ចំណុចសំខាន់ៗមួយចំនួន ដែលអាចឲ្យអ្នកសម្រេចចិត្តលក់អចលនទ្រព្យចេញ ដើម្បីបញ្វៀសភាពជាប់គាំង

ដោយៈ វិវឌ្ឈន៍

ភ្នំពេញៈ ​វិនិយោគិនក្នុង​វិស័យ​អចលនទ្រព្យ ​តែងតែ​ចង់បាន​តម្លៃ​ថ្លៃ​ មនុស្ស​មួយចំនួន​តែងតែ​ឡើងថ្លៃ​ តម្លៃ​អចលនទ្រព្យ​របស់​ខ្លួន​ នៅពេល​មាន​គេ​សួរនាំ​ច្រើន។

​ហេតុនេះ​តើ​អ្នក​វិនិយោគ​គួរ​លក់ ​អចលនទ្រព្យ​បែប​ណា​ ទើប​ទទួល​បានផល​ចំណេញ​ច្រើន​ និង​សមស្រប​នឹង​តម្លៃ​ទីផ្សារ​ពិតប្រាកដ​។

ជាទូទៅ​តម្លៃ​អចលនទ្រព្យ​ ត្រូវ​បាន​គេ​ប្រដូច​ទៅ​ទឹក​ចរន្ត​នៃ​ទឹកសមុទ្រ​ ដែល​ភាព​ឡើងចុះ​គ្រប់​វិនាទី​ ម្ដង​ជោរ​ ម្ដង​នាច​ ហើយ​មាន​ពេលខ្លះ​ក៏​នៅ​ស្មើ​ត្រឹង​តែម្ដង​។ ដូច្នេះ​ ប្រសិនបើ​អ្នកមាន​អច​ល​នទ្រព្យ​នៅក្នុង​ដៃ​ ហើយ​ចង់​ទទួល​បានផល​ចំណេញ​ច្រើន​ តើ​គួរ​លក់​នៅពេល​ណា​ទើប​ល្អ​? ចម្លើយ​ត្រូវ​បាន​បង្ហាញថា​ ដើម្បី​អាច​ទទួល​បានផល​ចំណេញ​ច្រើន​ពី​ការ​លក់​ អ្នក​គួរតែ​ទុក​លក់​នៅពេល​តម្លៃ​អចលនទ្រព្យ​ឡើង​ ដល់​ចំណុចកំពូល​មួយ​ ប៉ុន្តែ​ក៏​មិន​ត្រូវ​ទុក​រហូត​ទាល់តែ​តម្លៃ​ចាប់ផ្តើម​ធ្លាក់ចុះ​ទៅវិញ​នោះ​ទេ​។

មានន័យថា​ អ្នក​មិន​ត្រូវ​ទន្ទឹងរង់ចាំ​តម្លៃ​ថ្លៃ ​រហូត​បាត់បង់​ឱកា​ស​មាស​ ឱកាស​ប្រាក់​នោះ​ទេ​ ពោល​គឺ​យើង​ត្រូវតែ​ធ្វើការ​ប្រៀបធៀ​ប​​តម្លៃ​ដើម​ ដែល​អ្នកទិញ​ជាមួយនឹង​តម្លៃ​ទីផ្សារ ​នៅពេល​ចង់​លក់​ដែល​កំពុង​មាន​ដង្ហើម​ ហើយ​ចាប់ធ្វើការ​សម្រេចចិត្ត​តែម្ដង​ ខណៈ​បើ​តម្លៃ​នៃ​ភាគ​ចំណេញ ​មាន​អត្រា​ស្ទើរតែ​ស្មើនឹង៨០​-៩០​ ភាគរយ​ទៅ​ហើយ​នោះ​ ។

នៅពេល​ដែល​តម្លៃ​អចលនទ្រព្យ​របស់​អ្នក​ឡើង​ ដល់កម្រិត​មួយ​ ដែល​អ្នក​គិតថា​មិន​អាច​ឡើង​ហួសពី​តម្លៃ​ជាក់ស្ដែង​ អ្នក​គួរតែ​សម្រេចចិត្ត​លក់​ចេញទៅ​ ព្រោះ​បើ​អ្នក​នៅតែ​ព្យាយាម​រក្សាទុក​ថា​ មិន​ត្រូវ​អាច​ជួប​ការខាតបង់​ ឬស្តាយក្រោយ​ដោយសារតែ​តម្លៃ​ដី​ធ្លាក់ចុះ​ ឬតម្រូវការ​ទីផ្សារ​ត្រូវ​បាន​គេ​បំពេញ​មុន​ក៏​ថា​បាន​ដែរ​។

