សម្តេចតេជោបង្ហាញពីមោទនភាពនៃការលូតលាស់ទីក្រុងភ្នំពេញនិងបង្ហាញពីយុទ្ឋសាស្រ្តអភិវឌ្ឍន៍

ដោយៈគង់ សូរិយា

 ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែនបានថ្លែងថា សម្តេចមានមោទនភាព និងស្ទើរតែមិនជឿចំពោះការចម្រើនលូតលាស់ក្នុងរាជធានីភ្នំពេញ បើទោះបីសម្តេចជាអ្នកដឹកនាំកសាងដោយផ្ទាល់ក្តី។

សម្តេចតេជោបានថ្លែង ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសនៅផ្លូវជាតិលេខ៥ នាព្រឹកថ្ងៃទី៣១ មករានេះថា បច្ចុប្បន្នរាជធានីភ្នំពេញ មានអគារកម្ពស់ចាប់ពី៥ជាន់ ទៅ៩ជាន់ និងលើសពី៤០ជាន់ មានប្រមា​ណ១,៦០៣អគារ។ ក្នុងនោះអគារកម្ពស់ពី៥ជាន់ ទៅ៩ជាន់ មាន៩២៦អគារ, អគារកម្ពស់១០ជាន់ ទៅ១៩ជាន់ មាន ៤៥២អគារ អគារកម្ពស់ ២០ជាន់ ទៅ២៩ជាន់ មាន១២០អគារ អគារកម្ពស់៣០ជាន់ ទៅ៣៩ជាន់ មាន៦៥អគារ និងអគារខ្ពស់ចាប់៤០ជាន់ឡើងមាន៤០អគារ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនយល់នោះឡើយចំពោះអ្នកនិយាយថា កម្ពុជាចេះតែក្រទៅៗ ខណៈពីអតីតកាលតំបន់ជ្រោយចង្វាសុទ្ធតែជាព្រៃត្រែង ឥឡូវសុទ្ធតែអគារ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ាពុង ឃាវសែ សម្រាប់ការប្រឹងប្រែងអភិវឌ្ឍន៍នៅតំបន់ជ្រោយចង្វា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនមែនមានតែតម្រូវការតភ្ជាប់ត្រឹមក្របខណ្ឌក្នុងប្រទេសប៉ុណ្ណោះ តែក៏ត្រូវតភ្ជាប់ជាមួយក្រៅប្រទេ​សផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ស្ពានអាកាសនៅភ្នំពេញ បានប្រើយុទ្ធសាស្ត្រយកស្លឹកត្នោត ខ្ចប់ស្កត្នោត៕

 

រដ្ឋាភិបាលចិនបញ្ចេញកញ្ចប់ទឹកប្រាក់២២៩ពាន់លានដុល្លារសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋនៅថ្នាក់មូលដ្ឋាន

ដោយៈសុខុម

ប៉េកាំង: ប្រទេសចិន កំពុងងាកទៅរកការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ​កាន់តែច្រើននៅថ្នាក់មូលដ្ឋាន ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចរបស់ខ្លួនដែលនឹងជំរុញអាជីវកម្មក្នុងមូលដ្ឋាន និងជួយបង្កើតការងារជូនពលរដ្ឋ។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃទី៣០ មករា។

កាលពីចុងខែធ្នូ ឆ្នាំ២០២១ ក្រសួងហិរញ្ញវត្ថុនៃប្រទេសចិន ទម្លាយឱ្យ​ដឹងថា ខ្លួនបានផ្តល់ឱ្យរដ្ឋបាលថ្នាក់មូលដ្ឋាននានា នូវកូតា២២៩ពាន់លានដុល្លារអាមេរិក សម្រាប់មូលបត្របំណុល ដែលមានគោ​លបំណងពិសេសក្នុងឆ្នាំ២០២២ ដើម្បីជួយជំរុញការវិនិយោគ និងគាំទ្រសេដ្ឋកិច្ច។

គម្រោងខ្នាតយក្សសរុប រហូតដល់ទៅ១០២គម្រោង ក៏ត្រូវបានរាប់បញ្ចូលនៅក្នុងផែនការ អភិវឌ្ឍន៍ឆ្នាំ២០២១-២០២៥ របស់រដ្ឋាភិបាលក្រុងប៉េកាំងផងដែរ។

ទោះជាយ៉ាងណា ការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានគេមើលថាជាប់មន្ទិលសង្ស័យ ដោយអ្នករិះគន់និយាយថា ការវិនិយោគដែលជំរុញដោយឥណទានអាចធ្វើឱ្យប្រទេសនេះ ប្រឈមនឹងកម្រិតបំណុលក្នុងស្រុកឡើងចុះមិនទៀង។

ពេលនេះសារព័ត៌មាន South China Morning Post លើកយកតែគម្រោងខ្នាតយក្សចំនួន៦ប៉ុណ្ណោះ ដែលបានបង្កភាពរំជើបរំជួល និងភាពចម្រូងសម្រាសក្នុងប្រទេសចិន ដូចជា ទី១- គម្រោងផ្លូវដែកខេត្តស៊ីឈាន់-តំបន់ទីបេតិ៍ (Sichuan-Tibet Railway)។

គម្រោងនេះគឺជាគម្រោងផ្លូវដែកទី២ រវាងតំបន់ទីបេតិ៍ និងបណ្ដាខេត្តដាច់ស្រយាល ក្រោមទុនវិនិយោគ៥០,៦ពាន់លានដុល្លារអាមេរិក ដោយការស្ថាបនា បានចាប់ផ្ដើមកាលពីដំណាច់ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦។

