រដ្ឋាភិបាលកម្ពុជា ថៃនឹងបើកច្រកព្រំដែនអន្តរជាតិថ្មីមួយនាពេលឆាប់ៗខាងមុខនេះ

ដោយ: ម៉ាលីស

ភ្នំពេញ: លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសក្រសួង ដើម្បីពិនិត្យគម្រោងសាងសង់ច្រកព្រំដែនអន្តរជាតិថ្មដា ដើម្បីបើកច្រកព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ។

រាជរដ្ឋាភិបាលគ្រោងនឹងបើកច្រកនេះ តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមមាន អគារអន្តោប្រវេសន៍ អគារគយ និងរដ្ឋាករសម្រាប់ត្រួតពិនិត្យរួម ចំណតសម្រាប់ផ្ទេរទំនិញឆ្លង កាត់ ‌‌ឃ្លាំងទីលានកុងទីន័រ និងអគាររដ្ឋបាល និងសំណង់អគារអន្តេវាសិកដ្ឋាន ដើម្បីបើកឱកាសឱ្យបានទូលំទូលាយ ដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិ​ជ្ជកម្មឆ្លងកាត់ដែន ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរសំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៃប្រជាជាតិទាំងពីរផងដែរ។

ច្រកនេះមានទីតាំងស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ជាប់ព្រំដែនជាមួយខេត្តត្រាត ប្រទេសថៃ។

ការបើកច្រកព្រំដែនអន្តរជាតិថ្មី រវាងកម្ពុជា-ថៃ មួយនេះ រំពឹងថានឹងបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរថែមមួយកំរិតទៀត៕

រដ្ឋាភិបាលចិនបន្ធូរបន្ថយលក្ខខ័ណ្ឌដើម្បីសង្រ្គោះវិស័យអចលនទ្រព្យរបស់ខ្លួនឡើងវិញ

ដោយៈសុខុម

ហុងកុង: រដ្ឋាភិបាលរបស់មហាយក្សចិន បានចេញចំណាត់ការបន្ធូរបន្ថយដោយអនុញ្ញាត ឱ្យបណ្ដាក្រុមហ៊ុនអចលនទ្រព្យ ប្រើប្រាស់លុយបានពីការលក់ Presale (លក់មុនគម្រោងបញ្ចប់) ពីគម្រោងលំនៅដ្ឋាននានាដើម្បីសម្រាលវិបត្តិសាច់ប្រាក់ក្នុងវិស័យអចលនទ្រព្យ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Cailianshe បានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១០ កុម្ភៈ ថា បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ចិន ត្រូវបានអនុញ្ញាត ឱ្យលក់គម្រោងមុនពេលគម្រោងបញ្ចប់ (Presale) ប៉ុន្តែត្រូវបានតម្រូវឱ្យទុកលុយទាំងនោះ ក្នុងគណនីរក្សាទុកដោយភាគីទី៣ (Escrow Account)។ ប្រាក់ដែលរក្សាទុកក្នុងគណនីបែបនេះ ត្រូវមានចំនួនស្មើនឹង៥០%ទៅ៧០នៃប្រាក់បានពី Presale របស់ក្រុមហ៊ុនអភិវឌ្ឍន៍។

ក្នុងឆ្នាំ២០២១ ចំពេលមានការភ័យខ្លាចថា បញ្ហាបំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ខ្នាតយក្សរបស់ចិន China Evergrande Group នឹងរីករាលដាលពាសពេញ វិស័យអចលនទ្រព្យក្នុងប្រទេសចិន រដ្ឋបាលខេត្ត ក្រុងនានារបស់ចិនជាច្រើន បានចាត់វិធានការទប់ស្កាត់ មិនឱ្យមានការដកលុយចេញពីគណនី Escrow Account ឡើយ ហើយចំណុចនេះបានធ្វើ ឱ្យគម្រោងមួយចំនួនជាប់គាំងកណ្ដាលទី ហើយក្រុមហ៊ុនអភិវឌ្ឍន៍នានាក៏ខ្វះសាច់ប្រាក់។

គេហទំព័រព័ត៌មានហិរញ្ញវត្ថុ Cailianshe បានចុះផ្សាយថា ពេលនេះវិធានការទប់ស្កាត់ មិនឱ្យដកប្រាក់ពីគណនី Escrow Account ត្រូវបានបន្ធូរបន្ថយហើយ ដោយអនុញ្ញាតឱ្យក្រុមហ៊ុនអភិវឌ្ឍន៍នានា ដកប្រាក់បានច្រើន និងងាយស្រួលជាងមុន។

វិស័យអចលនទ្រព្យក្នុងប្រទេសចិន បានទទួលរងវិបត្តិធ្ងន់ធ្ងរ បន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ China Evergrande Group ប៊ិះនឹងក្ស័យធន ដោយសារជួបវិបត្តិសាច់ប្រាក់ និងគ្មានលុយសងបំណុល។

ដោយធ្លាប់តែជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលលក់គម្រោងដាច់ជាងគេនៅប្រទេសចិន ពេលនេះវាបានក្លាយជាក្រុមហ៊ុនអចលនទ្រព្យដែលជំពាក់បំណុលច្រើនជាងគេបំផុតក្នុងពិភពលោក ជាមួយនឹងបំណុលសរុបរហូតដល់ទៅ៣០០ពាន់លានដុល្លារអាមេរិក៕  Reuters៕

សម្តេចតេជោៈសហព័ន្ធសន្តិភាពពិភពលោក និងក្រុមប្រឹក្សាវប្បធម៌អាស៊ី កំពុងរៀបចំសួនសន្តិភាពមេគង្គនៅកម្ពុជា