ជាទូទៅ​ម្ចាស់​អចល​ទ្រព្យ​ភាគច្រើន ​តែង​រំពឹង​ចង់បាន​តម្លៃ​ខ្ពស់​បំផុត​ ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ថា​ ពេលខ្លះ​ម្ចាស់​អចលនទ្រព្យ​ត្រូវ​ជួបនឹង​ភាព​បរាជ័យ​ ដោយសារតែ​ចិត្តលោភលន់​នេះឯង​ ចង់បាន​ចំណេញ​ខ្ពស់កប់ពពក​ រហូត​ធ្វើ​ឱ្យ​អ្នកទិញ​មិន​ហ៊ាន​ចរចា​ ឬចរចា​ហើយ​មិន​ទិញ​ក៏មានដែរ​ ខណៈ​ដែលគេ​ពិចារណា​ឃើញថា​ មិន​អាច​ទទួល​បាន​តម្លៃលើស​ពី​ការទិញ​របស់​ពួកគេ​។

មិន​តែប៉ុណ្ណោះ​ ឈ្មួញ​ដែល​ជា​អ្នកទិញ​ ក៏អាច​និយាយ​ព័ត៌មាន​មិនល្អ ​ពី​អ្នក​ប្រាប់​ទៅកាន់​អ្នក​វិនិយោគ​ដូចគ្នា​ក៏​ថា​បាន​ដែរ​ ដែល​ទាំងអស់​នេះ ​សុទ្ធតែ​ជះឥទ្ធិពល​មិនល្អ​ដល់​អ្នក​ទាំងអស់​។

មាន​ម្ចាស់​អចលនទ្រព្យ​ខ្លះ ​មិនបាន​ក្តាប់​ជាប់​តម្លៃ​ទីផ្សារ​ជាក់ស្ដែង​ ហើយ​ជឿ​តាម​ពាក្យ​ចចាម​អារាម​ថា​ តម្លៃ​ដី​នឹង​កាន់តែ​ឡើងថ្លៃ​ ជាមួយនឹង​ការ​ព្យាយាម​ដាក់​តម្លៃ​ដី​របស់​ខ្លួន ​ខ្ពស់​ហួស​ភាព​ជាក់ស្ដែង​ ដែល​ចំណុច​នេះ​ក៏​ជា​គ្រោះថ្នាក់ ​ដែល​អាច​អោយ​មានការ​បាត់បង់​នូវ​ឱកាស​ទទួល​បាន លាភ​សក្ការៈ​ពី​អចលន្រព្យ​របស់​ខ្លួន​។

មួយវិញទៀត​ ប្រសិនបើ​អ្នក​ត្រូវការ​លុយ ​ទៅ​បង្វិល​ធ្វើអ្វី​ផ្សេងទៀត​ ដែល​អាច​នាំ​ឱ្យ​ចំណេញ​លុយ ​ត្រឡប់មកវិញ​ច្រើន​ ប៉ុន្តែ​អ្នក​នៅ​ព្យាយាម​រង់ចាំ​តម្លៃ​ដី ​ឡើងថ្លៃ​ទើប​សម្រេច​លក់​ ចុះបើ​ជួនជា​ចៃដន្យ​ តម្លៃ​ទីផ្សារ​អចលនទ្រព្យ​ធ្លាក់ចុះ​ ឬជួបនឹង​ហានិភ័យ​ណាមួយ​កើតឡើង​ សំណួរ​សួរ​ថា​ តើ​អ្នក​នៅតែ​អាច​ទទួល​បានផល​ចំណេញ​ពី​ដី​ ឬជួប​ភាព​ខាតបង់​ ដែល​ចំណាយពេល​វេលា​ឥតប្រយោជន៍​?។

ដូច្នេះ​ ដើម្បី​ឱ្យ​មាន​ភាព​ច្បាស់លាស់​ និង​អស់​មន្ទិលសង្ស័យ​នៅក្នុង​ចិត្ត​ខណៈ​បើ​អ្នក​មិនបាន​ជ្រាប​ច្បាស់​ ពី​ស្ថានភាព​ជាក់ស្ដែង​នៃ​តម្លៃ​ទីផ្សារ​ ជម្រើស​ចុងក្រោយ​អ្នក ​គួរតែ​រក​ជំនួយការ​ដែល​ជា​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​ ឬភ្នាក់ងារ​ជំនាញ​ដែល​មាន​ភាព​ច្បា​ស់​លាស់​ មាន​កេរ្តិ៍ឈ្មោះ​ក្នុង​វិស័យ​អចលនទ្រព្យ​ធ្វើជា​បង្អែក​ ទើប​ការសម្រេច​ចិត្ត​របស់​អ្នក​មិន​ជួប​ភាព​ស្តាយក្រោយ​៕អត្ថបទអ្នកជំនាញអន្តរជាតិ៕

សម្តេចតេជោអញ្ជើញជាអធិតបីសម្ភោធអគារមជ្ឈមណ្ឌលព្យាបាលជំងឺត្រចៀកតម្លៃ៨លានដុល្លារនៅថ្ងៃនេះ