ទី២- គម្រោងបញ្ជូនទឹកពីភាគខាងត្បូង ទៅភាគខាងជើង (South-North Water Transfer Project)។

ផែនការដ៏មហិច្ឆតារបស់ប្រទេសចិន ក្នុងការបញ្ជូនទឹករាប់ជាច្រើនពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំៗពីទន្លេយ៉ាងចឺ (Yangtze River) នៅភាគខាងត្បូង ឆ្ពោះទៅកាន់តំបន់ភាគខាងជើង កាត់តាមប្រឡាយធំៗចំនួន៣ គឺត្រូវបានលើកយកមកជជែក តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៥០ មកម៉្លេះ។

រដ្ឋាភិបាលមិនទាន់បានទម្លាយឱ្យដឹងពីទំហំជាក់លាក់ ដែលខ្លួននឹងវិនិយោគលើគម្រោងនេះនៅឡើយទេ ប៉ុន្តែធ្លាប់មានការប៉ាន់ស្មានថា គម្រោ​ងនេះ អាចចំណាយអស់៥០០ពាន់លានយ័ន (៧៨,៦ពាន់លានដុល្លារអាមេរិក)។

ជាលទ្ធផលនៃគម្រោងនេះ គិតត្រឹមដំណាច់ឆ្នាំ២០២១ ចំណុះទឹកប្រមាណ៤៩,៩ពាន់លានម៉ែត្រគូប ត្រូវបានបញ្ជូនទៅកាន់គោលដៅ ចាប់តាំងពីផ្លូវបញ្ជូនទឹកភាគខាងត្បូងនេះ ត្រូវបានបើកដំណើរការកាលពីដើមឆ្នាំ២០២១។ នេះបើយោងតាមក្រសួងធនធានទឹកនៃប្រទេសចិន។

ទី៣- គម្រោងផ្លូវរូងក្រោមបាតសមុទ្រក្រុងយ៉ានថៃ- ក្រុងតាលៀន (Yantai-Dalian Undersea Tunnel)។

គម្រោងផ្លូវរូងក្រោមបាតសមុទ្រ Bohai Sea ដែលតភ្ជាប់ក្រុងភាគខាងកើតយ៉ានថៃ (Yantai) និងក្រុងតាលៀន (Dalian) ឆ្ពោះទៅភាគខាងជើងនេះមានប្រវែងប្រមាណ៩០គីឡូម៉ែត្រ។

គម្រោងនេះ ត្រូវបានស្នើឡើងតាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ មកម៉្លេះ ប៉ុន្តែមកទល់នឹងពេលនេះ មិនទាន់សញ្ញាវិជ្ជមានបង្ហាញពីការចាប់ផ្ដើមគម្រោងនេះនៅឡើយទេ។

ទី៤- គម្រោងទំនប់វារីអគ្គិសនីទន្លេយ៉ាលុង ចាងប៉ (Yarlung Zangbo River Dam)។

ការសាងសង់ទំនប់វារីអគ្គិសនីនេះ ត្រូវបានលោក Bohai Sea ប្រធានក្រុមហ៊ុន Power Construction Corporation of China ដែលគ្រប់គ្រងដោយរដ្ឋប្រកាសកាលពីខែវិច្ឆិកា ឆ្នាំ២០២០។

នៅក្នុងផែនការអភិវឌ្ឍន៍ថ្នាក់ជាតិឆ្នាំ២០២១-២០២៥ របស់រដ្ឋាភិបាលក្រុងប៉េកាំង បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសចិន នឹងចាប់ផ្ដើមអភិវឌ្ឍទំនប់វារីអគ្គិសនីនេះ។

ខណៈគម្រោងនេះ កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយក្ដី ក៏វាបានបង្កការព្រួយបារម្ភយ៉ាងខ្លាំង ពីបណ្ដាប្រទេសនៅខ្សែទឹកខាងក្រោមជាពិសេសប្រទេសឥណ្ឌា ដែលបារម្ភខ្លាចប្រទេសចិន យកធនធានទឹកធ្វើជាអាវុធគំរាមមកលើខ្លួន។

ទី៥- គម្រោងផ្លូវរូងក្រោមច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait Tunnel Project)។

ផ្លូវរូងក្រោមសមុទ្រនេះ គឺជាផ្នែកមួយនៃផ្លូវល្បឿនលឿន ក្រុងប៉េកាំង-ក្រុងតៃប៉ិ (Beijing-Taipei Expressway) ដែលនឹងតភ្ជាប់ប្រទេសចិនដីគោក ជាមួយកោះតៃវ៉ាន់។ គម្រោងនេះ មានផ្លូវរូងក្រោមបាតសមុទ្រប្រវែង១២៦គីឡូម៉ែត្រ។

ថ្វីបើមានការសាទរនៅប្រទេសចិនដីគោកយ៉ាងណាក្ដី ក៏កោះតៃវ៉ា់ន់ ហាក់មិនសូវបង្ហាញការចាប់អារម្មណ៍ឡើយ។ មជ្ឈដ្ឋានទូទៅមើលឃើញថា គម្រោងនេះ ជាផ្នែកមួយនៃមហិច្ឆតារបស់រដ្ឋាភិបាលក្រុងប៉េកាំង សម្រាប់ការបង្រួបបង្រួមជាតិ ជាពិសេសនៅពេលភាពតានតឹង ឆ្លងកាតច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait) ឡើងកម្ដៅកាន់តែខ្លាំង ក្នុងរយៈពេល២ឆ្នាំមកនេះ។

