គំរោងអភិវឌ្ឍន៍សំខាន់ៗចំនួន៥កំពុងរុញសក្តានុពលខេត្តកែប

ដោយៈគង់ សូរិយា

       កែបៈ គំរោងអភិវឌ្ឍន៍សំខាន់ៗចំនួន៥ បាននិងកំពុងបន្តដំណើរការសាងសង់ នៅក្នុងខេត្តកែប ទោះបីស្ថិតក្នុងវិបត្តិកូវីដ១ ដែលគេរំពឹងថា ខេត្តនេះនឹងពង្រីកបាននូវសក្តានុពលបន្ថែមទៀត ក្រោយពេលវិបត្តិនេះបញ្ចប់។

អភិបាលខេត្តកែប លោកសោម ពិសិដ្ឋបានចុះពិនិត្យវឌ្ឍនភាពនៃគំរោងទាំងនោះ​ បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា បើទោះបីស្ថិតក្នុង ដំណាក់កាលរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ខេត្តនៅបន្តគម្រោងអភិវឌ្ឍន៍តាមផែនការដដែល ដោយគម្រោ​ងអភិវឌ្ឍន៍ជាច្រើន របស់ខេត្ត​ បាននិងកំពុងដំណើរការសាងសង់យ៉ាងមរមាញឹក ដូចជា គម្រោងផ្សាររាត្រី(ខាងត្បូងផ្សារក្តាម)​ កំពុងផែរទេសចរណ៍កោះទន្សាយ កំណាត់ផ្លូវអ៊ុតកៅស៊ូ AC ,ផ្លូវDBST និងផ្លូវបេតុងជាច្រើនខ្សែនៅទូទាំងខេត្ត ជាពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជំហានទី២នេះ គឺជាគម្រោងទីលានចាក់សម្រាម ក្រោមឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

លោកបន្ថែមថា “ការដ្ឋានសាងសង់ទីលានចាក់ សម្រាមទំហំ៨ហិចតានេះ នឹងជួយឱ្យខេត្តកែប មានទីតាំងទុកដាក់សំរាម ប្រកបដោយស្តង់ដា និងអាចគ្រប់គ្រងបរិស្ថានបានកាន់តែល្អប្រសើរ ក្នុងការកែលម្អរសោភ័ណភាពខេត្ត និងរក្សាបាននូវ និរន្តរភាពបរិស្ថាន ជាខេត្តដែលមាន​ ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត”។

លោកសោម ពិសិដ្ឋបានបញ្ជាក់ថា “ដើម្បីបំពេញសម្បទាជាខេត្ត គោលដៅទេសច​រណ៍ សម្រាកលំហែរប្រណីតកម្រិតខ្ពស់ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តកែប​ បានធ្វើការយ៉ាងជិតស្និតជាមួយគណ:កម្មការអន្តរក្រសួង ក្នុងការកសាងផែនការ អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប សម្រាប់ឆ្នាំជាបន្តបន្ទាប់ ដើម្បីជាត្រីវិស័យឆ្ពោះទៅការអភិវឌ្ឍខេត្តប្រកបដោយចិរភាព និងនិរន្តភាព សំដៅទាក់ទាញភ្ញៀវទេសច​រណ៍ទាំងក្នុងតំបន់ ក៏ដូចជាពិភពលោក”។

ប្រធានសាងសង់គម្រោងទីលាន ចាក់សម្រាម នៅខេត្តកែប លោក ទិត្យ ទីគា បានអោយដឹងថា គម្រោងសាងសង់ទីលាននេះ បានដំណើរការតាំងពីចុងខែឧសភា ឆ្នាំ២០២០មកម្លេះ រហូតមកដល់ពេលនេះ គម្រោងសាងសង់សម្រេចបាន៧៥%ហើយ ។ លោកបន្ថែមថា ជំហានទីមួយ គឺធ្វើការសាងសង់ផ្លូវបេតុង ប្រវែង៣៥០០ម៉ែត្រ ទទឹង៧ម៉ែត្រ រួមទាំងសំណង់សិល្បការ្យមួយចំនួនផងដែរ។

