តំលៃអចលនទ្រព្យនៅកម្ពុជានៅតែកើនឡើងជាលំដាប់ ទោះបីស្ថានភាពទិញលក់មិនសូវមានដំណើរការក្តី

ដោយ: ម៉ាលីស

ភ្នំពេញ: ចរន្តលក់ដូរអចលនទ្រព្យនៅកម្ពុជា ហាក់មិនទាន់មានសញ្ញាកំរើកឡើងវិញ ជាវិជ្ជមាននៅឡើយ ខណៈមានអ្នកជំនាញអះអាងដូចគ្នាថា តំលៃនៃការលក់អចលនទ្រព្យនឹងមិនមានការថយចុះឡើយ។

លោក លឹម ហេង ប្រធានផ្នែកលក់នៃគំរោងបុរី TLL បានមានប្រសាន៍តាមទូរសព្ទ័ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២២ អោយដឹងថា បើក្រលេក មើលពីកត្តាសេដ្ឋកិច្ចមួយរយៈចុងក្រោយនេះ វិបត្តិជាប់គាំងមួយផ្នែកធំគឺដោយសារកត្តាជំងឺកូវីដ ដែលអូសបន្លាយរយៈពេល២ឆ្នាំ ទោះរៀងមានភាពធូរស្រាល នៅដើមឆ្នាំ២០២២នេះ ក៏ជីវភាពប្រជាជនយើង នៅមិនទាន់មានភាពប្រសើរឡើងវិញនៅឡើយ។

លោកបានបន្តថា “ដោយសារប្រាក់ចំណូលរបស់ប្រជាជនធ្លាក់ចុះ ព្រោះកូវីដអូសបន្លាយយូរពេកជាង២ឆ្នាំមកនោះ នាំអោយឥទ្ធិពលនៃការទិញ អចលនទព្យរបស់ពួកគាត់ក៏ធ្លាក់ចុះ”។ លោកបន្តថា “ចំណូលរបស់ពួកគាត់ថយចុះ ឯប្រាក់សន្សំរបស់ពួកគាត់ទៀតសោត ក៏ត្រូវបានប្រើប្រាស់និងចាយវាយអស់ ពួកគាត់ព្យាយា​មកាត់បន្ថយការចំណាយ និងមួយផ្នែកតូចដោយសារផ្លូវចិត្តរបស់ប្រជាពលរដ្ឋ ទៅលើវិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងបញ្ហាប្រឈមទៅនឹងប្រេងឡើងថ្លៃជាដើម”។

ទោះយ៉ាងនេះក្តី លោកមានប្រសាសន៍ថា “វិស័យទិញលក់អចលនទ្រព្យ មិនដូចជាការលក់ទំនិញនៅលើទីផ្សារឡើយ និយា​យរួម គឺមានតែឡើងថ្លៃគឺមិនចុះឡើយ គ្រាន់តែថាម្ចាស់គំរោងដែលជាអ្នកអភិវឌ្ឍនឹងព្យាយាមសំរួល ក្នុងការបង់ប្រាក់ដូចជា បង់ប្រចាំខែតំលៃទាប រឺបង់ឥតការប្រាក់រយៈពេលវែង និងបន្ថែមនូវសំភារៈផ្សេងៗជាដើម ព្រោះកត្តាអភិវឌ្ឍនៅតាមតំបន់នីមួយៗ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានកំណើនឥតឈប់ឈរ”។

លោកបន្តថា ចំណែកតំលៃដី មិនថាតំលៃដីក្នុងគំរោង រឺដីតំលៃដីទូទៅ ក៏នៅតែមានការកើនឡើងទៅតាម ម្ចាស់ដីរឺម្ចាស់គម្រោង រឺអាស្រ័យលើទីតាំងភូមិសាស្ត្រផងដែរ ជាមួយគ្នានេះលោកគូសបញ្ជាក់ថា មនុស្សកើតជារៀងផងរាល់ថ្ងៃ តែដីមិនអាចកើតបាន រឺរីកបាននោះទេ ដីខុសពីទំនិញផ្សេងៗដែលមនុស្សអាចផលិតបាន ដូចនេះមិនអាចចុះថ្លៃបានឡើយ។

ដោយមើលឃើញបែបនេះ បានជាបុរី TLL បាននិងកំពុងសម្រួលលក្ខខ័ណ្ឌបង់ប្រាក់ ដើម្បីឲ្យអតិថិជនទិញផ្ទះអាជីវកម្ម និងដីឡូត័៍ក្នុងគំរោងនេះ ទទួលបាននូវលក្ខខ័ណ្ឌពិសេស ដែលអាចសម្រួលដល់ជីវភាពរបស់ពួកគាត់ ក៏ដូូចជាឲ្យពួកគេទិញលំនៅដ្ឋាន និងដីឡូត៍រកបានផលចំណេញនាពេលអនាគត។

អតិថិជនចាប់អារម្មណ៍សូមទំនាក់ទំនងលេខទូរស័ព្ទ📲Smart: 015 663 995 / 015 618 176 📲Cellcard: 089 663 995 / 099 733 277 📲Metfone: 066 553 168៕

បុរីបុស្បាសហការជាមួយក្រុមហ៊ុនអាយរីជ ឈីដើម្បីបង្កើនការលក់លំនៅឋាននៃគម្រោងរបស់ខ្លួន

       ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានបុរីបុស្បា ដែលជាវិនិយោគរបស់វិនិយោគិនក្នុងស្រុក បានចាប់ដៃគូជាមួយក្រុមហ៊ុនអាយរីជឈី អ៊ីនវេសមិន ឯ.ក ដើម្បីជម្រុញនិងបង្កើនការលក់គម្រោ​ងរបស់បុរីបុស្បា។