៦- គម្រោងទន្លេជីកហុងឈី (Hongqi River Project)

គម្រោងទន្លេជីកហុងឈី ឬដែលគេស្គាល់ថា គម្រោងទន្លេទង់ក្រហម (Red Flag River Project) ដែរនេះ ត្រូវបានស្នើឡើងដោយសកម្មជនសង្គមនិយម Gao Gan ក្នុងឆ្នាំ២០១៧ ជាមួយនឹងគោលបំណងបញ្ជូនទឹកពីតំបន់ទីបេតិ៍ ឆ្ពោះទៅកាន់តំបន់ភ្នំស៊ីនជាំង (Xinjiang) ដ៏ហួតហែង។ ហើយទោះបីជាមិនទាន់ទទួលបានការគាំទ្រ ពីរដ្ឋាភិបាលយ៉ាងណាក្ដី ក៏វាបានបង្កភាពរំជើបរំជួល ពេញបណ្ដាញទំនាក់ទំនងសង្គម នៅពេលគម្រោងនេះត្រូវបានស្នើឡើង។

យោងតាមលោក Gao Gan ឱ្យដឹងថា ទន្លេបញ្ជូនទឹកនេះ នឹងមានប្រវែង៦.១៨៨គីឡូម៉ែត្រ ជាមួយនឹងទុនវិនិយោគ៤ទ្រីលានយ័ន (៦២៩ពាន់លានដុល្លារអាមេរិក) ហើយនឹងត្រូវការពេលស្ថាបនា១០ឆ្នាំ។

នៅពេលបញ្ចប់ជាស្ថារ គម្រោងនេះអាចបញ្ជូនទឹកបានក្នុងមួយឆ្នាំៗ៦០ពាន់លានម៉ែត្រគូប៕  South China Morning Post៕

រដ្ឋាភិបាលកំពុងសិក្សាការដឹកជញ្ជូនទំនិញតាមផ្លូវទឹកពីភ្នំពេញទៅសមុទ្រខេត្តកែប ដោយមិនឆ្លងកាត់ប្រទេសវៀតណាម

ដោយៈ សុផារី

ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបឱ្យដឹងថា ក្រសួងបាននិងកំពុងសិក្សាតភ្ជាប់ការដឹកជញ្ជូនទំនិញ តាមផ្លូវទឹកពីរាជធានីភ្នំពេញ ឆ្ពោះទៅសមុទ្រខេត្តកែប ដើម្បីសម្រួលការដឹកជញ្ជូនទំនិញ ចេញទៅក្រៅប្រទេសតាមសមុទ្រ ដោយមិនបាច់ឆ្លងកាត់ប្រទេសវៀតណាម។

ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការ​ងារសម្រាប់ឆ្នាំថ្មីកាលពីសប្តាហ៍មុន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហើបថា គម្រោងតភ្ជាប់ការដឹកជញ្ជូនផ្លូវទឹក ពីកំពង់ផែស្វយ័តភ្នំពេញ ទៅកាន់សមុទ្រក្នុងខេត្តកែប បានសិក្សារួចហើយ ហើយលោកក៏បានជម្រា​បទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជារួចហើយផងដែរ។ បន្ថែមពីលើនោះ ក៏មានការពិភាក្សាទិដ្ឋភាពផ្លូវច្បាប់នានា ជាមួយក្រសួងធនធានទឹកពាក់ព័ន្ធច្បាប់ទន្លេមេគង្គ ហើយក៏មិនមានបញ្ហាអ្វីនោះដែរ។

ការដឹកជញ្ជូនទំនិញចេញ- ចូលប្រទេសកម្ពុជា តាមផ្លូវទឹកពីសមុទ្រចូលមកកំពង់ផែស្វយ័តភ្នំពេញ នាពេលបច្ចុប្បន្ន គឺត្រូវឆ្លងកាត់ប្រទេសវៀតណាម ច្រកក្អមសំណរ ដែលទាមទារឱ្យមានការបំពេញនីតិវិធីនានា ហើយជាឧបសគ្គមួយ សម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹកផងដែរ។

លោកស៊ុន ចាន់ថុលបានគូសបញ្ជាក់ថា ការតភ្ជាប់បណ្តាញទឹកជញ្ជូនផ្លូវទឹកពីទន្លេបាសាក់ ទៅកាន់សមុទ្រខេត្តកែប នឹងផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចច្រើនសម្រាប់កម្ពុជា ជាពិសេសការតភ្ជាប់បណ្តាញទឹកជញ្ជូនទំនិញតាមផ្លូវទឹកទៅកាន់ទីផ្សារអន្តរជាតិ។

លោកបានគូសបញ្ជាក់ថា “យើងចង់មានការរីកចម្រើនដឹកជញ្ជូនតាមផ្លូវទឹក ហើយខេត្តមួយចំនួនដូចជាខេត្តតាកែវជាដើម នឹងទទួលបានផលល្អពីការដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេបាសាក់ ទៅសមុទ្រត្រង់តែម្តង”។លោកបន្តថា “វាចំណេញច្រើន ការដឹកជញ្ជូន នៅតាមនឹងចំណេញប្រហែល៨០គីឡូម៉ែត្រ ហើយមិនសូវមានបែបបទច្រើន ព្រោះនៅក្នុងទឹកដីប្រទេសយើង”។

ការតភ្ជាប់នេះ គឺប្រើផ្លូវទឹកធម្មជាតិដែលមានស្រាប់ ហើយមានការជីកផ្លូវទឹកថ្មី ភ្ជាប់ទៅសមុទ្រចម្ងាយប្រមាណ៥គីឡូម៉ែត្រប៉ុណ្ណោះ៕