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ជាដំណឹងដ៏ល្អមួយ ដោយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងឲ្យដឹងថា សហព័ន្ធសន្តិភាពពិភពលោក និងក្រុមប្រឹក្សាវប្បធម៌អាស៊ី កំពុងរៀបចំសួនសន្តិភាពមេគង្គនៅកម្ពុជា។

សម្តេចតេជោហ៊ុន សែនបានថ្លែងក្នុងកិច្ចប្រជុំកំពពូលពិភពលោកបានមានប្រសាសន៍ក្នុងកិច្ចប្រជុំកំពូលពិភពលោក នៅសាធារណៈរដ្ឋកូរ៉េនាព្រឹកថ្ងៃទី១១ កុម្ភៈនេះ ដោយបានបង្ហាញនូវក្តីរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការរៀបចំឱ្យមានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក។ ស   ម្តេចតេជោបានបន្តថា មេដឹកនាំទាំងអស់ដែលមានវត្តមាន ក្នុងកិច្ចប្រជុំកំពូលសន្តិភាពឆ្នាំ២០២២ គឺជាវត្តមានដ៏សំខាន់ ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពសម្រាប់ឧបទ្វីបកូរ៉េ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ជាភាពចាំបាច់ណាស់សម្រាប់មេដឹកនាំពិភពលោក ក្នុងការចែករំលែកទស្សនៈ សម្រាប់ស្វែងរកសន្តិភាពឧបទ្វីបកូរ៉េ”។ សម្តេចតេជោក៏បានលើកពីបទពិសោធន៍  ពន្លត់ភ្លើងសង្គ្រាមនៅកម្ពុជាថា គេមិនអាចយកសង្គ្រាមទៅពន្លត់សង្គ្រាមបាននោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ក្នុងនាមជាមេដឹកនាំរបស់កម្ពុជា សម្តេចមិនដែលគិតថា យកសង្គ្រាម ទៅបញ្ចប់សង្គ្រាមបាននោះឡើយ”។

សម្តេចតេជោ ហ៊ុន សែនបានថ្លែងថា អង្គការសហប្រជាជាតិប្រើថវិកាជាង២ពាន់លានដុល្លារ តែមិនអាចបញ្ចប់សង្គ្រាមនៅកម្ពុជាបាននោះឡើយ ជាហេតុនាំឱ្យសម្តេចដាក់ចេញនយោបាយឈ្នះឈ្នះ។ សម្តេចតេជោបាន​បន្តថា សន្តិភាពដែលកម្ពុជារកបាននៅចុងឆ្នាំ១៩៩៨ ជាសន្តិភាព ជាការឯកភាពមួយរបស់កម្ពុជា ដែលមិនដែលមានឡើយ ក្នុងប្រវត្តិសាស្ត្រកម្ពុជាយ៉ាងហោចណាស់ ៥០០ឆ្នាំចុងក្រោយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជម្លោះឧបទ្វីបកូរ៉េ គឺជារឿងដ៏ស្មុគស្មាញ ដែលទាមទារឱ្យមានការដាក់ចេញនូវទស្សនៈវិស័យ គំនិតនានា ដើម្បីបញ្ចប់ជម្លោះនេះ៕

វិភាគ: តើស្ថានភាពទីផ្សារអចលនទ្រព្យនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកនឹងវិវឌ្ឍន៍បែបណាក្នុងឆ្នាំ២០២២នេះ?

ដោយៈសុខុម

អន្តរជាតិៈ ឆ្នាំ២០២១ គឺជាឆ្នាំដែលនាំមកនូវការផ្លាស់ប្តូរយ៉ាងធំសម្បើម ខណៈបណ្ដារដ្ឋាភិបាល ម្ចាស់អាជីវកម្ម និងសហគមន៍អន្តរជាតិបន្តព្យាយាមដោះស្រាយបញ្ហាប្រឈមនានា ដែលបង្កើឡើងដោយវិបត្តិកូវីដ-១៩។

ការផ្លាស់ប្តូរនេះ ក៏កើតមានយ៉ាងប្រាកដផងដែរ នៅក្នុងវិស័យអចល​នទ្រព្យ ដែលអ្នកកាន់កាប់អចលនទ្រព្យ និងវិនិយោគិននៅអាស៊ី-ប៉ាស៊ីហ្វិក កំពុងប្រឹងប្រែងរិះរកវិធីសម្របខ្លួន ដើម្បីជំរុញកំណើនក្នុងឆ្នាំខាងមុខ។

ពេលនេះមជ្ឈដ្ឋានទូទៅ ជាពិសេសអ្នកនៅក្នុងវិស័យអចលនទ្រព្យកំពុងចោលក្រសែភ្នែកសម្លឹងមើលថា តើស្ថានភាពទីផ្សារនាថ្ងៃអនាគត នឹងវិវឌ្ឍន៍ ទៅជាបែបណាសម្រាប់ឆ្នាំ២០២២ និងហួសពីនេះ។

យោងតាមរបាយការណ៍មួយដែលមានឈ្មោះថា “ទស្សនវិស័យទីផ្សា​រអចលនទ្រព្យអាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០២២” (2022 Asia Pacific Real Estate Market Outlook) របស់ក្រុមហ៊ុនផ្ដល់សេវាអចលនទ្រព្យខ្នាតយក្សរបស់សហរដ្ឋអាមេរិក CBRE បានបង្ហាញថា ទស្សនវិស័យសម្រាប់ទីផ្សារអចលនទ្រព្យ ប្រភេទពាណិជ្ជកម្មនៅអាស៊ី-ប៉ាស៊ីហ្វិក បង្ហាញសញ្ញាវិជ្ជមានគួរឱ្យសាទរ។

របាយការណ៍នេះ បានធ្វើការវិភាគកាន់តែស៊ីជម្រៅ ទៅលើការព្យាករអំពីទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់ ព្រមទាំងទស្សនវិស័យអំពីនិន្នាការសំខាន់​ៗ និងឱកាសទទួលបានកំណើន ក្នុងវិស័យការិយាល័យ វិស័យឧស្សាហកម្ម & ភ័ស្តុភារ វិស័យលក់រាយ និងវិស័យវិនិយោគផងដែរ។