ជំហានទី២ គឺសាងសង់ អាងស្ទុកសម្រាមចំនួន៣ មកដល់ពេលនេះសម្រេចបានបីអាងហើយ ក្រៅពីនេះមានការងារសាងសង់អាគារញ៉ែកសម្រាម អគារបុគ្គលិក និងការអ៊ុតកៅស៊ូបាតអាងស្តុកសម្រាមផងដែរ ។ លោកប្រធានគម្រោងបញ្ជាក់ថា គម្រោងសាងសង់ទីលានចាក់សម្រាមនេះ គ្រោងនឹងបញ្ចប់នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ខាងមុខ ហើយគ្រោងសាងសង់រួចទីលាននេះ​ និងអាចស្ទុកសម្រាមបានរយៈពេល២០ឆ្នាំ។

ក្រសួងរៀបចំដែនដី តាមរយៈការចង្អុលបង្ហាញពីលោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាក៏បាននិងកំពុងរៀបចំឆ្នេរមាសដ៏ធំមួយ នៅក្នុងខេត្តកែបផងដែរ ដែលបច្ចុប្បន្នគំរោងនេះ ត្រូវបានចាក់ដីបំពេញរួចហើយ នៅឡើយតែការចាក់ខ្សាច់ និងសោភ័ណភាព៕

តើអ្នកណាខ្លះជាកំពូលមហាសេដ្ឋីប្រចាំប្រទេសនៅតំបន់អាស៊ានទាំង១០

ដោយ: ម៉ាលីស

       អាស៊ានៈ កំពូលមហាសេដ្ឋីធំៗនៅក្នុងតំបន់អាស៊ាន ហាក់មិនសូវមានភាពលេចធ្លោខ្លាំងពេកនោះទេ ក្នុងក្របខ័ណ្ឌពិភពលោក ប៉ុន្តែពួកគេមានទ្រព្យសម្បត្តិមហាសាល និងរាប់ពាន់លានដុល្លារអាមេរិក។

១០. ឡាវ

លោក Khamtai Siphandone វ័យ៩៦ឆ្នាំ ជាសេដ្ឋីនាំមុខគេនៅក្នុងប្រទេសឡាវចាប់ពីឆ្នាំ ២០១៨ រហូតដល់ដើមឆ្នាំ២០២១ នេះ។ អតីតអ្នកនយោបាយរូបនេះ មានទ្រព្យសម្បត្តិសុទ្ធប្រមាណ៨០០-៨៦០ លានដុល្លារ។ (យោងតាមការចុះផ្សាយរបស់ prospects )។

លោក Khamtai Siphandone ជាអតីតប្រធានាធិបតីឡាវចាប់ពីខែកុម្ភៈឆ្នាំ១៩៩៨ ដល់ខែមិថុនា ឆ្នាំ ២០១៦។

៩. មីយ៉ាន់ម៉ា

លោកTay Zaជាមហាសេដ្ឋីជំនួញភូមា និងជាប្រធានក្រុមហ៊ុន Htoo Group of Myanmar ។ ។ បុរសវ័យ៥៧ឆ្នាំរូបនេះ ជាសហគ្រិនមីយ៉ាន់ម៉ាដំបូងគេ ដែលបានបង្ហាញមុខនៅលើទំព័រទស្សនាវដ្តី Forbes Asia ហើយនៅតែជាបុរសដែលមានជាងគេបំផុត នៅក្នុងប្រទេសរហូតដល់ឆ្នាំ ២០២១ នេះ។

ទ្រព្យសម្បត្តិសុទ្ធរបស់ Tay Za ប៉ាន់ប្រមាណមានចំនួន១.២ពាន់ លានដុល្លារ។

 

៨. កម្ពុជា

អ្នកឧកញ៉ា គិត ម៉េង មានទ្រព្យសម្បត្តិប្រមាណ១.៦ពាន់លានដុល្លារ ជាបុគ្គលមានជាងប្រចាំប្រទេសកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ prospects និងទិន្នន័យចុងក្រោយពី wikipedia។

លោកជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលកាន់កាប់ ក្នុងចំណោមក្រុមហ៊ុនជាច្រើនទៀត រួមមាន ក្រុមហ៊ុន Cellcard ក្រុមហ៊ុន Royal Railways បណ្តាញទូរទស្សន៍ និងទូរគមនាគមន៍ CBS ទំនប់វារីអគ្គិសនីសេសានក្រោម២ ក្រុមហ៊ុន Chailease Royal Leasing និង Chailease Royal Finance ដែលចាប់ដៃគូជាមួយ Chailease របស់តៃវ៉ាន់ សាជីវកម្មផ្សព្វផ្សាយកម្ពុជា និង CamGSM ។ល។