សម្តេចតេជោៈរាជធានីភ្នំពេញកាន់តែរីកធំនិងមានអគារខ្ពស់ៗជាង១៦០០អគារ

ដោយៈសិរី ជេស៊ីកា

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានមាន​ប្រសាសន៍ថា បច្ចុប្បន្នរាជធានីភ្នំពេញ មានអគារកម្ពស់ចាប់ពី ៥ជាន់ ទៅ៩ជាន់ និងលើសពី៥០ជាន់ មានប្រមាណ១,៦០៣អគារ។

សម្តេចតេជោបានបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ ស្ពានអាកាសថ្មីមួយទៀតក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួលនិងរំដោះការកកស្ទះចរាចរណ៍ ដែល​កំពុងមានកំណើនយ៉ាងឆាប់រហ័ស នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាទីក្រុងរបស់យើង នាពេលបច្ចុប្បន្ននេះ បើយោងទៅលើការកត់ស្ថិតិ យើងមានអគារដែលចាប់ផ្ដើមពី៥ ទៅ៩ជាន់ រហូតទៅដល់លើស៥០ជាន់ មានប្រមាណ១,៦០៣អគារ

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្នុងនោះអគារកម្ពស់ពី ៥ជាន់ ទៅ៩ជាន់ មាន៩២៦អគារ អគារកម្ពស់១០ជាន់ ទៅ១៩ជាន់មាន៤៥២អគារ អគារកម្ពស់ ២០ជាន់ទៅ២៩ជាន់ មាន១២០អគារ អគារកម្ពស់៣០ជាន់ទៅ៣៩ជាន់មាន៦៥អគារ និងអគារខ្ពស់ចាប់៤០ជាន់ឡើងងមាន ៤០អគារ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា ក្រោយ៧មករា ១៩៧៩កម្ពុជា មានអគារដែលខ្ពស់ជាងគេគឺ៧ជាន់ ហើយមានតែមួយប៉ុណ្ណោះ ប៉ុន្ដែឥលូវទីក្រុងភ្នំពេញ មានប្រជាជនរស់នៅដល់ជាង២លាននាក់ ហើយបន្ថែមទៅដោយសំណង់រីកដុះដាលយ៉ាងខ្លាំង។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា កាលពីអតីតកាលដីមួយហិកតា មានសំណង់ត្រឹមតែ៥ពាន់ ឬ១ម៉ឺនម៉ែត្រការ៉េប៉ុណ្ណោះ ក៏ប៉ុន្ដែឥលូវនេះ ដីមួយហិកតាដដែរ មានសំណង់ទៅដល់ត្រឹម៥ម៉ឺនម៉ែត្រការ៉េ ឬលើសពីនេះ។

ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងផងដែរថា សម្តេចមិនយល់នោះឡើយ ចំពោះអ្នកនិយាយថា កម្ពុជាចេះតែក្រទៅៗ ខណៈពីអតីតកាលតំបន់ជ្រោយចង្វា សុទ្ធតែជាព្រៃត្រែង ឥឡូវសុទ្ធតែអគារ។

បន្ថែមពីនោះទៀត សម្តេចតេជោបានលើកឡើងថា សង្គ​មមួយមិនអាចធ្វើឲ្យជីវភាពមានកម្រិតស្មើគ្នានោះទេ តែត្រូវប្រឹងប្រែងធ្វើឲ្យស្ថានភាពក្រីក្រ ថយចុះកាន់តែទាប។

ទោះបីជាប្រឈមនឹងការរីករាលដាល ជំងឺកូវីដ១៩ក៏ដោយ ក៏ការវិនិ​យោគក្នុងវិស័យសំណង់ទូទាំងប្រទេស នៅឆ្នាំ២០២១កន្លងមក មានចំនួន៤៣០៣គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុប១២,៩៩៨,០៧២ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគ មានទំហំទឹកប្រាក់ជាង៥,៣៣៣លានដុល្លារអាមេរិក៕

 

ក្រសួងដែនដីចេញអាជ្ញាបណ្ណសាងសង់គម្រោងលំនៅឋានជាង ៣.៧២០គម្រោង

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ឆ្នាំ២០២១កន្លងទៅនេះ គម្រោងសាងសង់លំនៅឋាននៅក្នុងប្រទេសកម្ពុជា នៅតែមានកម្រិតមួយខ្ពស់ ដែលសបញ្ជាក់ពីតម្រូវការលំនៅឋានក្នុងបរិបទកូវីដ១៩។

ជាក់ស្ដែងតាមរបាយការណ៍ របស់ក្រសួងរៀបចំដែនដី នគរូនីយកម្មនិងសំណង់ បានបង្ហាញក្នុងឆ្នាំ២០២១ កន្លងទៅកក្រសួងអនុញ្ញាតឱ្យ​សាង​សង់គម្រោងលំនៅឋានចំនួន៣.៧២០គម្រោង។

របាយការណ៍ដដែលបានបន្តថា ក្នុងចំណោមគម្រោងទាំង៣.៧២០គម្រោងនោះ មានគម្រោងបុរីលំនៅឋាន មានលក្ខណៈបុរីចំនួន៨១គម្រោង ស្មនឹងចំនួនផ្ទះ២៧,២៧១ខ្នង គម្រោងផ្ទះល្វែងមានចំនួន៣១.៩៨៥​ល្វែង/ខ្នង និងគម្រោងលំនៅឋានជាអគារសហកម្មសិទិ្ធ មានចំនួន៨៤គម្រោង។