ដោយៈគង់ សូរិយា

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកបណ្ឌិត ផាក ហ៉ឹងក្យុង ឯកអគ្គរាជទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៨ មិនានេះ នឹងអញ្ជើញសម្ពោធដាក់ដំណើរការជាផ្លូវការ នូវអគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភា​ព​កម្ពុជា-កូរ៉េ។

សមិទ្ឋផល ដែលបានប្រសូត្រចេញមកពីផ្លែផ្កានៃ “គម្រោងការកសាងសមត្ថភាពសម្រាប់មជ្ឍមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង”។

អស់រយៈពេលបួនឆ្នាំ បន្ទាប់ពីការចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចពិភាក្សា (RoD) លើគម្រោងការកសាងសមត្ថភាពសម្រាប់មជ្ឍមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានប្រគល់អគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ដែលមានតម្លៃសរុបក្នុងគម្រាងទាំងមូល៨លានដុល្លារអាមេរិក ដល់រដ្ឋាភិបាលកម្ពុជា។
អគារជំងឺត្រចៀក ច្រមុះ បំពង់ក ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ការព្យាបាលឯកទេស សម្រាប់អ្នកដែលមានបញ្ហាត្រចៀក ច្រមុះ និងបំពង់ក។

អគារមានកម្ពស់ប្រាំជាន់នេះ បំពាក់ដោយឧបករណ៍ទំនើបសម្រាប់ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការវះកាត់ ត្រូវបានសាងសង់ នៅក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង ដើម្បីជួយកែលម្អសេវាវេជ្ជសាស្រ្តនៅក្នុងមន្ទីរពេទ្យនេះ។ អគារជំងឺត្រចៀក ច្រមុះ បំពង់ក ថ្មីនេះមានទំហំសរុបជាង៤,១៧៧ម៉ែត្រការ៉េ មានគ្រែសរុបចំនួន១២៨គ្រែ រួមមាន ផ្នែកពិនិត្យពិគ្រោះជំងឺក្រៅ បន្ទប់វះកាត់ បន្ទប់ក្រោយវះកាត់ និងបន្ទប់សង្គ្រោះបន្ទាន់។

ក្រៅពីការធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សមត្ថភាពរបស់វេជ្ជបណ្ឌិតឯកទេស និងបុគ្គលិកត្រូវបានធ្វើឱ្យប្រសើរឡើង តាមរយៈការផ្តល់នូវកម្មវិធីបណ្តុះបណ្តាល ក្នុងសេវាកម្ម និងការផ្ទេរចំណេះដឹងកម្រិតខ្ពស់ និងការចែករំលែកបទពិសោធន៍ពីវេជ្ជបណ្ឌិតកូរ៉េផងដែរ។

អគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ត្រូវបានសាងសង់ឡើង បន្ទាប់ពីការសាងសង់ អគារចក្ខុរោគ មិត្តភាពកម្ពុជា-កូរ៉េ ក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង។

អគារចក្ខុរោគ បានរូមចំណែកធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពនៃការស្រាវជ្រាវជំងឺភ្នែក និងសេវាវេជ្ជសាស្រ្ត ហើយរួមចំណែកដល់អត្រានៃការបង្ការពិការភ្នែក និងការកែលម្អសេវាថែទាំភ្នែកទូទៅក្នុងប្រទេសកម្ពុជា។ មុនពេលសាងសង់អគារចក្ខុរោគ មិត្តភាព កម្ពុជា-កូរ៉េ មន្ទីរពេទ្យព្រះអង្គឌួង មានសមត្ថភាពទទួលអ្នកជំងឺប្រមាណតែ ៣០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។

បន្ទាប់ពីការសាងសង់អគារនេះ គិតត្រឹមឆ្នាំ២០២១ មន្ទីរពេទ្យមានសមត្ថភាពទទួល អ្នកជំងឺបានចន្លោះ១,០០០នាក់ រហូតដល់មួយ១,៥០០នាក់ក្នុងមួយថ្ងៃ៕

ក្រសួងដាក់ឱ្យដំណើរការស្ថានីយបញ្ចូលថាមពលដំបូងដើម្បីជម្រុញការប្រើប្រាស់យាមយន្តអគ្គិសនី

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនដាក់ឱ្យដំណើរការស្ថានីយបញ្ចូលថាមពលនៅក្នុងក្រុងភ្នំពេញ ជម្រុញការប្រើប្រាស់យាមយន្តអគ្គិសនីនិងផ្សព្វផ្សាយលើកទឹកចិត្តវិនិយោគិនបរទេសមកបណ្តាក់ទុននៅកម្ពុជាលើការសាងសង់ស្ថានីយបញ្ចូលថាមពល។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកម្មពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនី នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ។

លោកបានមានប្រសាសន៍ថា “អតិថិជនមិនចង់ទិញរថយន្តអគ្គិសនីនោះទេ ដោយសារតែមិនមានស្ថានីយបញ្ជូលថាមពលអគ្គិសនី”។