*សេដ្ឋកិច្ចបន្តស្ទុះងើបឡើង
ទោះបីជាលេចឡើងនូវវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីយ៉ាងណាក្ដី ក៏កំនើនសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក បានចាប់ផ្ដើមមានសភាពប្រក្រតី និងវិលទៅរកកម្រិតមុន ពេលផ្ទុះវិបត្តិកូវីដ-១៩ ជាបណ្ដើរៗហើយ ជាមួយក្ដីរំពឹងទទួលបានកំណើនសេដ្ឋកិច្ច ជាបន្តបន្ទាប់ពេញមួយឆ្នាំ ដែលនាំមុខដោយកំណើនយ៉ាងធំ នៅក្នុងប្រទេសឥណ្ឌា និងចិនដីគោក។

ក្ដីរំពឹងចំពោះអតិផរណា ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក មានខុសៗគ្នា។ កម្រិតតម្លៃទំនិញ និងសេវាកម្មក្នុងតំបន់ គឺនៅថេរគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២១ ហើយអតិផរណាភាគច្រើន ស្ថិតក្នុងជួររដ្ឋាភិបាល។

ការបញ្ចុះអត្រាការប្រាក់ទូទាំងតំបន់ ទំនងជានឹងនៅតែបន្ត ពេលដែលរដ្ឋាភិបាលនានា ស្វះស្វែងផ្តល់លក្ខខណ្ឌគាំទ្រ សម្រាប់ការស្ទុះងើបនៃសេដ្ឋកិច្ចក្នុងឆ្នាំ២០២២។

ទន្ទឹមនឹងនេះ ការរាំងស្ទះដល់ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោកដោយសារវិបត្តិកូវីដ-១៩ បានបណ្តាលឱ្យថ្លៃដឹកជញ្ជូនហក់ឡើងកា​លពីឆ្នាំមុន។

យោងតាមការរំពឹងទុក ការរាំងស្ទះដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ក្នុងតំបន់នឹងនៅតែបន្តកើតមានក្នុងឆមាសទី១ ដើមឆ្នាំ២០២២ ប៉ុន្តែវានឹងវិលទៅរកភាពប្រក្រតីឡើងវិញបន្តិចម្តងៗ ចាប់ពីឆមាសទី២ទៅ ហើយទន្ទឹមនេះតម្លៃដឹកជញ្ជូន ក៏ទំនងជាធ្លាក់ចុះផងដែរនៅក្នុងឆ្នាំនេះ។

*វិស័យបច្ចេកវិទ្យា និងសេវាកម្មហិរញ្ញវត្ថុ នឹងជំរុញតម្រូវការការិយាល័យ
តម្រូវការការិយាល័យនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានងើបឡើងគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២១។

យោងតាមការព្យាករបានបង្ហាញថា សកម្មភាពជួលនឹងកើនឡើងរហូតដល់១០%នៅឆ្នាំនេះ នៅពេលក្រុមហ៊ុននានា មានទំនុកចិត្តក្នុងការវិលចូលការិយាល័យវិញ និងការអនុវត្តការធ្វើការងារខ្លះវេនគ្នាពីផ្ទះខ្លះ និងនៅការិយាល័យខ្លះ។

ទោះជាយ៉ាងណា វានឹងមិនឈានដល់កម្រិត មុនពេលផ្ទុះវិបត្តិកូវីដ-១៩ ឡើយដោយសារថា ចិនដីគោក ទទួលបានកំណើនខ្ពស់ មិនធ្លាប់មានជាប្រវត្តិសាស្ត្ររួចទៅហើយ នៅក្នុងឆ្នាំ២០២១ ហើយសកម្មភាពក្នុងទីផ្សារចាស់ទុំជាច្រើនត្រូវបានរំពឹងថា នឹងមានសភាពស្ងប់ស្ងាត់ ដោយសារការផ្គត់ផ្គង់មានកម្រិត។

វិស័យបច្ចេកវិទ្យាបានវ៉ាដាច់ហិរញ្ញវត្ថុ ក្លាយជាកម្លាំងចលករដ៏សំខាន់ នៅក្នុងការជំរុញកំណើនតម្រូវការ ការិយាល័យក្នុងឆ្នាំ២០២១។ នៅឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យា ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម និងក្រុមហ៊ុនអភិវឌ្ឍន៍សូហ្វវែរ នឹងពង្រីកអាជីវកម្មច្រើនជាងគេ។

ទន្ទឹមនេះតម្រូវការជួលការិយាល័យ ពីសំណាក់ក្រុមហ៊ុនវេជ្ជសាស្ត្រនានា ក៏នឹងកើនឡើងផងដែរ។ នៅក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់​រងត្រូវបានរំពឹងថានឹងជំរុញតម្រូវការការិយាល័យ។

*តម្រូវការកន្លែងស្តុកអីវ៉ាន់ត្រជាក់កើនឡើងខ្ពស់
យោងតាមអ្នកជំនាញបានរំពឹងទុកថា ឆ្នាំ២០២២នឹងក្លាយជាឆ្នាំដ៏រឹងមាំមួយទៀត សម្រាប់វិស័យអចលនទ្រព្យ ប្រភេទឧស្សាហកម្មក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

