion

WRITER: PITSINEE JITPLEECHEEP

Bangkok: Siam Makro Plc, the operator of Makro cash-and-carry stores, looks set to splurge 11 billion baht this year to expand its business.

Suchada Ithijarukul, the group’s chief executive, said the investment will be used to open 30 new Makro stores in Thailand, three in India and two in Cambodia.

The expansion plan puts the total number of Makro stores at 184 this year. Of the total, 172 stores are located in Thailand and 12 are in foreign markets. “Our sales in the first quarter this year improved for restaurant and hotel units,” said Mrs Suchada.

She said opening Makro’s Food Service stores this year is a focus. The stores are sized between 1,000-2,000 square metres, which means they need less investment, while still meeting customer requirements, said Mrs Suchada. Makro’s original format will be upgraded to a delivery hub for Food Service customers, she said.

The company will also invest to expand the businesses of Siam Food Services Ltd, its importer and distributor of frozen and chilled products, said Mrs Suchada.

Another outlay is for “maknet”, a new B2B (business-to-business) marketplace platform expected to launch in the second quarter this year, said Mrs Suchada.

Siam Makro has engaged in offline-to-online business since 2019, starting with MakroClick, which provides all products at Makro’s physical stores online, both via the website and mobile applications.

This is in response to changes in the purchasing behaviour of B2B customers, who demand a one-stop solution for both products and services as well as convenience and effectiveness in making purchases, she said. MakroClick now has 500,000 customers.

“More younger customers are doing business with Makro and they require more product varieties and services. Maknet was created as a solution for business owners,” said Mrs Suchada. “The platform will help us expand not only the customer base and supplier base, but also the service base.”

She said the platform serves as an online wholesale marketplace, providing an end-to-end solution offering products and services to restaurant operators, allowing them to purchase items available in Makro stores or more than 1,000 partner stores, in addition to other services for restaurant operation.

The platform should provide small businesses access to this new channel, projected to offer 350,000 items in 2024, said Mrs Suchada. The company expects 7,000 businesses to sign up for its new platform.

“Maknet applications will be an important jigsaw piece to support the future growth of Makro, boosting sales from omni-channel from 12% of the total last year to 30% in three years,” she said.

Source: Bangkok Post

អ្នកជំនាញបង្ហាញគន្លឹះសំខាន់ៗមុនសម្រេចចិត្តវិនិយោគខេត្តព្រះសីហនុនិងសៀមរាប

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ៖ ខេត្តតំបន់ទេសចរណ៍ពីរនៅកម្ពុជាគឺខេត្តព្រះសីហនុ និងខេត្តសៀមរាប ជាខេត្តដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ និងជាទិសដៅសម្រាប់វិនិយោគិនក្នុងការបណ្ដាក់ទុនវិនិយោគ។

យ៉ាងណាក្តី សក្ដានុពលនៃខេត្តទាំងពីរនេះក៏ត្រូវបានមើលឃើញថា មានភាពខុសៗគ្នា ដូច្នេះអ្នកជំនាញអចលនទ្រព្យមួយរូបក៏បានបង្ហាញគន្លឹះ មុនសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍តាមទូរសព្ទ កាលពីថ្ងៃទី៤ ខែមេសានេះថា ខេត្តទាំងពីរសុទ្ធតែមានសក្ដានុពលដូចៗគ្នា តែវាអាស្រ័យទៅលើប្រភេទនៃការវិនិយោគរបស់គាត់។

លោកលើកឧទាហរណ៍ថា បើសិនជាគាត់ចង់វិនិយោគដីធ្លីដើម្បីធ្វើការសាងសង់ឃ្លាំង ឬរោងចក្រ ឬក៏ជាប្រភេទតំបន់ពាណិជ្ជកម្ម គាត់អាចទៅរកទីតាំងនៅខេត្តព្រះសីហនុ និងផ្ដល់ឱកាសខ្ពស់សម្រាប់ពួកគាត់។

