បរធនបាលកិច្ចជាផ្នែកមួយជួយបង្កើនទំនុកចិត្តសម្រាប់វិនិយោគគិនបរទេស

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ លោកបានបន្តឱ្យដឹងថា៖ បរធនបាលកិច្ច មានបួនប្រភេទ រួមមាន បរធនបាលកិច្ចសាធារណៈ បរធនបាលកិច្ចពាណិជ្ជកម្ម បរធនបាលកិច្ចសង្គម និងបរធនបាលកិច្ចបុគ្គល។ បរធនបាលកិច្ច ដែលលើកឡើងនេះ សុទ្ធតែជាការចូលរួមចំណែកនៅក្នុងវិស័យសេដ្ឋកិច្ច តាមរយៈការទាក់ទាញលំហូរទុនវិនិយោគទាំងក្នុង និងក្រៅប្រទេស។

លោកបន្តដូច្នេះថា«ប្រសិនបើបង្កើតបរធនបាលបានច្រើននោះមានន័យថាសកម្មភាពសេដ្ឋកិច្ចក៏វាកើនទៅតាមនោះដែរអ៊ីចឹងនៅពេលដែលសកម្មភាពសេដ្ឋកិច្ចកើនឡើងតាមរយៈការវិនិយោគនៅក្នុងវិស័យបរធនបាលកិច្ចនេះ មានន័ថា វាក៏ចូលរួមចំណែកនៅក្នុងការបង្កើនចំណូលពន្ធដល់វិស័យសេដ្ឋកិច្ចជាតិផងដែរ»។

លោក ហាយ សុវណ្ណាមន្រ្តីដឹកនាំការងារនាយកដ្ឋានចុះបញ្ជីបរធនបាលកិច្ចបានលើកឡើងថាបរធនបាលកិច្ចជាផ្នែកមួយជួយបង្កើនទំនុកចិត្តសម្រាប់វិនិយោគគិនបរទេស ដែលមានបំណងចូលមកវិនិយោគនៅកម្ពុជា។ លោកថា ប្រទេសឡាវ ហ្វីលីពីន ឥណ្ឌូណេស៊ី គឺមិនទាន់មានច្បាប់បរធនបាលកិច្ចទេ ដែលចំណុចនេះ គឺនៅក្រោមកម្ពុជា ខណៈដែលយើងមានបរធនបាលកិច្ចតាំងពីឆ្នាំ ២០១៩ ហើយឥឡូវក៏មាននិយ័តករថែមទៀត។

លោក ហាយ សុវណ្ណា បានបន្តថា«នេះគឺជាទំនុកចិត្តមួយសម្រាប់វិនិយោគិនបរទេសដែលគាត់ចាំបាច់ប្រើប្រាស់សេវាកម្មរបស់បរធនបាលកិច្ចពីព្រោះច្បាប់កម្ពុជាយើង ចែងថា ជនបរទេសមិនអាចកាន់កាប់កម្មសិទ្ធិ ដីធ្លី ក៏ដូចជាអលនទ្រព្យបានទេ ប៉ុន្តែចាប់ពីជាន់ទី១ទៅ ទើបពួកគាត់មានសិទ្ធិក្នុងករណីដែលគាត់ចង់វិនិយោគលើដីធ្លី ឬអគារ គាត់ចាំបាច់ត្រូវតែរកបរធនបាល ដែលគាត់ជាអ្នកផ្តល់សេវាបរធនបាលកិច្ច»។

មន្រ្តីជាន់ខ្ពស់រូបនេះ ពន្យល់ពាក់ព័ន្ធនឹងការកើនឡើងនៃចំណូលពន្ធដារ បានមកពីបរធនបាលកិច្ចថា« យើងមាននិយ័តករ ក្នុងការផ្តល់អាជ្ញាបណ្ណ ..ដើម្បីបានអាជ្ញាបណ្ណ ប្រតិបត្តិការត្រូវបង្កើតក្រុមហ៊ុនអ៊ីចឹងនៅពេលបង្កើតក្រុមហ៊ុនប្រាកដជាត្រូវការបុគ្គលិកនៅពេលដែលក្រុមហ៊ុនត្រូវការបុគ្គលិកមានន័យថាជួយសេដ្ឋកិច្ចមួយក្នុងការបង្កើតការងារដល់ពលរដ្ឋ។នៅពេលបុគ្គលិកមានចំណូលលើសពី ៣០០ដុល្លារ ត្រូវជាប់ពន្ធ ដូច្នេះត្រូវបង់ពន្ធចូលរដ្ឋ ដែលនេះជាការបង្កើនចំណូលរដ្ឋផងដែរ»។

វាគ្មិននៅក្នុងវគ្គបណ្តុះបណ្តាលនេះដែរកញ្ញា ឈាន សុខារី ប្រធាននាយកដ្ឋានកិច្ចការគតិយុត្តិនិងអធិការកិច្ចក៏បានធ្វើបទបង្ហាញទាក់ទងនឹងការរៀបចំនិងការប្រព្រឹត្តិ ទៅនៃបរធនបាលកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here