អាជីវកម្ម E-Commerce នឹងបន្តជំរុញតម្រូវការ កន្លែងស្តុកអីវ៉ាន់ ប៉ុន្តែវិស័យដឹកជញ្ជូនគ្រឿងទេស វិស័យផលិតកម្មចំណីអាហារ និងវិស័យឱសថ នឹងជំរុញកំណើនខ្ពស់ជាងគេ។ ចំណុចនេះ នឹងធ្វើឱ្យតម្រូវការកន្លែងស្តុកអីវ៉ាន់ត្រជាក់ មានគុណភាពកើនឡើងខ្ពស់ ខណៈកន្លែងស្តុកអីវ៉ាន់បែបនេះ មិនទាន់ឈានដល់កម្រិតស្តង់ដារនៅឡើយ នៅប្រទេសជាច្រើនក្នុងតំបន់។

*ទីផ្សារលក់រាយកំពុងវិលទៅរកភាពប្រក្រតីឡើងវិញ
ខណៈការលេចឡើងនូវវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី “អូមីក្រុង” កាលពីចុងឆ្នាំ២០២១ បានធ្វើឱ្យទស្សនវិស័យទីផ្សារលក់រាយ កាន់តែមានភាពស្រពិចស្រពិលបន្ថែមទៀត មានក្ដីរំពឹងថា តម្រូវការប្រើប្រាស់នឹងវិលទៅរកភាពប្រក្រតីឡើងវិញនៅឆ្នាំនេះ ជាពិសេសផ្នែកភេសជ្ជៈ & ចំណីអាហារ និងការកម្សាន្ត។

ទីតាំងល្អ នឹងក្លាយជាចំណុចផ្ដោតដ៏សំខាន់ សម្រាប់អ្នកលក់រាយ ដែលកំពុងសម្លឹងរកឱកាសពង្រីកអាជីវកម្ម ខណៈទីផ្សារផ្ដល់ការអនុគ្រោះដល់អ្នកជួលអំឡុងវិវត្តិកូវីដ-១៩។ អ្នកលក់រាយ នឹងព្យាយាមចរចាសុំបញ្ចុះថ្លៃឈ្នួលកាន់តែទាប និងរកទីតាំងកាន់តែល្អ។

ទោះជាយ៉ាងណា វិវត្តិកូវីដ-១៩ នឹងបន្តធ្វើឱ្យអ្នកលក់រាយអល់​អែកសម្រាប់រយៈពេលខ្លី ដោយពួកគេមួយចំនួនធំ ហាក់មានការប្រុងប្រយ័ត្នខ្ពស់ មុននឹងសម្រេចចិត្តពង្រីកអាជីវកម្មទ្រង់ទ្រាយធំ។

*ការវិនិយោគនឹងកើនឡើងខ្ពស់មិនធ្លាប់មានជាប្រវត្តិសាស្ត្រ
យោងតាមការព្យាករ ឆ្នាំ២០២២ នឹងក្លាយជាឆ្នាំបំបែកកំណត់ត្រាសម្រាប់ទំហំវិនិយោគ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ពេលដែលទីផ្សារនៅតែមានសុទិដ្ឋិនិយម ដោយបណ្ដាវិនិយោគិន នៅមានដើមទុនគ្រប់គ្រាន់សម្រាប់ការវិនិយោគ។

ក្រុមហ៊ុនផ្ដល់សេវាអចលនទ្រព្យ CBRE បានព្យាករថា ទំហំវិនិយោគសរុបនឹងកើនឡើងពី៥% ទៅ១០% ដល់ប្រមាណ១៥០ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២២ ដែលជាចំនួនប្រចាំឆ្នាំខ្ពស់បំផុត មិនធ្លាប់មានជាប្រវត្តិសាស្ត្រសម្រាប់តំបន់។

សរុបមក ទស្សនវិស័យសម្រាប់ទីផ្សារអចលនទ្រព្យ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងឆ្នាំនេះគឺមានភាពល្អប្រសើរច្រើន ដោយគ្រប់វិស័យមានឱកាសទទួលបានកំណើនខ្ពស់៕ South China Morning Post៕

NagaCorp falls to US$147 million loss in 2021

NagaCorp, operator of NagaWorld in Phnom Penh, Cambodia, fell to a US$147 million loss in 2021, impacted by the lengthy closure of its integrated resort which limited casino operations to less than six months of the year.

The loss, down from a profit of US$102.3 million in 2020, followed a 74.3% decline in gross gaming revenue for the period. The group did, however, record positive Adjusted EBITDA of US$22.4 million for the year.

In publishing its FY21 results overnight, NagaCorp said it has continued to see reasonable traffic in the mass market segment – and particularly premium mass – due primarily to a “reasonably sized expatriate community and to some extent, visitors from East Asia (mainly from China, South Korea and Taiwan) patronising NagaWorld in search of entertainment.”
As a result, premium mass GGR declined by only 38.2% year-on-year to US$48.7 million compared with a 74.3% decline in Referral VIP to US$64.4 million. Mass table GGR fell 61.9% to US$66.5 million and EGM revenue by 46.6% to US$44.0 million.

NagaCorp also noted improving results through 4Q21 and into January 2022 following the reopening of casino operations on 15 September. NagaWorld was closed from 2 March 2021.

“Despite a significant drop in the Referral VIP business due to the travel restrictions in the region, our Net Gaming Revenue was not adversely impacted as a result of the stable demand from the Premium Mass and Mass Market segments,” the company said.

Preparatory works on NagaCorp’s US$3.5 billion Naga3 development are ongoing, with main building work due to begin in early 2023 following completion of the foundation, basements and ground floor.