ពិធីចុះហត្ថលេខាសហការ រវាងក្រុមហ៊ុនទាំងពីរបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ មីនា ២០២២ នៅអគារស្រីអូនថៅវើរតាមបណ្ដោយផ្លូវ២៧១។

លោក ទឹម វណ្ណនី នាយកប្រតិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាននៃបុរីបុស្បាឱ្យដឹងថា ការផ្ដល់សិទ្ធិជូនក្រុមហ៊ុនអាយរីជឈីក្នុងការលក់គម្រោងលំនៅឋានរបស់បុស្បា នឹងជំរុញការលក់ឱ្យកាន់តែមានសន្ទុះមួយកម្រិតទៀត ខណៈបច្ចុប្បន្ននេះខាងបុរី ក៏លក់បានមួយចំនែកហើយផងដែរ ។

លោកបន្តថា “ក្រុមហ៊ុនអភិវឌ្ឍជឿជាក់ លើក្រុមហ៊ុនអាយរីជឈី ក្នុងការលក់គម្រោងលំនៅឋាន កាន់តែបានច្រើនបន្ថែមទៀត ស្របពេលក្រុមហ៊ុនអាយរីជឈី ជាក្រុមហ៊ុនមានសក្ដានុពលមួយនៅក្នុងប្រទេសកម្ពុជា និងមានបទពិសោធន៍ ក្នុងការលក់គម្រោងអចលនទ្រព្យ”។

លោកបន្ថែមថា “បុរីបុស្បាជាបុរីមួយបង្កើតឡើង ដោយកូនខ្មែរ និងមានទីតាំងស្ថិតនៅក្នុងតំបន់ ដែលនឹងមានសក្ដានុពលកាន់តែខ្លាំងនៅរយៈពេល២ឬ៣ឆ្នាំខាងមុខ”។ លោកបន្តថា “ទីតាំងដែលក្រុមហ៊ុនបានជ្រើសរើស សម្រាប់អភិវឌ្ឍន៍នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ ដែលមានការអភិវឌ្ឍលឿន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដូចជា គម្រោងផ្លូវជាតិលេខ៣ ដែលបានស្ថាបនារួចនិងបានដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ២ កំពុងសាងសង់ហើយក៏គ្រោងនឹងបញ្ចប់នៅពេលខាងមុខ”។

លោកបន្ថែមទៀតថា គម្រោងបុរីបុស្បានឹងជំរុញឱ្យតំបន់នៅជុំវិញនោះប្រែមុខមាត់បន្ថែមទៀត ពីព្រោះលំនៅឋានដែលក្រុមហ៊ុនអភិវឌ្ឍន៍ឡើង សុទ្ធតែជាប្រភេទលំនៅឋានប្រណីតៗ សម្រាប់អ្នកមានចំណូលមធ្យមឡើងទៅ។ លោកបន្តថា បន្ទាប់ពីបញ្ចប់ការសាងសង់នូវគម្រោងទី១របស់ខ្លួន យើងក៏មានគម្រោងក្នុងការពង្រី​កគម្រោងបន្តទៀត ដោយក្រុមហ៊ុនបានត្រៀមដីរួចហើយ គឺមានទីតាំងជាប់នឹងទីតាំងចាស់តែម្ដង។

ជាមួយគ្នានេះ លោកង៉ែត ដារ៉ា ស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន អាយរីជឈី អ៊ិនវេសមិន ឯ.ក បានឱ្យដឹងផងថា បន្ទាប់ពីក្រុមហ៊ុនទាំងពីរ បានចុះហត្ថលេខារួចរាល់ ក្រុមហ៊ុនអាយរីជឈី នឹងបង្កើនល្បឿននៃការលក់របស់ខ្លួនបន្ថែមទៀត ។

លោកបន្តថា បច្ចុប្បន្ននេះទោះបីជាកម្ពុជា មិនទាន់ឆ្លងផុតពីវិបត្តិកូវីដ១៩ក៏ពិតមែន តែតម្រូវការលំនៅឋាននៅក្នុងប្រទេសកម្ពុជានៅតែមាន ជាក់ស្ដែងតាមបទពិសោធន៍ របស់ក្រុមហ៊ុនអាយរីជឈី បានលក់គម្រោងលំនៅឋានកន្លងមក នៅតែមានអ្នកគាំទ្រជាបន្តបន្ទាប់ ។

បើតាមរបាយការណ៍របស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានរបស់បុរី បុស្បាបានឱ្យដឹងថា មកដល់ពេលនេះ ក្រុមហ៊ុនបានលក់គម្រោ​ងអស់ប្រមាណ៤០ភាគរយហើយ និងកំពុងបន្តការលក់ទាំងក្រុមហ៊ុនអភិវឌ្ឍន៍ផ្ទាល់ និងក្រុមហ៊ុនអាយរីជឈីផងដែរ៕

Nearly half of foreign businesses in Hong Kong are planning to relocate

By Allison Morrow

Hong Kong: Foreign businesses have for decades reaped the benefits of setting up shop in Hong Kong, a historically stable, expat-friendly finance hub at the doorstep of mainland China.

But lately, as Beijing has tightened its grip on the former British colony, those firms are increasingly eyeing the exits.

Nearly half of all European businesses in Hong Kong are considering relocating in the next year, according to a new report. Companies cite the local government’s extremely strict Covid-19 protocols that mirror those on the mainland.

Among the firms planning to leave, 25% said they would fully relocate out of Hong Kong in the next 12 months, while 24% plan to relocate at least partially. Only 17% of the companies said they don’t have any relocation plans for the next 12 months.