លោកបន្ថែមថា ខេត្តព្រះសីហនុជាខេត្តមួយ ដែលតម្លៃដីធ្លីបានឡើងដល់កម្រិតមួយខ្ពស់ទៅហើយ ឬអាចនិយាយបានថាជាខេត្តអភិវឌ្ឍន៍។ យ៉ាងណាក្ដី ខេត្តនេះនៅតែមានសក្ដានុពល និងផលប្រយោជន៍ដល់វិនិយោគិនក្នុងការអភិវឌ្ឍអចលនទ្រព្យនៅក្នុងតំបន់។

លោកបន្តថា “បើសិនជាវិនិយោគិនចង់វិនិយោគទៅលើសណ្ឋាគារ និងបដិសណ្ឋារកិច្ច ដែលបម្រើដល់វិស័យទេសចរណ៍ ពួកគាត់អាចទៅរកតំបន់នៃខេត្តសៀមរាប ដែលនឹងផ្ដល់ឱកាសល្អសម្រាប់ពួកគាត់ ពីព្រោះខេត្តសៀមរាប ជាខេត្តមានសក្ដានុពលលើវិស័យទេសចរណ៍ និងជាទិសដៅទេសចរណ៍ធំជាងគេបំផុតនៅក្នុងកម្ពុជា”។

លោកបន្ថែមផងដែរថា តាមពិតទៅតាមបណ្ដាខេត្តនានាទូទាំងប្រទេសកម្ពុជាកំពុងតែហុចសក្ដានុពលដល់ការអភិវឌ្ឍ គ្រាន់តែខេត្តខ្លះមានសក្ដានុពលខ្ពស់ ខេត្តខ្លះមិនទាន់ទទួលបានការវិនិយោគ តែសម្រាប់តម្លៃដីធ្លី និងការអភិវឌ្ឍរបស់រដ្ឋក៏ឃើញថាមានការរីកចម្រើនជាបន្តបន្ទាប់ផងដែរ។


លោកឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គី ក៏បានមានប្រសាសន៍ឱ្យដឹងថា សម្រាប់ខេត្តព្រះសីហនុ ត្បិតតែវាមានការអភិវឌ្ឍខ្លាំងរួចហើយក្ដី តែខេត្តព្រះសីហនុនៅតែជាតំបន់ ដែលមានការទាក់ទាញទៅលើការអភិវឌ្ឍបន្ថែមទៀត ខណៈរដ្ឋាភិបាលក៏បានកំណត់យកខេត្តនេះជាគោលដៅអភិវឌ្ឍន៍មួយក្នុងចំណោមគោលដៅផ្សេងៗទៀត។

ខេត្តទាំងពីរដែលសុទ្ធតែមានសក្ដានុពលខ្ពស់ទៅលើវិស័យទេសចរណ៍ ព្រះសីហនុ និងសៀមរាបត្រូវបានរាជរដ្ឋាភិបាលអភិវឌ្ឍន៍និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ កាន់តែទំនើប កាន់តែស្អាត ដែលធ្វើឱ្យតំបន់ទាំងនោះកំពុងកែប្រែមុខមាត់ថ្មី ទាក់ទាញដល់វិនិយោគិនក្នុងនិងក្រៅប្រទេសបន្ថែម៕

មហាយក្សចិន ផលិតយន្តហោះល្បឿនលឿនជាងសំឡេងដែលហោះពីសៀងហៃទៅញូវយ៉កប្រើពេលត្រឹមតែ២ម៉ោង

ដោយៈសុខុម

អន្តរជាតិ: តើវាអាចទៅរួចឬទេ ដែលការធ្វើដំណើរពីក្រុងសៀងហៃ ប្រទេសចិន ឆ្ពោះទៅកាន់ក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងចម្ងាយផ្លូវរហូតដល់ទៅ១១.៨៥១គីឡូម៉ែត្រ ដោយប្រើពលត្រឹមតែ២ម៉ោង?។

ចម្លើយគឺអាចទៅរួច នៅពេលអ្នកធ្វើដំណើរតាមយន្តហោះ ដែលមានល្បឿនលឿនជាងសំឡេង។

យោងតាមសារព័ត៌មានCNN ចុះផ្សាយនៅថ្ងៃអង្គារ ទី៥ ខែមេសា នេះឱ្យដឹងថា ក្រុមហ៊ុនដឹកជញ្ជូនទៅកាន់អវកាស Space Transportation (ចិនហៅថា Lingkong Tianxing) ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ប្រទេសចិន មានមហិច្ឆតាធំ ចង់ធ្វើឱ្យការរំពឹងទុកនេះក្លាយជាការពិត តាមរយៈការអភិវឌ្ឍយន្តហោះដឹកអ្នកដំណើរ ល្បឿនលឿនជាងសំឡេង ដែលលឿនជាងយន្តហោះបារាំង-អង់គ្លេស Concorde លើស២ដង។