បើតាមការលើកឡើងរបស់លោករដ្ឋមន្ត្រី ក្រសួងនិងតំណាង UNDP បានសហការស្វែងរកដំណោះស្រាយសម្រាប់ជម្រុញការប្រើប្រាស់រថយន្តអគ្គិសនី ដោយ UNDP បានឧបត្ថម្ភស្ថានីយបញ្ចូលថាមពលចំនួន៤មកកាន់កម្ពុជា។ ក្នុងនោះមួយគ្រឿងកំពុងដាក់ឱ្យដំណើរការនៅក្នុងក្រុងភ្នំពេញ ចំណែកបីគ្រឿងទៀតនឹងដាក់ឱ្យប្រើប្រាស់នៅក្នុងខេត្តសៀមរាប ក្រុងព្រះសីហនុ និងខេត្តបាតដំបង។

នេះជាឱកាសនៃការផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋនៅក្នុងការជម្រុញការប្រើប្រាស់យាមយន្តអគ្គិសនី និងផ្សព្វផ្សាយលើកទឹកចិត្តវិនិយោគិនបរទេសមកបណ្តាក់ទុននៅកម្ពុជាលើការសាងសង់ស្ថានីយបញ្ចូលថាមពលនៅទូទាំងប្រទេសកម្ពុជា។

លោកថ្លែងថា “លុះត្រាតែយើងមានស្ថានីយបញ្ចូលថាមពលនៅទូទាំងប្រទេស ទើបអាចជម្រុញប្រជាពលរដ្ឋឱ្យងាកមកប្រើប្រាស់យានយន្តដើរដោយអគ្គិសនីបាន”។

ជំហានទី២ ក្រសួងក៏បានសហការពិភាក្សាជាមួយសហព័ន្ធឧស្សាហកម្មកម្ពុជា ក្នុងការស្វែងរកយុទ្ធសាស្ត្រពង្រីកការប្រើប្រាស់នូវ EV បន្ថែមទៀតនៅកម្ពុជា។

ជំហានទី៣ បច្ចុប្បន្ននេះមានក្រុមហ៊ុនឯកជនមួយត្រៀមវិនិយោគស្ថានីយបញ្ចូលថាមពលចំនួន១០កន្លែងនៅទូទាំងប្រទេស ដោយផ្តល់ជាជំនួយស្ថានីយបញ្ចូលថាមពលមកកាន់ក្រសួងចំនួន៦ នៅក្នុងខែឧសភា និងផ្តល់ជារថយន្ត២គ្រឿងមកកាន់ក្រសួងផងដែរ។

លោកបានថ្លែងថា “ក្រៅពីនេះ ក្រសួងក៏បានសហការពិភាក្សាជាមួយស្ថានីយប្រេងនានានៅក្នុងប្រទេសក្នុងការសិក្សាលទ្ធភាពតម្លើងស្ថានីយបញ្ចូលថាមពលនៅតាមស្ថានីយប្រេងឥន្ធនៈរបស់ខ្លួនផងដែរ”។

លោកបន្តថា “ក្នុងនោះ ក្រុមហ៊ុន PTT បានសម្រេចតម្លើងស្ថានីយបញ្ចូលថាមពលចំនួន២កន្លែងនៅផ្លូវល្បឿនលឿននិងស្ថានីយប្រេងឥន្ធនៈមួយកន្លែងទៀត។ ក្រៅពីនេះក្រុមហ៊ុនតូតាល់ក៏នឹងតម្លើងស្ថានីយបញ្ចូលថាមពលនៅក្នុងស្ថានីយរបស់ខ្លួនផងដែរ”៕

ដំណឹងល្អ! ព្រលានយន្តហោះវាលបែកចានខេត្តបាត់ដំបងគ្រោងអភិវឌ្ឍទៅជាលំដាប់ថ្នាក់៤C

ដោយៈ សុផារី

បាត់ដំបងៈ លេខាធិការដ្ឋានអាកាសចរស៊ីវិល និងរដ្ឋបាលខេត្តបាត់ដំបងសហការគ្រោងស្ដារ និងអភិវឌ្ឍអាកាសយានដ្ឋានបាត់ដំបង ទៅជាព្រលានយន្តហោះលំដាប់ថ្នាក់4C បង្កភាពងាយស្រួលដល់ក្រុមហ៊ុនអាកាសចរក្នុងស្រុក និងបង្កើនហោះហើរទៅក្រៅស្រុក។

លោកសយ សុខាន់ រដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរស៊ីវិលនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បានមានប្រសាសន៍ថា ការសិក្សាលទ្ធភាពស្ដារឡើងវិញ នូវអាកាសយានដ្ឋានបាត់ដំបង ក្រោយពីត្រូវបានទុកចោលច្រើនឆ្នាំមកហើយ ដោយយោងទៅតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី។