៧. វៀតណាម

លោក Pham Nhat Vuong ជាម្ចាស់ទ្រព្យសម្បត្តិសរុបប្រមាណ ៧.២ពាន់លានដុល្លារ នៅដើមឆ្នាំ២០២១ យោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes ។ មហាសេដ្ឋីវៀតណាមវ័យ៥៣ឆ្នាំរូបនេះ កាន់កាប់អង្គភាពជាច្រើនៅក្នុងស្រុករួមមាន ផ្សារទំនើប រមណីយដ្ឋានធំៗ អចលនទ្រព្យ ផលិតកម្មរថយន្ត និងសាកលវិទ្យាល័យ។

៦. ម៉ាឡេស៊ី

ប្រភពពីទស្សនាវដ្ដី Forbes លោក Robert Kuok ក្នុងវ័យ ៩៨ ឆ្នាំជាបុរសដែលមានជាងគេបំផុត នៅក្នុងប្រទេសម៉ាឡេស៊ី។ លោកជានាយកក្រុមហ៊ុន Kuok ដែលគ្រប់គ្រងលើសណ្ឋាគារ អចលនទ្រព្យ និងក្រុមហ៊ុនទំនិញរាយ។

មហាសេដ្ឋីរូបនេះ ជាម្ចាស់ទ្រព្យសម្បត្តិប្រមាណ១១.៩ពាន់លានដុល្លារ គិតដល់ដើមឆ្នាំ ២០២១។

៥. ហ្វីលីពីន

បងប្អូនបង្កើតទាំង៦ នៃត្រកូលSy ជាមហាសេដ្ឋីកំពូលនៅហ្វីលីពីន។ ទ្រព្យសម្បត្តិសុទ្ធពួកគេ រួមបញ្ចូលគ្នាមានប្រមាណ១៣.៩ពាន់លានដុល្លារ។

បងប្អូននេះ កាន់កាប់ភាគហ៊ុនក្រុមហ៊ុននានារួមមាន ហាងលក់ទំនិញ ផ្សារទំនើប ធនាគារ សណ្ឋាគារ អចលនទ្រព្យ រ៉ែ សាលារៀន និងគ្លីនិកសុខភាព ។ រីឯបងប្រុសធំលោក Henry Sy ក៏ជាស្ថាបនិកក្រុមហ៊ុន SM Prime Holdings ដែលជាក្រុមហ៊ុនសាជីវកម្ម កាន់កាប់ផ្នែកអាជីវកម្មទាំងអស់នៅក្នុងអាណាចក្រជំនួញរបស់ប្រទេស។

៤. សឹង្ហបុរី

មហាសេដ្ឋីជនជាតិចិនកាត់សិង្ហបុរីវ័យ៤៨ឆ្នាំ  Zhang Yong ជាស្ថាបនិកភោជនីយដ្ឋាន Haidilao International Holding Ltd restaurant group ដែលល្បីខាងម្ហូបអាហារ។ គិតត្រឹមចុងឆ្នាំ ២០១៨ ស៊ុបឆ្នាំងដីរបស់ Haidilao មានហាងលក់ដោយផ្ទាល់ចំនួន៤៦៦កន្លែង និង ប្រតិបត្តិការនៅក្នុងទីក្រុងជាង១០០លើពិភពលោក ។

លោក Zhang Yong ជាម្ចាស់ទ្រព្យប្រមាណ១៩ពាន់លានដុល្លារអាមេរិកនាដើមឆ្នាំនេះ។

៣. ឥណ្ឌូនេស៊ី

លោកBudi Hartono និងបងប្រុស លោក Michael Hartono ជាប់ឈ្មោះលើទស្សនាវដ្តី Forbes ក្នុងនាមជាបុរសមានបំផុត នៅឥណ្ឌូណេស៊ីតាំងពីឆ្នាំ២០១៩ មកទល់នឹងពេលនេះ ជាមួយនឹងទ្រព្យសម្បត្តិរួមប្រមា​ណ២១.៥ពាន់លានដុល្លារអាមេរិក។