ក្រុមហ៊ុននេះបានបញ្ចេញវីដេអួគំនូរជីវចល (Animated Video) បង្ហាញពីសកម្មភាពអ្នកដំណើរ ដែលមិនតម្រូវឱ្យពាក់មួកសុវត្ថិភាព ឬអាវអវកាស) ជិះក្នុងយន្តហោះអវកាស (Space Plane) ១២កៅអីដែលមានរ៉ុក្កែតជំរុញល្បឿនយ៉ាងធំ២។

យន្តហោះនេះ គឺត្រូវបាញ់បង្ហោះក្នុងសណ្ឋានបញ្ឈរ ចូលទៅក្នុងបរិ យាកាសដូចយានអវកាសដែរ ហើយនៅពេលទៅដល់រយៈកម្ពស់ ដែលយន្តហោះដឹកអ្នកដំណើរទូទៅហោះហើរ យន្តហោះនេះនឹងបំបែកខ្លួនចេញពីរ៉ុក្កែតជំរុញល្បឿន ហើយវានឹងបង្កើនល្បឿនហោះហើរ ដល់ទៅ៧.០០០គីឡូម៉ែត្រក្នុងមួយម៉ោង។ នៅពេលទៅដល់គោលដៅ វានឹងចុះចតក្នុងសណ្ឋានបញ្ឈរ ដោយមានជំនួយពីជើងទម្រ ដែលមានជើង៣ដូចជើងកាមេរ៉ា។

យោងតាមគេហទំព័ររបស់ក្រុមហ៊ុន Space Transportation បានឲ្យដឹងថា ក្រុមហ៊ុននេះមានគោលបំណងបាញ់បង្ហោះយន្តហោះអវកាសនេះ សាកល្បងជាលើកដំបូងរបស់ខ្លួន សម្រាប់គោលបំណងទេសចរណ៍នៅត្រឹមឆ្នាំ២០២៥ មុននឹងឈានដល់ការហោះហើរពេញលេញ សម្រាប់គោលបំណងអាជីវកម្មនៅត្រឹមឆ្នាំ២០៣០។

ប្រសិនបើអ្វីៗបានសម្រេចដូចការគ្រោងទុកមែន គំនិតផ្តួចផ្តើមនេះនឹងជួយជំរុញមហិច្ឆតារបស់ប្រទេសចិន នៅក្នុងការដណ្ដើមចំណែកទីផ្សារទេសចរណ៍ទៅកាន់អវកាស ដែលទទួលបានប្រាក់ចំណូលយ៉ាងច្រើនក្រាស់ក្រែល ព្រមទាំងប្រើយន្តហោះល្បឿនលឿន ជាងសំឡេងសម្រាប់ដឹកអ្នកដំណើរជាពាណិជ្ជករផងដែរ ហើយមហិច្ឆតានេះត្រូវបានគាំទ្រពីបណ្ដាវិនិយោគិនធំៗនៅក្នុងប្រទេសចិន៕  CNN៕

ផ្សារលក់ទំនិញម៉ាក្រូពង្រីកសាខាចំនួនពីរបន្ថែមទៀតក្រោយជោគជ័យលើសាខាទី១នៅកម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមហ៊ុន Siam Makro Plc បានប្រកាសផែនការវិនិយោគ១១ពាន់លានបាតក្នុងការពង្រីកអាជីវកម្មនៅឆ្នាំ២០២២នេះ ក្នុងនោះក្រុមហ៊ុននឹងពង្រីកបន្ថែមហាងថ្មីចំនួនពីរនៅកម្ពុជា។

យោងតាមនាយកប្រតិបត្តិលោក Suchada Ithijarukul ការវិនិយោគនេះនឹងផ្តោតលើការបើកផ្សារ Makro ថ្មីចំនួន៣០នៅក្នុងប្រទេសថៃ បីនៅឥណ្ឌា និងពីរនៅក្នុងប្រទេសកម្ពុជា។