Source: IAG

បុរីវិមានសំណាងទំហំ២៥ហិកតាចាប់ផ្តើមបុកគ្រឹះសាងសង់ផ្ទះអាជីវកម្មដំណាក់កាលដំបូង

ដោយៈគង់ សូរិយា

ភ្នំពេញៈ ស្ថិតនៅក្បែរបឹងធម្មជាតិ ជាមួយនឹងរចនាបទសំណង់ស៊ីវិល័យសមស្របតាមនិន្នាការ និងរសនិយមរបស់អភិជនសម័យថ្មី “បុរីវិមានសំណាង” បានបើកការដ្ឋានបុកគ្រឹះសាងសង់ផ្ទះអាជីវកម្មដំណាក់កាលដំ
បូងជាផ្លូវការហើយ ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធាន KW Cambodia ដែលបានវិនិយោគបុរីលំនៅដ្ឋានបែបអភិជននេះ បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមយ៉ាងខ្លីថា នារសៀលថ្ងៃទី ១០ កុម្ភៈ ២០២២ យើងខ្ញុំបានចាប់ផ្តើមបុកគ្រឹះសាងសង់ផ្ទះអាជីវកម្ម នៅក្នុងបុរីវិមានសំណាង ដើម្បីអាចបញ្ចប់ការសាងសង់ និងប្រគល់ជូនអតិថិរជន តាមការកំណត់។

បុរីវិមានសំណាង មានទីតាំងនៅលើមហាវិថីឈ្នះឈ្នះ មានចម្ងាយប្រមាណ ២៥០០ម ពីទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី។

លោកជំទាវឧកញ៉ាគង់ សំណាង អគ្គនាយិកាបុរីវិមានសំណាងបានមានប្រសាសន៍ថា បុរីវិមានសំណាង មានទំហំដីសរុបប្រមាណ២៥ហិចតា ដោយអភិវឌ្ឍន៍ជាផ្ទះអាជីវកម្ម វីឡាព្រីន វីឡាឃ្វីន វីឡាឃីង និងកំពុងរៀបចំអភិវឌ្ឍន៍ជាផ្ទះវីឡា រ៉ូយ៉ាល់ ដែលផ្ទះប្រភេទនេះ ផ្ដោតទៅលើអតិថិជន ដែលមានប្រាក់ចំណូលខ្ពស់បែបអភិជន។
លោកជំទាវបន្តថា ”អ្វីដែលជាចំនុចពិសេសរបស់បុរីវិមានសំណាង គឺស្ថិតនៅទីតាំង ដែលមានសក្ដានុពល ដូចជាមានទីតាំងបុរីគឺស្ថិតនៅលើផ្លូវមេ ជាផ្លូវធំ ហើយមួយវិញទៀត នៅក្នុងគម្រោងក៏មានរៀបចំជាសួនច្បារធំៗ ផ្លូវធំៗ មានក្លឹបហាត់ប្រាណ សួនកុមារ និងជាពិសេសរាល់ផ្ទះរបស់វីឡាឃ្វីន និងវីឡាឃីង សុទ្ធតែបែរទៅរកមាត់ទឹក ដែលផ្ទះប្រភេទនេះពិបាករកណាស់នៅក្នុងភ្នំពេញ”។

លោកជំទាវបន្ថែមថា បុរីវិមានសំណាង ដែលក្រុមហ៊ុនអភិវឌ្ឍន៍ឡើងមកនេះ គឺផ្ដោតទៅលើអតិថិជនកម្រិតមធ្យមឡើងទៅ ដោយសារតែក្នុងបុរីសង់ឡើងសុទ្ធតែជាវីឡា ដោយវីឡានីមួយៗសង់ឡើង ដោយផ្ចិតផ្ចង់ជាទីបំផុត។

ដើម្បីអបអរពិធីសែនបុកគ្រឹះផ្ទះអាជីវកម្ម បុរីវិមានសំណាងបានផ្តល់ជូននៅប្រម៉ូសិនពិសេស ដោយរាល់ការទិញផ្ទះអាជីវកម្ម អតិថិជននឹងទទួលបានម៉ាស៊ីនត្រជាក់គ្រប់បន្ទប់ភ្លាមៗ។ ការផ្តល់ជូនចាប់ពីថ្ងៃនេះ ដល់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ2022។
ទំនាក់ទំនងមកឥលូវនេះ ដើម្បីទទួលបាននូវទីតាំងពិសេសមុនគេបង្អស់។ 095 96 2000 078 96 2000៕

តើក្រុមហ៊ុនថែរក្សាអចលនទ្រព្យជំនួសមានទម្រង់ និងមានសារៈសំខាន់បែបណាក្នុងការលើកកំពស់វិស័យនេះ?

ដោយៈវិវត្តន៍

ភ្នំពេញៈ ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស ឬបរធនបាល ជាប្រភេ​ទសេវាកម្មថ្មីមួយ ទើបត្រូវបានបង្កើតឡើង ដែលស្ថិតក្រោមការគ្រប់​គ្រងដោយនិយ័តករបរធនបាលកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អ្នកជំនាញមើលឃើញថា វិស័យបរធនបាលកិច្ចនេះនឹងជំរុញការវិនិយោគបរទេសមកទិញអចលនទ្រព្យកាន់តែច្រើននៅកម្ពុជា។​

នាយកប្រតិបត្តិក្រុមហ៊ុន Zillion Trust PLC លោក ស៊ឹម ស៊ីសាវុត្ថារ៉ាបានមានប្រសាសន៍ឲ្យដឹងថា ការបង្កើតឱ្យមានប្រភេទសេវាកម្មបរធនបាលនេះ គឺដើម្បីសម្រួលដល់ជនបរទេសជាលក្ខណៈបុគ្គល ឬជាក្រុមហ៊ុន អាចមកទិញអចលនទ្រព្យនៅកម្ពុជា ដោយមិនបារម្ភរឿងបញ្ហាផ្លូវច្បាប់​។

យោងតាមច្បាប់របស់កម្ពុជា ជនបរទេសមិនត្រូវបានអនុញ្ញាតឱ្យកាន់កាប់ជាកម្មសិទ្ធករ លើអចលនទ្រព្យជាដីធ្លី និងផ្ទះជាប់ដីនោះទេ។