The city’s “zero Covid” strategy led to severe consequences for businesses and residents, the report from the European Chamber of Commerce said. Hong Kong’s “biggest advantage” — its global connectivity and proximity to mainland China —”has been almost completely disabled,” the Chamber said.
Hong Kong’s quarantines are notorious among residents and expats. At one point, the government required most inbound travelers to self-isolate in hotel rooms, on their own dime, for three weeks, one of the world’s longest isolation periods.

Although Hong Kong officials recently lifted flight bans and scaled back the city’s quarantine requirements down to seven days, an exodus is already playing out.

Last week, Hong Kong Chief Executive Carrie Lam acknowledged that the protocols were eroding residents’ satisfaction with the city, saying she had a “very strong feeling that people’s tolerance is fading.”

The European survey released Thursday tracks with a similar report from the American Chamber of Commerce in January, which found that 44% of expats and businesses are likely to leave the city, citing Covid-related restrictions.

“Hong Kong still holds business opportunities but an array of issues, especially draconian travel restrictions and worsening US-China relations, weigh on sentiment,” the US report said.
For some, the travel restrictions have proven to be a final straw after years of watching Beijing encroach on Hong Kong’s policy.

Even without the Covid crisis, headhunters were having trouble bringing talent to Hong Kong because of Beijing’s growing oversight of the semiautonomous territory. Massive and at-times violent protests prompted by a Beijing-imposed extradition bill plunged the city into a political crisis in the summer of 2019. A year later, as Covid-19 restrictions kept protesters at bay, China passed a wide-ranging national security law that broadly curtails free speech rights in Hong Kong.

More than 80% of US firms in Hong Kong said they had been impacted by the national security law, according to the American Chamber of Commerce report. Nearly half saw staff morale take a hit and said they lost employees who decided to emigrate.

Source: CNN

តើសេដ្ឋកិច្ចរុស្ស៊ីមានស្ថានភាពបែបណាហើយពេលនេះ ក្រោយសង្គ្រាមឈ្លានពានអ៊ុយក្រែន ឈានចូលដល់ខែទី២?

ដោយៈ សុខុម

ក្រុងឡុងដ៍: ប្រទេសរុស្ស៊ី ក្រោមការដឹកនាំរបស់បុរសខ្លាំង វ៉្លាឌីមៀ ពូទីន បានបញ្ឆេះសង្គ្រាមចូលឈ្លានពាន ប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ។

ជាការឆ្លើយតប អង្គការបក្សសម្ព័ន្ធយោធា ដែលមានសហរដ្ឋអាមេរិកនៅពីក្រោយខ្នង និងបណ្ដាសម្ព័ន្ធមិត្តបានថ្កោលទោសរុស្ស៊ី យ៉ាងខ្លាំង និងបានដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ជាបន្តបន្ទាប់ដូចទឹកបាក់ទំនប់។

ទណ្ឌកម្មធំៗបំផុតគួរឱ្យកត់សម្គាល់ រួមមាន ដូចជា ការបង្កកទុនបម្រុងអន្តរជាតិ ជាង១០០ពាន់លានដុល្លាររបស់ធនាគារកណ្ដាលរុស្ស៊ី ការកាត់ផ្ដាច់ប្រទេសរុស្ស៊ី ចេញពីប្រព័ន្ធទូទាត់ប្រាក់របស់សកលលោក SWIFT បម្រាមលើការនាំចូលប្រេង និងឧស្ម័នរុស្ស៊ី ការបង្កកទ្រព្យសម្បត្តិរបស់ថ្នាក់ដឹកនាំ និងក្រុមមហាសេដ្ឋីរុស្ស៊ី និងការដាក់សម្ពាធឱ្យក្រុមហ៊ុនអន្តរជាតិ និងប្រទេសនានាផ្ដាច់ទំនាក់ទាក់ទំនង ពាណិជ្ជកម្មជាមួយប្រទេសរុស្ស៊ីជាដើម។

លើសពីនេះ ក្រោយទទួលរងសម្ពាធ ប្រទេសស្វ‍៊ីសបានបង្ខំចិត្តទម្លាយព័ត៌មានសម្ងាត់ដ៏កម្រថា ក្រុមមន្ត្រី និងក្រុមមហាសេដ្ឋី    រុស្ស៊ី មានប្រាក់តម្កល់នៅធនាគារនានារបស់ខ្លួន រហូតដល់ទៅជាង២០០ពាន់លានដុល្លារ។ បើព័ត៌មានដ៏សម្ងាត់នេះ ត្រូវបានលាតត្រដាងបែបនេះ គឺច្បាស់ណាស់ថា លុយមហាសាលទាំងនោះនឹងត្រូវបង្កកដោយស្វ័យប្រវត្តិ។

បើទណ្ឌកម្មជុំទិស និងធ្ងន់ធ្ងរដល់ម៉្លឹង ដែលពុំធ្លាប់មានក្នុងប្រវត្តិ​សាស្ត្ររបស់ពិភពលោក តើសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី មានស្ថានភាពបែបណាហើយពេលនេះ ក្រោយសង្គ្រាមឈ្លានពានអ៊ុយក្រែន ឈានចូលដល់ខែទី២?។

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃសុក្រ ទី២៥ ខែមីនា នេះឱ្យដឹងថា តម្លៃរូបិយប័ណ្ណជាតិរូប៊ល (Ruble) របស់រុស្ស៊ី បានធ្លាក់ចុះយ៉ាងខ្លាំង ហើយមូលបត្របំណុល និងភាគហ៊ុនរបស់រុស្ស៊ី ត្រូវបានដកចេញពីសន្ទស្សន៍ផ្សារភាគហ៊ុនពិភពលោក។ ជាលទ្ធផល ពេលនេះពលរដ្ឋរុស្ស៊ី កំពុងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលអាចនឹងបន្តអូសបន្លាយច្រើនឆ្នាំទៅមុខ។