ផែនការពង្រីកបានធ្វើឱ្យចំនួនផ្សារ Makro សរុបមាន១៨៤នៅឆ្នាំនេះ។ ក្នុងចំណោមចំនួនផ្សារសរុប មាន១៧២ផ្សារមានទីតាំងនៅក្នុងប្រទេសថៃ ហើយ១២ កន្លែងទៀតស្ថិតនៅទីផ្សារបរទេស។

នាយកប្រតិបត្តិ Makro ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនគ្រោងនឹងពង្រីកប្រតិបត្តិការរបស់ Siam Food Services Ltd ដែលជាអ្នកចែកចាយផលិតផលម្ហូបកករបស់ខ្លួននៅត្រីមាសទី២នៃឆ្នាំនេះ ដើម្បីបើកដំណើរការទីផ្សារ “maknet” ដែលជាទីផ្សារអាជីវកម្ម(B2B)ថ្មីមួយ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរឥរិយាបទការទិញរបស់អតិថិជន B2B ដែលទាមទារដំណោះស្រាយប្រកបដោយប្រសិទ្ធភាពសម្រាប់ផលិតផល និងសេវាកម្ម ក៏ដូចជាភាពងាយស្រួល និងប្រសិទ្ធភាពក្នុងការទិញ។

Siam Makro បានចូលរួមក្នុងអាជីវកម្មតាំងពីឆ្នាំ២០១៩ ដោយចាប់ផ្តើមជាមួយ MakroClick ដែលផ្តល់ជូនផលិតផលទាំងអស់ដែលបានលក់នៅក្នុងហាងទំនិញរបស់ Makro តាមប្រព័ន្ធអនឡាញ ទាំងតាមរយៈគេហទំព័រ និងកម្មវិធីលើទូរស័ព្ទ។

យោងតាមលោក Suchada វេទិកានេះមានមុខងារជាទីផ្សារលក់ដុំតាមអនឡាញដោយផ្តល់ជូនម្ចាស់ភោជនីយដ្ឋាននូវដំណោះស្រាយផលិតផល និងសេវាកម្មដែលអនុញ្ញាតឱ្យពួកគេទិញទំនិញដែលមាននៅក្នុងហាង Makro ឬហាងដៃគូជាង១,០០០ ក៏ដូចជាភោជនីយដ្ឋានផ្សេងទៀតផងដែរ និងសេវាកម្មពាក់ព័ន្ធផ្សេងទៀត៕

សង្ក្រានឆ្នាំថ្មី! ចំណេញផ្ទួនៗ ក្នុងពេលតែមួយ ពីបុរី ប៉េង ហួត រហូតដល់រាប់ម៉ឺនដុល្លារ

សង្ក្រានឆ្នាំថ្មី ផ្លាស់ប្តូរក្តីស្រមៃគេហដ្ឋានរបស់លោកអ្នក អោយក្លាយជាការពិត ជាមួយបុរី ប៉េង ហួត! ដើម្បីអបអរសាទរ ក្នុងឱកាសឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី បុរី ប៉េង ហួត សូមផ្តល់ជូនប្រូម៉ូសិនដ៏អស្ចារ្យ ផ្ទួនៗក្នុងពេលតែមួយ ដែលមានដូចជា

  • បញ្ចុះតម្លៃរហូតដល់ 8%
  • ចំណេញបន្ថែមរហូតដល់ 3ម៉ឺនដុល្លារ
  • បន្ថែមជូនពិសេសនូវ ឡានអាគុយ2កៅអីដ៏ទំនើប ម៉ូតូអាគុយ និង ឈុតកង់ Giant ព្រមទាំងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។

ការផ្ដល់ជូននេះមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ខែមេសាតែប៉ុណ្ណោះ។ បន្ថែមលើសពីនេះទៀត អតិថិជននឹងទទួលបានជម្រើសការបង់រំលស់កាន់តែងាយស្រួល និងឆាប់រហ័ស ជាមួយធនាគារដៃគូសហការ ដោយអត្រាការប្រាក់ចាប់ពី 4.39% ឡើងទៅ និងទំហំកម្ចីរហូតដល់ 100% ថែមទៀតផង។