លោកជាម្ចាស់ ក្រុមហ៊ុនផលិតបារី kretek ធនាគារមជ្ឈមណ្ឌលអាស៊ី និងក្រុមហ៊ុនពាណិជ្ជកម្ម Djarum។

២. ថៃ

បុរសមានបំផុតនៅប្រទេសថៃគឺលោក Dhanin Chearavanont ដែលជាម្ចាស់ក្រុមហ៊ុនអាហារសម្រន់ CP។ មហាសេដ្ឋីវ័យ៨២ ឆ្នាំរូបនេះមានទ្រព្យសរុបប្រមាណ ២៧.៣ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការប៉ាន់ស្មានចុងក្រោយរបស់ Forbes។

១. ព្រុយណេ

ព្រះអង្គម្ចាស់Hassanal Bolkiah ជាមេដឹកនាំមូស្លីម នាយករដ្ឋមន្រ្តី និងជាស្ដេច នៃប្រទេសប្រុយណេបច្ចុប្បន្ន លោកកាន់កាប់លើទ្រព្យសម្បត្តិប្រមាណ២៩ពាន់លានដុល្លារអាមេរិក។ ឆ្នាំនេះមហាសេដ្ឋីកំពូលរបស់ប្រុយណេមានវ័យ៧៥ឆ្នាំហើយ៕

ក្រុមហ៊ុនធំមួយគ្រោងវិនិយោគទឹកប្រាក់១៣០០លានដុល្លារលើមណ្ឌលភ័ស្តុភារកម្មនិងកំពង់ផែពហុបំណងក្នុងខេត្តកំពត

ដោយៈ សុផារី

កំពតៈ ក្រុមហ៊ុនKAMPOT LOGISTICS AND PORT COMPANY LIMITED នឹងវិនិយោគទឹកប្រាក់១.៣០០លានដុល្លាអាមេរិក ក្នុងគម្រោងអភិវឌ្ឍន៍មណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណងមួយ នៅក្នុងក្រុងបូកគោ ខេត្តកំពត។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន។

គម្រោងនេះ មានទីតាំងវិនិយោគស្ថិតនៅ ភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ដោយមានទឹកប្រាក់វិនិយោគរហូតដល់ ១.៣០០លានដុល្លារអាមេរិក។ តាមរយៈគម្រោងនេះ អាចបង្កើតការងារបានចំនួន៥៩០កន្លែង ដល់ប្រជាជនកម្ពុជានៅក្នុងតំបន់។

តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ចំណតផែពហុបំណង គឺជាគម្រោងអាទិភាពមួយ ដែលត្រូវបានកសាងឡើង ដើម្បីជួយជំរុញដល់វិស័យកសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងជាពិសេស ការនាំចេញនូវកសិផលរបស់កម្ពុជា ដូចជា ចំណិតដំឡូងមីស្ងួត ទំនិញរាយ និងដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រ ពង្រីកទីផ្សារនាំចេញអង្កររបស់រាជរ ដ្ឋាភិបាល និងផ្តល់សេវាភស្តុភារដល់ការរុករកប្រេង ក្នុងដែនសមុទ្រកម្ពុជាក៏ដូចជា សម្រាប់ការរីកចំរើនលូតលាស់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សកម្មភាពដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា មានវិសាលភាពយ៉ាងធំធេង ជាពិសេសការលើកដាក់ទំនិ​ញនៅតាមកំពង់ផែរបស់កម្ពុជា កំពុងមានសកម្មភាពយ៉ាងមមាញឹក ជាមួ​យនឹងបទពិសោធន៍ និងមានការទទួលខុសត្រូវខ្ពស់របស់កំពង់ផែ។ ជាមួយនឹងការកើនឡើងគួរឱ្យកត់សម្គាល់ ពីមួយឆ្នាំទៅមួយឆ្នាំ បានធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជា ប្រាក់ចំណូលរបស់ជាតិមានការកើតឡើងជាលំដាប់។