យោងតាមធនាគារពិភពលោក (Wolrd Bank) ឱ្យដឹងថា នៅឆ្នាំ២០២០ ប្រទេសរុស្ស៊ី គឺជាសេដ្ឋកិច្ចធំបំផុតទី១១ របស់​ពិភពលោក។

ទោះជាយ៉ាងណា យោងតាមលោក Jim O’Neill អតីតជំនាញសេដ្ឋកិច្ចនៅធនាគារអាមេរិក Goldman Sachs ឱ្យដឹងថា នៅដំណាច់ឆ្នាំ២០២២នេះ រុស្ស៊ី អាចធ្លាក់ចំណាត់ថ្នាក់មកនៅត្រឹមលេខ១៥ ដោយផ្អែកលើអត្រាប្តូរប្រាក់រូបិយប័ណ្ណរ៉ូប៊ល ត្រឹមដំណាច់ខែកុម្ភៈ។

ដូចនេះប្រទេសរុស្ស៊ី នឹងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយជៀសមិនផុត។ ក្រុមអ្នកជំនាញសេដ្ឋកិច្ច ដែលត្រូវបានស្ទង់មតិដោយធនាគារកណ្តាលព្យាករណ៍ថា សេដ្ឋកិច្ចរុស្ស៊ី នឹងធ្លាក់ចុះ៨%នៅឆ្នាំនេះ ហើយអតិផរណានឹងហក់ឡើងខ្ពស់រហូតដល់២០%។

ការព្យាករណ៍ ដោយក្រុមអ្នកជំនាញសេដ្ឋកិច្ច នៅក្រៅប្រទេសរុស្ស៊ី បង្ហាញថា សេដ្ឋកិច្ចរុស្ស៊ី នឹងជួបវិបត្តិកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត។ តួយ៉ាង វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ (Institute of International Finance) ព្យាករថា សេដ្ឋកិច្ចរុស្ស៊ី នឹងធ្លាក់ចុះ១៥%នៅក្នុងឆ្នាំ២០២២ នេះ។

ទន្ទឹមនេះយោងតាមសារព័ត៌មាន CNBC ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៤ ខែមីនា ឱ្យដឹងថា ក្រុមអ្នកជំនាញសេដ្ឋកិច្ច វិនិយោគិន និងអ្នកការទូតបានព្យាករណ៍ថា សេដ្ឋកិច្ចរុស្ស៊ី នឹងដើរថយក្រោយយ៉ាងតិច៣០ឆ្នាំ។

ពួកគេបានលើកឡើងថា សេដ្ឋកិច្ចរុស្ស៊ី នឹងដាំក្បាលចុះខ្លាំងជិតដល់កម្រិតអំឡុង សម័យសហភាពសូវៀត ដែលវានឹងធ្វើឱ្យកម្រិតជីវភាពរបស់ប្រជាជនរុស្ស៊ី ធ្លាក់ចុះយ៉ាងហោចណាស់៥ឆ្នាំ។

ប្រព័ន្ធហិរញ្ញវត្ថុ និងរូបិយប័ណ្ណរបស់រុស្ស៊ី កំពុងដួលរលំជាបណ្ដើរៗហើយ ដោយបង្ខំឱ្យវិមានក្រឹមឡាំង (រុស្ស៊ី) បិទផ្សារហ៊ុន និងពង្រឹងការប្រើប្រាស់រូបិយប័ណ្ណជាតិ នៅក្នុងព្រំដែនរបស់ខ្លួន។

ជាការពិតណាស់ កិច្ចខិតខំប្រឹងប្រែងរយៈពេល៤០ឆ្នាំរបស់      រុស្ស៊ី ក្នុងការកសាងសេដ្ឋកិច្ចដ៏រុងរឿង សម្បូរសប្បាយដោយផ្អែកលើទីផ្សារសេរី ដែលបានចាប់ផ្តើមចាប់តាំង ពីក្រោមការដឹកនាំរបស់​អតីតមេដឹកនាំលោក មីកាអ៉ិល ហ្គោបាឆេវ (Mikhail Gorbachev) បានបរាជ័យរួចទៅហើយ៕ Reuters៕

អ្នកឧកញ៉ាលី ហួរដឹកនាំកិច្ចប្រជុំពិភាក្សាលើបញ្ហាប្រឈមក្នុងវិស័យសំណង់ និងអចលនទ្រព្យ

       ដោយៈ វិវឌ្ឈន៍

       ភ្នំពេញៈ អនុសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ អ្នកឧកញ៉ាលី ហួរបានដឹកនាំកិច្ចប្រជុំពិភាក្សា លបញ្ហាប្រឈម កង្វល់ សំណូមពរ និងឱកាសវិនិយោគថ្មីៗ ក្រោយវិស័យទាំង២ ទទួលរងសម្ពាធពីវិបត្តិកូវីដជាង២ ឆ្នាំមកនេះ។

កិច្ចប្រជុំនេះ ធ្វើនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ដោយមានការ​ចូលរួមពី តំណាងសមាគ​មអ្នកសាងសង់នៅកម្ពុជា តំណាងសមា​គមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា និងក្រុមហ៊ុនអ្នកអភិវឌ្ឍជាច្រើនទៀត។

កិច្ចប្រជុំ បានប្រមូលធាតុចូលស្ដីបញ្ហាប្រឈម កង្វល់ សំណូមពរថ្មីៗរបស់ផ្នែកឯកជន ហើយត្រៀមនឹងដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នាពេលខាងមុខ។

ក្រៅពីនេះ កិច្ចប្រជុំក៏បានជួយគ្នារិះរកវិធី ដើម្បីស្ដារ និងពង្រីកសក្ដានុពលវិនិយោគ ក្នុងវិស័យទាំង២ ខាងលើនេះ ឱ្យរឹងមាំឡើងវិញ ពិសេសក្រោយវិបត្តិកូវីដបញ្ចប់នាពេលខាងមុខ៕