សូមបញ្ជាក់ផងដែរថាគ្រប់គម្រោងទាំងអស់របស់បុរី ប៉េង ហួត សុទ្ធសឹងតែជាបណ្តុំសហគមន៍ទំនើប ដែលពោរពេញដោយសោភ័ណភាព បែបធម្មជាតិពណ៌បៃតង ក្លឹបហាត់ប្រាណ អាងហែលទឹក អមទៅដោយសួនច្បារ ដ៏ស្រស់បំព្រងផ្តល់ជូននូវបរិយាកាសស្រស់ស្រាយ ប្រកបដោយភាពស្ងប់ស្ងាត់ សម្រាប់ការរស់នៅដ៏ល្អប្រសើរបំផុត ។

លោកអ្នកអាចធ្វើការ​ជ្រើសរើសនូវវីឡាជាច្រើនប្រភេទ ដែលមានដូចជា វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ និងហ្សបហោស៍ ដែលគ្រប់ប្រភេទវីឡាខាងលើ សុទ្ធសឹងតែ រចនាម៉ូដឡើងយ៉ាងល្អឯកដែលផ្អែកទៅលើគុណតម្លៃនៃសោភ័ណភាព ភាពសម្បូរបែប​ ជាមួយភាពសមស្របឥតខ្ចោះនៃការរួមបញ្ចូលរចនាបថខ្មែរ និង អឺរ៉ុប ដោយផ្តល់ជូននូវភាពប្រណីតទាន់សម័យ និងផាសុកភាពក្នុងការស់នៅធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ។

ឆ្លៀតក្នុងឱកាសឆ្នាំថ្មី ប្រពៃណីប្រពៃណីជាតិខ្មែរ បុរី ប៉េង ហួត សូមថ្លែងអំណរគុណ និងប្រសិទ្ធិពរជ័យ ជូនដល់អតិថិជនទាំងអស់ សូមអោយមានសុខភាពល្អ រកស៊ីទទួលទានមានបាន សម្រេចភារកិច្ចថ្មី ជោគជ័យថ្មី សេចក្តីសុខសុភមង្គល គ្រប់ៗក្រុមគ្រួសារ។

ដូច្នេះសូមរួសរាន់ឡើងដើម្បីកុំឱ្យឱកាសចំណេញដ៏ច្រើនសន្ធឹកសន្ធាប់នេះកន្លងផុតទៅ!

ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ សូមទាក់ទងទៅបុគ្គលិកផ្នែកលក់របស់បុរី ប៉េង ហួត តាមរយៈលេខទូរសព្ទ៖ 098 / 016 / 017 596 789 ឬចូលរួមជាមួយ Telegram Channel https://t.me/boreypenghuoth 

 

[youtube https://www.youtube.com/watch?v=YvwfwZ2lW9U&w=560&h=315]

លោកកាំង នីន ផ្តើមពីបុគ្គលិកផ្នែកលក់ពាណិជ្ជកម្មកាសែតរហូតក្លាយជានាយកក្រុមហ៊ុនអចលនទ្រព្យមួយ

ដោយ: ម៉ាលីស

ភ្នំពេញ: វិស័យអចលនទ្រព្យ បានធ្វើមនុស្សជាច្រើនផ្លាស់ប្តូរជីវភាពនិងមុខមាត់គួរឱ្យកត់សម្គាល់ ហើយក៏មានបុគ្គលជាច្រើនជោគជ័យ និងទទួលបានផលប្រយោជន៍ពីវិស័យនេះដែរ។

លោកកាំង នីន នាយកនៃក្រុមហ៊ុន GC Realty បានផ្តល់កិច្ចសម្ភាសន៍ជាមួយគេហទំព័រ Property Area កាលពីថ្ងៃ៤ ខែមេសា ឆ្នាំ២០២២ អោយដឹងថា ដំបូងឡើយលោក គឺជាអ្នកលក់ពាណិជ្ជកម្មជូនកាសែតក្នុងស្រុកមួយជាភាសាចិន ជាពិសេសលក់ជូនភ្ញៀវជនជាតិចិន  ហើយលោកត្រូវជិះម៉ូតូទៅជួបភ្ញៀវ និងប្រមូលលុយពីភ្ញៀវ នៅតាមរោងចក្រ ពីព្រោះអតិថិជនរបស់លោកជាថៅកែរោងចក្រ។
   