លោកថ្លែងថា “បរធនបាល ជាដំណោះស្រាយមួយ ក្នុងចំណោមដំណោះស្រាយដទៃទៀត ដែលអាចឱ្យជនបរទេសទិញអចលនទ្រព្យនៅកម្ពុជាបានដោយស្របច្បាប់”។ លោកបន្តថា “តាមរយៈបរធនបាលនេះ គឺយើងអាចឈរឈ្មោះជាកម្មសិទ្ធិករឱ្យបុគ្គល ឬជាក្រុមហ៊ុនដល់បរទេស”។

លោកពន្យល់បន្ថែមថា កត្តានេះហើយ បានបង្កើតឱ្យមានក្រុមហ៊ុនបរធនបាល ឬក្រុមហ៊ុនថែរក្សាទ្រព្យជំនួស ដោយសារយើងមើលឃើញពីសក្តានុពល ហើយទីផ្សារក្នុងវិស័យនេះក៏មានទំហំធំផងដែរ។

គិតមកទល់បច្ចុប្បន្ន មានក្រុមហ៊ុនបរធនបាលប្រហែល១០ក្រុមហ៊ុនហើយ ដែលបានបង្កើតឡើងនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការពីការទិញអចលនទ្រព្យរបស់ជនបរទេសនៅកម្ពុជា។

ក្រុមហ៊ុន Zillion Trust PLC គឺជាក្រុមហ៊ុនបរធនបាល មួយដែលបានចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទទួលស្គាល់ពេញលេញដោយនិយ័តករមូលបត្រកម្ពុជា (SERC) ដែលអាចជាតំណាងដ៏សក្តិសម​សម្រាប់​ជនបរទេសក្នុងការ​ទិញដី និងអចលនទ្រព្យផ្សេងៗ។

លោក ស៊ីសាវុត្ថារ៉ា ក្រុមហ៊ុន Zillion Trust PLC បានបើកដំណើរការជិត២ឆ្នាំហើយមកដល់បច្ចុប្បន្ន  ហើយក្រុមហ៊ុននេះកំពុងផ្តល់សេវាកម្ម២ធំៗ​ដូចជា ទី១ បរធនបាលបុគ្គល (personal trust) ជាសេវាផ្តល់លើការឈរឈ្មោះ ជាកម្មសិទ្ធិករឱ្យជនបរទេស ដែលចង់ទិញអចលនទ្រព្យដូចជាដីធ្លី និងផ្ទះ។ ទី២ គឺសេវាបរធនបាលពាណិជ្ជកម្ម (commercial trust) ជាការថែរក្សាទ្រព្យនៃគម្រោងវិនិយោគរួម។

ក្រុមហ៊ុនបរធនបាលដើរតួ ជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិឱ្យជនបរទេស ដោយគ្មានសិទ្ធិយកទៅលក់បន្តឡើយ ទោះជាដី ឬផ្ទះនោះជាឈ្មោះកម្មសិទ្ធិរបស់ក្រុមហ៊ុនក៏ដោយ ហើយការទិញដោយវិធីនេះ ជនបរទេសតែងមាន​ទំនុកចិត្តខ្ពស់៕

រដ្ឋាភិបាលគ្រោងនាំជ្រូករស់ទៅកាន់ទីផ្សារប្រទេសចិន ខណៈតាង៉ែនប៉ៃលិនកាន់តែមានសង្ឃឹម

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាននិងកំពុងត្រៀមលក្ខខណ្ឌបច្ចេកទេស និង សិក្សាពីការងារនានា ដើម្បីចរចាជាមួយភាគីប្រទេសចិន ឆ្ពោះទៅដល់កានាំចេញជ្រូករស់ របស់កម្ពុជាចូលទៅកាន់ទីផ្សារប្រទេសចិននាពេលខាងមុននេះ។

ការត្រៀមផែនការនេះ ធ្វើឡើងក្រោយពីកម្ពុជាទទួលបានជោគជ័យសម្រាប់ការផ្គត់ផ្គង់ជ្រូករស់ នៅក្នុងទីផ្សាររបស់ខ្លួន អស់រយៈពេលជាច្រើនខែមក។ នេះបើយោងតាម លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបញ្ជាក់ឲ្យដឹង។

លោកវេង សាខុន បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះការផ្គត់ផ្គង់ជ្រូកក្នុងប្រទេសកម្ពុជា គឺទទួលបានជោគជ័យ ដោយក្នុងរយៈពេល៣ខែចុងក្រោយនេះ ប្រទេសកម្ពុជាអាចផ្គត់ផ្គង់ជ្រូករស់ បាន១០០ភាគរយសម្រេចតាមផែនការកំណត់របស់រាជរដ្ឋាភិបាល ដែលមានបំណងកាត់បន្ថយការនាំចូលសត្វជ្រូកពីខាងក្រៅប្រទេស។

ផែនការរបស់ក្រសួងកសិកម្ម​​ នៅពេលខាងមុខក្នុងករណីកម្ពុជា នៅតែអាចមានសមត្ថភាព ផ្គត់ផ្គង់ជ្រូករស់បានដោយខ្លួនឯង លើសពី១០០ភាគរយ ផែនការបន្ទាប់គឺនាំចេញជ្រូក ទៅក្រៅប្រទេសនឹងចាត់ទុកថា ជាការងារធ្វើដោយដោយជំហានៗ។

យោងតាមរបាយការណ៍ ពីសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានឱ្យដឹងថា កម្ពុជាត្រូវការជ្រូករស់ប្រមាណ៨ ទៅ៩ពាន់ក្បាល ជារៀងរាល់ថ្ងៃ សម្រាប់ផ្គត់ផ្គង់ទូទាំងប្រទេស។ ចាប់ពីឆ្នាំ២០២១ ប្រទេសកម្ពុជា បានសម្រេចផ្អាក ការនាំចូលជ្រូករស់ពីប្រទេសថៃ និងវៀតណាម ដោយសារការចិញ្ចឹមក្នុងស្រុកកើនលើសតម្រូវការ។