 

 

សម្តេចតេជោៈតម្លៃប្រេងសាំងមិនអាចគ្រប់គ្រងបានឡើយ នៅពេលនេះ

ដោយៈ សុផារី

ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា ដោយសារតែសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន គឺគ្រប់គ្រងលែងកើតហើយតម្លៃប្រេងនាពេលបច្ចុប្បន្ននេះ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវជាតិលេខ៥១ ពីឧត្ដុង្គទៅកាន់ថ្នល់ទទឹង នៅក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៥ ខែមីនានេះ។

សម្តេចតេជោបានមានប្រសាសន៍ថា “បើរុស្ស៊ីបញ្ឈប់ផលិតប្រេងនោះ តម្លៃប្រេងនឹងច្របូកច្របល់ខ្លាំង នៅលើពិភពលោក ហើយនឹងមកជះផលប៉ះពាល់ដល់ប្រទេសកម្ពុជា”។

បើតាមការថ្លែងរបស់សម្តេច អតិផរណាដែលបណ្តាលមកពីការកើនឡើងថ្លៃ នៃតម្លៃប្រេងសាំងនេះ បណ្តាលឱ្យប្រជាជនកម្ពុជាកាត់បន្ថយការចំណាយលើសកម្មភាពកំសាន្ត។

សម្តេចថ្លែងថា “តម្លៃប្រេងឡើងខ្ពស់នេះ បានកាត់បន្ថយការសប្បា​យរបស់ប្រជាពលរដ្ឋមួយកម្រិតផងដែរ ព្រោះវាត្រូវការចំណា​យប្រាក់ច្រើនក្នុងការទិញប្រេង”។

ឥទ្ធិពលអាក្រក់នៃសង្គ្រាមរុស្ស៊ី អ៊ុយក្រែនបានធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្ពស់បំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ។ តម្លៃប្រេងសាំង និងប្រេងម៉ាស៊ូតលក់រាយ គិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ ដែលត្រូវបានប្រកាសកំណត់ ដោយក្រសួងពាណិជ្ជកម្ម បានហក់ឡើងដល់៥.៣០០រៀល ក្នុងមួយលីត្រដូចគ្នា​៕

ទឹកពិសាឋានសួគ៌បូកគោ ទឹកពិសាគុណភាពខ្ពស់សម្រាប់សុខភាពនិងសម្រស់មនុស្សគ្រប់វ័យ

ដោយៈ សុផារី

ភ្នំពេញៈ ការរក្សាសំណើមក្នុងខ្លួន មានសារៈសំខាន់សម្រាប់សុខភាពនិងសុខុមាលភាព ព្រោះវាជួយរក្សាកម្រិតថាមពល បង្កើនសមត្ថភាពផ្លូវចិត្តនិងរាងកាយ ជួយដល់ការរំលាយអាហារ បង្កើនសុខភាពស្បែកនិងសម្រស់របស់លោកអ្នក។

ទឹកពិសាឋានសួគ៌បូកគោត្រូវបានផលិត និងវេចខ្ចប់នៅក្នុងសហគ្រាសផលិតទឹកពិសានៅលើភ្នំបូកគោ ដែលមានរយៈកម្ពស់១,០៧៥ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ជាប្រភពទឹកស្អាតមិនមានសារធាតុពុលនិងមេរោគផ្សេងៗ ហើយល្អចំពោះសុខភាពមនុស្សគ្រប់វ័យ។

លោកសៅ សារិននាយកចាត់ការទូទៅស្ដីទីសណ្ឋាគារឋានសួគ៌  សុខា បានមានប្រសាសន៍ឲ្យដឹង នាព្រឹកថ្ងៃទី២៥ មិនានេះថា “លក្ខណៈពិសេសរបស់ “ទឹកពិសាឋានសួគ៌បូកគោ ជាទឹកធម្មជាតិ នៅលើកំពូលភ្នំបូកគោ ដែលមានរយៈកម្ពស់១.០៧៥ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ខ្ពស់ជាងទឹកស្ទឹង អូរ អណ្តូង ទន្លេ ជាដើម”។

លោកបានបន្តថា “ប្រសិនបើទឹកពិសារចេញ ពីប្រភពទឹកស្ទឹង អូរ អណ្តូង ទន្លេរ គេត្រូវប្រើប្រាស់សារធាតុគីមី ដើម្បីបំបាត់ក្លិននិងធ្វើឱ្យថ្លា។ ប៉ុន្តែសម្រាប់ទឹកពិសាឋានសួគ៌បូកគោ ជាទឹកធម្មជាតិ ដែលមិនមានសារធាតុគីមីឡើយ”។

លោកសៅ សារិនបានបន្តឱ្យដឹងថា តាមការសិក្សារបស់អ្នកជំនាញការមកពីប្រទេសម៉ាឡេស៊ី បានការកោតសរសើរ និងទទួលស្គាល់ចំពោះគុណភាព នៃទឹកពិសាឋានសួគ៌បូកគោយ៉ាងខ្លាំង ដោយសារតែទឹកពិសាររបស់យើង មានប្រភពមកពីប្រភពទឹកដែលមាននីវ៉ូខ្ពស់ មិនមានសារធាតុគីមីនានាហូរចូលឡើយ។ លោកបន្តថា ដោយសារភ្នំបូកគោមានកំពស់ខ្ពស់ ហេតុនេះផ្ទៃបឹងផ្ទុកទឹករបស់យើងស្រូបយកដំណក់ទឹកភ្ញៀងស្អាត ដែលជាទឹកមិនរងការបំពុលពីផ្សែងបំពុល និងសារធាតុគីមីផ្សេងៗឡើយ។