លោកបន្តថា “កាលពីប្រហែល១០ឆ្នាំមុន ខ្ញុំចូលប្រលោកក្នុងវិស័យការងា​រដំបូងត្រឹមជាបុគ្គលិកផ្នែកលក់ ដែលមានប្រាក់ខែត្រឹមតែ១៥០ដុល្លារ “។លោកបន្តថា “ការងាររបស់ខ្ញុំពេលនោះ គឺធ្វើនៅខាងវិស័យសារពត៍មានចិន គឺផ្នែករកទីផ្សារ ដើម្បីដាក់ពាណិជ្ជកម្មឲ្យកាសែតចិនមួយ ហើយខណៈនោះលោកមានត្រឹមម៉ូតូជិះទៅជួបភ្ញៀវ ទាំងហាលខ្យល់ហាលភ្លៀងប៉ុណ្ណោះ”។

លោកកាំង នីនបានបន្តថា នៅក្នុងអំឡុងឆ្នាំ២០១៧ ឬ២០១៨ វិស័យអចលនទ្រព្យ ជាពិសេសវិស័យខុនដូបានរីកកាន់តែខ្លាំង លោកក៏បានមើលឃើញឱកាសនៅក្នុងវិស័យអចលនទ្រព្យ និងចាប់ផ្ដើមជាអ្នកលក់និងបន្តអភិវឌ្ឍន៍ខ្លួន ដោយបានចាប់ផ្ដើមអាជីពក្នុងវិស័យខុនដូ ។

ដោយសារតែ លោកជាអ្នកតស៊ូ និងជាអ្នកលក់ដ៏ពូកែ ដែលកាលនោះ ៨០%នៃចំណូលក្រុមហ៊ុនទាំងមូល គឺលោកជាអ្នករកជូនក្រុមហ៊ុន រហូតដល់ម្ចាស់ក្រុមហ៊ុនបានចែកហ៊ុនមួយ ចំណែកមកអោយលោកកាន់ផងដែរ។

រហូតដល់ឆ្នាំ២០២០ លោកក៏បានជួបជាមួយនឹងម្ចាស់ក្រុមហ៊ុន GCCហើយក៏បានផ្អាកការងារពីកន្លែងចាស់ និងបានជួបជាមួយប្រធានក្រុមប្រឹក្សាភិបាលនិងម្ចាស់ក្រុមហ៊ុន គ្រោងនឹងក៏បានបង្កើតក្រុមហ៊ុនអចលនទ្រព្យមួយដូចសព្វថ្ងៃ។

លោក កាំង នីន បានផ្លាស់ប្តូរនូវតួនាទី មុខដំណែងក្នុងសង្គម យ៉ាងលឿន គឺពីបុគ្គលិកផ្នែកលក់សេវាផ្សព្វផ្សាយ ពាណិជ្ជកម្មលើកាសែត ទៅជានាយកនៃក្រុមហ៊ុនអចលនទ្រព្យ ហើយលោកនៅតែបន្តអភិវឌ្ឍន៍ខ្លួនទៅមុខបន្ថែមទៀតឥតឈប់ឈរ។

លោកបន្ថែមថា “បុគ្គលដែលចង់ជោគជ័យ គួរតែចេះអភិវឌ្ឍន៍ខ្លួន មិនគួរនៅនឹងមួយកន្លែងនោះទេ ហើយបើសិនយើងមិនអភិវឌ្ឍន៍ មិនផ្លាស់ប្តូរ នោះ យើងក៏មិនមានការរីកចម្រើន មិនទទួលបានផ្លែផ្កានោះដែរ”៕

គុណតម្លៃចំនួន៥បាននិងកំពុងផ្តល់ជូនអតិថិជនពីបុរីបុស្បា

     ដោយៈជេស៊ីកា

        ភ្នំពេញៈ ការផ្តល់ជូននូវគុណតម្លៃពិសេសចំនួន៥ បាននិងកំពុងធ្វើឲ្យបុរីបុស្បា ទាក់ទាញការចាប់អារម្មណ៍ និងជាវពីសំណាក់ប្រជាពលរដ្ឋ ពិសេ​សក្រុមតារាល្បីៗនៅកម្ពុជា។