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកកំពង់ផែ ជាទិសដៅនៃតំបន់អភិវឌ្ឍន៍ឧស្សាហកម្ម សម្រាប់ការពង្រីកការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកទាំងមូល បច្ចុប្បន្នក្រសួងសាធា​រណការ និងដឹកជញ្ជូន កំពុងរៀបចំការពង្រីក កំពង់ផែ និងបង្កើតប្រព័ន្ធកំពង់ផែ EDI (Electronic Data Intercharge) ដែលនឹងជួយសម្រួលដល់នីតិវិធីផ្លូវការ នៃនាវាចេញចូលកំពង់ផែកម្ពុជា ក្នុងគោលបំណងពន្លឿននីតិវិធី និងកាត់បន្ថយថ្លៃដើម ដឹកជញ្ជូនទំនិញ តាមផ្លូវសមុទ្រ ការស្តុកទំនិញ និងអាចឆ្លើយតប ទៅនឹងកំណើនវិនិយោគពីបរទេស ជាពិសេសសំដៅធ្វើឲ្យកម្ពុជាក្លាយជាទីតាំងយុទ្ធសាស្ត្រមួយប្រកបដោយការប្រកួតប្រជែងនៅតំបន់អាស៊ី ទាក់ទងនឹងវិស័យ ភស្តុភារកម្ម និងការដឹកជញ្ជូន៕

សណ្ឋាគាលំដាប់ផ្កាយ៥ វិនិយោគចំនួន១២៩លានដុល្លារនឹងលេចរូបរាងឡើងមហាវិថីព្រះមុនីវង្ស

ដោយៈសុផារី

ភ្នំពេញៈ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិ​យោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញលិខិតអនុញ្ញាតលើ K.B.X INVESTMENT CO., LTD គម្រោងវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៥២៨បន្ទប់។

គម្រោងសណ្ឋាគារថ្នាក់ផ្កាយ៥នេះ មានទីតាំងស្ថិតនៅលើមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន១២៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៧៣៧កន្លែង។

ក្រុមហ៊ុនK.B.X INVESTMENT CO., LTD ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍សញ្ញាតិចិន ដែលធ្លាប់បានមកវិនិយោគ លើវិស័យសណ្ឋាគារនិងកាស៊ីណូក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងក្រុងព្រះសីហនុ ដោយកាលពីឆ្នាំ២០១៩ កន្លងមក ក្រុមហ៊ុនបានសម្ភោធសណ្ឋាគារមួយ មានឈ្មោះថា “The KB Hotel & Casino” នៅជិតឆ្នេរអូរត្រេះ ក្រុងព្រះសីហនុ។

កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគធំៗ ចំនួន១០ទៀត សរុបទុនវិនិយោគជិត២ពាន់លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង៕

អគ្គនាយកក្រុមហ៊ុនLSCGឧបតម្ថម្ភថវិកា១០,០០០ដុល្លារដល់សមាគមវិនិយោគិនខ្មែរអន្តរជាតិ

ដោយៈគង់ សូរិយា

ភ្នំពេញៈ លោកលី សុខឆាយអគ្គនាយកក្រុមហ៊ុនLSCG និងលោកយិន លាងគង់អគ្គនាយកគេហទំព័រPropertyarea.asia​​ បានឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារអាមេរិក ដើម្បីជួយដល់សមាគមវិនិយោគិនខ្មែរ-អន្តរជាតិ។

កញ្ចប់ថវិកានេះ នឹងត្រូវប្រើប្រាស់សំរាប់ទិញសម្ភារៈ បរិក្ខាការិយា​ល័យលើការងារប្រចាំថ្ងៃរបស់សមាគមនេះ។

លោកលី សុខឆាយបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញសង្គមនារសៀលថ្ងៃទី១៨ មករានេះថា ក្នុងនាមលោកជាអនុប្រធានសមាគវិនិយោគិនខ្មែរ- អន្តរជាតិ លោកមានក្តីសោមនស្សរីករាយ ដែលបានចូលរួមបរិច្ចាកថវិកានេះដល់សមាគម ដែលស្ថាប័ននេះ នឹងចូលរួមចំណែកយ៉ាងប្រសើរ ដល់ការលើកកំពស់សេដ្ឋកិច្ចកម្ពុជា តាមរយៈការទាក់ទាញវិនិយោ គិនអន្តរជាតិ មកវិនិយោគនៅកម្ពុជា។