កម្រិតPH៨របស់ទឹកពិសាឋានសួគ៌បូកគោ ជួយពង្រឹងជាតិអាល់កាឡាំង ដែលប្រឆាំងនឹងជំងឺបេះដូង ប្រឆាំងនឹងជាតិអាស៊ីតក្នុងរាងកាយ ជាពិសេសជួយឱ្យសម្ពាធឈាមដំណើរបានល្អ។ តាមការសិក្សា កម្រិតPHលើសពី៧ ត្រូវបានគេទទួលស្គាល់ថា ជាទឹកអាល់កាលីន ដែលល្អសម្រាប់សុខភាព ព្រោះវាអាចជួយក្នុងការបន្សាបជាតិអាស៊ីតនៅក្នុងខ្លួនយើង។

ទឹកពិសាឋានសួគ៌បូកគោជាទឹកពិសា ដែលទទួលស្គាល់ពីអង្គភាពអន្តរជាតិ ដែលបញ្ជាក់ពីសុវត្ថិភាពចំណីអាហារ មិនមានផលប៉ះពាល់ដល់សុខភាពអ្នកពិសា។

គ្រប់ជំហាននៃការផលិត ត្រូវបានដំណើរការដោយយ៉ាងល្អនិងមានការយកចិត្តទុកដាក់ខ្ពស់បំផុត ដោយត្រូវបានផលិតដោយដោយប្រព័ន្ធចម្រុះ Reverse Osmosis និងសម្លាប់មេរោគដោយ UV និងOzone និងតាមការតម្រូវនៃស្តង់ដារកម្ពុជា CS 009:2005 សម្រាប់ទឹកពិសារប្រកប ដោយអនាម័យនិងគុណភាពខ្ពស់ ISO 9001-2015 ជាទឹកពិសាដែលមានគុណភាពទទួលស្គាល់តាមកម្រិតស្តង់ដារអន្តជាតិHACCP។

ទឹកពិសាឋានសួគ៌បូកគោមានបួនចំណុះ គឺចំណុះ៣៣០មីលីលីត្រ ៥០០មីលីលីត្រ១៥០០មីលីលីត្រ និង២០លីត្រ។

រោងចក្រផលិតទឹក ត្រូវបានសាងសង់នៅលើភ្នំបូកគោ ស្រុកទឹកឈូ ខេត្តកំពត ដោយប្រើប្រាស់នូវខ្សែចង្វាក់ផលិតកម្ម ទំនើបនិងបច្ចេកវិទ្យាខ្ពស់បំផុត។

លោកសៅ សារិនបានឲ្យដឹងទៀតថា ខែ្សចង្វាក់ផលិតកម្មនេះបានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ២០១៧ មានសមត្ថភាពផលិតទឹកពិសារបានជាមធ្យម ចំនួន១.២០០កេសក្នុងមួយថ្ងៃ សម្រាប់ចំណុះ៥០០មលនិង៣៣០មល។ សម្រាប់ចំណុះ១៥០០មល ជាមធ្យមផលិតបានចំនួន១.២០០ដបក្នុងមួយថ្ងៃ។

លោក អ្នកអាចរកទិញទឹកពិសាឋានសួគ៌បូកគោ ពីក្រុមហ៊ុនដោយផ្ទាល់សម្រាប់ការប្រើប្រាស់ ក្នុងការិយាល័យ គេហដ្ឋាន ឬហាងលក់ទំនិញរបស់លោកអ្នកតាមរយៈលេខ088 94 94 614។

ទឹកពិសាឋានសួគ៌បូកគោ ទឹកពិសាគុណភាពខ្ពស់! សក្កិសមបំផុតសម្រាប់កុមារនិងមនុស្សពេញវ័យ៕

ស្វែងយល់ពីទំហំនិងកម្រិតដីដែលអាចសាងសង់បាននៅក្នុង គំរោងទីក្រុងបូកគោ

ដោយ: ម៉ាលីស

ភ្នំពេញ: ប្រភេទដីកម្រិតការសាងសង់ សំដៅប្រភេទដីដែលគ្រប់គ្រងពិសេសចំពោះការសាងសង់។ គម្រោងអភិវឌ្ឍន៍ ទីក្រុងបូក​គោ ​ត្រូវបានកំណត់ប្រើប្រាស់ដីជាពីរប្រភេទ គឺប្រភេទដីប្រភេទដីកម្រិតសាងសង់ និងដីអាចសាងសង់បាន។ ដូចនេះតើដីកម្រិតសាងសង់មាននៅតំបន់ណាខ្លះ?។

យោងតាមសៀវភៅ “ប្លង់គោលប្រើប្រាស់ដី គម្រោងអភិវឌ្ឍក្រុងបូកគោចក្ខុវិស័យឆ្នាំ២០៣៥” របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ប្រភេទដីកម្រិតសាងសង់ត្រូវបានកំនត់ជា៤តំបន់ដូចជា

ទី១ តំបន់ការពារឧទ្យានជាតិព្រះមុន្នីវង្ស(បូកគោ)

ទីតាំងអភិរ័ក្សនេះ មានផ្ទៃដីទំហំ៨១,២៥៧ហិកតា ស្មើរនឹង៥២,៦១% នៃផ្ទៃដីឧទ្យានជាតិព្រះមុនីវង្សបូកគោ នៅសល់ក្រោយពីជួលឲ្យក្រុមហ៊ុនសុខាអូតែល និងរៀបចំជាគម្រោងអភិវឌ្ឍក្រុងបូគោ។