ជាមួយគ្នានេះ ការនាំចេញមៀនប៉ៃលិនទៅកាន់ប្រទេសចិន ក៏មានសញ្ញាវិជ្ជមានបណ្តើរៗហើយផងដែរ៕

ទំហំកម្ចីក្នុងវិស័យអចលនទ្រព្យកើនឡើងដល់ ៦,៤ពាន់លានដុល្លារអាមេរិក

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ យោងតាមការិយាល័យឥណទានកម្ពុជា (CBC) ចេញផ្សាយកាលពីដើមសប្ដាហ៍នេះឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២១កន្លងទៅ កម្ចីអចលនទ្រព្យបានកើនឡើងដល់ ៦,៤ពាន់លានដុល្លារអាមេរិក ដែលទំហំនេះ បានកើនពីជាង៥ពាន់លានដុល្លារអាមេរិក ក្នុងដំណាច់ឆ្នាំ២០២០។

របាយការណ៍ដដែលបានបង្ហាញថា កម្ចីភាគច្រើនដែលផ្ដល់ទៅវិស័យ​អចលនទ្រព្យកម្ពុជា គឺផ្ដោតលើការទិញលំនៅឋាន ហើយកំណើននៃការផ្ដល់កម្ចីក្នុងវិស័យនេះ បានបង្ហាញពីទំនុកចិត្តរបស់គ្រឹះស្ថាន ធនាគារទៅលើវិស័យអចលនទ្រព្យកាន់ខ្លាំង និងបង្ហាញថាវិស័យអចលនទ្រព្យកាន់តែមានភាពរឹងមាំ ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យបានបង្ហាញថា ទោះបីជាស្ថិតនៅក្នុងវិបត្តិនៃជំងឹកូវីដ១៩ក្ដី ក៏ការទិញលក់អចលនទ្រព្យ នៅតេមានភាពរឹងមាំ ហើយធនាគារនៅតែបន្តផ្ដល់កម្ចី សម្រាប់ទិញអចលនទ្រព្យ ជាពិសេសនោះ គឺកម្ចីក្នុងការទិញលំនៅឋានសម្រាប់ស្នាក់នៅ និងបង់សងត្របល់ទៅវិញជាប្រចាំខែ។ យ៉ាងណាក្ដី ទីផ្សារលំនៅឋានក៏មើលឃើញថា មានកំណើនគួរឱ្យកត់សម្គាល់ផងដែរ ហើយទីផ្សារនេះក៏ឃើញថា លក់ច្រើនទៅលើប្រភេទលំនៅឋានតម្លៃសមរម្យ ។

លោកឡុង គឹមសួរ អគ្គនាយកក្រុមហ៊ុន Century 21 Advanced Property បានឱ្យដឹងថា ថ្វីត្បិតតែតម្រូវការលំនៅឋាន មានការថមថយបន្តិចក៏ពិត តែការទិញលក់លំនៅឋាន ក្នុងប្រទេសកម្ពុជានៅតែមើលឃើញថា បន្តមានសកម្មភាពហើយ អ្នកទិញសាងសង់នៅតែបន្តសាងសង់ជាបន្តបន្ទាប់ដែរ គ្រាន់តែម្ចាស់អភិវឌ្ឍន៍ខ្លះ បានបរិមាណផ្ទះក្នុងគម្រោងនីមួយៗ ពីព្រោះថា អតិថិជនដែលត្រូវការទិញផ្ទះ សម្រាប់ស្នាក់នៅក៏បានរងផលប៉ះពាល់លើប្រាក់ចំណូលរបស់ខ្លួនដែរ ។

លោកបន្តថា មានក្រុមហ៊ុនជាច្រើនទៀត បន្តអភិវឌ្ឍន៍លំនៅឋានក្នុងគម្រោងរបស់ខ្លួន ដោយរំពឹងពីការងើបឡើងវិញ នៃតម្រូវការនៅឆ្នាំក្រោយៗបន្ទាប់ពីវិបត្តិបានបញ្ចប់ទៅវិញ។ ប៉ុន្តែយ៉ាងណាក្ដីការសង់ផ្ទះ ដែលមិនស្ថិ​តនៅតំបន់ដែលមានសក្ដានុពល មិនមានហេដ្ឋារចនាសម្ព័ន្ធ ត្រឹមត្រូវក៏មនទទួលបានការគាំទ្រពីអតិថិជន ក្នុងប្រទេសកម្ពុជាផងដែរ ។

របាយការណ៍របស់ក្រុមហ៊ុន អចលនអចលនទ្រព្យអន្តរជាតិធំមួយ CBRE បានបង្ហាញថា ចំនួន៥០ភាគរយ នៃគម្រោងសាងសង់ក្នុងឆ្នាំ២០២១ គឺផ្ដោតលើគម្រោងលំនៅឋាន ដែលមានន័យថាការអភិវឌ្ឍលំនៅឋានក្នុងវិបត្តិ មិនមានការអាក់ខានខ្លាំងនោះទេ៕

មុនសម្រេចចិត្តវិនិយោគលើដីធ្លី តើអ្នកគួរដឹងពីចំណុចអ្វីខ្លះ?