លោកបានឱ្យដឹងទៀតថា “ការស្ដារឡើងវិញនូវអាកាសយានដ្ឋាននេះ នឹងអភិវឌ្ឍន៍ពីអាកាសយានដ្ឋានប្រភេទ3C ទៅជាអាកា​ស​យានដ្ឋានប្រភេទ4C ដោយផ្អែកទៅតាមតម្រូវការ និងបង្កភាពងាយស្រួល ដល់ក្រុមហ៊ុនអាកាសចរក្នុងស្រុក ដែលមានយន្តហោះប្រភេទ Airbus ឬ Boeing អាចបើកជើងយន្តហោះមកទីរួមខេត្តបាត់ដំបងបាន និងជាពិសេសអាចមានជើងហោះហើរទៅក្រៅស្រុកបានផងដែរ”។

លោកបានបន្តទៀតថា ក្រោយពីធ្វើការសិក្សារួចមក គឺមានបញ្ហាមួយចំនួនដែលត្រូវដោះស្រាយ ជាមួយប្រជាពលរដ្ឋ ដែលរស់នៅអាស្រ័យផល នៅក្នុងអាកាសយានដ្ឋាន ការពង្រីកផ្លូវRunway បន្ថែមទៀត និងត្រូវធ្វើការជួសជុលជាច្រើនទៀត ដោយសារត្រូវបានទុកចោលរាប់ឆ្នាំមកហើយ។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ការអភិវឌ្ឍអាកាសយានដ្ឋាននេះ ទៅជាប្រភេទ4C នឹងទាក់ទាញភ្ញៀវទេសចរក្រៅស្រុក និងក្នុងស្រុកអាចធ្វើដំណើរត្រង់មកខេត្តបាត់ដំបង និងដើម្បីចូលរួមការអភិវឌ្ឍខេត្តបាត់ដំបង ឱ្យកាន់ តែមានភាពរីកចម្រើន តទៅមុខទៀតក្រោយពេលដែលអាកាសយា នដ្ឋានប្រភេទ4C ចេញជារូបរាងនាពេលខាងមុខ។

លោកក៏បានស្នើឱ្យមានសិក្សាឱ្យច្បាស់លាស់ អំពីគម្រោងនៃការពង្រីកផ្លូវ Runway ដែលត្រូវការទំហំដីបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋដែលរស់នៅ។ រដ្ឋបាលខេត្តនឹងធ្វើការចូលរួមសហការជានិច្ច ដោះស្រាយបញ្ហានានា ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចអភិវឌ្ឍន៍អាកាសយានដ្ឋាន នៅខេត្តបាត់ដំបង ដើម្បីឱ្យអាកាសយានដ្ឋាននេះ លេចរូបរាងឡើងនៅក្នុងទឹកដីកសិកម្មមួយនេះ៕

Experts find real estate situation is getting worse

By: Sophary

Phnom Penh: As early of 2022, Cambodian real estate situation will continue to be affected and affected by the Covid-19 crisis and the Russian-Ukrainian war, which affected the real estate sector, with some areas that used to be better but now less active.

Mr. Ung Bun Huot, marketing director of PIXUI Real Estate locating at the outskirts of Phnom Penh, said in the morning of March 25 that so far, real estate transactions situation has been quieter and more difficult than during the government’s blockade of the country. Now there are problems with the sale of real estate, including land and houses in the suburbs.

“We are looking for ways and solutions happening as well,” he said. “However, if you look at the development situation of the developers, it continues without the company suspending or stopping activities, only the transactions activities are less than before.”

“The current state of the real estate sector has not changed significantly, and I do not have as many comments as some have suggested that it has been risen,” he said.

Mr. Bun Huot added that the real estate situation now continues to depend on local customers and investors while foreign investors seem to remain calm. Therefore, the flow of foreign investment in Cambodia remains low. “If it comes back, more people will have more income and will be able to buy more houses and land,” he added.

Rin Chantharith, CEO of DNZ Realty, also said that this year his company’s condo sales have also declined due to those who have already bought before Covid 19 or in 2020 and 2021.

“Even though sales are down, if you look at the price of condos, there is no decrease or a price drop, and if there is a lower price, customers who have bought in the past would be disappointed and can also affect the condo market,” he said.

Prime residential property sees record growth; ESG and metaverse assets in demand, says Knight Frank

Prime real estate is expected to thrive this year. There will also be opportunities in the ESG (environmental, social and corporate governance) sector, according to Knight Frank’s The Wealth Report 2022. However, taxation is one of the disruptors facing the industry, it warns.

The report aims to provide an annual assessment of how wealth creation is shaping investment markets while highlighting the opportunities and risks.

The panellists at the presentation of the report on March 3 included Knight Frank’s head of private office Rory Penn, global head of research Liam Bailey, The Wealth Report editor and head of rural research Andrew Shirley, The Wealth Report deputy editor Flora Harley, head of commercial research William Matthews, head of international residential research Kate Everett-Allen, private office partner Sarah May-Brown and head of UK residential Tim Hyatt.