តាមការចុះសិក្សានៅទីតាំងជាក់ស្តែង តំបន់នេះមានរូបភាព ប្រកាសជាទីក្រុងប្រវត្តិសាស្ត្រ ភ្នំ ទីតាំងរក្សាទុកព្រៃឈើ ផ្លូវគមនា គមន៍និងតំបន់កសិកម្ម។

២ តំបន់ធនធានទឹក

តំបន់នេះរាប់បញ្ចូល រួមមានអូរ ប្រឡាយ ត្រពាំង ស្ទឹង អាងស្តុកទឹកមានផ្ទៃទឹកប្រមាណ១០៩៤ ហិកតា ស្មើនឹង០, ៧១% នៃផ្ទៃដីឧទ្យានព្រះមុនីវង្ស។ តំបន់ជាសក្កានុពលសំខាន់ ដែលត្រូវស្ដារ ការពារ និងថែរក្សា ដើម្បីប្រើប្រាស់សម្រាប់គាំទ្រ ដល់ការផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធរំដោះទឹកជំនន់ អាងប្រព្រឹត្តិកម្មទឹកកខ្វក់ តាមបែបធម្មជាតិ ផ្លូវទឹកនិងវិស័យកសិកម្ម ព្រោះផលិតផលកសិកម្មធម្មជាតិនេះ ជាធាតុសំខាន់ក្នុងការផ្គត់ផ្គង់ អាហារសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

៣ តំបន់កសិកម្ម

តំបន់នេះ ជាប្រភេទដីកសិកម្មដី ជាសួនសត្វ មានទំហំផ្ទៃដីប្រមាណ១៦០ហិកតា ស្មើនឹង០,១០% នៃផ្ទៃដីឧទ្យានព្រះមុនីវង្ស។ តំបន់នេះត្រូវដូចជា ទី១ -រក្សាផ្ទៃដីកសិកម្ម ដែលមានសក្ដានុពលសម្រាប់ដំណាំស្រូវការចិញ្ចឹមសត្វ ដាំបន្លែ និងវារីវប្បកម្ម គេអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមប្លង់គោលប្រើប្រាស់ដីនេះ។ ទី២ -ធ្វើផែនការការគ្រប់គ្រងផ្ទៃដីកសិកម្ម ដោយធ្វើការកំនត់ និងបែងចែកតំបន់សក្តានុពលកសិកម្មឲ្យបានច្បាស់លាស់។ ទី៣ -អនុវត្តផែនការពង្រីកក្រុង តាមបច្ចេកទេសទំនើប ដើម្បីកាត់បន្ថយជាអតិបរមាដល់ផ្ទៃដីកសិកម្ម ដែលបានបម្រុងទុក និងពង្រីកដីកសិកម្មបន្ថែមទៅតាមទីជម្រាលភ្នំ។

៤ តំបន់ដីក្រុមហ៊ុនសុខាអូតែល

តំបន់នេះគ្របដណ្តប់លើផ្ទៃដីទំហំប្រមាណ ១៨.៩៨៧ហិកតា  ស្មើរនឹង១២,២៩% នៃផ្ទៃដីឧទ្យានព្រះមុនីវង្ស។ ទីតាំងនេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន សុខាអូតែល បង្កើតជាមជ្ឈមណ្ឌលទេសចរ​ណ៍ ការសំរាកកំសាន្ត នឹងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ៕

ក្រុមហ៊ុនបរទេសស្ទើរតែពាក់កណ្ដាលនៅហុងកុងមានផែនការ ចាកចេញពីទីក្រុងនេះ

ដោយៈសុខុម

ញូវយ៉ក: រយៈពេលជាច្រើនទសវត្សរ៍មកនេះ ក្រុមហ៊ុនបរទេ​សនានា បានធ្វើការរកស៊ីយ៉ាងកាប់កប និងសុខសាន្តនៅក្រុងហុងកុង ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏មានស្ថិរភាព និងដែលតែងតែលើកស្ទួយដល់ជនបរទេស។

ទោះជាយ៉ាងណា នៅពេលររដ្ឋាភិបាលក្រុងប៉េកាំង បានរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួន លើទីក្រុងដែលជាអតីតអាណានិគមអង់គ្លេស មួយនេះកាន់តែខ្លាំង ក្រុមហ៊ុនទាំងនោះកាន់តែច្រើនឡើងកំពុងសម្លឹងរកឱកាសចាកចេញ។  នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា។

ផ្អែកតាមរបាយការណ៍សិក្សាថ្មីមួយបង្ហាញថា ស្ទើរតែពាក់កណ្តាលនៃក្រុមហ៊ុនអឺរ៉ុប ទាំងអស់នៅក្នុងទីក្រុងហុងកុង កំពុងពិចា​រណាចាកចេញពីក្រុងនេះនៅឆ្នាំក្រោយ។ ក្រុមហ៊ុនទាំងនោះមានការមិនសប្បាយចិត្តយ៉ាងខ្លាំង ចំពោះវិធានការរឹតបន្តឹងកូវីដ-១៩ ដ៏តឹងរ៉ឹងខ្លាំងពេករដ្ឋាភិបាលហុងកុង ដែលជាការចម្លងម៉ូឌែលតាមវិធានការអនុវត្តន៍នៅប្រទេសចិន។

ក្នុងចំណោមក្រុមហ៊ុនដែលគ្រោងនឹងចាកចេញ មាន២៥%និយាយថា ពួកគេនឹងចាកចេញទាំងស្រុងពីទីក្រុងហុងកុង ក្នុងរយៈពេល១២ខែខាងមុខ ខណៈ២៤%ទៀតនិយាយថា ពួកគេគ្រោងនឹងចាកចេញផ្នែកខ្លះ ពោលគឺមិនដកចេញទាំងស្រុងទេ។ ក្នុងចំណោមក្រុមហ៊ុនបរទេសទាំងនោះ គឺមានតែ១៧%ប៉ុណ្ណោះ ដែលនិយាយថា ពួកគេគ្មានគម្រោងចាកចេញ ក្នុងរយៈពេល១២ខែខាងមុខ។ ប៉ុន្តែនេះមិនមានន័យថា ផុតពីនេះពួកគេមិននឹងចាកចេញនោះឡើយ។