បើតាមអ្នកជំនាញនៃវិស័យអចលនទ្រព្យ ប្រចាំប្រទេសកម្ពុជាបានឱ្យដឹងថា ការសាងសង់គម្រោងលំនៅឋានក្នុងឆ្នាំ២០២១ មិនសុទ្ធតែផ្គត់ផ្គង់ក្នុងឆ្នាំនោះទាំងអស់ទេ តែគម្រោងខ្លួននឹងត្រូវផ្គត់ផ្គង់នៅឆ្នាំក្រោយៗ តែគម្រោងខ្លះ ក៏ត្រូវបានលក់នៅក្នុងឆ្នាំ២០២១នោះដែរ ។

លោកឧកញ៉ាចេង ខេងអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ីភីអិល បានឱ្យដឹងថា គម្រោងលំនៅឋាន ដែលបានសាងសង់ដោយបានសិក្សាពីទីផ្សារ និងទីតាងភូមិសាស្ត្រច្បាស់លាស់ នៅតែទទួលបានការគាំទ្រពីអតិថិជន និងប្រជាជនក្នុងប្រទេសកម្ពុជា តែគម្រោងខ្លះទៀត ដែលចេះតែសង់ដោយមិនបានសិក្សាច្បាស់លាស់ឃើញថា មានតែផ្ទះនិងមិនមានមនុស្សរស់នៅ ។

របាយការណ៍របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បានបានបង្ហាញថា ចាប់តាំងពីឆ្នាំ២០០០ដល់ឆ្នាំ២០២១ កម្ពុជាបានចេញអាជ្ញាបណ្ណសាងសង់គម្រោងបុរី លំនៅឋាននិងបណ្ដុំលំនៅឋាន មានលក្ខណៈជាបុរីចំនួន៤៧៤គម្រោង សំណង់សណ្ឋាគារមានចំនួន១.០៥៣ គម្រោង សំ​ណង់អគាពាណិជ្ជកម្ម មានចំនួន ២.៩៥១គម្រោង សំណង់អគាររោងចក្រមានចំនួនច្រើនជាង រហូតដល់១០.៥១២គម្រោង និងសំណង់អគារពហុមុខងារមានចំនួន៣២៣គម្រោង។

ក្នុងឆ្នាំ២០២២នេះ កម្ពុជារំពឹងថា នឹងទទួលបានគម្រោងសាងសង់បន្ថែមទៀត នឹងកើនឡើងវិញក្រោយកម្ពុជា និងពិភពលោកបានរងផលប៉ះពាល់ដោយសារតែកូវីដ១៩ អស់រយៈពេលជិត២ឆ្នាំកន្លងទៅនេះ៕

Megaproject Long Thành Int’l Airport could finish six months earlier than approved date: ACV

Vietnam News Agency spoke to Lại Xuân Thanh, chairman of the board of the State-owned Airports Corporation of Việt Nam, the main investor of the Long Thành International Airport, on the progress of the megaproject in southern Việt Nam.

Can you tell us about the current progress of the project?

2,600ha out of the 5,300ha meant for phase 1 has been handed over to the project. Realistically, construction could start right away even when the land has not been fully cleared, and the most important areas have been handed over, so land issues are not much of a concern.

Some components like bomb clearance and erecting barriers surrounding the airport are ongoing.

After the Tết (traditional Lunar New Year) holiday, or in February, ACV will start the main components like ground levelling, pile foundation, as well as work on the runways.

In line with the Government, ACV is striving to finish the project by June 2025 and maybe even earlier, compared to the National Assembly-approved deadline of December 2025.

The Long Thành international airport is a national key project and the largest scale project in the history of the country’s aviation industry. There are many difficulties, but mostly technical ones, as obstacles regarding administrative procedures have been resolved promptly by relevant authorities.

In addition, Deputy Prime Minister Lê Văn Thành has requested a monthly briefing of this project, with meetings held at different concerned agencies and at the construction sites, in a bid to bring the project to the finish line soon.

In the past two years, given the pandemic, ACV’s revenues were hit quite badly. Will this mean the amount of investment capital the group pours into the project will decrease?

The capital in the project does not change even though our revenues suffered heavily from the COVID-19 fallout. The few hundred billions of đồng in profits are only enough to go into the fund for the development of air infrastructure.

Still, we could manage the financial resources for the airport, and maintained the pledged VNĐ99.019 trillion (US$4.37 billion) in capital and no differences compared to the amount in the pre-feasibility reports that were approved by both the Government and the National Assembly.

We currently have VNĐ36 trillion from the development fund, and the remainder from commercial loans. The Government and the Commission for the Management of State Capital at Enterprises have agreed on the policy of borrowing from domestic banks in US dollar and paying in US dollar to save on interest. ACV is in close coordination with the State Bank, the Commission and domestic commercial banks to develop a detailed plan for submission for the approval of the borrowing plan.

So will this affect the progress of investment into other airports as well?

The capital for upgrading and expanding of other airports was indeed affected, and recently, under the instruction of the Commission, ACV has adjusted the investment plan and the progress, but we are committed to fulfilling the tasks assigned by the State.

ACV also strongly supports the Government’s policy of calling for all economic sectors to invest in airport infrastructure development.

Overall, there is not much disturbance to the development investment plan according to the approved plan of airports, given that there is not just State capital or ACV, but also capital from other investors in the form of Public-Private Partnership (PPP).

How do you assess the engagement of local administrations in handing over land for the airport projects?