The average value of luxury residential property increased by 8.4% in 2021, says the report, the highest annual increase since the Prime International Residential Index (PIRI 100) was launched in 2008.

“Of the markets tracked, only seven saw prices decline in 2021. We dive into the numbers pointing to the outperformers (44% growth in Dubai), the most expensive (you need US$34 million to access the top of the Monaco market) and the most in demand (53 nationalities own property in Provence, Europe’s most diverse market),” it adds.

During the online presentation, Harley said, “The standout story really was the movement of wealth into the prime residential property markets. Our prime international residential index, which benchmarks 100 markets around the world, saw record performance with an 8.4% growth year on year on average. And that’s the highest on record that we’ve seen since 2008.”

Penn said, “We’ve seen a lot of reassessment of housing needs from a number of wealthy individuals, as they sort of are no longer tethered to the office; they can now potentially move further away. And that’s had a big impact on demand. The Americas was the top performing region. We saw, on average, markets there increase by nearly 13%.”

“London is seeing growth. The prime market is up by 2% to 3% [depending on where you are in the city]. It has been a slow market over the past few years. In the last year, we have seen positive growth that isn’t rapid. But there is certainly an increasing confidence in the market,” said Harley.

“We’ve also seen renewed interest in commercial sectors that have been hit hardest by the pandemic, be that offices, hotels and retail.”

Source: The Edge Markets

អចលនទ្រព្យបម្រើទេសចរណ៍ខេត្តសៀមរាបរំពឹងសន្ទុះឡើងវិញ

ដោយៈ សុផារី

សៀមរាបៈ កំណើនទេសចរ នឹងជំរុញតម្រូវការអចលនទ្រព្យនៅសៀមរាបបានងើបឡើងវិញច្រើន ពេលដែលការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែរួចរាល់ និងភាពជោគជ័យលើការគ្រប់​គ្រងជំងឺកូវីដ១៩របស់រាជរដ្ឋាភិបាលកម្ពុជា។

អ្នកជំនាញមើលឃើញពីឱកាស នៃការស្ទុះងើបខ្លាំងនៃអច​លនទ្រព្យ ដែលបម្រើឱ្យវិស័យទេសចរណ៍ បន្ទាប់ពីការបន្ធូរបន្ថយវិធានការសុខាភិបាល កាលពីពាក់កណ្តាលខែមីនាកន្លងមក។

លោក កែវ សុធារ៉ា នាយកប្រតិបត្តិ KW សៀមរាប បានមានប្រសាសន៍តាមប្រព័ន្ធតេឡេក្រាម កាលពីថ្ងៃទី២៥ ខែមីនានេះថា សកម្មភាពទិញលក់នៅខេត្តសៀមរាប មានការប្រសើរច្រើននៅត្រីមាសទី១ក្នុងដើមឆ្នាំ២០២២ បើប្រៀបធៀបជាមួយកំឡុងពេលវេលាដូចគ្នា ក្នុងឆ្នាំ២០២១។

លោកសុធារ៉ាបញ្ជាក់ថា “នៅដើមឆ្នាំ២០២២នេះ សកម្មភាពផ្នែកអចលនទ្រព្យ បម្រើឱ្យវិស័យទេសចរណ៍ មានភាពមមាញឹកគួរសម ដូចជាសកម្មភាពក្នុងការជួល ទិញ លក់ Boutique សណ្ឋាគារ ផ្ទះសំណាក់ និងដីធំៗ សម្រាប់ការសាងសង់រីសតជាដើម”។

កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២កន្លងមក រាជរដ្ឋាភិបាលបានប្រកាស លុបចោលនូវលក្ខខណ្ឌមួយចំនួន សម្រាប់អ្នកដំណើរមកពីបរទេស ដោយមិនតម្រូវឱ្យមានការបង្ហាញ លទ្ធផលតេស្ត PCR និងមិនមានការធ្វើតេស្តរហ័ស ពេលមកដល់ប្រទេសកម្ពុជាទៀតទេ ហើយបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ នូវការផ្តល់ទិដ្ឋាការ ពេលមកដល់សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់។

សម្តេចតេជោលើកឡើងថា ការសម្រួលលើការងារនេះ ដើម្បីទាក់ទាញការធ្វើវិនិយោគ និងសម្រួលទៅឱ្យអ្នកដែលធ្វើធុរកិច្ចដែលមកទេសចរណ៍នៅកម្ពុជា ដែលនេះជាចំណុចដែលយើងទាំងអស់គ្នា ត្រូវតែបន្តក្នុងការធ្វើសកម្មភាពឆ្ពោះទៅមុខ ដើម្បីគោលដៅនៃការអភិវឌ្ឍរៀនរស់ជាមួយនឹងកូវីដ ១៩។