របាយការណ៍ពីសភាពាណិជ្ជកម្មអឺរ៉ុបបានបង្ហាញថា យុទ្ធសាស្ត្រ “មិនឱ្យមានកូវីដ-១៩ ដាច់ខាត” របស់ទីក្រុងហុងកុង បានបង្កផលវិបាកធ្ងន់ធ្ងរសម្រាប់អាជីវកម្មនានា និងអ្នករស់នៅទីនោះ។

សភាពាណិជ្ជកម្មអឺរ៉ុប បានលើកឡើងថា “អត្ថប្រយោជន៍ដ៏ធំបំផុត” របស់ហុងកុង គឺការតភ្ជាប់បណ្ដាញជាសាកលរបស់ខ្លួន និងការស្ថិតនៅកៀកប្រទេសចិន “ស្ទើរតែលែងមានទាំងស្រុងទៅហើយ”៕  CNN៕

អ្នកជំនាញមើលឃើញពីស្ថានភាពអចលនទ្រព្យកាន់តែរងផលលំបាក

     ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ នៅដើមឆ្នាំ ២០២២នេះ ស្ថានភាពអចលនទ្រព្យនៅកម្ពុជា នៅតែបន្តទទួលរងឥទ្ធិពល និងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ និងសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន ដែលជះឥទ្ធិពលដល់វិស័យអចលនទ្រព្យ ដោយតំបន់ខ្លះដែលធ្លាប់តែមានភាពប្រសើរ បែរជាមិនសូវមានសកម្មភាពនៃការទិញលក់ ។

លោកអ៉ឹង ប៊ុនហ៊ួត ប្រធានទីផ្សារនៃក្រុមហ៊ុនអចលនទ្រព្យភីស៊ីវរៀលអេស្ទេត នៅតំបន់ជាយក្រុងភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃៃទី២៥ មិ​នាថា រហូតមកដល់ពេលនេះ ស្ថានភាពនៃការទិញលក់ ចង់ស្ងាត់ និងពិបាកជាងអំឡុងពេលរដ្ឋាភិបាលបិទខ្ទប់បប្រទេសទៅទៀត ហើយពេលនេះក៏កំពុងតែមានបញ្ហា លើការលក់អចលនទ្រព្យរួមមានដីឡូត៏ និងផ្ទះនៅតំបន់ជាយៗក្រុងផងដែរ ។

លោកបន្តថា “ពួកយើងកំពុងតែរកវិធី និងដោះស្រាយដែលកំពុងតែកើតមានផងដែរ ។ យ៉ាងណាក្ដី បើក្រលេកទៅមើលស្ថានភាព នៃការអភិវឌ្ឍរបស់អ្នកអភិវឌ្ឍន៍នៅតែបន្ត ដោយមិនមានក្រុមហ៊ុនផ្អាកឬបញ្ឈប់សកម្មភាព គ្រានតែសកម្មភាពនៃការទិញលក់បានថមថយជាងកាលពីមុនទៅទៀត”។ លោកបន្តថា”ស្ថានភាពនៃវិស័យអចលនទ្រព្យនៅក្នុងពេលនេះ មិនទាន់មានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់នៅឡើយទេ ហើយខ្ញុំក៏មិនមានយោបល់អ្វីច្រើន ដូចជាអ្នកចំនួនលើកឡើងថាកើនឡើងនោះដែរ ”។

លោកអ៉ឹង ប៊ុនហួតបានបន្ថែមថា ស្ថានភាពអចលនទ្រព្យយើងនៅពេលនេះ បន្តពឹងផ្អែកលើអតិថិជន និងវិនិយោគិនក្នុងស្រុក ខណៈអ្នកវិនិយោគបរទេស ហាក់នៅតែបន្តស្ងប់ស្ងាត់ ដូច្នេះហើយទើបធ្វើឱ្យរំហូរទុនវិនិយោគ ពីបរទេសនៅកម្ពុជាបន្តស្ថិតនៅក្នុងកម្រិតទាប តែបើសិនជាបរទេសចូលមកកាន់តែច្រើន នឹងធ្វើឱ្យពលរដ្ឋកម្ពុជា មានចំណូលកាន់តែច្រើន និងអាចមានលទ្ធភាពកក្នុងការទិញផ្ទះទិញដីកាន់តែច្រើនផងដែរ ។

ចំណែកលោករិន ច័ន្ធរឹទ្ធ អគ្គនាយកក្រុមហ៊ុនDNZ Realtyក៏បានឱ្យដឹងថា ឆ្នាំនេះ ការលកខុនដូរបស់ក្រុមហ៊ុនលោក ក៏មានការធ្លាក់ចុះដែរ ដោយសារតែអ្នកដែលបានទិញ គេទិញរួចហើយកាលពីមុនកូវីឌ១៩ ឬកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១។

លោកបន្តថា “ទោះបីជាការទិញ លក់មានការធ្លាក់ចុះក៏ពិតមែនតែបើក្រលេកទៅមើលតម្លៃខុនដូ មិនមានការថមយថយឬក៏ធ្លាក់ចុះខ្លាំងនោះទេ ហើយបើសិនជាមានការដាក់តម្លៃ ទាបជាងមុននឹងធ្វើឱ្យអតិថិជនទិញមុនៗ អន់ចិត្ត ហើយក៏អាចប៉ះពាល់ដល់ទីផ្សារខុនដូផងដែរ”៕