ACV is tasked with building, upgrading, and expanding several airport projects across Việt Nam, and we are glad to have received the full support from local administrations, especially with regards to land clearance issues.

គំរោងសាងសង់ផ្លូវជាតិលេខ៤នឹងដេញថ្លៃនឹងបញ្ចប់នៅអំឡុងចុងត្រីមាសទី១ឆ្នាំនេះ

ដោយៈជេស៊ីកា

ភ្នំពេញៈ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាបានបង្ហើបឲ្យដឹងថា នីតិវិធីដេញថ្លៃសម្រាប់គម្រោងជួសជុល ពង្រីក និងកែលម្អផ្លូវជាតិលេខ៤ គ្រោងនឹងបញ្ចប់នៅខែមីនាខាងមុន ខណៈការដ្ឋានសាងសង់រំពឹងថានឹងចាប់ផ្តើមនៅឆ្នាំនេះ។

លោកបានមានប្រសាសន៍ឱ្យដឹងដូច្នេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ កាលពីថ្ងៃទី ២៧ មករា កន្លងមកនេះ។

ជាក់ស្ដែង គម្រោងលើកកម្ពស់ផ្លូវជាតិលេខ៤នេះ ត្រូវបានចុះកិច្ចសន្យាជាមួយធនាគារពិភពលោក៣ឆ្នាំមកហើយ។

លោកបន្តថា “បច្ចុប្បន្នស្ថិតក្នុងដំណាក់កាលដេញថ្លៃ ដោយបានដេញថ្លៃរួចបាន៣កញ្ចប់ហើយ នៅសល់២កញ្ចប់ទៀត ដែលគ្រោងនឹងបញ្ចប់នៅខែមីនា”។

លោកស៊ុន ចាន់ថុលបានបន្តថា បើតាមផែនការកំណាត់ដែលដេញថ្លៃរួច អាចនឹងចាប់ផ្ដើមបើកការដ្ឋានមុនបណ្ដើរៗ ដើម្បីឱ្យចំណេញពេលវេលា ហើយកំណាត់មិនទាន់ដេញថ្លៃ បាននឹងចាប់ផ្ដើមតាមក្រោយ។

ផ្លូវជាតិលេខ៤ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ ដែលមានរយៈចម្ងាយ២៣២គីឡូម៉ែត្រ។ ផ្លូវនេះគឺផ្លូវអាស៊ានមួយខ្សែ តភ្ជាប់មហាតំបន់ពាណិជ្ជកម្មរាជធានីភ្នំពេញ ទៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដែលជាកំពង់ផែទឹកជ្រៅតែមួយគត់នៅកម្ពុជា៕

គំរោងលំនៅដ្ឋាន Green Zone Residence បានចាប់ផ្តើមបើកសម្ភោធនិងលក់ជាផ្លូវការហើយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ គំរោងលំនៅដ្ឋានលំហែកាយថ្មីមួយ ដែលមានទទីតាំងនៅជាយរាជធានីភ្នំពេញ បានបើកសម្ភោធ និងលក់ជាផ្លួវការហើយ ស្របពេលនិន្នាការ តម្រូវការទីផ្សារលំនៅដ្ឋានផ្ទះលំហែរកាយកំពុងកើនឡើង។

លោកឧកញ៉ាម៉ន សុខា ស្ថាបនិកគំរោង Green Zone Residence នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២កន្លងមកនេះ បានអញ្ជើញជាអធិបតីក្នុង ការបើកគម្រោងនេះជាផ្លូវការ និងបើកលក់ផ្ទះលំហែបែបធម្មជាតិ។

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួម ពីសំណាក់អ្នកជំនួញល្បីៗនៅកម្ពុជាជាច្រើនរូប។

លោកឧកញ៉ាម៉ន សុខាដែលជាប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជាផងដែរ បានមានប្រសាសន៍ដា លំនៅឋាននៅក្នុង គម្រោងអភិវឌ្ឍន៍របស់យើង គឺជាជម្រើសមួយដ៏ល្អ ដោយសារផ្ទះថ្មីរបស់ លោកអ្នក ស្ថិតនៅក្នុងតំបន់ កំពុងអភិវឌ្ឍន៍ និងមានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ ដែលមានលក្ខណៈជាសហគមន៍ ធានាបាននូវស្តង់ដារខ្ពស់ប្រកបដោយភាព ទាន់សម័យ ថ្លៃថ្នូរ និងសុវត្ថិភាព។

គម្រោង Green Zone Residence មានទីតាំងស្ថិតនៅភូមិក្រាំងទំនប់ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានចម្ងាយប្រហែល៣៧គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដែលជាតំបន់មានសក្តានុពលខ្លាំង ជាមួយនឹងផែនការអភិវឌ្ឍន៍ក្នុងគម្រោងសំបូរបែប ដូចជា ប្រព័ន្ធផ្លូវធំទូលាយ (១០,១៥,២០ម៉ែត្រ) សួនកំសាន្តកែច្នៃសំបូរដោយដើមរុក្ខជាតិៗ ផ្កាចំរុះពណ៌ ស្រះទឹកធំអាចជិះទូកលេងកំសាន្ត ភោជនីយដ្ឋាន អាងហែលទឹក កន្លែងក្មេងលេង (Playkround) ស្ថានីយចាក់ប្រេង ហាង កាហ្វេ ផ្សារ សាលារៀន សាលបណ្ដុះបណ្ដាលជាដើម។