លោកសុធារ៉ាលើកឡើងថា តាមរយៈការបន្ឋូរបន្ថយការធើ្វដំណើររបស់ជនបរទេសចូលមកកាន់កម្ពុជា ពិតណាស់វាជាឱកាសជម្រុញវិនិយោគបរទេស មកវិនិយោគនៅកម្ពុជា ដោយសាររដ្ឋាភិបាលបានផ្តល់ភាពច្បាស់លាស់ ទៅលើអ្នកវិនិយោគទុន ដោយគ្មានការបិទប្រទេសបន្តទៀត។

លោកបានមានប្រសាសន៍បន្តថា ម្យ៉ាងទៀត រដ្ឋាភិបាលបានសម្រេច ការចាក់វាក់សាំងទៅលើប្រជាពលរដ្ឋ ស្ទើរ១០០ភាគរយ ទាំងដូសមូលដ្ឋាន និងដូសជម្រុញ។ លើសពីនេះទៅទៀត បើប្រៀបធៀបក្នុងតំបន់អាស៊ាន ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ដែលផ្តល់ភាពច្បាស់លាស់ទាក់ទងកំលាំងពលកម្ម៕

សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់ឧស្ម័នហ្គាស ដោយកាត់បន្ថយប្រើហ្គាសរុស្ស៊ី

ដោយៈសុខុម

ព្រុចសែលៈ សហរដ្ឋអាមេរិក នឹងធ្វើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ LNG (ហ្គាស) រហូតដល់ទៅ ១៥ពាន់លានម៉ែត្រគូប ដល់ទីផ្សារសហភាពអឺរ៉ុប នៅឆ្នាំ២០២២នេះ ខណៈអឺរ៉ុបកំពុងស្វះស្វែង ផ្តាច់ខ្លួនចេញ ពីការផ្គត់ផ្គង់ឧស្ម័នហ្គាសរបស់រុស្ស៊ី។ នេះបើយោងតាមព័ត៌មានដ៏សំខាន់ដែលផ្តល់ដោយសេតវិមាន។

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃសុក្រ ទី២៥ ខែមីនា នឹងប្រកាសពីការបង្កើតក្រុមការងារមួយនៅថ្ងៃសុក្រដដែល ដើម្បីកាត់បន្ថយការពឹងផ្អែករបស់អឺរ៉ុប លើឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី បន្ទាប់ពីប្រទេសរុស្ស៊ី បានបញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន។

គណៈកម្មការអឺរ៉ុប ក៏នឹងធ្វើការជាមួយបណ្តាប្រទេសសហភាពអឺរ៉ុបផងដែរ ដើម្បីធានាថាពួកគេអាចទទួលបាន ឧស្ម័នហ្គាស LNG បន្ថែមប្រមាណ៥០ពាន់លានម៉ែត្រគូប រហូតដល់ឆ្នាំ២០៣០យ៉ាងតិច។

សហភាពអឺរ៉ុប បានបង្កើនកិច្ចខិតខំប្រឹងប្រែងរួចហើយ ដើម្បីទទួលបានឧស្ម័នហ្គាស LNG បន្ថែមទៀត បន្ទាប់ពីការចរចាជាមួយប្រទេសអ្នកផ្គត់ផ្គង់មួយចំនួន ដែលជាលទ្ធផល ការផ្គត់ផ្គង់ឧស្ម័នហ្គាស នឹងសម្រេចបានរហូតដល់ ទៅ១០ពាន់លានម៉ែត្រគូបកាលពីខែមករា។

នៅក្នុងខែដដែលនោះ ការចែកចាយរបស់សហរដ្ឋអាមេរិក បានកើនឡើង ដល់៤,៤ពាន់លានម៉ែត្រគូប ដែលកើនឡើងទ្វេដងបើធៀបនឹងចំនួនធម្មតាសម្រាប់ខែមករា។

ប្រហែល១០%នៃតម្រូវការឧស្ម័នហ្គាស របស់សហភាពអឺរ៉ុប ត្រូវបានបំពេញដោយផលិតកម្មក្នុងស្រុក។
ជាធម្មតា ប្រទេសរុស្ស៊ីបានផ្គត់ផ្គង់ប្រហែល៤១% នៃតម្រូវការសរុបរបស់សហភាពអឺរ៉ុប៕ Reuters៕

បន្លែធម្មជាតិដាំជាមួយទឹកក្នុងលក្ខខ័ណ្ឌអាកាសធាតុដ៏ត្រជាក់ត្រូវបានចែកចាយនៅទីក្រុងភ្នំពេញ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនសុខាអូតែលបាន និងកំពុងវិនិយោគដដាំបន្លែផ្គត់ផ្គង់ទីផ្សារក្រុងភ្នំពេញ ក្នុងមួយថ្ងៃប្រមាណ១០០០គីឡូ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកមុំ ដែន ​អនុប្រធានកសិដ្ឋានដាំដុះបន្លែលើភ្នំបូកគោ បានឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ក្រុមហ៊ុនសុខាបានវិនិយោគផ្ទៃដីដាំបន្លែជិត១០ហិកតានេះ បែងចែកជាពីរផ្នែក គឺបន្លែដាំលើទឹកចំនួន៦ហិកតា និងបន្លែដាំលើដីចំនួនជាង៣ហិកតា។

