ដោយៈ និស្ស័យ
ភ្នំពេញៈ លោក Fumio Yamada ប្រធានក្រុមប្រឹក្សាភិបាលអង្គការ នៃគណៈប្រតិភូសមាគមសហប្រតិបត្តិការជប៉ុន-ខ្មែរ (JCIA)បានជួយបង្កើតមជ្ឈមណ្ឌលថែរទាំមនុស្សចាស់ និងជួយជម្រុញការវិនិយោគពីជប៉ុនមកកាន់កម្ពុជា។
លោកប្រធានហ្វូមីអូ យ៉ាម៉ាដាបានថ្លែងបែបនេះ ក្នុងពេលត្រូវបានអនុញ្ញាត្តឲ្យជួបសម្តែកការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី២ កញ្ញា។
ក្នុងឱកាសនោះ លោកបានជម្រាបជូនអំពីសមាសភាពប្រធានអង្គការ JCIA ថ្មី ជូនលោកជំទាវរដ្ឋមន្ត្រី និងបានបង្ហាញជូនអំពីទិសដៅរបស់អង្គការJCIA ដែលជាដៃគូសហការ ដែលបានផ្តល់ការគាំទ្រដល់មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពាធិ៍សែនជ័យ លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ សម្រាប់យុវជនកម្ពុជា ការបញ្ជូនកម្មសិក្សាការីទៅធ្វើការនៅប្រទេសជប៉ុន ជួយបង្កើតមជ្ឍមណ្ឌលថែទាំមនុស្សចាស់ និងសេវាសង្គមផ្សេងៗ និងជម្រញការវិនិយោគពីជនជាតិជប៉ុនក្នុងវិស័យសង្គម និងឧស្សាកម្មនៅកម្ពុជា។
លោកជំទាវរដ្ឋមន្ត្រី បានស្វាគមន៍លោក ហ្វូមីអូ យ៉ាម៉ាដា និងគណៈប្រតិភូ មកកាន់ព្រះរាជាណាចក្រកម្ពុជា និងជាពិសេសសម្រាប់ជំនួបសំណេះសំណាល និងសម្តែងការគួរសមនៅក្រសួងពាណិជ្ជកម្មនារសៀលនេះ៕