គម្រោងnV សាងសង់ធ្វើឡើងលើផ្ទៃដី មានទំហំធំទូលាយ ហើយមានផ្ទះចំនួន៧៧ (ទោល) ៦២ (ភ្លោះ) ដែលង្កើតបានការរស់នៅបែបជាសហគមន៍ ជាមួយបរិយាការស្រស់ស្រាយ ដោយផ្សារភ្ជាប់ជាមួយដើមឈើបៃតង សួនទឹកកំសាន្ត ហាងកាហ្វេ ភោជនីយដ្ឋានជាដើម។

កម្មវិធីថ្ងៃនេះនឹងតាំងបង្ហាញ ពីគម្រោង Green Zone Residence ដែលជាគម្រោងលំនៅឋានផ្តោតលើ សោភណ្ឌភាព គុណភាព និងធម្មជាតិ អាចនិយាយបានថាជាផ្ទះទីពីរ សម្រាប់សម្រាកនៅចុងសប្តាហ៍របស់ប្រជាពលរដ្ឋទូទៅ ឬអាចរស់នៅប្រកប អាជីវកម្មបានផងដែរ ដែលនឹងផ្ដល់នូវបទពិសោធន៍ថ្មីមួយសម្រាប់ ការរស់នៅប្រកបដោយផាសុខភាព ស្រស់ ស្រាយ សប្បាយរីករាយ សុភមង្គល។

នៅក្នុងគម្រោង អ្នកអភិវឌ្ឍន៍បានគិតដិត ពីគុណភាពសំណង់ សោភ័ណភាព ការរស់នៅបែបសម័យថ្មី ផ្សារភ្ជាប់នឹងការលំហែរ ជាមួយគ្នានេះ ក៏មានការធានាពីបញ្ហាសត្វល្អិត កណ្ដៀរបានទៀតផង៕

វៀតណាមកំពុងដំណើរការគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិធំបំផុតលើផ្ទៃដីជាង 5000ហិកតា

ដោយៈសុខុម

ហូជីមិញ: ក្រុមហ៊ុនសាជីវកម្ម អាកាសយាដ្ឋានវៀតណាម (Airports Corporation of Việt Nam (ACV)) ដែលគ្រប់គ្រងដោយរដ្ឋ កំពុងតែដំណើរការគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិខ្នាតយក្ស Long Thành នៅប្រទេសវៀតណាម ភាគខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី៣០ មករា។

លោក Lại Xuân Thanh ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនសាជីវកម្ម ACV បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មានវៀតណាម (VNA) ថា គម្រោងខ្នាតយក្សនេះ នឹងត្រូវសាងសង់លើផ្ទៃដី រហូតដល់ទៅ៥.៣០០ហិកតា ហើយថាគម្រោងនេះ ទទួលបានដីទំហំ២.៦០០ហិកតារួចហើយសម្រាប់ការអភិវឌ្ឍដំណាក់កាលទី១។

លោកបានបញ្ជាក់ថា “ដំណើរការសាងសង់ អាចនឹងចាប់ផ្ដើមភ្លាមៗ ទោះបីជាដីមិនទាន់ ត្រូវបានឈូសឆាយស្អាតទាំងស្រុងក្ដី ហើយគម្រោងទទួលបានផ្ទៃដីមួយចំនួនធំរួចហើយ ដូចនេះបញ្ហាដីមិនចោទជាបញ្ហាខ្លាំងនោះទេ”។

លោកបន្ថែមទៀតថា ការងារមួយចំនួន ដូចជាការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការសាងសង់របងការពារ កំពុងតែដំណើរការនៅពេលនេះ។

ក្រោយចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន និងវៀតណាម បញ្ចប់នៅខែកុម្ភៈ ដ៏ខ្លីខាងមុខ ក្រុមហ៊ុនសាជីវកម្ម ACV នឹងចាប់ផ្ដើមការងារសំខាន់ៗដូចជា ការឈូសឆាយពង្រាបដីឱ្យស្មើ ការបុកគ្រឹះ ព្រមទាំងការងារស្ថាបនាផ្លូវយន្តហោះរត់ផងដែរ។

ក្រុមហ៊ុនសាជីវកម្ម ACV គ្រោងសាងសង់គម្រោងខ្នាតយក្សនេះ ឱ្យចប់ជាស្ថាពរនៅត្រឹមខែមិថុនា ឆ្នាំ២០២៥ ស្របតាមអ្វីដែលរដ្ឋាភិបាលបានអនុម័ត ហើយថែមទាំងអាចចប់លឿនជាងនេះទៀតផងក៏ថាបាន បើធៀបនឹងពេលវេលាកំណត់ខែធ្នូ ឆ្នាំ២០២៥ ដែលរដ្ឋសភាបានអនុម័ត។

អាកាសយានដ្ឋានអន្តរជាតិ Long Thành គឺជាគម្រោងជាតិដ៏សំខាន់មួយ និងជាគម្រោងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ នៃឧស្សាហកម្មអាកា​សចរណ៍របស់ប្រទេសនេះ។ គម្រោងនេះជួបប្រទះការលំបាកច្រើន ប៉ុន្តែភាគច្រើនជាបញ្ហាបច្ចេកទេស ព្រោះឧបសគ្គនានាទាក់ទិននីតិវិធី រដ្ឋបាលត្រូវបានអាជ្ញាធរដុតដៃដុតជើងដោះស្រាយភ្លាមៗ។