លោកបន្តថា “ការរីកចម្រើនរបស់ប្រទេសជាតិមួយ ទាមទារឲ្យយើងរួបរួមគ្នា ពិសេសពីវិស័យឯកជន ដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាចូលរួមផ្សព្វផ្សាយ ពីសក្តានុពលវិនិយោគនៅកម្ពុជា”។​លោកបន្តថា “ថ្វីត្បិតសមាគមនេះទើបបង្កើតឡើង ប៉ុន្តែបច្ចុប្បន្ននេះស្ថា​ប័ននេះបានប្រមូល ចងក្រងអ្នកវិនិយោគជាតិ ដើម្បីធ្វើការរួមគ្នា ក្នុងការធ្វើយ៉ាង​ណា ជួយសម្រុញសេដ្ឋកិច្ចរបស់ជាតិឲ្យកាន់តែរីកចម្រើនឡើង”។

សមាគមនេះ ផ្តួចផ្តើមបង្កើតឡើងដោយលោកឧកញ៉ាប៊ី សុក្របណ្ឌិត ដែលជាអ្នកជំនួញលេចធ្លោមួយរូបនៅកម្ពុជា។

លោកឧកញ៉ាប៊ី សុក្របណ្ឌិតប្រធានសមាគមវិនិយោគិនខ្មែរ-អន្តរជាតិបានមានប្រសាសន៍ថា ក្នុងគោលដៅពង្រីកភាពជាដៃគូ លើមុខជំនួញនានា លោកនឹងដឹកនាំថ្នាក់ដឹកនាំ និងសមាជិកសមាគមធ្វើដំណើរទៅកាន់បណ្តាប្រទេសនានាជាច្រើន ដើម្បីផ្សព្វផ្សាយព៌តមានពីកាលានុវត្តន៍ភាព បរិយាកាសវិនិយោគនៅកម្ពុជា ក្នុងន័យទាក់ទាញវិនិយោគិនអន្តរជាតិ មកវិនិយោគនៅកម្ពុជាឲ្យបានកាន់តែច្រើន។

លោកបន្តថា “យើងចង់ចូលររួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីចងសម្ព័ន្ឋជាមួយអ្នកវិនិយោគក្នុងស្រុក និងចងសម្ព័័ន្ឋជាមួយសមាគមជំនួញនៅបរទេស ដើម្បីអភិ​វឌ្ឍន៍ប្រទេសជាតិឲ្យបានកាន់តែឆាប់រហ័ស”៕

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) នារសៀលថ្ងៃនេះ នៅខេត្តព្រះសីហនុ

ដោយ៖ ម៉ាលីស

ព្រះសីហនុ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ ក្រោមប្រធានបទ “អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ” នារសៀលថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ ដែលរៀបចំឡើងនៅកម្ពុជា គឺជាការបង្ហាញឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក៏ដូចជាប្រទេសសមាជិកអាស៊ានដទៃទៀត ក្នុងការធ្វើឱ្យវិស័យទេសចរណ៍មានដង្ហើមឡើងវិញ ក្រោយរងការវាយប្រហារយ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ-១៩ រយៈពេលប្រមាណ២ឆ្នាំកន្លងទៅនេះ។ វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២នេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ។

ទន្ទឹមនេះដែរ ព្រឹត្តិការណ៍អន្តរជាតិនេះ នឹងជួយ ផ្សព្វផ្សាយពីប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន។ វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ត្រូវរៀបចំចាប់ពីថ្ងៃ ទី១៦-២២ ខែមករា ឆ្នាំ២០២២។

វេទិកាទេសចរណ៍អាស៊ានលើកទី៤០ នឹងភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនមានដូចជា កិច្ចប្រជុំថ្នាក់ស្ថាប័នជាតិទេសចរណ៍អាស៊ាន (ASEAN NTO) កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ព្រឹត្តិការណ៍អម និងការតាំងពិព័រណ៍ទេសចរណ៍ (Travel Exchange/ Travex) ខ្នាតតូចល្មម។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ តាមរយៈផេកផ្លូវការរបស់ក្រសួងទេសចរណ៍ បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ ATF 2022 នេះ នឹងមានប្រតិភូជាតិ-អន្តរជាតិចូលរួមកិច្ចប្រជុំដោយផ្ទាល់ប្រមាណ១០០រូប (អន្តរជាតិ៨០រូប)។ ចំណែកការតាំងពិព័រណ៍ទេសចរណ៍ (TRAVEX) ដែលជាកម្មវិធីធំដែរនោះក៏នឹងមានអ្នកលក់ (Sellers) ចំនួន១៨៧ស្តង់ អ្នកទិញ (Buyers) ចំនួន៤០ក្រុមហ៊ុន សារព័ត៌មានជាតិ-អន្តរជាតិសរុបចំនួន២០ស្ថាប័ន សរុបចំនួនភ្ញៀវចូលរួមក្នុងកម្មវិធីទាំងមូលមានប្រមាណ៣៥០នាក់ មកពីបណ្ដាប្រទេសជិត៣០ប្រទេស៕