លោកបន្ថែមដូច្នេះថា “ការដាំដុះ គឺយើងដាំស្របតាមស្តង់ដារ GAP យើងដាំដោយមិនប្រើថ្នាំឬជីគីមី គឺយើងដាំតាមបច្ចេកទេសទំនើប”។

លោកមុំ ដែនបានបន្តឲ្យដឹងថា នៅក្នុងកសិដ្ឋាននេះ មានដាំដូចជា បន្លែស្លឹក មានចំនួន ៣០មុខ ក្នុងនោះបន្លែសាឡាត់ មាន ១០មុខ(បន្លែសាឡាត់អឺរ៉ុប…) ប្រភេទស្ពៃ មាន ៥មុខ ហើយក៏មានដាំសណ្តែក ប៉េងប៉ោះ ម្ចេសប្លោក ការ៉ុត ឆៃថៅជាដើម។ ចំពោះរយៈពេលដាំ សម្រាប់បន្លែស្លឹក អាចប្រមូលផលបានត្រឹម ២៥ថ្ងៃ ទៅ ៣៥ថ្ងៃបន្ទាប់ពីថ្ងៃដាំ។ ចំណែកបន្លែផ្លែ ប្រើពេលចន្លោះពី ៥០ថ្ងៃទ ៧០ថ្ងៃ ទៅតាមប្រភេទបន្លែ។

បន្លែទាំងនេះ ត្រូវបាននាំចេញចែកចាយទៅក្រុងភ្នំពេញ កំពង់សោម និងខេត្តសៀមរាប។

បើតាមលោក មុំ ដែន សម្រាប់តែក្រុងភ្នំពេញ ការផ្គត់ផ្គង់ក្នុង១ថ្ងៃជាង១តោន ទៅតាមផ្សារទំនើប និងកន្លែងលក់បន្លែសរីរាង្គ ទូទាំងរាជធានីភ្នំពេញ។ ចំណែកប្រហាក់ប្រហែល នឹងតម្លៃលក់នៅលើទីផ្សារដែរ។

ប​ន្លែទាំងនេះ ត្រូវបានផ្គត់ផ្គង់នៅគ្រប់ទីតាំង សណ្ឋាគារសុខាទាំងអស់ ដើម្បីសុវត្ថិភាពជូនភ្ញៀវដែលចូលស្នាក់នៅ និងបរិភោគអាហារមានរសជាតិឆ្ងាញ់ និងមានសុវត្ថិភាពសំេាប់សុខភាព៕

ផ្លូវ៣៨ខ្សែតំលៃ១៦០លានដុល្លានៅខេត្តសៀមរាបនឹងសម្ពោធជាផ្លូវការក្នុងពេលឆាប់ៗនេះ

ដោយ: ម៉ាលីស

សៀមរាប: យោងតាមរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៥ ខែមិនាឆ្នាំ២០២២ បានបង្ហាញពីសោភ័ណភាពនៃផ្លូវ៣៨ខ្សែ បន្ទាប់ពីធ្វើការស្ថាបនារួចរាល់១០០% កំពុងរង់ចាំការសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗនេះហើយ។

បន្ទាប់ពីសម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ ប្រវែង១០៦,៤២៤គីឡូម៉ែត្រ កា លពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ពេលនេះផ្លូវទាំង ៣៨ខ្សែបានសាងសង់ បំពាក់ភ្លើងបំភ្លឺ កាមេរ៉ាសុវត្ថិភាព និងភ្លើងសញ្ញាចរាចររួចរាល់១០០% ចំណាយថវិកាសរុបប្រមាណ ១៦០លានដុល្លារ ត្រៀមនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនាពេលដ៏ខ្លីខាងមុខ។

ក្រោយពេលសាងសង់រួច ក្រុមការងារបានសម្អាតបរិស្ថាន រៀបចំតុបតែង កែលម្អបន្ថែមទៀតក្នុងការ លើកកម្ពស់សោភណ្ឌភាពទីក្រុងឱ្យសម ជាទីក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ដើម្បីជាភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកំសាន្តនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែររបស់យើង ក៏ដូចជាថ្ងៃសំរាកនានាផងដែរ។

ផ្លូវទាំងនេះ ជាសរសៃឈាមដ៏រស់រវេីក ក្នុងការបង្កេីនសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារ ក្នុងការរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ បានមួយចំណែកទៀតផងដែរ ។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តសៀមរាប សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ តាមបណ្តោយផ្លូវទាំង ៣៨ខ្សែ ក៏ដូចជាសាធា​រណជនទាំងអស់សូមចូលរួមថែរក្សាអនាម័យ សោភណ្ឌភាព ពិសេ​សសូមកុំយកចិញ្ចើមផ្លូវធ្វើជាចំណតដើម៕