គម្រោងខ្នាតយក្សនេះ មានតម្លៃរហូតដល់ទៅ៤,៣៧ពាន់លានដុល្លារអាមេរិក ហើយត្រូវបានរដ្ឋាភិបាល និងរដ្ឋសភាអនុម័តរួចហើយ។ ដូចនេះ ថ្វីដ្បិតតែក្នុងរយៈពេល២ឆ្នាំមកនេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុនសាជីវកម្ម ACV បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារវិបត្តិកូវីដ-១៩ យ៉ាងណាក្ដី ក៏ទំហំចំណាយសម្រាប់គម្រោងខ្នាតយក្សនេះ នៅតែរក្សាទុកឱ្យនៅដដែល៕ Vietnam News៕

ស្រុករតនៈមណ្ឌលខេត្តបាត់ដំបងនឹងទាក់ទាញលំហូរទុនវិនិយោគច្រើននាពេលខាងមុខ

ដោយៈសូរិយាវង្ស

ភ្នំពេញៈ មានចម្ងាយជាង៣០គីឡូម៉ែត្រ ពីទីក្រុងបាត់ដំបង និងស្ថិតនៅលើផ្លូវជាតិ តភ្ជាប់ទៅកាន់ខេត្តប៉ៃលិន ព្រំដែនកម្ពុជា ថៃ ស្រុករតនៈមណ្ឌលខេត្តបាត់ដំបង កំពុងទាក់ទាញការចាប់អារម្មណ៍ ពីវិនិយោគិនក្នុងស្រុក និងបរទេស។

អភិបាលស្រុករតនៈមណ្ឌលខេត្តបាត់ដំំបង លោកគុយ វណ្ណូបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីសប្តាហ៍មុនថា មូលដ្ឋាននេះនឹងទាក់ទាញការវិនិយោគបន្ថែមនាពេលអនាគត ខណៈរោងចក្រ សហគ្រាសមួយចំនួនបានបោះទីតាំងនៅមូលដ្ឋាននេះរួចហើយ ពិសេសនាពេលឆាប់ៗខាងមុខ ក្រុមហ៊ុនចិនធំមួយនឹងសាងសង់ រោងចក្រផលិតស៊ីម៉ងត៍នៅក្នុងមូល ដ្ឋា​ននេះ។

លោកបន្តថា “ខ្ញុំបានស៊ីញ៉េលើឯកសារ ទាក់ទងនឹងទំហំដី៨០ហិក​តា ដែលក្រុមហ៊ុននេះបានទិញ ដើម្បីស្នើសុំប័ណ្ណកម្មសិទ្ឋដីធ្លីរួចហើយ ខណៈក្រុមហ៊ុននេះ កំពុងសុំអាជ្ញាប័ណ្ណពី CDC ដើម្បីចាប់ផ្តើមសាងសង់រោងចក្រនាពេលខាងមុខ”។

លោកគុយ វណ្ណូ បានបន្តឲ្យដឹងទៀតថា ដោយសារការបង្កើតរោងចក្រ មួយចំនួន និងមានគំរោងរោងចក្រថ្មីៗនាពេលខាងមុខ បានធ្វើឲ្យតម្លៃដីធ្លីនៅមូលដ្ឋាននេះ ឡើងថ្លៃបណ្តើរៗផងដែរ ប៉ុន្តែវាជាតម្លៃសមរម្យនៅឡើយ ដោយមិនទាន់ឡើងថ្លៃខ្ពស់នៅឡើយទេ បើធៀបនឹងតម្លៃដីនៅក្រុងបាត់ដំបង។

ខេត្តបាត់ដំបង នឹងក្លាយជាទីក្រុងទេសចរណ៍ ដ៏មានប្រជាប្រិយភាពខ្លាំងថែមទៀតនាពេលអនាគត នៅពេលរដ្ឋាភិបាលសាងសង់ផ្លូវជាតិថ្មីមួយខ្សែតភ្ជាប់ពីក្រុងសៀមរាប មកកាន់ក្រុងបាត់ដំបងនាពេលខាងមុខ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងនាពេលកន្លងមកថា គំរោងសាងសង់ផ្លូវជាតិតភ្ជាប់ពីសៀមរាប មកកាន់ក្រុងបាត់ដំបង ស្ថិតនៅក្នុងផែនការអាទិភាពមួយ ដោយការសាងសង់ផ្លួវនេះ មានគោលដៅសំខាន់ៗចំនួន៣ ទី១ គឺសម្រួលដល់ការធ្វើចរាចរណ៍ និងកាត់បន្ថយពេលវេលាធ្វើដំណើរ។

ទី២ ជាការទាក់ទាញភ្ញៀវទេសចរណ៍ ឲ្យស្នាក់នៅកម្ពុជារយៈពេលវែង ដោយធ្វើយ៉ាងណាឲ្យភ្ញៀវចេញពីខេត្តសៀមរាប ឆ្ពោះមកដើរលំហែរ និងស្នាក់នៅក្រុងបាត់ដំបង និងទី៣ នឹងមានការសាងសង់ប៉មខ្ពស់មួយនៅកណ្តាលបឹងទន្លេសាប ដើម្បីឲ្យភ្ញៀវទេសចរណ៍អាចគយគន់ទេសភាព សត្វស្លាប ដែលមានភាពទាក់ទាញខ្លាំងសំរាប់ភ្ញៀវទេសចរណ៍។

រដ្ឋាភិបាលបាននិងកំពុងសិក្សា និងស្តារឡើងវិញនូវព្រលានយន្តហោះខេត្តបាត់ដំបងផងដែរ ប៉ុន្តែគំរោងនេះ បានផ្អាកមួយរយៈពេលខ្លីដោយ​សារបញ្ហាវិបត្តិជំងឺកូវីដ១៩កន្លងមក៕