China approved six fixed-asset projects worth 18.5 billion yuan in Dec

Reporting by Shen Yan

BEIJING : China’s state planner in December approved six fixed-asset investment projects worth 18.5 billion yuan ($2.92 billion), it said on Tuesday.

In 2021, the National Development and Reform Commission approved 90 such projects worth a total of 775.4 billion yuan, Jin Xiandong, a spokesman for the planner told a press conference.

Chinese policymakers have pledged to step up fiscal support for the economy as growth slides, speeding up local government special bond issuance to spur infrastructure investment and planning more tax cuts.

($1 = 6.3434 Chinese yuan renminbi)

Source: Reuters

មហាយក្សចិនអនុម័តគម្រោងអចលនទ្រព្យជាមួយទុនវិនិយោគជាង១០០ពាន់លានដុល្លារក្នុងឆ្នាំ២០២១

ដោយ៖ សុខុម

ប៉េកាំង៖ គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ (National Development and Reform Commission) នៃមហាយក្សចិន បានទម្លាយឱ្យដឹងនៅថ្ងៃអង្គារ ទី១៨ មករា នេះថា កាលពីធ្នូ ចុងឆ្នាំ២០២១ ខ្លួនបានអនុម័តគម្រោងវិនិយោគអចលនទ្រព្យចំនួន៦ដែលមានទំហំទុនវិនិយោគ១៨,៥ពាន់លានយ័ន (២,៩២ពាន់លានដុល្លារអាមេរិក)។

លោក Jin Xiandong អ្នកនាំពាក្យគណៈកម្មាធិការបានថ្លែងក្នុងសន្និសីទកាសែតថា ក្នុងឆ្នាំ២០២១ កន្លងទៅ គណៈកម្មាធិការដែលអង្គភាពរៀបចំផែនការរដ្ឋនៃប្រទេសចិន ខាងលើនេះបានអនុម័តគម្រោងបែបនេះរហូតដល់ទៅ៩០គម្រោង ដែលមានទំហំទុនវិយោគសរុបរហូតដល់ទៅ៧៧៥,៤ពាន់លានយ័ន (ជាង១២២ពាន់លានដុល្លារអាមេរិក)។

ក្រុមអ្នកបង្កើតគោលនយោបាយនៃប្រទេសចិន បានសន្យាថានឹងបង្កើនការជួយគាំទ្រផ្នែកសារពើពន្ធដើម្បីស្ដារសេដ្ឋកិច្ច ខណៈកំណើនសេដ្ឋកិច្ចធ្លាក់ចុះ។

ហើយដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួយគាំទ្រផ្នែកសារពើពន្ធ ក្រុមអ្នកបង្កើតគោលនយោបាយបានពន្លឿនការបោះផ្សាយលក់មូលបត្របំណុលរដ្ឋ ដើម្បីជំរុញការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងផែនការកាត់បន្ថយពន្ធបន្ថែមទៀត៕

ក្រុង៣របស់កម្ពុជាជាប់ជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣

ដោយ៖ សុផារី

ភ្នំពេញ៖ ទីក្រុងទេសចរណ៍ឆ្នើមរបស់កម្ពុជាចំនួន ៣ រួមមាន ទីក្រុងបាត់ដំបង ទីក្រុងព្រះសីហនុ និងទីក្រុងសៀមរាប ទទួលបានជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ សុពលភាពឆ្នាំ ២០២២-២០២៤។ នេះបើតាមសេចក្តីជូនដំណឹង គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ អំពីលទ្ធផលនៃការប្រឡងប្រណាំងទីក្រុងទេសចរណស្អាតអាស៊ានលើកទី៣។

ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣នេះ គ្រោងនឹងចែកនៅក្នុងពិធីប្រគល់ជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាន នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន នឹងប្រគល់រង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាននេះ ជូនដល់ទីក្រុងទេសចរណ៍ចំនួន ២១ នៅក្នុងបន់អាស៊ាន។

ជាមួយគ្នានេះ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បាននិងកំពុងជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត ទាំងនៅកម្រិតថ្នាក់ជាតិ និងកម្រិត តំបន់អាស៊ាន សំដៅចូលរួមដល់ការជំរុញការកសាងទីក្រុងឆ្លាតវៃ (Smart City) នៅក្នុងតំបន់អាស៊ាន។ ការណ៍នេះបានឆ្លុះបញ្ចាំងពីតួនាទី និងការចូលរួមរបស់កម្ពុជាក្នុងតំបន់ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកប ដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ បានអះអាងទៀតថា ការប្រគល់រង្វាន់នេះ ធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែង របស់ទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅតាម បណ្តាទីក្រុងរបស់អាស៊ាន ស្របតាមផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ឆ្នាំ២០១៦ ២០២៥ សំដៅ ធ្វើឱ្យអាស៊ានក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងភាពទាក់ទាញ ផ្តល់ភាពកក់ក្តៅ ដល់ភ្ញៀវទេសចរ។

 

 

ការប្រកួតប្រជែងនេះ ក៏បានជំរុញដល់ការរៀបចំមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ តាមបណ្តាទីក្រុងនៅក្នុងតំបន់អាស៊ានឱ្យកាន់តែប្រសើរឡើង ព្រមទាំងចូលរួមយ៉ាងមានប្រសិទ្ឋភាពដល់ ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព សុវត្ថិភាព និងបរិយាបន្ន។

 

ស្ដង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ត្រូវបានដឹកនាំរៀបចំឡើងដោយក្រសួងទេសចរណ៍កម្ពុជា និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត តាំងពីឆ្នាំ២០១១ និងដោយមានការគាំទ្រ ពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ហើយស្ដង់ដានេះត្រូវបានអនុម័ត និងដាក់ឱ្យអនុវត្តន៍ជាផ្លូវការកាលពី វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៥៕

Ministry nixes land and building tax cut

The Finance Ministry will not consider this year extending the period of the land and building tax reduction because of the fiscal burden, says Finance Minister Arkhom Termpittayapaisith.

The 90% tax cut took effect in June 2020. From 2020 to 2021, the tax reduction cost the state coffers around 30 billion baht per year, he said.

The ministry believes this tax cut should not be extended, said Mr Arkhom.

He said the tax is collected by local administrative organisations for their local development. Revenue loss from the tax cut has forced the ministry to seek income from elsewhere to offset the dip, said Mr Arkhom.

The government has launched a host of measures to relieve people’s economic burden caused by the pandemic, which started in late March 2020.

Under the law, first-home owners are exempt from property tax for the value of land and buildings up to 50 million baht, or 10 million baht if they only own the structures but not the land.

For ownership of houses other than the primary one, the rate is a step-up basis starting from 0.02%, varying depending on the land and house value.

The normal tax rate for farm land is 0.01-0.1%, while it is 0.02-0.1% for residential land.

The rate for land and buildings owned by individuals is 0.03-0.1%, while the rate for vacant land is 0.3-0.7%.

The government is inching towards imposing taxes on some products and ending tax waivers to ensure fiscal stability and expand the tax base.

Mr Arkhom said last week taxing profits from cryptocurrency trade and a plan to end the financial transaction tax waiver on share sales on the local bourse should help to expand the tax base and garner additional revenue for national development.

He said Thailand has not expanded the tax base for many years. Though GDP has expanded over the years, tax revenue has not increased in relation to GDP.

This is because the country offers a host of tax exemptions to support specific sectors, said Mr Arkhom.

The Finance Ministry forecast economic expansion this year of 4%.

The government set expenses for fiscal 2022 at 3.10 trillion baht and anticipates net revenue of 2.4 trillion baht. The government is expected to borrow 700 billion baht to offset the budget deficit.

Source: Bangkok Post