ដោយៈជេស៊ីកា

ភ្នំពេញៈ ដោយសារដីធ្លីជាប្រភេទអចលនទ្រព្យម្យាង ដែលវិនិយោគមានផលចំណេញលឿនជាងគេ​ ច្បាស់លាស់ជាងគេ និងពេញនិយមជាងគេ ហេតុនេះការវិនិយោគលើផ្នែកនេះ គួរតែសិក្សាលើមូលដ្ឋានសំខាន់ៗទាំងនេះជាមុនសិន។ ​​

លោក វ៉ា វីរៈ អ្នកជំនាញអចលនទ្រព្យអន្តរជាតិ ​បានផ្តល់ពីដំបូន្មានសំខាន់ៗមួយចំនួនដល់អ្នកចង់វិនិយោគលើដីធ្លី ដែលចំណុចសំខាន់ៗទាំងនោះមានចំនួន ៦ដូចជា៖

១) គោលបំណង​ (Goal or Purpose)
លោក អ្នកត្រូវមាន​គោលដៅច្បាស់លាស់ថា តើការទិញដីនោះក្នុងគោលបំណងជាការវិនិយោគ លើការអភិវឌ្ឍ​គម្រោង ដូចជា រីសត ឬលំនៅដ្ឋាន, ទិញដើម្បីវិនិយោគបង្កើតជាលំហូរសាច់ប្រាក់ (cash flow) ឬមួយទិញទុកដើម្បីយកចំណេញ ពេលដែលអចលនទ្រព្យនោះឡើងថ្លៃ (capital appreciation)​។

២) ស្វែងយល់ពីទំហំទឹកប្រាក់ក្នុងការវិនិយោគ (Budget and Finance)
បន្ទាប់ពដឹងពីគោលបំណង​ នៃការវិនិយោគនោះហើយ លោកអ្នកត្រូវសិក្សាពីលទ្ធភាព នៃ​ចំនួនទឹកប្រាក់ ដែលលោកអ្នកអាចលៃលក ក្នុងការ​ទិញ តើការវិនិយោគនោះប្រើប្រាស់លុយខ្លួនឯងសុទ្ធ ឬក៏ការខ្ចីបុលមួយផ្នែកណាមួយពីធនាគារមកកវិនិយោគ ដែលត្រង់ចំណុចនេះលោកអ្នកត្រូវចេះថ្លឹងថ្លែង ពី​លទ្ធភាពក្នុងការដោះស្រាយ ទៅលើបញ្ហាសងត្រលប់។ សណ្ឋានដី  ក៏ជាកត្តា សំខាន់ផងដែរ ដែលលោកអ្នកគួរពិចារណា ហើយដើម្បីដឹងពីសណ្ឋានដីនោះ ត្រូវចេះប្រើ Google Map, Google Earth និងបន្ទាប់មកគឺ​ត្រូវទៅមើលទីតាំងជាក់ស្តែង។​

៣) ទីតាំងយុទ្ធសាស្រ្ត (Location)
ទីតាំងជាកត្តាស្លាប់រស់ នៅពេលដែលអ្នកទិញអចលនទ្រព្យ ព្រោះតម្លៃគឺ​អាស្រ័យលើទីតាំងសក្តានុពល ដែលនេះមានន័យថា លោកអ្នកគួរសម្លឹងមើលទីតាំងដី ដែលឋិតនៅតាមបណ្តោយផ្លូវធំ ឬទីតាំងឋិតនៅកែងកាច់ជ្រុង។ ដូច្នេះការ​ទិញអចលនទ្រព្យជាដី លោកអ្នកគួរទិញកន្លែងណាដែលជាទីតាំងយុទ្ធសាស្រ្ត។

ជាថ្មីម្តងទៀត ដូចអ្វីដែលរៀបរាប់ក្នុងចំណុចទីមួយ អ្វីដែលសំខាន់អាស្រ័យលើគោលបំណង​​ ថាតើការទិញដីនោះសម្រាប់ការធ្វើវិស័យកសិ​កម្ម ឬសម្រាប់ការវិនិយោគលើម្រោងផ្តោតលើវិស័យទេសចរណ៍។

៤) ការបែងចែកតំបន់ (Zoning and Protected Zone)
បន្ទាប់ពីដឹងពីគោលបំណងនៃការទិញ ហើយត្រូវទិញនៅកន្លែងណា​។ ដូច្នេះ ការស្វែងយល់ពីការបែងចែកតំបន់នេះ គឺជារឿងសំខាន់ ដែលលោកអ្នកត្រូវសិក្សាពីផែនការមេ (master plan) ថាតើតំបន់នោះ ជាតំបន់លំនៅដ្ឋាន ពាណិជ្ជកម្ម កសិកម្ម ឬឧស្សាហកម្ម។

មួយវិញទៀត លោកអ្នកក៏ត្រូវដឹង និងប្រុងប្រយ័ត្នផងដែរចំពោះទីតាំងដីមួយចំនួន ដូចជាទីតាំងដែលឋិតក្នុងតំបន់ការពារ (ការកំណត់កម្ពស់ក្នុងការសាងសង់) ឧទ្យានជាតិ ឬជាតំបន់បេតិកភណ្ឌជាដើម។

៥) ហេដ្ឋារចនាសម្ព័ន្ធ (Utilities)
ប្រសិនបើលោក អ្នកទិញដីក្នុងបំណងអភិវឌ្ឍលំនៅដ្ឋាន ចាំបាច់ត្រូវមើលទៅលើទីតាំងដីនោះ មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ដែរឬទេ ដូចជាបណ្តាញគមនាគមន៍ (ផ្លូវថ្នល់) បណ្តាញទឹក(ស្អាត) ភ្លើង និងបណ្តាញលូជាដើម។

៦) ផ្លូវច្បាប់ (Legal)
ត្រង់ចំណុនេះ លោកអ្នកត្រូវពិនិត្យទៅលើទិដ្ឋភាពផ្លូវច្បាប់ថា តើទីតាំងដីនោះជាប្លង់ទន់ រឺប្លង់រឹង ហើយទីតាំងដីនោះមានជម្លោះដែរឬទេ។ ព្រោះប្រសិនបើលោក អ្នកទិញចំទីតាំងដីជាប់បណ្តឹងនៅអាជ្ញាធរ ឬតុ​លាការ សុរិយោដីនឹងមិនអាចផ្ទេរឈ្មោះឱ្យបាននោះទេ៕