គុណតម្លៃដែលបុរីនេះផ្តល់ជូន រួមមាន ទី១ គុណភាព និងសោភ័ណភាពសំណង់ ទី២ ហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ និងផ្សារភ្ជាប់ជាមួយសហគមន៍បៃតង ទី៣ សំណង់ត្រូវបានរចនាឡើង ស្របតាមនិន្នាការប្រែប្រួលអាកា​សធាតុ ដែលផ្តល់នូវខ្យល់ និងពន្លឺចេញចូលគ្រប់គ្រាន់ កាត់បន្ថយការប្រើប្រាស់អគ្កិសនី។

ទី៤ ទីតាំងមានភាពប្រទាក់ក្រឡាគ្នា ជាមួយបណ្តាញផ្លូួវជាតិសំខាន់ៗ រួមមាន ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវក្រវ៉ាត់ក្រុងទី៣ និងទី៥ ទីតាំងព័ទ្ឋជុំវិញ ដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម ដូចជាផ្សារទំនើបAEON Mall3 ព្រលានយន្តហោះអន្តរជាតិចតេជោក្រុងតាខ្មៅ និងផ្សារសហគមន៍ជាច្រើនទៀត។

លោកអ៉ី ពិសិដ្ឋក្រុមប្រឹក្សាភិបាល និងជានាយកផ្នែកទីផ្សារនៃបុរីបុស្បាបានមានប្រសាសន៍ឲ្យដឹងថា ការរីកចម្រើននៃរាជធានីភ្នំពេញ បាននិងកំពុងធ្វើឲ្យជីវភាពប្រជាពលរដ្ឋប្រសើរឡើង ដែលធ្វើឲ្យតម្រូវការបុរីលំនៅដ្ឋានកើនឡើងជាប្រចាំ ពិសេសនៅទឹកដីខ័ណ្ឌដង្កោ ដែលជាតំបន់មានប្រជាពលរដ្ឋរស់នៅច្រើន និងជាទីតាំងដែលមានការរីកចម្រើនលឿននាពេលអនាគត។

លោកបន្តថា “ដោយមើលឃើញបែបនេះ ទើបបុរីបុសប្បាបានជ្រើសរើសទីតាំងនេះ សម្រាប់អភិវឌ្ឍន៍ជំហ៊ានដំបូងលើផ្ទៃដី១០ហិកតា និងពង្រីកកាន់តែធំថែមទៀតនាពេលឆាប់ៗនេះ”។ លោកបន្តថា  “ស្តង់ដាបុរីរបស់យើង គឺផ្តោតលើសុខមាលភាពរបស់អ្នករស់នៅ ដែលមានទាំងសួនច្បារបៃតង ហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ និងការរចនាម៉ូតផ្ទះទាន់សម័យ និងស្របតាមលក្ខខ័ណ្ឌអាកាសធាតុ”។

លោកអ៉ី ពិសិដ្ឋបានបន្តទៀតថា ជាមួយនឹងផែនការ និងចក្ចុវិស័យចំពោះមុខ ក្រុមហ៊ុនបានវិនិយោគបុរីនេះឡើង ដោយគិតពីគុណតម្លៃរបស់អតិថិជន ដែលមានន័យថា យើងលក់តម្លៃសមរម្យ ទាបជាងទីផ្សារ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ឋ ការឌីសាញគំរោងរបស់យើង មិនចាញ់បុរីល្បីៗនៅកម្ពុជានោះទេ។


លោកបន្តថា “ការសិក្សាពីតម្រូវការ ចំណង់ចំណូលចិត្តរបស់អតិថិជន គឺជាស្នូលនៃគុណតម្លៃ ដែលយើងផ្តល់ជូនអតិថិជន នូវស្នាមញញឹម បរិយា​កាសរស់នៅប្រកបដោយផាសុខភាព និងមានភាពស៊ីវិល័យ”។

អតិថិជនចាប់អារម្មណ៍សូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ០៨១ ២៣០ ៧៨៩, ០៦៧ ២៣០ ៧៨៩, ០៩៩ ២៣០៧៨៩៕